ដីសមូហភាព

សឿន រ៉ន សមាជិកសហគមន៍ផលិតជ័រ សម្លឹងទៅដីឈូសឆាយមួយកន្លែង ដែលដើមឈើផ្តល់ជ័ររបស់គាត់ស្ថិតនៅ។ តំបន់នេះ គឺជាផ្នែកមួយនៃព្រៃខៀវ សហគមន៍ព្រៃឈើ នៅអូរព្រះ ឃុំអូរឃ្លាំង ខេត្តក្រចេះ។ រូបភាព ថតដោយ អង្គការអុកស្វាម ចក្រភពអង់គ្លេស ប្រចាំតំបន់អាស៊ី។ ក្រោមអាជ្ញាប័ណ្ណ Creative Commons Attribution-NonCommercial-NoDerivs 2.0.

សឿន រ៉ន សមាជិកសហគមន៍ផលិតជ័រ សម្លឹងទៅដីឈូសឆាយមួយកន្លែង ដែលដើមឈើផ្តល់ជ័ររបស់គាត់ស្ថិតនៅ។ តំបន់នេះ គឺជាផ្នែកមួយនៃព្រៃខៀវ សហគមន៍ព្រៃឈើ នៅអូរព្រះ ឃុំអូរឃ្លាំង ខេត្តក្រចេះ។ រូបភាព ថតដោយ អង្គការអុកស្វាម ចក្រភពអង់គ្លេស ប្រចាំតំបន់អាស៊ី។ ក្រោមអាជ្ញាប័ណ្ណ Creative Commons Attribution-NonCommercial-NoDerivs 2.0.

នៅ​កម្ពុជា​ សិទ្ធិ​ដី​សមូហភាព​ មាន​ច្រើន​ទម្រង់​ ហើយ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ គឺ​សិទ្ធិ​របស់​សហគមន៍​ជនជាតិ​ដើម​។​ ជាមួយនឹង​អត្តសញ្ញាណ​ខាង​វប្បធម៌​ សហគមន៍​ជនជាតិ​ដើម​នៅ​ប្រទេស​កម្ពុជា​ មាន​ចំណង​រឹង​មាំ​ខាង​វប្បធម៌​ សាសនា​ និង​សេដ្ឋកិច្ច​ ផ្សា​ភ្ជាប់​ទៅ​នឹង​ដី​។​ បើ​ទោះជា​រដ្ឋាភិបាល​កម្ពុជា​ ទទួលស្គាល់​សិទ្ធិ​ដី​សមូហភាព​ ដំណើរការ​ក្នុង​ការ​ការពារ​សិទ្ធិ​ទាំងនោះ​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ នៅ​យឺតយ៉ាវ​។1 សហគមន៍​មួយ​ចំនួន​បាន​ធ្វើការ​អស់​រយៈពេល​ ៤​ ទៅ​ ៨​ ឆ្នាំ​ ជាមួយ​ការ​ជួយ​គាំទ្រ​គួរ​ឱ្យ​កត់សម្គាល់​ពី​សំណាក់​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ នៅ​មុន​ពេល​ទទួល​បានការ​វាស់វែង​ដី​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​អះអាង​ថា​ វឌ្ឍនភាព​យឺតយ៉ាវ​លើ​កិច្ចការ​ទាំងនេះ​ អាច​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ដីធ្លី​ និង​ធនធានធម្មជាតិ​។2

​យោង​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ កម្មសិទ្ធិ​សមូហភាព​ ឬ​សហគមន៍​ មាន​ពីរ​ប្រភេទ​ ៖​ កម្មសិទ្ធិ​របស់​វត្ត​អារាម​ និង​ កម្មសិទ្ធិ​របស់​សហគមន៍​ជនជាតិ​ដើម​។​ កម្មសិទ្ធិ​របស់​វត្ត​អារាម​ រួម​មាន​ដី​ និង​សំណង់​ដែល​មាននៅ​ក្នុង​ និង​ក្រៅ​បរិវេណ​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​ ដែល​ជា​របស់​សាសនាព្រះពុទ្ធ​។​3 កម្មសិទ្ធិ​នេះ​ មិន​អាច​ទៅ​លក់ដូរ​ ដោះ​ដូរ​ ឬ​ធ្វើ​អំណោយ​ និង​ទាំង​មិន​អាច​កាន់កាប់​ស្របច្បាប់​ដោយ​បុគ្គល​ណា​ផ្សេង​ឡើយ​។​ យ៉ាងនេះ​ក្តី​ ដី​នោះ​អាច​ត្រូវ​បាន​ជួល​ ឬ​ដាំ​ដំណាំ​រួម​ ដរាបណា​ប្រាក់​ចំណូល​ទទួល​បាន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កិច្ចការ​ក្នុង​សាសនា​ប៉ុណ្ណោះ​។​4

