គោលនយោបាយ និងការគ្រប់គ្រងពលកម្ម

Children working with bricks, Cambodia. Photo by Sodanie Chea, take on 6 June 2013. Licensed under Attribution 2.0 Generic

កុមារកំពុងធ្វើការជាមួយនឹងដុំឥដ្ឋ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយ ជា សុដានី កាលពីថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0

ប្រទេស​កម្ពុជា​ មាន​ប្រជាជន​សរុប​ជាង​១៥​លាន​នាក់​ ដែល​ភាគច្រើន​មាន​អាយុ​ក្រោយ​៣០​ឆ្នាំ​។​ មនុស្ស​ប្រហែលជា​ ២៥០,០០០​នាក់​ ឈាន​ជើង​ចូល​ទីផ្សារ​ការងារ​ ជា​រៀង​រាល់​ឆ្នាំ​។​1 បើ​ទោះបីជា​មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម​ប្រមាណ​ជា​ ៧​ភាគរយ​ ក្នុង​ មួយ​ឆ្នាំ​ នៅ​ប្រមាណ​ជាមួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ភាព​អត់​ការងារ​ធ្វើ​ នៅ​តែ​ជា​កត្តា​នៃ​ការ​ព្រួយបារម្ភ​ ក្នុង​ចំណោម​ប្រជាជន​វ័យក្មេង​របស់​ប្រទេស​នេះ​។2​  តើ​រាជរដ្ឋាភិបាល​ នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ អាច​ធានា​បាន​ដោយ​របៀប​ណា​ថា​ តម្រូវការ​ទីផ្សារ​ការងារ​ អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ឈាន​ជើង​ចូល​ទៅ​ទីផ្សារ​ការងារ​ របស់​ប្រជាជន​វ័យក្មេង​ទាំងនេះ​ ក្នុង​ចំនួន​មួយ​ដ៏​ច្រើន​?

​ប្រជាជន​កម្ពុជា​នៅ​តាម​ជនបទ​ស្ទើរតែ​ទាំងអស់​ ត្រូវ​បាន​ជឿ​ថា​ ប្រកប​របរ​នៅ​ក្នុង ​វិស័យ​កសិកម្ម​ ។​ កម្លាំង​ពលកម្ម​ភាព​ច្រើន​ ត្រូវ​បាន​ស្រូប​យក​ដោយ​វិស័យ​កសិកម្ម​។​ ខណៈ​ពេល​ដែល​ ប្រជាជន​ប្រមាណ​ជា​២២​ភាគរយ​ រស់នៅ​ទីក្រុង​ ភាគច្រើន​លើសលប់​នៃ​ប្រជាជន​កម្ពុជា​ (​ប្រហែល​៧៨​ភាគរយ​)​ រស់នៅ​តំបន់​ជនបទ​។3​    

​ក្រៅពី​វិស័យ​កសិកម្ម​ ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ កាត់ដេរ​សំលៀក​បំពាក់ និង​ ទេសចរណ៍​ ត្រូវ​បាន​រាជរដ្ឋាភិបាល​មើលឃើញ​ថា​ ជា​គន្លឹះ​ សម្រាប់​ការ​បង្កើត​ការងារ​។​ នៅ​ត្រឹម​ឆ្នាំ​២០១៨​ វិស័យ​ឧស្សាហកម្ម​ទាំង​ពីរ​នេះ​ ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ចូលរួម​បង្កើត​ ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​វ័យក្មេង​ប្រមាណ​ជា​ ១.៤​ លាន​នាក់​។4​  ការ​ប៉ាន់​ប្រមាណ​នេះ​ ប្រហែលជា​នៅ​តែ​ទាប​ ឧបមា​ថា​ ឧស្សាហកម្ម​ការ​ដេរ​សម្លៀក​បំពាក់​ និង​ វាយនភ័ណ្ឌ​ តែ​ម្នាក់ឯង​ បាន​ផ្តល់​ការងារ​ធ្វើ​ឱ្យ​ប្រជាជន​ប្រមាណ​រវាង​ពី​ ៦៥០,០០០​ ទៅ​ ៧០០,០០០​នាក់​រួច​ទៅ​ហើយ​នោះ​ នៅ​ក្នុង​ឆ្នាំ​២០១៤​ និង​ឆ្នាំ​២០១៥​។​5

