សេដ្ឋកិច្ច និងពាណិជ្ជកម្ម

8693135412_04df956c89_h

រាប់លុយ. រូបភាព ថតដោយ Aaron Gilson, ៥ មេសា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.

ប្រទេសកម្ពុជា ​បើក​អោយ​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​ឡើង​វិញ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​បើក​អោយ​មាន​ការ​វិនិយោគ​ពីបរទេស​នៅ​ឆ្នាំ​១៩៩៤។  ប្រទេសកម្ពុជា បានចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩ និង​​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ក្នុង​ឆ្នាំ២០០៤។ ដៃគូនៃកិច្ចព្រមព្រៀងពានិជ្ជកម្មទ្វេភាគីរបស់ប្រទេសកម្ពុជា រួមមាន ចិន ឡាវ ស្វីស ហ្វីលីពីន បង់ក្លាដេស អាឡឺម៉ង់ ម៉ាឡេស៊ី អង់គ្លេស ថៃ ឥណ្ឌូនេស៊ី សិង្ហបូរីវៀតណាម ឥណ្ឌា យូហ្កាន់ដា ជប៉ុន កូរ៉េខាងជើង និងកូរ៉េខាងត្បូង។1

សេដ្ឋកិច្ច

ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា (ជីឌីភី) បានកើនឡើង១៩.៨ ភាគរយ ពី ៥៦,៦១៦.៨ ពាន់លានរៀល នៅឆ្នាំ ២០១២ ដល់ ៦៧,៨៥១.០៣ ពាន់លានរៀល នៅឆ្នាំ​២០១៤។2  ប្រទេសកម្ពុជា មានល្បឿនកំណើនសេដ្ឋកិច្ចខ្លាំងបំផុតក្នុងចំណោមសេដ្ឋកិច្ចប្រចាំប្រតំបន់ នាទសវត្សន៍ចុងក្រោយនេះ។ ទោះបីជា អត្រាកំណើននៅពាក់កណ្តាលឆ្នាំ ២០១៥ មានលក្ខណៈយឺតជាង អ្វីដែលធនាគារអភិវឌ្ឍអាស៊ីបានព្យាករណ៍ទុកជាមុនក៏ដោយធនាគារអភិវឌ្ឍអាស៊ីនៅតែព្យាករណ៍ថាសេដ្ឋកិច្ចប្រទេសកម្ពុជានឹងមានកំណើន  ៧ ភាគរយ ក្នុងឆ្នាំ ២០១៥។ កំណើននេះគឺដោយសារថ្លៃប្រេងដែលចុះថោក និងអតិផរណាទាបជាងមុន ដែលបង្កើតឱ្យមានទន្សៈវិស័យកាន់តែល្អប្រសើរ សម្រាប់ការនំាចេញ និងទេសចរណ៍ និងការរំពឹងទុកខ្ពស់ជាងឆ្នាំមុនសម្រាប់វិស័យកសិកម្ម។3    

វេទិការសេដ្ឋកិច្ចពិភពលោក បានដាក់ចំណាត់ប្រទេសកម្ពុជា ឱ្យជាប់លេខ ៩០ ក្នុងចំណោម ១៤០ ប្រទេស (ពីចំណាត់ថ្នាក់លេខ ៩៥ នៅឆ្នាំ ២០១៤) នៅក្នុងឧបសម្ព័ន្ធ ភាពប្រកួតប្រជែងជាសកលរបស់ខ្លួនពីឆ្នាំ ២០១៥ ដល់ ២០១៦4 ជាមួយនឹង ប្រទេសមីយ៉ាន់ម៉ា ជាប្រទេសអាស៊ានតែមួយគត់ដែលមានចំណាត់ថ្នាក់ទាបជាគេ។5 នៅក្នុងការសិក្សារបស់វេទិការសេដ្ឋកិច្ចពិភពលោក ប្រទេសកម្ពុជា ទទួលបានពិន្ទុទាបជាងគេបំផុត ក្នុង “វិស័យអប់រំជាន់ខ្ពស់” និង ការបណ្តុះបណ្តាល” និង “ការច្នៃប្រឌិតថ្មី” និងទទួលបានពិន្ទុខ្ពស់បំផុតគឺក្នុង “វិស័យសុខាភិបាល” “ការអប់រំថ្នាក់បឋមសិក្សា” និង “បរិយាកាសម៉ាក្រូសេដ្ឋកិច្ច”។

