យន្តការអភិវឌ្ឍន៍ស្អាត

យន្តការ​អភិវឌ្ឍន៍​ស្អាត​ គឺជា​យន្តការ​ដែល​មាន​ចែង​ក្នុង​មាត្រា​ ១២​ នៃ​ពិធីសារ​ក្យូ​តូ​ ដែល​បណ្តា​ប្រទេស​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​ ១​ (​ប្រទេស​អភិវឌ្ឍន៍​)​ មាន​កាតព្វកិច្ច​ពិសេស​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដើម្បី​ជួយ​ប្រទេស​ដែល​មិន​មាននៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​ ១​ (​ប្រទេស​កំពុង​អភិវឌ្ឍន៍​)​ អនុវត្ត​សកម្មភាព​កាត់​បន្ថយ​ ឬ​ស្រូប​ (​ចាប់​យក​)​ ឧស្ម័ន​ផ្ទះ​កញ្ចក់​ យ៉ាង​ហោច​ណាស់​មួយ​ក្នុង​ចំណោម​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទាំង​ប្រាំមួយ​ ដែល​ត្រូវ​មាន​តម្លៃ​ស្មើនឹង​កាបូនឌីអុកស៊ីត​មួយ​តោន​ ក្នុង​ការ​សម្រេច​គោលដៅ​នៃ​ពិធីសារ​។​1​ យន្តការ​អភិវឌ្ឍន៍​ស្អាត​ដែល​មាននៅ​ក្នុង​មាត្រា​ ១២​ នៃ​ពិធីសារ​ក្យូ​តូ​ អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ ឬ​អង្គភាព​ឯកជន​នៅ​ក្នុង​ប្រទេស​ឧស្សាហកម្ម​អនុវត្ត​គម្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​ទទួល​បាន​ឥណទាន​ជា​ “​ការ​កាត់​បន្ថយ​ឧស្ម័ន​ដែល​បាន​បញ្ជាក់​”​ ដែល​អាច​រាប់​បញ្ចូល​ជាមួយនឹង​គោលដៅ​កាត់​បន្ថយ​ជាតិ​បាន​។​2​ ពិធីសារ​ក្យូ​តូ​ គឺជា​កិច្ចព្រមព្រៀង​ទី​មួយ​នៅ​ក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០០៥​ ហើយ​បច្ចុប្បន្ន​មាន​ភាគី​ចំនួន​ ១៩២​។​ 3​ ពិធីសារ​នេះ​ក៏​មានការ​ប្តេជ្ញា​ចំពោះ​ប្រទេស​ឧស្សាហកម្ម​ និង​សេដ្ឋកិច្ច​ក្នុង​ការ​ផ្លាស់​ប្តូរ​ដើម្បី​កំណត់​ និង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តាម​គោលដៅ​បុគ្គល​ដែល​បាន​ព្រមព្រៀង​គ្នា​។​4​ ធាតុ​សំខាន់​នៃ​ពិធីសារ​ គឺ​ការ​បង្កើត​យន្តការ​ទីផ្សារ​ដែល​អាច​បត់បែន​បាន​ដោយ​ផ្អែក​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៃ​ការ​អនុញ្ញាត​ការ​បញ្ចេញ​ដែល​ផ្តល់​ឱ្យ​ពួក​គេ​នូវ​មធ្យោបាយ​បន្ថែម​ដើម្បី​បំពេញ​តាម​គោលដៅ​តាម​បី​វិធី​៖​ (១)​ ការ​ធ្វើ​ពាណិជ្ជកម្ម​អេមីស្យុង​ (២)​ ការ​អនុវត្ត​រួម​គ្នា​រវាង​ប្រទេស​អភិវឌ្ឍន៍​ដូច​គ្នា​ និង​ (៣)​ យន្តការ​អភិវឌ្ឍន៍​ស្អាត​សំដៅ​លើកទឹកចិត្ត​ឱ្យ​មាន​គម្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​រួម​គ្នា​រវាង​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​5​ ស្រប​តាម​គោលដៅ​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៃ​ស្ថេ​រ​ភាព​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​បរិយាកាស​ដល់​កម្រិត​មួយ​ដែល​អាច​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​សកម្មភាព​របស់​មនុស្ស​លើ​ប្រព័ន្ធ​អាកាសធាតុ​។​6

