រុក្ខជាតិ

ទោះបីជា​មាន​របកគំហើញ​ថ្មីៗ​ក៏​ដោយ​ ក៏​កង្វះខាត​ទិន្នន័យ​បច្ចុប្បន្នភាព​សកល​នៅ​លើ​ការ​ស្រាវជ្រាវ​ផ្នែក​រុក្ខសាស្ត្រ​ធ្វើ​ឱ្យ​ជីវចម្រុះ​នៃ​រុក្ខជាតិ​មានការ​លំបាក​ក្នុង​ការ​វាយតម្លៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​1​ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ជិតខាង​ ចំនួន​នៃ​ប្រភេទ​រុក្ខជាតិ​នៅ​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅឡើយ​ ជា​ពិសេស​ដោយសារ​តែ​ផ្ទៃដី​រាបស្មើ​របស់​ប្រទេស​។​2​ ចំណេះដឹង​ពី​រុក្ខសាស្ត្រ​មានការ​ផ្លាស់​ប្តូរ​លឿន​មិនធម្មតា​៖​ របាយការណ៍​ជីវសាស្ត្រ​ទី​ ៤​ (២០០៨)​ បាន​ប៉ាន់​ប្រមាណ​ថា​មាន​ប្រមាណ​ ២.៣០៨​ ប្រភេទ​រុក្ខជាតិ​នៅ​កម្ពុជា​ ខណៈ​ដែល​របាយការណ៍​ជីវសាស្ត្រ​ថ្មី​បំផុត​លើក​ទី​ ៥​ (២០១៤)​ បាន​វាយតម្លៃ​លើ​រុក្ខជាតិ​ ៤.៥០០​ ប្រភេទ​។​3

ក្នុង​ចំណោម​នោះ​មាន​សហភាព​អន្ដរជាតិ​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​បាន​ធ្វើ​បញ្ជី​ប្រភេទ​រុក្ខជាតិ​ចំនួន​ ២៣​ ប្រភេទ​ដែល​ជិត​ផុត​ពូជ​ ហើយ​ក្នុង​នោះ​មាន​ចំនួន​ ១០​ ប្រភេទ​ត្រូវ​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​។​4

Phnom Penh Fern. Photo by Jeffrey Pick. Uploaded December 2011. Licensed under CC BY-NC-ND 2.0

បណ្ណង្គជាតិភ្នំពេញ។ រូបភាព ថតដោយ Jeffrey Pick។ ថតនៅខែធ្នូ ឆ្នាំ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

​វិសាលភាព​បច្ចុប្បន្ន​នៃ​ស្មៅ​សមុទ្រ​នៅ​ក្នុង​ទឹកសមុទ្រ​នៅ​កម្ពុជា​មាន​ ៣២.៤៩៤​ ហិច​តា​ ស្មៅ​សមុទ្រ​ចំនួន​ ១០​ ប្រភេទ​ និង​ព្រៃកោងកាង​ ៣០​ ប្រភេទ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​។​ យើង​ចេតនា​ដក​ផ្កាថ្ម​ចេញ​ ព្រោះ​វា​ត្រូវ​បាន​គេ​ចាត់​ថា​ជា​ប្រភេទ​សត្វ​។​5

