ចំណាត់ថ្នាក់ព្រៃឈើ

ចំណាត់ថ្នាក់នៃព្រៃឈើ ត្រូវបានកំណត់នៅក្នុងច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២។ ច្បាប់នេះ អនុវត្តទៅលើទាំង ព្រៃឈើធម្មជាតិ និងការដាំដុះនានា ហើយវា “កំណត់ក្របខណ្ឌសម្រាប់ការគ្រប់គ្រង ការប្រមូលផល ការប្រើប្រាស់ ការអភិវឌ្ឍ និងការអភិរក្សនៃព្រៃឈើនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ គោលបំណងនៃច្បាប់នេះ គឺដើម្បីធានាឱ្យបាននូវ ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព សម្រាប់ប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌”។1

372933554_2b095f01b0_b

ភ្នំបូកគោ។ រូបភាព ថតដោយ Leon Meerson, ១១ ធ្នូ ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0

ព្រៃឈើអចិន្រ្តៃយ៍ ត្រូវបានចែកចេញជា ព្រៃបម្រុងអចិន្រ្តៃយ៍ និងព្រៃឈើឯកជន។ ចំពោះព្រៃឯកជន ម្ចាស់កម្មសិទ្ធិ មានសេរីភាពក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ការប្រមូលផល ការប្រើប្រាស់ ការលក់ និងការចែកចាយផលិតផលដោយខ្លួនឯង។

ព្រៃបម្រុងអចិន្រ្តៃយ៍ ចែកចេញជា ៣ ប្រភេទផ្សេងៗទៀត៖

  • ព្រៃសម្រាប់ផលិតកម្មព្រៃឈើ ជាព្រៃដែលផ្តល់និរន្តភាពនៃផលិតកម្មផលិតផលព្រៃឈើ និងទៅតាមមុខងារជាបឋមនៃផលិតផលរបស់វា ហើយការអនុញ្ញាតលើការប្រើប្រាស់ព្រៃប្រភេទនេះ នឹងត្រូវបានផ្តល់ឱ្យ។ ឯប្រតិបត្តិការការពារ គឺជាការងារបន្ទាប់មកទៀត។ ផលិតកម្មព្រៃឈើ រួមមាន៖ 
    • ការសម្បទានព្រៃឈើ ដែលត្រូវបានបង្កើតឡើងតាមរយៈការដេញថ្លៃជាសាធារណៈ និងមិនអាចមានរយៈពេលលើសពី ៣០ ឆ្នាំឡើយ។2 សហគមន៍មូលដ្ឋាន រក្សាទម្លាប់ការចូលក្នុងព្រៃបាន។3
    • ផលិតកម្មព្រៃឈើ ដែលមិនស្ថិតនៅក្រោមការសម្បទាន
    • ព្រៃឈើដែលបានស្តារនីតិសម្បទា
    • ត្រៀមដីព្រៃសម្រាប់ព្រៃកកើតឡើងវិញ ឬសម្រាប់ការដាំឈើ
    • ដីព្រៃបម្រុងសម្រាប់ការទាញយកផលព្រៃឈើឡើងវិញ
    • ដីព្រៃដែលរិចរិល
    • ព្រៃឈើសហគមន៍ (សូមមើលខាងក្រោម)។
  • ព្រៃសម្រាប់ការពារ មានការការពារជាអាទិភាពទៅលើព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីនៃព្រៃទាំងនោះ។ លិខិតអនុញ្ញាតនានា ចំពោះការប្រមូលផលិតផលព្រៃឈើ ឬ ផលិតផលសម្រេច មិនត្រូវបានផ្តល់ឱ្យនោះទេ បើទោះជា សហគមន៍មូលដ្ឋាន មានសិទ្ធិជាក្នុងនាមជាអ្នកប្រើប្រាស់បែបប្រពៃណីក្នុងការប្រមូលផលព្រៃឈើ និងផលិតផលសម្រេចក៏ដោយ ដរាបណាផលប៉ះពាល់មានតិចតួចបំផុត។ ប្រភេទព្រៃការពារ រួមមាន៖
    • ព្រៃឈើបម្រុងសម្រាប់ប្រព័ន្ធអេកូឡូស៊ីពិសេស
    • ព្រៃឈើសម្រាប់ការស្រាវជ្រាវ
    • ព្រៃឈើ សម្រាប់គ្រប់គ្រងធនធានទឹក
    • ព្រៃឈើសម្រាប់ការពារអាងផ្ទៃរងទឹកភ្លៀង
    • ព្រៃឈើសម្រាប់កំសាន្ត
    • សួនច្បាររុក្ខាសាស្ត្រ
    • ព្រៃឈើសម្រាប់សាសនា
  • ដីព្រៃបម្លាស់ គឺជាដីព្រៃទំនេរ ភាគច្រើនជាដីដែលមានដុះពពួករុក្ខជាតិបន្ទាប់បន្សំ និងជាប្រភេទដីព្រៃដែលមិនទាន់បានកំណត់សម្រាប់ការប្រើប្រាស់នៅឡើយទេ។ វាត្រូវបានគេចាត់ទុកនៅក្នុងចំនាត់ថ្នាក់នៃប្រភេទព្រៃបម្រុងអចិន្រ្តៃយ៍ ដរាបណារដ្ឋាភិបាលសម្រេចចិត្តក្នុងការប្រើប្រាស់ និងអភិវឌ្ឍដីទាំងនេះសម្រាប់គោលបំណងផ្សេងទៀត។

