គោលដៅទី៥ សមភាពយេនឌ័រ

​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរ​ភាព​ទី​៥​ (​គ​.​អ​.​ច​ ទី​៥)​ ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​ “​សម្រេច​សមភាព​យេ​ន​ឌ័​រ​ និង​ ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ និង​កុមារី​ទាំងអស់​”​ ។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​ទី​៥​ មាន​ចំណុច​ដៅ​ចំនួន​ ៩​  (រួមបញ្ចួលមធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​​ចំនួន ៣)​  និង សូចនាករចំនួន​ ១៤។​ គោលបំណង​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៥​នេះ​ គឺ​ត្រូវ​បាន​គេ​លើក​ឡើង​ ក្នុង​គោលដៅ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​នៅ​តាម​ថ្នាក់​ស្រុក​ និង​ថ្នាក់​ជាតិ​។​ ចំណែកឯ​ចំណុច​ដៅ​ចំនួន​ ៣​ ចុង​ក្រោយ​ គឺជា​មធ្យោបាយ​ក្នុង​ការ​អនុវត្ត​ដើម្បី​បញ្ជាក់​ នឹង​វាយតម្លៃ​គោលដៅ​ ជាមួយ​សូចនាករ​ចំនួន​ ១៤​ ផ្សេង​ទៀត​។​1

​សមភាព​ស្ត្រី​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ មិន​ត្រឹមតែ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ការ​រីក​ចម្រើន​ដោយ​ស្ថេ​រ​ភាព​ និង​ការ​អភិវឌ្ឍ​ដោយ​គ្រប់​ជ្រុងជ្រោយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ចំណុច​សំខាន់​ផង​ដែរ​ ចំពោះ​គោលដៅ​ទាំងអស់​នៅ​ក្នុង​របៀបវារៈ​ឆ្នាំ​២០៣០​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរ​ភាព​។​ សមិទ្ធផល​នៃ​គោលដៅ​ទី​៥​ គឺជា​មូលដ្ឋាន​គ្រឹះ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​បាន​នូវ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដទៃ​ទៀត​។​2​ នៅ​ក្នុង​ដំណើរការ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៥​ ចំណុច​ដៅ​ដាច់​ដោយឡែក​ ជាមួយ​សូចនាករ​សម្រាប់​វាស់វែង​ជា​ច្រើន​ ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​។​3

​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរ​ភាព​ ក៏​ផ្តល់​នូវ​ទំនាក់ទំនង​ និង​លទ្ធភាព​ក្នុង​ការ​លើកយក​បញ្ហា​ប្រឈម​ឆ្លង​វិស័យ​មក​ដោះស្រាយ​ផង​ដែរ​ ហើយ​បញ្ហា​យេ​ន​ឌ័​រ​ត្រូវ​បាន​បង្ហាញ​ក្នុង​គោលដៅ​ឯករាជ្យ​ ក៏​ដូច​ជា​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ផ្សេង​ទៀត​ផង​ដែរ​។​ ឧទាហរណ៍​ របាយការណ៍​ព្រាង​ពី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP)​ បង្ហាញ​ពី​ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​២​ និង​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៥​ ។​ របាយការណ៍​នេះ​បង្ហាញ​ថា​ វិសមភាព​យេ​ន​ឌ័​រអា​ច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ទទួល​បាន​សុវត្ថិភាព​ចំណីអាហារ​ និង​អាហារូបត្ថម្ភ​។​ ការ​លើកកម្ពស់​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​ អាច​នឹង​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ភាព​ក្រីក្រ​ ធានា​គុណភាព​សុខភាព​ នឹង​លើកកម្ពស់​ការ​សិក្សា​។​4​ វគ្គ​បណ្តុះបណ្តាល​បន្ថែម​សម្រាប់​បុគ្គលិក​សុខភាព​វិជ្ជាជីវៈ​ ស្តី​ពី​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ឱ្យ​ការ​តាមដាន​ និង​ការ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​អាហារូបត្ថម្ភ​ អាច​ទៅ​ដល់​សម្រាប់​ស្ត្រី​ និង​កុមារ​នៅ​តាម​សហគមន៍​។​5

​ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទី​៣​ ទៅ​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៥​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​ទី​៣​ (​សមភាព​យេ​ន​ឌ័​រ​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​)​ បាន​ផ្ដោត​លើ​ការ​លុប​បំបាត់​វិសមភាព​យេ​ន​ឌ័​រ​ នៅ​គ្រប់​កម្រិត​នៃ​ការ​អប់រំ​ត្រឹម​ឆ្នាំ​ ២០១៥​។​ គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​សកល​ទី​៣​ បាន​សង្កត់ធ្ងន់​លើ​ទិដ្ឋភាព​បី​ ដែល​មាន​គោលបំណង​បង្កើន​សមាមាត្រ​នៃ​ការ​ចូលរួម​របស់​ស្ត្រី​ នៅ​ក្នុង​ (១)​ ការ​អប់រំ​ (២)​ ការងារ​ទទួល​បាន​ប្រាក់​ឈ្នួល​ក្រៅពី​វិស័យ​កសិកម្ម​ និង​ (៣)​ អាសនៈ​នៅ​ក្នុង​សភាជាតិ​។​6

​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​កម្ពុ​ជាទី​៣​ (គ.អ.ស.ក ៣)​ បាន​អនុវត្ត​តាម​សមាស​ភាគ​សកលលោក​ទាំង​អស់នេះ​។​ 7​ លើស​ពី​នេះ​ទៅ​ទៀត​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​ចំណុច​ដៅ​ជាតិ​ (៣.d)​ ដែល​មាន​គោលបំណង​លើកកម្ពស់​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​កម្ពុ​ជាទី​៣​។​8

