ពល​កម្ម

កម្មករកាត់ដេរ កំពុងតម្រង់ជួររង់ចាំទទួលអាហារ។ រូបភាព ថតដោយ  កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ

កម្មករកាត់ដេរ កំពុងតម្រង់ជួររង់ចាំទទួលអាហារ។ រូបភាព ថតដោយ អង្គការ ពលកម្មអន្តរជាតិ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

​ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រា​ចូលរួម​កម្លាំង​ពលកម្ម និងកម្រិតនៃ​ការបំពេញការងារ​ដោយ​ខ្លួនឯង​ខ្ពស់​ ខណៈពេលដែលអត្រានៃ​អ្នកអត់​ការងារធ្វើនៃប្រទេសនេះមានកម្រិត​ទាប​ កត្តាទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីការពឹងផ្អែករបស់ប្រទេស​នេះទៅ​លើ​វិស័យ​កសិកម្ម​ ​ដើម្បីទ្រទ្រង់ដល់​ជីវភាព​នៅក្នុងគ្រួសារ​ និងដើម្បីជួយទ្រទ្រង់វិសាលភាពនៃវិស័យសេដ្ឋកិច្ច​។ ប្រជាជន​កម្ពុជាជា​ច្រើនកំពុង​ងាក​ទៅ​រកការងារ​មិនត្រូវការ​ជំនាញនានា​នៅ​ក្នុង​ទីក្រុង នេះដោយសារ​ការ​អភិវឌ្ឍ​នៃវិស័យឧស្សាហកម្ម​ ដែលជាវិស័យមួយ​អាច​ផ្តល់​ប្រាក់​ឈ្នួល​ខ្ពស់​ និងមិនសូវជា​ប្រឈម​ខ្លាំង​ទៅ​នឹង​បាតុភូត​ធម្មជាតិនានា​។

អត្រា​ចូលរួម​កម្លាំង​ពលកម្ម​ របស់​ប្រទេស​កម្ពុជា​−​អត្រា​ភាគរយ​ នៃ​អ្នកមាន​ការងារ​ធ្វើ​ អាយុ​ច្រើន​ជាង​ ១៤​ ឆ្នាំ​−​មាន​៨៣​ ភាគរយ​ នៅ​ឆ្នាំ​២០១៣​ ជាមួយ​អត្រា​របស់​បុរស​នៅ​ក្នុង​កម្លាំង​ពលកម្ម​ (៨៨.៧​ភាគរយ​)​ ខ្ពស់​ជាង​ស្ត្រី​ (៧៧.៨​ភាគរយ​)​។​ នៅ​ក្នុង​ឆ្នាំ​ដដែល​ អត្រា​អ្នក​គ្មាន​ការងារ​ មាន​ត្រឹមតែ​ ០.៣​ ភាគរយ​។​1

​យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ​ ឆ្នាំ​២០១០​ វិស័យ​កសិកម្ម​ផ្តល់​ការងារ​សរុប​ ៥៤.១​ភាគរយ​ ចំណែកឯ​ជំរឿន​កសិកម្ម​នៅ​កម្ពុជា​ ឆ្នាំ​២០១៣​ បង្ហាញ​ថា​ មនុស្ស​ប្រមាណ​ជា​ ៨៥​ ភាគរយ​ នៃ​២.៦​លាន​គ្រួសារ​ ប្រឡូក​ជាមួយនឹង​សកម្មភាព​កសិកម្ម​។2​ បើ​ទោះបីជា​ការ​សិក្សា​ទាំងនេះ​ បង្ហាញ​ថា​ វិស័យ​កសិកម្ម​ ទំនងជា​ ជា​កម្លាំង​ច​លករ​ខ្លាំង​មួយ​ ក្នុង​ការ​បង្កើត​ការងារ​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​ តួលេខ​សម្រាប់​ពលកម្ម​ នៅ​ក្នុង​វិស័យ​នេះ​ នៅ​តែ​បន្ត​ចម្រូងចម្រាស​។3

ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ ទំនងជា​វិស័យ​ខ្លាំងក្លារ​នៅ​ក្នុង​ការ​បង្កើត​ការងារ​ថ្មីៗ​។​ ចាប់ពី​ឆ្នាំ​២០០០​ ដល់​ឆ្នាំ​២០០៦​ វិស័យ​ដែល​ចូលរួម​ចំណែក​ដ៏​សំខាន់​នៅ​ក្នុង​ការ​បង្កើត​ការងារ​ គឺ​វិស័យ​ វាយ​ន​ភណ្ឌ​កាត់ដេរ​ ខណៈ​ដែល​វិស័យ​សំណ​ង់​ស្ថិត​នៅ​លំដាប់​ទី​២​ តាម​ពីក្រោយ​ដោយ​វិស័យ​ទេសចរណ៍​។​4 នៅ​ឆ្នាំ​២០១៣​ ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​ផ្តល់​ការងារ​ប្រមាណ​ជា​ ៨.១៨​ភាគរយ​ នៃ​ការងារ​សរុប​។​5

ច្បាប់​ការងារ​

សិទ្ធិ​របស់​និ​យោ​ជិ​ក​ និង​និយោជក​ ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។​ ច្បាប់​ការងារ​ ឆ្នាំ​១៩៩៧​ ប្បញ្ញត្តិ​ពី​លក្ខខណ្ឌ​នៃ​កិច្ចសន្យាការងារ​ ទំនាក់ទំនង​កិច្ចសន្យា​ សិទ្ធិ​សមាគម​និង​សហជីព​របស់​និយោជក​ និង​និ​យោ​ជិ​ក​ និង​សិទ្ធិ​ប្រមូលផ្តុំ​ (​កូដកម្ម​ និង​ឡុ​ក​អៅ​)​ ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ (​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​,​ គណៈកម្មាធិការ​ប្រឹក្សា​ការងារ​,​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ និង​តុលាការ​)​ ព្រមទាំង​នីតិវិធី​សម្រាប់​ការ​ដោះស្រាយ​ជម្លោះ​។​ ការ​អនុវត្ត​ច្បាប់​ ការងារ​នេះ​ មាន​ចែង​លម្អិត​នៅ​ក្នុង​អនុក្រឹត្យ​ និង​ប្រកាស​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួង​។​

​នៅ​ដើមឆ្នាំ​២០១៥​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចាប់ផ្តើម​អនុវត្ត​លិខិតអនុញ្ញាត​ការងារ​សម្រាប់​ជនបរទេស6​ និង​ណែនាំ​អំពី​នីតិវិធី​សម្រាប់​ការ​ជ្រើសរើស​បុគ្គលិក​ជា​ជនបរទេស7​ ដូច​មាន​ចែង​នៅ​ក្នុង​ជំពូក​១០​ ផ្នែក​ទី​២​ នៃ​ច្បាប់​ស្តី​ពី​ការងារ​។​

ប្រទេស​កម្ពុជា​ បាន​ផ្តល់​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​អន្តរជាតិ​ចំនួន​១៣​ ពាក់ព័ន្ធ​នឹង​វិស័យ​ពលកម្ម​។​8 បើ​ទោះជា​មានការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​នេះ​ចំពោះ​ ស្តង់ដា​ការងារ​ បញ្ហា​ជា​ច្រើន​នៅ​តែ​ជា​ក្តី​ក​ង្វ​ង់​សម្រាប់​ អង្គការ​ជាតិ​និង​អន្តរជាតិ​ ព្រមទាំង​ក្រុម​អ្នកតស៊ូ​មតិ​ការងារ​។​ កម្មវិធី​ការងារ​សមរម្យ​នៅ​កម្ពុជា​ ឆ្នាំ​២០១១-២០១៥​ សំដៅ​ចូលរួម​ចំណែក​ជាមួយនឹង​យុទ្ធសាស្ត្រ​ចតុកោណ​សម្រាប់​កំណើន​របស់​រាជរដ្ឋាភិបាល​ តាម​រយៈ​វិស័យ​អាទិភាព​ចំនួន​៣៖​ ១-​ធ្វើ​ឱ្យ​សិទ្ធិ​ការងារ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ២-​លើកកម្ពស់​បរិស្ថាន​ សម្រាប់​កំណើន​ប្រកបដោយ​និរន្តរភាព​ និង​ ៣-​ធ្វើ​ឱ្យ​ការ​ការពារ​សង្គមកិច្ច​កាន់តែ​ល្អ​ប្រសើរ​។​9

រដ្ឋាភិបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ខ្លួន​កំពុង​តែ​ដំណើរការ​ឆ្ពោះទៅ​រក​ការ​បង្កើត​តុលាការ​ការងារ​នៅ​កម្ពុជា​។​10

