វិវាទស៊ីវិល និងពាណិជ្ជកម្ម

ចាប់តាំងពី​ឆ្នាំ​ ១៩៩៣​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​កែទម្រង់​ក្របខ័ណ្ឌ​ច្បាប់​របស់​ប្រទេស​ទាំងមូល​ ជា​ពិសេស​ការ​អនុវត្ត​យុត្តិធម៌​ ដើម្បី​ផ្តល់​នូវ​ប្រព័ន្ធ​នីតិវិធី​ច្បាស់លាស់​ និង​ពិតប្រាកដ​មួយ​សម្រាប់​បុគ្គល​ម្នាក់ៗ​ ដើម្បី​ធានា​ការ​គោរព​សិទ្ធិ​ និង​សមភាព​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​តុលាការ​។​1 ដូច្នេះ​បើ​យោង​តាម​ទ្រឹស្តី​ ក្នុង​ជម្លោះ​ដែល​មាន​ចៅក្រម​ជា​អ្នក​ដំណោះស្រាយ​ វិវាទ​​ស៊ីវិល​ និង​វិវាទ​ពាណិជ្ជកម្ម​ ត្រូវ​តែ​បង្ហាញ​នៅ​តុលាការ​ស្រប​តាម​វិធាន​ផ្លូវការ​ដែល​មាន​ចែង​ក្នុង​ច្បាប់​។​

​​វិវាទ​ស៊ីវិល​​

​​​វិវាទ​ស៊ីវិល ឬ បណ្តឹងរដ្ឋប្បវេណី​ គឺជា​នីតិវិធីតុលាការ​ដែល​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​តុលាការស៊ីវិល​ ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​ម្នាក់​ដោះស្រាយ​វិវាទ​ ឬ​ទាមទារ​សិទ្ធិ​របស់​ពួក​គេ​ប្រឆាំង​នឹង​មនុស្ស​ម្នាក់​ទៀត​ ឬ​ក្រុមហ៊ុន​ ទៅ​លើ​បញ្ហា​ទាំងអស់​ លើកលែងតែ​ឧក្រិដ្ឋកម្ម​។​2 ឧទាហរណ៍​របស់​វិវាទ​នេះ​មាន​ដូច​ជា​៖

  •  ​ទ្រព្យសម្បត្តិ​បុគ្គល​ (​ដូច​ជា​សិទ្ធិ​ក្នុង​ការ​ធ្វើការ​ឆ្លងកាត់​ដីធ្លី​ បំណុល​ ឬ​កិច្ចសន្យា​)
  • បញ្ហា​ដែល​ទាក់ទង​នឹង​គ្រួសារ​ (​ដូច​ជា​ការ​លែងលះ​ ឬ​ពាក្យសុំ​ការ​បីបាច់​កុមារ​)
  • របួស​រាង​កាយ​ (​ដូច​ជា​របួស​ពី​ការ​ធ្លាក់​ពីលើ​ចិញ្ចើម​ផ្លូវ​ ឬ​ខាំ​ពី​សត្វ​ចិញ្ចឹម​របស់​អ្នក​ជិតខាង​)​ ។​
    ​នៅ​ក្នុង​ករណី​ប​ណ្តឺ​ង​ស៊ី​វិល​ ដើមបណ្តឹង​គឺជា​អ្នក​ដែល​ស្វែងរក​ប​ដ្ឋិ​លេខ​ពី​តុលាការ​ទៅ​លើ​សិទ្ធិ​ដែល​ពួក​គេ​ចង់​អនុវត្ត​ ទៅ​លើ​ចុងចោទ​ ដែល​ប្រឆាំង​នឹង​ដើមចោទ​។​

​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សិទ្ធិ​ស៊ី​វិល​ និង​កាតព្វកិច្ច​ត្រូវ​បាន​ផ្តល់​ជូន​ជា​ចម្បង​ដោយ​ច្បាប់រដ្ឋប្បវេណី​ឆ្នាំ​ ២០០៦​ ហើយ​នីតិវិធី​រដ្ឋប្បវេណី​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ក្រម​នីតិវិធី​រដ្ឋប្បវេណី​ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​នៅ​ថ្ងៃ​ទី​ ៦​ ខែកក្កដា​ឆ្នាំ​ ២០០៦​ ។​

ក្រប​សៀវភៅ​ក្រម​រដ្ឋ​ប្បវេណី​ និងក្រម​នីតិ​វិធី​រដ្ឋ​ប្បវេណី​​​​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ​ (ODC)។​ ក្រោមអាជ្ញាបណ្ណ ​CC BY-SA 4.0

