គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីផ្សារមូលបត្រ

​ស្ទើ​តែ​ពេញមួយ​សតវត្សរ៍​ទី​ ២១​ ប្រទេស​កម្ពុជា​មានការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​ ដោយ​បាន​ផ្លាស់​ប្តូរ​ពី​ប្រទេស​ដែល​មាន​ភាព​ចលាចល​​នយោបាយ​ ទៅ​ជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​មួយ​នៅ​លើ​ពិភពលោក​។​ ប្រទេស​កម្ពុជា​បាន​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​​ភាគច្រើន​ជា​លទ្ធផល​នៃ​កំណែទម្រង់​ទីផ្សារសេរី​ ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​សំខាន់ៗ​ ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​ និង​ការ​បង្កើន​តួនាទី​របស់​ខ្លួន​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​តាម​រយៈ​ជា​ប្រទេស​សមាជិក​របស់​អាស៊ាន​។​ ប្រទេស​កម្ពុជា​ទទួល​បាន​អត្រាកំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ប្រមាណ​ ៧​ ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ​ ២០១៤​ និង​ ២០១៨​។​1

អាគារគណៈកម្មការមូល​ប​ត្រ​កម្ពុជា. រូបភាពដោយ: អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ, ថតនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ អាជ្ញាប័ណ្ណ CC BY-SA 4.0.

ទោះបី​ប្រទេស​កម្ពុជា​មាន​រូបិយប័ណ្ណ​ (​ប្រាក់​រៀល​)​ ផ្ទាល់ខ្លួន​យ៉ាងណា​ក្តី​ សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​លក្ខណៈ​ដុល្លារ​រូប​នី​យ​កម្ម​ខ្ពស់​ ហើយ​រូបិយប័ណ្ណ​អា​មេ​រិ​ក​នេះ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស​។​ ដុល្លារ​រូប​នី​យ​កម្ម​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កើតឡើង​បណ្តាល​មក​ពី​ការ​ថយ​ចុះ​កម្រិត​នៃ​ការ​ទុកចិត្ត​របស់​សាធារណជន​ចំពោះ​រូបិយប័ណ្ណ​ក្នុងស្រុក​ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​។​ សកម្មភាព​សេដ្ឋកិច្ច​នៅ​មាន​កម្រិត​ទាប​កាលពីដើម​ទស​វត្ស​ឆ្នាំ​ ១៩៩០​ រួម​នឹង​ការ​រឹតត្បិត​ការ​គាំទ្រ​ពី​អន្តរជាតិ​ក្នុង​ទម្រង់​ជា​ការ​ផ្តល់​ជំនួយ​អន្តរជាតិ​ទាប​បាន​កំណត់​លទ្ធភាព​របស់​កម្ពុជា​ ក្នុង​ការ​អនុវត្ត​កំណែទម្រង់​គោលនយោបាយ​សារពើពន្ធ​ និង​រារាំង​លទ្ធភាព​របស់​ខ្លួន​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​ដែល​នាំ​ឲ្យ​មាន​ហិរញ្ញប្បទាន​ខ្ពស់​តែ​ពី​ធនាគារកណ្តាល​។​2 ​មុន​ទស​វត្ស​ឆ្នាំ​ ១៩៩០​ ប្រទេស​កម្ពុជា​មាន​ជម្លោះ​ស៊ី​វិល​ដែល​បាន​រារាំង​សមត្ថភាព​របស់​កម្ពុជា​ ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​អន្តរជាតិ​ និង​ការ​ទទួល​បានការ​គាំទ្រ​ជាស​កល​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​របស់​ខ្លួន​។​ នៅ​ទស​វត្ស​ទី៩០​ អង្គការសហប្រជាជាតិ​បាន​ដឹកនាំ​ប្រទេស​ដទៃ​ទៀត​ដើម្បី​បញ្ចប់​ជម្លោះ​ស៊ី​វិល​ ក្នុង​នោះ​ក៏​មានការ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ឡើង​វិញ​ផង​ដែរ​។​ ប​នា្ទ​ប់​មក​ទៀត​ ការ​ផ្គត់ផ្គង់​សាច់ប្រាក់​នៅ​កម្ពុជា​ដំបូង​បាន​កើនឡើង​ ២៤​ ភាគរយ​ បន្ទាប់​មក​កើនឡើង​ ២៩​ ភាគរយ​ និង​កើនឡើង​ដល់​ជាង​ ២០០​ ភាគរយ​ ក្នុង​រវាង​ឆ្នាំ​​ ១៩៩០,​ ១៩៩១​ និង​ ១៩៩២​។3ច្បាប់​ស្តី​ពី​មូល​ប​ត្រ​រដ្ឋ​ និង​ច្បាប់​ស្តី​ពី​ការ​បោះផ្សាយ​ និង​ការ​ជួញដូរ​មូល​ប​ត្រ​មហាជន​ បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​នូវ​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​នៃ​ទីផ្សារ​មូល​ប​ត្រ​ ខណៈ​ពេល​ដែល​គោលបំណង​រយៈពេល​វែង​ដើម្បី​ពង្រឹង​ទៅ​លើ​ទីផ្សារ​នេះ​ កំពុង​ត្រូវ​បាន​អនុវត្ត​តាម​កិច្ច​គាំទ្រ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ និង​ក៏​ដូច​ជា​អាស៊ាន​។​4

