គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (សមាគម) គឺជាស្ថាប័នមិនមែនរដ្ឋាភិបាលសម្រាប់មេធាវីកម្ពុជា។ អនុលោមតាមមាត្រា ២៤ នៃគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីតួនាទីមេធាវី សមាគមតំណាងឱ្យផលប្រយោជន៍របស់មេធាវី លើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលបន្តរបស់ពូកគេ និងការពារសុចរិតភាពវិជ្ជាជីវៈរបស់ពួកគេ។1 ដើម្បីអនុវត្តច្បាប់នៅកម្ពុជា មេធាវីត្រូវចុះឈ្មោះជាមួយសមាគម។ អង្គការនេះបំពេញភារកិច្ចរបស់ខ្លួនដោយឯករាជ្យពីរដ្ឋាភិបាលប៉ុន្តែស្ថិតនៅក្រោមច្បាប់ស្តីពីលក្ខនិ្តកៈមេធាវី។2 មុននឹងត្រូវបានអនុញ្ញាតឱ្យចូលជាធរមាននៅក្នុងសមាគម មេធាវីថ្មីត្រូវអនុវត្តសំណុំរឿងពីរដោយផ្អែកលើការស្ម័គ្រចិត្ត (pro bono)។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីបានចូលគណៈមេធាវីហើយ មេធាវីមិនតម្រូវឱ្យផ្តល់សេវាកម្មផ្នែកច្បាប់ឥតគិតថ្លៃ ឬ ជំនួយផ្នែកច្បាប់ឡើយ។3
ជំនួយផ្នែកច្បាប់របស់គណៈមេធាវី
គណៈមេធាវីទទួលយកអតិថិជនដែលមានប្រាក់ចំណូលទាបបន្ទាប់ពីពួកគេត្រូវបានកំណត់ថាមានភាពក្រីក្រគ្រប់គ្រាន់ដោយប្រធានចៅក្រមនៃតុលាការ និងប្រធានក្រឡាបញ្ជីនៃតុលាការ។4 នៅពេលត្រូវបានអនុម័តបុគ្គលអាចបញ្ជូនសំណើដែលទទួលយករបស់ពួកគេសម្រាប់ជំនួយផ្នែកច្បាប់ទៅប្រធានគណៈមេធាវី។ បន្ទាប់មក ប្រធានមានរយៈពេលដប់ប្រាំថ្ងៃដើម្បីចាត់តាំងមេធាវីនៃនាយកដ្ឋានជំនួយផ្នែកច្បាប់ ចំពោះករណីរបស់ពួកគេ។5
សមាគមផ្តល់ជូននូវសេវាកម្មផ្នែកច្បាប់ឥតគិតថ្លៃដ៏ល្អតាមរយៈនាយកដ្ឋានជំនួយផ្នែកច្បាប់របស់ខ្លួនដែលជួយដល់អតិថិជនដែលមានប្រាក់ចំណូលទាបជាមួយនឹងតំណាងមេធាវី។ មូលនិធិសម្រាប់នាយកដ្ឋានជំនួយផ្នែកច្បាប់បានមកពីប្រភពចម្បងពីរ។ ទីមួយ គឺមូលនិធិគណៈមេធាវីដែលបានមកពីការរួមចំណែកចាំបាច់ពីមេធាវីទាំងអស់របស់សមាគម។ ទីពីរ គឺរាជរដ្ឋាភិបាលកម្ពុជាបានចូលរួមចំណែកផ្តល់ថវិកាមួយចំនួនសម្រាប់សេវាកម្មជំនួយផ្នែកច្បាប់។ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចង្អុលបង្ហាញថានៅឆ្នាំ ២០២១ រដ្ឋាភិបាលនឹងបង្កើនថវិកាចំនួន ២.០០០ លានរៀល ឬ ៥០ ម៉ឺនដុល្លារ។6 ថ្វីបើមានការបង្កើនថវិកាក៏ដោយ ការគាំទ្រសេវាកម្មជំនួយផ្នែកច្បាប់នៅតែមិនគ្រប់គ្រាន់។ ចំនួនតិចតួចនិងថយចុះនៃមេធាវីផ្នែកច្បាប់ក៏ជាបញ្ហាប្រឈមមួយទៀតផងដែរជាពិសេសកង្វះមេធាវីនៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា។7
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា បានអោយដឹងថាសម្រាប់ឆ្នាំ ២០២០ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ការតំណាងផ្នែកច្បាប់ ២.៥៦៦ ករណីសម្រាប់ជនក្រីក្រចំនួន ៤.០០០ នាក់ ដែលក្នុងនោះ ២៩១ នាក់ជាស្ត្រី និង ៨២៦ នាក់ជាអនីតិជន។ បន្ថែមពីនេះ មានសេវាពិគ្រោះយោបល់ផ្នែកច្បាប់ក្នុង ២២៦ ករណីសម្រាប់ប្រជាជនក្រីក្រ។8 គោលនយោបាយថ្មីមួយក៏ត្រូវបានណែនាំផងដែរដើម្បីឱ្យសមាជិកអាចការពារជនក្រីក្រផ្តល់ដំបូន្មានប្រឹក្សាសេវាកម្មច្បាប់ដោយឥតគិតថ្លៃដល់សាធារណជននៅការិយាល័យមេធាវីនីមួយៗ។9 គណៈមេធាវីបានសន្យាថា នឹងពង្រីកវិសាលភាពការពារក្តីឱ្យជនក្រីក្រឥតគិតថ្លៃ និងអំពាវនាវឱ្យមេធាវីនៅទូទាំងប្រទេសជួយរកយុត្តិធម៌សង្គមដើម្បីកាត់បន្ថយផលប៉ះពាល់នៃភាពក្រីក្រ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ៥ ខែកុម្ភះឆ្នាំ ២០២១។ ជនរងគ្រោះនៃឧក្រិដ្ឋកម្ម ឬបទមជ្ឈិមដែលមិនមានមធ្យោបាយ ឬលទ្ធភាពទទួលបានការតំណាងផ្នែកច្បាប់ដូចជា កម្មករកាត់ដេរ ស្ត្រី និងកុមារ នឹងត្រូវបានលើកទឹកចិត្តផងដែរដើម្បីស្វែងរកជំនួយ។10
