សត្វ

​សត្វ​នៅ​កម្ពុជា​គឺជា​ទ្រព្យសម្បត្តិ​រដ្ឋ​ក្រោម​មាត្រា​ ៤៨​ នៃ​ច្បាប់​ព្រៃឈើ​ឆ្នាំ​ ២០០២​។​ ច្បាប់​នេះ​បាន​ដាក់​រដ្ឋបាល​ព្រៃឈើ​ឱ្យ​ទទួល​បន្ទុក​កម្មវិធី​ស្រាវជ្រាវ​ និង​កិច្ចការ​អភិរក្ស​។​ រដ្ឋបាល​ព្រៃឈើ​អនុវត្ដ​ការងារ​នេះ​តាម​រយៈ​នាយកដ្ឋាន​សត្វព្រៃ​ និង​ជីវៈចម្រុះ​។​ កម្មវិធី​អភិរក្ស​នៅ​តាម​តំបន់​ជា​ញឹកញាប់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សហការ​គ្នា​រវាង​រដ្ឋាភិបាល​ សហគមន៍​មូលដ្ឋាន​ និង​អង្គការក្រៅរដ្ឋាភិបាល​។​

​ក្នុង​ចំណោម​ស្ថាប័ន​សំខាន់ៗ​ដែល​ទទួលខុសត្រូវ​ការពារ​សត្វ​ គឺ​មាន​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​នៅ​ភ្នំ​តា​ម៉ៅ​ដែល​ទទួលយក​សត្វ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​ ការ​ផ្តួចផ្តើម​គំនិត​ឯកជន​ដទៃ​ទៀត​មួយ​ចំនួន​បំពេញ​តួនាទី​ដូច​គ្នា​ដែរ​ ដូច​ជា​ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ​ជាដើម​។​

​ប្រទេស​កម្ពុជា​គឺជា​សមាជិក​នៃ​អនុសញ្ញា​ស្តី​ពី​ជីវៈចម្រុះ​ និង​បាន​ចេញ​របាយការណ៍​អំពី​ការ​រីក​ចម្រើន​នៃ​ការ​អភិរក្ស​ជីវៈចម្រុះ​។​

Temples of Cambodia. Photo by ND Strupler. Updated on 26 July 2010. Licensed under CC BY 2.0.

រូបសត្វស្វា ក្នុងចំនោមកម្រងរូបភាពប្រាសាទប្រទេសកម្ពុជា។ រូបភាព ដោយ ND Strupler, ថតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0.

​មាន​តំបន់​ជា​ច្រើន​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​សារៈសំខាន់​សម្រាប់​ភាព​ចម្រុះ​នៃ​សត្វ​ ហើយ​តំបន់​ខ្លះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ដែនជម្រកសត្វព្រៃ​ (​ផែនទី​របស់​អូ​ឌី​ស៊ី​)​។​ គូលែន​ភ្នំ​ទេព​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០០៤​ ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ខេត្តសៀមរាប​។​1​ តំបន់​នេះ​ជា​បណ្តុំ​នៃ​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​នៅ​ទូ​ទាំង​ពិភពលោក​ចំនួន​ ៣៦​ ដែល​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​ IUCN​ រួម​មាន​ ៦​ ប្រភេទ​ដែល​ជិត​ផុត​ពូជ​។​ ក្នុង​ចំណោម​សត្វ​ទាំងនេះ​ សត្វ​ដែល​គេ​ស្គាល់​ច្រើន​បំផុត​គឺ​:

  • សត្វ​ត្រ​យ៉ង​យក្ស
  • ប្រជៀវ​អង្កាម​ (​ដែល​ត្រូវ​បាន​គេ​ស្គាល់​តែ​នៅ​ក្នុង​ដែន​ជម្រក​ និង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​)
  • ​ដំរី​អាស៊ី​
  • ​រមាំង​
  • ​ក្រពើ​ភ្នំ​

​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​បាន​ចាប់ផ្តើម​កម្មវិធី​សង្គ្រោះ​ជា​ច្រើន​ 2​ (​ការ​សង្គ្រោះ​ត្រី​ផ្សោតការ​នាំ​សត្វ​ខ្លា​មក​កម្ពុជា​វិញសត្វព្រៃ​ដែល​ជិត​ផុត​ពូជ​)

