សំណង់

គម្រោងសាងសង់ភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី  ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖  CC BY-NC 2.0

គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0

វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។1

ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។2ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។3

ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ  ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។4

កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ មតិព្រួយបារម្ភជុំវិញស្តង់ដារនៃការសាងសង់ និងសុវត្ថិភាពនៅការដ្ឋានត្រូវបានលើកឡើង។5បញ្ហាទាំងនេះនឹងអាចត្រូវបានយកទៅពិភាក្សាខ្លះៗក្នុងការធ្វើសេចក្តីព្រាងច្បាប់នៃការសាងសង់ថ្មី ដែលកំពុងតែដំណើរការនៅពេលថ្មីៗនេះ។

ក្របខណ្ឌគតិយុត្តិជុំវិញបញ្ហាដីធ្លី និងការសាងសង់

ភាពជាម្ចាស់កម្មសិទ្ធិលើដីធ្លី ត្រូវបានកំណត់ឱ្យពលរដ្ឋកម្ពុជាតែប៉ុណ្ណោះ។ ក្រុមហ៊ុន រឺនីតិបុគ្គលផ្សេងទៀត មានសិទ្ធិកាន់កាប់ដីធ្លីបាន ប្រសិនបើភាគហ៊ុន ៥១ភាគរយ រឺច្រើនជាងនេះក្នុងក្រុមហ៊ុន រឺអង្គភាពត្រូវបានគ្រប់គ្រងដោយពលរដ្ឋកម្ពុជា។ ទោះបីជាជនបរទេស មិនអាចមានកម្មសិទ្ធិភាពក៏ដោយ ពួកគេអាចមានសិទ្ធិជួលដីបានរហូតដល់រយៈពេល៧០ឆ្នាំ។

ចំពោះរាល់អាគារ ដែលបានបែងចែកកម្មសិទ្ធិតាមជាន់ ជនបរទេសអាចមានកម្មសិទ្ធិរហូតដល់ ៧០ភាគរយលើអាគារខនដូរចាប់ពីជាន់ទី០១ ឡើងទៅ។ ជនបរទេសមិនអាចមានកម្មសិទ្ធិលើអចលនទ្រព្យនៅជាន់ផ្ទាលដីបានទេ។

ច្បាប់ស្តីពីការសាង់សង់សំខាន់ៗបច្ចុប្បន្ននេះស្ថិតនៅក្រោមច្បាប់ស្តីពីការគ្រប់គ្រង និងរៀបចំសំណង់ (១៩៩៤)។ ច្បាប់នេះមានមាត្រាចំនួន៥០ ស្តីអំពីដំណើរការនៃការស្នើរសុំនិងទទួលបានសិទ្ធិក្នុងការសាងសង់។ មាត្រាទាំងនេះត្រូវបានអនុម័តដោយ អនុក្រឹត្យលេខ៨៦ទៅលើការអនុញ្ញាតិសាងសង់ (១៩៩៧) ដែលបានកំណត់អំពីសិទ្ធិសម្រាប់ប្រជាពលរដ្ឋ ក្នុងការសាងសង់លើដីធ្លីកម្មសិទ្ធិផ្ទាល់ខ្លួន ក៏ដូចជាដំណើរការនៃការអនុញ្ញាតិនេះ។ ដើម្បីជាជំនួយដល់ប្រជាពលរដ្ឋក្រីក្រ ឱ្យទទួលបានទីលំនៅក្នុងតម្លៃសមរម្យ ផ្ទះតូចៗដែលសង់ពីឈើមិនតម្រូវឱ្យមានលិខិតអនុញ្ញាតិសាងសង់នោះទេ។6

មានដំណាក់កាលច្រើនជាង២០ ដើម្បីទទួលបានលិខិតអនុញ្ញាតិសាងសង់។ ម្ចាស់សំណង់ ឬម្ចាស់ការដ្ឋានតម្រូវឱ្យស្នើរសុំព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់ និងតម្រូវឱ្យបំពេញទម្រង់ស្នើរសុំ។7សម្រាប់ប្រជាជនដែលរស់នៅទីរួមខេត្ត តម្រូវឱ្យទៅសាកសួរព័ត៌មាននៅនាយកដ្ឋានប្រចាំមូលដ្ឋាន។ ម្ចាស់សំណង់តម្រូវឱ្យមានឯកសារគ្រប់គ្រាន់ តួយ៉ាង ប្លង់ស្ថាបត្យកម្ម និងវិស្វកម្ម ប័ណ្ណកម្មសិទ្ធិដីធ្លី អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាដើម។ ក្រសួងគ្រប់គ្រងដែនដីមានតួនាទីក្នុងការត្រួតពិនិត្យលើគ្រប់គម្រោងសាងសង់ទាំងអស់។ ក្នុងឆ្នាំ២០១៤ មានគម្រោងសាងសង់ចំនួន ១៩៣ ត្រូវបានរកឃើញថា គ្មានលិខិតអនុញ្ញាតិត្រឹមត្រូវនោះទេ។8