​ដោយ​ទទួលស្គាល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ កម្ពុជា​បាន​បន្ត​ការ​ពង្រីក​សេដ្ឋកិច្ច​របស់​ខ្លួន​ប្រកបដោយ​ចីរភាព​ និង​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ ព្រមទាំង​វិស័យ​ឯកជន​។​ អ្វី​ដែល​កាន់តែ​ពិសេស​នោះ​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ជា​ច្រើន​ដើម្បី​រុញច្រាន​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ដោយ​ផ្អែក​លើ​ចក្ខុវិស័យ​ និង​ផែនការ​អភិវឌ្ឍ​ហិរញ្ញវត្ថុ​ឆ្នាំ​ (២០០១-២០១០)​។​5 ភាព​ចាំបាច់​នានា​ដើម្បី​ជំនះ​ទៅ​លើ​បញ្ហា​ផ្សេងៗ​ដែល​ញាំញី​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ បាន​រួមចំណែក​ជា​កត្តា​លី​ករ​ដល់​ការ​បង្កើត​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ (SECC)​។​ គណៈកម្មការ​ធ្វើ​និយ័ត​កម្ម​ គ្រប់គ្រង​ និង​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ទិញ​នូវ​ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​។​ អាជ្ញាធរ​នេះ​មាន​អាណត្តិ​ក្នុង​ការ​គ្រប់គ្រង​ឧស្សាហកម្ម​មូល​ប​ត្រ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ តាម​រយៈ​ការ​កៀងគរ​មូលធន​ពី​វិនិយោគិន​ដើម្បី​ផ្គត់ផ្គង់​ការ​តម្រូវការ​ហិរញ្ញប្បទាន​អាជីវកម្ម​។​6 គណៈកម្មការ​នេះ​ក៏​មាន​តួនាទី​ការពារ​សិទ្ធិ​របស់​វិនិយោគិន​ និង​ធានា​នូវ​ការ​ចេញ​ និង​ការ​ជួញដូរ​មូល​ប​ត្រ​ប្រកបដោយ​ភាព​ត្រឹមត្រូវ​ និង​មាន​សណ្តាប់ធ្នាប់​ ខណៈ​ពេល​ដែល​ប្រឹងប្រែង​ពង្រឹង​បទបញ្ញត្តិ​ និង​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​បន្ថែម​ទៀត​។​ ​គណៈកម្មការ​មូល​ប​ត្រ​អាច​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​អ្នកចូលរួម​ផ្សេង​ទៀត​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​នេះ​ ព្រមទាំង​ដើរតួ​នាទី​ជា​ស្ថាប័ន​ដែល​ផ្តល់​នូវ​ការ​ត្រួតពិនិត្យ​ និង​សម្រួល​មូល​ប្ប​ទា​នប​ត្រ​។​