​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ពិធីសារ​ក្យូ​តូ​

​ពិធីសារ​ក្យូ​តូ​កំណត់​ និង​ធ្វើ​និយតកម្ម​ឧស្ម័ន​ផ្ទះ​កញ្ចក់​សំខាន់ៗ​ចំនួន​ប្រាំមួយ​ ដែល​រួមចំណែក​ដ៏​សំខាន់​ដល់​ការ​ឡើង​កំ​ដៅ​ផែនដី​ និង​ការ​ប្រែប្រួល​អាកាសធាតុ​។​ ឧស្ម័ន​ទាំងនេះ​ត្រូវ​បាន​កំណត់​គោលដៅ​ដោយសារ​តែ​សក្តានុពល​កំ​ដៅ​សកល​ ខ្ពស់​ និង​មាន​អាយុកាល​ក្នុង​បរិយាកាស​យូរ​។​7

  • ​កាបូនឌីអុកស៊ីត​ (CO₂)៖​ ការ​ផលិត​ស៊ីម៉ងត៍​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​ដុត​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។​
  • មេតាន​ (CH4)៖​ ស្រូវ​ គោក្របី​ ការ​ដុត​ និង​ការ​ពុក​ផុយ​ជីវម៉ាស​ និង​ការ​ផលិត​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។​
  • ​អុក​ស៊ី​ដ​នី​ត្រូ​ស​ (N2O)៖​ ជី​ ការ​ដុត​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ ការ​បំប្លែង​ដី​ទៅ​ជា​កសិកម្ម​ ការ​គ្រប់គ្រង​សំណល់​រាវ​ និង​សកម្មភាព​ឧស្សាហកម្ម​។​
  • ​ហា​យ​ដ្រូ​ភ្លុយអ​រ៉ូ​កាបូន​(HFCs)៖​ ទូរ​ទឹកកក​ ម៉ាស៊ីនត្រជាក់​ ស្ព្រា​យ​បាញ់​ ពពុះ​ និង​ឧស្សាហកម្ម​។​
  • ​ពែរ​ភ្លុយអ​រ៉ូ​កាបួ​ (PFCs)៖​ ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និ​ច​ ការ​ផលិត​អាលុយមីញ៉ូម​ ទូរ​ទឹកកក​ ការ​ពន្លត់អគ្គីភ័យ​ និង​ឧស្សាហកម្ម​។​
  • ​ស្ពាន់ធ័រ​ hexafluoride​ (SF6)៖​ ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និ​ច​ និង​អគ្គិសនី​ អ៊ី​សូ​ឡង់​ និង​ការ​ផលិត​ម៉ាញេស្យូម​។​

​ដើម្បី​អាច​ចូលរួម​ក្នុង​យន្តការ​អភិវឌ្ឍន៍​ស្អាត​ ប្រទេស​ម្ចាស់ផ្ទះ​ត្រូវ​រៀបចំ​ស្ថាប័ន​ជាក់លាក់​មួយ​ ហើយ​អាជ្ញាធរ​ជាតិ​ដែល​បាន​ចាត់តាំង​ គឺជា​តម្រូវការ​មួយ​សម្រាប់​ការ​ចូលរួម​ដោយ​ភាគី​នៅ​ក្នុង​យន្តការ​អភិវឌ្ឍន៍​ស្អាត​។​8​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​តែងតាំង​ក្រសួងបរិស្ថាន​ជា​អាជ្ញាធរ​ជាតិ​ដែល​បាន​ចាត់តាំង​សម្រាប់​យន្តការ​អភិវឌ្ឍន៍​ស្អាត​នៅ​ក្នុង​ខែកក្កដា​ ឆ្នាំ​២០០៣​ ហើយ​បាន​បង្កើត​ការិយាល័យ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​នៅ​ក្នុង​ក្រសួងបរិស្ថាន​នៅ​ឆ្នាំ​ដដែល​នោះ​។​9​ រាជរដ្ឋាភិបាល​បាន​ដំឡើង​ឋានៈ​របស់​ការិយាល័យ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ពី​ការិយាល័យ​ទៅ​នាយកដ្ឋាន​ (​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​)​ ក្នុង​ខែតុលា​ ឆ្នាំ​២០០៩​ ដែល​ជា​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ស្ថាប័ន​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​។​10​ នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​បន្ថែម​ពីលើ​ការ​បម្រើ​ជា​ផ្នែក​មួយ​នៃ​លេខាធិការដ្ឋាន​សម្រាប់​អាជ្ញាធរ​ជាតិ​ដែល​បាន​ចាត់តាំង​កម្ពុជា​ បាន​និង​កំពុង​ផ្សព្វផ្សាយ​យ៉ាង​សកម្ម​នូវ​គម្រោង​យន្តការ​អភិវឌ្ឍន៍​ស្អាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​11