​ប្រទេស​កម្ពុជា​សម្រេច​បាន​សូចនាករ​ទី​១​ (៣.a)​ ដោយ​ជោគជ័យ​ ដែល​មាន​ន័យ​ថា​វិសមភាព​យេ​ន​ឌ័​រ​ ក្នុង​ការ​ទទួល​បានការ​អប់រំ​ត្រឹម​ឆ្នាំ​ ២០១៥​ ត្រូវ​បាន​លុប​បំបាត់​ទាំងស្រុង​។​ សមិទ្ធផល​នៃ​ចំណុច​ដៅ​នេះ​ ក៏​ទាក់ទង​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​កម្ពុ​ជាទី​២​  (​សម្រេច​បាន​នូវ​ការ​អប់រំ​បឋម​សិក្សា​ជាស​កល​)​ ផង​ដែរ​។​9

​ភាព​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០១៥​ ដូច​ជា​ការ​ពង្រឹង​សិទ្ធិ​អំណាច​យេ​ន​ឌ័​រ​ក្នុង​ការងារ​មាន​បៀវត្សរ៍​ (៣.b)​ និង​ការ​សម្រេចចិត្ត​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​ (៣.c)​។​ តាម​ពិត​ ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការងារ​មាន​បៀវត្សរ៍​ក្នុង​គ្រប់​វិស័យ​ទាំងអស់​គឺ​មាន​ ៤២,២​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០១០​ ដែល​គៀក​ជិត​ ៥០​ ភាគរយ​របស់​គោលដៅ​ឆ្នាំ​ ២០១៥​។​ ចំណែកឯ​ការ​រួមចំណែក​ដល់​ប្រាក់​ឈ្នួល​ដោយ​វិស័យ​សេវាកម្ម​នៅ​មាន​កំរិត​ទាប​នូវឡើយ​គឺ​ ៣២​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៣​។​10

​លទ្ធផល​នៃ​សូចនាករ​ចុង​ក្រោយ​ (៣.d​ -​ អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​យេ​ន​ឌ័​រ​)​ គឺ​មិន​អាច​រកបាន​ទេ​ ដោយសារ​តែ​កង្វះ​ទិន្នន័យ​ដែល​អាច​ទុកចិត្ត​បាន​។​ ទោះបីជា​ទិន្នន័យ​មាន​ភាព​មិន​ច្បាស់លាស់​ក៏​ដោយ​ វា​ក៏​មានច្បាប់​មួយ​ចំនួន​ស្រាប់​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​។​ ចំណុច​ដែល​មិន​ទាន់​បញ្ចប់​ក្នុង​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​កម្ពុ​ជាទី​៣​ នឹង​ត្រូវ​លើកយក​មក​ដោះស្រាយ​បន្ថែម​ទៀត​នៅ​ក្នុង​របៀបវារៈ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ បើ​ទោះបីជា​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដូច​ជា​ផ្នត់គំនិត​យេ​ន​ឌ័​រ​ និង​ឫសគល់​នៃ​បញ្ហា​វប្បធម៌​នូវ​តែ​មាន​កម្រិត​ធ្ងន់​ក៏​ដោយ​។​ ការ​កំណត់​ទិន្នន័យ​ ដែល​អាច​ទុក្ខ​ចិត្តបាន​ នឹង​ត្រូវ​បាន​ផ្តល់​អាទិភាព​ខ្ពស់​ផង​ដែរ​។​11

​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​ទី​៥​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ក្នុង​ចំណោម​ចំណុច​ដៅ​ចំនួន​ ៩​ និង​សូចនាករ​ចំនួន​ ១៤​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរ​ភាព​សកល​ទី​៥​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​យក​ ចំណុច​ដៅ​ចំនួន​៧​ និង​ សូចនាករ​ចំនួន​ ១២​ ដាក់​ទៅ​ក្នុង​ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​។​12

​ស្រ​ដៀង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ដទៃ​ទៀត​ ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​ទី​៥​ ទៅ​ក្នុង​បរិបទ​ជាតិ​របស់​កម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយនឹង​ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​យ៉ាង​ឆាប់រហ័ស​ ទៅ​លើ​យុទ្ធសាស្ត្រ​ជាតិ​ដែល​មាន​ស្រាប់​ (​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨)​ និង​ផែនការ​លើ​វិស័យ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដូច​ជា​ នារីរតនៈ​ទី​៤​ ឆ្នាំ​២០១៤-​ ២០១៨​ ដើម្បី​ដឹង​ពី​ភាព​រួចរាល់​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​៥​។13

​គេ​រក​ឃើញ​ថា​ ផែនការអភិវឌ្ឍន៍​ជាតិ​ និង​យុទ្ធសាស្ត្រ​វិស័យ​ពាក់ព័ន្ធ​នានា​ បាន​លើក​ឡើង​អំពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​៥​ ប្រហែលជា​ ៧៨​ភាគរយ​ រួម​ទាំង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​មនុស្ស​ (១, ២, ៣​ និង​ ៤)​ ដ៍ទៃ​ទៀត​ ។​14

​នៅ​ក្នុង​របៀបវារៈ​គោលនយោបាយ​សេដ្ឋកិច្ច​ -​ សង្គមកិច្ច​ (​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤)​ នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៃ​ចតុកោណ​ទី​មួយ​ត្រូវ​បាន​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​។​ វា​រួម​បញ្ចូល​ ការ​បញ្ជ្រាប​សមភាព​យេ​ន​ឌ័​រ​នៅ​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ និង​ផែនការអភិវឌ្ឍន៍​ជាតិ​ ដែល​នឹង​កាត់​បន្ថយ​គម្លាត​យេ​ន​ឌ័​រ​ក្នុង​ការ​អប់រំ​ បង្កើន​គំនិត​ផ្តួចផ្តើម​សហគ្រិនភាព​សម្រាប់​ស្ត្រី​ កាត់​បន្ថយ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ​ នឹង​លើកកម្ពស់​សីលធម៌​សង្គម​។​

