គោលនយោបាយ​និង​ការគ្រប់គ្រង​ថាមពល

Electricite du Cambodge (EdC). Photograph by bmeabroad. Licensed under Creative Commons Attribution-NonCommercial-ShareAlike 2.0 Generic

អគ្គីសនីកម្ពុជា (EdC)។ រូបភាព ថតដោយ bmeabroad, ១០ វិច្ឆិការ ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0

អត្រាអគ្គីសនី​ភាវូបនីយកម្មទាប និង​ការ​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចូល​ឥន្ធនៈផូស៊ីល បាន​ធ្វើ​ឱ្យកម្ពុជា​ក្លាយ​ជា​ប្រទេស​លំដាប់​ទី១២០/១២៤ នៃ​បណ្តា​ប្រទេស​ផ្សេង​ទៀត ក្នុងរបាយការណ៍​សន្ទស្សន៍​ប្រសិទ្ធភាព​ផ្នែក​ស្ថាបត្យ​កម្ម​ថាមពល​សកល​របស់​វេទិកាសេដ្ឋកិច្ច​ពិភពលោកឆ្នាំ២០១៤ (ហៅ​កាត់​ថា EAPI)  ដែល​ត្រូវ​បាន​គណនា​ដោយ​កំណត់​មធ្យមភាគ​ពិន្ទុ​របស់​ប្រទេសក្នុង​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍនិរន្តរភាព​បរិស្ថាន​ លទ្ធភាពទទួលបាន​ថាមពល​ និង​សន្តិសុខ​ថាមពល​។1 កង្វះ​ថាមពល​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​សម្រាប់​​សេដ្ឋកិច្ចកម្ពុជា។ ការ​អភិវឌ្ឍ​វិស័យ​ថាមពល​តាម​គោលការណ៍ ​គឺជា​អាទិភាព​ស្នូល​ក្នុង ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​កម្ពុជា ឆ្នាំ២០១៤-២០១៨

គោលនយោបាយ​ស្តីពីការ​អភិវឌ្ឍ​ថាមពល​

យោង​តាម​ផែនការ​មេ​របស់ ក្រសួង​រ៉ែ និងថាមពល បាន​ចែង​ថា​ គ្រប់​បណ្តាខេត្ត​ទាំង២៣ និង​ទីក្រុងភ្នំពេញ​ នឹង​ត្រូវ​បាន​ត​ភ្ជាប់​នឹង​បណ្តាញចែក​ចាយ​អគ្គីសនី​ជាតិ​នៅ ​ឆ្នាំ២០១៨។2

យុទ្ធសាស្រ្ត​វិស័យ​ថាមពលឆ្នាំ​ ១៩៩៩-២០១៦ មាន​គោលបំណង​ធានា​ការផ្គត់​ផ្គង់​ថាមពល​ទូទាំង​ប្រទេស​ក្នុង​តម្លៃ​សមរម្យ ដើម្បី​សម្រួល​ដល់ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជំរុញ​ឱ្យមានការ​រុករក និង​ប្រើប្រាស់​ធនធាន​ថាមពល​ដែល​យកចិត្តទុកដាក់​លើ​សង្គម និងបរិស្ថាន។3  

ផែនការសកម្មភាព​អគ្គីសនី​កើតឡើងវិញ (REAP) ឆ្នាំ ២០០២-២០១២ មានគោលដៅ​ផ្តល់​ថាមពល​អគ្គីសនី​ដែលមាន​តម្លៃ​សមស្រប និង​អាចទុកចិត្ត​បាន​ដល់​តំបន់ជនបទ​ តាមរយៈ​បច្ចេកវិទ្យា​ថាមពលកើត​ឡើងវិញ។4 ក្នុងនាមជាផ្នែកមួយ​នៃ REAP មូលនិធិ​អគ្គីសនីភាវូបនីយកម្ម​​ជនបទ (REF) ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ ​២០០៥ ដោយមាន​ជំនួយពី​ធនាគារ​ពិភពលោក ដែលក្រោយមក​ត្រូវ​បាន​ផ្ទេរទៅ​អគ្គីសនី​កម្ពុជា (EdC) នៅឆ្នាំ​ ២០១២។ នៅ​អំឡុង​ឆ្នាំ ២០១៣ អគ្គីសនី​កម្ពុជាបានផ្តល់​មូលនិធិ​ប្រមាណ ៤ លាន​ដុល្លាអាមេរិក​សម្រាប់ REF ដើម្បីផ្តល់​ទឹកប្រាក់​ជំនួយ​ដល់ការ​តភ្ជាប់​អគ្គីសនី​តាមផ្ទះ​នៅ​តំបន់ជនបទ ការ​បំពាក់​ប្រព័ន្ធ​ថាមពល​ព្រះអាទិត្យ​តាមផ្ទះ (SHS) និង​មូលនិធិសម្រាប់​អាជ្ញាប័ណ្ណឯកជន​ដើម្បី​វិនិយោគ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធអគ្គីសនី​ក្នុង​តំបន់ជនបទ។5