ពាណិជ្ជកម្ម   

ប្រទេសកម្ពុជា មានគណនី​ចរន្ត ចំនួន ១.១៦ ពាន់លាន ដុល្លាសហរដ្ឋអាមេរិច នៅឆ្នាំ ២០១៣ ។6 នេះបង្ហាញថា ការនាំចូលរបស់ប្រទេសកម្ពុជាមានបរិមាណច្រើនជាងការនាំចេញ ។​  

អនុលោម​តាម​បទដ្ឋាន​របស់​អង្គការពាណិជ្ជកម្ម​ពិភពលោក កម្ពុជា​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​គោល​នយោបាយ និង​សកម្មភាព​ពាណិជ្ជកម្ម​របស់​ខ្លួន​ដំបូង​នា​ខែ​វិច្ឆិកា​ ឆ្នាំ​២០១១ ហើយ​គ្រោង​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើក​ក្រោយ​នៅ​ឆ្នាំ​២០១៧។7 បច្ចុប្បន្ន​ កម្ពុជា​កំពុង​តែ​សើរើ​ច្បាប់​ និង​បទបញ្ញត្តិ​ដែល​ទាក់​ទង​នឹង​វិនិយោគ ដើម្បី​ត្រៀម​ខ្លួន​អោយ​ស្រប​តាម​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (អេអ៊ីស៊ី) ឆ្នាំ ​២០១៥8  ព្រមទាំងគ្រោងធ្វើការណែនាំអំពីច្បាប់ពានិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច នៅចុងឆ្នាំ ២០១៥ មុននឹងការចាប់ផ្តើមរបស់សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។9 

យុទ្ធសាស្រ្តសមាហរណកម្មពានិជ្ជកម្មរបស់កម្ពុជា ឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៨ និងផែនទីផ្លាស់ ប្តូរពានិជ្ជកម្មឆ្នាំ ២០១៣ ដល់ ២០១៨ ចង្អុលបង្ហាញអំពីឧស្សាហកម្ម ផលិតផល និង វិស័យ នានា ដែលរាជរដ្ឋាភិបាលគ្រោងនឹងសម្របខ្លួនទៅក្នុងទីផ្សាសកល និងចិញ្ចឹមចិត្តទុក យ៉ាងខ្លាំង បំផុត ។10

ការវិនិយោគ

ប្រទេស កម្ពុជា ​មាន​របប​វិនិយោគ​បរទេស​សេរី​ និង​បើកទូលាយ ដែល​មាន​ក្រប​ខ័ណ្ឌ​ច្បាប់​និង​គោលនយោបាយ​ដែល​ជួយ​ដល់​វិនិយោគិន​។ ច្បាប់​ស្ដីពី​វិនិយោគ​ឆ្នាំ​១៩៩៤​ កំណត់​ដំណើរការ​ផ្លូវ​ការសម្រាប់ និង​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង​ស្រុក​ និង​បរទេស​ឲ្យ ចូល​រួម​ក្នុង​ គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់(QIP) (តំណភ្ជាប់ទៅនឹងក្របខ័ណ្ឌ ច្បាប់សម្រាប់ QIP ក្នុងទំព័រច្បាប់វិនិយោគ) នៅ​កម្ពុជា។11 QIP អាច​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ និង​ដំណើរការ​រដ្ឋបាល​ងាយ​ស្រួល​ និង​លឿន​ជាង​មុន​ពី​រដ្ឋាភិបាល ។

ការដាក់​កម្រិត​ផ្លូវ​ការលើ​វិនិយោគិន​បរទេស​មាន​តែ​ការ​ហាម​ឃាត់​ទាក់ទង​នឹង​កម្មសិទ្ធិ​ដីធ្លី ការ​ទទួល​ជនបរទេស​ចូល​ធ្វើ​ការ និង​ការ​ដាក់​កម្រិត​លើ​ឥទ្ធិពល​បរទេស​ទៅតាម​វិស័យ។12 តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ វិនិយោគិន​បរទេស ​អាច​កាន់​កាប់​ដី​បាន​តាម​រយៈ​សម្បទាន​ដី​សេដ្ឋកិច្ច។ 

