ជំនួយផ្នែកច្បាប់

យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មាន​​ភាព​​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ដោយ​មិន​គិត​ពី​ទ្រព្យសម្បត្តិ​ ឬ​ឋានៈ​។​1 ​វា​ជំរុញ​គោលការណ៍​នយោបាយ​មួយ​ដែល​ហៅ​ថា​នីតិរ​ដ្ឋ​2​ ដែល​ជា​ច្បាប់​ដ៏​ល្អ​មួយ​សម្រាប់​សមាជិក​ទាំងអស់​នៃ​សង្គម​មួយ ​រួម​ទាំង​ប្រជាជន​ និង​រដ្ឋ​ដែល​ត្រូវ​បាន​ទទួលខុសត្រូវ​ស្មើគ្នា​ដោយ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​របស់​ប្រទេស​របស់​ពួក​គេ​។​3

ទោះបីជាយ៉ាងណាក៏ដោយ នៅលើចំណាត់ថ្នាក់​អន្តរជាតិ​សម្រាប់តំបន់​នេះ​ ប្រទេស​កម្ពុជា​មាន​អត្រា​ទាប​។​

  • ​នៅ​ឆ្នាំ​ ២០២០​ គម្រោង​យុត្តិធម៌​ពិភពលោក​បាន​វាយតម្លៃ​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​ចំនួន​ ១២៨​ ដោយ​ផ្តល់​ពិន្ទុ​ចាប់ពី​ ០​ ដល់​ ១​ ដែល​ ១​ បង្ហាញ​ពី​ការ​ប្រកាន់ខ្ជាប់​យ៉ាង​ខ្លាំង​ចំពោះ​នីតិរដ្ឋ​។​ កម្ពុជា​ទទួល​បាន​ពិន្ទុ​ ០,៣៣​ ដែល​ជា​ការ​អនុវត្ត​ខ្សោយ​បំផុត​ទី​ ២​ ដែលមាន​តែ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា​ទាប​ជាង​ប៉ុណ្ណោះ​។​4
  • ​សូចនាករ​អភិបាលកិច្ច​ទូ​ទាំង​ពិភពលោក​របស់​ធនាគារពិភពលោក​រួម​មានការ​ពិចារណា​លើ​នីតិរដ្ឋ​។​ នៅ​ឆ្នាំ​ ២០១៩​ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ ១៧,៧៩​ សម្រាប់​ប្រភេទ​នេះ​ (​ដែល​ ០​ ត្រូវ​នឹង​ថ្នាក់ទាប​បំផុត​ និង​ ១០០​ ត្រូវ​នឹង​ចំណាត់​ថ្នាក់ខ្ពស់​បំផុត​)​។​5
  • ​ស​ន្ទ​ស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​សម្រាប់​ឆ្នាំ​ ២០២០​ បាន​វាយតម្លៃ​ប្រទេស​ចំនួន​ ១៨០​ ដោយ​កម្រិត​យល់​ឃើញ​របស់​ពួក​គេ​នៃ​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​សាធារណៈ​។​ នៅ​ក្នុង​ការ​ដាក់​ពិន្ទុ​របស់​ពួក​គេ​ដែល​ ០​ គឺ​ពុក​រលួយ​ខ្លាំង​ហើយ​ ១០០​ គឺ​មិន​មានការ​ពុក​រលួយ​។​ កម្ពុជា​ទទួល​បាន​ពិន្ទុ​ ២១​ ជាប់​ចំណាត់ថ្នាក់​ទី​ ១៦០​ (​មាន​អំពើ​ពុក​រលួយ​ខ្ពស់ ​និង​មាន​នីតិរ​ដ្ឋ​ខ្សោយ​។​ )