កម្មសិទ្ធិសហគមន៍ជនជាតិដើម

កម្មសិទ្ធិសហគមន៍​ជនជាតិ​ដើម​ គឺជា​ដី​ដែល​ប្រើប្រាស់​ដោយ​សហគមន៍​ជនជាតិ​ដើម​ ហើយ​សហគមន៍​ជនជាតិ​ អាច​ស្នើ​សុំ​ប័ណ្ណកម្មសិទ្ធិ​ជា​សមូហភាព​លើ​ដី​នោះ​បាន​។​ (​ដី​សមូហភាព​ គឺជា​ប្រភេទ​ដី​ដែល​កើតឡើង​ពី​ដី​ដាច់​ដោយឡែក​ច្រើន​ ដែល​ដី​នីមួយៗ​ទទួល​បាន​កម្មសិទ្ធិ​ដោយឡែកៗ​)​។​ ដី​ដែល​បាន​ចុះ​ជា​ដី​សមូហភាព​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់ដូរ​ ឬ​បញ្ចាំ​នោះ​ទេ​។​ នេះ​គឺជា​ការ​វិធី​ដើម្បី​ការពារ​ព្រៃ​អារក្ស​ ដី​កប់ខ្មោច​ និង​ដី​ដូនតា​សំខាន់ៗ​សម្រាប់​ពេល​កូនចៅ​ជំនាន់​ក្រោយ​។​

ច្បាប់​ភូមិបាល​ ផ្តល់​និយម​ន័យ​សហគមន៍​ជនជាតិ​ដើម​ ថា​ជា​ក្រុម​បុគ្គល​ដែល​បង្ហាញ​នូវ​ឯកភាព​នៃ​ជាតិពន្ធុ​ សង្គម​វប្បធម៌​ និង​សេដ្ឋកិច្ច​ ប្រតិបត្តិ​របៀប​រស់នៅ​តាម​ប្រពៃណី​ និង​ដាំ​ដុះ​លើ​ដី​ដែល​ខ្លួន​កាន់កាប់​ទៅ​តាម​ក្បួនខ្នាត​ទំនៀមទំលាប់​នៃ​ការ​ប្រើប្រាស់​ជា​សមូហភាព​។​5 ប្រទេស​កម្ពុជា​មាន​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២៤​ ក្រុម​ ដែល​ពួក​គេ​ទាំងនោះ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ ៤៥០​ ទៅ​ ៥០០​ សហគមន៍​។​ 6 ​ជា​ទូទៅ​ ជនជាតិ​ដើម​ភាគតិច​ត្រូវ​បាន​ទទួលស្គាល់​ថា​ មាន​ចំនួន​ ១​ ទៅ​ ២​ ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​កម្ពុជា​ ប៉ុន្តែ​ចំនួន​របស់​ពួក​គេ​នៅ​មិន​ទាន់​មានការ​ប៉ាន់​ប្រមាណ​ច្បាស់លាស់​ណាមួយ​នៅឡើយ​ទេ​នៅ​ក្នុង​ជំរឿន​ជាតិ​។​7

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ភាគច្រើន​មិន​មាន​ចេះ​និយាយ​ ឬ​អាន​ភាសា​ខ្មែរ​បាន​ទេ​។​ អ្នក​សិក្សា​ស្រាវជ្រាវ​ បាន​អះអាង​ថា​ ចំណុច​នេះ​ បូក​រួម​នឹង​កង្វះ​ការ​ចូលរួម​ជា​ប្រពៃណី​ក្នុង​មជ្ឈដ្ឋាន​នយោបាយ​ជាតិ​ បាន​រាំងស្ទះ​លទ្ធភាព​របស់​ពួក​គេ​ក្នុង​ការ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ជា​សមូហភាព​។​​8

​ការ​ទទួល​បាន​កម្មសិទ្ធិ​សមូហភាព​

ខណៈ​ដែល​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ បាន​ណែនាំ​ពី​ការ​កម្មសិទ្ធិ​ដី​សមូហភាព​ ដំណើរការ​នៃ​ការ​ផ្តល់​កម្មសិទ្ធិ​នេះ​មិន​មាន​ភាព​ច្បាស់លាស់​ទេ​។​ រហូត​ដល់​ឆ្នាំ​ ២០០៩​ ភាព​ច្បាស់លាស់​បាន​មក​ដល់​ជាមួយនឹង​អនុក្រឹត្យ​លេខ​ ៨៣​ ស្តី​ពី​នីតិវិធី​នៃ​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច9 និង​សារា​ចរណ៍​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ស្តី​ពី​នីតិវិធី​ និង​វិធាន​នៃ​ការ​អនុវត្ត​គោលការណ៍​ជាតិ​ស្តិ​ពី​ការ​អភិវឌ្ឍ​ និង​ការ​កំណត់​អត្តសញ្ញាណ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​

​អនុក្រឹត្យ​លេខ​ ៨៣​ ស្តី​ពី​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ បាន​ផ្តល់​ក្របខ័ណ្ឌ​ច្បាប់​ ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​អាច​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធ​ជា​សមូហភាព​លើ​ដី​សហគមន៍ តាម​រយៈ​ ៣​ ដំណាក់កាល​៖