ពី​​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៣ ទឹកប្រាក់​ ២៨.១៤​ លាន​ដុល្លារបាន​ហូរ​ចូល ​ព្រះ​រាជាណាចក្រ​ កម្ពុជា ​ក្រោម​ទម្រង់​ជាវិនិយោគផ្ទាល់​របស់​បរទេស និង​ទ្រព្យ​សកម្ម​ជាប់លាប់។13 តាំង​ពី​ឆ្នាំ​២០០៧​មក វិនិយោគផ្ទាល់​របស់​បរទេស​សរុប​បាន​កើន​ឡើង​ហួស​ជំនួយ​អភិវឌ្ឍន៍​ពី​រដ្ឋាភិបាល​បរទេស។14  វិនិយោគ​ផ្ទាល់​ជាង​២/៣ បាន​មក​ពី​ប្រទេស​ចំនួន​បួន៖ ចិន ចក្រភព​អង់គ្លេស វៀតណាម និង​ ម៉ាឡេស៊ី ។ ក្នុង​ឆ្នាំ ​២០០៥ ប្រទេស កម្ពុជា ​មា​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ផ្លូវ​ការ។ ក្រុមហ៊ុន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​ទទួល​ប្រយោជន៍​ពី QIP ។ ត្រឹម​ខែ​ មករា​ ឆ្នាំ ​២០១៥ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣០ (តំណភ្ជាប់ទៅ នឹងទិន្នន័យតំបន់​សេដ្ឋកិច្ច​ពិសេស​) ។ របាយការណ៍មួយរបស់ធនាគារពិភពលោក បានលើកឡើងពីគោលនយោបាយអំពីតំបន់​សេដ្ឋកិច្ច​ពិសេសរបស់កម្ពុជា ថាជាជោគជ័យមួយ ដោយបានបង្កើតការងារប្រមាណជា ៦៨,០០០ តាមរយៈការវិនិយោគបរទេស ជាជាងការ ចំណាយរបស់រដ្ឋាភិបាល ។15

វិស័យធនាគារ

ធនាគារ​ជាតិ​នៃ​កម្ពុជា ​គឺ​ជា​អធិការ​តែ​មួយ​គត់​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា។ ក្នុង​ឆ្នាំ ​២០១៣ ប្រព័ន្ធ​ធនាគារ​កម្ពុជា ​មាន​ធនាគារ​ពាណិជ្ជកម្ម ៣៥ ធនាគារ​ឯកទេស ៩ ការិយាល័យ​តំណាង ៦ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ៣៨ ​ភ្នាក់ងារ​ផ្ដល់​ឥណទាន​នៅ​តាម​ជនបទ​ ៣៣ ក្រុមហ៊ុន​កម្ចី​ហិរញ្ញវត្ថុ ២ ការិយាល័យ​ឥណទាន​ និង អ្នក​ដំណើរការ​តតិយភាគី ៣។16 បណ្ដា​ធនាគារ​ពាណិជ្ជកម្ម​ទាំង​៣៥ ស្ថាប័ន​នាំ​មុខគេ​ទៅតាម​ទ្រព្យ​សកម្ម ទំហំ​ការទិញដូរ​ឥណទាន និង​ការដាក់​ប្រាក់​គឺ ធនាគារ​ អេស៊ីលីដា ធនាគារ កាណាឌីយ៉ា ធនាគារ ​កម្ពុជា​សាធារណៈ និង​ធនាគារ​ អេ អិន ហ្សេត រ៉ូយ៉ាល់។ ធនាគារ​ទាំង​បួន​នេះបូកបញ្ចូល​គ្នា មាន​ទ្រព្យ​សកម្ម​លើស​ពាក់​កណ្ដាល​នៃ​ទ្រព្យ​សកម្ម​សរុប​ក្នុង​វិស័យ​ធនាគារ​ទាំង​មូល។17

ទិន្នន័យទាក់ទងនឹងហិរញ្ញវត្ថុរបស់ធនាគារពិភពលោក ឆ្នាំ ២០១៤ លើកឡើងថា ប្រជាជន កម្ពុជា ភាគច្រើនពុំទាន់បានប្រើប្រាស់ស្ថាប័នធនាគារនៅឡើយទេសម្រាប់សេវាកម្មគណនីទៀងទាត់ និងនៅតែចង់ប្រើប្រាស់មធ្យោបាយខ្ចីប្រាក់ក្រៅប្រព័ន្ធ ផ្ទុយពីការខ្ចីប្រាក់ពីស្ថាប័ន។18