​ខាងក្រោម​នេះ​ គឺជា​ទិដ្ឋភាព​ទូទៅ​នៃ​ការ​វាយតម្លៃ​ និង​យុទ្ធសាស្ត្រ​អនុវត្តន៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ទាក់ទង​នឹង​ចំណុច​ដៅ​ និង​សូចនាករ​ជាក់លាក់​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរ​ភាព​កម្ពុ​ជាទី​៥​។​15

ចំណុច​ដៅ​៥.១​ គឺ​ដើម្បី​បញ្ចប់​ការ​រើសអើង​រាល់​ទម្រង់​លើ​ស្ត្រី​ និង​កុមារី​គ្រប់​ទីកន្លែង​

​វា​ចាំបាច់​ក្នុង​ការ​ “​លើកកម្ពស់​និង​អនុវត្ត​ ច្បាប់​ និង​ក្របខ័ណ្ឌ​ច្បាប់​ដែល​មាន​ស្រាប់​”​ (​សូចនាករ​ ៥.១.១)​ ដូច​ជា​ អនុសញ្ញា​ស្តី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ​ (CEDAW)​ និង​គោលការណ៍​ណែនាំ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តី​ពី​សមភាព​និង​ភាព​គ្មាន​ការ​រើសអើង​ក្នុង​ការងារ​នៅ​កម្ពុជា​។​ ការ​កាត់​បន្ថយ​ការ​យាយី​(​ផ្លូវភេទ​)​នៅ​កន្លែង​ការងារ​ អាច​បង្កើត​បរិយាកាស​ការងារ​ស្វាគមន៍​ ហើយ​មាន​សក្តានុពល​ជា​វិជ្ជមាន​ ដើម្បី​លុប​បំបាត់​ការ​រើសអើង​ពាក់ព័ន្ធ​ នឹង​យេ​ន​ឌ័​រ​ ឧទាហរណ៍​ដោយ​ណែនាំ​វិធីសាស្ត្រ​ ‘​អង្គការ​ទាំងមូល​’​។​16

ចំណុច​ដៅ​៥.២​ គី​ដើម្បី​លុប​បំបាត់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារី​គ្រប់​ទីកន្លែង​ រួម​ទាំង​ការ​ជួញដូរ​ ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ និង​អាជីវកម្ម​ផ្សេង​ទៀត​។​

​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​បាន​ថយ​ចុះ​ពី​ ៤១,៤៧៤​ ករណី​ ក្នុង​ឆ្នាំ​ ២០០៦​ មក​ត្រឹម​ ៣៥,៤០៨​ ករណី​ ក្នុង​ឆ្នាំ​ ២០០៩​ ឬ​ ស្មើនឹង​ ២៩​ ភាគរយ​ ។​ ការ​យល់​ដឹង​ ដែល​ថា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ប្រឆាំង​នឹង​ស្ត្រី​គឺជា​បទឧក្រិដ្ឋ​ត្រូវ​បាន​ធ្វើ​ឡើង​។​17​ ផែនការ​យុទ្ធសាស្ត្រ​ដែល​មាន​ស្រាប់​ដូច​ជា​ ផែនការ​សកម្មភាព​ជាតិ​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ឆ្នាំ​ ២០១៤-២០១៨​ និង​ គោលការណ៍​ណែនាំ​សម្រាប់​ស្ត្រី​និង​កុមារី​ដែល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​យេ​ន​ឌ័​រ​ អាច​ជួយ​ដល់​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារី​ ហើយ​ក៏​អាច​ផ្តល់​ជំនួយ​ដល់​ជន​រង​គ្រោះ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួ​សារបាន​ផង​ដែរ​។​

ចំណុច​ដៅ​៥.៣​ គី​ដើម្បី​លុប​បំបាត់​រាល់​ទ​ង្វើ​ដែល​មាន​គ្រោះថ្នាក់​ ដូច​ជា​ការ​បង្ខំ​កុមារ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ និង​ការ​ធ្វើ​ឲ្យ​មាន​របួស​ស្នាម​ប្រដាប់បន្តពូជ​។​

​ចំណុច​ដៅ​ក្នុងស្រុក​នេះ​ សង្កត់ធ្ងន់​ទៅ​លើ​ការ​បង្ខំ​កុមារ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​នៅ​កម្ពុជា​។​ យោង​តាម​ការ​ស្ទង់​មតិ​ប្រជាសាស្ដ្រ ​និង​សុខាភិបាល​កម្ពុជា​ (CDHS)​ ឆ្នាំ​ ២០១៤​ វា​បាន​បង្ហាញ​ថា​ ១៥,៦​ ភាគរយ​ នៃ​អ្នកឆ្លើយ​តប​ដែល​មាន​អាយុ​ពី​ ១៥​ ទៅ​ ១៩​ ឆ្នាំ​ គឺ​បាន​រៀប​ការ​ ឬ​រស់នៅ​ជាមួយ​គ្នា​។18

ចំណុច​ដៅ​៥.៤​ ដើម្បី​ទទួលស្គាល់​ និង​ផ្តល់​តម្លៃ​ដល់​ការងារ​ផ្ទះ​ ដែល​មិន​ទទួល​បាន​កម្រៃ​ និង​ការ​លើកកម្ពស់​ការ​រួមចំណែក​ទទួលខុសត្រូវ​នៅ​ក្នុង​សង្គម​គ្រួសារ​។​

