ជីវៈចម្រុះ

​ជីវៈចម្រុះ​ សំដៅ​ដល់​សារពាង្គ​កាយ​ខុស​គ្នា​នៅ​ក្នុង​ប្រភេទ​តែ​មួយ​ ឬ​ប្រភេទ​ផ្សេង​គ្នា​ និង​បណ្តា​សារពាង្គកាយ​រស់​នៃ​គ្រប់​លំដាប់ថ្នាក់​ និង​ប្រភព​ទាំងអស់​ រួម​ទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ដែនដី​គោក​ ដែនសមុទ្រ​ ដែនទឹក​សាប​ និង​បណ្តា​ទំនាក់ទំនង​អេកូឡូស៊ី​ ដែល​នៅ​ក្នុង​នោះ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងនេះ​។​1 ជីវៈចម្រុះ​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លាំង​ចំពោះ​តំបន់​ធម្មជាតិ​ដូច​ជា​តំបន់​ព្រៃបៃតងជានិច្ច​ ប៉ុន្តែ​វា​ក៏​មាន​សារៈសំខាន់​ដូច​គ្នា​នៅ​ក្នុង​តំបន់​ទីក្រុង​។​​ ជីវៈចម្រុះ​ គឺ​ពិតជា​ចាំបាច់​សម្រាប់​ស្ទើរតែ​គ្រប់​ធនធាន​នានា​ដែល​ប្រើប្រាស់​ដោយ​មនុស្ស​ ដូច​ជា​ម្ហូបអាហារ​ ទីជម្រក​ និង​ឥន្ទ​នៈ​។​ លេខា​ប្រតិបត្តិ​នៃ​អនុសញ្ញា​ស្តី​ពី​ជីវៈចម្រុះ​ប្រើ​និយម​ន័យ​ដូច​ខាងក្រោម​៖2

“​ជីវៈសាស្ត្រ​ចម្រុះ​ ទ្រទ្រង់​មុខងារ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ផ្តល់​នូវ​សេវា​នានា​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មាន​សារៈសំខាន់​សម្រាប់​សុខុមាលភាព​មនុស្សជាតិ​។​ វា​ផ្ដល់​នូវ​សន្តិសុខ​ស្បៀង​ សុខភាព​ ខ្យល់អាកាស​បរិសុទ្ធ​ និង​ទឹក​ វា​ក៏​ចូលរួម​ចំណែក​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន​ និង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ ផង​ដែរ​…​ បន្ថែម​ពី​នេះ​ ជីវៈចម្រុះ​ គឺជា​សមាស​ភាគ​កណ្តាល​មួយ​នៃ​ប្រព័ន្ធ​ជំនឿ​ គតិ​លោក​ និង​អត្តសញ្ញាណ​ជា​ច្រើន​។​”​

​ជីវៈ​ចម្រុះ​ គឺ​ពិតជា​មាន​សារៈសំខាន់ៗ​ដល់​មនុស្ស​ម្នាក់ៗ​ បើ​ទោះបីជា​វា​មិន​តែងតែ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​តំបន់​ទីក្រុង​ក៏​ដោយ​ ពីព្រោះ​វា​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ដល់​សុខុមាលភាព​របស់​មនុស្ស​។3​ ផលវិបាក​នៃ​ការ​បាត់បង់​ជីវៈចម្រុះ​ គឺ​កំពុង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ហើយ​វា​កំពុង​ត្រូវ​បាន​គេ​ប្រៀបធៀប​ទៅ​នឹង​ផលវិបាក​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​4

Cambodian Fern, Ratanakiri Province. Photo by Romeo Garreau, taken 30 April 2016. Licensed under CC BY NC-ND 2.0.

រុក្ខជាតិកម្ពុជា ក្នុងខេត្តរតនៈគិរី។ រូបថតដោយ Romeo Garreau, ថតនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៦។ ក្រោមអាជ្ញាបណ្ណCC BY NC-ND 2.0.

