ជំនួយពីសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​បំផុត​មួយ​សំរាប់​ប្រទេស​កម្ពុជា​។1 2 ប្រវត្តិ​នៃ​កិច្ច​សហប្រតិបត្តិការ​ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ចាប់ផ្តើម​តាំងពី​ដើម​ទស​វត្ស​ទី​៥០​ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញលេញ​ពី​ប្រទេស​បារាំង​។​ នៅឆ្នាំ១៩៥៥​ កម្មវិធី​ជំនួយ​ដំបូង​បង្អស់​របស់​សហរដ្ឋអាមេរិក​ដល់​ប្រទេស​កម្ពុជា​ ផ្តោត​សំខាន់​ទៅ​លើ​ការ​អប់រំ​ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។​ 3 ផ្លូវជាតិ​លេខ​៤​ ដែល​ជា​ផ្លូវ​ល្បឿន​លឿន​​​ ប្រវែង​​២២៥​គីឡូម៉ែត្រ​ ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​ គឺជា​ឧទាហរណ៍​មួយ​នៃ​អត្ថប្រយោជន៍​នៃ​ជំនួយ​របស់​សហរដ្ឋអាមេរិក​ដល់​ប្រទេស​កម្ពុ​ជានា​សម័យ​នោះ​។4 គម្រោង​នេះ​​ប្រើ​ប្រាស់​​ថវិកា​អស់​២៥​លាន​ដុល្លារ​ហើយ​នៅ​ពេល​នោះ​ ​វា​គឺជា​គម្រោង​ធំ​បំផុត​រវាង​ប្រទេស​ទាំង​ពីរ​។​​5

រូបឯកឧត្តម ប៉ាន សូស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy នៅក្នុងពិធីរំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ឆ្នាំ២០២០។ រូបភាព ដោយស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ថតនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រោមអាជ្ញាបណ្ណ CC BY-ND 2.0

​ក្នុង​អំឡុង​​សម័យ​សង្គមរាស្ត្រនិយម​ (១៩៥៥-១៩៧០)​ សហរដ្ឋអាមេរិក​បាន​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​ដល់​វិស័យ​ផ្សេងៗ​ រហូតដល់​​របប​ខ្មែរក្រហម​។​ បន្ទាប់​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​​ឆ្នាំ​១៩៩១មក​ ​​សន្តិភាព ​និង​ស្ថេ​រ​ភាព​នយោបាយ​ត្រូវ​​បាន​ស្តារ​​​ ឯសហរដ្ឋអាមេរិកក៏​​បាន​ចាប់ផ្តើម​កម្ម​វី​ធី​ជំនួយ​របស់​ខ្លួន​ ដើម្បី​ការ​អភិវឌ្ឍ​នៅព្រះរាជាណាចក្រ​កម្ពុជាឡើង​វិញ​ តាម​រយៈ​ជំនួយ​បរទេស​ និង​មនុស្សធម៌​។​ ជំនួយ​របស់​សហរដ្ឋអាមេរិក​ដល់​ប្រទេស​កម្ពុជា​គឺ​ ជា​ប្រភេទ​ជំនួយ​ទ្វេភាគី​ ដែល​ផ្តល់​តាម​រយៈ​ស្ថាប័ន​ និង​ទីភ្នាក់ងារ​ផ្សេងៗ​គ្នា​ដូច​ជា​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ ក្រសួងការបរទេស​  ក្រសួង​កសិកម្ម​។​ ល​។​6

​ចាប់តាំងពី​ឆ្នាំ​១៩៩២​ សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​។7​ ក្នុង​អំឡុង​ពេល​១០​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០១០​ ដល់​ឆ្នាំ​២០១៩​ វិស័យ​សុខ​ភាព​ និង​ប្រជាជន​ គឺជា​វិស័យ​អាទិ​ភាព​ដែល​ទទួល​បាន​ជំនួយ​ច្រើន​ជាងគេ​ ប្រមាណ​ជា​៣៣៩​លាន​ដុល្លារ​ បន្ទាប់​មក​គឺ​វិស័យ​អភិបាលកិច្ច​ ដែល​ទទួល​បាន​ទឹកប្រាក់​២១៧​លាន​ដុល្លារ​ និង​វិស័យ​អប់រំ​១៣៤​លាន​ដុល្លារ​។8​ក្នុង​ឆ្នាំ​២០១៨​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ បាន​ជួយ​ដល់​វិស័យ​ផ្សេងៗ​នៅ​កម្ពុជា​ដែល​មាន​ទឹកប្រាក់​សរុប​១៥២​លាន​ដុល្លារ​។​​​9