​ការ​ទទួលខុសត្រូវ​យ៉ាង​ខ្ពស់​នៅ​ក្នុង​ការងារ​ផ្ទះ​ និង​ការ​ថែទាំ​ដែល​មិន​បាន​ទទួល​ប្រាក់​កម្រៃ​ នៅ​តែ​បន្ត​រារាំង​ដល់​ការ​ផ្តល់​សិទ្ធិ​អំណាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្ត្រី​ទទួល​បន្ទុកគ្រួសារ​ចំនួន​ ៤​ ដង​ ច្រើន​ជាង​បុរស​ នៅ​ឆ្នាំ​ ២០១៥។19

​ចំណុច​ដៅ​៥.៥​ ដើម្បី​ធានា​ការ​ចូលរួម​ពេញលេញ​ និង​មាន​ប្រសិទ្ធភាព​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច​ និង​នយោបាយ​ ជា​ពិសេស​សមាមាត្រ​នៃ​អាសនៈ​របស់​ស្ត្រី​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ (​សូចនាករ​ ៥.៣.១)​ មន្ត្រីរាជការ​ស៊ី​វិល​ដែល​មាន​ឋានៈ​ខ្ពស់​នៅ​ក្នុង​វិស័យ​សាធារណៈ​(​សូចនាករ​ ៥.៣.២)​ និង​ស្ត្រី​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ​ ឬ​សង្កាត់​(​សូចនាករ​ ៥.៣.៣)​។​

​ចាប់ពី​ឆ្នាំ​ ២០០៨​ រហូត​ដល់​ឆ្នាំ​ ២០១៣​ ភាគរយ​នៃ​ស្ត្រី​នៅ​ក្នុង​រដ្ឋសភា​បាន​ថយ​ចុះ​ពី​ចំនួន​ ២១,១០​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០០៨​ ដល់​ ២០,៣២​ ភាគរយ​ នៅ​ឆ្នាំ​ ២០១៣​។​ ខណៈ​ពេល​ដែល​ ចំនួន​ ១៤,៧៥​ ភាគរយ​ គឺជា​បន្ទាត់​ត្រង់​ ដែល​តំណាង​ឱ្យ​ភាគរយ​ថេរ​នៃ​សមាជិក​ព្រឹទ្ធសភា​ដែល​ជា​ស្ត្រី​ចាប់ពី​ឆ្នាំ​ ១៩៩៩​ រហូត​ដល់​ឆ្នាំ​ ២០១២​។20ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨​ បាន​បង្ហាញ​ថា​សមាមាត្រ​សរុប​នៃ​ស្ត្រី​ជា​សមាជិក​សភា​មាន​ចំនួន​ ២០​ភាគរយ​។​ ចំនួន​នេះ​បាន​ថយ​ចុះ​បន្តិច​គឺ​ ០,៣​ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​លទ្ធផល​នៅ​ឆ្នាំ​ ២០១៣​ (២០,៣​ ភាគរយ​)​។21

ចំណុច​ដៅ​៥.៦​ គឺ​ដើម្បី​ធានា​ការ​ទទួល​បាន​សុខភាព​ផ្លូវភេទ​ និង​សុខភាព​បន្ត​ពូជ​ និង​សិទ្ធិ​បន្ត​ពូជ​ជាស​កល​។​

​ទិន្នន័យ​ថ្មី​ពី​ឆ្នាំ​ ២០១៤​ បាន​បង្ហាញ​ថា​មាន​ស្ត្រី​ដែល​បាន​រៀប​ការ​ហើយ​ចំនួន​តែ​ ១៣​ ភាគរយ​ ប៉ុណ្ណោះ​នៅ​ប្រទេស​កម្ពុជា​ ដែល​មិន​ចង់​មានកូន​បន្ថែម​ទៀត​ ហើយ​មិន​បាន​ប្រើប្រាស់​វិធី​ពន្យារកំណើត​ណាមួយ​ ដោយសារ​តែ​កង្វះ​ព័ត៌មាន​ (​សូចនាករ​ ៥.៦.១)​ ។​22

​ទោះជា​យ៉ាងណា​ក៏​ដោយ​ គេ​រក​ឃើញ​ថា​ ចំណុច​ដៅ​ ៥.៣​ និង​ ៥.៤​ មិន​បាន​ត្រូវ​បាន​លើក​ឡើង​ នៅ​ក្នុង​ផែនការ​ យុទ្ធសាស្ត្រ​ ជាតិ​ទេ​។​ ភាព​ចន្លោះ​ប្រហោង​ទាំងនេះ​ គឺ​បណ្តាល​មក​ពី​ការ​ដាក់​ចេញ​ ដែល​មាន​រយៈពេល​ខ្លី​របស់​យុទ្ធសាស្ត្រ​និង​សកម្មភាព​ថ្នាក់​ជាតិ​សម្រាប់​ឆ្នាំ​ ២០១៤​ ដល់​ឆ្នាំ​ ២០១៨​ នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​យុទ្ធសាស្ត្រ​វិស័យ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដែល​ធ្វើ​ឱ្យ​គោលដៅ​ ចំណុច​ដៅ​ និង​គោលបំណង​មិន​មាន​មហិច្ឆតា​ដូច​ អ្វី​ដែល​បាន​ផ្តល់​នៅ​ក្នុង​របៀបវារៈ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។23

​មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៥​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ចំណុច​ដៅ​៣​ ចុង​ក្រោយ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរ​ភាព​ទី​៥​ គឺ​សំដៅលើ​ការ​អភិវឌ្ឍ​មធ្យោបាយ​នៃ​ការ​អនុវត្ត​ដើម្បី​សម្រេច​បាន​សមភាព​យេ​ន​ឌ័​រ​ក្នុង​របៀបវារៈ​ឆ្នាំ​ ២០៣០​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរ​ភាព​។​