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៨​ ក៏​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា​ផង​ដែរ​។​3តំបន់​ការពារ​នេះ​ គឺជា​ជម្រក​សម្រាប់​ប្រភេទ​សត្វ​កម្រ​ដូច​ជា​ សត្វ​ទោច​ថ្ពាល់​លឿង​ និង​ស្វា​កន្ទុយ​ស​។​

​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ​ប្រតិបត្តិ​នៅ​ជួរ​ភ្នំក្រវាញ​ដែល​ត្រូវ​បាន​គេ​និយាយ​ថា​ជា​តំបន់​សត្វព្រៃ​ដ៏​ល្អ​បំផុត​ដែល​ត្រូវ​បាន​អភិរក្ស​នៅ​អាស៊ី​អាគ្នេយ៍​។​4​ ទោះជា​យ៉ាងណា​ក៏​ដោយ​តំបន់​នេះ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​កងកម្លាំង​ខ្មែរក្រហម​ ហើយ​ជំរក​ធម្មជាតិ​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ​ ដែល​បច្ចុប្បន្ន​នេះ​ត្រូវការ​ការ​ស្ដារ​ឡើង​វិញ​។​

​សត្វ​ខ្លា​បាន​ផុត​ពូជ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ (​មិន​មានពូជ​សម្រាប់​បង្កាត់​នោះ​ទេ​)5​ ហើយ​សត្វ​ខ្លា​ឥណ្ឌូចិន​ចុង​ក្រោយ​ត្រូវ​បាន​គេ​ថត​ជាប់​នៅ​ក្នុង​ព្រៃ​ក្នុង​ឆ្នាំ​ ២០០៧​។​ បច្ចុប្បន្ន​គម្រោង​មួយ​កំពុង​ត្រូវ​បាន​គេ​ពិចារណា​ដើម្បី​ដាក់​បញ្ចូល​ចំនួន​សត្វ​ខ្លា​ឡើង​វិញ​។​6;7

​ប្រភេទ​សត្វ​សំខាន់ៗ​ជា​ច្រើន​ទៀត​ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង​ទំព័រ​របស់​អង្គការ​អូ​ឌី​ស៊ី​ស្តី​ពី​ ជីវៈចម្រុះ​ជីវៈចម្រុះ​ តំបន់​សមុទ្រ​ និង​ឆ្នេរ​ និង​ ទន្លេ​ និង​បឹង​។​

​ការ​គំរាមកំហែង​ដល់​សត្វ​

​មូលហេតុ​សំខាន់ៗ​សម្រាប់​ការ​ថយ​ចុះ​នៃ​ជីវៈចម្រុះ​ជីវៈចម្រុះ​នៅ​តែ​ជា​ការ​អភិវឌ្ឍ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជម្រក​សត្វ​។​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ផ្លាស់​ប្តូរ​ដី​ គឺជា​កត្តា​ជំរុញ​សម្រាប់​អំបូរ​សត្វ​ជា​ច្រើន​ដែល​មិន​អា​ចរក​បរិស្ថាន​សុវត្ថិភាព​ដើម្បី​អភិវឌ្ឍ​បាន​។​ ច្បាប់​ការពារ​សត្វ​មិន​ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ទេ​។​ ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​ភាគច្រើន​បាន​បរាជ័យ​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជម្រក​ធម្មជាតិ​របស់​ពួក​គេ​។​8

​បញ្ហា​ចម្បង​មួយ​ផ្សេង​ទៀត​គឺ​ការ​បរបាញ់​ដោយ​ខុសច្បាប់​ ការ​ប្រ​ម៉ា​ញ់​ និង​ការ​ធ្វើ​អាជីវកម្ម​សត្វ​ ជា​ពិសេស​គោលដៅ​លើ​សត្វ​ដំរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​9​ ផ្នែក​នៃ​រាង​កាយ​របស់​សត្វ​ខ្លះ​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​ងងឹត​ ហើយ​វត្ថុធាតុដើម​ដូច​ជា​ភ្លុក​នៅ​តែ​មាន​តំរូវការ​ខ្ពស់​។​ ការ​រត់ពន្ធ​សរីរាង្គ​ខ្លះ​នៃ​សត្វ​ដែល​ជិត​ផុត​ពូជ​ (​ក្រញាំ​ខ្លាឃ្មុំ​ ក្បាលក្រពើ​ កន្ទុយដំរី​ ស្បែក​ក្រពើ​)​ ត្រូវ​បាន​គេ​រាយការណ៍​នៅ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជិតខាង​។​10​ លើស​ពី​នេះ​ទៀត​សត្វ​ដំរី​ត្រូវ​បាន​គេ​យក​មក​ធ្វើ​អាជីវកម្ម​សម្រាប់​គោលបំណង​ទេសចរណ៍​ ជួនកាល​នាំ​ទៅ​រក​ការ​ថែទាំ​មិនល្អ​ និង​ស្លាប់​ដោយសារ​ការ​អស់កម្លាំង​។​11