អគ្គីសនីភាវូបនីយកម្ម​ជនបទ​តាម​រយៈគោលនយោបាយ​ថាមពល​កើតឡើង​វិញ​ឆ្នាំ ២០០៦ មាន​គោល​​បំណង​បង្កើត​ក្របខ័ណ្ឌ​អនុគ្រោះ​ដល់ការបង្កើន​អត្រាអគ្គីសនី​ជនបទ​ តាមរយៈធនធាន​ថាមពល​កើតឡើងវិញ។​ គោលបំណង​ស្នូល​នៃ​គោលនយោបាយនេះ​គឺ នៅ​ឆ្នាំ ២០២០ ភូមិជនបទ ១០០% នឹង​មាន​​អគ្គីសនីប្រើប្រាស់​ ហើយ​នៅឆ្នាំ ២០៣០ ប្រជាជន​យ៉ាង​តិច ៧០% ទូទាំងប្រទេស​នឹង​អាច​ប្រើប្រាស់​បណ្តាញ​អគ្គីសនី​រដ្ឋ។

កម្មវិធី​អភិវឌ្ឍថាមពល​កើត​ឡើងវិញ​ មាន​គោលបំណងផ្តោតលើ​គ្រួសារ​ជនបទ​នៅសេសសល់​ប្រមាណ ៣០% តាមរយៈ​អគ្គីសនីភាវូបនីយកម្ម​បណ្តាញ​ថាមពល​រដ្ឋ បណ្តាញតូចៗ និង​អំពូល​ប្រើអាគុយ។ តាម​រយៈគោ​លនយោបាយ​ឆ្នាំ ២០០៦ ការ​សិក្សា​ផែនការ​មេស្តីពី​អគ្គីសនីភាវូបនីយកម្ម​ជនបទ​ដោយថាមពល​កើតឡើងវិញ​ ត្រូវ​បានធ្វើ​ឡើង​ដើម្បី​ណែនាំ​ដល់ការ​អនុវត្ត​គម្រោង​ និងកម្មវិធី​ថាមពល​​កើតឡើងវិញ។ ថាមពល​វារីអគ្គីសនី​ត្រូវ​បានគេមើលឃើញថា​ជា​គន្លឹះ​ក្នុងការ​សម្រេច​បាន​គោល​ដៅទាំងនេះ ​ដោយ​រំពឹង​ថា ទំនប់វារីអគ្គីសនីនឹង​​ផលិត​ថាមពលបាន​​ប្រមាណ ៧០% នៃ​ថាមពល​សរុបក្នុង​ប្រទេស​កម្ពុជា​។ អគ្គីសនី​ជនបទ​ប្រមាណ​ ១៥% នឹងត្រូវ​ទទួលបាន​ពី​ប្រភព​ថាមពល​កើតឡើងវិញ​នៅ​ឆ្នាំ ២០១៥។6

ក្របខណ្ឌច្បាប់ និងការគ្រប់គ្រង

6399216683_5bb1edfa7d_b

ជំនួបរវាងអគ្គនាយក IAEA លោក យូគីយ៉ា អាម៉ាណូ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា។ រូបភាព ថតដោយ IAEA Imagebank, ២៥ វិច្ឆិកា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0