​ប្រទេស​កម្ពុជា​មាន​ជីវៈចម្រុះ​មួយ​ចំនួន​ដែល​មាន​តម្លៃ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​ដូច​ជា​ សត្វ​ក្រពើ​ភ្នំ​ និង​ដំរី​អាស៊ី​ នៅ​មាន​វត្ត​មាននៅ​ក្នុង​ព្រៃរបស់​ប្រទេស​កម្ពុជា​នៅឡើយ​ (​បើ​ទោះបី​ក្នុង​ចំនួន​ថយ​ចុះ​ខ្លះ​ក៏​ដោយ​)​ ខណៈ​ដែល​សត្វ​ទាំង​អស់នោះ​មិន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ នៅ​ក្នុង​ព្រៃ​ប្រទេស​ជិតខាង​នានា​។​5

​តាម​រយៈ​ការ​វាស់វែង​ចំណាត់ថ្នាក់​ខុសៗ​គ្នា​ដែល​បាន​ផ្ដល់​ឱ្យ​ ឃើញ​ថា​វា​គឺ​មិន​មាន​ភាព​ងាយស្រួល​នោះ​ទេ​ក្នុង​ការ​វាយតម្លៃ​លើ​ជីវៈចម្រុះ​ រួម​បញ្ចូល​ទាំង​ប្រភេទ​សត្វ​,​ ប្រព័ន្ធ​អេកូឡូស៊ី​ និង​ពូជពង្ស​ជា​ច្រើន​ ក្នុង​ចំនោម​ក្រុម​ផ្សេងៗ​ជា​ច្រើន​ទៀត​។​6


​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ប្រភេទ​សត្វ​ បង្កើត​បានជា​ទម្រង់​ស្មុគស្មាញ​មួយ​នៃ​អន្តរ​កម្ម​។​ ការ​ធ្វើ​ឱ្យ​ចុះ​ទន់ខ្សោយ​នៃ​គុណប្រយោជន៍​ណាមួយ​នឹង​ប៉ះពាល់​ដល់​លំនឹង​។​ លោក​សាស្ត្រាចារ្យ​ Michel​ Loreau7​ ប្រើប្រាស់​ឧទាហរណ៍​មួយ​នៃ​ការ​បាត់បង់​ពពួកសត្វ​ភេ​សមុទ្រ​ ដែល​នឹង​នាំ​ឱ្យ​ពពួកសត្វ​កាំ​ប្រ​ម៉ា​សមុទ្រ​មានការ​កើនឡើង​ដែល​ខ្លួន​វា​ផ្ទាល់​អាច​នឹង​គំរាមកំហែង​ដល់​ពពួក​សា​រ៉ា​យ​សមុទ្រ​ ស្ថានភាព​នេះ​នឹង​នាំ​ឱ្យ​មានការ​គំរាមកំហែង​ដល់​ពពួក​សា​រ៉ា​យ​សមុទ្រ​។​ ស្ថានភាព​នេះ​នឹង​នាំ​ឱ្យ​មានការ​ផុត​ពូជ​នៃ​ភាវៈរស់​នានា​ដែល​អាស្រ័យ​ប្រព័ន្ធ​អេកូឡូស៊ី​សា​រ៉ា​យ​សមុទ្រ​ ខណៈ​ពេល​ដែល​កំពុង​មានការ​កើនឡើង​នៃ​សំណឹក​ឆ្នេរសមុទ្រ​ត្រូវ​បាន​បង្ការ​ដោយសា​រ៉ា​យ​សមុទ្រ​ ហើយ​ផលវិបាក​នឹង​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ជីវិត​មនុស្ស​ និង​ការ​ចិញ្ចឹមជីវិត​។​

​ប្រភេទ​ភាវៈ​ជា​ច្រើន​ពឹងផ្អែក​លើ​លក្ខខណ្ឌ​បរិស្ថាន​ជុំវិញ​វា​សម្រាប់​ការ​រស់រាន​មានជីវិត​ -​ ដែល​យើង​សំដៅ​ថា​ ជា​តំបន់​អេកូឡូស៊ី​។​ នៅ​ពេល​ដែល​ប្រភេទ​សត្វ​នានា​ឆ្លងកាត់​នូវ​បទ​ពិសោធន៍​នៃ​ភាព​ប្រែប្រួល​ នោះ​វា​នឹង​ជះ​ឥទ្ធិពល​ដល់​មជ្ឈដ្ឋាន​ជុំវិញ​វា​។​ នៅ​ក្នុង​លក្ខណៈ​ទូទៅ​ កាលណា​មាន​ប្រភេទ​សត្វ​កាន់តែ​ច្រើន​ បម្រែបម្រួល​ដែល​បណ្តាល​ដោយ​ការ​បាត់បង់​នៃ​ភាវៈ​តែ​មួយ​ប្រភេទ​ កាន់តែ​មិនសូវ​ជា​សំខាន់​ប៉ុន្មាន​នោះ​ទេ​។​ ប្រព័ន្ធ​អេកូឡូស៊ី​ដែល​រឹង​មាំ​បំផុត​ គឺជា​ប្រព័ន្ធ​មួយ​ដែល​មាន​ជីវៈចម្រុះ​ធំ​ទូលំទូលាយ​។​