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨​ បង្ហាញផ្លូវ​សម្រាប់​ ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ការងារ​ និង​ការ​បណ្តុះ បណ្តាល​ ឆ្នាំ​២០១៤-២០១៨​។​ ខណៈ​ពេល​ដែល​កសិកម្ម​ គឺជា​វិស័យ សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​ ដែល​ត្រូវ​បាន​ផ្តល់​អាទិភាព​ដោយ​រាជរដ្ឋាភិបាល​ នគរូបនីយកម្ម​ក៏​ជា​ផ្នែក​ស្នូរ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤- ២០១៨​ ផង​ដែរ​។​ យ៉ាងណា​ម៉ិ​ញ​ ផល​នៃ​កំណើនសេដ្ឋកិច្ច​ ទៅ​លើ​ការ​កាត់​បន្ថយ​ភាព​ ក្រីក្រ​ នៅ​តែ​ជា​ចំណោទ​ ក្នុង​ខណៈ​ដែល​ឱកាស​ការងារ​ភាគច្រើន​ មាន​តែ​នៅ​ទីក្រុង​។​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ ការ​ផ្តួចផ្តើម​ ពិនិត្យ​ និង​អនុវត្ត​គោ​លន​យោ​បា​រដ្ឋាភិបាល​ និង​ផែនការ​សកម្មភាព​ នៅ​ក្នុង​វិស័យ​ការងារ​នេះ​។​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រៀបចំ​យុវជន​កម្ពុជា​ ឱ្យ​រៀបចំ​ខ្លួន​រួចរាល់​ សម្រាប់​ទីផ្សារ​ការងារ​ ចាប់ពី​ការ​សិក្សា​ថ្នាក់ទាប​ រហូត​ដល់​ការ​បញ្ចប់​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ តាម​រយៈ​ ផែនការ​សកម្មភាព​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​កុមារ​ឆ្នាំ​២០១៤-២០១៨​ និង​ គោលនយោបាយ​សម្រាប់​ឧត្តម​សិក្សា​ឆ្នាំ​២០៣០​។​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ទទួល​បន្ទុក​ធ្វើ​អធិការកិច្ច​កន្លែងធ្វើការ​ងារ​ ដើម្បី​ធានា​ថា​ គ្រប់ កន្លែង​ធ្វើការ​ បាន​គោរព​ទៅ​តាម​និយាម​សុវត្ថិភាព​ និង​សន្តិសុខ​ និង​ជា​ពិសេស​ច្បាប់​ការងារ​ ទប់ស្កាត់​ និង​ដោះស្រាយ​វិវាទ​ការងារ​ និង​បង្កើន​ការ​បង្កើត​ការងារ​។​