ភាគរយនៃមនុស្សអាយុពី១៥ ឆ្នាំឡើងទៅដែល ..២០១១២០១៤
មានគណនីនៅវិទ្យាស្ថានហិរញ្ញវត្ថុ4%13%
ខ្ចីប្រាក់ពីវិទ្យាស្ថានហិរញ្ញវត្ថុ19%28%
ខ្ចីប្រាក់ពីអ្នកឱ្យខ្ចីឯកជនក្រៅប្រព័ន្ធ13%18%
ខ្ចីប្រាក់ពីគ្រួសារ ឬមិត្តភ័ក្រ39%36%
មានប័ណឥណទាន0%3%
មានប័ណ្ណ​ឥ​ណ្ណ​ពន្ធ3%5%

ផ្សារ​មូលប័ត្រ

ផ្សារ​មូលប័ត្រ​កម្ពុជា​ ត្រូវបានដាក់​ដំណើរ​ការ​នៅ​ខែ​កក្កដា​ ឆ្នាំ ​២០១១ ដើម្បី​សម្រួល​លំហូរ​នៃ​មូលធនវិនិយោគ និង​បំណែងចែក​មូលធន ទៅតាម​យន្តការ​ទីផ្សារ​មូលធន។

គណៈកម្មការ​មូលប័ត្រ​កម្ពុជា មានតួនាទី​គ្រប់គ្រង​វិស័យ​មូលប័ត្រនៅកម្ពុជា ចំណែកឯច្បាប់ស្តីពីមូលប័ត្រ រដ្ឋាភិបាលឆ្នាំ ២០០៨ និងច្បាប់ស្តីពីការចេញ និងការធ្វើពានិជ្ជកម្មមូលប័ត្រមិនមែនរដ្ឋាភិបាល ឆ្នាំ ២០០៧ នាំមុខប្រត្តិបត្តការផ្សារ​មូលប័ត្រ​កម្ពុជា។19

រហូតមកដល់ខែធ្នូ ឆ្នាំ ២០១៥ មានក្រុមហ៊ុនតែបីប៉ុណ្ណោះដែលបានចុះបញ្ជីនៅក្នុងផ្សារ​មូលប័ត្រ​កម្ពុជា បើរាប់ចាប់តាំងពីការបានចាប់ផ្តើម ប្រតិបត្តិការពានិជ្ជកម្មរបស់ផ្សារ​មូលប័ត្រ​កម្ពុជា។ ក្រុមហ៊ុនគឺ រដ្ឋាករទឹក (CSX៖ PPWSA) ដែលឡើងផ្សារ​មូលប័ត្រ​នៅខែមេសាឆ្នាំ ២០១២ រោងចក្រកាត់ ដេរសំលៀកបំពាក់ ឈ្មោះ ហ្រ្គែនថ្វីនអន្តរជាតិ (កម្ពុជា) ភីអិលស៊ី (CSX៖ GTI) នៅខែ មិថុនា ឆ្នាំ ២០១៤ និង អជ្ញាធរកំពង់ផែស្វ័យត្រភ្នំពេញ (CSX៖ PPAP) នៅខែធ្នូ ឆ្នាំ២០១៥។20

ក្រុមហ៊ុនរកកម្រៃជើងសារមូលប័ត្រដែលបានចុះបញ្ជីរ មួយក្នុងចំណោមបី ដែលបានចុះបញ្ជីរជា មួយនឹង គណៈកម្មការ​មូលប័ត្រ​កម្ពុជា គឺក្រុមហ៊ុន មូលប័ត្រសូណាត្រា បានពន្យាពេល ប្រតិបត្តិការរបស់ខ្លួន នៅខែ តុលា ២០១៥ ដែលធ្វើឲ្យមានការវិវឌ្ឍយឺតយ៉ាវ និងចំនួននៃការធ្វើពានិជ្ជកម្មនៅទាប ចំពោះផ្សាមូលប័ត្រ​កម្ពុជា។21