​ការ​គំរាមកំហែង​ណាមួយ​ដល់​ជីវៈចម្រុះ​ វា​ប្រៀប​ដូច​ជា​ការ​គំរាមកំហែង​ដ៏​មាន​សក្តានុពល​ដល់​ជីវភាព​រស់នៅ​ និង​របៀប​នៃ​ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​របស់​មនុស្ស​។​ បើ​ទោះបីជា​វា​កម្រ​នឹង​ត្រូវ​បាន​គេ​កត់សម្គាល់​ក៏​ដោយ​ វា​គឺ​នៅ​តែ​មាន​ភាព​សំខាន់​ដូច​គ្នា​សម្រាប់​ប្រជាជន​នៅ​ទី​ជនបទ​ បើ​ប្រៀបធៀប​នឹង​ផល​ប៉ះពាល់​នៃ​សកម្មភាព​ឧស្សាហកម្ម​នៅ​ក្នុង​រយៈពេល​យូរ​។​8

“Biodiversity and human well-being”. Global Greenhouse Warming.

“ជីវៈចម្រុះ និង​សុខុមាលភាពមនុស្ស”. ឡើងកំដៅផែនដីផ្ទះកញ្ចក់ជាសកល។

​ជីវៈចម្រុះ​ជា​ច្រើន​របស់​ប្រទេស​កម្ពុជា​ គឺ​នៅ​បាន​កំពុង​រក​ឃើញ​នៅ​ក្នុង​អត្រា​ជា​វិសាមញ្ញ​។​

​នៅ​រវាង​ឆ្នាំ​ ១៩៩៨​ និង​ឆ្នាំ​ ២០១១​ ចំនួន​នៃ​ប្រភេទ​ថនិកសត្វ​ដែល​បាន​កំណត់​ បាន​កើនឡើង​ពី​ ១០០​ ទៅ​ ១៦២​ ប្រភេទ​ ប្រភេទ​បក្សី​កើន​ពី​ ៤១០​ ទៅ​ ៥៧៧​ ប្រភេទ​,​ សត្វ​ល្មូ​ន​កើន​ពី​ ៨២​ ទៅ​ ១៧៦​ ប្រភេទ​,​ ថលជលិក​សត្វ​កើន​ពី​ ២៨​ ទៅ​ ៦៦​ ប្រភេទ​ ហើយ​មច្ឆា​កើន​ពី​ ២១៥​ ទៅ​ ៥៧១​ ប្រភេទ​។9

​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា​ ចំនួន​ប្រភេទ​សត្វ​ និង​រុក្ខជាតិ​ជា​ច្រើន​ទៀត​នៅ​តែ​បន្ត​រក​ឃើញ​។​ ឧ​ទារ​ហណ៍​ ប្រភេទ​បណ្ណ​ង្គ​ជាតិ​ ឬ​ប៉​ប្រ៊​ក​ ត្រូវ​បាន​កត់​សម្គាល់ថា​ នៅ​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន​ ៦២០​ ប្រភេទ​,​ និង​ ៧១៤​ ប្រភេទ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ហើយ​ចំណែកឯ​ប្រទេស​កម្ពុជា​ គឺ​មាន​ចំនួន​តែ​ ២១៧​ ប្រភេទ​ប៉ុណ្ណោះ​។​ ប្រទេស​កម្ពុជា​ក៏​មាន​តំបន់ជីវៈ​ចម្រុះ​ជា​ច្រើន​ ដែល​តំបន់​ទាំងនោះ​មិន​ត្រឹមតែ​មិនសូវ​មាន​ជីវ់ចម្រុះ​ច្រើន​សំបូរ​បែប​នោះ​ទេ​ ប៉ុន្តែ​មាន​ប្រភេទ​សត្វ​ក្នុង​ចំនួន​ដែល​កត់សម្គាល់​កំពុង​រក​ការ​គំរាមកំហែង​។​ ទិន្នន័យ​មិនមែន​មាន​ភាព​ទៀត​ទាត់​គ្រប់ពេល​នោះ​ទេ​។​ នៅ​ក្នុង​ឆ្នាំ​ ២០១០​ IUCN​ បាន​បង្កើត​តារាង​នៃ​ប្រភេទ​សត្វ​ដែល​បាន​ស្គាល់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​10