ពលកម្ម​កុមារ​ និង​ទាសភាព​បំណុល​ ដែល​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​អោយធ្វើ​ការ​ដើម្បី​ដោះបំណុល​ គឺជា​អំពើ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​តាម​ការ​ស៊ើបអង្កេត​មួយ​របស់​អង្គការ​លី​កាដូ​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ បញ្ជាក់​ថា​ ការ​អនុវត្ត​សកម្មភាព​ទាំង​ពីរ​នេះ​អាច​នឹង​ត្រូវ​បាន​រក​ឃើញ​ក្នុង​ការងារ​សិប្បកម្ម​ឡឥដ្ឋ​។​11

សុខភាព​ និង​ សុវត្ថិភាព

​សុវត្ថិភាព​ និង​សុខភាព​របស់​កម្មករ​ គឺជា​ក្តី​ក​ង្វ​ង់​សម្រាប់​គ្រប់​វិស័យ​ទាំងអស់​។​ លក្ខខណ្ឌ​ការងារ​ និង​ការ​ រស់នៅ​របស់​កម្មករ​ នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ និង​វាយនភ័ណ្ឌ​ បាន​លេចឡើង​នៅ​លើ​ទំព័រ​សារ​ព័ត​មាន​ ជា​យូរ​មក​ហើយ​ ហើយ​ចាប់ពី​ឆ្នាំ​២០១៣​មក​ បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ជា​អន្តរជាតិ​។​ កម្មករ​ ប្រឈម​ នឹង​ខ្យល់​និង​កំ​ដៅ​ចេញចូល​មិន​គ្រប់គ្រាន់​ ការ​ប្រឈម​នឹង​សារធាតុ​គីមី​ និង​ផ្សែង​ ខណៈ​ដែល​លក្ខខណ្ឌ​រស់​នៅ​របស់​ពួក​គេ​ ត្រូវ​បាន​គំរាមកំហែង​ដោយ​កង្វះ​អាហារូបត្ថម្ភ​ ដោយសារ​ប្រាក់​ឈ្នួល​ អប្បបរមា​ និង​លក្ខខណ្ឌ​របស់​នៅ​ទាប​។​ ឧទាហរណ៍​ ការ​ដួល​សន្លប់​គឺ​តែងតែ​កើត​ឡើងជា​ញឹកញយ​ ។12

ការ​ដឹក​ជញ្ជូន​កម្មករ​នៅ​ក្នុង​ឡាន​ដឹក​ទំនិញ​គ្មាន​ដំបូល​ ក៏​បាន​ក្លាយជា​ការ​ព្រួយបារម្ភ​ដែរ​ សម្រាប់​កម្មករ​កាត់ដេរ​ និង​កម្មករ​សំណង់​ ដូច​មាន​រាយ​ការ​ណ័​ក្នុង​សារព័ត៌មាន​ កាលពី​ខែឧសភា​ ឆ្នាំ​២០១៥​ ថា​ មនុស្ស​ ១៩​នាក់​ បាន​ស្លាប់​ និង​មនុស្ស​២០​នាក់​ ផ្សេង​ទៀត​ បាន​រង​របួល​ នៅ​ក្នុង​ព្រឹត្តិការណ៍​គ្រោះថ្នាក់​តែ​មួយ​ ពេល​កំពុង​ធ្វើ​ដំណើរ​មក​ធ្វើការ​។​13

នៅ​ក្នុង​ឆ្នាំ​ ២០១៥​ យោង​តាម​មូលនិធិ​ជាតិ​សន្តិសុខ​សង្គម​ កម្មករ​ ១៨១​ នាក់​បាន​ស្លាប់​ដោយសារ​តែ​គ្រោះថ្នាក់​ការងារ​។​ មាន​ ២,០៧៣​ ករណី​ដែល​បាន​រាយការណ៍​ទាក់ទង​នឹង​ការ​ដួល​សន្លប់​របស់​កម្មករ​។14

ខណៈ​ពេល​ដែល​ច្បាប់​ការងារ​ធានា​បរិស្ថាន​ការងារ​សុវត្ថិភាព​ ស្តង់ដា​សុវត្ថិភាព​នៅ​តែ​ទាប​ ហើយ​ការ​ពង្រឹង​ការ​អនុវត្ត​ក៏​មិន​អាន​ទៅ​រួច​ ដោយសារ​កម្ពុជា​ពុំ​ទាន់​មាន​អនុក្រឹត្យ​ស្តី​ពី​សុខភាព​ និង​សុវត្ថិភាព​សម្រាប់​វិស័យ​ឧស្សាហកម្ម​ ដូច​ជា​ក្នុង​វិស័យ​សំណង់​ជាដើម​។​15