​យើង​មាន​ចេតនា​ដក​ផ្កាថ្ម​ចេញ​ ព្រោះ​វា​ត្រូវ​បាន​គេ​ចាត់​ថា​ជា​ប្រភេទ​សត្វ​។​6

​លើស​ពី​នេះ​ទៀត​ការ​ស្រាវជ្រាវ​ភាគច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​កំឡុង​សម័យ​អាណានិគម​បារាំង​ ហើយ​របក​គំ​ឃើញ​ទាំងនេះ​ភាគច្រើន​នៅ​រាយ​ប៉ាយ​នៅ​ទី​ក្រុងប៉ារីស​ និង​ទីក្រុង​សៃ​ហ្គ​ន​ក្នុង​ចំណោម​កន្លែង​ផ្សេង​ទៀត​ ខណៈ​ដែល​មានការ​ខិតខំ​តិចតួច​ក្នុង​ការ​ប្រមូលផ្តុំ​បំណែក​ទាំងនោះ​មក​ដាក់​រួម​គ្នា​។​ របាយការណ៍​អង្កេត​មួយ​ក្នុង​ចំណោម​របាយការណ៍​អង្កេត​ដែល​គេ​ទទួលស្គាល់​ច្រើន​បំផុត​គឺ​ “​រុក្ខជាតិ​កម្ពុជា​ ឡាវ​ និង​វៀតណាម​”​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់តាំងពី​ឆ្នាំ​ ១៩៦០​ ហើយ​បាន​ចេញផ្សាយ​លេខ​ ៣៥​ របស់​ខ្លួន​នៅ​ឆ្នាំ​ ២០១៤​។​7​ កិច្ច​ប្រឹងប្រែង​ថ្មីៗ​នេះ​គឺ​ការ​បង្កើន​ចំណេះដឹង​ផ្នែក​រុក្ខសាស្ត្រ​ ជា​ពិសេស​ការ​អាច​ចូល​មើល​បាន​នៅ​ក្នុង​ទិនានុប្បវត្តិ​ប្រវត្តិ​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​ដែល​បាន​ផ្សព្វផ្សាយ​អំពី​ការ​ការពារ​ធម្មជាតិ​ជា​ទូទៅ​ ព្រមទាំង​ការ​សិក្សា​អំពី​រុក្ខជាតិ​ និង​ជីវចំរុះ​។​8

​រុក្ខជាតិ​កម្ពុជា​ភាគច្រើន​មាននៅ​ក្នុង​ព្រៃ​ទឹកភ្លៀង​។​ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ធានា​ឱ្យ​មាន​ភាព​ចម្រុះ​នៃ​រុក្ខជាតិ​គឺ​ រក្សា​ព្រៃឈើ​មិន​ឱ្យ​មានការ​ប្រែប្រួល​ និង​បង្កើន​ការ​ការពារ​របស់​វា​។​ នា​ពេល​បច្ចុប្បន្ន​នេះ​មាន​សកម្មភាព​ជា​ច្រើន​ត្រូវ​បាន​គេ​អនុវត្ត​ដើម្បី​បង្កើត​ការ​ការពារ​បរិស្ថាន​នៅ​កម្ពុជា​ ដែល​អាច​ជា​អាទិភាព​មួយ​ចាប់តាំងពី​ ៤០​ ភាគរយ​នៃ​រុក្ខជាតិ​ និង​សត្វ​នៅ​អាស៊ី​អាគ្នេយ៍​ប្រឈម​នឹង​ការ​ផុត​ពូជ​នៅ​ចុង​សតវត្ស​នេះ​។​9