ចំនាត់ថ្នាក់

ប្រភេទសត្វ​ដែលបានស្គាល់​សរុប

កំណត់ជាប្រភេទជិតផុតពូជ,​ កំពុងរងការគំរាមកំហែង, ឬងាយរងគ្រោះនៅលើបញ្ជីក្រហមរបស់ IUCN

ប្រភេទ​ថនិកសត្វ

១២៣

៣៧

សត្វ​បក្សី​

៥៤៥

៣៦

ប្រភេទមច្ឆា

៨៧៤

ពុំមានទិន្នន័យ

ប្រភេទសត្វល្មូន

៨៨

១៣

ថលជលិក​សត្វ

៦៣

១២

ប្រភេទរុក្ខជាតិសរសៃ

២,៣០៨

៣៨

ផ្កាថ្មរឹង

២៤

ពុំមានទិន្នន័យ

ផ្កាថ្មទន់

១៤

ពុំមានទិន្នន័យ

ស្មៅសមុទ្រ

១០

ពុំមានទិន្នន័យ

​ការ​គំរាមកំហែង​ធំៗ​ ដល់​ជីវៈចម្រុះ​នៅ​ក្នុង​ប្រទេស​ក​ម្ពូ​ជា​ មាន​ដូច​ជា​៖11

  • កា​រប​ម្លែ​ង​ដី​/​ការ​​បាត់​បង់​ព្រៃ​ឈើ​
  • ទំនប់​,​ ផ្លូវថ្នល់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ រួម​មានការ​អភិវឌ្ឍ​តំបន់ឆ្នេរ​
  • ​ការ​បូម​យក​ខ្សាច់​នៅ​តាម​ខ្សែទឹក​
  • ​ការ​នេសាទ​ហួស​កម្រិត​ និង​បច្ចេកទេស​នេសាទ​ត្រី​ខុសច្បាប់​
  • ​ការ​ប្រមូល​ផលិតផល​ព្រៃឈើ​ខុសច្បាប់​
  • ​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​12

​ក្រៅពី​ការ​រឹត​បន្តឹង​ការ​ការពារ​បរិស្ថាន​ ការងារ​សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ គឺជា​យន្តការ​មួយ​ក្នុង​ចំនោម​យន្តការ​ដទៃ​ទៀត​ដែល​អាច​ជួយ​ដល់​ការ​បន្ធូរបន្ថយ​សំពាធ​បរិស្ថាន​។13​ បញ្ហា​កង្វល់​នានា​ស្តី​ពី​ជីវភាព​រស់នៅ​ គឺ​មួយ​ផ្នែក​បណ្តាល​មក​ពី​ការ​ទាញ​យក​ធនធានធម្មជាតិ​។​ យុទ្ធសាស្ត្រ​ជីវភាព​រស់​តស៊ូ​ប្រែប្រួល​អាស្រ័យ​លើ​ប្រាក់​ចំណូល​របស់​គ្រួសារ​-​ ប្រាក់​ចំណូល​កាន់តែ​ច្រើន​ ភាព​ងាយ​រង​គ្រោះ​នៃ​ការ​ប្រែប្រួល​បរិស្ថាន​កាន់តែ​តិចតួច​។​ សកម្មភាព​កសិកម្ម​វិល​ជុំ​នៅ​លើ​ដី​ដដែល​អនុញ្ញាត​ឱ្យ​កសិករ​ប្រើ​ដី​តិច​។​ ជីវភាព​រស់នៅ​តាម​ទី​ជនបទ​ជា​ទូទៅ​ ប្រហែល​អាច​ផ្លាស់​ប្តូរ​ចំពោះ​សកម្មភាព​បិទ​កសិដ្ឋាន​ ដើម្បី​កាត់​បន្ថយ​ការ​ទន្ទ្រាន​បរិស្ថាន​ នេះ​ជា​យន្តការ​មួយ​ដែល​អាច​នឹង​ត្រូ​វ​បាន​លើកទឹកចិត្ត​តាម​រយៈ​ការ​អប់រំ​ ឬ​បណ្តាញ​សង្គម​។​