នៅ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ស្តី​ពី​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​សុខភាព​ និង​សុវត្ថិភាព​ការងារ​។​ គណៈកម្មាធិការ​នេះ​ មាន​រួម​ប​ញ្ជូ​ល​មន្ត្រី​មក​ពី​ក្រសួង​ផ្សេងៗ​ ដែល​នឹង​ត្រួតពិនិត្យ​ព័ត៌មាន​ទាក់ទង​នឹង​សុខភាព​ និង​សុវត្ថិភាព​ការងារ​ និង​ផ្តល់​យោបល់​ជូន​រាជរដ្ឋាភិបាល​។16

​ប្រាក់​ឈ្នួល​

​នៅ​ឆ្នាំ​២០០៣​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​បង្កើត​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​ តាម​រយៈ​យន្តការ​ត្រីភាគី​ដោយ​សមាសភាព​មក​ពី​និយោជក​ សហជីព​ និង​តំណាង​រដ្ឋាភិបាល​។​ នៅ​ឆ្នាំ​២០១៤​ ក្រុមប្រឹក្សា​នេះ​ ទទួល​បាន​ ៣៦១​សំណុំរឿង​ កើនឡើង​ប្រមាណ​ជា​ ២៧​ភាគរយ​ ពី​ឆ្នាំ​មុន​ និង​កើនឡើង​ជាង​ ១០​ដង​ បើ​ធៀប​នឹង​ឆ្នាំ​២០០៣​។​ ខណៈ​ដែល​ក្រុមប្រឹក្សា​ទទួល​ យក​ ៧៣​ ភាគរយ​ នៃ​សំណុំរឿង​ មក​ជំនុំជម្រះ​ ៣៨​ ភាគរយ​ នៃ​សំណុំរឿង​ ត្រូវ​បាន​ដក​យក​ទៅ​វិញ​ ឬ​ ផ្សះផ្សា​ដោយ​គូរ​ភាគី​ មុន​នឹង​ក្រុមប្រឹក្សា​ចេញ​សេចក្តីសម្រេច​។​17

ប្រាក់​ឈ្នួល​អប្បបរមា​ ៨០​ ដុល្លារ​អា​មេ​រិ​ក​ ក្នុង​មួយ​ខែ​ ត្រូវ​បាន​កំណត់​ដោយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅ​ឆ្នាំ​២០១៣​។18​ បើ​ទោះបីជា​ច្បាប់​ស្តី​ពី​ការងារ​ មាន​ចែង​អំពី​សេចក្តីណែនាំ​សម្រាប់​បង្កើត​ប្រាក់​ឈ្នួល​អប្បបរមា​ ការ​ពិនិត្យ​ឡើង​វី​ញ​ និង​ការ​បង្កើន​ប្រាក់​ឈ្នួល​ មិន​ត្រូវ​បាន​ធ្វើ​ជា​ ទៀត​ទាត់​ទេ​។​ នៅ​ឆ្នាំ​២០០៩​ ចំណូល​ប្រចាំខែ​ជា​មធ្យម​ នៅ​ទូ​ទាំង​ប្រទេស​ មាន​ប្រមាណ​ជា​ ៣១៤,៦៦៥​ រៀល​ (​ឬ​ប្រហែលជា​ ៧៧​ ដុល្លារ​អា​មេ​រិ​ក​)​។19​ ខណៈ​ដែល​វា​មិនមែន​ជា​វិស័យ​ផ្តល់​ការងារ​ ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ប្រជាជន​ខ្លះ​យល់​ថា​ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​កាត់ដេរ​ និង​វាយ​ន​ភណ្ឌ​របស់​ប្រទេស​នេះ​ គឺជា​គោល​សម្រាប់​ប្រាក់​ឈ្នួល​នៅ​ក្នុង​វិស័យ​ដទៃ​ទៀត​។20