នៅពេលដែលតម្រូវឱ្យមានប្លង់គោល ឬប្លង់ប្រើប្រាស់ដីនិងសំណង់ វាគួរតែមានការរឹតបន្តឹងទៅលើ ទំហំ ប្រភេទសំណង់ និងគោលបំណងនៃសំណើរសុំការសាងសង់។

សំណង់អាគារពាណិជ្ជកម្មនានា ដែលមានទំហំធំជាង ៣,០០០ម៉ែត្រការ៉េ ចាំបាច់ត្រូវមានលិខិតអនុញ្ញាតិពីក្រសួង។9ការសាងសង់ត្រូវចាប់់ផ្តើមក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីពេលដែលការអនុញ្ញាតិត្រូវបានប្រកាស។ រាល់ការពន្យារពេលសាងសង់អាចធ្វើទៅបានលុះត្រាតែមានសំណុំឯកសារសុំពន្យារពេល។ វិញ្ញាប័នបត្រត្រូវផ្តល់ជូនបន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់។

យោងតាមច្បាប់ ការសាងសង់ត្រូវគិតគូរដល់ការហាមឃាត់នានានៃបរិស្ថាន និងបទបញ្ញាត្តិស្តីអំពី ការបំពុលដោយឧស្សាហកម្ម។ មានច្បាប់ទាក់ទិនទៅនឹងផ្ទៃដីនៃការសាងសង់ផងដែរ៖ ផ្ទះប្រជាជនតម្រូវឱ្យមានផ្ទៃដីទំនេរយ៉ាងតិច ៥០ភាគរយ ខណៈសំណង់បែបផ្ទះលែ្វងអាចប្រើប្រាស់ផ្ទៃដីដល់ទៅ ៧៥ភាគរយ។10យ៉ាងណាមិញ អ្នកសង្កេតការក្នុងវិស័យនេះបាននិយាយថា តាមការអនុវត្តជាក់ស្តែង ការកំណត់នេះមិនត្រូវបានបំពេញនោះទេ។11

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសចំនួនពីរ គឺ លេខ០៧៥ និង០៧៧ ក្នុងឆ្នាំ២០១១ ដែលបានកំណត់ ការណែនាំស្តីអំពីអនាម័យ សុវត្ថិភាព និងព័ត៌មានផ្សេងៗនៅការដ្ឋានសាងសង់។ ទោះជាយ៉ាងនេះក្តី ការដ្ឋានសំណង់កម្ពុជាជាច្រើននៅតែមានការប្រឈមខ្ពស់ផ្នែកបរិស្ថាន។

ក្នុងករណីដែលមានក្រុមហ៊ុនអន្តរជាតិធំៗចូលប្រលូកក្នុងវិស័យសំណង់អាគារពាណិជ្ជកម្ម ពួកគេជានិច្ចកាលនឹងនាំយកមកជាមួួយនូវលក្ខខណ្ឌនិងស្តង់ដារនៃការសាងសង់ ក៏ដូចជាគោលការណ៍សុវត្ថិភាពនៅការដ្ឋានមកជាមួួយផងដែរ។

ដំណើរការសាងសង់ដែលមានតម្លៃថ្លៃ និងរយៈពេលយូរ

ធនាគារពិភពលោកបានសិក្សាអំពីនីតិវិធី រយៈពេល និងតម្លៃក្នុងការស្ថាបនាឃ្លាំងក្នុងប្រទេសចំនួន១៨៩ ដែលរួមមានប្រទេសកម្ពុជាផងដែរ។12

ប្រទេសកម្ពុជាទទួលបានពិន្ទុទាបស្ទើរតែគ្រប់ផ្នែក ដែលរួមមាន៖ ចំនួននៃនីតិវិធីដែលស្នើរសុំ តម្លៃសាងសង់ សន្ទស្សន៍នៃការត្រួតពិនិត្យគុណភាពសំណង់ ជាពិសេស គឺពេលវេលាដែលទាមទារសម្រាប់បញ្ចប់ដំណើរការទាំងមូល។ កត្តាមួយចំនួនទាំងនេះបានឆ្លុះបញ្ចាំងអំពីកង្វះខាតភាពល្អិតល្អន់ ក្នុងនីតិវិធី និងតម្លៃកំណត់ស្រាប់។ ចំពោះការស្នើរសុំអាជ្ញាប័ណ្ណពីអភិបាលខណ្ឌ និងស្រុក ជាឧទាហរណ៍ របាយការណ៍ដដែលបាននិយាយថា “ប្រសិនបើ តម្លៃក្រៅផ្លូវការមិនត្រូវបានទូរទាត់ រយៈពេលនៃការស្នើរសុំជាទូទៅនឹងត្រូវចំណាយពេលចន្លោះពី ០៤ខែទៅ ០១ឆ្នាំ។13

