ជំនួយ និងការអភិវឌ្ឍ

Cambodians returning from refugee camps aboard a UNHCR (Office of the United Nations High Commissioner for Refugees) train.

ប្រជាជនកម្ពុជាដែលត្រឡប់មកពីជំរុំជនភៀសខ្លួនជិះរថភ្លើងរបស់អង្គការ UNHCR (ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន). រូបថត ដោយ UN Photo/P Sudhakaran ថតនៅថ្ងៃ ២៨ សីហា ១៩៩២. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ចាប់តាំងពីកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ​នៅ​ខែ​តុលា ឆ្នាំ​១៩៩១ ប្រទេស កម្ពុជា​ បានទទួល​ជំនួយ​អន្តរជាតិ​ជា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ និង​ការងារស្តាឡើងវិញ​ក្រោយ​ជម្លោះ​ផ្សេងៗទៀត​។ ការគាំទ្រនេះ រួមមានជំនួយដោយផ្ទាល់ កម្ចីសម្រាប់ការអភិវឌ្ឍ និងការផ្តល់មូលនិធិទៅលើហេដ្ឋារចនាសម្ព័ន្ធ ពីម្ចាស់ ជំនួយទ្វេភាគី ពហុភាគី និងឯកជន ។

ឆ្នាំ ២០១៤ គម្រោង​ថវិកា​ជាតិ ៣០ – ៤០ ភាគរយ ​​​ត្រូវ​ទ្រទ្រង់​ដោយ​ជំនួយ​អភិវឌ្ឍន៍ផ្លូវការ ​ដែល​​ធ្វើ​អោយ​កម្ពុជា​ ជា​ប្រទេស​មួយ​ក្នុង​ប្រទេស​ដែល​មាន​អន្តរាគមន៍​អន្តរជាតិ​ខ្លាំង​បំផុត​លើ​ពិភព​លោក។1 ក្នុង​ឆ្នាំ ២០១២ ជំនួយ​អភិវឌ្ឍ​ន៍​ផ្លូវ​ការ (ODA) មាន​ចំណែក​ ៥.៧៤ ភាគរយនៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា2 ហើយ ODA ក្នុង​ប្រជាជន​ម្នាក់ៗ​គឺ ៥៤ ដុល្លារ។3

យ៉ាងណាមិញ​ ជំនួយ​បរទេស​ផ្តល់​មក​ប្រទេស​កម្ពុជា​ (​លើកលែង​ជំនួយ​ពី​ចិន​)​ បាន​ធ្លាក់​ចុះ​ប្រមាណ​ ១៤​ ភាគរយ​ពី​ឆ្នាំ​ ២០១៤​ ដល់​ ២០១៥​។​4 ទិន្នន័យ​ដែល​បាន​មក​ពី​អង្គការ​សម្រាប់​ការ​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ រួម​ប​ញ្ជូ​ល​ជំនួយ​បរទេស​ផ្តល់​ពី​ប្រទេស​ម្ចាស់​ជំនួយ​ធំៗ​ និង​ទីភ្នាក់ងារ​អន្តរជាតិ​នានា​ ដូច​ជា​ ធនាគារអភិវឌ្ឍន៍អាស៊ី​ និង​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​។​ ការ​ចំនាយ​នានា​នៃ​ជំនួយ​ បាន​ធ្លាក់​ចុះ​ពី​ ៩៧០​ លាន​ដុល្លារ​ មក​ ៨៣០​ លាន​ដុល្លារ​។​ ការ​ប្តេជ្ញា​ថ្មីៗ​របស់​ម្ចាស់​ជំនួយ​នានា​ បាន​ថយ​ចុះ​ពី​ ១.៤៧​ ពាន់​លាន​ មក​ត្រឹម​ ១.១៧១​ ពាន់​លាន​ប៉ុណ្ណោះ​។5

ម្ចាស់​ជំនួយ​បី​​ធំៗ​មាន ប្រទេស​ជប៉ុន ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី (ADB) និង​ សហរដ្ឋ​អាមេរិច៖