​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អនុម័ត​ការ​ទទួលយក​ធ្យោ​បាយ​នៃ​ការ​អនុវត្ត​តែ​មួយ​គត់​ (៥.c)​ សម្រាប់​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរ​ភាព​ទី​កម្ពុ​ជាទី​៥​។24

ចំណុច​ដៅ​ ៥.c​ គឺ​ដើម្បី​ស្វែងរក​ការ​សម្រប​ខ្លួន​ និង​ការ​ពង្រឹង​គោលនយោបាយ​ និង​ច្បាប់​ល្អ​ ហើយ​អាច​អនុវត្ត​បាន​ដើម្បី​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ និង​កុមារី​គ្រប់​កម្រិត​។​ វា​មាន​សូចនាករ​ចំនួន​ពីរ​:

– សូចនាករ​ ៥.c.១​ គឺ​អាច​តាមដាន​ នឹង​បែងចែក​ថវិកា​ជា​ប្រព័ន្ធ​ ដែល​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​តាម​ក្រសួង​ និង​ទីភ្នាក់ងារ​នានា​។​

– ​សូចនាករ​ ៥.c.២​ គឺ​តម្រូវ​ឱ្យ​មាន​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​វិស័យ​យេ​ន​ឌ័​រ​ ដែល​ត្រូវ​បាន​បង្កើត​ នឹង​អនុវត្ត​ដោយ​អង្គភាព​ក្រសួង​ (LMs)​ និង​ភ្នាក់ងារ​នានា​ (LAs)​។​

​ការ​អនុវត្ត​សូចនាករ​ ៥.c.១​ ស្ថិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ​រួម​គ្នា​របស់​ក្រសួង​ចំនួន​បី​ ដូច​ជា​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ (MEF)​ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ (CNCW)​ និង​ក្រសួង​កិច្ចការ​នារី​ (MOWA)​។​ ចំណែកឯ​សូចនាករ​ ៥.c.២​ គឺ​គ្រប់គ្រង​ដោយ​ ក្រសួង​កិច្ចការ​នារី​ (MOWA)​ និង​ក្រសួង​មុខងារសាធារណៈ​ (MCS)​។25

​ដៃគូ​អភិវឌ្ឍន៍​ ដូច​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​នានា​ ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរ​ភាព​ទី​៥​នេះ​ដែរ​។​ ទីភ្នាក់ងារ​ USAID​ បាន​ផ្តល់​ជំនួយ​ចំនួន​ ១​លាន​ដុល្លារ​ សម្រាប់​គម្រោង​សមូហភាព​មួយ​ ដែល​ផ្តួចផ្តើម​ដោយ​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (GADC)​ សហការ​ជាមួយ​អង្គការ​អមរា​បណ្តាញ​ការងារ​ស្ត្រី​ខ្មែរ​ ដើម្បី​អភិវឌ្ឍន៍​ (​អមរា​)​ (AMARA)​ អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ (ACT)​ និង​អង្គការ​នារី​ដើម្បី​សន្តិភាព​ (WPM)​ ដើម្បី​លើកកម្ពស់​ភាព​ជា​អ្នកដឹកនាំ​និង​ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​នយោបាយ​ (​ចំណុច​ដៅ​ ៥.c)​ នៅ​ក្នុង​ខេត្ត​ចំនួន​ ៦​។​26

​នៅ​ក្នុង​បេសកកម្ម​ដើម្បី​ឆ្លើយ​តប​ដោយ​មាន​ប្រសិទ្ធិ​ភាព​ទៅ​នឹង​តម្រូវការ​អភិវឌ្ឍ​ អាទិភាព​ និង​សេចក្តី​ប្រាថ្នា​របស់​ប្រទេស​កម្ពុជា​ អង្គការ​យូ​ណេ​ស្កូ​ បាន​បង្ហាញ​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ (២០១៩-២០២៣)​ របស់​ខ្លួន​ ដែល​នឹង​រួម​បញ្ចូល​គ្រប់​ជ្រុងជ្រោយ​លើ​វិស័យ​អាទិភាព​របស់​ខ្លួន​ ដែល​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរ​ភាព​ទី​នៅ​ក្នុង​ប្រទេស​កម្ពុជា។27ក្របខ័ណ្ឌ​នេះ​ នឹង​ជះ​ឥទ្ធិពល​ដល់​ការ​ធ្វើ​សមាហរណកម្ម​ និង​ការ​អនុវត្ត​ចំណុច​ដៅ​សកល​ ៥.b​ (​លើកកម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​)​ និង​គោលដៅ​ ៥.c​ នៅ​ក្នុង​ផែនការអភិវឌ្ឍន៍​ជាតិ​(២០១៩-២០២៣)​នា​ពេល​ខាង​មុខ​នេះ​។​

​ការ​ត្រួតពិនិត្យ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៥​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ក្រសួង​កិច្ចការ​នារី​ (MoWA)​ គឺជា​ស្ថាប័ន​ឈានមុខ​គេ​ក្នុង​ការ​គាំទ្រ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​៥​ ។​ គោលដៅ​នេះ​តម្រូវ​ឱ្យ​មានការ​ចូលរួម​ពី​ស្ថាប័ន​ និង​អង្គភាព​ក្រសួង​នានា​ដោយ​ ហេតុ​ថា​សមភាព​យេ​ន​ឌ័​រ​ គឺ​មាន​សារៈសំខាន់​នៅ​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំងអស់​ នៃ​ការ​អភិវឌ្ឍ​ដែល​មាន​ចីរ​ភាព​ និង​ប្រកបដោយ​បរិ​យា​បន្ន​។28