  1. លិខិត​ទទួលស្គាល់​ថា​ជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចេញ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ (​នៅ​ក្នុង​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧,​ សហគមន៍​ចំនួន​ ១១៩​ បាន​ទទួល​លិខិត​នេះ​)10
  2. ការ​ចុះបញ្ជី​សហគមន៍​ជា​នីតិបុគ្គល​ស្របច្បាប់​ ដែល​បាន​ចុះបញ្ជី​ដោយ​ក្រសួងមហាផ្ទៃ​។​ (​សហគមន៍​ចំនួន​ ១០២​ ត្រូវ​បាន​ចុះបញ្ជី​)
  3. ចុះ​វាស់វែង​ដី​ និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​នៃ​ការ​ប្រើប្រាស់​ដី​ដោយ​ក្រសួង​គ្រប់គ្រង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ (​សហគមន៍​ចំនួន​ ៥៤​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ដំណាក់កាល​នេះ​ ហើយ​សហគមន៍​ ១៤​ បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​)​។​​

ដំណើរការ​នេះ​តម្រូវ​ថា​ សហគមន៍​មាន​ដីកា​ និង​បទបញ្ជាផ្ទៃក្នុង​ដែល​គ្រប់គ្រង​លើ​ការ​ប្រើប្រាស់​ និង​ការ​គ្រប់គ្រង​ដី​។11​​

​អនុក្រឹត្យ​នេះ​ ដាក់​ចេញ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​ទទួល​បានការ​ចុះបញ្ជី​កម្ម​សិទ្ធ​ដី​សមូហភាព​៖

  1. ដី​ឯកជន​របស់​រដ្ឋ​៖
    • ​ ដី​លំនៅ​ឋាន​ ឬ​ដី​ដែល​សហគមន៍​បាន​រៀបចំ​និវេសនដ្ឋាន​
    • ដី​សហគមន៍​ប្រកប​របរ​កសិកម្ម​ប្រពៃណី​ មាន​ដី​ដែល​ដាំ​ដុះ​ជាក់ស្តែង​ ដីស្រែ​ចម្ការ​ និង
  2.  ដី​សាធារណៈ​របស់​រដ្ឋ​ ដែល​បាន​ចុះបញ្ជី​រួច​ហើយ​ជាមួយ​រដ្ឋ​ ដូច​ជា​៖
    • ​ដី​បម្រុង​ចាំបាច់​ក្នុង​ការ​ដូរ​វេន​ដំណាំ​ ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​រ​ដ្ឋា​ល​ និង​ការ​ព្រមព្រៀង​ពី​អ្នក​ជិតខាង​
    • ​ដី​ព្រៃ​អារក្ស​ ដែល​អាច​មាន​មួយ​កន្លែង​ ឬ​ច្រើន​កន្លែង​សម្រាប់​សហគមន៍​នីមួយៗ​ ដោយ​មាន​ទំហំ​សរុប​មិ​លើស​ពី​ ប្រាំពីរ​ ហិ​កតា
    • ដី​កប់ខ្មោច​ ដែល​មាន​មួយ​កន្លែង​ ឬ​ច្រើន​កន្លែង​សម្រាប់​សហគមន៍​នីមួយៗ​ ដោយ​មាន​ទំហំ​សរុប​មិន​លើស​ពី​ ប្រាំពីរ​ ហិ​កតា​។​

​ប្រ​សិន​ដី​សមូហភាព​ ស្ថិត​ក្នុង​ដី​សាធារណៈ​របស់​រដ្ឋ​ អនុក្រឹត្យ​នេះ​ ទាមទារ​អោយ​មានការ​កែប្រែ​ចំនែក​ដី​នោះ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ​ ដើម្បី​ទទួល​បាន​កម្ម​សិទ្ធ​តាម​រយៈ​ការ​ធ្វើ​ប្រទាន​កម្ម​។​

​មាន​តែ​តំបន់​តូចៗ​នៃ​ព្រៃ​ប៉ុណ្ណោះ​ អាច​រាប់​ប​ញ្ជូ​ល​ទៅ​ក្នុង​ការ​ចុះបញ្ជី​កម្ម​សិទ្ធ​ដី​សមូហភាព​ ដោយ​មិន​លើស​ពី​ ១៤​ ហិ​កតា​ ក្នុង​មួយ​ភូមិ​នោះ​ទេ​។​

 

ឯកសារ​ ៖​ សហគមន៍​ ល្អាង​ ក្នុង​ខេត្ត​រតនគីរី​ និង​សហគមន៍​ស្រែ​ខ្ទុ​ម​ ក្នុង​ខេត្ត​មណ្ឌល​គី​រី​

សហគមន៍​ល្អាង​ ជា​ផ្ទះសម្បែង​របស់​ជនជាតិ​ទំ​ពូន​ ១០១​គ្រួសារ​ នៅ​ខេត្ត​រតនគីរី​ គឺជា​សហគមន៍​ទី​មួយ​ដែល​ទទួល​ប័ណ្ណកម្មសិទ្ធិ​ជា​សមូហភាព​គឺ​សហគមន៍​។​ ប័ណ្ណកម្មសិទ្ធិ​របស់​ពួក​គេ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​១,៤៥៤​ ហិច​តា​ ហើយ​ដំណើរការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ ដោយ​មាន​កិច្ចសហការ​ពី​អង្គការ​ភាព​ជា​ដៃគូរ​អ​ភ​វិ​ឌ្ឍ​ន៍​ក្នុង​សកម្មភាព​ ចំណាយពេល​អស់​ ៥​ ឆ្នាំ​ ។​