ទោះជា​យ៉ាងណា​ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ ក៏​អាច​ធ្វើ​ប្រតិបត្តិការ​ទៅ​លើ​ការ​ត្រួតពិនិត្យ​ និង​សម្រួល​នៃ​ការ​ទូទាត់​មូល​ប្ប​ទា​នប​ត្រ​ផ្សេងៗ​ដោយ​មិន​ចាំបាច់​មាន​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​មូល​ប​ត្រ​នោះ​ទេ​។​ ក្នុង​ករណី​ដែល​ការ​ត្រួតពិនិត្យ​ និង​ការ​សម្រួល​នៃ​ការ​ទូទាត់​មូល​ប្ប​ទា​នប​ត្រ​មិន​ត្រូវ​បាន​បង្កើត​ឡើង​គ្រប់គ្រាន់​ ប្រតិបត្តិ​ករ​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​ប្រហែលជា​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​។​ ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​ដូច​ជា​ភ្នាក់ងារ​ធានា​ទិញ​ និង​ឈ្មួញ​មូល​ប​ត្រ​ក៏​អាច​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​តាម​រយៈ​ការ​ផ្តល់​សិទ្ធិ​ពី​គណៈកម្មការ​មូល​ប​ត្រ​7 ទោះបីជា​ក្រុមហ៊ុន​ចែកចាយ​មូល​ប​ត្រ​មួយ​ចំនួន​ ដូច​ជា​ប្រតិបត្តិ​ករ​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ក្ស័យធន​ត្រូវ​បាន​លើកលែង​នៅ​ក្នុង​លក្ខ​ណ្ឌ​នេះ​ក៏​ដោយ​។​ ឈ្មួញ​មូល​ប​ត្រ​អាច​ប្រើ​គណនី​របស់​ពួក​គេ​បាន​នៅ​ពេល​ជួញដូរ​មូលប័ត្រ​ និង​ប្រតិបត្តិការ​អាជីវកម្ម​ឈ្មួញ​កម្រៃជើងសា​មូលប័ត្រ​ និង​អាជីវកម្ម​ប្រឹក្សា​យោបល់​វិនិយោគ​។​ ក្រុមហ៊ុន​ប្រឹក្សា​វិនិយោគ​បំពេញ​តួនាទី​សំខាន់​ក្នុង​ការ​ផ្តល់​ជា​ដំបូន្មាន​ និង​ពិគ្រោះ​យោបល់​ដល់​វិនិយោគិន​។​ ចាប់តាំងពី​ឆ្នាំ​ ២០១០​ មក​គណៈកម្មការ​មូល​ប​ត្រ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ប្រឹក្សា​ និង​វិនិយោគ​ចំនួន​ ១៥​។​8