​រចនាសម្ព័ន្ធ​អាជ្ញាធរ​ជាតិ​ដែល​បាន​ចាត់​តាំងនៅ​កម្ពុជា​

តួអង្គសំខាន់

សមាសភាព

តួនាទី និងទំនួលខុសត្រូវ

ក្រុមប្រឹក្សាអាជ្ញាធរជាតិដែលបានចាត់តាំង

តំណាងមកពី៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

  • វាយតម្លៃគម្រោងយន្តការអភិវឌ្ឍន៍ស្អាតសម្រាប់កម្ពុជា
  • អនុម័ត ឬបដិសេធគម្រោងដែលបានស្នើឡើងសម្រាប់កម្ពុជា
  • ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលនេះទាមទារការយល់ព្រមពេញលេញពីសមាជិកទាំងអស់ ក៏ដូចជាហត្ថលេខារបស់សមាជិកនៅក្នុងកំណត់ហេតុនៃក្រុមប្រឹក្សាភិបាល
  • ការអនុញ្ញាត ឬបដិសេធត្រូវចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាភិបាល។

លេខាធិការដ្ឋានអាជ្ញាធរជាតិដែលបានចាត់តាំង

នាយកដ្ឋានប្រែប្រួលអាកាសធាតុ ដើរតួជាលេខាធិការដ្ឋានអាជ្ញាធរជាតិដែលបានចាត់តាំង

  • ទំនាក់ទំនងសម្រាប់សកម្មភាពគម្រោងយន្តការអភិវឌ្ឍន៍ស្អាតនៅកម្ពុជាដែលទទួល និងពិនិត្យឯកសាររចនាគម្រោង ដើម្បីមើលថាតើពួកគេបានបញ្ចប់ឬអត់
  • អាចជួល ឬអញ្ជើញអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិ ដើម្បីវាយតម្លៃគម្រោង និងមានសិទ្ធិស្នើសុំព័ត៌មានបន្ថែមពីអ្នករៀបចំគម្រោងប្រសិនបើចាំបាច់
  • ទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមប្រឹក្សាភិបាលយន្តការអភិវឌ្ឍន៍ស្អាត និងទទួលខុសត្រូវក្នុងការប្រមូលព័ត៌មានពីក្រុមប្រឹក្សាភិបាល ដើម្បីធ្វើការសម្រេចចិត្តជាផ្លូវការលើគម្រោងដែលបានស្នើឡើង។ ព័ត៌មាននេះរួមបញ្ចូលទាំងការវាយតម្លៃឯកសាររចនាគម្រោងដោយក្រុមបច្ចេកទេស។

ក្រុមការងារបច្ចេកទេសអន្តរក្រសួង

មានក្រុមការងារបច្ចេកទេសសំខាន់ៗចំនួនពីរគឺ ក្រុមការងារបច្ចេកទេសថាមពល និងព្រៃឈើ។

  • វាយតម្លៃឯកសាររចនាគម្រោងជាមួយនឹងលក្ខណៈវិនិច្ឆ័យនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព
  • រៀបចំការវាយតម្លៃគម្រោង និងផ្តល់អនុសាសន៍បច្ចេកទេស និងនយោបាយដល់ក្រុមប្រឹក្សាភិបាលយន្តការអភិវឌ្ឍន៍ស្អាត។ បន្ទាប់មក របាយការណ៍វាយតម្លៃបច្ចេកទេសគម្រោងត្រូវបានដាក់ជូនលេខាធិការដ្ឋានអាជ្ញាធរជាតិដែលបានចាត់តាំង។

​ប្រភព​៖​ វិទ្យាស្ថាន​សម្រាប់​យុទ្ធសាស្ត្រ​បរិស្ថាន​សកល​ និង​ក្រសួងបរិស្ថាន12

​ពេលវេលា​ និង​សកម្មភាព​សម្រាប់​ការ​វាយតម្លៃ​គម្រោង​យន្តការ​អភិវឌ្ឍន៍​ស្អាត​ដែល​ស្នើ​ឡើង​ក្នុង​ប្រទេស​កម្ពុជា​​13