​ក្រម​នេះ​បញ្ជាក់​អំពី​នីតិវិធី​ទាំងអស់​ទាក់ទង​នឹង​សកម្មភាព​ស៊ី​វិល​។​ ក្រម​នេះ​ត្រូវ​បាន​បែងចែក​ជា​ ៩​គ​ន្ថី​ និង​ ៥៨៨​ មាត្រា ៖

  • គ​ន្ថី​ទី​ ១​ ផ្តល់​នូវ​បទ​ប្បញ្ញត្តិ​ទូទៅ​នៃ​នីតិវិធី​រដ្ឋប្បវេណី​រួម​មាន​គោលបំណង​ នៃ​ក្រម​និ​តិ​វិធី​រដ្ឋប្បវេណី​ និង​គោលបំណង​នៃ​ប​ណ្តឺ​ង​រដ្ឋប្បវេណី​ ការ​ទទួលខុសត្រូវ​របស់​តុលាការ​ គូភាគី​ ការ​ចំណាយ​លើ​វិវាទ​ និង​សន្តិសុខ​ក្រោម​ការ​ប្តឹង​ជំទាស់​។​
  • គ​ន្ថី​ទី​ ២​ ចែង​អំពី​កិច្ច​ដំណើរការ​នីតិវិធី​នៅ​សាលាដំបូង​ដែល​ពន្យល់​អំពី​បណ្តឹង​ ការ​ជជែក​ដេញដោល​ផ្ទាល់មាត់​ និង​ការ​ត្រៀម​រៀបចំ​ភស្តុ​តាង​ និង​ការ​ព្យួរ​វិវាទ​ ការ​វិនិច្ឆ័យ​សកម្មភាព​ ការ​បញ្ចប់​នីតិវិធី​ដោយ​មិន​ធ្វើ​ទៅ​តាម​ការ​សម្រេចសេចក្តី​ បទ​ប្បញ្ញត្តិ​ពិសេស​ទាក់ទង​នឹង​រឿង​ក្តី​ចំនួន​ទឹកប្រាក់​តិច​ កាលបរិច្ឆេទ​ កំឡុង​ពេល​ និង​ការ​បញ្ជូន​នៃ​បណ្តឹង​។​
  • គ​ន្ថី​ទី​ ៣​ ផ្តោត​ទៅ​លើ​បណ្តឹងឧទ្ធរណ៍​ទៅ​កាន់​តុលាការ​ជាន់ខ្ពស់​រួម​មាន​ វិធាន​ទូទៅ​នៃ​បណ្តឹងសាទុក្ខ​ និង​បណ្តឹង​ជំទាស់​។​
  • គ​ន្ថី​ទី​ ៤​ និង​ ៥​ មាន​ជំពូក​តែ​មួយ​ដែល​គ​ន្ថី​ទី​ ៤​ ទាក់ទង​នឹង​និ​តិ​វិធី​នៃ​ការ​ជំនុំជម្រះ​សា​ជា​ថ្មី​ និង​គ​ន្ថី​ទី​ ៥​ ទាក់ទង​នឹង​និ​តិ​វិធី​ដាស់តឿន​។​
  • គ​ន្ថី​ទី​ ៦​ បង្កើត​នូវ​នីតិវិធី​អនុវត្ត​ដោយ​បង្ខំ​ រួម​មាន​បទ​ប្បញ្ញត្តិ​ទូទៅ​នៃ​នីតិវិធី​អនុវត្ត​ដោយ​បង្ខំ​ សា​ហ៊ុយ​សំរាប់​ការ​អនុវត្ត​ និង​ការ​មើល​សំនុំរឿង​នៃ​ការ​អនុវត្ត​ ការ​អនុវត្ត​ដោយ​បង្ខំ​ចំពោះ​អចលនវត្ថុ​ និង​ការ​អនុវត្ត​ដោយ​បង្ខំចំពោះ​សិទ្ធិ​ទាមទា​ដែល​គ្មាន​គោលបំណង​ឲ្យ​សង​ជា​សាច់ប្រាក់​។​
  • គ​ន្ថី​ទី​ ៧​ ស្តី​ពី​ការ​ចាត់ចែង​រក្សា​ការពារ​ដែល​មាន​បទ​ប្បញ្ញត្តិ​ទូទៅ​ ដីកា​សម្រេច​ការពារ​ និង​ដីកា​សម្រេច​រឹបអូស​ជា​បណ្តោះអាសន្ន​។​
  • គ​ន្ថី​ទី​ ៨​ ពន្យល់​ពី​អន្តរប្បញ្ញត្តិ។
  • គ​ន្ថី​ទី​ ៩​ ស្តី​ពី​អ​វ​សាន្ត​ប្បញ្ញត្តិ​។