​វិធី​មួយ​ដើម្បី​គាំទ្រ​ដល់​នីតិរ​ដ្ឋ​គឺ​ផ្តល់​ជា​ជំនួយ​ផ្នែក​ច្បាប់​ ផ្តល់​សេវា​ប្រឹក្សា​ ឬ​មេធាវី​ផ្នែក​ច្បាប់​មាន​ដែល​តម្លៃ​ទាប​ ឬ​ឥត​គិតថ្លៃ​ដល់​អ្នក​មិន​មាន​លទ្ធភាព​។​ ការ​ទទួល​បាន​មេធាវី​ជម្រុញ​ឱ្យនីតិរដ្ឋ​លូតលាស់​ដោយ​ធានា​បាន​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជួប​ការ​លំបាក​ត្រូវ​បាន​ជូនដំណឹង​ឱ្យ​បាន​ត្រឹមត្រូវ​អំពី​សិទ្ធិ​ស្របច្បាប់​របស់​ពួក​គេ​។​ វា​ក៏​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទទួល​បាន​សិទ្ធិ​ទាំងនោះ​នៅ​ក្នុង​តុលាការ​ដោយ​យុត្តិធម៌​ផង​ដែរ​។​6

មេធាវីវ័យក្មេងៗជិតមួយរយនាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីវិធីថ្មីបំផុតដើម្បីឈានទៅរកការទទួលបានយុត្តិធម៌៖ កម្មវិធីទូរស័ព្ទចល័តបង្កើតឡើងដើម្បីធ្វើបដិវត្តជំនួយផ្នែកច្បាប់នៅកម្ពុជា ដែលរៀបចំឡើងដោយ Cambodia Bridges to Justice។ រូបភាពដោយ International Bridges to Justice (IBJ) ថតនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។ អាជ្ញាបណ្ណមិនត្រូវបានកំណត់។

​ការ​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់​ត្រូវ​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។​ មាត្រា​ទី​ ៣៨​ នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​ចែង​ថា​ ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ទទួល​បាន​នូវ​ការ​ការពារ​ផ្នែក​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​។​​7 វា​ត្រូវ​បាន​បកស្រាយ​បន្ត​នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ដែល​ជនជាប់ចោទ​អាច​ត្រូវ​បាន​តំណាង​ដោយ​មេធាវី​នៃ​ជម្រើស​របស់​ពួក​គេ​ ឬ​អាច​ស្នើ​សុំ​ឱ្យ​តុលាការ​ជ្រើសតាំង​មេធាវី​ឱ្យ​ពួក​គេ​។​8​ ជំនួយ​ពី​មេធាវី​គឺជា​ចាំបាច់ នៅ​ពេល​ដែល​ជនជាប់ចោទ​ជា​អនីតិជន​ ឬ​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ត្រូវ​បាន​លើក​ឡើង​​។​9

​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​ ជំនួយ​ផ្នែក​ច្បាប់​​ត្រូវ​បាន​ផ្តល់​ដោយ​មេធាវី​ ដែល​អាច​មក​ពី​អង្គការ​ផ្សេងៗ​គ្នា​។​ មេធាវី​ភាគច្រើន​ដែល​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ត្រូវ​បាន​ផ្តល់​ដោយ​នាយកដ្ឋាន​ជំនួយ​ផ្នែក​ច្បាប់​ នៃ​គណៈមេធាវី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ខណៈ​ពេល​ដែល​គណៈមេធាវី​អាច​ដំណើរការ​បាន​ដោយ​ការ​រួមចំណែក​របស់​មេធាវី​ដែល​ជា​សមាជិក​របស់​ខ្លួន​10​ ជំនួយ​ផ្នែក​ច្បាប់​ត្រូវ​បាន​ផ្តល់​ថវិកា​ជា​ចម្បង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​បាន​គ្រោង​ថវិកា​ចំនួន​ ៥០០​.០០០​ ដុល្លារ​សម្រាប់​ឆ្នាំ​ ២០២១​។​11​ ម្ចាស់​ជំនួយ​បរទេស​ និង​អង្គការ​អន្តរជាតិ​ក៏​ផ្តល់​ការ​គាំទ្រ​ផង​ដែរ​។​12​ អង្គការ​មិនមែនរ​ដ្ធា​ភិ​បាល​ក៏​អាច​ជា​អ្នក​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ផង​ដែរ​ ដែល​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ជំនួយ​អន្តរជាតិ​។​13 ​បន្ថែម​ពីលើ​នេះ​ទៀត ​ក្រុមហ៊ុន​ច្បាប់ឯកជន​ ក្រុមហ៊ុន​ច្បាប់​សម្រាប់​ផលប្រយោជន៍​សាធារណៈ​14 ​និង​ការ​ដាក់​ពង្រាយ​កម្លាំង​មេធាវី​ដែល​បាន​បង្កើត​ថ្មី​ដោយ​រដ្ឋាភិបាល ដើម្បីផ្តល់ជំនួយ​ផ្នែក​ច្បាប់​។​15