​ក្រោយ​ពី​មាន​កូដកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ​ និង​ការ​ប្រកាស​ផ្សាយ​ជាស​ធារ​ណៈ​សម្រាប់​វិស័យ​នេះ​ គណៈកម្មាធិការ​ប្រឹក្សា​ការងារ​ នៃ​ក្រសួង​ការងារ​ បាន​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ រហូត​ដល់​ទៅ​ ១២៨​ ដុល្លារ​អា​មេ​រិ​ក​ គតិ​ចាប់ពី​ខែ​ មក​រា​ ឆ្នាំ​២០១៥ ​ទៅ​។21​ តម្លៃ​អគ្គិសនី​សម្រាប់​ប្រជាជន​កម្ពុជា​មាន​ចំណូល​ទាប​ ត្រូវ​បាន​បញ្ចុះ​មក​នៅ​ត្រឹម​ ៦១០​ រៀង​ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ ដើម្បី​បញ្ចប់​សម្ពាធ​លើ​តម្លៃ​ជីវភាព​រស់នៅ​ សម្រាប់​អ្នកមាន​ប្រាក់​ឈ្នួល​ទាប​។22

នៅ​ឆ្នាំ​២០១៦​ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​កាត់ដេរ​ ទៅ​ដល់​ ១៤០​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​មួយ​ខែ​ (​រាប់​បញ្ចូល​ទាំង​ ៥​ដុល្លារ​អា​មេ​រិ​ក​ ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​)​។​23​​ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០១៧​ ត្រូវ​បាន​កំណត់​ ១៥៣​ ដុល្លារ​ ក្នុង​មួយ​ខែ​។​24

នៅ​ខែតុលា​ ឆ្នាំ​ ២០១៦​ ក្រសួង​ការងារ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ខ្លួន​កំពុងធ្វើការ​ជាមួយ​មន្ត្រី​អង្គការ​ពលកម្ម​ពិភពលោក​ (ILO)​និង​ទីប្រឹក្សា​នានា​ ដើម្បី​ព្រាង​ច្បាប់​មួយ​ដែល​ដាក់​ចេញ​នូ​ច​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ​សម្រាប់​កម្មករ​នៅ​ក្នុង​វិស័យ​ផ្សេង​ទៀត​ក្រៅពី​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​ និង​វាយនភ័ណ្ឌ​។25

​ប្រាក់​ឈ្នួល​នៅ​កម្ពុជា​ នៅ​តែ​ទាប​ជាង​ឆ្ងាយ​ពី​ប្រាក់​ឈ្នួល​នៅ​ប្រទេស​ចិន​។​ នៅ​ក្នុង​ដើមឆ្នាំ​ ២០១៦​ ធនាគារអភិវឌ្ឍន៍អាស៊ី​ បាន​រាយការណ៍​ថា​ តម្លៃ​ប្រាក់​ឈ្នួល​នៅ​ក្នុង​ប្រទេស​ចិន​ គឺ​ខ្ពស់​ជាង​កម្ពុជា​ និង​បណ្តា​ប្រទេស​ដទៃ​ទៀត​ ស្ទើរតែ​បួន​ដង​។26

​ការ​ធ្វើ​ចំណាកស្រុក​ក្នុង​ប្រទេស​ដើម្បី​ការងារ​

​រួម​ផ្សំ​ជាមួយនឹង​ការ​បាត់បង់​ដី​ផង​ ការ​ធ្វើ​ចំណាកស្រុក​ដើម្បី​ការងារ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺជា​ផ្នែក​មួយ​ទទួលខុសត្រូវ​លើ​ការ​ចាក​ចេញពី​ការងារ​កសិកម្27ម​ មក​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ និង​សំណង់​។​ លើស​ពី​នេះ​ ការ​ប្រមូលផ្តុំ​ការងារ​តែ​នៅ​តាម​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេះ​ អាច​ជា​កត្តា​បន្ថែម​ទៀត​ដែល​ចូល​ រួមចំណែក​ធ្វើ​ ឱ្យ​មានការ​ធ្វើ​ចំណាកស្រុក​ទូ​ទាំង​ប្រទេស​ដែល​ចេះ​តែ​បន្ត​រីក​ធំ​ឡើង​។​28 ការ​ធ្វើ​ចំណាក​ ស្រុក​ បាន​កើត​មាន​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ ពី​ទី​ជនបទ​ មក​រាជធានី​ និង​ខេត្ត​នៅ​ជុំវិញ​។​29