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ​ (USAID)​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជាទី​ភ្នាក់ងារ​មួយ ​ក្នុង​ចំណោម​ភ្នាក់ងារ​ដែល​សកម្ម​បំផុត​ក្នុង​ការ​ជួយ​សម្រួលជំនួយ​របស់​សហរដ្ឋអាមេរិក​ដល់​ប្រទេស​កម្ពុជា​។​ កម្មវិធី​​របស់​ទីភ្នាក់​ងារ​នេះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​កម្មវិធី​ជំនួយ​ដំបូង​គេ​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ទស​វត្ស​ឆ្នាំ១៩៦០​ តាម​រយៈ​ជំនួយ​មនុស្សធម៌​ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។​10 ចាប់ពី​ឆ្នាំ​១៩៩១​ កម្មវិធី​នេះ​បាន​វិ​វដ្តន៍​​ខ្លួន​ទៅ​ជា​ កម្មវិធី​រយៈពេល​វែង​ និង​ទ្រង់ទ្រាយ​ធំ​ ដើម្បី​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​អោយបាន​ពេញលេញ​។​ 

​នៅ​ឆ្នាំ​២០១៨​ ដៃគូ​ និង​កម្ម​វី​ធី​ផ្សេងៗ​បាន​ទទួល​ជំនួយ​ពី​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​រួម​មាន​ អង្គការ​សុខភាពគ្រួសារអន្តរជាតិ ៣៦០ (FHI360)​ ក្រុមហ៊ុន​ ARD​ អង្គការ​សង្គ្រោះ​កុមារ​ អង្គការ​អន្តរជាតិ​ RTI​,​ វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-​ប​ស្ចឹ​ម​ (EWMI),​ អង្គការ​ Winrock​ ​អន្តរជាតិ និង​ទីភ្នាក់ងារ​ Peace​ Corps​ របស់​សហរដ្ឋអាមេរិក​។​11 វិស័យ​អាទិភាព​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ បាន​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​រួម​មាន​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​អភិបាលកិច្ច​ វិស័យ​សុខភាព​ វិស័យ​អប់រំ​ ការ​ការពារ​កុមារ​ បរិស្ថាន​ និង​សន្តិសុខ​ស្បៀង​។​12 សហរដ្ឋអាមេរិក​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​នៅ​ក្នុង​ទស​វត្ស​ចុង​ក្រោយ​នេះ​ និង​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​សាលាក្តី​ខ្មែរក្រហម​ផង​ដែរ​។13 ចាប់តាំងពី​ការ​ចាប់ផ្តើម​រឿង​ក្តី​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០០៩​ សាលាក្តី​បាន​ទទួល​ការ​ទឹកប្រាក់​ចំនួន​ ១៦,៨​ លាន​ដុល្លារ​។14​ សហរដ្ឋអាមេរិក​ក៏​បាន​ចូលរួម​ផង​ដែរ​ នៅ​ក្នុង​ការ​សម្អាត​​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​។​ បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្នុង​ចន្លោះ​ឆ្នាំ​២០០៥​ ដល់​ឆ្នាំ​២០១៨​ ប្រទេស​កម្ពុជា​បាន​ទទួល​ថវិកា​ប្រមាណ​១៣៥​លាន​ដុល្លារ​ពី​សហរដ្ឋអាមេរិក​ដើម្បី​ផ្តោត​លើ​ការ​​សម្អាត​​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។​15

