ទឹកជំនន់

​នៅ​ខែតុលា​ ឆ្នាំ​២០២០​ ព្យុះ​ត្រូ​ពិ​ក​ដែល​មានឈ្មោះ​ថា​ LINFA​ និង​ NANGKA​ បាន​វាយប្រហារ​ប្រទេស​វៀតណាម​ កម្ពុជា​ ឡាវ​និង​ ថៃ​។​ ព្យុះ​នេះ​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាងតិច​ ៤៨​ នាក់​បាន​ស្លាប់​,​ មនុស្ស​ ១៥​ នាក់​ទៀត​បាន​បាត់​ខ្លួន​ និង​ប្រជាជន​ជាង​ ៨៣០,៤០០​ នាក់​បាន​រង​ផល​ប៉ះពាល់​ នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (AHA)​។​1

​នៅ​ប្រទេស​កម្ពុជា​អ្នក​ស្លាប់មាន​ចំនួន​ ១១​ នាក់​ ហើយ​​ខណៈដែល ៦៧.៩៩៥​ គ្រួសារ​នៅ​ក្នុង​ខេត្ត​ចំនួន​ ១៩​ បាន​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​។​ ខេត្ត​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​រួម​មាន​ខេត្តបាត់ដំបង​ (៣៨.៨៩០​ គ្រួសារ​)​ ខេត្តពោធិ៍សាត់​ (១៨.៣៦៥​ គ្រួសារ​)​ និង​ខេត្តបន្ទាយមានជ័យ​ (៧.០៣៤​ គ្រួសារ​)​។​2 នៅ​ពាក់កណ្តាល​ខែតុលា​ ទឹកជំនន់​ទឹកភ្លៀង​បណ្តាល​មក​ពី​ព្យុះ​បាន​បង្ខំ​ឱ្យ​មានការ​ជម្លៀស​មនុស្ស​ ២៥.១៩២​ នាក់​ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។3​ ​កាកបាទក្រហម​របស់​ប្រទេស​សិង្ហ​បុរី​នឹង​ត្រៀម​ថវិកា​សរុប​ចំនួន​ ៧៥.០០០​ ដុល្លារ​សម្រាប់​ជំនួយ​សង្គ្រោះ​ និង​ប្រតិបត្តិការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ដល់​កាកបាទក្រហមកម្ពុជា​ កាកបាទក្រហម​ឡាវ​ និង​កាកបាទក្រហម​វៀតណាម​ (២៥.០០០​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ប្រទេស​)​។​4​ ជំនួយ​មនុស្សធម៌​ចំនួន​ ១០០,០០០​ ដុល្លារ​អា​មេ​រិ​ក​កំពុង​ត្រូវ​បាន​ផ្តល់​ឱ្យ​តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​។5

ផែន​ទី​បង្ហាញ​ពី​ស​ន្ទ​ស្សន៍​ហានិភ័យ​ INFORM​ ​នៅ​​បណ្តា​ប្រទេស​តំបន់​មេគង្គ​ក្រោម​ ​ឆ្នាំ​ ២០២០

ប្រភព: INFORM risk index. ផែនទីផលិតដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ​ ខែ​តុលា​ ឆ្នាំ ២០២០។ ​ក្រោមអាជ្ញា​បណ្ណ​ CC-BY-SA 4.0

​​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​អាស៊ី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ងាយ​រង​គ្រោះ​មហន្តរាយ​។​ គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​កើត​ឡើងជា​ទូទៅ​ រួម​មាន​ទឹកជំនន់​ គ្រោះ​រាំង​ស្ងួត​ និង​ខ្យល់ព្យុះ​/​ព្យុះ​ទី​ហ្វុ​ង​។​ ប្រទេស​កម្ពុជា​មាន​ចំណាត់ថ្នាក់​ហានិភ័យ​កម្រិត​មធ្យម​នៅ​លើស​ន្ទ​ស្សន៍​ហានិភ័យ INFORM​ ឆ្នាំ​ ២០២០​ ប៉ុន្តែ​ប្រទេស​នេះ​ទទួល​បាន​ពិន្ទុ​ខ្ពស់​លើ​សូចនាករ​ដោយឡែក​មួយ​ចំនួន​ ដូច​ជា​ភាព​ងាយ​រង​គ្រោះ​ និង​កង្វះ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ទៅ​នឹង​គ្រោះ​មហន្តរាយ​។​ កម្ពុជា​ទទួល​បាន​ពិន្ទុ​ ៦,២​ លើ​ ១០​ សម្រាប់​ភាព​ងាយ​រង​គ្រោះ​ដោយសារ​ភាព​ខ្វះខាត​ និង​ការ​អភិវឌ្ឍ​មិន​បាន​គ្រប់គ្រាន់​។​6