  • ឆ្នាំ២០១៤ ជំនួយ​មាន​សំណង​ ជំនួយ​ឥតសំណង និង​ជំនួយ​បច្ចេកទេស​របស់​ជប៉ុន មាន​តម្លៃ​សរុប ៤៩៥.៨១ លានដុល្លារសហរដ្ឋ​អាមេរិច។6
  • ឆ្នាំ​២០១៥ ជំនួយ​ឥតសំណង ជំនួយ​មាន​សំណង និង​ជំនួយ​បច្ចេកទេស របស់​ ADB មក​​​កម្ពុជា​សរុប​គឺ ១៧១.១១ លាន​ដុល្លារ សហរដ្ឋ​អាមេរិច។7
  • ឆ្នាំ​២០១៤ ជំនួយ​ទៅ​កាន់​បរទេសរបស់​សហរដ្ឋ​អាមេរិច​​លើ​វិស័យ​សុខាភិបាល អប់រំ អភិបាលកិច្ច កំណើន​សេដ្ឋកិច្ច និង​ការ​ដោះ​មីន​ និង​អាវុធ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ មាន​តម្លៃ​សរុប​​ជាង ៧៤.៥ លាន​ដុល្លារ សហរដ្ឋ​អាមេរិច។8

ធនាគារពិភពលោក​ ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​ បាន​ផ្អាក​ការ​ផ្តល់​កម្ចី​ថ្មី​នៅ​ក្នុង​ខែ​ សីហា​ ឆ្នាំ​ ២០១១​ បន្ទាប់​ពី​ត្រូវ​បាន​រិះគន់​សម្រាប់​ការ​គាំទ្រ​របស់​ខ្លួន​ដល់​ការ​ចុះបញ្ជី​ដី​សម្រាប់​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​បឹង​កក់ក្នុង​រាជធានី​ភ្នំពេញ​។​ យ៉ាងណាមិញ​ ធនាគារ​នេះ​បាន​ប្រកាស​នៅ​ក្នុង​ខែ​ ឧសភា​ ឆ្នាំ​ ២០១៦​ ថា​ខ្លួន​នឹង​ផ្តល់​កម្ចី​ថ្មី​ ១៣០​ លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​ផ្តល់​មូលនិធិ​ដល់​គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​។​9​ ​

ឯ​ប្រទេស​ចិន ​ក៏​បាន​ឧបត្ថម្ភ​មក​កម្ពុជា​ខ្លាំង​ក្លា​ដែរ​ ។ ក្នុងកំឡុងដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ ឆ្នាំ​២០១៣ និងឆ្នាំ ២០១៤ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ចុះ​ហត្ថលេខា​លើ​​​កិច្ច​ព្រម​ព្រៀង​កម្ចី​ការប្រាក់ទាប និង​ជំនួយ​ឥត​សំណងមួយចំនួន។10 ​ហើយទិន្នន័យជំនួយ បានបង្ហាញថា គម្រោងចំនួន ១០២ ត្រូវបានទ្រទ្រង់ដោយប្រទេស ចិន ពីឆ្នាំ ២០១០ ដល់ ឆ្នាំ​ ២០១៤ សរុបជាង ៣,៩ ពាន់លានដុល្លារសហរដ្ឋ​អាមេរិច។11 យ៉ាងណាក្តី ដោយសារប្រទេស ចិន មិនបានធ្វើចំណាត់ថ្នាក់នូវជំនួយ របស់ខ្លួនទៅតាមបទដ្ឋានតែមួយរបស់ ODA ដូចនឹងម្ចាស់ជំនួយដទៃទៀត បរិមាណជំនួយជាក់ស្តែង ត្រូវបានធ្វើការប៉ាន់ប្រមាណទៅតាមលំហូដូច ODA។