​ភ្នាក់ងារ​ទទួលខុស​ត្រូវជា​ច្រើន​ទៀត​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​៥​ គឺ​មាន​ដូច​ជា​ ក្រុមការងារ​បច្ចេកទេស​យេ​ន​ឌ័​រ​ -​ អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​ (TWGG-GBV)​ ក្រសួងផែនការ​ (MOP)​ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ (MOLVT)​ ក្រសួងសុខាភិបាល​ គណៈកម្មាធិការ​ជាតិ​ សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (NCDDS)​  និង​អង្គភាព​ក្រសួង​ដទៃ​ទៀត​។29

​ការ​តាមដាន​និង​ការ​វាយតម្លៃ​នៃ​សូចនាករ​ភាគច្រើន​ នឹង​ត្រូវ​បាន​ប្រមូលផ្តុំ​ ហើយ​ធ្វើ​បច្ចុប្បន្នភាព​រៀង​រាល់​ ៥​ ឆ្នាំ​ម្តង​។​ បើ​ទោះជា​សូចនាករ​មួយ​ចំនួន​ (៥.៦.១,​ ៥.c.១​ និង​ ៥.c.១)​ តម្រូវ​ឱ្យ​មានការ​តាមដាន​ជា​ប្រចាំ​ ជា​ពិសេស​ជា​រៀង​រាល់​ឆ្នាំ​។​30​ ផ្ទុយ​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ដទៃ​ទៀត​ ការ​ប្រមូល​ទិន្នន័យ​ សម្រាប់​រយៈពេល​ ៥​ ឆ្នាំ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​៥​ ចាប់ផ្តើម​ពី​ឆ្នាំ​ ២០១៨​ ដល់​ឆ្នាំ​ ២០៣០​។​

​តារាង​ទី​១​៖​ ការ​តាមដាន​លើ​ចំណុច​ដៅ​និង​សូចនាករ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​៥31

ចំណុចដៅ

សូចនាករ

ឯកតា

២០១៥ ឆ្នាំគោល

២០១៨

២០២៣

២០២៨

២០៣០

៥.១​ បញ្ចប់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​និង​កុមារី​ នៅ​គ្រប់​ទីកន្លែង​។​

៥.១.១. ចំនួន​ច្បាប់​គោល​នយោ​​បាយ​ផែនការ​និងក្រប​ខ័ណ្ឌគតិ​យុត្ត ​សម្រាប់​លើក​កម្ពស់​ការអនុវត្ត​និងតាមដាន​ត្រួតពិនិត្យការលើក​កម្ពស់​សមភាព​យេនឌ័រ​និងការ​មិន​​រើស​អើង​ភេទ។

ចំនួន

៥០ (២០១៦)

៥៥

៥៥

៦០

៦០

៥.២​ លុប​បំបាត់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារី​ នៅ​ទី​សាធារណៈ​និង​ទីកន្លែង​ឯកជន​នានា​ រួម​ទាំង​ការ​ជួញដូរ​ ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ និង​អាជីវកម្ម​ផ្សេង​ទៀត​។​

៥.២.១ សមា​មាត្រ​របស់ស្ត្រី​និងក្មេង​​​ស្រី ដែលមាន​អាយុ ១៥ឆ្នាំឡើង ដែលធ្លាប់ទទួល​រងនូវ​អំពើហិង្សា​លើ​រាងកាយ ផ្លូវភេទ ឬផ្លូវចិត្ត ពីដៃគូបច្ចុ​ប្បន្ន ឬ​​អតីត ក្នុង​រយៈពេល១២​ខែ​ចុងក្រោយ បែងចែក​តាម​ទម្រង់​នៃអំពើ​ហិង្សា និងតាម​អាយុ។

%

៣០,៨ (២០១៦)

៣០

២៨

២៥

២៥

៥.២.២ សមា​មាត្រ​របស់ស្ត្រី​និង ក្មេង​ស្រី ដែលមាន​អាយុ ១៥ឆ្នាំឡើង ដែលធ្លាប់ទទួល​រងនូវ​អំពើហិង្សា​លើ​ ផ្លូវភេទពីអ្នកមិនមែនជាដៃគូក្នុង​រយៈពេល១២ខែ ​ចុងក្រោយ បែងចែក​តាម​តាមអាយុ។

%

០,១ (២០១៦)

គ្មាន

គ្មាន

គ្មាន

០,០៥

៥.៣​ លុប​បំបាត់​រាល់​ ទ​ង្វើ​ដែល​មាន​គ្រោះថ្នាក់​ ដូច​ជា​ការ​បង្ខំ​កុមារ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ និង​ការ​ធ្វើ​ឲ្យ​មាន​របួស​ស្នាម​ប្រដាប់បន្តពូជ​។​

៥.៣.១ សមា​មាត្ររបស់ស្ត្រីអាយុ​ពី២០ដល់២៤ឆ្នាំដែលបានរៀប​ការ​ឬ​រស់នៅ​ជាមួយគ្នាមុន​អាយុ​១៨ឆ្នាំ។

%

១,៩ (២០១៦)

១៨

១,៧

១,៦

១,៦

៥.៤.​ ទទួលស្គាល់​និង​ផ្តល់​តម្លៃ​ដល់​ការងារ​ផ្ទះ​ដែល​មិន​ទទួល​កម្រៃ​ តាម​រយៈ​ ការ​ផ្តល់​សេវា​សាធារណៈ​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​គោលនយោបាយ​គាំពារ​សង្គម​ និង​លើកកម្ពស់​ការ​រួមចំណែក​ទទួលខុសត្រូវ​ឲ្យ​បាន​សមរម្យ​ នៅ​ក្នុង​សង្គម​គ្រួសារ​និង​សង្គម​ ជាតិ​។​

៥.៤.១ ​ចំនួនវិធានការ​ផ្លូវ​ច្បាប់ និង​គោលនយោបាយ​ដែលដោះ​ស្រាយ​និងទទួលស្គាល់​នូវតុល្យភាព​ជីវិត​និង​ការងារ (ការងារផ្ទះ និងការងារ​ថែទាំ​ដែលមិនមានកម្រៃ) និង លើក​កម្ពស់​ការ​ទទួលបាន កាន់តែច្រើននូវ​ការងារ សម​រម្យ​សម្រាប់​ស្ត្រី។