​ប្រភេទ​នៃ​គម្រោង​យន្តការ​អភិវឌ្ឍន៍​ស្អាត​

​គម្រោង​យន្តការ​អភិវឌ្ឍន៍​ស្អាត​អាច​ជួយ​ប្រទេស​ម្ចាស់ផ្ទះ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ ខណៈ​ផ្តល់​ឱ្យ​ប្រទេស​ឧស្សាហូបនីយកម្ម​មាន​ភាព​បត់បែន​ខ្លះ​ក្នុង​ការ​បំពេញ​គោលដៅ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​របស់​ពួក​គេ​។​ សកម្មភាព​គម្រោង​អាច​ពាក់ព័ន្ធ​នឹង​គម្រោង​អគ្គិសនី​ជនបទ​ដោយ​ប្រើ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ ឬ​ការ​ដំឡើង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​។​14​ គម្រោង​ទាំងនេះ​រួម​មាន​៖​ នៅ​ក្នុង​វិស័យ​ថាមពល​មាន​គម្រោង​ថាមពល​កកើត​ឡើង​វិញ​ (​វា​រី​អគ្គិសនី​ ខ្យល់​ ពន្លឺព្រះអាទិត្យ​ និង​ជីវម៉ាស​)​ វិធានការ​ប្រសិទ្ធភាព​ថាមពល​ (​អំ​ពូ​ល​សន្សំ​សំចៃ​ថាមពល​)​ និង​វិធានការ​ប្រសិទ្ធភាព​ថាមពល​នៅ​ក្នុង​ឧស្សាហកម្ម​។​15​ ការ​ដឹក​ជញ្ជូន​រួម​មានការ​ដឹក​ជញ្ជូន​ដោយ​បញ្ចេញ​កាបូន​ទាប​ (​ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ និង​រថយន្ត​អគ្គិសនី​)​។​16​  ​តំបន់​ទីក្រុង​រួម​មានការ​ស្ដារ​ឡើង​វិញ​ និង​ការ​ប្រើប្រាស់​មេតាន​ពី​សំណល់​រាវ​ និង​សំណល់​រឹង​ ខណៈ​ពេល​ដែល​កសិកម្ម​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​រួម​មាន​ជីវឧស្ម័ន​ និង​ព្រៃឈើ​។​17​  

​គម្រោង​យន្តការ​អភិវឌ្ឍន៍​ស្អាត​របស់​កម្ពុជា​

ឈ្មោះគម្រោង

ប្រភេទ

ទីតាំង

គម្រោង Angkor Bio Cogen18  

ជីវម៉ាស

ខេត្តកណ្តាល

គម្រោងជីវឧស្ម័ន TTY Cambodia19  

ជីវឧស្ម័ន

មេមត់ ខេត្តកំពង់ចាម

រោងចក្រផលិតថាមពល មេតាន-សំរោងធំ20  

មេតានទៅជាថាមពល

កៀនស្វាយ ខេត្តកណ្តាល

ការបង្កើតថាមពលកំដៅសំណល់ស៊ីម៉ងត៍កំពត21  

ថាមពលកម្តៅពីសំណល់

ខេត្តកំពត

គម្រោងជីវឧស្ម័ននៅរោងចក្រ MH Bio-Ethanol Distillery22  

ជីវឧស្ម័ន

ខេត្តកំពង់ស្ពឺ

គម្រោងជីវឧស្ម័ន W2E Siang Phong23  

ជីវឧស្ម័ន

ខេត្តកណ្តាល

គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម24  

វារីអគ្គិសនី

ខេត្តកោះកុង

គម្រោងវារីអគ្គិសនីស្ទឹងអាតៃ25  

វារីអគ្គិសនី

ខេត្តពោធិ៍សាត់

គម្រោងវារីអគ្គិសនីស្ទឹងតាតៃ26  

វារីអគ្គិសនី

ខេត្តកោះកុង

១០

គម្រោងសាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ វារីអគ្គិសនីកំចាយ27  

វារីអគ្គិសនី

ខេត្តកំពត

១១

រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ប្រើ​មេតាន នៅ​ក្រុមហ៊ុន​សំរោងធំ កសិដ្ឋាន​ចិញ្ចឹម​សត្វកម្ពុជា28  

ជីវឧស្ម័ន

ខេត្តកណ្តាល

១២

គម្រោង​វារីអគ្គិសនី​ស្ទឹង​ឬស្សីជ្រុំក្រោម29  

វារីអគ្គិសនី

ខេត្តកោះកុង

១៣

ការផ្លាស់ប្តូរអាកាសធាតុប្រកបដោយនិរន្តរភាពដោយមធ្យោបាយធ្វើដំណើរដើរដោយអគ្គិសនីនៅកម្ពុជា30  