ម្ចាស់ជំនួយយ៉ាងច្រើនបំផុតគឺជាហត្ថលេខីនៃគោលការណ៍គណៈកម្មាធិការជំនួយអភិវឌ្ឍន៍របស់ OECD ប៉ុន្តែការសម្រប សម្រួលរបស់ម្ចាស់ជំនួយនៅមិនទាន់គ្រប់គ្រាន់នៅប្រទេស កម្ពុជា ។ ដោយសារការ ពឹងផ្អែកលើជំនួយបរទេសរបស់ប្រទេស កម្ពុជា ធ្វើឲ្យបរិយាកាសនៃគោលនយោបាយអភិវឌ្ឍន៍ ដែលជា ញឹកញយ រចនាសម្ព័ន្ទទទួលប្រាក់ មានលក្ខណៈស្មុគស្មាញ ស្រពិចស្រពិល ។

បច្ចុប្បន្ន​នេះ គម្រោង​អភិវឌ្ឍន៍​របស់​​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ចែង​ក្នុង​​​ឯកសារ​យុទ្ធសាស្ត្រជា​ពីរ៖

  • ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ២០១៤-២០១៨ (គ.ជ.អ.ប.) បង្ហាញ​ពី​យុទ្ធសាស្ត្រ គោល​ដៅ និង​សូចនាករ​អំពី​ការ​អភិវឌ្ឍ។
  • យុទ្ធសាស្ត្រ​សហការ​អភិវឌ្ឍ និង​ភាព​ជា​ដៃគូ​រ (DCPS) បញ្ញត្តិ​​ទំនាក់​ទំនង​​រវាង​រាជរដ្ឋាភិបាល​ ជាមួយ​នឹង​ដៃ​គូ​អភិវឌ្ឍ។12

នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ពុំ​មាន​​ក្របខ័ណ្ឌ​ច្បាប់​ជាក់លាក់​​មួយ​ដែល​​កំណត់ដោយឡែក​ ស្ដីពី​​ម្ចាស់​ជំនួយ និង​ជំនួយ​អភិវឌ្ឍន៍​នៅ​ឡើយ​។ តែ​ទោះ​ជា​គ្មាន​ច្បាប់​ដោយឡែក​មួយ​ក្ដី គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា  ដែល​ឋិត​នៅ​ក្រោម​ឱវាទ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) គឺ​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ស្នូល​ក្នុង​ការ​គ្រប់​គ្រង​ជំនួយ។

ក្របខ័ណ្ឌ​ច្បាប់​មួយ ដែល​គ្រប់​គ្រង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​មិនមែនរដ្ឋាភិបាល​ក្នុង​ស្រុក និង​អន្តរជាតិ ដែល​រាប់​បញ្ចូល​ទាំង​ដៃ​គូ​អភិវឌ្ឍ​ផង គឺតម្រូវ​អោយ​មាននៅក្នុងរដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ (គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ ប៉ាន់​ស្មាន​ថា ​ក្នុង​ចំណោម​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ដែល​បាន​ចុះ​ឈ្មោះ​នៅ​កម្ពុជា​ចំនួន ៥០៨ គឺមានតែ​ ៣២២​ ស្ថាប័ន ​ ​មាន​សកម្មភាព​ក្នុង​ឆ្នាំ​ ២០១១។13

រាជរដ្ឋាភិបាល​ជា​អ្នក​ដើរ​តួ​សំខាន់​ជាងគេ​ក្នុង​ការ​កំណត់​គោល​នយោបាយ​អភិវឌ្ឍ​នៅ​កម្ពុជា​ ជា​ពិសេស​តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា។ ស្ថាប័ន​ទាំង​ពីរ​នេះ ជួយ​សម្រួល​គោល​នយោបាយ​ដោយ​ជំរុញ​អោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ ម្ចាស់​ជំនួយ និង​សង្គមស៊ីវិល តាម​រយៈ​ក្រុម​ការងារ​បច្ចេកទេស។14 ​គោល​នយោបាយ​ស្ដី​ពី​ម្ចាស់​ជំនួយ​ និង​ជំនួយ​អភិវឌ្ឍន៍​ របស់ប្រទេសកម្ពុជា គឺ​បង្កើត​ឡើង​មួយ​ផ្នែក​ធំ​ដោយផ្អែក​តាម​គោលដៅ​អភិវឌ្ឍ​សហស្សវត្សរ៍​ និងវាស់​ស្ទង់​​តាមសូចនាករ​ត្រួត​ពិនិត្យ​រួម ​(Joint Monitoring Indicators or JMIs) រវាងរាជ​រដ្ឋាភិបាល​ និង​ម្ចាស់​ជំនួយ។

