គោលនយោបាយនិងការគ្រប់គ្រងឧស្សាហកម្មនិស្សរណកម្ម

ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​ ធ្វើ​តាម​បែប​ប្រពៃណី​ក្រោម​ ទ្រង់ទ្រាយ​ជា​ពាណិជ្ជកម្ម​ខ្នាត​តូច​ ដែល​ភាគច្រើន​ជា​ការ​រុករក​វត្ថុធាតុដើម​សម្រាប់​សាងសង់​ មាស​ និង​ត្បូង​។​ ខណៈ​ដែល​ការ​រុករក​រ៉ែ​ ប្រេង​ និង​ឧស្ម័ន​ កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​បទបញ្ជា​ជា​ធរមាន​ ច្បាប់​ថ្មី​គ្រប់គ្រង​ការ​រុករក​ទាញ​យក​ប្រេង​ និង​រ៉ែ​ កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​។​ 

Locally-named "Iron hill" in Kampong Cham province. Iron ore has been found here. Photograph 8 July 2015, ODC.ភ្នំដែកនៅខេត្តកំពង់ចាម។រ៉ែដែកត្រូវបានរកឃើញនៅទីនេះ។ថតនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ដោយក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឃ។

អ្នកស្រុកនៅខេត្តកំពង់ចាមស្គាល់ភ្នំនេះថាជា ភ្នំដែក។ រ៉ែដែកត្រូវបានរកឃើញនៅទីនេះ។ រូបភាព ថតដោយក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ។ ក្រោមអាជ្ញាប័ណ្ណ៖ CC-BY-NC-ND 2.0

នៅ​ក្នុង​វិស័យ​រុករក​រ៉ែ​ ក្រុមហ៊ុន​ទាំងអស់​ ត្រូវ​ចុះបញ្ជី​ជាមួយ​ក្រសួង​ រ៉ែ​ និង​ថាមពល​ មុន​ចាប់​ដំណើរការ​ការងារ​រុករក​រ៉ែ​ ហើយ​សមត្ថភាព​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ ក៏​នឹង​ត្រូវ​បាន​វាយតម្លៃ​ផង​ ដែរ​។​

​នៅ​ត្រឹម​ថ្ងៃ​ទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ក្រុមហ៊ុន​រុករក​រ៉ែ​ជាតិ​និង​អន្តរជាតិ​ ចំនួន​ ១០៦​ ក្រុមហ៊ុន​ បាន​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​។​ ១៣២​ អាជ្ញាប័ណ្ណ​ ត្រូវ​បាន​ផ្តល់​ឱ្យ​សម្រាប់​លោហធាតុ​ ២​ អាជ្ញាប័ណ្ណ​សម្រាប់​បុក​ស៊ី​ត​ ២​អាជ្ញាប័ណ្ណ​សម្រាប់​ខ្សាច់​ស៊ី​លី​កា​ និង​ ១១​ អាជ្ញាប័ណ្ណ​សម្រាប់​ធ្យូងថ្ម​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ អាជ្ញាប័ណ្ណ​ ចំនួន​ ១៤​ ត្រូវ​បាន​ផ្តល់​ឱ្យ​សម្រាប់​ការ​ជីក​រ៉ែ​ ក្នុង​នោះ​ ៤​ អាជ្ញាប័ណ្ណ​ សម្រាប់​រ៉ែ​មាស​ ១​អាជ្ញាប័ណ្ណ​សម្រាប់​រ៉ែ​ដែក​ ១​អាជ្ញាប័ណ្ណ​សម្រាប់​ការ​ជីក​យក​ត្បូង​ និង​ ៧​អាជ្ញាប័ណ្ណ​សម្រាប់​ការ​ជីក​រ៉ែ​ថ្មកំបោរ​ (​សម្រាប់​ផលិត​ស៊ីម៉ងត៍​)​ និង​ ១​អាជ្ញាប័ណ្ណ​សម្រាប់​ផូស្វាត​។​1​ នៅ​ខែកក្កដា​ឆ្នាំ​ ២០១៥​ នេះ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ចំនួន​ ៤​ ឱ្យទៅ​ក្រុមហ៊ុន​សំណង់​ជី​ន​លីង​ ក្រុមហ៊ុន​សាជីវកម្ម​ ខ្មែរ​ អនុសា​ ខូ​អិ​ល​ធី​ឌី​ និង​ក្រុមហ៊ុន​ តាំង​ គី​ម​អេ​ង​ ខូ​អិ​ល​ធី​ឌី​ សម្រាប់​ការ​បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេមេគង្គ​។​2