​ការ​ប្រែ​ប្រួល​​​អាកាសធាតុ​ គួប​ផ្សំ​នឹង​ការ​អភិវឌ្ឍ​ទីក្រុង​បា​នប​ណា្ត​ល​ឱ្យ​មានការ​កើនឡើង​នូវ​គ្រោះ​ទឹកជំនន់​។​ ម្យ៉ាងវិញទៀត​ ការ​ធ្វើ​នគរូបនីយកម្ម​ដែល​មិន​បាន​គ្រោងទុក​ ក៏​កំពុង​រួមចំណែក​ដល់​ការ​កើនឡើង​នៃ​ការ​ប៉ះពាល់​ផង​ដែរ​។​ អ្នក​តាំង​ទីលំនៅ​ក្រៅផ្លូវការ​ប្រមាណ​ជា​ ២៥០,០០០​ នាក់​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជាទី​ក្រុងមាន​ប្រជាជន​ប្រមាណ​ ១,៦​ លាន​នាក់​។7​ ការ​កើនឡើង​នូវ​ការ​ប្រឈម​ទៅ​នឹង​គ្រោះ​មហន្តរាយ​ ជា​ញឹកញាប់​មាន​ទំនាក់ទំនង​ជាមួយនឹង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​តាំងទី​លំនៅ​ក្រៅផ្លូវការ​នៅ​តាម​តំបន់​ទំនាប​ និង​មាត់ទន្លេ​ដែល​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់​ និង​ប្រព័ន្ធ​ជម្លៀស​ទឹក​មិន​គ្រប់គ្រាន់​។​ ការ​បណ្តេញ​ចេញពី​ទីលំនៅ​តែងតែ​ជា​ហេតុផល​ដោយសារ​កង្វះ​កម្មសិទ្ធិ​ស្របច្បាប់​ ហើយ​លំនៅ​ដ្ឋា​ន​ដែល​មានគុណ​ភាព​អន់​ជា​ច្រើន​មិន​មាន​ភាព​ធន់​ទ្រាំ​នឹង​អាកាសធាតុ​។​8

ទឹក​ជំនន់​​មេគង្គ​នៅ​ប្រទេស​កម្ពុជា​។​ ​រូបភាព ​​ដោយ​ ​Jean-Philippe Venot​ ថត​នៅ​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​។​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-NC 2.0.

​ការ​ប្រែ​ប្រួល​​​អាកាសធាតុ​កំពុង​គំរាមកំហែង​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ និង​រួមចំណែក​ដល់​ការ​កើនឡើង​នូវ​គ្រោះ​មហន្តរាយ​ ទោះបីជា​រដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បញ្ជ្រាប​ការ​ការពារ​បរិស្ថាន​ និង​ការ​បន្ស៊ាំ​ទៅ​នឹង​អាកាសធាតុ​ក៏​ដោយ​។​ ការ​ព្យាករ​នា​ពេល​អនាគត​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ទឹកភ្លៀង​ប្រចាំឆ្នាំ​ ប៉ុន្តែ​ក៏​មានការ​ថយ​ចុះ​នៃ​របប​ទឹកភ្លៀង​នៅ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​ផង​ដែរ​។​ តំបន់ឆ្នេរ​សមុទ្រ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​រង​នូវ​ការ​ជន់​លិច​បន្ថែម​ទៀត​ក្នុង​រយៈពេល​ ៩០​ ឆ្នាំ​ខាង​មុខ​ ដោយសារ​ការ​កើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​។​9 ផ្ទៃដី​ដាំ​ដុះ​នៅ​តំបន់​ទំនាប​មិន​ត្រឹមតែ​ប្រឈម​នឹង​ការ​កើនឡើង​នូវ​ទឹកជំនន់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ការ​ឈ្លានពាន​ដោយ​ទឹកប្រៃ​ ខណៈ​ការ​ថយ​ចុះ​ទិន្នផល​ស្រូវ​ ១០​ ភាគរយ​ត្រូវ​បាន​ប៉ាន់ស្មាន​នូវ​រាល់​ការ​កើនឡើង​សីតុណ្ហភាព​ ១​ អង្សា​សេ​ ដែល​ប្រការ​បង្ហាញ​ថា​ការ​ប្រែប្រួល​អាកាសធាតុ​គឺជា​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ និង​សុវត្ថិភាព​ស្បៀង​។​10