បើ​តាម​អ្នក​សិក្សា​ស្រាវជ្រាវ​ ជោគជ័យ​របស់​សហគមន៍​ល្អាង​ ក្នុង​ការ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​សមូហភាព​ គឺ​ដោយសារ​តែ​វា​នៅ​ឆ្ងាយ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​តំបន់​ការពារ​។12​ នៅ​ខែ​ មិថុនា​ ឆ្នាំ​ ២០១៣13​ ប័ណ្ណកម្មសិទ្ធិ​សមូហភាព​របស់​សហគមន៍​ជនជាតិ​ព្នង​ក្នុងភូមិ​ស្រែ​ខ្ទុ​ម​ ខេត្ត​មណ្ឌល​គី​រី​ ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​មនុស្ស​ ១០២​គ្រួសារ​ លើ​ផ្ទៃដី​ ១,០៨៤​ ហិច​តា​។​ សហគមន៍​នេះ​ ត្រួត​គ្នា​នឹង​ដី​សម្បទាន​ជា​ច្រើន​កន្លែង​ និង​តំបន់​ការពារ​មួយ​កន្លែង​ ហើយ​បាន​ប្រឈម​នឹង​សម្ពាធ​ខាងក្រៅ​ជា​ច្រើន​។​ បន្ទាប់​ពី​ការ​មក​ដល់​នៃ​អ្នក​វាស់វែង​ដីធ្លី​តាម​បទបញ្ជា​លេខ​ ០១​ ប្រជាជន​ ១២​ គ្រួសារ​ ដែល​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​ភាគតិច​ យល់ព្រម​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិឯកជន​។​ ភូមិ​នេះ​ បាន​ទទួល​ព័ត៌មាន​ស្តី​ពី​ប័ណ្ណកម្មសិទ្ធិ​សមូហភាព​ និង​ការ​គាំទ្រ​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​។​14

បញ្ហាប្រឈម​នៃការ​ការពារ​សិទ្ធិ​សហគមន៍ជនជាតិដើមភាគតិច

រដ្ឋាភិបាល​បាន​ បាន​ប្តេជ្ញា​ការពារ​សិទ្ធិ​ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​។​15 ទោះជា​យ៉ាង​ដូច្នេះ​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ និង​ អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​លើក​ឡើង​ពី​ក​ង្វ​ង់​ជា​ច្រើន​អំពី​ការ​ការពារ​សិទ្ធិ​ដីធ្លី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ។​ សិទ្ធិកម្មសិទ្ធិ​សមូហភាព​ ត្រូវ​បាន​ទទួលស្គាល់​នៅ​ពេល​ដែល​ច្បាប់​ភូមិបាល​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០០១​ ប៉ុន្តែ​ក្របខ័ណ្ឌ​សម្រាប់​ការ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​សមូហភាព​មិន​ទាន់​មាន​ឡើយ​ រហូត​ដល់​ឆ្នាំ​ ២០០៩​។​ យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ នៅ​ត្រឹម​ឆ្នាំ​២០០៩​ យ៉ាង​ហោច​ណាស់​ ផ្ទៃដី​ចំនួន​ ១.២​ លាន​ហិច​តា16​ ត្រូវ​បាន​ផ្តល់​ជា​សម្បទាន​ដី​សេដ្ឋកិច្ច​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​រាយការណ៍​ថា​ ផ្ទៃដី​ចំនួន​ ២​ លាន​ហិច​តា​ ត្រូវ​បាន​ផ្តល់​ជា​សម្បទាន​ដី​សេដ្ឋកិច្ច​។​17

ប័ណ្ណកម្មសិទ្ធិ​ជា​សមូហភាព​ដំបូង​ត្រូវ​បាន​ផ្តល់​ឲ្យ​នៅ​ឆ្នាំ​ ២០១១​។18​ អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្សេងៗ​បាន​បង្ហាញ​ក្តី​កង្វល់​ថា​ វឌ្ឍន​ភាពយឺត​អាច​បណ្តាល​មក​ពី​ភាព​ស្មុគស្មាញ​នៃ​ដំណើរការ​ និង​ឥទ្ធិពល​អំណាច​របស់​វិនិយោគិន​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ហើយ​ដែល​សហគមន៍​ជនជាតិ​ដើម​ តែងតែ​រស់នៅ​ក្នុង​តំបន់​ដែល​សំបូរ​ធនធានធម្មជាតិ​។19​ ក្រៅពី​នេះ​ ក្នុង​អំឡុង​ដំណើរការ​ស្នើ​សុំ​ដ៏​យូរ​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​មិន​ទទួល​បានការ​ការពារ​ពី​ហានិភ័យ​ដែល​កើតឡើង​ពី​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​លើ​ដីធ្លី​របស់​ពួក​គេ​ រហូត​ទាល់តែ​ពួក​គេ​បាន​បំពេញ​ជំហាន​ដំបូង​ពីរ​នៃ​ដំណើរការ​ស្នើ​សុំ​សិន​។20​ អ្នក​សិក្សា​ស្រាវជ្រាវ​ រាយការណ៍​ឱ្យ​ដឹង​ថា​ សហគមន៍​ដែល​ត្រួត​គ្នា​ ឬ​មា​នទី​តាំងនៅ​ជិត​សម្បទាន​ ប្រឈម​នឹង​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​។​21

