ប្រជាជន និងជំរឿន

ប្រជាជនកម្ពុជាមើលការប្រណាំងទូកនៅតាមបណ្តោយមាត់ទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ នៅក្នុងអំឡុងពិធីបុណ្យអុំទូក។

ប្រជាជនកម្ពុជាមើលការប្រណាំងទូកនៅតាមបណ្តោយមាត់ទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ នៅក្នុងអំឡុងពិធីបុណ្យអុំទូក។ រូបថត បានពី Patrik M. Loeff ថត ២៤ វិច្ឆិកា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ប្រជាជន

ជាមួយ​នឹង​អត្រា​កំណើន​ ១.៤៦ ភាគរយ ​ក្នុង​មួយ​ឆ្នាំ វិទ្យាស្ថានជាតិស្ថិតិ ប៉ាន់ប្រមាណថា ចំនួន​ប្រជាជនសរុប​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​​មានចំនួន ១៤.៦៨ លាន​នាក់ ក្នុង​ឆ្នាំ​២០១៣។1 អង្គការសហប្រជាតិ ប៉ាន់ប្រមាណថា ចំនួន​ប្រជាជន​សរុប​មានចំនួន ១៥.៥៨ លាននាក់ នៅឆ្នាំ២០១៥។2 ជំរឿន​ប្រជានជនផ្លូវការចុង​ក្រោយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៨។

ស្ថិតិ​សំខាន់ៗ​មួយ​ចំនួន៖3

  • ប្រជាជន៧៨ ភាគរយ រស់​នៅ​ទី​ជនបទ។
  • ប្រជាជន២/៣​ ស្ថិត​ក្នុងវ័យ​ប្រកប​ការងារ(១៥-៦៤ឆ្នាំ) ប្រហែល​២៩ ភាគរយ មាន ​អាយុក្រោម១៥​ឆ្នាំ និង​ប្រហែល​៥ ភាគរយ មានអាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ទៅ។
  • អាយុ​ពេល​រៀប​ការ​ជា​មធ្យម​គឺ២៣.៧​ឆ្នាំ​សម្រាប់​ស្ត្រី និង​២៦.២​ឆ្នាំ​សម្រាប់​បុរស។4 បុគ្គល​ទាំង​ពីរ​ភេទ សុទ្ធ​តែក្រ​រៀប​ការ​ជាង​ឆ្នាំ​មុនៗ។
  • អាយុកាលជាមធ្យម (ចំនួនឆ្នាំដែលមនុស្សអាចរស់បាន)​គឺ ៦៧​ឆ្នាំ​ សម្រាប់​បុរស និង​ ៧១​ឆ្នាំ​ សម្រាប់​ស្ត្រី។

ជំរឿន

ជំរឿន​មានបី​ប្រភេទ​ ដែលបាន​រៀបចំធ្វើដោយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែនការ សហការ​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធជាច្រើន៖5

  • ជំរឿន​ប្រជាជន ​កត់​ត្រា​អំពី​ប្រជា​ជន​ទូទាំង​ប្រទេស
  • ជំរឿន​កសិកម្ម ​កត់​ត្រា​អំពីទិន្នន័យ​ស្ថិតិ​កសិកម្ម​ក្នុង​ដែន​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​មូល។
  • ជំរឿន​​សេដ្ឋកិច្ចកត់​ត្រា​អំពី ការបង្កើតមុខរបរនិង​សហគ្រាស នៅ​ក្នុង​ដែន​ដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទាំងមូល។

ច្បាប់​ស្ដីពី​ស្ថិតិរបស់កម្ពុជា​កំណត់​វិធាន​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ធ្វើ​ជំរឿន។ ជំរឿន​ត្រូវ​ធ្វើ​ឡើង​យ៉ាង​តិច​មួយ​ដង​ក្នុង​រយៈពេល​១០​ឆ្នាំ ហើយ​មាន​ការ​ស្ទង់​មតិ​អន្តរជំរឿន​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ជំរឿន​ប្រចាំ​ឆ្នាំ។ ការងារ​ទាំង​អស់​នេះ​ផ្ដល់​ទិន្នន័យស្ថិតិ​ផ្នែកសេដ្ឋកិច្ច​និង​សង្គម​ ដែល​ជាក់​លាក់​ និងអាច​ជឿ​ទុក​ចិត្ត​បាន​សម្រាប់​ការ​បង្កើត​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ និង​ការ​ប្រើ​ប្រាស់​ដទៃ​ទៀត។

និន្នាការចំនួនប្រជាជន

ជំរឿន​ប្រជាជនទូទៅ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​១៩៩៨6 និង​២០០៨ ដោយ​មាន​ជំនួយ​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ពី​មូលនិធិ​ប្រជាជន​របស់​អង្គការ​សហប្រជាជាតិ (UNFPA) និង​ទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA)។7 ជំរឿន​ទាំង​នេះបាន​កត់​ត្រា៖