ច្បាប់ស្តីពីអគ្គីសនី ត្រូវ​បាន​អនុម័ត​នៅដើមឆ្នាំ២០០១ សំដៅ​ធ្វើ​និយ័តកម្ម​វិស័យថាមពល​ ដោយ​ការពារ​អ្នកប្រើប្រាស់ និង​ធានាការ​ផ្គត់ផ្គង់​ថាមពល​អគ្គីសនី​ដែល​អាច​ទុកចិត្ត​បាន និង​គ្រប់គ្រាន់ក្នុងតម្លៃ​សមរម្យ។ ក្រៅពីនេះ ច្បាប់​នេះ​មានគោលបំណង​ជំរុញ​ការ​វិនិយោគពីវិស័យឯកជន​ និង​ការបង្កើត​រោងចក្រ​ថាមពល​ និងជំរុញ​ការ​ប្រកួតប្រជែង​ក្នុងវិស័យ​នេះ។7

តួនាទី​របស់​​តួអង្គ​សំខាន់ៗក្នុង​វិស័យថាមពល​៖

  • ក្រសួង​រ៉ែ និងថាមពល​ ទទួល​ខុសត្រូវ​លើ​ការ​តាក់តែងគោលនយោបាយ និង​យុទ្ធសាស្រ្ត ផែនការ​អភិវឌ្ឍន៍​ថាមពល​ ពាណិជ្ជកម្មអគ្គីសនី​ជាមួយ​ប្រទេស​ជិត​ខាង គម្រោង​វិនិយោគធំៗ និង​ការគ្រប់​គ្រង​វិស័យអគ្គីសនីភាវូបនីយកម្ម​ជនបទ។8 ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង ក្រសួង​រ៉ែនិងថាមពល ​គឺជា​សហម្ចាស់​គ្រប់​គ្រង អគ្គីសនីកម្ពុជា។9
  • នៅឆ្នាំ១៩៩៦ អគ្គីសនីកម្ពុជា បានក្លាយជា​ក្រុម​ហ៊ុន​ទទួលខុសត្រូវមានកម្រិត​គ្រប់គ្រង​ដោយ​រដ្ឋ ដែល​ទទួល​ខុសត្រូវ​លើការ​ផលិត បញ្ជូន និង​ចែក​ចាយ​អគ្គីសនី​នៅទូទាំង​ប្រទេសកម្ពុជា។10 តួនាទីចម្បង​របស់​ស្ថាប័ននេះ​ គឺ​ការ​ផ្គត់ផ្គង់អគ្គីសនី​ ការ​តំឡើង​បណ្តាញ​បញ្ជូន​ចរន្ត និង​សម្របសម្រួល​ការ​នាំចូលថាមពលអគ្គីសនីពី​ប្រទេស​ជិតខាង និង​​ការ​នាំចេញ​ថាមពល​អគ្គីសនី​​។11
  • អាជ្ញាធរអគ្គីសនី​កម្ពុជា គឺជា​និយ័តករ​វិស័យ​ថាមពល​ និងទទួលខុសត្រូវ​លើ​ការ​ផ្តល់អាជ្ញាប័ណ្ណ​ ការ​អនុម័ត និង​ការ​ពង្រឹង​បទដ្ឋាន​ប្រសិទ្ធភាព​ការងារ និង​កំណត់​ពន្ធ អត្រា និង​តម្លៃអគ្គីសនី។ អាជ្ញាធរ​នេះ ​អាចផ្តល់​អាជ្ញាប័ណ្ណ​អគ្គីសនី​ជាច្រើន​ប្រភេទ ដូចជា​ អាជ្ញាប័ណ្ណ​ផលិត បញ្ជូន ចែកចាយ លក់​រាយ ឬ​អាជ្ញាប័ណ្ណ​ចម្រុះ​។12