​កម្មវិធី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​ ដូច​ជា​ Feed​ the​ Future,​ Nourish16និង​Food​ for​ Progress​ មាន​គោលបំណង​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្កើន​ផលិតភាព​នៅ​ក្នុង​វិស័យ​កសិកម្ម​។17 នៅ​ឆ្នាំ​ ២០១៨​ សហរដ្ឋអាមេរិក​បាន​គាំទ្រ​វិស័យ​កសិកម្ម​ដោយ​ចំណា«ខ«យ​ថវិកា​ប្រមាណ​៨,២​ លាន​ដុល្លារ​ លើ​គោលនយោបាយ​កសិកម្ម​ និង​ការ​គ្រប់គ្រង​រដ្ឋបាល​កសិកម្ម​។18 នៅក្នុងឆ្នាំដដែល ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​ ក៏​បាន​បង្កើត​ការងារ​ចំនួន​១៩០​ សម្រាប់​ប្រជាជន​ក្នុង​តំបន់​ដោយ​សម្របសម្រួល​ភាព​ជា​ដៃគូ​រវាង​អ្នកទិញ​ និង​កសិករ​។19 សហរដ្ឋអាមេរិក​ក៏​បាន​ជួយ​ដល់​វិស័យ​ព្រៃឈើ​ផង​ដែរ​។​ គម្រោង​ដូច​ជា​ គម្រោង​ព្រៃ​ឡង់​បៃតង​ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​ ​(USAID​ Greening​ Prey​ Lang)​ និង​គម្រោង​គាំទ្រ​ព្រៃឈើ ​និង​ជីវៈចម្រុះ ​(SFB)​ គឺជា​គម្រោងដែល​ទាក់ទង​នឹង​ព្រៃឈើ​ និង​បរិស្ថាន​។​ គម្រោង​គាំទ្រ​ព្រៃឈើ ​និង​ជីវៈចម្រុះ​ គឺជា​ផែនការ​រយៈពេល​៥​ឆ្នាំ​កន្លះ​ដែល​ដំណើរការ​ពី​ឆ្នាំ​២០១២​ ដល់​ឆ្នាំ​២០១៨​ ។20​ គម្រោង​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍ និង​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ Winrock​ ហើយ​មានការ​សហការ​ជាមួយ​ស្ថាប័ន​និង​អង្គការ​ផ្សេងៗ​គ្នា​ជា​ច្រើន​ទៀត​ដូច​ជា ​ក្រសួងបរិស្ថាន​ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ និង​ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ (WWF)​ ។​21 សមិទ្ធិ​ផល​សំខាន់ៗ​របស់​គម្រោង​នេះ​រូ​ម​មាន​ ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ប្រមាណ​១២​លាន​តោន​ ការ​បណ្តុះបណ្តាល​មនុស្ស​ជាង​១៣ ០០០​នាក់ ​ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​ការ​ពង្រឹង​ការ​អនុវត្ត​តំបន់​ការពារ​។​22 គម្រោង​ព្រៃឈើ​ និង​បរិស្ថាន​មួយទៀត​ដែល​កំពុង​ដំណើរការ​ មាន​ឈ្មោះថា​ គម្រោង​ព្រៃ​ឡង់​បៃតង​។​ គម្រោង​នេះ​ត្រូវ​បាន​គេ​រំ​ពឺ​ង​ថា​ចំណាយ​ថវិការ​ប្រមាណ​២១​លាន​ដុល្លារ​ និង​មាន​តួនាទី​ដោះស្រាយ​បញ្ហា​អភិបាលកិច្ច​ និង​ការ​គ្រប់គ្រង​នៅ​តំបន់​ព្រៃ​ឡង់​។​23

​បើ​និយាយ​ពី​វិស័យ​អប់រំ​វិញ​ សហរដ្ឋអាមេរិក​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ដ៏​សំខាន់​នេះ​។​ ថវិកា​ចំនួន​២២​លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​ក្នុង​ឆ្នាំ​២០១៨​ ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ ដោយ​ថវិកា​ភាគច្រើន​ផ្តោត​លើ​ការ​អប់រំ​នៅ​កំរិត​បឋម​សិក្សា។24 ដោយ​ធ្វើការ​សហការ​ជាមួយ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍ ​(USAID)​ បាន​ដាក់​ចេញ​នូវ​កម្មវិធី​អំ​ណា​ន​បឋម​សិក្សា​រយៈពេល​៥​ឆ្នាំ​ (EGR)​ ដែល​មាន​គោលបំណង​បង្កើន​ជំនាញ​អាន​នៅ​កម្រិត​ម​ត្តេ​យ្យ​នៅ​ប្រទេស​កម្ពុជា​។​25 លើស​ពី​នេះ​ទៀត​ សហរដ្ឋអាមេរិក​ក៏​បាន​ផ្តល់​អាហារូបករណ៍​ និង​កម្មវិធី​ផ្លាស់​ប្តូរ​ការ​សិក្សា​ជា​ច្រើន​សម្រាប់​និស្សិត​កម្ពុជា​ផង​ដែរ​ដូច​ជា​ កម្មវិធី​ Fulbright​ កម្មវិធី​ផ្តួចផ្តើម​យុវជន​អាស៊ី​អាគ្នេយ៍​ (YSEALI)​ កម្មវិធី​អាហារូបករណ៍ និង​កម្មវិធី​បរិញ្ញាបត្រ​សកល​ (UGRAD)​។​26