ចំនួន

៥ (២០១៦)

១៩

គ្មាន

៥.៥ ធានា​ការ​ចូល​រួមពេញ​លេញ​និង​មាន​ប្រសិទ្ធ​ភាព​របស់​ស្រ្តី និង​មាន​ឱកាស​ដូច​គ្នា​ក្នុង​​​ភាព​ជា​អ្នក​ដឹក​នាំ​នៅ​គ្រប់​កម្រិត​នៃ​ការ​ធ្វើ​សេចក្តី​សម្រេច​ក្នុងវិស័យ​នយោ​បាយ សេដ្ឋកិច្ច និង​ជីវិត​ជា​សាធារណៈ។

៥.៥.១ សមា​មាត្រ​អា​សនៈរបស់​ស្ត្រី​នៅ​ក្នុងស្ថាប័ន​នីតិ​ប្បញ្ញត្តិ។

%

១៧,៨១ (២០១៦)

២៥

៣០

៣៥

៣៥

៥.៥.២ សមា​មាត្រ​ស្រ្តី​ជារដ្ឋមន្រ្តី រដ្ឋលេខា​ធិការ និងអនុរដ្ឋលេខាធិការ។

%

១៦,២៥ (២០១៦)

២១

២៦

៣១

៣១

៥.៥.៣ សមា​មាត្រនៃស្ត្រី​ជាសមាជិកក្រុមប្រឹក្សា​ឃុំ សង្កាត់។

%

១៦,៧៥ (២០១៧)

គ្មាន

គ្មាន

គ្មាន

៣០

៥.៦ ធានា​ការ​ទទួល​បាន​សុខ​ភាព​​ផ្លូវ​ភេទនិងសុខ​ភាព​បន្តពូជ និង​សិទ្ធិ​បន្ត​ពូជ​ជាសកល​ដូច​បាន​ឯក​ភាព​ដោយ​ផ្អែកលើ​កម្ម​វិធី​សកម្ម​ភាព​​របស់សន្និសីទ​អន្តរ​ជាតិ​ស្តីពីប្រជា​ជន​និង​ការអភិវឌ្ឍ និងផែន​ការ សកម្មភាព​ទីក្រុង​ប៉េកាំង និង​ឯក​សារ​ពាក់ព័ន្ធ​នានា។

៥.៦.១​ សមា​មាត្រ​នៃស្រ្តី​អាយុ​ពី​១៥ដល់៤៩ឆ្នាំ​ ដែល​បាន​រាយការណ៍​ពី​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ពាក់ព័ន្ធទៅ​នឹង​ការ​ប្រើ​ប្រាស់​​មធ្យោ​បាយ​ពន្យារ​កំណើត​ និងការថែទាំ​សុខភាព​បន្តពូជ​។

%

៥៧,៦ (២០១៦)

៧៧

៧៩

គ្មាន

៨៣

៥.៦.២ ចំនួន​ច្បាប់ គោល​នយោ​បាយ​ផែនការ​និងលិ​ខិត​បទដ្ឋាន​គតិយុត្ត​ដែល​ធានា​ឲ្យ​ស្ត្រីគ្រប់រូបមានលទ្ធភាព​ទទួល​បាន​ព័ត៌មាន​ការ​អប់រំ និងសេវា​សុខភាពបន្តពូជ និងសុខភាព​ផ្លូវ​ភេទ។

ចំនួន

១០ (២០១៦)

១២

១៥

គ្មាន

២០

៥.c អនុម័ត និងពង្រឹង​គោល​នយោ​​​បាយនិង​បទ​ដ្ឋានគតិយុត្ត​នានា​សម្រា​ប់​​លើកកម្ពស់​សម​ភាព​​យេនឌ័រ និង​បង្កើន​ភាព​អង់​អាច​ដល់​ស្រ្តីនិងកុមារី​ នៅ​គ្រប់​កម្រិត។

៥.c.១ ចំនួន​នៃក្រសួង​ស្ថា​ប័​ន ដែល មានប្រព័ន្ធតាមដាន និងវិភាជថវិកា សម្រាប់លើកកម្ពស់សមភាព​យេនឌ័រ​និងការពង្រឹងភាព​អង់អាច​ដល់ ស្ត្រី។

ចំនួន

គ្មាន

គ្មាន

៥.c.២ ចំនួនក្រសួង ស្ថាប័ន ដែល​បាន​អនុវត្តផែនការ​​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ។

ចំនួន

(២០១៦)