​ស្ទើរតែ​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​ ២០០០​ មាន​ទឹកជំនន់​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច​ ៥​ នាក់​។​11

ឆ្នាំ​ចំនួន​ទឹកជំនន់​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​ ៥​ នាក់​ (​ជំនន់​ធំ​)​ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​ធំចំនួន​ផ្ទះ​ខូចខាត​ឬ​បំផ្លាញ​ដោយ​ព្យុះ​ខ្លាំង

១៩៩៦

១៥៥

២៦២៩

២០០០

១៤

២៥២

១៨៩៩

២០០១

២០០២

២០០៣

២០០៥

៦៤

១០៣៥

២០០៩

១៣

២០១១

៦៨

១១៧

២០១២

២០១៣

១៦

២០១៤

១២

១២៤

២០១៧

១៣៧

២០១៨

៤១

១៥៤

២០១៩

១៦

៨២

ចំនួនសរុប

៤៦

១៥៥

៦១៨០

ប្រធាន​​បទ​ពាក់​ព័ន្ធ​​នឹង​ទឹក​ជំនន់​៖​

ឯកសារយោង

  1. 1. ការិយាល័យអង្គការសហប្រជាជាតិសំរាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) «ប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ – សកម្មភាពពាក់ព័ន្ធនឹងអាកាសធាតុ និងព្យុះស៊ីក្លូនធ្ងន់ធ្ងរ (DG ECHO, GDACS, AHA Center, DBQG, Cambodia Meteo, NOAA-CPC) (ការតាមដានពីអាកាសធាតុប្រចាំនៅថ្ងៃទី ១៥ តុលា ២០២)» ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ ចូលអាននៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០។
  2. 2. ដូចឯកសារយោងខាងដើម។
  3. 3. ការិយាល័យអង្គការសហប្រជាជាតិសំរាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) «ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ផ្តល់ជំនួយភ្លាមៗក្នុងការឆ្លើយតបទៅនឹងទឹកជំនន់កើតឡើងនៅប្រទេសវៀតណាម និងប្រទេសកម្ពុជា» ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ ចូលអាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
  4. 4. ការិយាល័យអង្គការសហប្រជាជាតិសំរាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) «កាកបាទក្រហមប្រទេសសឹង្ហបូរីគាំទ្រសហគមន៍រងគ្រោះដោយទឹកជំនន់នៅកម្ពុជា ឡាវ និងវៀតណាម» ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ ចូលអាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
  5. 5. ស្ថានទូតសហរដ្ឋអាមេរិក «រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជំនួយបន្ទាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដែលរីករាលដាលនៅកម្ពុជា» ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ចូលអាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
  6. 6. មជ្ឈមណ្ឌលចំណេះដឹងអំពីការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ (គណៈកម្មការអឺរ៉ុប) «សន្ទស្សន៍ហានិភ័យ INFORM សម្រាប់ស្ថានភាពនៃប្រទេសនីមួយ» ឆ្នាំ ២០២០។ ចូលអាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
  7. 7. Benjamin Flower និង អ្នកនិពន្ធផ្សេងទៀត «ការប្រើវិធីសាស្ត្រការចូលរួមដើម្បីបង្ហាញពីអន្តរកម្មហានិភ័យក្នុងទីក្រុង ករណីសិក្សាអំពីការតាំងទីលំនៅក្រៅផ្លូវការចំនួន ៣ ទីតាំងនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា៖ បរិស្ថាន និងនគរូបនីយកម្ម» ឆ្នាំ ២០១៧។ ចូលអាននៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០។
  8. 8. ដូចឯកសារយោងខាងដើម។
  9. 9. ក្រសួងបរិស្ថាន «ផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្នាំ ២០១៦-២០១៨» ឆ្នាំ ២០១៦។ ចូលអាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
  10. 10. រាជរដ្ឋាភិបាលកម្ពុជា «ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣» ឆ្នាំ ២០១៣។ ចូលអាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
  11. 11. គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ «ប្រព័ន្ធព័ត៌មានស្តីអំពីការខូចខាត និងការប៉ះពាល់គ្រោះមហន្តរាយនៅកម្ពុជា (CamDi)» ឆ្នាំ២០២០។ ចូលអាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PPr4T
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!