  • ចំនួន​ប្រជាជន​សរុប
  • អត្រា​កំណើន
  • ដង់​ស៊ីតេ​ប្រជាជន
  • ​កំណើ​តសរុប
  • អត្រាមរណៈ​មាតា​និង​ទារក
  • អត្រា​អក្ខរភាព
  • ទម្រង់​អាយុ
  • ភាសា​កំណើត
  • ក្រុម​ជនជាតិ
  • សាសនា
  • ជន​មាន​កាយសម្បទា​មិន​គ្រប់​គ្រាន់
  • ទិន្នន័យផ្សេងៗ

ជំរឿន​ធ្វើ​ឡើង​ដោយ​ការ​ចុះ​សួរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ក្នុង​រយៈពេល​១០​ថ្ងៃ។ មន្រ្តីជំរឿនរាប់ចំនួន​មនុស្ស​​​ទាំងអស់​​ដែល​កំពុងស្នាក់នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ក្នុង​ពេល​ជំរឿន​ រួម​ទាំង​​ជន​បរទេស តែ​មិន​រាប់​ភ្នាក់ងារទូត​បរទេស​ និង​ក្រុម​គ្រួសារទូត​ឡើយ។

លទ្ធផល​ជំរឿន​បោះពុម្ព​ជាសៀវភៅផង និងនៅលើគេហទំព័ររបស់វិទ្យាស្ថានជាតិស្តិតិផង។​

ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតផងដែរ កំណើនប្រជាជនដែលកំពុងលូតលាស់របស់ប្រទេសកម្ពុជា បង្កើតតម្រូវការបន្ថែមទៀតទៅលើតម្រូវការដែលមានស្រាប់លើហេដ្ឋារចនាសម្ព័ន្ធចាស់ និង/ឬមិនគ្រប់គ្រាន់ និងបន្ថែមសម្ពាធទៅលើបញ្ហាដីធ្លី។ លើសពីនេះទៀត ទោះបីជាប្រជាជនភាគច្រើនរស់នៅទីជនបទក៏ដោយ  និន្នាចំណាកស្រុកទៅកាន់ទីក្រុងមានការកើនឡើង ខណៈពេលដែលប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកនគរូបនីយកម្មដែលផ្លាស់ប្តូរបែបផែនសេដ្ឋកិច្ច ពីសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម ទៅកាន់សេដ្ឋកិច្ចពឹងផ្អែកលើសេវាកម្ម និងផលិតកម្ម។

អ្នកធ្វើចំណាកស្រុកក្នុងប្រទេស គិតជាភាគរយ បែងចែកតាមប្រភេទចំណាកស្រុក

ប្រភេទចំណាកស្រុក8

អ្នកធ្វើចំណាកស្រុក គិតជាភាគរយ

ពីទីជនបទ ទៅកាន់ទីជនបទ

៥៨.៤%

ពីទីជនបទ ទៅកាន់ទីក្រុង

២៤.៥%

ពីទីក្រុង ទៅកាន់ទីជនបទ

៥.១%

ពីទីក្រុង ទៅកាន់ទីក្រុង

១២.០%

ប្រជាជននៅទីក្រុង និងទីជនបទ ឆ្នាំ ២០០៨-២០១៣

 

១៩៨៨9

២០០៨

២០១៣

សរុប

១១,៤៣៧,៦៥៦

១៣,៣៩៥,៦៨២

១៤,៦៧៦,៥៩១

ទីក្រុង

១,៧៩៥,៥៧៥

២,៦១៤,០២៧

៣,១៤៦,២១៣

ទីជនបទ

៩,៦៤២,០៨១

១០,៧៨១,៦៥៥

១១,៥៣០,៣៧៨

បន្ទាប់ពីមានសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ កំណត់ត្រាស្តិតិប្រជាសាស្រ្តបានចាប់ផ្តើមជាថ្មីម្តងទៀតនៅក្នុងឆ្នាំ១៩៩០។ ស្តិតិនេះបង្ហាញថា ខណៈពេលដែលប្រទេសកម្ពុជាមានប្រជាជនវ័យក្មេងគួរឱ្យកត់សម្គាល់ ទិន្នន័យបង្ហាញពីកំណើនអាយុកាលផងដែរ ដែលគួរតែបន្តលើកកំពល់អាយុជាមធ្យមនៃចំនួនប្រជាជន។

លទ្ធផលនៃការធ្វើជំរឿន

លទ្ធផលនៃការធ្វើជំរឿន

១៩៩៨*

២០០៨10

២០១៣

អាយុកាលនាកំណើត

 

៦២.៤

៦៨.៩

អត្រាស្លាប់របស់ទារកក្នុងកំណើតរស់ 1,000 នាក់

 