ការ​ធ្វើ​ចំណាកស្រុក​ក្រៅប្រទេស​ដើម្បី​ការងារ​

​ចំនួន​ប្រជាជន​កម្ពុជា​ ដែល​កំពុងធ្វើការ​ងារ​នៅ​ឯនាយ​សមុទ្រ​ មាន​ប្រមាណ​ជា​ ៣៥០,៤៨៥​នាក់​ នៅ​ក្នុង​ ឆ្នាំ​២០១០​។30​ គិត​មក​ត្រឹម​ឆ្នាំ​២០១៤​ ចំនួន​ប្រជាជន​កម្ពុជា​ដែល​កំពុងធ្វើការ​ងារ​ ទាំង​ស្របច្បាប់​ និង​មិន​ ស្របច្បាប់​ នៅ​ក្រៅប្រទេស​ បាន​រីក​ធំធាត់​ដល់​ជាង​ ៦០០,០០០​នាក់​។​31

​បច្ចុប្បន្នភាព​ចុង​ក្រោយ​៖ ២​៩ ធ្នូ​ ២០១៦

ឯកសារយោង

  • 1. អង្គការពលកម្មអន្តរជាតិ. “ស្ថានភាពទូទៅរបស់ប្រទេស ៖ កម្ពុជា.” ចូលអាននៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៥. www.ilo.org/ilostat/faces/home/statisticaldata/ContryProfileId?_adf.ctrl-state=vv0njesvb_414&_adf.dialog=true&_afrLoop=4717172277077096
  • 2. ក្រសួងផែនការ, វិទ្យាស្ថានជាតិស្ថិតិ. “ជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០១៣.” ចូលអាននៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៥. https://data.opendevelopmentcambodia.net/km/library_record/census-of-agriculture-of-the-kingdomof-cambodia-2013
  • 3. អ៊ុច ចាន់ដារ៉ានី, សាំង ចាន់ហង្ស, និងផាន់ ដាលីស។ ការវាយតម្លៃពីឥទ្ធិពលរបស់ប្រទេសចិនទៅលើការកាត់បន្ថយភាពក្រីក្រក្នុងមហាអនុតំបន់ទន្លេមេគ្គង ៖ ករណីប្រទេសកម្ពុជា. ឯកសារស្រាវជ្រាវលេខ៥២. វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា. ខែមិថុនា ឆ្នាំ២០១១។
  • 4. លីម សុវណ្ណារ៉ា. ឆ្នាំ២០០៧. ការធ្វើចំណាកស្រុករបស់យុវជន និងនគរូបនីយកម្ម នៅកម្ពុជា. ឯកសារស្រាវជ្រាវលេខ៣៦.មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (ប្រចាំប្រទេសកម្ពុជា) និង វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា។
  • 5. ទីភ្នាក់ងារសារព័ត៌មានបារាំង. “អង្គការពលកម្មអន្តរជាតិ ៖ ស្ថានភាពរបស់កម្មករកាត់ដេរនៅកម្ពុជាំ កាន់តែអាក្រក់ឡើង.” សារព័ត៌មាន ប៉េណាំងស៊ុលា. ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៣។ ចូលអាននៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៤. http://thepeninsulaqatar.com/news/asia/245622/cambodia-garment-workers%E2%80%99-plight-worsening-ilo
  • 6. គ្រីស មូល័រ និង អ៊ុច សូនី។ “ក្រសួងមិនទាន់ច្បាស់ថាតើអ្នកណាខ្លះត្រូវការលិខិតអនុញ្ញាតឲ្យធ្វើការ.” ឌឺ ខេមបូឌា ដេលី. ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥. ចូលអាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥. http://www.chicagomanualofstyle.org/tools_citationguide.html
  • 7. អ៊ុច សូនី. “ក្រសួងណែនាំក្រុមហ៊ុនអំពីនីតិវិធីនៃការជ្រើសរើសបុគ្គលិកជាជនបរទេស.” ឌឺ ខេមបូឌា ដេលី. ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥។ ចូលអាននៅ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥។ https://www.cambodiadaily.com/business/ministry-outlines-procedures-for-businesses-hiring-foreigners-76829/
  • 8. អង្គការពលកម្មអន្តរជាតិ. “ណមឡិច ៖ ការផ្តល់សច្ចាប័នសម្រាប់ប្រទេសកម្ពុជា.” ចូលអាននៅថ្ងៃទី ៣១ ខែតុលា ឈ្នាំ២០១៥. http://www.ilo.org/dyn/normlex/en/f?p=NORMLEXPUB:11200:0::NO::P11200_COUNTRY_ID:103055។
  • 9. អង្គការពលកម្មអន្តរជាតិ. “កម្មវិធីការងារសមរម្យ នៅកម្ពុជា.” ចូលអាននៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៥. http://www.ilo.org/public/english/bureau/program/dwcp/download/cambodia.pdf