ច្បាប់ស្តីពីព្រៃឈើ កំណត់ឱ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងកិច្ចការក្នុង ការធ្វើចំណាត់ថ្នាក់ ការចុះបញ្ជី និងការកំណត់ព្រំដែននៃព្រៃឈើទាំងអស់ដែលស្ថិតនៅក្នុងសម្បត្តិ ព្រៃឈើអចិន្រ្តៃយ៍នេះ។ ព្រៃឈើទាំងនះ ត្រូវបានគ្រប់គ្រងអនុលោមទៅតាមផែនការជាតិ នៃការគ្រប់គ្រងព្រៃឈើ។

សហគមន៍ព្រៃឈើ

សហគមន៍ជនបទជាច្រើន រួមមានសហគមន៍ជនជាតិដើមភាគតិច នៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តផ្សេងៗទៀត ពឹងផ្អែកលើព្រៃឈើ យ៉ាងហោចណាស់ជាផ្នែកមួយនៃជីវភាពរស់នៅរបស់ពួកគេ។ សមាជិកនៃសហគមន៍ ប្រមូលផលិតផលឈើ និងរុក្ខជាតិ និងអនុផលព្រៃឈើ ទៅតាមរដូវកាល។

ច្បាប់ស្តីពីព្រៃឈើ ធានាថាសិទ្ធិប្រពៃណីរបស់អ្នកប្រើប្រាស់ ចំពោះផលិតផលព្រៃឈើ និងផលិតផលសម្រេច សម្រាប់សហគមន៍មូលដ្ឋាន4 និងផ្តល់នូវមូលដ្ឋានច្បាប់ សម្រាប់សហគមន៍ជនបទ ក្នុងការប្រើប្រាស់ និងជួយក្នុងការគ្រប់គ្រងព្រៃឈើ តាមរយៈសហគមន៍ព្រៃឈើ។ ខណៈពេលដែលច្បាប់ស្តីពីព្រៃឈើ ផ្តល់នូវមូលដ្ឋានច្បាប់សម្រាប់សហគមន៍ព្រៃឈើ អនុក្រឹត្យស្តីពីការគ្រប់គ្រងព្រៃឈើសហគមន៍ឆ្នាំ២០០៣ បានកំណត់ច្បាប់សម្រាប់ការបង្កើត ការគ្រប់គ្រង និងការប្រើប្រាស់ព្រៃឈើទាំងនេះ នៅក្នុងប្រទេសកម្ពុជា។

សំណុំទិន្នន័យអូឌីស៊ី សម្រាប់ព្រៃឈើសហគមន៍ បង្ហាញពីសហគមន៍ចំនួន ៣៣៧ ផ្សេងៗគ្នា។ សហគមន៍ទាំងនោះ មានទំហំខុសៗគ្នា ដែលខ្លះមានទំហំតិចជាង ១០ ហិកតា និងខ្លះទៀត មានទំហំធំជាង ៥០០០ ហិកតា។

ព្រៃការពារ

ជាទូទៅ តំបន់ព្រៃការពារ ត្រូវបានបង្កើតឡើងក្រោមអនុក្រឹត្យដាច់ដោយឡែកពីគ្នា ជាពិសេសសម្រាប់គោលបំណងនៃការការពារជីវៈចម្រុះ និងការអភិរក្ស។ តំបន់ព្រៃការពារ គឺជាលំនៅសម្រាប់សត្វជិតផុតពូជ ឬរងការគំរាមកំហែង ជាច្រើនប្រភេទ។ សំណុំទិន្នន័យរបស់អូឌីស៊ី សម្រាប់តំបន់ព្រៃការពារ បានបង្ហាញព្រៃការពារចំនួន ៩ តំបន់ ដែលមានទំហំចាប់ពី ២,២៨៥ ហិកតា ក្នុងខេត្តតាកែវ និង ៤០១,៣១៣ ហិកតា នៅតំបន់ព្រៃការពារជួរភ្នំក្រវាញកណ្តាល។

បានធ្វើបច្ចុប្បន្នភាព៖ ២២ កញ្ញា ២០១៥

ទាក់ទងនឹងចំណាត់ថ្នាក់ព្រៃឈើ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SUGES
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!