​ប្រទេស​កម្ពុជា​បាន​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ពីរ​យ៉ាង​គឺ ​សេវា​ផ្នែក​ច្បាប់​ដោយ​ផ្ទាល់​ និង​ការ​អប់រំ​ផ្នែក​ច្បាប់​ និង​ការ​ចូល​ប្រើប្រាស់​វា​។​16​ សេវាកម្ម​ផ្នែក​ច្បាប់​ដោយ​ផ្ទាល់​គឺជា​ជំនួយ​ដែល​ត្រូវ​នឹង​ស្ថានភាព​ផ្លូវច្បាប់​ជាក់លាក់​របស់​បុគ្គល​មួយ​។​ វា​អាច​ស្ថិតនៅ​ក្នុង​ទម្រង់​ជា​ការ​តំណាង​ផ្នែក​ច្បាប់​នៅ​ក្នុង​តុលាការ​ ឬ​ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ និង​ការ​ប្រឹក្សា​។​17 ​បន្ថែម​ពីលើ​នេះ​ទៀត​ សេវា​ផ្នែក​ច្បាប់​ដោយ​ផ្ទាល់​រួម​មាន ការ​ដោះស្រាយ​វិវាទ​ដែល​បុគ្គល​ត្រូវ​បាន​ជួយ​ក្នុង​ការ​ដោះស្រាយ ​ការ​ខ្វែងគំនិត​គ្នា​នៅ​ក្រៅ​ដំណើរការ​ផ្លូវការ​នៃ​តុលាការ​។​18 ​សេវាកម្ម​ច្បាប់​ដោយ​ផ្ទាល់​ត្រូវ​បាន​ផ្តល់​ដោយ​មេធាវី​មក​ពី​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អង្គការ​ដទៃ​ទៀត​។​

​ទំរង់​ទី​ពីរ​នៃ​ជំនួយ​ផ្នែក​ច្បាប់​គឺ​ការ​អប់​រំជា​សហគមន៍​ និង​ការ​ផ្តល់​ធនធាន​ជំនួយ​ខ្លួនឯង​។​ ទំរង់​នៃ​ជំនួយ​នេះ​ពុំ​បាន​បង្កើត​ឡើង​ឱ្យ​ស្រប​នឹង​ស្ថានភាព​ច្បាប់​ជាក់លាក់​របស់​បុគ្គល​នោះ​ទេ ​ប៉ុន្តែ​គឺ​មាន​គោលបំណង​ជំរុញ​ចំណេះដឹង​ផ្នែក​ច្បាប់​ជា​ទូទៅ​។​ ជាមួយនឹង​ការ​អប់រំ​សហគមន៍ ​ប្រជាពលរដ្ឋ​អាច​យល់​កាន់តែ​ច្បាស់​អំពី​សិទ្ធិ​របស់​ពួក​គេ​ និង​ស្វែងរក​វិធី​ដោះស្រាយ​តាម​ច្បាប់​ដោយ​គ្មាន​ជំនួយ​ផ្ទាល់​ពី​មេធាវី​។​19 ​ ការ​អប់រំ​សហគមន៍​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ដូច​ជា​ អង្គការ​ម​ជ្ឍ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់សហគមន៍​20​ ឬ​ស្ពាន​យុត្តិធម៌​អន្តរជាតិ​21 ​ដែល​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ទាំងនេះ​ឱ្យស្របគ្នា​នឹង​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់​របស់​ពួក​គេ​។​