​សត្វ​ដែល​ត្រូវ​បាន​គេ​ប្រមាញ់​សម្រាប់​សាច់​របស់​វា​រួម​មាន​ សត្វ​ស្វា​ សត្វ​ក្តាន់​ សត្វ​ប្រើស​ សត្វ​ឈ្លូស​ និង​ប្រភេទ​សត្វ​ល្មូ​ន​ និង​បក្សី​ជា​ច្រើន​ប្រភេទ​។​12​ សូ​ម្បី​តែ​ពូជ​សត្វ​ធម្មតា​ក៏​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​ពី​សកម្មភាព​ពាណិជ្ជកម្ម​ស្របច្បាប់​ ឬ​ខុសច្បាប់​ដែរ​។​

​ផលិតកម្ម​ត្រី​បឹង​ទន្លេសាប​កំពុង​ថយ​ចុះ​ដោយសារ​កត្តា​ផ្សេងៗ​ ដែល​ក្នុង​នោះ​ការ​ដាក់​សម្ពាធ​លើ​ធនធាន​ និង​បច្ចេកទេស​នេសាទ​គ្មាន​ចីរភាព​(​អេ​ឡិច​ត្រូ​និ​ច​ មង​ក្រឡា​តូច​ហួស​កម្រិត​)​ បាន​សម្លាប់​ត្រី​មិន​ចាំបាច់​ជា​ច្រើន​ រួម​ទាំង​កូន​ត្រី​ដែល​ទើបនឹង​កើត​ដែល​មិន​អាច​ក្លាយទៅជា​ធនធាន​ដោយ​ខ្លួនឯង​ និង​បង្កើត​ឡើង​វិញ​។​13

​ជា​ចុង​ក្រោយ​ អាកាសធាតុ​កំពុង​កើនឡើង​ និង​ជម្រក​របស់​សត្វ​ត្រូវ​បាន​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើងៗ​ដោយសារ​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​។​14​ ទីជម្រក​ត្រូវ​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​នៅ​លើ​មាត្រដ្ឋាន​ធំ​ជាង​នេះ​ ពីព្រោះ​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​ពេល​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​ដែល​មិនមែន​ជា​ករណី​កាលពីមុន​នោះ​ទេ​។​ ជា​សរុប​ សម្ពាធ​ជម្រក​រស់នៅ​អាច​នាំ​ឱ្យ​មានការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សត្វ​។​

