សហជីព​

Garment workers on strikes, Cambodia. Photo by ILO in Asia and the Pacific, take on 6 January 2007. Licensed under Attribution-NonCommercial-NoDerivs 3.0 IGO

​កម្មករ​កាត់ដេរ​កំពុង​ធ្វើ​កូដកម្ម​ នៅ​ប្រទេស​កម្ពុជា​។​ រូបភាព​ ថត​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​ (​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ច​)​ កាលពី​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០០៧​។​ ក្រោម​អាជ្ញាប័ណ្ណ​ 2.0 Generic (CC BY-NC-ND 2.0)

​ចាប់តាំងពី​ទទួល​បាន​សន្តិភាព​ និង​ស្ថេ​រ​ភាព​នយោបាយ​នៅ​ទស​វត្ស​ឆ្នាំ​ ១៩៩០​ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​មួយ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ច​ និង​នយោបាយ​របស់​ខ្លួន​។​1 ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ វិស័យ​ជំរុញ​សេដ្ឋកិច្ច​ជា​ច្រើន​បាន​ក្លាយជា​សរសរ​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ប្រទេស​ដូច​ជា​វិស័យ​កាត់ដេរ​ និង​វាយ​ន​ភណ្ឌ​ វិស័យ​ទេសចរណ៍​ វិស័យ​កសិកម្ម​ វិស័យ​សំណង់​ និង​ផលិតកម្ម​។​2​ ការ​កើនឡើង​នៃ​ចំនួន​កម្មករ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​គ្នា​ទាំង​នេះ​​ បាន​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយជា​ក្រុម​មនុស្ស​ដ៏​សំខាន់់​មួយ​នៅ​ក្នុង​សង្គម​។​ ដើម្បី​ឱ្យ​សម្លេង​ និង​មតិ​បស់​ពួក​គេ​ត្រូវ​បានដឹង​លឺ​ជាសាធារណៈ​ ក​ម្មករ​ជា​ច្រើន​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្រោម​ស្ថាប័ន​ពិសេស​មួយ​ហៅ​ថា​ “​សហជីព​”​។​ តួនាទី​របស់​ស្ថាប័ន​នេះ​គឺ​ជួយ​សម្រួល​ ចរចា​ និ​ង​ផ្តល់​ជា​សំលេង​ដល់​ក្រុម​ណាមួយ​ដែល​ពួក​គេ​តំណាង​អោយ​ ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​ក្រុម​ដ៏​ទែ​ទៀត​ក្នុង​សង្គមដូចជា​​ រដ្ឋាភិបាល​ ឬ​ និយោជក​។​3

នៅ​ប្រទេស​កម្ពុជា​ វត្តមាន​របស់​សហជីព​ត្រូវ​បាន​គេ​សង្កេ​ត​ឃើញ​​​ជា​លើក​ដំបូង​នៅ​ក្នុង​របប​រាជា​និយម​ខ្មែរ​អំឡុង​ទស​វត្ស​ ១៩៥០​។4​ ចំ​ពេល​មានដំណើរ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ និង​សង្គម​របស់​ប្រទេស​ សារៈសំខាន់​នៃ​តួនាទី​ និង​មុខងារ​របស់​សហជីព​ត្រូវ​បាន​លេច​ចេញ​ជា​រូបរាង​យ៉ាង​ច្បាស់​សម្រាប់​ក្រុម​ដែល​ពួក​គេ​តំណាង​អោយ​។​ សហជីព​ដើរតួ​ជា​វេទិកា​​មួយ​​ដើម្បី​បញ្ចេញ​សំលេង​ និង​ការ​ព្រួយបារម្ភ​របស់​ពួក​គេ​ដល់​សាធារណៈជន​ និង​ដើម្បី​ចរចា​ជាមួយ​រដ្ឋាភិបាល​ ឬ​ និយោជក​ដើម្បី​ផលប្រយោជន៍​ និង​ចំណាប់អារម្មណ៍​រួម​របស់​ពួក​គេ​។​5

បន្ទាប់​ពី​ការ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ និង​វាយ​ន​ភណ្ឌ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ សហជីព​បាន​ចាប់​ចាក់​ឬ​ស​ភ្លាមៗ​។​ ក្រោម​ការ​គាំទ្រ​ពី​គណបក្ស​សមរ​ង្ស៊ី​ និង​គណបក្ស​ប្រជាជន​កម្ពុជាសហជីព​ដំបូង​គេ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (FTUWKC)​ និង​ សហព័ន្ធ​សហជីព​កម្ពុជា​ (CUF)​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ ​។​6​ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០១៩ មានសេចក្តីរាយការណ៍មកថា ចំនួនអង្គការវិជ្ជាជីវៈចុះបញ្ជីការងារនៅទូទាំងប្រទេសមានចំនួនប្រមាណ ៥ ០០០ ក្នុងនោះមានសហជីពមូលដ្ឋានចំនួន ៤ ៧០០ សហព័ន្ធសហជីពចំនួន ១៨៩ សហភាពសហជីពចំនួន ២៩ និងសមាគមនិយោជកចំនួន ៩។​7

សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ និង​អង្គការ​ ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​កម្ពុជា​។​ មាត្រា​៣៦​ នៃ​ រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចែង​ថា​ «…​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ មាន​សិទ្ធិ​បង្កើត​សហជីព​ និង​ចូល​ជា​សមាជិក​សហជីព​នេះ​»​។​ ​ច្បាប់​ស្តី​ពី​សហជីព​ឆ្នាំ​២០១៦ ​ផ្តល់​សិទ្ធ​ដល់​និយោជក​ និង​និ​យោ​ជិ​ក​ក្នុង​ការ​បង្កើត​ជា​សហជីព​ និង​សមាគម​។​ 8

​កម្រិត​សហជីព​កម្មករ​នៅ​ក្នុង​កម្លាំង​ពលកម្ម​ទាំងមូល​ត្រូវ​បាន​គេ​ជឿជាក់​ថា​នៅ​ទាប​នៅឡើយ​​ ប៉ុន្តែ​នៅ​ក្នុង​វិស័យ​កាត់ដេរ​កម្មករ​ប្រមាណ​ ៦០​ ភាគរយ​ ត្រូវ​បាន​គេ​ជឿ​ថា​ជា​សមាជិក​សហជីព​។​9 

​សមាគម​និយោជក​មុន​ដំបូង​គេ​បំផុត​ ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ ជាមួយនឹង​សហជីព​កម្មករ​ និយោជក​ដទៃ​ទៀត។​10  មក​នៅ​ត្រឹមថ្ងៃទី០១ ​ខែសីហា ឆ្នាំ​២០១៩​នេះ​ GMAC​ មាន​សមាជិកចំនួន ​៦០៦ នាក់។11

​ច្បាប់​ស្តី​ពី​សហជីព​ឆ្នាំ​២០១៦

នៅ​​ខែឧសភា​ ឆ្នាំ​២០១៦ រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​អនុម័ត​ ច្បាប់​ថ្មី​ដែល​គ្របដណ្ដប់​លើ​សហជីព​ និង​សមាគម​ឧស្សាហកម្ម​។​ រដ្ឋាភិបាល​បាន​និយាយ​ថា​ ច្បាប់​នេះ​មាន​គោលបំណង​សម្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​សមាគម​និយោជក​ និង​សហជីព​ដោយ​ប្រើ​មធ្យោបាយ​ស្របច្បាប់​ដើម្បី​ដោះស្រាយ​ជម្លោះ​ជា​ជាង​ការ​តវ៉ា​។​12

​នៅ​ក្រោម​ច្បាប់៖

  • ​និយោជិត​ និង​និយោជក​មាន​សិទ្ធិ​បង្កើត​សហជីព​ និង​សមាគម​
  • សហជីព​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មករ​ និយោជិត​នៅ​ក្នុង​សហគ្រាស​នោះ​ចំនួន​យ៉ាងតិច​ ១០​ (​ដប់​)​ នាក់​
  • សហជីព​ និង​សមាគម​និយោជក​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​ទទួល​បន្ទុក​វិស័យ​ការងារ​ (​ហើយ​អ្នក​ដែល​មិន​ចុះបញ្ជី​គឺ​ខុសច្បាប់​)
  • ​សហជីព​ និង​សមាគម​និយោជក​ត្រូវ​ផ្តល់​ឱ្យ​ក្រសួង​នូវ​ច្បាប់​ចម្លង​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​ និង​គណនី​ធនាគារ​
  • ​មាន​បទបញ្ញត្តិ​តឹងតែង​ស្តី​ពី​ហិរញ្ញវត្ថុ​សហជីព​ និង​សមាគម​
  • ​សម្រាប់​ការ​ធ្វើ​កូដកម្ម​ស្របច្បាប់​តម្រូវ​ឱ្យ​មានការ​បោះ​ឆ្នោត​ជា​សម្ងាត់​ដោយ​សំឡេង​យ៉ាងតិច​ (៥០​ ភាគរយ​ +​ ១)​ នៃ​សមាជិក​ដែល​ចូលរួម​កិច្ចប្រជុំ​សម្រេច​ធ្វើ​កូដកម្ម​
  • សហជីព​ ឬ​សមាគម​និយោជក​អាច​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​ការងារ​
  • ប្រតិភូ​បុគ្គលិក​អាច​ត្រូវ​បាន​បញ្ឈប់​បន្ទាប់​ពី​មានការ​យល់ព្រម​ពី​អធិការ​ការងារ​
  • ​នៅ​កន្លែង​ការងារ​ដែល​មាន​សហជីព​ជា​ច្រើន​ សហជីព​មួយ​នឹង​ត្រូវ​បាន​បញ្ជាក់​ថា​ជា​ “​តំណាង​បំផុត​”​ ហើយ​មាន​សិទ្ធិ​ដែល​សហជីព​ផ្សេង​ទៀត​មិន​មាន​។

