ឥន្ធនៈសម្រាប់ចម្អិនអាហារ

អុស និងធ្យូង គឺជាប្រភពថាមពលចម្បង សម្រាប់ទាំងលក្ខណៈគ្រួសារ និងលក្ខណៈសហគ្រាសខ្នាតតូច និងមធ្យមជាច្រើន (SME) ដូចជា ឧស្សាហកម្មឡឥដ្ឋ និងក្បឿង ជាដើម។

Woman sorting charcoal in Phnom Pehn. Photo by Kelly Irving, taken on 25 February 2010. Licensed under Creative Commons Attribution-NoDerivs 2.0 Generic.

ស្ត្រីម្នាក់កំពុងរើសធ្យូងនៅភ្នំពេញ។ រូបភាព ថតដោយ Kelly Irving, ២៥ កុម្ភះ ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0

លទ្ធផលជំរឿនឆ្នាំ ២០០៨ បានបង្ហាញថា គ្រួសារកម្ពុជា ៩១ ភាគរយ ប្រើប្រាស់ជីវៈម៉ាស់ជាថាមពលចម្បង សម្រាប់ចម្អិនអាហារដែលក្នុងនោះផងដែរ ការប្រើប្រាស់អុសមាន ៨៤ ភាគរយ និង ការប្រើប្រាស់ធ្យូងមាន ៧ ភាគរយ។1

ប្រទេសកម្ពុជា នៅតែផ្នែកយ៉ាងខ្លាំងទៅលើការប្រើប្រាស់អុស ជាពិសេសនៅតាមតំបន់ជនបទ ដែលប្រើប្រាស់អុសជាថាមពលសម្រាប់ចម្អិនអាហារ ៩៤ ភាគរយ ហើយតម្រូវការនេះ នៅតែបន្តកើនឡើង ដោយសារតែកំណើនប្រជាជន។ ចំណែកឯ ការប្រើប្រាស់ធ្យូងនៅតាមតំបន់ជនបទវិញ នៅមានចំនួនតិចនៅឡើយ បើប្រៀបធៀបជាមួយនឹងការប្រើប្រាស់អុស។

យោងតាមការធ្វើជំរឿនថ្នាក់ជាតិចុងក្រោយនេះ ការប្រើប្រាស់ធ្យូងនៅតាមតំបន់ទីប្រជុំជន បានកើនឡើងដល់ ២៦ ភាគរយ ខណៈដែលការប្រើប្រាស់អុស មានចំនួន ៣៥ ភាគរយ នៃថាមពលសម្រាប់ចម្អិនអាហារ ដែលត្រូវបានប្រើប្រាស់។2

ហ្កាស

ហ្កាស (LPG) គឺជាល្បាយឧស្ម័នអ៊ីដ្រូកាបូនឆេះ ដែលជាទូទៅ វត្រូវបានប្រើប្រាស់ជាថាមពលលក្ខណៈគ្រួសារ ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងសិប្បកម្ម ជាដើម។

នៅកម្ពុជា ហ្កាសត្រូវបានប្រើប្រាស់ជាថាមពលចម្អិនអាហារចម្បង មានចំនួនគ្រួសារ ៧.៩ ភាគរយ យោងតាមការធ្វើជំរឿនថ្នាក់ជាតិឆ្នាំ២០០៨។3

ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងរីកចម្រើន កម្រិតជីវភាពរស់នៅរបស់ប្រជាជនក៏មានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសប្រជាជននៅរាជធានីភ្នំពេញ។ ការកើនឡើងប្រាក់ចំណូល បានធ្វើឱ្យក្រុមគ្រួសារមួយចំនួន ធ្វើការផ្លាស់ប្តូរពីការប្រើអុសឬធ្យូង មកប្រើប្រាស់ហ្កាស សម្រាប់ការចម្អិនអាហារ។ ហ្កាស ត្រូវបានគេមើលឃើញថា ជាជម្រើសជំនួសដែលល្អ សម្រាប់ថាមពលចម្អិនអាហារ បើទោះជាគ្រួសារនៅតាមតំបន់ជនបទ មិនទាន់មានលទ្ធភាព។

ធ្វើបច្ចុប្បន្នភាព៖ ៣០ កញ្ញា ២០១៥

ទាក់ទងនឹងថាមពលសម្រាប់ចម្អិនអាហារ

ឯកសារយោង

  1. 1. វិទ្យាស្ថានជាតិស្ថិតិ. ជំរឿនប្រជាជនកម្ពុជាឆ្នាំ២០០៨. ភ្នំពេញ៖ ២០០៨.
  2. 2. ដូចលេខយោងខាងលើ
  3. 3. ដូចលេខយោងខាងលើ
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

8L5Kc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!