អាជ្ញាប័ណ្ណ​រ៉ែ​

​អាជ្ញាប័ណ្ណ​រ៉ែ ចែកជា​៦​ប្រភេទ​ផ្សេងៗ​គ្នា​រួម​មាន​៖

  1. អាជ្ញាប័ណ្ណ​រុករករ៉ែជាលក្ខណៈសិប្បកម្ម៖​ មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ប្រភេទ​នេះ​។​ បុគ្គល​ដែល​ដាក់ពាក្យសុំ​ ត្រូវ​ប្រើប្រាស់​​ឧបករណ៍​ហត្ថកម្ម​ក្នុងស្រុក ​និង​ធ្វើ​ ប្រតិបត្តិការ​ក្នុង​​ជា​លក្ខណៈអាជីវកម្ម​គ្រួសារ​ ដោយសមាជិក​មិន​លើស​ពី​៧​នាក់​ ។​
  2. អាជ្ញាប័ណ្ណ​ខូង និង រូងយករ៉ែ​៖​ សកម្មភាព​ដែល​អនុ​ញា​តិ្ត​រួម​មានការរុករក​រ៉ែ​សម្រាប់​សម្ភារ​សំណង់​ និង​សារធាតុ​ឧស្សាហកម្ម​ រូងយកពីរ​ណ្តៅ​ និងប្រើសម្រាប់​ការ​សាងសង់​ ព្រមទាំង គីមីនិង​ឧស្សាហកម្ម​​កែ​ច្នៃ​។​
  3. អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ត្បូង​៖​ សម្រាប់​ការ​ទាញ​យក​ត្បូង​ថ្ម​មាន​តម្លៃ​ ពាក់កណ្តាល​មាន​តម្លៃ​ និង​ថ្ម​សម្រាប់​តុបតែង​លម្អ​ ។​
  4. អាជ្ញាប័ណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​ត្បូង៖​ សម្រាប់​ការ​កាត់​យក​ត្បូង​ថ្ម​មាន​តម្លៃ​ ពាក់កណ្តាល​មាន​តម្លៃ​និង​ថ្ម​សម្រាប់​តុបតែង​លម្អ​។
  5. អាជ្ញាប័ណ្ណ​រុករករ៉ែ​៖​ សម្រាប់​ការ​រុករក​ធនធាន​រ៉ែ​។​
  6. អាជ្ញាប័ណ្ណ​រុករកជាឧស្សាហកម្ម៖​ មាន​តែសម្បទានិក​ ដែល​កាន់កាប់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​តែ​ប៉ុណ្ណោះ​ ទើប​មាន​សិទ្ធិ​ដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​ប្រភេទ​នេះ​។​

​ក្រុមហ៊ុន​ទាំងឡាយ​ ដែល​មាន​អាជ្ញាប័ណ្ណរ​ករក​រ៉ែ​ ត្រូវ​ឆ្លងកាត់​ការ​ វាយតម្លៃ​ខាង​បច្ចេកទេស​ ហិរញ្ញវត្ថុ​ បរិស្ថាន​ សង្គម​ និង​សេដ្ឋកិច្ច​ មុន​ នឹង​ត្រូវ​អនុញ្ញាត​ឱ្យធ្វើ​ការ​រុករក​រ៉ែ​។​3

​បន្ទាប់​ពី​ដាក់​ទម្រង់​បែបបទ​ពេញលេញ​ សម្រាប់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ ក្រុមហ៊ុន​ស្នើ​សុំ​ នឹង​ទទួល​បានការ​ឆ្លើយ​តប​ពី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​និង​ថាមពល​ ក្នុង​រយៈពេល​ ៤៥​ ថ្ងៃ​។​ សម្រាប់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ជា​លក្ខណៈ​សិប្បកម្ម​ បុគ្គល​ ឬ​អង្គភាព​ មាន​សិទ្ធិ​ស្នើ​សុំ​បន្ត​អាណត្តិ​ ធ្វើ​វិសោធនកម្ម​ និង​ដាក់បញ្ចាំ​ ផ្ទេរសិទ្ធិ​ ឬ​ផ្ទេរមរតក​ ជាមួយនឹង​ការ​ព្រម​ ព្រៀង​ជា​លាយលក្ខណ៍អក្សរ​ពី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​លើ​វិស័យ​រ៉ែ​។​4

ការ​កែប្រែ​ច្បាប់​គ្រប់គ្រង​ការ​រុករក​រ៉ែ​ កំពុង​ស្ថិត​នៅ​ក្នុង​គម្រោង​។​ មានការ​ស្នើ​សំ​ុ​សំដៅ​នាំ​មក​នូវ​ច្បាប់​ថ្មី​យក​លំនាំ​តាម​ច្បាប់​ស្តី​ពី​ការ​រុករក​រ៉ែ​របស់​ប្រទេស​អូស្ត្រាលី​ភាគ​ខាងលិច​ ដែល​នឹង​ត្រូវ​ជំនួស​ ប្រព័ន្ធ​កិច្ចសន្យា​នៅ​ពេល​បច្ចុប្បន្ន​ សម្រាប់​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​រ៉ែ​ ជាមួយ​ប្រព័ន្ធ​សម្បទាន​ ដែល​ផ្តល់​សិទ្ធិ​ដូច​គ្នា​ចំពោះ​ ក្រុមហ៊ុន​ទាំងអស់​ ដែល​កំពុង​រុករក​រ៉ែ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​5  