ច្បាប់សាងសង់ថ្មីនឹងកើតមាន

ច្បាប់ចម្បងថ្មីសម្រាប់វិស័យសំណង់ត្រូវបានធ្វើសេចក្តីព្រាង និងអាចចូលជាធរមានក្នុងឆ្នាំ២០១៦។ 14ចំនុចសំខាន់សម្រាប់ច្បាប់នេះ គឺលក្ខណៈសម្បត្តិរបស់នៃអ្នកអនុវត្តន៍ (វិស្វករ ស្ថាបត្យករ និងជាងសំណង់) សន្តិសុខ និងសុវត្ថិភាព។ ច្បាប់នេះក៏បានបញ្ជាក់ពីកាតព្វកិច្ចរបស់ម្ចាស់នៃការដ្ឋានផងដែរ ក្នុងករណីដែលមានឧប្បទ្ទវហេតុផ្សេងៗកើតឡើង។15ច្បាប់ និងបទបញ្ញាត្តិសម្រាប់ប្រើប្រាស់ក្នុងប្រទេសមួយចំនួនធំ ត្រូវបានសិក្សាមុនពេលកើតមានពង្រាងច្បាប់។ ទីប្រឹក្សារដ្ឋាភិបាលជាន់ខ្ពស់ មួយរូបបាននិយាយថា មានមាត្រាប្រមាណ៣០០ ក្នុងពង្រាងច្បាប់នេះ។16

បទបញ្ញាត្តិសាងសង់ថ្នាក់ជាតិដែលភ្ជាប់ជាមួយនឹងលិខិតប្រកាសដោយឡែកមួយ គឺត្រូវបានស្នើរសុំដើម្បីកំណត់លើស្តង់ដារនៃការសាងសង់ទាក់ទិនទៅនឹងការងារគ្រប់គ្រងគម្រោង សុវត្ថិភាពនៅការដ្ឋាន សុវត្ថិភាពអគ្គីភ័យ និងការត្រួតពិនិត្យការសាងសង់។

បញ្ហាផ្សេងទៀតក្នុងវិស័យសំណង់

ក្នុងលក្ខខណ្ឌជាក់ស្តែង ស្ថាបត្យករ និងក្រុមអ្នកសាងសង់កម្ពុជាមិនចាំបាច់គិតគូរពីការការពារសម្រាប់ហានិភ័យនានាដែលអាចបង្កដោយគ្រោះរញ្ជួយដីដូចអ្នកសាងសង់នៅជប៉ុន ឬការប្រឈមនៃខ្យល់ព្យុះស៊ីក្លូន និងខ្យល់បក់ខ្លាំងដូចនៅប្រទេសហ្វីលីពីននោះទេ។ គ្រោះធម្មជាតិដែលពួកគេត្រូវតែយកចិត្តទុកដាក់ គឺទឹកជំនន់ដែលជន់ខ្លាំង និងបញ្ហានានាជុំវិញការងារសាងសង់គ្រឹះនៃសំណង់អាគារឱ្យបានរឹងមាំ។

បញ្ហាមួយផ្សេងទៀតក្នុងវិស័យនេះទាក់ទងនឹងទីកន្លែងជាក់លាក់នៃព្រំប្រទល់របស់អាគារអចលនាទ្រព្យដែលរាំងស្ទះដល់ប្រព័ន្ធនៃការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី។ ជានិច្ចកាល ព្រំប្រទល់នៃអចលនាទ្រព្យមួយនឹងរងការប៉ះពាល់នៅពេលដែលមានការអភិវឌ្ឍចាប់ផ្តើមដំណើរការ។ ក្រុមហ៊ុនមេធាវីមួយបានធ្វើការណែនាំថា វាអាចជាកត្តាសំខាន់ក្នុងការបញ្ជូលបទបញ្ញាត្តិទៅក្នុងកិច្ចសន្យាសាងសង់ ដោយទាមទារឱ្យភាគីម្ខាងក្នុងចំណោមភាគីទាំងពីរចាត់វិធានការរឹងមាំដើម្បីកំណត់ និងរក្សាព្រំប្រទល់នៃអចលនទ្រព្យនោះក្នុងអំឡុងពេលនៃការសាងសង់។17 ការពឹងផ្អែកលើសម្ភារៈសំណង់នាំចូលធ្វើឱ្យតម្លៃនៃការសាងសង់ក្នុងប្រទេសកម្ពុជាខ្ពស់ជាងក្នុងប្រទេសថៃនិងប្រទេសវៀតណាម។18