​ក្នុង​ឆ្នាំ​ ២០១១​ ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (CSX)​ ត្រូវ​បាន​បង្កើត​ឡើងជា​ផ្សារភាគហ៊ុន​ជាតិ​របស់​ប្រទេស​។​ អាណត្តិ​របស់​ខ្លួន​ផ្តោត​លើ​ការ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ តាម​រយៈ​ការ​សម្រប​សម្រួលការ​វិនិយោគ​ ការ​ពង្រីក​វិស័យ​ឯកជន​ និង​លំហូរ​មូលធន​។​ ផ្សា​រមូល​ប​ត្រ​កម្ពុជា​កើតឡើង​ គឺជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ដំបូង​ដែល​បាន​ចុះហត្ថលេខា​រវាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (MEF)​ និង​ផ្សា​រមូល​ប​ត្រ​កូរ៉េ​ (KRX)​ ដើម្បី​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​។​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​កាន់កាប់​ភាគហ៊ុន​ចំនួន​ ៥៥​ ភាគរយ​នៃ​មូលធន​ដែល​បាន​ចុះបញ្ជី​ក្រោម​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ ខណៈ​ដែល​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កូរ៉េ​កាន់កាប់​ភាគហ៊ុន​ដែល​នៅ​សេសសល់​ ៤៥​ ភាគរយ​។​9 រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ទីភ្នាក់ងារ​ និង​មន្ទីរ​រដ្ឋាភិបាល​ផ្សេងៗ​របស់​ខ្លួន​ បាន​ផ្តល់​ការ​គាំទ្រ​ចាំបាច់​មួយ​ចំនួន​ដល់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ ដើម្បី​បង្កើន​ការ​ប្តេជ្ញា​ចិត្ត​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ក្នុង​ការ​បង្កើត​បរិយាកាស​ធុរកិច្ច​មួយ​ដែល​ងាយស្រួល​សម្រាប់​វិនិយោគិន​ និង​ការ​ធ្វើ​ឲ្យ​ខ្លួន​ក្លាយទៅជា​បណ្តាញ​ហិរញ្ញប្បទាន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ​ ២០២០​ ក្រុមហ៊ុន​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ រួម​មាន​ធនាគារ​អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​,​ ក្រុមហ៊ុន​ហ្គ្រេ​ន​ធ្វី​ន​ (Grand​ Twins)​អ៊ិ​ន​ធឺ​ណេ​សិន​ណ​ល​ (​ខេ​ម​បូ​ឌា​)​ ភី​អិ​ល​ស៊ី​,​ ផេស​តិច​ (Pestech)​ (​ខេ​ម​បូ​ឌា​)​ ភី​អិ​ល​ស៊ី​,​ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​,​ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​,​ រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​ និង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​ប្រទេស​កម្ពុជា​មាន​គោលនយោបាយ​ស្តី​ពី​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ ដែល​អនុញ្ញាត​ឲ្យ​មានការ​ចេញ​មូល​ប​ត្រ​តាម​រយៈ​ទីភ្នាក់ងារ​ឯកជន​ ឬ​សំណើ​លក់​ដំបូង​ជា​សាធារណៈ​ (IPO)​។​ ក្នុង​នោះ​មាន​លក្ខខណ្ឌ​ពីរ​នៅ​ពេល​ការ​ចេញ​មូល​ប​ត្រ​ធ្វើ​ឡើង​ពី​ទីភ្នាក់ងារ​ឯកជន​។​ ទី​មួយ​នោះ​គឺ​ ចំនួន​មនុស្ស​ដែល​នឹង​ត្រូវ​បាន​ផ្តល់​ជូន​មូលប័ត្រ​មិន​ត្រូវ​លើស​ពី​ ៣០​ នាក់​។​ ទី​ពីរ​ មិន​ត្រូវ​មានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទាក់ទង​នឹង​ការ​ផ្តល់​ជូន​នេះ​ទេ​។​ ដូច្នេះ​រាល់​ការ​ផ្សាយពាណិជ្ជកម្ម​គ្រប់​ទម្រង់​ទាំងអស់​ រួម​ទាំង​ការ​ស្វែងរក​ការពិគ្រោះ​យោបល់​លើ​ការ​វិនិយោគ​លើ​មូលប័ត្រ​ ត្រូវ​បាន​ហាមឃាត់​នៅ​ពេល​ចេញ​មូល​ប​ត្រ​តាម​រយៈ​ទីភ្នាក់ងារ​ឯកជន​។10​ ទោះជា​យ៉ាងណា​ក្តី​ វា​មិន​មាន​ន័យ​ថា​គណៈកម្មការ​មូល​ប​ត្រ​មិន​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ដាក់​ឯកជន​ចេញ​មូល​ប​ត្រ​ឡើយ​ វា​អាច​ធ្វើ​ទៅ​បាន​ឲ្យ​តែ​គោរព​ទៅ​តាម​បទបញ្ជា​កំណត់​ទៅ​លើ​ដែន​អំណាច​របស់​ទីភ្នាក់ងារ​ឯកជន​ក្នុង​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​។​ យ៉ាងណា​ម៉ិ​ញ​ ប្រតិបត្តិការ​ចេញ​មូល​ប​ត្រ​ពី​ទីភ្នាក់ងារ​ឯកជន​ និង​លទ្ធផល​ផ្សេងៗ​ត្រូវ​តែ​ទាក់ទង​ទៅ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។​ ​គណៈកម្មការ​មូល​ប​ត្រ​ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​ចេញ​ ឬ​ជួញដូរ​មូល​ប​ត្រ​សាធារណៈ​ស្រប​តាម​លក្ខ​ណ្ឌ​ដែល​បាន​បង្កើត​ឡើង​។​