​បើ​ទោះជា​ត្រូវ​បាន​រង​ការ​គំរាមកំហែង​ កិច្ច​គាំពារ​ជីវៈចម្រុះ​ គឺ​ត្រូវ​បាន​លើក​ឡើង​ដោយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ និង​សហគមន៍​ក្នុង​មូលដ្ឋាន​ផង​ដែរ​។​ ផ្នែក​មួយ​នៃ​ការងារ​របស់​ពួក​គេ​នឹង​ត្រូវ​បាន​ផ្តោត​ទៅ​លើ​ធាតុ​នានា​នៃ​ជីវៈចម្រុះ​ដែល​មាននៅ​ក្នុង​គោលដៅ​ពីរ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​របស់​អង្គការសហប្រជាជាតិ​៖​ គោលដៅ​ទី​១៤​ ជីវិត​ក្រោម​ទឹក​ និង​គោលដៅ​ទី​១៥​ ជីវិត​នៅ​លើ​ដី​។​

​កម្មវិធី​ជីវៈចម្រុះ​នានា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​

​នៅ​តំបន់​ខ្លះ​នៃ​ជីវៈចម្រុះ​សំខាន់ៗ​ មានការ​ការពារ​ស្របច្បាប់​ ក្នុង​នោះ​មាន​ដូច​ជា​ តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា​ ខេត្តមណ្ឌលគិរី​ និង​តំបន់​ព្រៃ​ការពារ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល​។​

​ក្រៅពី​រចនាសម្ព័ន្ធ​ស្របច្បាប់​សម្រាប់​តំបន់​ការពារ​នានា​ កិច្ច​ការពារ​ជា​ទូទៅ​ គឺជា​ការ​ចុះហត្ថលេខា​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ ដើម្បី​ការ​អនុវត្ត​គម្រោង​ជាក់លាក់​សម្រាប់​ការ​ការពារ​ធម្មជាតិ​។​

​តំបន់​សំខាន់ៗ​ផ្សេង​ទៀត​ មាន​ដូច​ជា​ ព្រៃ​ឡង់​ -​ ដែល​ជា​តំបន់​ព្រៃបៃតងជានិច្ច​ដ៏​ធំ​បំផុត​នៅ​តំបន់​ទំនាប​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​វា​ក៏​ជា​ព្រៃ​មួយ​ក្នុង​ចំនោម​ព្រៃធំ​បំផុត​នៃ​តំបន់​ឥណ្ឌូ​-​ភូមា​ ដែល​ទើបតែ​ទទួល​បានការ​ការពារ​នា​ពេល​ថ្មីៗ​នេះ​។​ ព្រៃ​ឡង់​លាតសន្ធឹង​លើ​ផ្ទៃដី​ខេត្ត​ចំនួន​ ៤​ ក្នុង​នោះ​មាន​ដូច​ជា​៖​ ខេត្តក្រចេះ​ ខេត្តកំពង់ធំ​ ខេត្តស្ទឹងត្រែង​ និង​ខេត្តព្រះវិហារ​។​

​ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​ដែល​សំបូរហូរហៀរ​ ជា​ពិសេស​ធនធាន​រុក្ខា​ប្រមាញ់​ បើ​ទោះបីជា​ការ​ការ​ប់​ព្រៃឈើ​នៅ​តែ​កត្តា​គំរាមកំហែង​ក៏​ដោយ​។14​ ទាក់ទង​នឹង​ការ​ធ្វើ​ចំណាត់ថ្នាក់​​ព្រៃឈើ​​ និង​អេកូឡូស៊ី​ គឺ​មាន​ភាព​ខុស​គ្នា​ពី​ចំណាត់ថ្នាក់​ព្រៃឈើ​ស្របច្បាប់​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ព្រៃឈើ​ ជាមួយនឹង​តំបន់ឆ្នេរ​ រួម​ទាំង​ទន្លេ​ និង​បឹង​ គឺជា​អាង​ស្តុក​នៃ​ជីវៈចម្រុះ​ដ៏​សំខាន់​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ បាន​ចុះហត្ថលេខា​ព្រមព្រៀង​លើ​គម្រោង​មួយ​កាលពី​ឆ្នាំ​ ២០១៦​ ដើម្បី​ប្រើប្រាស់​ថវិកា​ ២.៦​ លាន​ដុល្លារ​ ដែល​បាន​មក​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​កាបូន​មួយ​ជាមួយនឹង​ក្រុមហ៊ុន​ឌី​ស​នី​។​ ថវិកា​ទាំងនេះ​ នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​អភិរក្ស​នានា​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​ ឥណទាន​កាបូន​ គឺជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​មាន​សក្តានុពល​មួយ​សម្រាប់​ការ​អភិរក្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​15

​គោលនយោបាយ​ជីវៈចម្រុះ​របស់​រដ្ឋាភិបាល​

​ការ​ការពារ​ជីវៈចម្រុះ​ គឺ​ត្រូវ​បាន​លើក​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​វិធី​ជា​ច្រើន​យ៉ាង​។​