ការដឹកជញ្ជូន

ទូទាំងប្រទេស

១៤

កាកសំណល់ទៅជាថាមពលដោយប្រើជីវម៉ាស ជីហ្គាស នៅក្នុងកម្មវិធីសកម្មភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅអាស៊ីអាគ្នេយ៍31  

ជីវម៉ាស

ទូទាំងប្រទេស

១៥

កម្មវិធីប្រើប្រាស់ថាមពលក្នុងផ្ទះ32  

ប្រសិទ្ធភាពថាមពល

ទូទាំងប្រទេស

បញ្ហា​ប្រឈម​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​យន្តការ​អភិវឌ្ឍន៍​ស្អាត​
  • ​សមត្ថភាព​ធនធានមនុស្ស​នៅ​មាន​កម្រិត​៖​ មានការ​ខ្វះខាត​បុគ្គលិក​បណ្តុះបណ្តាល​ដែល​អាច​គ្រប់គ្រង​ និង​ប្រតិបត្តិ​គម្រោង​យន្តការ​អភិវឌ្ឍន៍​ស្អាត​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​ចូលរួម​យ៉ាង​ពេញលេញ​នៅ​ក្នុង​យន្តការ​នេះ​។​
  • ការ​យល់​ដឹង​ និង​បច្ចេកវិទ្យា​៖​ នៅ​ក្នុង​កម្រិត​ក្នុង​ការ​យល់​ដឹង​ទាក់ទង​នឹង​ឱកាស​យន្តការ​អភិវឌ្ឍន៍​ស្អាត​ និង​លទ្ធភាព​នៃ​ជម្រើស​បច្ចេកវិទ្យា​សម​ស្រប​ដែល​អាច​ប្រើប្រាស់​ក្នុង​គម្រោង​យន្តការ​អភិវឌ្ឍន៍​ស្អាត​។​
  • គម្លាត​ទិន្នន័យ​៖​ អវត្ដមាន​នៃ​សំណុំ​ទិន្នន័យ​ដែល​អាច​ទុកចិត្ត​បាន​ និង​បើក​ទូលាយ​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​វាយតម្លៃ​គម្រោង​យន្តការ​អភិវឌ្ឍន៍​ស្អាត​ដែល​មាន​សក្តានុពល​ និង​ផល​ប៉ះពាល់​របស់​វា​ឱ្យ​បាន​ត្រឹមត្រូវ​។​ នេះ​រួម​បញ្ចូល​ទាំង​បញ្ហា​ប្រឈម​ក្នុង​ការ​ប្រមូល​កត្តា​បំ​ភាយ​ឧស្ម័ន​ក្នុងស្រុក​ និង​ទិន្នន័យ​សកម្មភាព​។​
  • ​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​៖​ មធ្យោបាយ​ហិរញ្ញវត្ថុ​មាន​កម្រិត​កំណត់​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​ដោយ​ឯករាជ្យ​នូវ​ជម្រើស​នៃ​ការ​សម្រប​ខ្លួន​ និង​កាត់​បន្ថយ​ ដែល​ចាំបាច់​សម្រាប់​គម្រោង​យន្តការ​អភិវឌ្ឍន៍​ស្អាត​ ដោយ​ត្រូវការ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​។​33
​ទាក់ទង​នឹង​យន្តការ​អភិវឌ្ឍន៍​ស្អាត​