​ក្នុងចន្លោះឆ្នាំ ២០១០ និង ២០១៨ ព្រឹត្តិការណ៍បាតុកម្មការងារចំនួន ៦៤២ ត្រូវបានកត់ត្រា។13 មាន​កូដកម្ម​ចំនួន​ ២២០​ ករណី​ និង​បាតុកម្ម​ទាក់ទង​នឹង​ការងារ​នៅ​ឆ្នាំ​ ២០១៦​ តិច​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ ៥៨២​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​។​ អ្នកនាំពាក្យ​ផ្នែក​ឧស្សាហកម្ម​មួយ​ចំនួន​បាន​ចាត់​ទុក​ការ​ដួល​រលំ​នេះ​ចំពោះ​ការ​ដាក់​ចេញ​នូវ​ច្បាប់​ថ្មី​នេះ​14

​មានការ​រំលោភ​បំពាន​ច្បាប់​ជា​ច្រើន​ចាប់តាំងពី​វា​ត្រូវ​បាន​អនុម័ត​។​ ឧទាហរណ៍​ បុរស​ម្នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រូវ​បាន​គេ​បណ្តេញចេញ​ដោយសារ​តែ​បង្កើត​សហជីព​មួយ​នៅ​រោងចក្រ​មួយ​នៅ​ចុងឆ្នាំ​ ២០១៦​។15​ ​ក្នុង​ករណី​មួយទៀត​នៅ​ខែកក្កដា​ ឆ្នាំ​ ២០១៦​ កម្មករ​ជិត​ ៨០០​ នាក់​ដែល​បាន​តវ៉ា​សម្រាប់​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ត្រូវ​បាន​គេ​បណ្តេញចេញ​។​ ​បញ្ហា​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ដែល​បាន​បង្គាប់​ឱ្យ​ក្រុមហ៊ុន​នេះ​អនុញ្ញាត​ឱ្យ​កម្មករ​ចូល​ធ្វើការ​ងារ​វិញ​ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​ទាំងនោះ​ទេ​។​16 គិតត្រឹមឆ្នាំ ២០២០ យោងតាមសន្ទស្សន៍សាកលឆ្នាំ ២០២០ កម្ពុជាឈរនៅចំណាត់ថ្នាក់ ៥ លើការរំលោភសិទ្ធិកម្មករដែលជាចំណាត់ថ្នាក់នេះគឺដូចគ្នានឹងទៅចំណាត់ថ្នាក់ឆ្នាំ ២០១៩ ។17