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

អង្គការក្រៅរដ្ឋាភិបាល*

ក្រុមហ៊ុន​ផលប្រយោជន៍​សាធារណៈ​

  • នាយក​ដ្ធា​ន​ជំនួយ​ផ្នែក​ច្បាប់
  • អង្គការ​អា​ហ្វេ​ស៊ី​ប​កម្ពុជា​
  • មេធាវី​គ្មាន​ព្រំដែន​ប្រទេស​បារាំង​
  • គម្រោង​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ (សមាគម​អា​ដ​ហុ​ក​)
  • សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិ​ទិ្ធ​មនុស្ស​ (​អង្គការ​លី​កាដូ​)
  • អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​
  • មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​
  • ស្ពាន​យុត្តិធម៌​អន្តរជាតិ​
  • ជំនួយផ្លូវច្បាប់នៃកម្ពុជា (ឡាក់)​
  • មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
  • ក្រុម​មេធាវី​ សំរឹទ្ធ​
  • ក្រុម​មេធាវី​ វិស្ណុ​

​ជំនួយ​ផ្នែក​ច្បាប់​គឺ​នៅ​តែមានភាព​ទូលំទូលាយ​បាន​ សម្រាប់​ប្រជាជន​កម្ពុជា​ជា​ច្រើន​។​ នេះ​ដោយសារ​តែ​កង្វះខាត​ថវិកា​សម្រាប់​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់​ និង​ចំនួន​មេធាវី​មិន​គ្រប់គ្រាន់​ ដើម្បី​ជួយ​ដល់​អតិថិជន​ដែល​មាន​ចំណូល​ទាប​។​22 ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រាយការណ៍​ថា ​នៅ​ឆ្នាំ​ ២០១៧​ ករណី​ជំនួយ​ផ្នែក​ច្បាប់​នីមួយៗ​ដែល​ពួក​គេ​បាន​ដោះស្រាយ​នឹង​អាចទទួល​បាន​ថវិកា​ប្រមាណ​ ៤៤​ ដុល្លារ​អា​មេ​រិ​ក​។​23​ បន្ថែម​ពីលើ​នេះ​ទៀត ​ការ​ជំនួយថវិកា​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល ​ដែល​ផ្តល់​ឱ្យ​ផ្នែក​ច្បាប់​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ នេះ​ដោយសារ​តែ​ភាព​នឿយហត់​របស់​ម្ចាស់​ជំនួយ​ទូទៅ​ ដែល​បណ្តាល​មក​ពី​ការ​យល់​ឃើញ​អន្តរជាតិ​ថា ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​នៅប្រទេសកម្ពុជាមិន​មានភាពជោគជ័យ​​។​24

​លើស​ពី​នេះ​ទៅ​ទៀត​ កម្ពុជា​ពុំ​មាន​មេធាវី​គ្រប់គ្រាន់​ ដើម្បី​បម្រើប្រជាជន​ទូទៅ​របស់​ខ្លួន​ឡើយ ​ដោយ​មាន​មេធាវី​ប្រមាណ​ ១៥០០​ នាក់តែប៉ុណ្ណោះ​ (​នៅ​ឆ្នាំ​ ២០១៩)​ មាន​សិទ្ធិ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​25 ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រជាជន​សរុប​ប្រមាណ​ ១៥​ លាន​នាក់​។​26 ​បន្ថែម​ពីលើ​នេះ​ទៀត ​នៅ​ឆ្នាំ​ ២០១៧​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រាយការណ៍​ថា ​ក្នុង​ចំណោម​មេធាវី​ទាំងនោះ​មាន​តែ​ ២០០​ នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ចាត់​ឱ្យ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​។​​27 ​ជា​លទ្ធផល​គឺ​មាន​មេធាវី​ចំនួន​តិច​ ដើម្បី​គាំទ្រ​ដល់​សេចក្តី​ត្រូវការ​ជំនួយ​ផ្នែក​ច្បាប់​នៅ​កម្ពុជា​។​