​លើស​ពី​នេះ​ទៅ​ទៀត​ លទ្ធិប្រជាធិបតេយ្យ​ និង​អភិបាលកិច្ច​ល្អ ​គឺជា​វិស័យ​មួយ​ដែល​ទទួល​បានការ​ឧ​ប​ត្ថ​ម្ត​ថវិកា​ធំ​បំផុត​ពី​សហរដ្ឋអាមេរិក​។​ សហរដ្ឋអាមេរិក​ផ្តោត​លើ​តួនាទី​របស់​សង្គម​ស៊ី​វិល​ដើម្បី​សម្រេច​គោលដៅ​មួយ​នេះ​។​ ក្នុង​ឆ្នាំ​២០១៨​ ថវិកា​ចំនួន​៣១​លាន​ដុល្លារ​ត្រូវ​បាន​ផ្តល់​អោយប្រទេស​កម្ពុជា​ដើម្បី​កែ​លម្អ​អភិបាលកិច្ច​របស់​ខ្លួន​។27 កម្មវិធី​មួយ​ចំនួន​ដូច​ជា​ គម្រោង​ពង្រឹង​សង្គម​ស៊ី​វិល​កម្ពុជា​ (CCSS)​ ដែល​អនុវត្ត​ដោយ​វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-​ប​ស្ចឹ​ម​ (EWMI)​ មាន​គោលបំណង​ ធ្វើ​ឱ្យ​គណនេយ្យ​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​។​28 គម្រោង​ពង្រឹង​សង្គម​ស៊ី​វិល​កម្ពុជា​ (CCSS)​ គឺជា​គម្រោង​រយៈពេល​៥​ឆ្នាំ​ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ​៩​លាន​ដុល្លារ​។​ កម្មវិធីនេះ បង្កើតឡើងដើម្បីធ្វើការពង្រឹងសង្គមស៊ីវិលនៅក្នុងព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុង​វិស័យ​សុខាភិបាល​ ប្រទេស​កម្ពុជា​ក៏​បាន​ទទួល​ការ​គាំទ្រ​យ៉ាងច្រើន​ពី​សហរដ្ឋអាមេរិក​ផង​ដែរ​។​ ជំនួយ​ទាំង​នោះ​​បាន​ជួយ​ប្រទេស​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​ ជំងឺគ្រុនចាញ់​ ជំងឺរបេង​ និង​ជំងឺឆ្លង​ជា​ច្រើន​ទៀត​។​29នៅ​ឆ្នាំ​២០១៨​ ថវិកា​សរុប​ក្នុង​វិស័យ​សុខាភិបាល​មាន​ចំនួន​៣៨​លាន​ដុល្លារ​ ដែល​ក្នុង​នោះ​ថវិកា​ជាង​២០​លាន​ដុល្លារ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​ ជំងឺគ្រុនចាញ់​ និង​ជំងឺរបេង​។30 កាលពី​ពេល​ថ្មីៗ​នេះ​ ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ សហរដ្ឋអាមេរិក​ក៏​បាន​ចូលរួម​ចំណែក​នូវ​កញ្ចប់​ជំនួយ​មាន​តំលៃ​ប្រមាណ​១១​លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ផង​ដែរ​។​31