១២

១៧

១៩

ឯកសារយោង

  1. 1. ​វេទិកា​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៥”​។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។​
  2. 2. ​អង្គការសហប្រជាជាតិ​ដើម្បី​ស្ត្រី​។​ “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៥៖​ សមភាព​យេ​ន​ឌ័​រ​”​ ។​ ចូល​អាន​ ខែ​ មីនា​ ឆ្នាំ​ ២០១៩។
  3. 3. កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​នៅកម្ពុជា។​ “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​”។​ ចូល​អាន​ ខែ​មីនា​ ឆ្នាំ​២០១៩​។
  4. 4. ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​។​”​សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ (២០១៩-២០២៣)”​។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។​
  5. 5. ​ក្រសួង​កិច្ចការ​នារី​ឆ្នាំ​ ២០១៤​។​ “​យេ​ន​ឌ័​រ​និង​សុខភាព​”​ គោលនយោបាយ​សង្ខេប​ទី​៥​ ។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។​
  6. 6. ​សហព័ន្ធ​សហប្រជាជាតិ​នៃ​អង្គការសហប្រជាជាតិ​ (WFUNA)​។​ “​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​ទី​៣”​។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។​
  7. 7. ​អង្គការសហប្រជាជាតិ​។​ “ដំណើរការសង្ខេបពី​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍សម្រាប់​កម្ពុជា​​​”​។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។​
  8. 8. ​ រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​ ២០១៩​។​ “​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​កម្ពុជា​ប្រកបដោយ​ចីរភាព​ ឆ្នាំ​២០១៦-២០៣០”។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។​
  9. 9. ដូច​ឯកសារយោង​ខាងលើ
  10. 10. ​ដូច​ឯកសារយោង​ខាងលើ​
  11. 11. ​ដូច​ឯកសារយោង​ខាងលើ​
  12. 12. ​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​ ២០១៩​។​ “​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​កម្ពុជា​ប្រកបដោយ​ចីរភាព​ ឆ្នាំ​២០១៦-២០៣០”​។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។​
  13. 13. អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។​ “ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​ឆាប់រហ័ស​ -​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​”​។​ ចូល​អាន​ថ្ងៃ​ទី​ ខែមីនា​ ឆ្នាំ​២០១៩​។
  14. 14. ​ដូច​ឯកសារយោង​ខាងលើ​
  15. 15. ​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​ ២០១៩​។​ “ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​កម្ពុជា​ប្រកបដោយ​ចីរភាព​ ឆ្នាំ​២០១៦-២០៣០”​។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។​
  16. 16. ​អង្គការ​ខែរ​អូស្ត្រាលី​។​ “​តើ​មាន​អ្វី​អាច​ធ្វើ​បាន​?​ កាត់​បន្ថយ​ការ​យាយី​ផ្លូវភេទ​នៅ​កន្លែងធ្វើការ​”​។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។​
  17. 17. ​ក្រសួងផែនការ​ឆ្នាំ​ ២០១៣​។​ “​របាយការណ៍​វឌ្ឍនភាព​ប្រចាំឆ្នាំ​”​។​ ចូល​អាន​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​
  18. 18. មូលនិធិ​ប្រជាជន​អង្គការសហប្រជាជាតិ​ (UNFPA)​ និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ឆ្នាំ​ ២០១៦​ “​សុខភាព​ផ្លូវភេទ​ និង​សុខភាព​បន្ត​ពូជ​របស់​ក្មេង​ជំទង់​ និង​យុវជន​នៅ​កម្ពុជា​៖​ ការ​វិភាគ​ទិន្នន័យ​ ប្រជាសាស្ដ្រ​និង​សុខាភិបាល​កម្ពុជា​ឆ្នាំ​ ២០០០-២០១៤”​។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។
  19. 19. ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ “​ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​ឆាប់រហ័ស​ -​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​”​។​ ចូល​អាន​ថ្ងៃ​ទី​ ខែមីនា​ ឆ្នាំ​២០១៩​។​
  20. 20. កឹ​ម​ កែវ​ធីតា​ និង​ ជា​ ម៉ា​លី​កា​ ឆ្នាំ​ ២០១៦​។​ “​វឌ្ឍនភាព​របស់​ស្ត្រី​ក្នុង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​”​ វិទ្យាស្ថាន​សភា​កម្ពុជា​។​ ចូល​អាន​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។
  21. 21. ធនាគារពិភពលោក​ “​សមាមាត្រ​នៃ​អាសនៈ​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​នៅ​ក្នុង​សភាជាតិ​គិត​ជា​ភាគរយ​”​។​ ចូល​អាន​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។
  22. 22. មូលនិធិ​ប្រជាជន​អង្គការសហប្រជាជាតិ​កម្ពុជា​ (UNFPA​ Cambodia)​។​“​សុខភាព​ផ្លូវភេទ​និង​សុខភាព​បន្ត​ពូជ​”​។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។
  23. 23. អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ “​ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​ឆាប់រហ័ស​ -​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​”​។​ ចូល​អាន​ថ្ងៃ​ទី​ ខែមីនា​ ឆ្នាំ​២០១៩​។​
  24. 24. រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​ ២០១៩​។​ “​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​កម្ពុជា​ប្រកបដោយ​ចីរភាព​ ឆ្នាំ​២០១៦-២០៣០”​ ។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។
  25. 25. រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​ ២០១៩​។​ “​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​កម្ពុជា​ប្រកបដោយ​ចីរភាព​ ឆ្នាំ​២០១៦-២០៣០”។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។
  26. 26. ឡុ​ង​ គឹ​ម​ម៉ា​រី​តា​ “១​លាន​ដុល្លារ​សម្រាប់​ស្ត្រី​ក្នុង​គម្រោង​នយោបាយ​”​ ភ្នំពេញ​ប៉ុស្តិ៍​។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។
  27. 27. ការិយាល័យ​អង្គការ​យូ​ណេ​ស្កូ​នៅ​ភ្នំពេញ​ឆ្នាំ​ ២០១៩​ “​យុទ្ធសាស្ត្រ​របស់​អង្គការ​យូ​ណេ​ស្កូ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៩-២០២៣”​។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។
  28. 28. BRIDGE​ Development-Gender​ ឆ្នាំ​ ២០១៦​ “​ហេតុផល​បួន​យ៉ាង​ដែល​យេ​ន​ឌ័​រ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។
  29. 29. រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​ ២០១៩​។​ “​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​កម្ពុជា​ប្រកបដោយ​ចីរភាព​ ឆ្នាំ​២០១៦-២០៣០”។​ ចូល​អាន​ ខែមីនា​ ឆ្នាំ​២០១៩​។​
  30. 30. ​ដូច​ឯកសារយោង​ខាងលើ​
  31. 31. ដូចឯកសារយោង
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dGGPJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!