​ក្នុងអំឡុងពេល​អនុវត្ត​បទបញ្ជា​លេខ​ ០១​ សេចក្តី​បារម្ភ​ជា​ច្រើន​ក៏​កើត​មាន​ឡើង​ ថា​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដំណើរការ​នៃ​ការ​ផ្តល់​កម្មសិទ្ធិ​សមូហភាព​។​ កម្មវិធី​នេះ​ បាន​ផ្តល់​អាទិភាព​ចម្បង​លើ​ការ​ចុះបញ្ជី​ដី​ កម្មសិទ្ធិ​បុគ្គល​ លើ​សិទ្ធិកម្មសិទ្ធិ​សមូហភាព​។​ មន្ត្រី​រដ្ឋាភិបាល​ បាន​អះអាង​ថា​ ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​សម្រាប់​សហគមន៍​ មាន​ភាព​សាំញ៉ាំ​ និង​ជា​ដំណើរការ​ប្រើ​ពេលវេលា​ដែល​ត្រូវ​ចំណាយធនធាន​ច្រើន​សម្រាប់​កិច្ច​ខិតខំ​ចេញ​ប័ណ្ណកម្មសិទ្ធិ​នេះ​ នៅ​ទូ​ទាំង​ប្រទេស​។​ យ៉ាងនេះ​ក្តី​ គ្រួសារ​នៅ​ក្នុង​តំបន់​ជនជាតិ​ដើម​ ត្រូវ​បាន​ផ្តល់​ជា​កម្មសិទ្ធិឯកជន​ ជំនួស​ឱ្យ​ប័ណ្ណកម្មសិទ្ធិ​សមូហភាព​វិញ​។​22

បច្ចុប្បន្ន​នេះ​ នៅ​ពេល​ដែល​សមាជិក​សហគមន៍​បាន​ទទួល​កម្មសិទ្ធិ​ជា​បុគ្គល​រួច​ហើយ​ ពួក​គេ​មិន​អាច​ទទួល​កម្មសិទ្ធិ​លើ​ដី​សមូហភាព​ទេ​ បើ​ទោះបីជា​រដ្ឋាភិបាល​មាន​ផែនការ​នឹង​បង្កើត​ដំណើរការ​មួយ​ ដើម្បី​បញ្ចូល​កម្មសិទ្ធិ​ជា​បុគ្គល​នេះ​ ទៅ​ក្នុង​កម្មសិទ្ធិ​សមូហភាព​ក៏​ដោយ​។​ ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិឯកជន​ ទៅ​ឱ្យ​សហគមន៍​ជនជាតិ​ដើម​ បាន​ក្លាយជា​បញ្ហា​ចម្រូងចម្រាស​មួយ​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​រាយការណ៍​ថា​ ការ​អនុវត្ត​នេះ​ អាច​នាំ​ឱ្យ​មានការ​បែងចែក​ខាង​សង្គម​ ពីព្រោះ​ថា​ នៅ​ពេល​ដែល​សមាជិក​សហគមន៍​ជនជាតិ​ ចុះបញ្ជី​ដី​ជា​កម្មសិទ្ធិឯកជន​ នោះ​ជាដំបូង​ ពួក​គេ​ត្រូវ​ចាក​ចេញពី​សហគមន៍​ របស់​ពួក​គេ​។​23 បន្ទាប់​ពី​ចាកចេញ​ ពួក​គេ​ក៏​លែង​មាន​សិទ្ធិ​ទទួល​ដី​ជនជាតិ​ដើម​ជា​សមូហភាព​ដែរ​។​

របាយការណ៍​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ បាន​បង្ហាញ​ថា​ មានការ​ដាក់​សម្ពាធ​គ្រួសារ​មួយ​ចំនួន​ឱ្យ​ចាក​ ចេញពី​សហគមន៍​របស់​ពួក​គេ​ និង​ទទួលយក​កម្មសិទ្ធិ​ជា​លក្ខណៈ​បុគ្គល​វិញ​។24​ អ្នក​សិក្សា​ស្រាវជ្រាវ​ មក​ពី​ អង្គការ​ហ៊ែ​ន​រិច​ បូល​ ប្រចាំ​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ការ​អនុវត្ត​ខុស​ និង​ការ​ដាក់​សម្ពាធ​ អ្នក​ភូមិ​ ឱ្យ​ទទួលយក​កម្មសិទ្ធិឯកជន​ ហើយ​ធ្វើ​ឱ្យ​បាត់បង់​សិទ្ធិ​ទាមទារ​លើ​ដី​សមូហភាព​ មានការ​រីក​រាលដាល​ នៅ​ក្រោម​កម្មវិធី​បទបញ្ជា​លេខ​ ០១​។​25 អ្នក​សិក្សា​ទាំងនោះ​ អះអាង​ថា​ រដ្ឋាភិបាល​ប្រើប្រាស់​កម្មវិធី​ចេញ​ ប័ណ្ណកម្មសិទ្ធិ​ទាំងនោះ​ ដើម្បី​បំបែកបំបាក់​សហគមន៍​នៅ​ក្នុង​តំបន់​សម្បូរ​ធនធាន​ ដែល​មាន​ជនជាតិ​ដើម​ ភាគតិច​រស់នៅ​។​