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ៣០ ធ្នូ ២០១៥

ឯកសារយោង

  1. 1. ក្រសួងពានិជ្ជកម្ម. “កិច្ចព្រមព្រៀងពានិជ្ជកម្ម.” ចូលអាន ២៥ តុលា ២០១៥. http://www.moc.gov.kh/en-us/trade-agreements
  2. 2. ធនាគារអភិវឌ្ឍអាស៊ី. “ប្រព័ន្ធទិន្នន័យស្ថិតិ. សំនួរនៅលើអ៊ិនធឺណែត, ស្រាវជ្រាវពាក្យ៖ ប្រទេសកម្ពុជា គណនីជាតិ ផលិតផលក្នុង ស្រុកសរុប ចំពោះតម្លៃនាពេលបច្ចុប្បន្ន ២០១២ និង ២០១៤.” ចូលអាន ២៥ តុលា ​២០១៥. [ភាសាអង់គ្លេស] https://sdbs.adb.org/sdbs/
  3. 3. ធនាគារអភិវឌ្ឍអាស៊ី. “ទស្សនៈវិស័យការអភិវឌ្ឍអាស៊ី ២០១៥៖ កំណើននាពេលអនាគតចំពោះការផ្តល់ហិរញ្ញវត្ថុនៅអាស៊ី.” ចូលអាន ៣០ ធ្នូ ២០១៥. [ភាសាអង់គ្លេស] http://www.adb.org/publications/asian-development-outlook-2015-financing-asias-future-growth
  4. 4. វេទិការសេដ្ឋកិច្ចពិភពលោក.  “ប្រវត្តិសា្រស្តសេដ្ឋកិច្ច/ប្រទេស៖ ប្រទេសកម្ពុជា.” ចូលអាន ២៦ តុលា ២០១៥. [ភាសាអង់គ្លេស] http://reports.weforum.org/global-competitiveness-report-2015-2016/economies/#economy=KHM
  5. 5. អាណាន់ស៍ បាលីហ្កា. “គ្រលុកនៅលើផ្លូវទៅកាន់វឌ្ឍនភាព.” ការសែតភ្នំពេញប៉ុស្តិ ចេញផ្សាយ ២ តុលា ២០១៥. ចូលអាន ៣០ ធ្នូ ២០១៥. [ភាសាអង់គ្លេស]  http://www.phnompenhpost.com/business/potholes-path-progress
  6. 6. ធនាគារពិភពលោក. “សមតុល្យគណនីចរន្ត (គិតជាដុល្លាសហរដ្ឋអាមេរិច).” ចូលអាន ២៦ តុលា ២០១៥. [ភាសាអង់គ្លេស] http://data.worldbank.org/indicator/BN.CAB.XOKA.CD/countries
  7. 7. អង្គការពានិជ្ជកម្មពិភពលោក. “ការពិនិត្យគោលនយោបាយពានិជ្ជកម្មឡើងវិញ៖ ​ប្រទេសកម្ពុជា.”  ចូលអាន ៩ មករា​ ២០១៥. [ភាសាអង់គ្លេស] http://www.wto.org/english/tratop_e/tpr_e/tp353_e.htm
  8. 8. ក្រសួងការបរទេសសហរដ្ឋអាមេរិច. “របាយការណ៍ស្តីពីបរិយាកាសនៃការវិនិយោគឆ្នាំ ២០១៤.” ធ្វើបច្ចុប្បន្នភាពចុងក្រោយខែ មិថុនា ឆ្នាំ ២០១៤. [ភាសាអង់គ្លេស] https://2009-2017.state.gov/documents/organization/228917.pdf
  9. 9. សុខ ច័ន្ទ. “ច្បាប់ពានិជ្ជកម្មតាមអេឡិចត្រូនិច នឹងត្រូវបានធ្វើការណែនាំនៅចុងឆ្នាំនេះ” ការសែត ខ្មែរថែមស៍ ចេញផ្សាយ ៦​ តុលា ២០១៥. ចូលអាន ២៥​ តុលា ២០១៥. https://www.khmertimeskh.com/32132/e-commerce-law-to-debut-by-end-of-year/
  10. 10. ក្រសួងពានិជ្ជកម្ម. “យុទ្ធសាស្រ្តសមាហរណកម្មពានិជ្ជកម្មកម្ពុជា ឆ្នាំ២០១៣ ដល់ ២០១៨ និង ផែនការប្តូរពានិជ្ជកម្ម ឆ្នាំ២០១៣ ដល់ ២០១៨៖ របាយការណ៍ទាំងមូល.” ចូលអាន ២៧ តុលា ២០១៥. https://www.moc.gov.kh/TradeSwap/userfiles/file/uploadedfiles/Job/CTIS%202013%20Full%20Report%20-%20October%201%202013%20draft11_4_2013_11_40_2.pdf