​រុក្ខជាតិ​មិន​ត្រឹមតែ​មាន​តម្លៃ​ចំពោះ​ការ​រួមចំណែក​ដែល​មាន​ស្រាប់​របស់​ពួក​វា​ចំពោះ​ជីវចម្រុះ​ប៉ុណ្ណោះ​ទេ​ ពួក​វា​ថែម​ទាំង​មាន​តួនាទី​ក្នុង​វិស័យ​កសិកម្ម​ទៀត​ផង​។​ ឧ​ទា​ហរ​ណ៏​ ភាព​ចម្រុះ​នៃ​ហ្សែ​ន​ដំណាំ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើន​ទិន្នផល​ធនធាន​ និង​ចីរភាព​ក្នុង​វិស័យ​កសិកម្ម​។​ អង្គការ​នានា​ដូច​ជា​ IRRI​ ផ្តល់​ការ​ប្រឹក្សា​ខាង​អេកូឡូស៊ី​ជួយ​កសិករ​ក្នុង​ការ​ជំរុញ​ទិន្នផល​ដំណាំ​ដោយ​ការ​ជ្រើសរើស​ពូជ​អាស្រ័យ​លើ​សមាសភាព​ដី​ និង​លក្ខខណ្ឌ​អាកាសធាតុ​។​ វិស្វកម្ម​អេកូឡូស៊ី​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​កែ​លម្អ​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​។​10​ សព្វ​ថ្ងៃនេះ​ចក្ខុវិស័យ​ពីរ​អំពី​កសិកម្ម​កំពុង​តែ​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក​ កសិកម្ម​ដំណាំ​តែ​មួយ​មុខ​ និង​កសិកម្ម​ចម្រុះ​។​ កសិកម្ម​ដំណាំ​តែ​មួយ​មុខ​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​អាជីវកម្ម​ខ្នាត​ធំ​ និង​ជា​មូលដ្ឋាន​សម្រាប់​ទិន្នផល​ខ្ពស់​ដែល​យើង​មាន​សព្វ​ថ្ងៃនេះ​។​ ម្យ៉ាងវិញទៀត​ការ​ធ្វើ​កសិកម្ម​ចម្រុះ​ត្រូវ​បាន​អភិវឌ្ឍ​ជា​ពិសេស​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​។​ ថ្វីបើ​ទិន្នផល​អាច​មិន​មាន​សារៈសំខាន់​ក៏​ដោយ​ ក៏​ការ​ធ្វើ​កសិកម្ម​ចម្រុះ​គិតគូរ​ពី​អន្តរ​កម្ម​រុក្ខជាតិ​ និង​ធ្វើ​ឱ្យ​ដី​មាន​ជីវជាតិ​ល្អ​។​11

​និយតកម្ម​ដី​ គឺជា​និយតកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​ដែល​បាន​ផ្តល់​ដោយ​រុក្ខជាតិ​ដែល​ពួក​វា​ដើរតួ​នាទី​ក្នុង​ការ​បំបែក​កាក​សំណល់​ និង​ការ​កែ​ច្នៃ​សារធាតុចិញ្ចឹម​ ក៏​ដូច​ជា​រស្មី​សំយោគ​ និង​ការ​ស្រូប​ទុក​កាបូន​។​12

​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​៖​ ០៦​ ធ្នូ​ ២០១៧

​ទាក់ទង​នឹង​រុក្ខជាតិ​

កត្តា​ជម្រុញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ
ជីវៈចម្រុះ

 