​ក្រៅពី​នេះ​ ក៏​មាន​សេចក្តីរាយការណ៍​ដែរ​ថា​ នៅ​ក្នុង​ការ​អនុវត្ត​បទបញ្ជា​លេខ​០១​ ដី​មិន​បង្ករ​បង្កើន​ ផល​ និង​ដី​ព្រៃរបស់​គ្រួសារ​ជនជាតិ​ដើម​ ជា​ញយៗ​ មិន​ត្រូវ​បាន​ពិនិត្យ​សិក្សា​ដោយ​ក្រុមការងារ​សុរិយោដី​ ទេ​។​26 ដោយសារ​បញ្ហា​នេះ​ បុគ្គល​ដែល​បាន​ទទួលយក​កម្មសិទ្ធិឯកជន​ អាច​បាត់បង់​លទ្ធភាព​ប្រើប្រាស់​ដី​ ព្រៃ​ជំនឿ​សមូហភាព​ ដី​បញ្ចុះសព​ ឬ​ដី​មិន​បង្ករ​បង្កើន​ផល​ សម្រាប់​ការ​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​ប្រពៃណី​។​ ជា​វិបាក​ របាយការណ៍​មួយ​ចំនួន​ បង្ហាញ​ថា​ បន្ទាប់​ពី​ការ​សិក្សា​នៅ​តំបន់​ជម្លោះ​បាន​បញ្ចប់​ ក្រុមហ៊ុន​ឯកជន​ខ្លះ​កំពុង​ព្យាយាម​ទាក់ទង​ដី​មិន​ទាន់​ចុះបញ្ជី​ ដែល​មាន​សារៈសំខាន់​សម្រាប់​សហគមន៍​ជនជាតិ​ដើម​។​27

ការ​សិក្សា​ថ្មី​បំផុត​ ទៅ​លើ​បទបញ្ជា​លេខ​ ០១​ មិន​បាន​រក​ឃើញ​ភស្តុ​តាង​ពី​ការ​បង្ខិតបង្ខំ​រាលដាល​ ទៅ​លើ​សហគមន៍​ ឱ្យ​ទទួលយក​កម្មសិទ្ធិ​នោះ​ទេ​។​28 របាយការណ៍​ បង្ហាញ​ថា​ នៅ​ក្នុង​ករណី​ខ្លះ​ គ្រួសារ​ជនជាតិ​ដើម​ បាន​ទទួលយក​កម្មសិទ្ធិឯកជន​ សម្រាប់​ហេតុផល​ជាក់ស្តែង​ រាប់​បញ្ចូល​ទាំង​ដើម្បី​ការពារ​កម្មសិទ្ធិ​របស់​ពួក​គេ​ ពី​ការ​គម្រាមកំហែង​ ឬ​ទទួល​បាន​ប្រាក់​កម្ចី​។​ ការ​សិក្សា​ ក៏​រក​ឃើញ​ផង​ដែរ​ថា​ ក្នុង​ករណី​មួយ​ចំនួន​ទៀត​ សមាជិក​សហគមន៍​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ទទួលយក​កម្មសិទ្ធិ​ជា​បុគ្គល​ និង​ករណី​ដោយឡែក​ទៀត​ ក្រុម​គ្រួសារ​ជនជាតិ​ មិន​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​សម្រាប់​ក្បាលដី​របស់​ ពួក​គាត់​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​រង​គ្រោះ​នឹង​ការ​ដណ្តើម​យក​ដី​ពី​អ្នក​ខាងក្រៅ​។29

រដ្ឋាភិបាល​ បាន​ទទួលស្គាល់​ការ​រិះគន់​លើ​បញ្ហា​ចេញ​ប័ណ្ណកម្មសិទ្ធិ​ នៅ​ក្នុង​តំបន់​ជនជាតិ​ដើម​រស់​ នៅ​។​ ខណៈ​ដែល​បដិសេធ​ការ​អះអាង​របស់​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​ ថា​ការ​មាន​ប្រើ​សម្ពាធ​បង្ខំ​ឱ្យ​ សហគមន៍​ទទួលយក​ប័ណ្ណ​កម្មសិទ្ធិឯកជន30​ មន្ត្រី​រដ្ឋាភិបាល​ បាន​បង្កើត​ជា​ការ​ប្តេជ្ញា​ខាង​គោលនយោបាយ​ សំដៅ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​លើ​សូចនាករ​ ទាក់ទង​នឹង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​លើ​ដី​សមូហភាព​របស់​ជនជាតិ​ដើម​។31​ ក្នុង​អំឡុង​ឆ្នាំ​២០១៤-២០១៥​ រដ្ឋាភិបាល​ មាន​ផែនការ​ធានា​ថា​៖​