​​ប្រេង ​និង​ឧស្ម័ន​

​នៅក្នុងវិស័យធនធាន​រ៉ែ​ រដ្ឋធម្មនុញ្ញ​ ប្បញ្ញត្តិថា ប្រេង ​និង​ឧស្ម័ន​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។​6 វិស័យ​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​បទ​ប្បញ្ញត្តិ​ប្រេងកាត​ដែល​ត្រូវបាន​ធ្វើ​វិសោធនកម្ម​ នៅឆ្នាំ​ ១៩៩១​។​ នៅ​ឆ្នាំ​១៩៩៨​ រដ្ឋាភិបាល​បាន​បង្កើត​ អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ នៅក្រោម​ក្រសួង​ឧស្សាហកម្ម រ៉ែ​ និង​ថាមពល (បច្ចុប្បន្ន ជាក្រសួងរ៉ែ និងថាមពល) ​ដើម្បី​គ្រប់គ្រង​ធនធាន​ប្រេងកាត​។ ​អាជ្ញាធរ​ប្រេងកាត​ទទួល​បន្ទុក​លើ​ការ​វាយតម្លៃ​ការដេញថ្លៃ និង​ផ្តល់​អនុសាសន៍​ដល់​រាជរដ្ឋាភិបាល​ទៅ​លើ​ការ​ផ្តល់​កិច្ចព្រមព្រៀង​ប្រេងកាត​ទៅ​​ក្រុមហ៊ុន​ជាក់លាក់​​។​7

បទ​ប្បញ្ញត្តិ​បាន​កំណត់​ស្តង់ដារ​ផ្សេងៗ​សម្រាប់​សុវត្ថិភាព​និង​សន្តិសុខ​ និង​មានតម្រូវ​ឱ្យ​ក្រុមហ៊ុន​ចុះ​កិច្ចសន្យា​ការពារ​​បរិស្ថាន​ក្នុងស្រុក​។8​  ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ពេញលេញ ជាលក្ខខណ្ឌតម្រូវចាំបាច់​សម្រាប់​រាល់ប្រតិបត្តិការ​លើប្រេង​និង​ឧស្ម័ន​។​9

នា​ពេល​បច្ចុប្បន្ន​ ច្បាប់​ថ្មី​ សម្រាប់គ្រប់គ្រងលើការ​រុករក​ និង​ទាញ​យក​ប្រេង ​កំពុងត្រូវ​រៀបចំ​ឡើង​។​

ធ្វើបច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦

ឯកសារយោង

  1. 1. ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​.​ក្រសួង​រ៉ែ​និង​ថាមពល​.២០១៤.​ http://www.mme.gov.kh/administrator/gd-link-page.php?gd1=925
  2. 2. ​អ៊ួ​ច​ សូ​នី​.​ “ក្រសួង​ផ្តល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ ដល់​ក្រុមហ៊ុន​ចំនួន​បី​.​” ភ្នំពេញ​ប៉ុស្តិ៍​.​ ២៤​ កក្កដា​ ឆ្នាំ​២០១៥.https://www.cambodiadaily.com/news/ministry-awards-sand-dredging-lots-to-3-firms-89313/
  3. 3. ​ជ្រា ​វិចិត្រ​. ឆ្នាំ២០១៣. ​“​ស្ថានភាព​បច្ចុប្បន្ន​នៃ​ឧស្សាហកម្ម​រ៉ែ​នៅ​កម្ពុជា​.”​ ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​.​  http://mric.jogmec.go.jp/public/kouenkai/2013-03/briefing_130315_02a.pdf
  4. 4. ដូចយោងខាងដើម។
  5. 5. ក្រុមហ៊ុន អង្គរ ហ្គូល. ឆ្នាំ២០១៥. ចូលអាននៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៥. http://angkorgold.ca/wp-content/uploads/2015/08/121-Group-Presentation.pdf/
  6. 6. រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា,​មាត្រា​ ៥៨
  7. 7. សេចក្តីសម្រេច​លេខ​ ៧៣​ ស្តីពី​វិសោធនកម្ម​​ជំពូក​​ ២​ នៃ​បទ​បញ្ជាប្រេងកាត​ ឆ្នាំ​១៩៩១​ (​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​១៩៩៨)​ និង​សេចក្ដីសំរេច​លេខ​ ២៥​ ស្តី​ពី​វិសោធនកម្ម​ នៃ​បទ​បញ្ជាប្រេងកាត​ឆ្នាំ​ ១៩៩១​ (​ថ្ងៃ​ទី​១៩​ ខែ​ មីនា​ ឆ្នាំ​១៩៩៩)​ នេះ​។
  8. 8. បទ​ប្បញ្ញត្តិ​ប្រេងកាត​ឆ្នាំ​១៩៩១,​ មាត្រា​ ២៥​។
  9. 9. ​អនុក្រឹត្យ​ស្តី​អំពី​ដំណើរការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឆ្នាំ​ ១៩៩៩​ (​ឧ​ប​សម្ព័ន្ធ​)​។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RTpvB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!