៦០

៣៣

អាយុមេដ្យាន

១៦.៨

២១.០

២៤.៥

* ជំរឿនប្រជាជនឆ្នាំ១៩៩៨ មិនបានរាយការណ៍អំពីអាយុកាលអត្រាស្លាប់របស់ទារក ឬអាយុកាលជាមធ្យម ទោះជាការគណនាអាយុជាមធ្យមសម្រាប់ឆ្នាំ១៩៩៨ ត្រូវបានគេរាយការណ៍នៅទំព័រទី៣៦ នៃរបាយការណ៍ជំរឿនប្រជាជនឆ្នាំ២០០៨។

ទាក់ទងនឹងប្រជាជន និងជំរឿន

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ២២ កញ្ញា ២០១៥

ឯកសារយោង

  1. 1. វិទ្យាស្ថានជាតិស្តិតិ, ក្រសួងផែនការ. “ការ​ស្ទង់​មតិ​អន្តរជំរឿននៅ​​កម្ពុជា ២០១៣”. អាន ៨ មករា ២០១៥. [អង់គ្លេស] www.nis.gov.kh/nis/CSES/Final Report CSES 2013.pdf
  2. 2. អង្គការសហប្រជាជាតិ, នាយកដ្ឋានកិច្ចការសង្គមនិងសេដ្ឋកិច្ច, ផ្នែកប្រជាជន (2015). «ទស្សនៈវិស័យចំនួនប្រជាជនពិភពលោក៖ ការពិនិត្យឡើងវិញឆ្នាំ ២០១៥». ចូលអាន  ២២ កញ្ញា ២០១៥. ទទួលទិន្នន័យបានតាមរយៈ [ភាសាអង់គ្លេស] http://esa.un.org/unpd/wpp/DataQuery/.
  3. 3. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍជាតិ​ឆ្នាំ​២០១៤-២០១៨”.
  4. 4. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ការស្ទង់មតិ សេដ្ឋកិច្ច-សង្គម ក្នុងប្រទេសកម្ពុជាឆ្នាំ ២០១៣”. អាន ៨ មករា ២០១៥. http://www.nis.gov.kh/nis/CSES/Final Report CSES 2013.pdf
  5. 5. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ការស្ទង់មតិ សេដ្ឋកិច្ច-សង្គម ក្នុងប្រទេសកម្ពុជាឆ្នាំ ២០១៣”. អាន ៨ មករា ២០១៥. http://www.nis.gov.kh/nis/CSES/Final_Report_CSES_2013.pdf
  6. 6. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ជំរឿនប្រជាជនកម្ពុជាឆ្នាំ ១៩៩៨ លទ្ធផលជំរឿនចុងក្រោយ (បោះពុម្ពលើកទី 2)”. អាន ៨ មករា ២០១៥. http://www.nis.gov.kh/nis/uploadFile/pdf/CensusResult98.pdf.
  7. 7. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. ២០០៦. “ផែនការជំរឿនប្រជាជនកម្ពុជា ឆ្នាំ២០០៨.” អាន ៨ មករា ២០១៥. http://www.stat.go.jp/info/meetings/cambodia/pdf/workplan.pdf.
  8. 8. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “អន្តរជំរឿនប្រជាជនកម្ពុជា ឆ្នាំ២០១៣ របាយការណ៍ចុងក្រោយ.” អាន ៨ មករា ២០១៥ [ភាសាអង់គ្លេស]. http://countryoffice.unfpa.org/cambodia/drive/CIPS_Report_English_Final.pdf
  9. 9. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ជំរឿនប្រជាជនកម្ពុជាឆ្នាំ ១៩៩៨ លទ្ធផលជំរឿនចុងក្រោយ (បោះពុម្ពលើកទី 2)”. អាន ៨ មករា ២០១៥. http://www.nis.gov.kh/nis/uploadFile/pdf/CensusResult98.pdf. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ការស្ទង់មតិ សេដ្ឋកិច្ច-សង្គម ក្នុងប្រទេសកម្ពុជាឆ្នាំ ២០១៣”. អាន ៨ មករា ២០១៥.
  10. 10. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ជំរឿនប្រជាជនកម្ពុជាឆ្នាំ ២០០៨៖ តួលេខបឋមនៃលទ្ធផលចុងក្រោយ នៃជំរឿន.” អាន ២២ កញ្ញា ២០១៥. http://www.nis.gov.kh/nis/census2008/Census.pdf. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ជំរឿនប្រជាជនកម្ពុជាឆ្នាំ 2008៖ របាយការណ៍ជាតិ លើលទ្ធផលចុងក្រោយនៃជំរឿន.” អាន ២២ កញ្ញា ២០១៥. http://camnut.weebly.com/uploads/2/0/3/8/20389289/2009_census_2008.pdf.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

weCtY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!