​ក្រម​នីតិវិធី​រដ្ឋប្បវេណី​បែងចែក​នីតិវិធី​ចំនួន​ ៣​ ប្រភេទ​ធំ​ ៗ​ គឺ​៖​ នីតិវិធី​នៃ​ការ​ជំនុំ​ជម្រះក្តី​ នីតិវិធី​អនុវត្ត​ដោយ​បង្ខំ​ និង​នីតិវិធី​រក្សា​ការពារ​។​ ស្វែង​យល់​បន្ថែម​ពី​​​ក្រម​នីតិវិធី​រដ្ឋប្បវេណី និងក្រម​រដ្ឋ​ប្បវេណី​ ​តាមរយៈ​ ​”កម្ម​វិធី​ផ្សព្វ​ផ្សាយ​ច្បាប់“​​ នៃ​ក្រសួង​យុត្តិធម៌​។​

នីតិវិធី​នៃ​ការ​ជំនុំ​ជម្រះក្តី​ គឺជា​បណ្តឹងរដ្ឋប្បវេណី​ ឬ​សកម្មភាព​រដ្ឋប្បវេណី​ដែល​មាន​គោលបំណង​កំណត់​ភាព​មាន​ ឬ​គ្មាន​សិទ្ធិ​ និង​កាតព្វកិច្ច​ ឬ​ទំនាក់ទំនង​ផ្លូវច្បាប់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ច្បាប់​ 3។​ នីតិវិធី​នេះ​គឺជា​នីតិវិធី​អនុវត្ត​ទូទៅ​នៅ​សាលាដំបូង​ដូច​ជា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាខេត្ត​-​ក្រុង​ផ្សេង​ទៀត​។​ ​នីតិវិធី​នេះ​ចាប់ផ្តើម​ដោយ​ការ​ដាក់​ពាក្យបណ្តឹង​ហើយ​បញ្ចប់​ដោយ​ការ​វិនិច្ឆ័យ​ចុង​ក្រោយ​។​ ជាដំបូង​ ដើមចោទ​ដាក់​ពាក្យបណ្តឹង​4​ បន្ទាប់​មក​ភាគី​ទាំង​ពីរ​ត្រៀម​សម្រាប់​ការ​ជជែក​ដេញដោល​ផ្ទាល់មាត់​ ហើយ​ជា​បញ្ច​ន់​ ការ​ជជែក​ដេញដោល​ផ្ទាល់មាត់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តុលាការ​មុន​ពេល​កាត់សេចក្តី​។​ នីតិវិធី​អនុវត្ត​ដោយ​បង្ខំ សំដៅសំរេចឲ្យបាននូវសេចក្តីសម្រេចចិត្តចុងក្រោយស្តីពីសិទ្ធិទាមទាររបស់បុគ្គលឯកជន។5 ចំណេកឯ នីតិវិធី​រក្សា​ការពារ ដែលបានចេងក្នុងមាត្រា ៥៣០ នៃក្រមនីតិវិធីរដ្ឋប្បវេណីថា “ប្រសិនបើមានការបារម្ភថា ការអនុវត្តដោយបង្ខំនឹងមិនអាចធ្វើបាន ឬនឹងមានការ លំបាកយ៉ាងខ្លាំងក្នុងការអនុវត្តដោយបង្ខំ ដោយសារមានការប្រែប្រួលស្ថានភាពបច្ចុប្បន្ននៃទ្រព្យសម្បត្តិរបស់កូនបំណុលនៃការអនុវត្ត ឬ ប្រសិនបើមានការ បារម្ភថានឹងមានការខូចខាតធ្ងន់ធ្ងរ ឬ គ្រោះថ្នាក់បន្ទាន់ដល់ឋានៈរបស់ភាគីណាមួយដោយសារមានវិវាទអំពីទំនាក់ទំនងនៃសិទ្ធិ បុគ្គលដែលមានបំណងចង់ការពារសិទ្ធិរបស់ខ្លួនអាចទាមទារការចាត់ចែងរក្សាការពារ តាមបញ្ញត្តិនៃគន្ថីនេះ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេស ក្នុងច្បាប់ផ្សេង ។6 ក្នុង​នីតិវិធី​ទាំងអស់​ ចៅក្រម​ត្រូវ​លើកទឹកចិត្ត​ភាគី​ទាំង​សងខាង​ឱ្យ​ស្វែងរក​ការ​សម្របសម្រួល​ និង​ស្វែងរក​ដំណោះស្រាយ​ជំ​លោះ​ផ្សេងៗ​។​​7