​យ៉ាងណា​ម៉ិ​ញ​ រដ្ឋាភិបាល​ នៃ​ប្រទេស​កម្ពុជា​ នៅ​តែ​មានការ​ប្រឈម​មួយ​ចំនួន​។​ ខណៈ​ពេល​ដែល​ សុវត្ថិភាព​ និង​សុខភាព​ របស់​កម្មករ​ អាច​នឹង​គំរាម​គំ​ហែង​ដោយ​ លក្ខខណ្ឌ​ និង​បរិស្ថាន​ការងារ​គ្រោះថ្នាក់​ និង​ប៉ះពាល់​សុខភាព​ ប្រាក់​ឈ្នួល​អប្បបរមា​ ទាប​ នៅ​តែ​ជា​បញ្ហា​មួយ​ក្នុង​បណ្តា​បញ្ហា​ប្រឈម​ដទៃ​ទៀត​ ដែល​ត្រូវការ​ចាំ​នូវ​ដំណោះស្រាយ​ដោយ​ចេរភាព​។​6  ជា​ផលវិបាក​ដោយ​ផ្ទាល់​នៃ​ការ​ធ្វើ​ ចំណាកស្រុក​សម្រាប់​ការងារ​ក្រៅប្រទេស​ ការ​ជួញដូរ​មនុស្ស​សម្រាប់​កម្លាំង​ពលកម្ម​ តែងតែមាន​ជា​រើ​យៗ​នៅ​លើ​ទំព័រ​មុខ​របស់​សារព័ត៌មាន​ក្នុងស្រុក​។​ ជា​ចុង​ក្រោយ​ បើ​ទោះបីជា​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គោរព​សិទ្ធិ​កម្មករ​ស្រប​តាម​និយាយ​អន្តរជាតិ​ ដែល​អាច​ធ្វើ​កម្ពុជា​នៅ​ក្នុង​ស្ថានភាព​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ជិតខាង​ សម្រាប់​ការ​វិនិយោគ​និង​ការ​នាំ​ចេញ​ ពលកម្ម​កុមារ​ នៅ​តែ​មាននៅ​ក្នុង​ឧស្សាហកម្ម​មួយ​ចំនួន​។​

 បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. តែ​ន​ ស្រី​និ​ត​ “​ពិ​ពណ៌​ការងារ​សំដៅ​ជួយ​និស្សិត​ជ្រើសរើស​របត់ផ្លូវ​ត្រូវ​សម្រាប់​ការងារ​”​ ដោយ​វី​អូ​អេ​ខ្មែរ​ ចុះ​ផ្សាយ​ ថ្ងៃ​ទី​ ២៨​ ខែមេសា​ ឆ្នាំ​២០១៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ http://www.voacambodia.com/content/career-fair-aims-to-help-students-choose-fruitful-job-paths/2739345.html។​
  2. 2. ដេ​ន​នី​ស​ រូ​ប៊ី​ “​យុវជន​កម្ពុជា​ជិត​ពាក់កណ្តាល​បារម្ភ​ អត់​ការងារ​ធ្វើ​”​ ដោយ​ ទីភ្នាក់ងារ​អាណា​ឌូ​លូ​ ចុះ​ផ្សាយ​ ថ្ងៃ​ទី​ ១០​ ខែសីហា​ ឆ្នាំ​២០១៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៣​ ខែសីហា​ ឆ្នាំ​២០១៥​ http://www.aa.com.tr/en/economy/571449–almost-half-of-cambodian-youth-fear-unemployment
  3. 3. រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨​ បោះពុម្ពផ្សាយ​ដោយ​ ក្រសួងផែនការ​៖​ រាជធានី​ភ្នំពេញ​ មេ​សា​ ឆ្នាំ​២០១៤​ ទំព័រ​ ៦​។​ មើល​ក្រសួងផែនការ​ “​អគ្គនាយកដ្ឋាន​ផែនការ​៖​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨”​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៧​ ខែឧសភា​ ឆ្នាំ​២០១៥​ http://www.mop.gov.kh/Home/NSDP/NSDP20142018/tabid/216/Default.aspx
  4. 4. ដូចខាងដើម ទំព័រ៨-៩។
  5. 5. សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) “ព្រឹត្តិបត្រ ឆ្នាំ២០១៥ ” ។ ចូលអាននៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៥ http://www.gmac-cambodia.org/bulletin/2015.pdf
  6. 6. រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ របាយការណ៍​ឧស្សាហកម្ម​កាត់ដេរ​សំយោគ​លើក​ទី​៣២​ បោះពុម្ពផ្សាយ​ដោយ​ អង្គការ​ពលកម្ម​អន្តរជាតិ​ និង​ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ មិថុនា​ ឆ្នាំ​២០១៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៩​ ខែកក្កដា​ ឆ្នាំ​២០១៥​ http://betterfactories.org/?p=9832
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

FPFUd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!