គិតត្រឹមថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២១ គណៈមេធាវីបានទទួលមេធាវីស្ម័គ្រចិត្តចំនួន ៤៣៨ នាក់ក្នុងនោះមេធាវី ២៤៩ នាក់ស្ម័គ្រចិត្តផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ និងមេធាវី ១៨៩ នាក់ស្ម័គ្រចិត្តផ្តល់ដំបូន្មានផ្នែកច្បាប់និងការពារជនក្រីក្រដោយឥតគិតថ្លៃ។ ប្រជាជនអាចទាក់ទងមេធាវីស្ម័គ្រចិត្តដែលមានកាតព្វកិច្ចគ្រប់ពេលវេលាក្នុងម៉ោងធ្វើការធម្មតានៅទូទាំងប្រទេស។11 គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាថ្មីៗនេះបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដើម្បីពង្រីកសេវាកម្មផ្នែកច្បាប់ដល់ក្មេងស្រី និងស្ត្រីដែលរងគ្រោះដោយអំពើហឹង្សា និងបណ្តុះបណ្តាលមន្ត្រីក្នុងច្បាប់ពាក់ព័ន្ធ។12
រចនាសម្ព័ន្ធរបស់គណៈមេធាវី
ព័ត៌មានទំនាក់ទំនងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
អាស័យដ្ឋានការិយាល័យ | កែងផ្លូវលេខ ១១២៩ និងផ្លូវ ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ |
ទូរស័ព្ទ | (៨៥៥) ២៣ ៦២២ ៧០៧០ |
អ៊ីមែល | info@bakc.org.kh |
គេហទំព័រ | www.bakc.org.kh |
ទាក់ទងនឹងគណៈមេធាវី និងសេវាកម្មជំនួយផ្នែកច្បាប់
- ជំនួយផ្នែកច្បាប់
- គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីជំនួយផ្នែកច្បាប់
- អ្នកផ្តល់ជំនួយផ្នែកច្បាប់
- អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្តល់ជំនួយផ្នែកច្បាប់
ឯកសារយោង
- 1. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស, “គោលការណ៍ជាមូលដ្ឋានស្តីពីតួនាទីមេធាវី,” មាត្រាទី ២៤, ថ្ងៃទី ២៧ ខែសីហា ឆ្នាំ១៩៩០។
- 2. “ច្បាប់ស្តីពីលក្ខនិ្តកៈមេធាវី,” មាត្រាទី ១។
- 3. Allen Park, “ប្រ៊ូបូណូនៅកម្ពុជា,” Thomson Reuters Foundation News, ថ្ងៃទី ២២ ខែឧសភា ឆ្នាំ១៩៩០។ ចូលមើលខែកញ្ញា ឆ្នាំ២០២១។
- 4. “ច្បាប់ស្តីពីលក្ខនិ្តកៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា,” មាត្រាទី ៣០។
- 5. “បទបញ្ជាផ្ទៃក្នុងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា,” មាត្រាទី ៦។
- 6. វ៉ន ដារ៉ា, “ជាង ២.០០០ នាក់ទទួលបានជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ,” កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១។ ចូលមើលខែកញ្ញា ឆ្នាំ២០២១។
- 7. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស, “ជំនួយផ្នែកច្បាប់“។ ចូលមើលខែកញ្ញា ឆ្នាំ២០២១។
- 8. វ៉ន ដារ៉ា, “គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាតំណាងឱ្យជនក្រីក្រនៅក្នុងករណីជិត ៥.០០០ ករណី,” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០។ ចូលមើលខែកញ្ញា ឆ្នាំ២០២១។
- 9. សែន ដាវិត, “គោលនយោបាយថ្មីរបស់គណៈមេធាវីដើម្បីផ្តល់ជំនួយផ្នែកច្បាប់,” កាសែតខ្មែរថាមស៍, ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១។ ចូលមើលខែកញ្ញា ឆ្នាំ២០២១។
- 10. ឡាយ សាមាន, “គណៈមេធាវីកម្ពុជា ប្តេជ្ញាពង្រីកវិសាលភាពការពារក្តីឱ្យជនក្រីក្រឥតគិតថ្លៃ,” កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១។ ចូលមើលខែកញ្ញា ឆ្នាំ២០២១។
- 11. គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC). “សេចក្តីជូនដំណឹង លេខ ៤៤១ ស្តីពីបញ្ជីឈ្មោះមេធាវីស្ម័គ្រចិត្តផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ,” ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
- 12. វ៉ន ដារ៉ា, “គណៈមេធាវី និងក្រុមប្រឹក្សាជាតិរួមគ្នាការពារក្តីឱ្យស្ត្រី និងក្មេងស្រីក្រីក្រ,” កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ២១ ខែមិនា ឆ្នាំ២០២១។ ចូលមើលខែកញ្ញា ឆ្នាំ២០២១។