ឯកសារយោង

  1. 1. ​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​,​ “​សេចក្តីណែនាំ​អំពី​យន្តការ​អភិវឌ្ឍន៍​ស្អាត​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៥​។​
  2. 2. ​ដូច​ឯកសារយោង​ខាងលើ​។
  3. 3. ​ការ​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​,​ “​តើ​ពិធីសារ​ក្យូ​តូ​ជា​អ្វី​?”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៥​។​
  4. 4. ​ដូច​ឯកសារយោង​ខាងលើ​។
  5. 5. ​ដូច​ឯកសារយោង​ខាងលើ​។
  6. 6. ​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​,​ “​សេចក្តីណែនាំ​អំពី​យន្តការ​អភិវឌ្ឍន៍​ស្អាត​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៥​។​
  7. 7. Michael​ Grubb,​ “​សេដ្ឋកិច្ច​នៃ​ពិធីសារ​ក្យូ​តូ​,”​ សេដ្ឋកិច្ច​ពិភពលោក​,​ ឆ្នាំ​២០០៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៥​។​
  8. 8. ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ (UNFCCC),​ “​អាជ្ញាធរ​ជាតិ​ដែល​បាន​ចាត់តាំង​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៥​។​
  9. 9. ​ក្រសួងបរិស្ថាន​,​ “​ការ​ទំនាក់ទំនង​ជាតិ​លើក​ទី​ពីរ​របស់​កម្ពុជា​៖​ បាន​ដាក់​ស្នើ​ក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​,”​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៥​។​
  10. 10. ​ដូច​ឯកសារយោង​ខាងលើ​។​
  11. 11. ​ដូច​ឯកសារយោង​ខាងលើ​។​
  12. 12. ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​បរិស្ថាន​សកល​ និង​ក្រសួងបរិស្ថាន​ “​យន្តការ​ទីផ្សារ​ប្រទេស​៖​ កម្ពុជា​,”​ ខែមករា​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៥​។​
  13. 13. ​ការិយាល័យ​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួងបរិស្ថាន​,​ “​ប្រទេស​កម្ពុជា​បាន​កំណត់​អាជ្ញាធរ​ជាតិ​នូវ​យន្តការ​អភិវឌ្ឍន៍​ស្អាត​,”​ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​,​ ឆ្នាំ​២០១០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៥​។​
  14. 14. ​ធនាគារអភិវឌ្ឍន៍អាស៊ី​,​ “​យន្តការ​អភិវឌ្ឍន៍​ស្អាត​៖​ ទិដ្ឋភាព​ទូទៅ​,”​ ខែកក្កដា​ ឆ្នាំ​២០១១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៥​។​
  15. 15. ​ដូច​ឯកសារយោង​ខាងលើ​។​
  16. 16. ​ដូច​ឯកសារយោង​ខាងលើ​។
  17. 17. ​ដូច​ឯកសារយោង​ខាងលើ​។
  18. 18. ការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ, “ការសម្របសម្រួលយន្តការអភិវឌ្ឍន៍ស្អាតនៅកម្ពុជា,” បានចូលអាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
  19. 19. វិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកល និងក្រសួងបរិស្ថាន, “យន្តការអភិវឌ្ឍន៍ស្អាតនៅកម្ពុជា,” ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១០, បានចូលអាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
  20. 20. ដូចឯកសារយោងខាងលើ។
  21. 21. ដូចឯកសារយោងខាងលើ។
  22. 22. ដូចឯកសារយោងខាងលើ។
  23. 23. ដូចឯកសារយោងខាងលើ។
  24. 24. ដូចឯកសារយោងខាងលើ។
  25. 25. ដូចឯកសារយោងខាងលើ។
  26. 26. ដូចឯកសារយោងខាងលើ។
  27. 27. ដូចឯកសារយោងខាងលើ។
  28. 28. UNFCCC, “រោងចក្រផលិតថាមពលមេតាន នៅសំរោងធំ កសិដ្ឋានចិញ្ចឹមសត្វ ប្រទេសកម្ពុជា,” ឆ្នាំ២០០៦, បានចូលអាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
  29. 29. CamNess, “គម្រោងថាមពលស្អាតជាង ៥០០ មេហ្គាវ៉ាត់ត្រូវបានអនុម័ត,” ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣, បានចូលអាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
  30. 30. UNFCCC, “ការផ្លាស់ប្តូរអាកាសធាតុប្រកបដោយនិរន្តរភាពដោយមធ្យោបាយធ្វើដំណើរដើរដោយអគ្គិសនីនៅកម្ពុជា,” ឆ្នាំ២០២២, បានចូលអាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
  31. 31. UNFCCC, “កាកសំណល់ទៅជាថាមពលដោយប្រើជីវម៉ាស ជីហ្គាស នៅក្នុងកម្មវិធីសកម្មភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅអាស៊ីអាគ្នេយ៍,” ឆ្នាំ២០១៥, បានចូលអាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
  32. 32. UNFCCC, “កម្មវិធីប្រើប្រាស់ថាមពលក្នុងផ្ទះ,” ឆ្នាំ២០២០, បានចូលអាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
  33. 33. ​ក្រសួងបរិស្ថាន​,​ “​ការ​ទំនាក់ទំនង​ជាតិ​លើក​ទី​ពីរ​របស់​កម្ពុជា​៖​ បាន​ដាក់​ស្នើ​ក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​,”​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៥​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7tBS2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!