នៅ​ឆ្នាំ​ ២០១៥​ គណៈកម្មការ​មូល​ប​ត្រ​បាន​បង្កើត​ទីផ្សារ​ថ្មី​មួយ​ហៅ​ថា​ក្រុមប្រឹក្សា​កំណើន​ (Growth​ Board)​។​ ភាព​ខុស​គ្នា​ចម្បង​រវាង​ក្រុមប្រឹក្សា​កំណើន​ថ្មី​ និង​ក្រុមប្រឹក្សាភិបាល​ដែល​មាន​ស្រាប់​ គឺ​ទៅ​លើ​លក្ខ​ណ្ឌ​នៃ​ការ​ចុះបញ្ជី​។​ ដូច​បាន​កំណត់​នៅ​ក្នុង​ប្រកាស​លេខ​ ០០៦/១៥​ ស្តី​ពី​ការ​អនុវត្ត​វិធាន​នៃ​ការ​ចុះបញ្ជី​ (​ឆ្នាំ​ ២០១៥)​ ភាគហ៊ុន​របស់​ម្ចាស់​ភាគហ៊ុន​ដែល​ចាំបាច់​ត្រូវ​ចុះបញ្ជី​នៅ​ក្នុង​ក្រុមប្រឹក្សាភិបាល​គឺ​មាន​ចំនួន​ ៣០​ ពាន់​លាន​រៀល​ និង​ ២​ ពាន់​លាន​រៀល​សម្រាប់​ក្រុមប្រឹក្សា​កំណើន​ថ្មី​។11​ ដូច្នេះ​វា​មាន​ន័យ​ថា​ ក្រុមប្រឹក្សា​កំណើន​ថ្មី​ផ្តល់​ឱកាស​ទៅ​ដល់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដែល​កំពុង​ស្វែងរក​ការ​រីក​ច​ម្រើ​ក្នុង​ការ​ចុះបញ្ជី​លើ​វិស័យ​មូល​ប​ត្រ​នេះ​។​ ដើម្បី​ចាប់ផ្តើម​ដំណើរ​ដាក់​សំណើ​លក់​មូល​ប​ត្រ​ដំបូង​ជា​សាធារណៈ​ អ្នក​ចេញ​មូល​ប​ត្រ​ដំបូង​ឡើយ​ត្រូវ​តែ​រៀបចំ​បរិយាយ​បណ្ណ​ និង​បង្កើត​ចំនួន​ប្រាក់​ទុន​ ក៏​ដូច​ជា​តម្លៃ​ភាគហ៊ុន​របស់​ខ្លួន​។12​ ជំហាន​បន្ទាប់​ គឺ​ការ​បំពេញ​ពាក្យសុំ​ទៅ​គណៈកម្មការ​មូល​ប​ត្រ​ ហើយ​នៅ​ពេល​ដែល​សិទ្ធិ​របស់​បេក្ខជន​ត្រូវ​បាន​បញ្ជាក់​ បរិយាយ​បណ្ណ​ចុង​ក្រោយ​មួយ​ត្រូវ​តែ​ផ្ញើ​ទៅ​គណៈកម្មការ​មូល​ប​ត្រ​។​ មាត្រា​ និង​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អ្នក​ចេញ​មូល​ប​ត្រ​ បន្ទាប់​ពី​ទទួល​បានការ​យល់ព្រម​សំណើ​លក់​មូល​ប​ត្រ​ដំបូង​ជា​សាធារណៈ​(IPO)​ ពី​គណៈកម្មការ​មូល​ប​ត្រ​។​ បន្ទាប់​ពី​ការ​អនុម័ត​ និង​ការ​ចុះ​ឈ្មោះ​បរិយាយ​បណ្ណ​ពី​គណៈកម្មការ​មូល​ប​ត្រ​ហើយ​នោះ​ ភ្នាក់ងារ​ធានា​ទិញ​មូលប័ត្រ​ អ្នក​ចែកចាយ​មូល​ប​ត្រ​ និង​ឈ្មួញ​កម្រៃជើងសា​មូល​ប​ត្រ​អាច​ផ្តល់​ជូន​នូវ​មូល​ប​ត្រ​ដែល​ចេញ​ថ្មី​បាន​។​ នៅ​ប្រទេស​កម្ពុជា​ ២០​ ភាគរយ​នៃ​មូល​ប​ត្រ​ដែល​ទើប​ចេញ​ថ្មី​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ខណៈ​ ៨០​ ភាគរយ​ទៀត​គឺ​បើកចំហ​សម្រាប់​វិនិយោគិន​ទូទៅ​។​ ​