​នៅ​ខែកុម្ភៈ​ ឆ្នាំ​ ១៩៩៥​ ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ស្តី​ពី​ជីវៈចម្រុះ​។​ នៅ​ក្នុង​ឆ្នាំ​ ១៩៩៧​ អនុសញ្ញា​ស្តី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅ​លើ​សត្វព្រៃ​ជិត​ផុត​ពូជ​ (​ហៅ​កាត់​ថា​ CITES)​ ត្រូវ​បាន​ផ្តល់​សច្ចាប័ន​ ហើយ​នៅ​ឆ្នាំ​ដដែល​នេះ​ ក៏​មានការ​បង្កើត​ផែនការ​យុទ្ធសាស្ដ្រ​ និង​សកម្មភាព​ថ្នាក់​ជាតិ​ស្តី​ពី​ជីវៈចម្រុះ​ផង​ដែរ​។16

​ការ​លើក​ឡើង​ទាំងនេះ​បាន​បើកផ្លូវ​ឆ្ពោះទៅ​រក​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​ឆ្នាំ​ ១៩៩៨-២០០២17​ ដោយ​លើក​ឡើង​ពី​បញ្ហា​នានា​ចំនួន​បួន​៖

  • ការ​គំរាមកំហែង​នានា​ទៅ​លើ​ជីវៈចម្រុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​
  • ​គម្លាត​នានា​នៅ​ក្នុង​តំបន់​ការពារ​ដែល​មាន​ស្រាប់​
  • ​ការ​រៀបចំ​ច្បាប់​ និង​ស្ថាប័ន​សម្រាប់​ការ​គ្រប់គ្រង​តំបន់​ការពារ​
  • ​យុទ្ធសាស្ត្រ​នានា​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ​

​នៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​ ២០០៩​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​ក្រុមហ៊ុន​ Terra​ Global​ Capital​ ដែល​ជា​ក្រុមហ៊ុន​មួយ​ផ្តល់​សេវា​គាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ជំនួញ​ជើងសារ​សេវា​ប្រព័ន្ធ​អេកូឡូស៊ី​។​ ដោយ​សង្ឃឹមថា​ កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​កាត់​បន្ថយការ​បាត់​បង់​​ព្រៃឈើ​ ដូច្នេះ​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ឌី​អ៊ុ​ក​ស៊ី​ត​នឹង​នៅ​ត្រឹម​ ៨.៥​ លាន​តោន​ ក្នុង​រយៈពេល​ ៣០​ឆ្នាំ​ទៀត​។​ ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នេះ​ បច្ចុប្បន្ន​មានព្រៃ​សហគមន៍​ចំនួន​ ១៣​ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ និង​មួយ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ ដែល​ព្រៃ​សហគមន៍​ទាំងនេះ​កំពុង​រៀបចំ​ចាត់ចែង​ជា​គម្រោង​សាកល្បង​រេ​ដ​បូក​។​

​ជំហាន​នានា​ត្រូវ​បាន​អនុវត្តន៍​ ដើម្បី​ធ្វើ​ឱ្យ​គោលនយោបាយ​បរិស្ថាន​កាន់តែ​ទូលំទូលាយ​។​ ច្បាប់​ស្តី​ពី​តំបន់​ការពារ​ឆ្នាំ​ ២០០៨​ បាន​ជំនួស​ច្បាប់​ឆ្នាំ​ ១៩៩៣​ ដោយ​មាន​ភ្ជាប់​នៅ​សេចក្តីណែនាំ​ជាក់លាក់​ច្រើន​ជាង​មុន​។​ នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រម​បរិស្ថាន​កំពុង​ត្រូវ​បាន​ពង្រាង​ ហើយ​វា​គួរតែ​មាន​ភាព​ត្រូវ​គ្នា​ប្រសើរ​ជា​មុន​ជាមួយនឹង​ស្តង់ដារ​អន្តរជាតិ​ ក៏​ដូច​ជា​ជួយ​ធានា​ដល់​កិច្ច​គាំពារ​បរិស្ថាន​បាន​ប្រសើរ​ជាង​មុន​។​