  • យ៉ាង​ហោច​ណាស់​ សហគមន៍​ជនជាតិ​ដើម​ចំនួន​ ១០​ នឹង​ទទួល​បាន​កម្មសិទ្ធិ​សមូហភាព​ នៅ​រៀង​រាល់​ឆ្នាំ​។​ មូលនិធិ​រដ្ឋាភិបាល​អាច​ផ្តល់​អោយ​បាន​នៅ​ជំហាន​ទី​បី​ នៃ​ដំណើរការ​នេះ​ ដែល​អាច​ផ្តល់​អោយរ​ហូត​ដល់​ ១០​ សហគមន៍​ ហើយ​ក្នុង​មួយ​សហគមន៍​ទទួល​បាន​ ថវិកា​ចំនួន​ ៣០,​ ០០០​ ដុល្លារ​ 
  • វិធានការ​ ការពារ​ជា​បណ្តោះអាសន្ន​ នឹង​ត្រូវ​ដាក់ចុះ​ដើម្បី​ការពារ​សហគមន៍​ ដែល​បាន​ដាក់​ពាក្យសុំ​កម្មសិទ្ធិ​សមូហភាព​។​ ទី​៣​ សេចក្តីណែនាំ​ច្បាស់លាស់​ នឹង​ដាក់​ចេញ​មក​ សំដៅ​បំ​លែង​កម្មសិទ្ធិ​ដី​ឯកជន​របស់​បងប្អូន​ជនជាតិ​ដើម​ ទៅ​ជា​កម្មសិទ្ធិ​ដី​សមូហភាព​។32
  • ចំណុច​ចុង​ក្រោយ​នេះ​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ជា​ពន្លឺ​ដល់​បទបញ្ជា​លេខ​០១​ ពីព្រោះ​វា​មាន​ន័យ​ថា​ ជន​ទាំងឡាយ​ណា​ ដែល​ទទួលយក​របប​កម្មសិទ្ធិ​សមូហភាព​ នឹង​ទទួល​បាន​សិទ្ធិ​ជា​ថ្មី​ម្តងទៀត​លើ​ប័ណ្ណកម្មសិទ្ធិ​សមូហភាព​ និង​ ការ​ប្រើប្រាស់​ដី​សមូហភាព​។​

ទម្រង់​ផ្សេង​ទៀត​នៃ​កម្មសិទ្ធិ​សមូហភាព​ រួម​មាន​ ព្រៃ​សហគមន៍​ និង​តំបន់​ការពារ​សហគមន៍​។​ សូម​អាន​ទំព័រ​បន្តបន្ទាប់​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ស្តី​ពី​ព្រៃ​សហគមន៍​ និង​តំបន់​ការពារ​សហគមន៍​។​