ប្រធាន​បទ​ពាក់​ព័ន្ធ​

ឯកសារយោង

  1. 1. Jin Sata et al ., “អ្នកឧបត្ថម្ភថ្មី​ ពីទស្សនៈរបស់អ្នកទទួល៖ ការវិភាគស្ថាប័ននៃជំនួយបរទេសនៅកម្ពុជា,” ការអភិវឌ្ឍពិភពលោក ៣៩ (ធ្នូ ២០១១): ទំព័រ ២០៩១-១០៤។
  2. 2. Thomas Lum, “ទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា៖ សម្រាប់ការប្រជុំសមាជលើកទី ១១៣” ថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០១៣ ទំព័រ ១១-១៤។
  3. 3. ខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា (ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក, n.d.)។
  4. 4. ដូច​ឯកសារ​យោង​ខាង​ដើម​។​
  5. 5. ​ដូច​ឯកសារ​យោង​ខាង​ដើម​។​
  6. 6. ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ, “ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស​”, កម្មវិធីស្វែងរកជំនួយ៖ ផ្ទាំងគ្រប់គ្រង។ ចូលអានថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។​
  7. 7. សេតវិមាន (រដ្ឋាភិបាលសហរដ្ឋអាមេរិក), “សេចក្តីថ្លែងការណ៍របស់រដ្ឋលេខាធិការសារព័ត៌មានស្តីពីការកាត់បន្ថយការផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា”។ ចូលអាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
  8. 8. “ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស​” កម្មវិធីស្វែងរកជំនួយ៖​ ផ្ទាំងគ្រប់គ្រង។ ចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។​
  9. 9. ដូច​ឯកសារ​យោង​ខាង​ដើម​។​
  10. 10. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ប្រវត្តិសាស្ត្រ៖ កម្ពុជា”. ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។​
  11. 11. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស​” កម្មវិធីស្វែងរកជំនួយ៖ ផ្ទាំងគ្រប់គ្រង, បានចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
  12. 12. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ទំព័រ ស្តីពីប្រទេសកម្ពុជា”។ ចូលអានថ្ងៃទី១៤​ ខែមេសា ឆ្នាំ ២០២០។
  13. 13. ​ខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា (ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក, n.d.)។
  14. 14. ដូច​ឯកសារ​យោង​ខាង​ដើម​។​
  15. 15. ក្រុមប្រឹក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា។ ចូលអានថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។
  16. 16. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “គម្រោងNourish កម្ពុជា”។ ចូលអានថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
  17. 17. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “កសិកម្ម និងសន្តិសុខស្បៀង៖ កម្ពុជា”។ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
  18. 18. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស​”, កម្មវិធីស្វែងរកជំនួយ៖ ផ្ទាំងគ្រប់គ្រង។ ចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
  19. 19. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ,“ទំព័រ ស្តីពីប្រទេសកម្ពុជា”។ ចូលអានថ្ងៃទី១៤​ ខែមេសា ឆ្នាំ២០២០។
  20. 20. Arlington, Virginia, “ការគាំទ្រព្រៃឈើនិងជីវចម្រុះ”, ​អង្គការ​អន្តរជាតិ​ Winrock​)។ បានចូលអានថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។
  21. 21. ដូច​ឯកសារ​យោង​ខាង​ដើម។​
  22. 22. ដូច​ឯកសារ​យោង​ខាង​ដើម។
  23. 23. សុធារី ប៉ិច​, “ក្រសួងបរិស្ថាន និងទីភ្នាក់ងារ USAID បើកដំណើរការគម្រោងព្រៃឡង់” កាសែតខ្មែរថាមស៍, ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។
  24. 24. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស​”, កម្មវិធីស្វែងរកជំនួយ៖ ផ្ទាំងគ្រប់គ្រង។ ចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
  25. 25. ស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា, “ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីការអប់រំ”។ ចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
  26. 26. ស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា, “កម្មវិធីអប់រំ និងការផ្លាស់ប្តូរការសិក្សា”។ បានចូលអានដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
  27. 27. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស​”, កម្មវិធីស្វែងរកជំនួយ៖ ផ្ទាំងគ្រប់គ្រង។ ចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
  28. 28. វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-​ប​ស្ចឹ​ម, “ការពង្រឹងសង្គមស៊ីវិលរបស់ទីភ្នាក់ងារ USAID (ស៊ីស៊ីអេសអេស)”។ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។
  29. 29. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ទីភ្នាក់ងារសុខភាពពិភពលោក៖ ប្រទេសកម្ពុជា”។ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។
  30. 30. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ,“ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស​”, កម្មវិធីស្វែងរកជំនួយ៖ ផ្ទាំងគ្រប់គ្រង។ ចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
  31. 31. ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា៖ បេសកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា,“សហរដ្ឋអាមេរិកផ្តល់ថវិកាចំនួន៧,៥លានដុល្លារបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការប្រឆាំងមេរោគកូវីដ១៩នៅកម្ពុជា”។ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gprYB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!