ជាមួយនឹងកាលបរិច្ឆេទដែលបានកំណត់ទុកពីមុន សម្រាប់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលត្រូវបាន អនុម័តកាលពីពាក់កណ្តាល ឆ្នាំ ២០១៥ បច្ចុប្បន្ន ត្រូវបានផ្តោតទៅលើ គោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព (SDGs) ចំនួន ១៧ របស់អង្គការសហប្រជាជាតិ អនុម័តដោយប្រទេសជាសមាជិករបស់អង្គការ សហប្រជាជាតិ នៅខែ កញ្ញា ឆ្នាំ ២០១៥15 គោលដៅទាំងនេះ កំណត់នៅក្នុងរបៀបវារៈអភិវឌ្ឍន៍មួយ យ៉ាងទូលំទូលាយ សម្រាប់រដ្ឋាភិបាល និងអង្គការផ្តល់ជំនួយ ដូចគ្នា ។

ប្រទេស​កម្ពុជា​ត្រូវ​បាន​ឡើង​ពី​ចំណាត់ថ្នាក់​ប្រទេស​ចំណូល​ទាប​ មក​កាន់​ចំណាត់ថ្នាក់​ចំណូល​ទាប​មធ្យម​នៅ​ក្នុង​ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​ ដោយ​ធនាគារពិភពលោក​។16​ ការ​ធ្វើ​ចំណាត់ថ្នាក់​ថ្មី​នេះ​ត្រូវ​បាន​ផ្អែក​ទៅ​លើ​ការ​ប៉ាន់​ប្រមាណ​របស់​ធនាគារ​ទៅ​លើ​កំណើន​ជាតិ​សរុប​ កាលពី​ឆ្នាំ​កន្លង​ទៅ​។​