​ភាគី​ដែល​មិន​ពេញចិត្ត​នឹង​ការ​កាត់ទោស​របស់​តុលាការ​អាច​ប្តឺ​ង​តវ៉ា​បាន​នៅ​សាលាឧទ្ធរណ៍​ ដែល​ការ​ប្តឹង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​បណ្តឹង​ទៅ​តុលាការ​ជាន់ខ្ពស់​ (​សាលាឧទ្ធរណ៍​ និង​តុលាការ​កំពូល​)​ ។​ បណ្តឹង​នេះ​ចាប់ផ្តើម​ដោយ​នីតិវិធី​សម្រាប់​ការ​ជំនុំ​ជម្រះក្តី​ និង​សេចក្តីសម្រេច​លើ​បណ្តឹងឧទ្ធរណ៍​របស់​ភាគី​ដាក់​បណ្តឹង​ ដើម្បី​ច្រានចោល​ ឬ​ផ្លាស់​ប្តូរ​សាលក្រម​មុន​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​តុលាការ​ថ្នាក់​ក្រោម​ មុន​សេចក្តី​ស​ម្រេ​ចុង​ក្រោយ​។​

​ក្រម​នីតិវិធី​រដ្ឋប្បវេណី​ផ្តល់​នូវ​បណ្តឹងឧទ្ធរណ៍​បី​ប្រភេទ​៖

  • ការ​ប្តឹង​ទៅ​កាន់​សាលាឧទ្ធរណ៍​ ឬ​ការ​ជំនុំជម្រះ​លើក​ទី​ពីរ​។​ វា​ជា​ការ​ប្តឹង​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ​ដំបូង​។8 ​ បណ្តឹងឧទ្ធរណ៍​អាច​ត្រូវ​បាន​ប្តឹង​ដោយ​ភាគី​ចាញ់​ (​លុះត្រាតែ​ភាគី​ទាំង​សងខាង​យល់ព្រម​មិន​ដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​ ប៉ុន្តែ​អាច​ដាក់​ពាក្យបណ្តឹង​សាទុក្ខ​)​ ក្ន​ង​រយៈពេល​មួយ​ខែ​ពី​ថ្ងៃ​ទី​មួយ​នៃ​ការ​កាត់ក្តី​ និង​ប្រសិនបើ​ចំនួន​ប្រាក់ដ​ម្ក​ល់​មិន​លើស​ ៥.០០០.០០០​ រៀ់​ល​។​​9
  • ការ​ប្តឹង​ទៅ​តុលាការ​ជាន់ខ្ពស់​ដែល​ហៅ​ថា​បណ្តឹងសាទុក្ខ​10  ដែល​ជា​បណ្តឹង​ធ្វើ​ឡើង​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ឧទ្ធរណ៍​។​ វា​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ការ​ជំនុំ​ជម្រះក្តី​ចុង​ក្រោយ​ផង​ដែរ​។​ បណ្តឹងសាទុក្ខ​ ដោះស្រាយ​រឿង​ក្តី​ដោយ​មើលទៅ​លើ​ និង​គោរព​ការ​អនុវត្ត​ច្បាប់​ និង​មិនមែន​ដោះស្រាយ​ក្តី​ដោយ​អង្គហេតុ​នោះ​ទេ​។
  • ការ​ប្តឹង​ទៅ​តុលាការ​ជាន់ខ្ពស់​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ (​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​យោង​ទៅ​នឹង​អំណះអំណាង​ផ្ទាល់មាត់​)​ ត្រូវ​បាន​គេ​ហៅ​ថា​ ប​ណ្តឺ​ង​ជំទាស់​។​​11 