  • ក្រសួងបរិស្ថាន ពិនិត្យឡើងវិញ និង​អនុម័ត​លើ​ការ​វាយ​តម្លៃ​​ផលប៉ះពាល់​បរិស្ថាន (EIA) និង​ផែនការគ្រប់គ្រង​បរិស្ថាន (EMP) សម្រាប់​រាល់​គម្រោង​ពាក់ព័ន្ធនឹ​ងថាមពល។13
  • ក្រសួង​ធនធានទឹក និងឧតុនិយម ចេញ​អាជ្ញាប័ណ្ណ​ទឹក​សម្រាប់​គម្រោង​ថាមពល​វារីអគ្គីសនី​14 រីឯនាយកដ្ឋាន​​រុក្ខា​ប្រមាញ់ និងនេសាទ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួល​ខុសត្រូវ​លើការ​គ្រប់គ្រងឈើឥន្ធនៈ និង​ផលិតកម្ម​ផលដំណាំ សម្រាប់ជា​ប្រភព​ថាមពល​កើតឡើងវិញ។
  • អ្នកផ្គត់ផ្គង់​ថាមពលឯករាជ្យ​ (IPPs) គឺជា​ក្រុមហ៊ុនឯកជន​ដែល​បានទទួល​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​អគ្គីសនីកម្ពុជា​ ដើម្បីផលិតអគ្គីសនី​សម្រាប់​ឱ្យ​ប្រជាជន​ប្រើប្រាស់។ ស្ថាប័ននេះ​ផលិតអគ្គីសនី និង​លក់​បន្ត​ទៅអគ្គីសនី​កម្ពុជា ដែល​ជា​អ្នក​ចែកចាយ​បន្ត​ទៅ​បណ្តាញ​អគ្គីសនី​រដ្ឋ។15
  • សហគ្រាសអគ្គីសនី​ជនបទ (REEs) ជា​ស្ថាប័នផ្គត់ផ្គង់​អគ្គីសនី​​គ្រប់គ្រងដោយឯកជន ដែលផ្តល់​ថាមពល​នៅ​តំបន់ជនបទ។ ​ទោះបីជា​សហគ្រាស​អគ្គីសនី​ជនបទ​ប្រមាណ ​៦០០ បានផ្តល់ថាម​ពល​​អគ្គីសនី​តាមបណ្តាញ​តូចៗ​ដោយប្រើប្រាស់​ប្រេងម៉ាស៊ូត និង​ស្ថានីយ៍បញ្ចូល​ភ្លើង​អាគុយ​ជាង​ ១០០០ ប៉ុន្តែ​មាន​សហគ្រាស​អគ្គីសនី​ជនបទ​ត្រឹមតែ ២៥០ ប៉ុណ្ណោះ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​អគ្គីសនី​កម្ពុជា​។16