ប្រភព៖ កាសែត​ខ្មែរ​ថាមស៍​,28​ អង្គការ​ យូ​ អិន​ឌី​ ភី​ និង​អង្គការសហប្រជាជាតិ​ស្តី​ពី​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​29

​សហគមន៍​ជនបទ​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់​​ ដោយសារ​មិន​មាន​សមាគម​គណៈមេធាវី​នៅ​ក្នុង​ខេត្ត​ ​ហើយ​មាន​ក្រុមហ៊ុន​ច្បាប់ឯកជន​តិចតួច​ណាស់។​30 ​ការ​លើកទឹកចិត្ត​សម្រាប់​មេធាវី​ ដើម្បី​ធ្វើការ​ និង​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​នៅ​ខាងក្រៅ​តំបន់​ទីក្រុង​ធំៗ​គឺ​នៅ​មាន​កម្រិត​នៅឡើយ។​ ជា​លទ្ធផល​មេធាវី​កម្ពុជា​ប្រមាណ​ ៩០​ ភាគរយ​ ធ្វើការ​នៅ​ភ្នំពេញ​31 ​ទោះបីជា​ ៧៩​ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ទូទៅ​រស់នៅ​តាម​តំបន់​ជនបទ​ក៏​ដោយ​។​32

​យុទ្ធសាស្ត្រ​ផ្សេងៗ​ជា​ច្រើន​ត្រូវ​បាន​ណែនាំ​សម្រាប់​ធ្វើ​កំណែទម្រង់​ជំនួយ​ផ្នែក​ច្បាប់​នៅ​កម្ពុជា​។​ វិទ្យាស្ថាន​សភា​កម្ពុជា​បាន​ណែនាំ​វិធីសាស្ត្រ​ល្អ​បំផុត​ចំនួន​ពីរ​ សម្រាប់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជំនួយ​ផ្នែក​ច្បាប់​របស់​ប្រទេស​គឺ​ (១)​ បង្កើន​ថវិកា​របស់​រដ្ឋាភិបាល​សម្រាប់​នាយកដ្ឋាន​ជំនួយ​ផ្នែក​ច្បាប់​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ (២)​ បង្កើត​សមាគម​គណៈមេធាវី​នៅ​ក្នុង​ខេត្ត​នីមួយៗ​។​33 ​កំណែទម្រង់​នេះ​ហាក់ដូចជា​ត្រូវការ​ជា​បន្ទាន់​ ជាមួយនឹងភាព​នឿយហត់​របស់​ម្ចាស់​ជំនួយ​អន្តរជាតិ​ដែល​ផ្តល់​មូលនិធិ​ដល់​អង្គការក្រៅរដ្ឋាភិបាល​ជំនួយ​ផ្នែក​ច្បាប់​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ត្រូវ​បិទទ្វារ​ ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​បានឃើញ​បុគ្គលិក​ និង​ធនធាន​របស់​ពួក​គេ​ធ្លាក់​ចុះ​។​34