វិវាទពាណិជ្ជកម្ម

តុលាការពាណិជ្ជកម្មនឹងត្រូវបង្កើតឡើង យោងតាមច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម អនុម័តនៅឆ្នាំ ១៩៩៥ ។12 ទោះជាយ៉ាងនេះក្តី តុលាការទាំងនេះមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ។ នៅក្នុងច្បាប់នោះបានចែងផងដែរថា ក្នុងរយៈកាលដែលព្រះរាជាណាចក្រកម្ពុជានៅមិនទាន់មានតុលាការពាណិជ្ជកម្ម នីតិសាមញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានសមត្ថកិច្ចលើរឿងក្តីពាណិជ្ជកម្មទាំងអស់។ ដូច្នេះតុលាការរដ្ឋប្បវេណីនៃសាលាដំបូងជំនុំជម្រះរឿងក្តីពាណិជ្ជកម្មទាំងអស់។

តុលាការពាណិជ្ជកម្មនៃសាលាដំបូង មានសមត្ថកិច្ចជំនុំជម្រះរឿងក្តីពាណិជ្ជកម្មទាំងអស់ រួមទាំងរឿងក្តីក្ស័យធនក្នុងរឿងពាណិជ្ជកម្ម ដោយអនុវត្តន៍តាមបទប្បញ្ញត្តិស្តីពីនីតិវិធីពាណិជ្ជកម្ម។13 សាលាដំបូងរាជធានីភ្នំពេញគឺជាតុលាការដែលត្រូវបានប្រើជារឿយៗដោយគូក្តីពាណិជ្ជកម្ម។ ទោះជាយ៉ាងនេះក្តី តុលាការនេះត្រូវបានមើលឃើញដោយអ្នកអនុវត្តន៍ថា ទទួលរងបន្ទុកធ្ងន់ធ្ងរ និងខ្វះខាតជំនាញ និងបទពិសោធន៍វិជ្ជាជីវៈតុលាការនៅក្នុងការជំនុំជម្រះរឿងក្តីពាណិជ្ជកម្ម។14

ដំណើរការរឿងក្តីពាណិជ្ជកម្មអនុវត្តន៍តាមបទប្បញ្ញត្តិដូចគ្នាទៅនឹងដំណើរការក្តីរដ្ឋប្បវេណីយ៉ាងដូច្នោះដែរ លើកលែងតែសមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការពាណិជ្ជកម្មតែប៉ុណ្ណោះដែលខុសគ្នា ដែលមានចៅក្រមបីរូប និងអមដោយទីប្រឹក្សាពីររូប ជាពាណិជ្ជករ ឬអ្នកដែលមានចំណេះដឹងផ្នែកច្បាប់ពាណិជ្ជកម្មក្នុងរឿងក្តីពាណិជ្ជកម្ម ដែលកម្មវត្ថុនៃបណ្តឹងមានតម្លៃចាប់ពី ១.០០០.០០០.០០០ (មួយពាន់លាន) រៀល ឡើងទៅ។ ប្រសិនបើកម្មវត្ថុនៃបណ្តឹងមានតម្លៃចាប់ពី ១០០.០០០.០០០ (មួយរយលាន) រៀល ដល់ក្រោម១.០០០.០០០.០០០ (មួយពាន់លាន) រៀល ក្រុមប្រឹក្សាជំនុះជម្រះមានចៅក្រមមួយរូប និងអមដោយទីប្រឹក្សាពីររូប។15

ទីប្រឹក្សាពាណិជ្ជកម្មមិនបំពេញមុខងាររបស់ខ្លួនជាអចិន្រ្តៃយ៍នៅក្នុងតុលាការពាណិជ្ជកម្មនៃសាលាដំបូងឡើយ។ ទីប្រឹក្សាពាណិជ្ជកម្មត្រូវចូលមកបំពេញមុខងាររបស់ខ្លួននៅសាលាដំបូងតាមការអញ្ជើញរបស់ប្រធានតុលាការពាណិជ្ជកម្ម។16

នៅក្នុងប្រព័ន្ធតុលាការពាណិជ្ជកម្មបច្ចុប្បន្ន ការចំណាយជាមធ្យមក្នុងការដោះស្រាយវិវាទមានចំនួន ១០៣,៤% នៃតម្លៃនៃបណ្តឹងទាមទារសំណង។17 ហេតុដូច្នេះទើបក្រុមហ៊ុនភាគច្រើនមានជំនឿចិត្តកាន់តែខ្លាំងចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដូចជាសន្ធានកម្ម និងជាពិសេសគឺមជ្ឈត្តការពាណិជ្ជកម្ម ដែលបង្កើតឡើងដោយច្បាប់ស្តីពីមជ្ឈត្តការពាណិជ្ជកម្មឆ្នាំ ២០០៦ និងការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC) ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ។18