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ២៨ ធ្នូ ២០១៦

ឯកសារយោង

  1. 1. ធនាគារ​ពិភព​លោក. “ជំនួយ​អភិវឌ្ឍ​ន៍ផ្លូវ​ការ​សរុប និង​ជំនួយ​ផ្លូវ​ការ​ដែល​ទទួល​បាន (គិត​ជា​ដុល្លារ​ស.រ.អា បច្ចុប្បន្ន).” ចូលអាន ២៥ មិថុនា ២០១៥. [ភាសាអង់គ្លេស] http://data.worldbank.org/indicator/DT.ODA.ALLD.CD.
  2. 2. ក្រសួង​ការ​បរទេស​ស.រ.អាមេរិក. “​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា.” កែ​ប្រែ​ចុង​ក្រោយ ២៩ សីហា ២០១៤.[ភាសាអង់គ្លេស] https://www.state.gov/u-s-relations-with-cambodia/
  3. 3. ធនាគារ​ពិភព​លោក. “ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ ក្នុង​មនុស្ស​ម្នាក់ៗ.” ចូលអាន ២៥ មិថុនា ២០១៥. [ភាសាអង់គ្លេសhttp://data.worldbank.org/indicator/DT.ODA.ODAT.PC.ZS.
  4. 4. Michael​ Dickison.​ “​ជំនួយ​បរទេស​ធ្លាក់​ចុះ​នៅ​ក្នុង​បច្ចុប្បន្នភាព​ចុង​ក្រោយ​របស់​ OECD.”​ កាសែត​ខេ​ម​បូ​ឌា​ដេ​លី​,​ ចុះ​ថ្ងៃ​ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៦​។
  5. 5. ដូច​យោង​ខាង​ដើម​។​
  6. 6. ក្រសួង​ការ​បរទេស​ប្រទេស​ជប៉ុន. “​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​(ODA).” កែ​ប្រែ​ចុង​ក្រោយ ១១ មេសា ២០១៦.[ភាសាអង់គ្លេសhttp://www.mofa.go.jp/policy/oda/page_000008.html#cambodia
  7. 7. ធនាគារ​អភិវឌ្ឍន៍​អាស៊ី. “​ធានាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​កម្ពុជា៖ សលាកប័ត្រពត៌មាន​សង្ខេប.” កែ​ប្រែ​ចុង​ក្រោយ មេសា ២០១៦.[ភាសាអង់គ្លេសhttp://www.adb.org/sites/default/files/publication/27757/cam_0.pdf
  8. 8. ក្រសួង​ការ​បរទេស​ស.រ.អាមេរិក. “​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា.” កែ​ប្រែ​ចុង​ក្រោយ ២៩ សីហា ២០១៤.[ភាសាអង់គ្លេសhttps://www.state.gov/u-s-relations-with-cambodia/
  9. 9. សុខ​ ខេមរា​.​ “​កម្ចី​ធនាគារពិភពលោក​នាំ​ឱ្យ​មាន​ច​ម្ង​ល់​ពី​បញ្ហា​ទំនុកចិត្ត​.”​ វី​អូ​អេក​ម្ពុ​ជា​,​ ចុះ​ថ្ងៃ​ទី​ ២៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៦​។
  10. 10. ប្រាក់ ចាន់​ថុល. “ចិន​សន្យា​ផ្ដល់​ជំនួយ ៥៤៨ លាន​ដុល្លារ​ដើម្បី​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​កម្ពុជា.” រ័យ​ទើរ,​ ១០ មេសា ២០១៣. ចូល​អាន ២៥ មិថុនា ២០១៥.[ភាសាអង់គ្លេស] https://www.reuters.com/article/us-cambodia-china-idUSBRE93909D20130410
  11. 11. ទិន្នន័យជំនួយ “ការតាមដានហិរញ្ញវត្ថុអភិវឌ្ឍរបស់ចិន”, ២០១០-២០១៤. កម្ពុជា។ ចូលអានថ្ងៃទី ១៣ តុលា ឆ្នាំ២០១៥។ http://china.aiddata.org/
  12. 12. ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា. “​ការ​គ្រប់​គ្រង​ជំនួយ​នៅ​កម្ពុជា”. ចូលអាន ២៥ មិថុនា ២០១៥.​ http://www.cdc-crdb.gov.kh/cdc/aid-management-cambodia.html
  13. 13. គណៈ​កម្មាធិការសហប្រតិបត្តិការដើម្បី​កម្ពុជា (គ.ស.ក). ការ​ចូល​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ២០១១. ភ្នំពេញ៖ គ.ស.ក, ២០១២. http://www.ccc-cambodia.org/downloads/publication/CCC-CSO%20Contributions%20Report.pdf
  14. 14. ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា. របាយការណ៍​ប្រសិទ្ធិភាព​ជំនួយ​នៅ​កម្ពុជា. ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា, ២០១០. [ភាសាអង់គ្លេស] http://www.cdc-crdb.gov.kh/cdc/third_cdcf/aer_2010_en.pdf
  15. 15. អង្គការសហប្រជាជាតិ. “ប្រែក្លាយពិភពលោករបស់យើង៖ របៀបវារៈដើម្បីការអភិវឌ្ឍន៍ដោយនិរន្តរភាពឆ្នាំ ២០៣០ » ចូលអាន ១៣ តុលា ២០១៥. [ភាសាអង់គ្លេស] https://sustainabledevelopment.un.org/post2015/transformingourworld
  16. 16. Cam​ McGrath​ និង​ ហ័​រ​ គឹ​ម​សាយ​.​ “​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​កម្រិត​ប្រទេស​ចំណូល​ទាប​មធ្យម​.”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ០៥​  ខែ​ កក្កដា​ ឆ្នាំ​ ២០១៦។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

UCr3V
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!