ទាក់​ទង​នឹង​ជំនួយ​ផ្នែក​ច្បាប់​

ឯកសារយោង

  1. 1. “​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​,”​ មាត្រា​ទី​ ៣១,​ ២០០៨,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  2. 2. ​ហោ​ ប៉េង​ Kong​ Phallack​ និង​Jorg​ Menzel,”​ការ​ណែ​នាំ​អំពី​ច្បាប់​ដោយ​មូលនិធិ​ខុន​រ៉ា​ដ​ អា​ឌិន​ណៅ​អ៊ែ​រ​ ស្ទី​ហ្វ​ស្ទុង​,”​ ២០១២,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  3. 3. Jessica​ Vapnek,​ Peter​ Boaz,​ &​ Helga​ Turku,​ “​ឧទាហរណ៍​ជាក់ស្តែង​អំពី​ការ​ធ្វើ​ឱ្យ​រីក​ចម្រើន​ឡើង​នូវ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​ប្រទេស​ក្រោយ​ជម្លោះ​,”​ Duke​ Forum​ for​ Law​ &​ Social​ Change,​ ២០១៦,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  4. 4. ​គម្រោង​យុ​ត្តិ​ធ​ម៏​ពិភពលោក​,​ “​ស​ន្ទ​ស្សន៍​នីតិរដ្ឋ​ឆ្នាំ​ ២០២០,”​ ២០២០,​ បាន​ចូល​អាន​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២១​។​
  5. 5. “​សូចនាករ​អភិបាលកិច្ច​ទូ​ទាំង​ពិភពលោក​របស់​ធនាគារពិភពលោក​,”​ បាន​ចូល​អាន​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២១​។​
  6. 6. ​អង្គការសហប្រជាជាតិ​ស្តី​ពី​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​, “​ការ​សិក្សា​ជាស​កល​ស្តី​ពី​ជំនួយ​ផ្នែក​ច្បាប់​,”​ ខែតុលា​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  7. 7. “​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​,”​ មាត្រា​ទី​ ៣១,​ ២០០៨,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  8. 8. “​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​,”​ មាត្រា​ទី​ ៣០០,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  9. 9. “​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​,”​ មាត្រា​ទី​ ៣០១,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  10. 10. “​ច្បាប់​ស្តី​ពី​គណៈមេធាវី​,”​ មាត្រា​ទី​ ២៩​។​
  11. 11. ​វ៉​ន​ ដា​រ៉ា​,​ “​មនុស្ស​ជាង​ ២០០០​ នាក់​បាន​ទទួល​ជំនួយ​ផ្នែក​ច្បាប់​ឥត​គិតថ្លៃ​,”​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​។​
  12. 12. “​ច្បាប់​ស្តី​ពី​គណៈមេធាវី​,”​ មាត្រា​ទី​ ២៩​។​
  13. 13. ​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​,​ “​ការ​គាំទ្រ​ជំនួយ​ផ្នែក​ច្បាប់​,”​ ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  14. 14. ​គណៈកម្មការ​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​,​ “​ការ​សិក្សា​ជា​មូលដ្ឋាន​អំពី​ការ​សំរេច​បាន​នូវ​យុត្តិធម៌​សំរាប់​ការ​រំលោភ​សិ​ទិ្ធ​មនុស្ស​ទូទៅ​នៅ​កម្ពុជា​,”​ ខែតុលា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  15. 15. ​តាំង​ វី​ដា​,​ “​នាយក​រដ្ឋមន្ត្រី​អោយ​ភារកិច្ច​ទៅ​ក្រុម​មេធាវី​ដើម្បី​បង្កើត​ក្រុម​ពិសេស​សំរាប់​ស្ត្រី​,”​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​
  16. 16. ​អង្គការសហប្រជាជាតិ​ស្តី​ពី​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​,”​គោលការណ៍​និង​គោលការណ៍​ណែនាំ​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​,”​ ខែមិថុនា​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  17. 17. ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​,​ “​របាយ​ការ​ណ៏​ប្រចាំឆ្នាំ​ ២០១៥,”​ ២០១៦,​បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  18. 18. ​អង្គការ​ច្បាប់​អភិវឌ្ឍន៍​អន្តរជាតិ​,​ “​ការ​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​តាម​រយៈ​ដំណោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កេ​ន​យ៉ា​,”​ ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៨,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  19. 19. ​ដូច​ឯកសារយោង​ខាង​ដើម​។​​