បាន​ធ្វើ​បច្ចុប្បន្នភាព​៖​ ១៣​ ធ្នូ​ ២០១៧

​ទំព័រ​ដែល​ពាក់ព័ន្ធ​

ឯកសារយោង

  1. 1. ​ដែនជម្រកសត្វព្រៃ​កម្ពុជា​ (២០១៦)​។​ អំពី​ដែន​ជម្រក​។​ ចូល​អាន​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​។​ http://www.cambodiawildlifesanctuary.org/about.html
  2. 2. ​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​.​ “​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​ និង​សត្វព្រៃ​តំណាង​នៅ​កម្ពុជា​”​។​ ចូល​អាន​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​។​ http://cambodia.panda.org/projects_and_reports/endangered_species/
  3. 3. ​ព្រៃ​សីមា​ (២០១៦).​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​។​ ចូល​អាន​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​។​ http://cambodia.wcs.org/saving-wild-places/seima-forest.aspx
  4. 4. ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​ /​ ក្រវាញ​ខាងត្បូង​,​ កម្ពុជា​ (២០១២).​ អង្គការ​កូដ​រេ​ដ​។​ ចូល​អាន​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​។​ http://www.coderedd.org/redd-project-devs/wildlife-alliance-southern-cardamom/
  5. 5. Stephen​ Luntz.​ (២០១៦).​ “​សត្វ​ខ្លា​បាន​ផុត​ពូជ​នៅ​ក្នុង​ប្រទេស​កម្ពុជា​”​។​ IFL​ Science!,​ ចូល​អាន​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​។​ http://www.iflscience.com/plants-and-animals/cambodias-plan-tiger-revival/
  6. 6. John​ Raphael​ (២០១៦)​។​ “​គ្មាន​សត្វ​ខ្លា​នៅ​កម្ពុជា​ទេ​!​ ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដាក់​សត្វ​ខ្លា​នៅ​ក្នុង​ព្រៃ​ឡើង​វិញ​”​។​ កាសែត​ណេ​ត​ឆ័​រ​វើ​ល​ញូ​វ​។​ ចូល​អាន​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​។​ http://www.natureworldnews.com/articles/20600/20160410/no-more-tigers-in-cambodia-government-plans-to-reintroduce-the-big-cats-in-their-forests.htm
  7. 7. ​បញ្ជី​ក្រហម​នៃ​ប្រភេទ​សត្វ​របស់​អង្គការ​ IUCN​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ (២០១១​ –​ ២០១៣)​ និង​បញ្ជី​សត្វ​ប៉ាន់​ប្រមាណ​ (​របាយការណ៍​ជីវៈចម្រុះ​ទី​ ៥)​។​ (​រដ្ឋបាល​ព្រៃឈើ​ ២០១៣)
  8. 8. Igor​ Kossov​ (២០១៦).​ WWF៖​ ប្រភេទ​សត្វព្រៃ​កម្ពុជា​ «​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​»​។​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៦​។​ http://www.phnompenhpost.com/national/species-dramatic-decline-east-wwf
  9. 9. ​ឃី​ សុ​វុ​ឌ្ឍី​,​ Matt​ Blomberg.​ “​ភ្លុក​ដំរី​ដ៏​ធំ​ត្រូវ​បាន​គេ​រឹបអូស​នៅ​ក្រុងព្រះសីហនុ​”​។​ កាសែត​ឌឹ​ខេ​ម​បូ​ឌា​ដេ​លី​,​ ចុះ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៤​។​ ចូល​អាន​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​។​ https://www.cambodiadaily.com/archives/massive-ivory-haul-seized-in-sihanoukville-58451/
  10. 10. Jeffrey​ Hays​ (២០១៤).​ “​សត្វព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​”​។​ ចូល​អាន​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​។​ http://factsanddetails.com/southeast-asia/Cambodia/sub5_2e/entry-2931.html
  11. 11. Hugh​ Morris.​ “​ដំរី​ចាស់​ដួល​សន្លប់​ហើយ​ស្លាប់​ បន្ទាប់​ពី​ដឹក​ភ្ញៀវ​ទេសចរ​”​។​ កាសែត​ឌឹ​តេ​ឡេ​ក្រាម​,​ ចុះ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៦​។​ ចូល​អាន​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​។​ http://www.telegraph.co.uk/travel/destinations/asia/cambodia/articles/elephant-dies-of-heart-attack-in-40-degree-heat-in-cambodia/
  12. 12. Igor​ Kossov​ (២០១៦).​ WWF៖​ ប្រភេទ​សត្វព្រៃ​កម្ពុជា​ «​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​»​។​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៦​។​ http://www.phnompenhpost.com/national/species-dramatic-decline-east-wwf
  13. 13. M.Keskinen,​ M.Kummu,​ A.​ Salmivaara,​ S.Paradis,​ L.Hannu,​ H.de​ Moel,​ P.Ward,​ P.Sokhem.​ (២០១៣)​។​ “​ទន្លេសាប​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត​?”​ ក្រុម​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​ និង​ទឹក​។​ ចូល​អាន​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​។​ http://www.tonlesap.gov.kh/images/media/report_futures_study_en.pdf
  14. 14. Lauren​ Crothers.​ “​សត្វ​ស្លាប់​នៅ​ពេល​ប្រទេស​កម្ពុជា​បណ្តាល​មក​ពី​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​”​។​ កាសែត​ឌឹ​ហ្គា​ឌៀ​ន​,​ ចុះ​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០១៦​។​ ចូល​អាន​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​។​ https://www.theguardian.com/global-development/2016/may/05/animals-die-cambodia-worst-drought-decades
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dvfNG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!