កំណែទម្រង់​នា​ពេល​ថ្មីៗ​ទៅ​លើ​ទីផ្សារ​ប្តូរ​ប្រាក់​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ទីផ្សារ​មូលប័ត្រ​ និង​ការ​ពង្រឹង​បាន​ទៅ​លើ​ការ​វិនិយោគ​ ព្រមទាំង​ការ​ពង្រីក​សកម្មភាព​សេដ្ឋកិច្ច​។​ ទាំង​គណៈកម្មការ​មូល​ប​ត្រ​ (SECC)​ និង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (CSX)​ សុទ្ធតែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ធានា​នូវ​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​លើ​ទីផ្សារ​ និង​បទ​ប្បញ្ញត្តិ​ផ្សា​រមូល​ប​ត្រ​នៅ​កម្ពុជា​។​ យ៉ាងណា​ម៉ិ​ញ​ ទោះបីជា​មានការ​រីក​ចម្រើន​លើ​វិស័យ​នេះ​ក៏​ដោយ​ ប្រទេស​កម្ពុជា​នៅ​តែ​ប្រឈម​មុខ​នឹង​ភាព​មាន​កម្រិត​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​បទ​ប្បញ្ញត្តិ​នៃ​ផ្សា​រមូល​ប​ត្រ​របស់​ខ្លួន​ និង​តម្រូវការ​ដើម្បី​ពង្រីក​ខ្លួន​ជាមួយនឹង​ការ​ចុះបញ្ជី​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​។​

​ទាក់ទងនឹងគោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ផ្សារ​មូល​ប​ត្រ​

ឯកសារយោង

  1. 1. ធនាគារពិភពលោក​,​ «​ការ​វិវឌ្ឍន៍​ និង​ទស្សនវិស័យ​សេដ្ឋកិច្ច​នា​ពេល​ថ្មីៗ​៖​ ការ​វិនិយោគ​លើ​អនាគត​របស់​ប្រទេស​កម្ពុជា​ -​ ផ្នែក​សុខភាព​ និង​អាហារូបត្ថម្ភ​សម្រាប់​កុមារ​តូចៗ​»​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៩​។​ ចូល​អាន​នៅ​ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​។​
  2. 2. ឈី​វ​ សុខ​ថេ​ត​,​ «​ការ​អភិវឌ្ឍ​ម៉ាក្រូសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៣​។​ ចូល​អាន​នៅ​ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​។​
  3. 3. ដូច​ឯកសារយោង​ខាង​ដើម​
  4. 4. ​ធនាគារអភិវឌ្ឍន៍អាស៊ី​,​ «​មគ្គុទេសក៍​ទីផ្សារ​មូល​ប​ត្រ​អាស៊ាន​+៣៖​ ផ្សា​រមូល​ប​ត្រ​នៅ​កម្ពុជា​»​ ឆ្នាំ​ ២០១៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​។​
  5. 5. ​ដូច​ឯកសារយោង​ខាង​ដើម
  6. 6. ឈី​វ​ សុខ​ថេ​ត​,​ «​ការ​អភិវឌ្ឍ​ម៉ាក្រូសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៣​។​ ចូល​អាន​នៅ​ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​។
  7. 7. DFDL,​ «​មគ្គុទេសក៍​ការ​វិនិយោគ​នៅ​កម្ពុជា​៖​ ទីផ្សារ​មូល​ប​ត្រ​»​ ថ្ងៃ​ទី​ ២៤​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២១​ ខែ​ សីហា​ ឆ្នាំ​ ២០២០​។
  8. 8. ដូច​ឯកសារយោង​ខាង​ដើម​
  9. 9. OECD,​ «​កិច្ចប្រជុំ​លើក​ទី​ ៤​ នៃ​គំនិត​ផ្តួចផ្តើម​អភិបាលកិច្ច​សាជីវកម្ម​នៅ​អាស៊ី​អាគ្នេយ៍​»​ ថ្ងៃ​ទី​ ១២​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៧​។​ ចូល​អាន​នៅ​ខែ​ សីហា​ ឆ្នាំ​ ២០២០​។​
  10. 10. DFDL,​ «​មគ្គុទេសក៍​ការ​វិនិយោគ​នៅ​កម្ពុជា​៖​ ទីផ្សារ​មូល​ប​ត្រ»​ ថ្ងៃ​ទី​ ២៤​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២១​ ខែ​ សីហា​ ឆ្នាំ​ ២០២០​។​
  11. 11. ​ដូច​ឯកសារយោង​ខាង​ដើម​
  12. 12. ​ដូច​ឯកសារយោង​ខាង​ដើម
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xMD3A
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!