  • 10. មុំ​ គ​ន្ធា​.​ “​រដ្ឋាភិបាល​រៀបចំ​ឱ្យ​មាន​តុលាការ​ការងារ​នៅ​ឆ្នាំ​២០១៧”,​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ៣១​ ខែធ្នូ​ ឆ្នាំ​ ២០១៥​។​ ចូល​មើល​នៅ​ថ្ងៃ​ទី​ ៣០​ ខែមករា​ ឆ្នាំ​ ២០១៦​។​
  • 11. អង្គការ​លី​កាដូ​,​ ខែធ្នូ​ ឆ្នាំ​២០១៦.​ សាងសង់​ឡើង​នៅ​លើ​ទាសភាព​៖​ ទាសភាព​បំណុល​ និង​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​ប្រទេស​កម្ពុជា​។​
  • 12. អាណា ម៉ាកមូលែន. “ទិញ រហូតដល់ពួកគេដួលសន្លប់៖ ” ការដួលសន្លប់ និងកង្វះអាហារូបត្ថម្ភរបស់កម្មករកាត់ដេរ នៅប្រទេសកម្ពុជា. មជ្ឈមណ្ឌលអប់រំ ច្បាប់សម្រាប់សហគមន៍. ចូលអាននៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៥. http://www.clec.org.kh/publicationDetail.php?spID=21#.Vjbn3mQrKiA.
  • 13. អង្គការពលកម្មអន្តរជាតិ. “សេចក្តីថ្លែងការណ៍របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការស្លាប់របស់កម្មករកម្ពុជា នៅក្នុងគ្រោះថ្នាក់ចរាចរ.”ចូលអាននៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៥. http://www.ilo.org/asia/info/public/pr/WCMS_370198/lang–en/index.htm
  • 14. ​មុំ​ គ​ន្ធា​.​ “​គណៈកម្មាធិការ​សម្រាប់​សុវត្ថិភាព​ការងារ​ត្រូវ​បាន​បង្កើត​”,​កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​
  • 15. អាឡិច កុងស៊ីឡូ និង ហៃ ពិសី. “ជីវិតកម្មករសំណង់ស្ថិតក្នុងភាពមិនមានលំនឹង.” ឌឹ ខេមបូឌា ដេលី. ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៤. ចូលអាននៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៥. www.cambodiadaily.com/news/construction-workers-lives-hang-in-the-balance-72679/
  • 16. មុំ​ គ​ន្ធា​.​ “​គណៈកម្មាធិការ​សម្រាប់​សុវត្ថិភាព​ការងារ​ត្រូវ​បាន​បង្កើត​”,​កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​
  • 17. ក្រុមប្រឹក្សាអាជ្ញាកណ្តាល. “ទិន្នន័យនៃការដោះស្រាយវិវាទការងារ.” ចូលអាននៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៥. https://www.arbitrationcouncil.org/about-acf/statistic-and-database/
  • 18. អង្គការពលកម្មអន្តរជាតិ. “ស្ថានភាពទូទៅរបស់ប្រទេស ៖ កម្ពុជា.” ចូលអាននៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៥.” www.ilo.org/ilostat/faces/home/statisticaldata/ContryProfileId?_adf.ctrl-state=vv0njesvb_414&_adf.dialog=true&_afrLoop=4717172277077096
  • 19. អង្គការពលកម្មអន្តរជាតិ. “ស្ថានភាពទូទៅរបស់ប្រទេស ៖ កម្ពុជា.” ចូលអាននៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៥.” www.ilo.org/ilostat/faces/home/statisticaldata/ContryProfileId?_adf.ctrl-state=vv0njesvb_414&_adf.dialog=true&_afrLoop=4717172277077096
  • 20. ឆាល រ៉ូឡែត និង ស៊ុំ ម៉ានិត. “ខណៈដែលអគារខ្ពស់ៗនៅភ្នំពេញកើនឡើង ប្រាក់ឈ្នួលកើនឡើង.” ភ្នំពេញ ប៉ុស្តិ៍. ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៥. ចូលអាននៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៥. www.phnompenhpost.com/post-weekend/phnom-penhs-skyline-rises-so-do-wages