បានធ្វើបច្ចុប្បន្នភាព៖ ២ តុលា ២០១៥

ទាក់ទងនឹងគោលនយោបាយ និងការគ្រប់គ្រងថាមពល

ឯកសារយោង

  1. 1. Morton, Eddie. “កម្ពុជា​ជាប់​លំដាប់​ថ្នាក់ទាប​ផ្នែកថាមពល.” កាសែតភ្នំពេញប៉ុស្តិ៍. ១២ ​ធ្នូ ២០១៣ ផ្នែកសេដ្ឋកិច្ច. ដកស្រង់ ​២០ មិថុនា  ២០១៥. https://www.phnompenhpost.com/business/cambodia-low-energy-ranking
  2. 2. CDRI និងធនាគារ ANZ. “ឯកសារ​សង្ខេបទស្សនៈវិស័យកម្ពុជា​លេខ៤៖ ការពង្រឹង​វិស័យ​សំខាន់ៗសម្រាប់​កំណើនជា​ថ្មីរបស់កម្ពុជា, ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និងការ​កាត់បន្ថយ​ភាពក្រីក្រ៖ វិស័យថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ដែក.” ឆ្នាំ២០១០.
  3. 3. រាជរដ្ឋាភិបាលកម្ពុជា. ​យុទ្ធសាស្រ្ត​វិស័យថាមពល​​ ១៩៩៩-២០១៦. ភ្នំពេញ.
  4. 4. Deshmukh, Ranjit. “ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​លើ​​បណ្តាញ​តូចៗនៃ​ថាមពល​កើតឡើងវិញ​ សម្រាប់​លទ្ធភាពប្រើប្រាស់​ថាមពល​៖ ក្របខណ្ឌសម្រាប់​ការតាក់តែង​គោលនយោបាយ.” ​ឆ្នាំ ២០១៤.
  5. 5. មូលនិធិ​អគ្គីសនីភាវូបនីយកម្ម​​ជនបទ (REF). “របាយការណ៍ស្តីពី​សកម្មភាព​របស់​នាយកដ្ឋាន​មូលនិធិ​អគ្គីសនី​ភាវូបនីយកម្ម​ជនបទ​សម្រាប់ឆ្នាំ​ ២០១៣. ភ្នំពេញ. http://ref.gov.kh/page/admin/public/filedownload/pro_ref%20report%202013_eg.pdf.
  6. 6. ក្រសួង​ឧស្សាហកម្ម រ៉ែ និងថាមពល, អគ្គីសនី​កម្ពុជា.​ វឌ្ឍនភាព​នៃ​ផែនការ​អភិវឌ្ឍន៍​ថាមពល​នៅកម្ពុជា និងគម្រោង​តភ្ជាប់ការ​បញ្ជូន​ថាមពល បទបង្ហាញ. ដកស្រង់នៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥. http://bit.ly/1IYUcN2.
  7. 7. ច្បាប់ស្តីពីអគ្គីសនី ឆ្នាំ ២០០១ មាត្រា ១ និង ២។
  8. 8. ច្បាប់ស្តីពីអគ្គីសនី ឆ្នាំ ២០០១ មាត្រា ៣ និង ៤។
  9. 9. ធនាគារពិភពលោក. កា​រពិនិត្យឡើងវិញ​លើ​យុទ្ធសាស្រ្ត​វិស័យ​ថាមពល. ខែមេសា ឆ្នាំ​២០០៦ (ទំព័រ ៨).
  10. 10. “ព័ត៌មានស្តីពីអគ្គីសនីកម្ពុជា.” អគ្គីសនីកម្ពុជា​ (EdC). ដកស្រង់នៅថ្ងៃទី២២​ ខែមិថុនា ឆ្នាំ​២០១៥. http://www.edc.com.kh/aboutus.php.
  11. 11. ធនាគារពិភពលោក. កា​រពិនិត្យឡើងវិញ​លើ​យុទ្ធសាស្រ្ត​វិស័យ​ថាមពល. ខែមេសា ឆ្នាំ​២០០៦ (ទំព័រ ៩).
  12. 12. ច្បាប់ស្តីពីអគ្គីសនី. ឆ្នាំ​២០១១ (ជំពូក ៣ និង ៤). សូមមើលគេហទំព័រ​របស់​អាជ្ញាធរ​អគ្គីសនី​កម្ពុជា៖  http://www.eac.gov.kh/index.php និង​ http://www.eac.gov.kh/licenses.php.
  13. 13. ច្បាប់ស្តីពី​ការ​ការពារ​បរិស្ថាន និង​ការគ្រប់គ្រងធនធាន​ធម្មជាតិ ឆ្នាំ​ ១៩៩៦ មាត្រា ៦។
  14. 14. ច្បាប់ស្តីពីការ​គ្រប់គ្រង​ធនធានទឹក ឆ្នាំ​ ២០០៧ មាត្រា ១២។
  15. 15. ធនាគារពិភពលោក. កា​រពិនិត្យឡើងវិញ​លើ​យុទ្ធសាស្រ្ត​វិស័យ​ថាមពល. ខែមេសា ឆ្នាំ​២០០៦ (ទំព័រ ៩).
  16. 16. នវានុវត្តន៍នៃការ​អភិវឌ្ឍ​ថាមពល (IED). ការសិក្សា​គាំទ្រ​សម្រាប់​ DFID ៖ ការ​កំណត់​ចំណុច​ខ្វះខាត និង​ការ​បង្កើត​ភស្តុតាង​ផ្អែកតាម​បណ្តា​ញតូចៗដែលមាន​កាបូន​ទាប ឆ្នាំ ២០១៣.  https://www.gov.uk/government/uploads/system/uploads/attachment_data/file/278021/IED-green-min-grids-support-study1.pdf.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CmKhL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!