ដីឯកជនរបស់រដ្ឋ

ខេត្តព្រៃវែង ប្រទេសកម្ពុជា។រូបភាព​ថតដោយ ជេន ស្កត់ នុសិន។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0.

ខេត្តព្រៃវែង ប្រទេសកម្ពុជា។រូបភាព​ថតដោយ ជេន ស្កត់ នុសិន។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0.

ដី​ឯកជន​របស់​រដ្ឋ​ គឺ​រាល់​អចលនវត្ថុ​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ប៉ុន្តែ​មិន​មានគុណ​តម្លៃ​ប្រយោជន៍​សាធារណៈ​។1​  ដី​ប្រភេទ​នេះ​ ត្រូវ​បាន​ផ្តល់​និយម​ន័យ​ថា​ ជា​ដី​ដែល​មិនមែន​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ ហើយ​ក៏​ត្រូវ​បាន​ផ្តល់​ជា​កម្មសិទ្ធិ​ ឬ​កាន់កាប់​ជា​ឯកជន​ ឬ​ជា​សមូហភាព​ស្របច្បាប់​ ក្រោម​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​។2​  រាល់​ដីធ្លី​ដែល​មិនមែន​ជា​ដី​ឯកជន​ ឬ​មិន​បម្រើ​ឲ្យ​ផលប្រយោជន៍​សាធារណៈ​ គឺជា​ដី​ឯកជន​របស់​រដ្ឋ​ តាម​អង្គហេតុ​។3

​សិទ្ធិ​ទៅ​លើ​ដី​ឯកជន​របស់​រដ្ឋ​ គឺ​អាច​ផ្ទេរ​បាន​4  ដោយសារ​ហេតុនេះ​ហើយ​ វា​អាច​ត្រូវ​បាន​ផ្ទេរ​ក្រោម​រូបភាព​ជា​សម្បទាន​ដី​សេដ្ឋកិច្ច​ (ELCs)​ សម្បទាន​ដី​សង្គមកិច្ច​ (SLCs)​ និង​សម្បទាន​ផ្សេង​ទៀត​។​ យ៉ាងនេះ​ក្តី​ រាល់​ដី​ឯកជន​របស់​រដ្ឋ​ ត្រូវ​ចុះបញ្ជី​ទៅ​ក្នុង​សំណុំ​ទិន្នន័យ​បញ្ជីសារពើភ័ណ្ឌ​ របស់​រដ្ឋ​ ដើម្បី​អាច​ផ្ទេរ​បាន​។5​  ដី​ឯកជន​របស់​រដ្ឋ​ អាច​ត្រូវ​បាន​ចាត់​ថ្នាក់​ឡើង​វិញ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ ដោយ​អនុក្រឹត្យ​។​6

​ដី​ឯកជន​របស់​រដ្ឋ​ ត្រូវ​បាន​ផ្តល់​ក្រោម​រូបភាព​ជា​សម្បទាន​ដី​ ក្នុង​ទំហំ​យ៉ាងច្រើន​ផ្តល់​ឱ្យទៅ​ក្រុមហ៊ុន​ឯកជន​។​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​រាយការណ៍​ថា​ ដី​ទំហំ​ជាង​ ១.២​ លាន​ ហិច​តា​ ត្រូវ​បាន​ផ្តល់​ជា ​សម្បទាន​ដី​សេដ្ឋកិច្ច​7​  យ៉ាងនេះ​ក្តី​ អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ប៉ាន់​ស្មានថា​ ទំហំ​នេះ​គឺ​ជិត​ស្មើនឹង​ ២​ លាន​ហិច​តា​។8​  សម្បទាន​ ដែល​មាន​គោលបំណង​លើកកម្ពស់​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ បាន​ចោទ​ជា​ការ​ព្រួយបារម្ភ​ជា​ច្រើន​ដែល​មាន​ចាប់ពី​បញ្ហា​សិទ្ធិ​មនុស្ស​រហូត​ដល់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​ធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​ហេតុ​។9

ទាក់ទង​នឹង​ដី​ឯកជន​របស់​រដ្ឋ​

​បច្ចុប្បន្នភាពចុងក្រោយ​៖ ១​ វិច្ឆិកា ២០១៥​  

ឯកសារយោង

  1. 1. អនុក្រឹត្យ លេខ ១២៩ ស្តីពីវិធាន និងនីតិវិធី សម្រាប់ការធ្វើចំណាត់ថ្នាក់​ឡើង​វិញ​លើកម្មសិទ្ធិសាធារណៈរបស់រដ្ឋនិងស្ថាប័នសាធារណៈ (ឆ្នាំ២០០៥), មាត្រា ៣។
  2. 2. ដូចយោងខាងលើ។
  3. 3. ច្បាប់ភូមិបាលឆ្នាំ ២០០១, មាត្រា ១២។
  4. 4. ដូចយោងខាងលើ, មាត្រា ១៧។
  5. 5. ដូចខាងយោងខាងលើ។
  6. 6. ដូចខាងយោងខាងលើ។
  7. 7. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. “សម្បទានដីសេដ្ឋកិច្ច៖ ទិដ្ឋភាពទូទៅ.” ចូលអាននៅថ្ងៃទី៣ ខែ កក្កដា ឆ្នាំ ២០១៥. http://www.maff.gov.kh/elc/
  8. 8. អង្គការ អាដហុក. ឆ្នាំ២០១៣. “ចំណុចរបត់? សិទ្ធិដីធ្លី លំនៅដ្ឋាន និងធនធានធម្មជាតិនៅកម្ពុជាឆ្នាំ ២០១២.” http://www.nachdenkseiten.de/upload/pdf/ADHOC-A_Turning_Point_Land_Housing_NRM_2012.pdf
  9. 9. សូរិយា ស៊ូប៊ែរឌី. ឆ្នាំ២០១២. “របាយការណ៍របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា.” ក្រុមប្រឹក្សាសិទ្ធិមនុស្ស កិច្ចប្រជុំលើកទី២១ ខែកញ្ញា ឆ្នាំ២០១២, ទំព័រ៥៣. http://www.ohchr.org/Documents/HRBodies/HRCouncil/RegularSession/Session21/A.HRC.21.35_en.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

uzdxg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!