​ការ​ការពារ​ជីវៈចម្រុះ​ ត្រូវ​បាន​គេ​លើក​ឡើង​ដោយ​ផ្តោត​ទៅ​លើ​ទាំង​ឯកសារ​គោលនយោបាយ​ណែនាំ​អភិវឌ្ឍន៍​សំខាន់ៗ​របស់​រដ្ឋាភិបាល​ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨​។​ នៅ​ក្នុង​ឯកសារ​ទាំង​ពីរ​នេះ​និយាយ​អំពី​ជីវៈចម្រុះ​នៅ​ក្នុង​បរិបទ​នៃ​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ការ​អភិវឌ្ឍ​និង​ការ​អភិរក្ស​។​1819

​កង្វះខាត​នៃ​ក្រុម​មនុស្ស​ដែល​មាន​ជំនាញ​នៅ​ក្នុង​កិច្ចការ​គ្រប់គ្រង​ការ​អភិរក្ស​ ត្រូវ​បាន​កត់សម្គាល់​ ហើយ​វា​កំពុង​ត្រូវ​បាន​គេ​លើក​ឡើង​មក​ពិភាក្សា​តាម​មធ្យោបាយ​ផ្សេងៗ​ជា​ច្រើន​។​ ជា​ឧទាហរណ៍​ មជ្ឈមណ្ឌល​អភិរក្ស​ជី​រៈ​ចម្រុះ​ នៅ​ឯ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ កំពុង​បណ្តុះបណ្តាល​ និង​គាំទ្រ​ដល់​អ្នក​វិទ្យាសាស្ត្រ​កម្ពុជា​។​20

​ការ​ទទួលខុសត្រូវ​ផ្នែក​ឧស្សាហកម្ម​ទៅ​លើ​ជីវៈចម្រុះ​ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​។​ ទស្សនៈ​នៃ​ការ​អភិវឌ្ឍ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ បាន​ដាក់​ប​ញ្ជូ​ល​នូវ​បញ្ហា​នានា​អំពី​ជីវៈចម្រុះ​។​