  • 21. ហេង រស្មី. “កម្មករនិយាយថា១២៨ដុល្លាក្នុងមួយខែនៅមិនទាន់គ្រប់គ្រាន់សម្រាប់ការរស់នៅ.” វីអូអេ ភាសារខ្មែរ. ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤. ចូលអាននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥. http://www.voacambodia.com/content/workers-say-128-per-month-is-not-enough-to-live-on/2529249.html
  • 22. អគ្គិសនីកម្ពុជា. “ការអនុវត្តដំណាក់កាលទី១ នៃការចុះឈ្មោះតបណ្តាញអគ្គិសនីតម្លៃ៦១០រៀល សម្រាប់កម្មកររោងចក្រដែលជួលផ្ទះ ឬបន្ទប់ នៅរាជធានី ភ្នំពេញ.” ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៥។
  • 23. មុំ គន្ធា និង ឆាល រ៉ូឡែត. “គណៈកម្មាធិការប្រឹក្សាការងារ តម្លើងប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ ឡើងដល់ ១៤០ដុល្លារអាមេរិក.” ភ្នំពេញ ប៉ុស្តិ៍. ថ្ងៃទី ៨ ខែ តុលា ឆ្នាំ២០១៥. ចូលអាននៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៥. www.phnompenhpost.com/national/lac-ups-garment-salary-140-0 ។
  • 24. ប្រាក់​ ចាន់​ថុ​ល​.​ “​កម្ពុជា​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​ ២០១៧​ សម្រាប់​កម្មករ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​”,​ សារព័ត៌មាន​ Rueters,​ ចុះ​ថ្ងៃ​ទី​ ២៩​ ខែកញ្ញា​ ឆ្នាំ​ ២០១៧​។​ ចូល​អាន​ថ្ងៃ​ទី​ ២​ ខែ​ វិច្ឆិកា​ ២០១៦​។​
  • 25. មុំ គន្ធា. “ប្រាក់ឈ្នួលអប្បបរមាជិតឈានដល់សេចក្តីសម្រេច”, កាសែតខ្មែរថាមស៍, ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦។
  • 26. ធនាគារអភិវឌ្ឍន៍អាស៊ី​.​ ២០១៦.​ “​ទស្សនៈវិស័យ​អភិវឌ្ឍន៍​អាស៊ាន​ឆ្នាំ​ ២០១៦”.​ ចូល​អាន​ថ្ងៃ​ទី​ ២​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៦​។​
  • 27. អ៊ុច ចាន់ដារ៉ានី, សាំង ចាន់ហង្ស, និងផាន់ ដាលីស។ ការវាយតម្លៃពីឥទ្ធិពលរបស់ប្រទេសចិនទៅលើការកាត់បន្ថយភាពក្រីក្រក្នុងមហាអនុតំបន់ទន្លេមេគ្គង ៖ ករណីប្រទេសកម្ពុជា. ឯកសារស្រាវជ្រាវលេខ៥២. វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា. ខែមិថុនា ឆ្នាំ២០១១។
  • 28. សិទ្ធិដតអក. “សហគ្រាសកាត់ដេរ និងសង្វាក់ផ្គត់ផ្គង់.” វាក្យខណ្ឌទី២. បច្ចុប្បន្នភាពចុងក្រោយ ខែមករា ឆ្នាំ២០១៤. ចូលអាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។http://sithi.org/temp.php?url=bhr_new/bhr_list.php&lg=
  • 29. មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (ប្រចាំប្រទេសកម្ពុជា). “សន្លឹកទិន្នន័យយុវជននៅកម្ពុជា ឆ្នាំ២០១៣.” ចូលអាននៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៤. http://countryoffice.unfpa.org/cambodia/drive/Youth-Data-Sheet.pdf
  • 30. មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម. ឆ្នាំ២០១៣.“ការបញ្ជូនប្រាក់ទៅផ្ទះ នៅអាស៊ី៖ និន្នាការ និង ឱកាសនៅក្នុងទីផ្សារប្រាក់ផ្ញើដ៏ធំបំផុត របស់ពិភពលោក.” ចូលអាននៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៤. http://www.ifad.org/remittances/events/2013/globalforum/resources/sendingmoneyasia.pdf
  • 31. អូន ភាព. “ហ៊ុន សែន និងប្រាយុទ ជួបគ្នានៅក្រៅកិច្ចប្រជុំកំពូល.” ឌឹ ខេមបូឌា ដេលី. ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៤. https://www.cambodiadaily.com/news/hun-sen-prayuth-meet-on-summit-sidelines-74627/
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Kr6Ff
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!