ទាក់​ទង​នឹង​វិវាទស៊ីវិល និងពាណិជ្ជកម្ម

ឯកសារយោង

  1. 1. វណ្ណ ណារី, “កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា,” វិទ្យាស្ថានសភាកម្ពុជា, ខែកុម្ភះ ឆ្នាំ ២០១៦, បានចូលអានខែសីហាឆ្នាំ ២០១៩។
  2. 2. “​បណ្តឹងរដ្ឋប្បវេណី,​” ថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០១៩, បានចូលអានខែមករាឆ្នាំ ២០២០។
  3. 3. ប៉េង ហ័រ, ផល្លាក់ គង់, Menzel Jörg “សេចក្តីណែនាំអំពីច្បាប់កម្ពុជា,” Konrad-Adenauer-Stiftung,ឆ្នាំ ២០១២, បានចូលអានខែសីហា ឆ្នាំ ២០១៩។
  4. 4. រាជរដ្ឋាភិបាលកម្ពុជា, “ក្រមនីតិវិធីរដ្ឋប្បវេណី,” ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០០៦, មាត្រា ៧៥
  5. 5. ប៉េង ហ័រ, ផល្លាក់ គង់, Menzel Jörg “សេចក្តីណែនាំអំពីច្បាប់កម្ពុជា,” Konrad-Adenauer-Stiftung, ឆ្នាំ ២០១២, បានចូលអានខែសីហា ឆ្នាំ ២០១៩។
  6. 6. រាជរដ្ឋាភិបាលកម្ពុជា, “ក្រមនីតិវិធីរដ្ឋប្បវេណី,” ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០០៦, មាត្រា ៥៣០។
  7. 7. រាជរដ្ឋាភិបាលកម្ពុជា, “ក្រមនីតិវិធីរដ្ឋប្បវេណី,” ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០០៦, មាត្រា ១០៤។
  8. 8. រាជរដ្ឋាភិបាលកម្ពុជា, “ក្រមនីតិវិធីរដ្ឋប្បវេណី,” ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០០៦, មាត្រា ២៥៩។
  9. 9. រាជរដ្ឋាភិបាលកម្ពុជា, “ក្រមនីតិវិធីរដ្ឋប្បវេណី,” ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០០៦, មាត្រា ២៦០។
  10. 10. រាជរដ្ឋាភិបាលកម្ពុជា, “ក្រមនីតិវិធីរដ្ឋប្បវេណី,” ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០០៦, មាត្រា ២៨៣។
  11. 11. រាជរដ្ឋាភិបាលកម្ពុជា, “ក្រមនីតិវិធីរដ្ឋប្បវេណី,” ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០០៦, មាត្រា ៣០។
  12. 12. រាជរដ្ឋាភិបាលកម្ពុជា, “ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម,” ឆ្នាំ ១៩៩៥ , មាត្រា ៥៥, បានចូលអានខែសីហា ឆ្នាំ ២០១៩។
  13. 13. រាជរដ្ឋាភិបាលកម្ពុជា, “ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ,” ឆ្នាំ ២០១៤ , មាត្រា ២២​ ដល់ ២៤, បានចូលអានខែសីហា ឆ្នាំ ២០១៩។
  14. 14. DFDL, “សៀវភៅណែនាំអំពីច្បាប់ពន្ធដារ និងវិនិយោគនៅកម្ពុជាឆ្នាំ ២០២០”, ឆ្នាំ ២០២០, បានចូលអានខែសីហា ឆ្នាំ ២០១៩។
  15. 15. រាជរដ្ឋាភិបាលកម្ពុជា, “ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ,” ឆ្នាំ ២០១៤ , មាត្រា​ ២៣, បានចូលអានខែសីហា ឆ្នាំ ២០១៩។
  16. 16. ដូច​ឯកសារ​យោង​ខាង​ដើម​។
  17. 17. រាជរដ្ឋាភិបាលកម្ពុជា, “ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ,” ឆ្នាំ ២០១៤ , មាត្រា ២៣។
  18. 18. Robin Spiess, “ស្ថាប័នអាជ្ញាកណ្តាលពាណិជ្ជកម្មដោះស្រាយករណីចំនួនពីរដំបូង”,The Phnom Penh Post, ថ្ងៃទី29 ខែសីហា ឆ្នាំ២០១៧, បានចូលអានខែសីហា ឆ្នាំ ២០១៩។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

KA6pb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!