ឯកសារយោង

  1. 1. ​សហភាព​អន្ដរជាតិ​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​ (២០១៦)​។​ «​ការ​អង្កេត​រុក្ខជាតិ​ថ្មី​បាន​រក​ឃើញ​រុក្ខជាតិ​ប្លែកៗ​នៅ​ក្នុង​ភ្នំ​ឃាត​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា​»​។​ ចូល​អាន​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​ ២០១៦​។​ https://www.iucn.org/news/new-plant-survey-finds-unique-flora-karst-hills-southeast-cambodia
  2. 2. I.​ Theilade​ R.​ de​ Kok.​ (២០១៥)​។​ “​ស្ថានភាព​នៃ​ការ​រុករក​រុក្ខជាតិ​ និង​ការ​អភិរក្ស​រុក្ខជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​”​ វិទ្យាស្ថាន​ស្បៀងអាហារ​ និង​ធនធានសេដ្ឋកិច្ច​ នៃ​សាកលវិទ្យាល័យ​ កូ​ពែន​ហា​ហ្គែ​ន​។​ ចូល​អាន​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​ ២០១៦​។​ https://www.researchgate.net/publication/283712778_The_status_of_botanical_exploration_and_plant_conservation_in_Cambodia
  3. 3. ​គណកម្មាធិការ​អចិន្ត្រៃយ៍​ជីវៈចម្រុះ​ជាតិ​ (២០១៤)​។​ “​របាយការណ៍​ថ្នាក់​ជាតិ​លើក​ទី​ប្រាំ​នៃ​អនុសញ្ញា​ស្តី​ពី​ជីវៈចម្រុះ​”​ https://www.cbd.int/doc/world/kh/kh-nr-05-en.pdf
  4. 4. ​សហភាព​អន្ដរជាតិ​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​ (IUCN).​ “​បញ្ជី​ក្រហម​របស់​ IUCN​ពី​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​”​។​ ចូល​អាន​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​ ២០១៦​។​ http://www.iucnredlist.org/
  5. 5. ​អនុសញ្ញា​ស្តី​ពី​ជីវចំរុះ​ជីវសាស្ត្រ​ (​កាលបរិច្ឆេទ​មិន​បាន​កំណត់​)​។​ “​ប្រវត្តិ​ប្រទេស​កម្ពុជា​”​។​ ចូល​អាន​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​ ២០១៦​។​ https://www.cbd.int/countries/profile/default.shtml?country=kh#facts
  6. 6. ​រដ្ឋបាល​មហាសមុទ្រ​ និង​បរិយាកាស​ជាតិ​.​ (២០១៤)​។​ “​តើ​ផ្កាថ្ម​ជា​សត្វ​ ឬ​រុក្ខជាតិ​?”​ ចូល​អាន​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​ ២០១៦​។​ http://oceanservice.noaa.gov/facts/coral.html
  7. 7. A.​ Aubreville.​ (១៩៦០–​បច្ចុប្បន្ន​)​។​ «​ រុក្ខជាតិ​កម្ពុជា​ ឡាវ​ និង​វៀតណាម​ »
  8. 8. ​ទិនានុប្បវត្តិ​ប្រវត្តិ​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​។​ សត្វព្រៃ​ និង​រុក្ខជាតិ​។​ ចូល​អាន​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​ ២០១៦​។​ http://www.fauna-flora.org/publications/cambodian-journal-of-natural-history/
  9. 9. ​លេខាធិការដ្ឋាន​អនុសញ្ញា​ស្តី​ពី​ជីវៈចំរុះ​.​ (២០១០)​។​ ទស្សនវិស័យ​នៃ​ជីវចម្រុះ​របស់​ពិភពលោក​លើក​ទី​៣​។​ លេខាធិការដ្ឋាន​អនុសញ្ញា​ស្តី​ពី​ជីវៈចម្រុះ​ទីក្រុង​ម៉ុង​ត្រេ​អាល់​ ប្រទេស​កា​ណា​ដា​។​ ចូល​អាន​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​ ២០១៦​។​ http://www.cbd.int./gbo3/ebook/
  10. 10. F.​ Horgan,​ A.​ Ramal,​ C.​ Bernal,​ J.​ Villegas,​ A.​ Stuart,​ M.​ Almazan.​ (២០១៦)​។​ “​អនុវត្ត​វិស្វកម្ម​អេកូឡូស៊ី​សម្រាប់​ប្រព័ន្ធ​ផលិតកម្ម​ស្រូវ​ប្រកបដោយ​ចីរភាព​ និង​ភាព​ធន់​ “​ស​ន្និ​សិ​ទ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ Sabaragamuwa​ នៃ​ប្រទេស​ស្រី​លង្កា​ ២០១៥​។​ ចូល​អាន​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​ ២០១៦​។​ http://www.sciencedirect.com/science/article/pii/S2211601X16000031
  11. 11. S.​ Martona,​ A.​ Zimmermannc,​ M.​ Kreuzerb,​ G.​ Gaillarda.​ (២០១៦)​។​ “​ប្រៀបធៀប​ការ​អនុវត្ត​បរិស្ថាន​នៃ​កសិដ្ឋាន​ទឹកដោះគោ​ចំរុះ​ និង​ឯកទេស​៖​ តួនាទី​នៃ​កម្រិត​ប្រព័ន្ធ​វិភាគ​”.​ ចូល​អាន​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​ ២០១៦​។​ http://www.sciencedirect.com/science/article/pii/S0959652616002511
  12. 12. ​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​.​ “​សេវាកម្ម​ជីវចំរុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​”​ ចូល​អាន​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​ ២០១៦​។​ http://www.fao.org/agriculture/crops/thematic-sitemap/theme/biodiversity/en/
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6HvSv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!