ទាក់ទងនឹងដីសមូហភាព

បច្ចុប្បន្នភាពចុងក្រោយ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៧

ឯកសារយោង

  1. 1. លុច មូនីកា. ឆ្នាំ២០១៣. “ការវាយតម្លៃសិទ្ធិមនុស្សរបស់កម្មវិធីសិទ្ធិដីធ្លីអាល្លឺម៉ង់-កម្ពុជា” មជ្ឈមណ្ឌលសិទ្ធិមនុស្សអាល្លឺម៉ង់ https://landportal.org/library/resources/mlrf2186/human-rights-assessment-german-cambodian-land-rights-program-lrp
  2. 2. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា. ២០១៣. “កម្ពុជា ៖ ជម្លោះដីធ្លី-ខ្លឹមសារសង្ខេបនៃស្ថានភាពដីធ្លី” http://bit.ly/1KtPNVy
  3. 3. ច្បាប់ភូមិបាលឆ្នាំ ២០០១ មាត្រា ២០។
  4. 4. ច្បាប់ភូមិបាលឆ្នាំ ២០០១ មាត្រា ២១។
  5. 5. ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ២៣។
  6. 6. Cristina Maza,”ការស្រាវជ្រាវ៖ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា មាន​ចំនួន​ច្រើន​ជាង​ចំនួន​កត់ត្រា​បច្ចុប្បន្ន”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៦។ http://bit.ly/2e3eKwn
  7. 7. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា, ២០១៦. “គម្រោងស្តីពីសិទ្ធិជនជាតិដើមភាគតិច.” ចូលអានថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៦។ http://www.ngoforum.org.kh/index.php/en/indigenous-peoples-land-rights-project
  8. 8. វីស ជែហ្វ និង មែនហ្វ្រែដ ហោណាង (២០១៣). “ជនជាតិដើមភាគតិច និងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា ៖ ការសិក្សាពីភូមិចំនួន ៦” មូលនិធិបូលហ្វោនដេសិន ។ បទបង្ហាញក្នុងសន្និសីទប្រចាំឆ្នាំរបស់ធនាគារពិភពលោកស្តីពីដីធ្លី និងភាពក្រីក្រ នៅរដ្ឋធានីវ៉ាស៊ីតោន ថ្ងៃទី ៨-១១ ខែ មេសា។ http://www.boell.de/sites/default/files/indigenous-peoples-and-land-titling-in-cambodia_a-study-of-six-villages.pdf
  9. 9. អនុក្រឹត្យលេខ ៨៣ ស្តីពីការចុះបញ្ជីដីសហគមន៍ជនជាតិដើម។ http://bit.ly/2nlLsLm
  10. 10. IMG Consultancy 2017, កិច្ចសម្ភាសន៍ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៧, ភ្នំពេញ។
  11. 11. អនុក្រឹត្យលេខ ៨៣, មាត្រា ៨។
  12. 12. វីស (ឆ្នាំ២០១៣)។
  13. 13. គុជ ណារ៉ែន (២០១៣). “សហគមន៍ចំនួន ៨ នៅខេត្តមណ្ឌលគីរី ទទួលបានប័ណ្ណកម្មសិទ្ធិធ្លី” ថ្ងៃទី ១១ ខែ មិថុនា។ http://sahrika.com/2013/06/11/eighth-communal-land-title-awarded-in-mondolkiri/
  14. 14. វីស (ឆ្នាំ២០១៣)។
  15. 15. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៤-២០១៨. http://www.maff.gov.kh/គោលនយោបាយ/1240-nsdp-2014-2018-en.html
  16. 16. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. “ដីសម្បទានសេដ្ឋកិច្ច: ទិដ្ឋភាពទូទៅ.” ចូលអាននៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៥។http://www.maff.gov.kh/elc/
  17. 17. សូរិយា ស៊ូប៊ែរឌី. ឆ្នាំ២០១២. “របាយការណ៍របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ សូរិយា ស៊ូប៊ែរឌី. ទំព័របន្ថែម: ការវិភាគសិទ្ធិមនុស្សlលើបញ្ហាសម្បទានដីសេដ្ឋកិច្ច និងសម្បទានដីផ្សេងទៀត នៅកម្ពុជា.” ក្រុមប្រឹក្សាសិទ្ធិមនុស្ស. កិច្ចប្រជុំលើកទី២១ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០០៩. http://cambodia.ohchr.org/WebDOCs/DocReports/3-SG-RA-Reports/A-HRC-21-63_en.pdf
  18. 18. ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (២០១១). “សេចក្តីប្រកាសព័ត៌មាន៖ សហគមន៍ជនជាតិដើមភាគតិចចំនួន ៣ នឹងទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព.” អង្គការសហប្រជាជាតិ. ថ្ងៃទី ១៤ ខែ ធ្នូ. http://cambodia.ohchr.org/WebDOCs/DocNewsIndex/2011/122011/3_indigenous_communities_to_receive_communal_land_titles_Eng.pdf
  19. 19. លុក. ឆ្នាំ២០១៣។
  20. 20. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា. ឆ្នាំ២០១៣។
  21. 21. វីស. ឆ្នាំ២០១៣។
  22. 22. ហ្រ្គីមឌីជ. ឆ្នាំ២០១៥។
  23. 23. វីស. ឆ្នាំ២០១៣។ អនុក្រឹត្យ លេខ ៨៣ ស្តីពីនីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច, មាត្រា១៤។
  24. 24. អង្គការឃ្លាំមើលសិទ្ធិមនុស្ស. ឆ្នាំ២០១៣. “យុទ្ធនាការផ្តល់ប័ណ្ណកម្មសិទ្ធិនៅកម្ពុជា បើកផ្លូវឱ្យមានការរំលោភសិទ្ធិ.” ចូលអាននៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៣. https://www.hrw.org/news/2013/06/12/cambodia-land-titling-campaign-open-abuse
  25. 25. វីស. ឆ្នាំ២០១៣ ។
  26. 26. ហ្វ្រេង វ៉ុលគ មូល័រ និង ហ្គាឌរ ហ្ស៊ុលដូហ្វ. ឆ្នាំ២០១៣. “គោលនយោបាយចាស់-ចំណាត់ការថ្មី ៖ គំនិតផ្តួចផ្តើមនយោបាយដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការទទួលស្គាល់សិទ្ធិមនុស្សក្នុងកំណែទម្រង់ដីធ្លីនៅកម្ពុជា” បទបង្ហាញក្នុងសន្និសីទប្រចាំឆ្នាំរបស់ធនាគារពិភពលោកស្តីពីដីធ្លី និងភាពក្រីក្រ, រដ្ឋធានី Washington, D.C., ថ្ងៃទី ៨-១១ ខែ មេសា។ http://www.oicrf.org/document.asp?ID=11816
  27. 27. ហ្វ្រេង វ៉ុលគ មូល័រ និង ហ្គាឌរ ហ្ស៊ុលដូហ្វ. ឆ្នាំ២០១៣។
  28. 28. ហ្រ្គីមឌីជ. ឆ្នាំ២០១៥. ទំព័រ៣៦។
  29. 29. ហ្រ្គីមឌីជ (ឆ្នាំ២០១៥)។
  30. 30. ចាន់ សុផល. ឆ្នាំ២០១២. “សេចក្តីបញ្ជាក់ការអនុវត្តសកម្មភាពថ្មីលើគោលនយោបាយចាស់ សម្រាប់វិស័យដីធ្លី សម្រាប់តាមបទបញ្ញា លេខ ០១ របស់រាជរដ្ឋាភិបាល ដោយឆ្លើយតបទៅនឹងលិខិតរបស់លោក សូរិយា ស៊ូប៊ែរឌី.” ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់. លេខ១១៧៧ ថ្ងៃទី ២០ ខែកញ្ញា. http://www.mlmupc.gov.kh/mlm/imgs/ Show-BB01-Surya%20P-Subedi-en.pdf
  31. 31. រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា. ឆ្នាំ២០១៤. “សូចនាករតាមដានរួមសម្រាប់ឆ្នាំ២០១៤-២០១៨.” ចូលអាននៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៥. http://www.cdc-crdb.gov.kh/cdc/documents/jmi/JMI_2014_2018_EN.pdf. ។
  32. 32. រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា. ឆ្នាំ២០១៤។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Lnw8N
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!