  11. 11. ច្បាប់ស្តីពីការវិនិយោគ (៥ សីហា ១៩៩៤) និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការវិនិយោគ (២៤ មិនា ២០០៣). ចូលអាន http://www.cambodiainvestment.gov.kh/law-on-investment-august-05-1994-and-law-on-the-amendment-to-the-law-on-investment_030324.html (ច្បាប់ស្តីពីការវិនិយោគ)
  12. 12. កំណត់ការគ្រប់គ្រងរបស់បរទេស នៅក្នុងវិស័យដូចតទៅ៖ ការផលិតបារី ផលិកកម្មភាពយន្ត រោងម៉ាស៊ីនកិនស្រូវ ការជីកយកត្បូង និងកែច្នៃ ការបោះពម្ភ និងផ្សព្វផ្សាយ វិទ្យុ និងទូរទស្ស សិប្បកម្មឈើ និងចម្លាក់ថ្ម និងការត្បាញសូត្រ. សូមមើល៖ ក្រសួងការបរទេសសហរដ្ឋអាមេរិច. “របាយការណ៍ស្តីពីបរិយាកាសនៃការវិនិយោគឆ្នាំ ២០១៤.” ធ្វើបច្ចុប្បន្នភាពចុងក្រោយខែ មិថុនា ឆ្នាំ ២០១៤. https://2009-2017.state.gov/documents/organization/228917.pdf
  13. 13. មើលឯកសារយោងខាងលើ
  14. 14. Hill, Hal និង Jayant Menon. “ប្រទេស កម្ពុជា៖ កំណើនដ៏ឆាប់រហ័ស ជាមួយនឹងការរឹតត្បឹតខាងស្ថាប័ន.”  ទីក្រុងម៉ានិល. ធនាគារអភិវឌ្ឍន៍អាស៊ី, មករា ២០១៣. ចូលអាន ៩ មករា ២០១៥ [ភាសាអង់គ្លេស] http://www.adb.org/sites/default/files/pub/2013/economics-wp331-cambodia-rapid-growth.pdf
  15. 15. ធនាគារអភិវឌ្ឍអាស៊ី. “តំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជា.” ចូលអាន ២៥ តុលា ២០១៥  [ភាសាអង់គ្លេស] http://www.adb.org/publications/cambodia-special-economic-zones
  16. 16. ធនាគារជាតិកម្ពុជា. “របាយការណ៍ប្រចាំឆ្នាំ ២០១៣.” ចូលអាន ៩ មករា ២០១៥. [ភាសាអង់គ្លេស] http://www.nbc.org.kh/download_files/publication/annual_rep_eng/NBC_Annual_Repor_%202013_ENG_ok.pdf
  17. 17. Phnom Penh Securities. “វិស័យធនាគារនៅកម្ពុជា.”  ធ្វើបច្ចុប្បន្នភាពចុងក្រោយ ខែ ធ្នូ ២០១៣ ។ ចូលអាន ៩ មករា ២០១៥. [ភាសាអង់គ្លេស] http://pps.com.kh/PPSUploadFiles/iv/475_en-us.pdf
  18. 18. ធនាគារពិភពលោក. “ទិន្នន័យការរួមបញ្ចូលហិរញ្ញវត្ថុ/Global Findex.” ចូលអាន ២៥ October តុលា ២០១៥. [ភាសាអង់គ្លេស] http://datatopics.worldbank.org/financialinclusion/country/cambodia
  19. 19. ផ្សាមូលប័ត្រកម្ពុជា. “គោលការណ៍ និងបទបញ្ជាផ្សេងៗរបស់ផ្សាមូលប័ត្រកម្ពុជា.” ចូលអាន ២៥ តុលា ២០១៥.  http://www.csx.com.kh/laws/rules/listPosts.do?MNCD=2050
  20. 20. ផ្សាមូលប័ត្រកម្ពុជា. “បញ្ជីរក្រុមហ៊ុន.” ចូលអាន ៣០ ធ្នូ ២០១៥.  http://www.csx.com.kh/data/lstcom/listPosts.do?MNCD=501
  21. 21. ម៉ៃ ឃុនមករា និង ស៊ុម ម៉ាណែត. “ក្រុមហ៊ុនមូលប័ត្រពន្យាប្រតិបត្តិការ.” ការសែតខ្មែរថែមស៍ ចេញផ្សាយ ២០ តុលា ២០១៥. ចូលអាន ២៥ តុលា ២០១៥. [ភាសាអង់គ្លេស]  http://www.khmertimeskh.com/news/16956/securities-firm-suspends-operations/
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZxwgH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!