បាន​ធ្វើ​បច្ចុប្បន្នភាព​៖ ០៥ ធ្នូ ២០១៧

ទាក់ទងនឹងជីវៈចម្រុះ

ឯកសារយោង

  1. 1. វាក្យស័ព្ទនៃ​”ច្បាប់ស្តីពីតំបន់ការពារ ឆ្នាំ ២០០៨”។ ចូលអានថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៧។ https://opendevelopmentcambodia.net/km/dataset/?id=5f94811e-f6fa-4a25-b73f-2271aaf6a096
  2. 2. ផែនការយុទ្ធសាស្ត្រសម្រាប់ជីវៈចម្រុះ ២០១១-២០២០ និង គោលដៅ Aichi, លេខាធិការដ្ឋានសម្រាប់ការអភិរក្សជីវៈចម្រុះ, លោក Braulio F. De Souza Dias UNEP. មេសា ២០១៦។ ចូលអានថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦។​ https://www.cbd.int/doc/speech/2016/sp-2016-04-04-chm-workshop-rs-en.pdf
  3. 3. M. Dallimer, K. Irvine, A. Skinner, Z. Davies, J. Rouquette, L. Maltby, P. Warren, P. Armsworth, K. Gaston. (២០១២). “ជីវៈចម្រុះ និងកត្តាអារម្មណ៍ល្អ: ការស្វែងយល់ពីទំនាក់ទំនងរវាងសុខុមាលភាពមនុស្សដែលបានរាយការណ៍ដោយខ្លួនឯង និងភាពសំបូរបែបនៃប្រភេទសត្វ “. វិទ្យាស្ថានវិទ្យាសាស្រ្តជីវសាស្រ្តអាមេរិច. ចូលអានថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦។ http://bioscience.oxfordjournals.org/content/62/1/47.full
  4. 4. B. Cardinale, J. Duffy, A. Gonzalez, D. Hooper, C. Perrings, P. Venail, A. Narwani, G. Mace, D. Tilman, D. Wardle, A. Kinzig, G. Daily, M. Loreau, J. Grace, A. Larigauderie, D. Srivastava, S. Naeem. (២០១២). “ការបាត់បង់ជីវៈចម្រុះ និងផលប៉ះពាល់របស់វាមកលើមនុស្សជាតិ”. សាលាធនធានធម្មជាតិ និងបរិស្ថាន. ចូលអានថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦។ http://snre.umich.edu/cardinale/wp-content/uploads/2012/04/Cardinale-et-al-Nature-2012.pdf
  5. 5. អង្គការ​សត្វ​ព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​ (FFI).​​ ចូលអានថ្ងៃទី ៥​ ខែកក្កដា ឆ្នាំ២០១៥។ http://www.fauna-flora.org/explore/cambodia/
  6. 6. Harold Levrel. (២០០៧). “តើមានសូចនាករអ្វីខ្លះសម្រាប់ការគ្រប់គ្រងជីវៈចម្រុះ” វិទ្យាស្ថានជីវៈចម្រុះនៃប្រទេសបារាំង។ ចូលអានថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦។ http://temis.documentation.developpement-durable.gouv.fr/documents/Temis/0066/Temis-0066100/18350.pdf
  7. 7. Michel Loreau. “ផលវិបាកអេកូឡូស៊ីចំពោះការបាត់បង់ជីវៈចម្រុះ”។ ដេប៉ាតឺម៉ងជីវវិទ្យា,​ សាកលវិទ្យាល័យ McGill។​ ចូលអានថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦។ http://www.interacademies.net/File.aspx?id=10351
  8. 8. Greenfacts. (២០០៥). “ជីវៈចម្រុះ និងសុខុមាលភាពមនុស្ស”។ ចូលអានថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦។ http://www.greenfacts.org/en/biodiversity/
  9. 9. J. Daltry. (២០១១). “អ្នកស្វែង, អ្នកថែរក្សា”. ទិនានុប្បវត្តិប្រវត្តិធម្មជាតិកម្ពុជា.
  10. 10. អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN). “បញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែង របស់អង្គការ IUCN.” ចូលអានថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៦។ http://www.iucnredlist.org/
  11. 11. អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF). (២០១០). “ការគំរាមកំហែងជីវៈចម្រុះកម្ពុជា”។ ចូលអានថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៦. https://assets.panda.org/downloads/threats_and_solutions_wed_posters__eng.pdf
  12. 12. ឃួន ធារ៉ា. “ការជួញដូរសត្វព្រៃកំពុងធ្វើឱ្យសត្វព្រៃកម្ពុជាប្រឈមនឹងការជិតផុតពូជ”. វិទ្យុសំលេងសហរដ្ឋអាមេរិក (VOA), ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៤។​ ចូលអានថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦។ http://www.voacambodia.com/a/wildlife-trade-endangering-cambodias-fauna/1943063.html
  13. 13. T. Nguyen, D. Truong, D. Bühlera, R. Hartjea, U. Grote. (២០១៥). ”ជីវភាពនៅទីជនបទ និងការពឹងផ្អែកធនធានបរិស្ថាននៅកម្ពុជា”, វិទ្យាស្ថានសេដ្ឋកិច្ចបរិស្ថាន និងពាណិជ្ជកម្មពិភពលោក។ ចូលអានថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦។ http://www.sciencedirect.com/science/article/pii/S0921800915004322
  14. 14. ផាក ស៊ាងលី. “មនុស្សបួននាក់ត្រូវបានផ្តន្ទាទោសទាក់ទងនឹងការឆ្ការព្រៃ”. កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៤។ ចូលអានថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦។ http://www.phnompenhpost.com/national/four-charged-over-forest-clearing
  15. 15. Safiya Charles. “ឥណទានកាបូននឹងចាប់ផ្តើម”. កាសែតខ្មែរថាមស៍, ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៦។ ចូលអានថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦។ https://www.khmertimeskh.com/7680/carbon-credits-the-start-minister/
  16. 16. រាជរដ្ឋាភិបាលកម្ពុជា. (២០០២). “ផែនការ​យុទ្ធសាស្ដ្រ​ និង​សកម្មភាព​ថ្នាក់​ជាតិ​ស្តី​ពី​ជីវៈចម្រុះ​”. ចូលអានថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦។ https://www.cbd.int/doc/world/kh/kh-nbsap-01-en.pdf
  17. 17. ពិសី អ៊ុំ. “ផែនការជីវៈចម្រុះនៅក្នុងតំបន់អាស៊ី”. មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន។ ចូលអានថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០១៦។ http://www.icem.com.au/documents/biodiversity/bioplan/cambodia.pdf
  18. 18. រាជរដ្ឋាភិបាលកម្ពុជា. (២០១៣). “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣”។ ចូលអានថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៥។ http://www.cambodiainvestment.gov.kh/2013-rectangular-strategy-phase-iii.html
  19. 19. ក្រសួងផែនការនៃព្រះរាជាណាចក្រកម្ពុជា. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨។ https://opendevelopmentcambodia.net/dataset/?id=national-strategic-development-plan-2014-2018
  20. 20. ដូចឯកសារយោងខាងដើម។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dcGLz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!