ទាក់ទងនឹង​​សហជីព

ឯកសារយោង

  1. 1. សិទ្ធ សេងហួរ, “កម្លាំងជំរុញនៃកំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត” វេទិកាស្រាវជ្រាវការអភិវឌ្ឍន៍,​លេខ០២, វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា, ឆ្នាំ​ ២០១៥។ ចូល​អាន​នៅ​ថ្ងៃ​ទី០២​ ខែកុម្ភៈ ឆ្នាំ២០២១។
  2. 2. ដូចឯកសារយោងខាងដើម។
  3. 3. Josephine Moeti-Lysson, Henry Origi, “ ប្រសិទ្ធភាពនៃសហជីពក្នុងការជំរុញទំនាក់ទំនងនិយោជិកនៅក្នុងអង្គការ” សាកលវិទ្យាល័យBotswana, ឆ្នាំ ២០១១, ទំព័រ ៥៧-៦៤ ។
  4. 4. Alexander Ski, “សេរីភាពក្នុងការបង្កើតសមាគមរបស់សហជីពនៅកម្ពុជា៖ ការសិក្សាលើច្បាប់សហជីពនិងផលប៉ះពាល់ដែលអាចកើតមានលើសហជីពក្នុងឧស្សាហកម្មកាត់ដេរកម្ពុជា,” សាកលវិទ្យាល័យLUNDS, ឆ្នាំ ២០១៧,  ទំព័រ ៧៥-៧៥-៨៩។ ចូលអាននៅថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២១។
  5. 5. ដូចឯកសាយោងខាងដើម។
  6. 6. ​នួន​ វាសនា​ និង​ Melisa Serrano, “ការ​កសាង​សហជីព​ នៅ​ប្រទេស​កម្ពុជា​៖​ កាលប្រវត្តិ​ ការ​ប្រឈម​ និង​យុទ្ធសាស្ត្រ​,” Friedrich-Ebert-Stiftung,ប្រទេស សិង្ហ​បុរី​, ឆ្នាំ​២០១០,​ ទំព័រ​២៥​។​
  7. 7. ​ឡុង គីមម៉ារីតា​,“​តំណាង​សហជីព​ចូល​រួម​ពិគ្រោះ​យោបល់​ លើ​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​សហជីព,​”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៩​។ ចូល​អាន​នៅ​ថ្ងៃ​ទី០២​ ខែកុម្ភៈ ឆ្នាំ២០២១។
  8. 8. ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​, “ច្បាប់​ស្តី​ពី​សហជីព​ឆ្នាំ​២០១៦,“​។
  9. 9. ​អង្គការ​ BNG​ Legal។ “​សហជីព​ និង​ការ​ចរចា​ជា​សមូហភាព​នៅ​កម្ពុជា,”​ ​ ខែ​មិ​នា​ ឆ្នាំ​២០១៣​។ ចូល​អាន​នៅ​ថ្ងៃ​ទី០២​ ខែកុម្ភៈ ឆ្នាំ២០២១។
  10. 10. សភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា.​ “GMAC – សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា“។ ចូល​អាន​នៅ​ថ្ងៃ​ទី០២​ ខែកុម្ភៈ ឆ្នាំ២០២១។
  11. 11. សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា, “បញ្ជីសមាជិករបស់ GMAC,” ថ្ងៃ​ទី០៥​ ខែសីហា​ ឆ្នាំ​២០១៩។ ចូល​អាន​នៅ​ថ្ងៃ​ទី០២​ ខែកុម្ភៈ ឆ្នាំ២០២១។
  12. 12. ​មុំ​ គ​ន្ធា​ “​មន្ត្រី​៖​ ច្បាប់​សហជីព​មិនមែន​ដើម្បី​កៀបសង្កត់​កម្មករ​ ឬ​ក្រុម​ណាមួយ​ឡើយ,​”​​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៦​។ ចូល​អាន​នៅ​ថ្ងៃ​ទី០២​ ខែកុម្ភៈ ឆ្នាំ២០២១។​
  13. 13. ACLED,“ការកើនឡើងនៃការបង្ក្រាប និងការថយចុះនែធ្វើបាតុកម្ម៖ ការវិភាគនៃការធ្វើបាតុកម្មនៅកម្ពុជា (ឆ្នាំ ២០១០-២០១៨)”។ ចូល​អាន​នៅ​ថ្ងៃ​ទី០២​ ខែកុម្ភៈ ឆ្នាំ២០២១។
  14. 14. ​សែន​ ដា​វីត​,“ការ​ពន្យល់​បកស្រាយ​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​កូដកម្ម,” ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​ ២០១៦​។​ ចូល​អាន​នៅ​ថ្ងៃ​ទី០២​ ខែកុម្ភៈ ឆ្នាំ២០២១។​
  15. 15. ​សហភាព​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ​.​ “​ស​ន្ទ​ស្សន៍​សិទ្ធិ​សកល​ ITUC” ឆ្នាំ២០១៧,​ ចុះ​ផ្សាយ​ថ្ងៃ​ទី​ ១៣​ ខែមិថុនា​ ឆ្នាំ​២០១៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី០២​ ខែកុម្ភៈ ឆ្នាំ២០២១។​
  16. 16. ដូច​ឯកសារយោង​ខាង​ដើម​។​
  17. 17. ​សហភាព​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ​.​ “​ស​ន្ទ​ស្សន៍​សិទ្ធិ​សកល​ ITUC” ឆ្នាំ២០២០“,​ ចុះ​ផ្សាយ​ថ្ងៃ​ទី​ ១៣​ ខែមិថុនា​ ឆ្នាំ​២០២០​។​ ចូល​អាន​នៅ​ថ្ងៃ​ទី០២​ ខែកុម្ភៈ ឆ្នាំ២០២១។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

sZGG6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!