  20. 20. ​អង្គការ​ម​ជ្ឍ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​,​ “​វគ្គ​បណ្តុះបណ្តាល​ច្បាប់​និង​ជំនាញ​,”​ ២០១២​។​
  21. 21. ​ស្ពាន​យុត្តិធម៌​អន្តរជាតិ​,​ “​ផល​ប៉ះពាល់​ប្រទេស​,”​។​
  22. 22. ​វិទ្យាស្ថាន​សភា​កម្ពុជា​,​ “​មុខងារ​ និង​តួនាទី​របស់​មេធាវី​កម្ពុជា​,”​ ២០១៧,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  23. 23. ​បែន​ សុខ​ហ៊ាន​,​ “​សមាជិក​គណៈមេធាវី​រិះគន់​ការ​ចំណាយ​ប្រាក់​ទាប​សម្រាប់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​,”​ ភ្នំពេញ​បុ​ស្តិ៏​,​ ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  24. 24. ​គណៈកម្មការ​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​,​ “​ការ​សិក្សា​ជា​មូលដ្ឋាន​អំពី​ការ​សំរេច​បាន​នូវ​យុត្តិធម៌​សំរាប់​ការ​រំលោភ​សិ​ទិ្ធ​មនុស្ស​ទូទៅ​នៅ​កម្ពុជា​,”​ ខែតុលា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  25. 25. ​ប៉ិច​ សុធា​រី​,​ “​ក្រសួងយុត្តិធម៌​សហការ​គ្នា​លើ​គោលនយោបាយ​ជាតិ​ជំនួយ​ផ្នែក​ច្បាប់​,”​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​២២​ ខែ​មិ​នា​,​បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  26. 26. “​ការ​ប៉ាន់ស្មាន​ដោយ​របាយ​ការ​ណ៏​ស្រាវជ្រាវ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ឆ្នាំ​២០១៧,”​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  27. 27. ​ប៉ិច​ សុធា​រី​,​ “​ក្រសួងយុត្តិធម៌​សហការ​គ្នា​លើ​គោលនយោបាយ​ជាតិ​ជំនួយ​ផ្នែក​ច្បាប់​,”​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​២២​ ខែ​មិ​នា​,​បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  28. 28. ​“​ការ​បង្កើន​គណៈមេធាវី​សម្រាប់​មេធាវី​កម្ពុជា​,”​ ខ្មែរ​ថា​ម​ស៍​,​ ចុះថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  29. 29. ​អង្គការសហប្រជាជាតិ​ស្តី​ពី​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​ និង​អង្គការ​ យូ​ អិន​ឌី​ ភី​,​ “​ការ​សិក្សា​ជាស​កល​ស្តី​ពី​ជំនួយ​ផ្នែក​ច្បាប់​៖​ ប្រវត្តិរូប​របស់​ប្រទេស​,”​ ខែធ្នូ​ ឆ្នាំ​២០១៩,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  30. 30. ​វិទ្យាស្ថាន​សភា​កម្ពុជា​,​ “​មុខងារ​ និង​តួនាទី​របស់​មេធាវី​កម្ពុជា​,”​ ២០១៧,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  31. 31. ​ “​ការ​បង្កើន​គណៈមេធាវី​សម្រាប់​មេធាវី​កម្ពុជា​,”​ ខ្មែរ​ថា​ម​ស៍​, ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  32. 32. ​ធនាគារពិភពលោក​,​ “​ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​,”​ ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  33. 33. ​វិទ្យាស្ថាន​សភា​កម្ពុជា​,​ “​មុខងារ​ និង​តួនាទី​របស់​មេធាវី​កម្ពុជា​,”​ ២០១៧,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
  34. 34. ​គណៈកម្មការ​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​,​ “​ការ​សិក្សា​ជា​មូលដ្ឋាន​អំពី​ការ​សំរេច​បាន​នូវ​យុត្តិធម៌​សំរាប់​ការ​រំលោភ​សិ​ទិ្ធ​មនុស្ស​ទូទៅ​នៅ​កម្ពុជា​,”​ ខែតុលា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​ខែកញ្ញា​ ឆ្នាំ​២០១៩​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vHAeb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!