ស្ត្រីក្នុងវិស័យសំណង់

ក្នុងឆ្នាំ ២០១៣ មានកម្មការនីចំនួន ៣០០នាក់ក្នុងចំនោមកម្មករសរុប ៧០០នាក់ ដែលបម្រើការនៅក្នងការដ្ឋានសំណង់ធំជាងគេមួយនៅកម្ពុជា។19លោក វាន់ ថុល អនុប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាបាននិយាយថា ស្ត្រីប្រមាណ៤០ភាគរយជាកម្លាំងពលកម្ម ក្នុងវិស័យសំណង់ឯកជន។20អ្នកអធិប្បាយមួយចំនួន រួមមានប្រធានស្តីទីនៃសហភាពលោក សុខ គៀនបានរាយការណ៍ថា នៅក្នុងវិស័យសំណង់ ស្ត្រីទទួលបានប្រាក់បៀរវត្តន៍តិចជាង បើធៀបទៅនឹងបុរស។21

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦

ឯកសារយោង

  1. 1. ស៊ុំ ម៉ាណែត.”ទីប្រឹក្សារដ្ឋាភិបាល៖ ច្បាប់សាងសង់នឹងត្រូវអនុម័តនៅពាក់កណ្តាលឆ្នាំ” ការសែតខ្មែរថែមស៍ ចុះថ្ងៃទី ០៤ កុម្ភៈ ២០១៦។ ចូលអាន ថ្ងៃទី២៤ មីនា ២០១៦។ https://www.khmertimeskh.com/35439/construction-law-may-be-enacted-by-mid-year-govt-advisor/
  2. 2. ធនាគារអភិវឌ្ឍអាស៊ី/អង្គការពលកម្មអន្តរជាតិកម្ពុជា.ដោះស្រាយបញ្ហាគម្លាត ជំនាញ.ហ្វីលីពីន៖ធនាគារអភិវឌ្ឍអាស៊ី (ADB), ២០១៥។ ចូលអាន ថ្ងៃទី២៥ កុម្ភៈ ២០១៦។ http://www.adb.org/sites/default/files/publication/176283/cambodia-addressing-skills-gap.pdf
  3. 3. Kali Kotoski. “វិស័យសំណង់៖ក្បាលម៉ាស៊ីននៃការលូតលាស់ប្រកបដោយថាមវន្ត” ការសែតភ្នំពេញបុស្តិ៍, ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥។ ចូលអានថ្ងៃទី ២៤ មីនា ២០១៦។ http://www.phnompenhpost.com/real-estate/construction-most-dynamic-engine-growth
  4. 4. ខេង សុធា និង George Styllis. “កង្វះខាតបទប្បញ្ញត្តិក្នុងវិស័យសំណង់ជាក្តី ព្រួយបារម្ភ” ការសែតខេមបូឌាដេលី, ចុះថ្ងៃទី០២ តុលា ២០១៤។ ចូលអានថ្ងៃទី២៤ មីនា ២០១៦។ https://www.cambodiadaily.com/archives/lack-of-construction-regulations-a-concern-68862/
  5. 5. ដូចឯកសារយោងខាងលើ
  6. 6. អនុក្រឹត្យលើច្បាប់អនុញ្ញាត្តិសាងសង់ (១៩៩៧)។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អនុក្រឹត្យលេខ ៨៦លើការសាងសង់។ចូលអានថ្ងៃទី២៥ កុម្ភៈ ២០១៦។ http://www.cambodiainvestment.gov.kh/category/law-regulation/construction
  7. 7. សួន សាយ.”ច្បាប់សំណង់ធ្វើឱ្យការស្នើរសុំងាយស្រួលដូចរាប់លេខ១-២-៣” ការសែតភ្នំពេញបុស្តិ៍ ចុះថ្ងៃទី២៩ តុលា ២០០៨។ ចូលអានថ្ងៃទី២៥ កុម្ភៈ ២០១៦។http://www.phnompenhpost.com/real-estate/construction-law-makes-applying-permits-easy-1-2-3
  8. 8. B2B.ការសាងសង់និងការថែទាំ. ចូលអានថ្ងៃទី២៥ កុម្ភៈ ២០១៦។ http://b2b-cambodia.com/b2b-construction-maintenance/
  9. 9. ដូចឯកសារយោងខាងលើ។
  10. 10. VDB/Loi. “សេចក្តីណែនាំទៅកាន់កិច្ចព្រមព្រៀងសំណង់ឱ្យមានប្រសិទ្ធិភាព” ១៥ សីហា ឆ្នាំ២០១៣។ ចូលអាន ២៥ កុម្ភៈ ២០១៦។ http://www.vdb-loi.com/cambodia-tax-and-legal/an-introduction-to-effective-construction-contracting/
  11. 11. ដូចឯកសារយោងខាងលើ
  12. 12. ក្រុមការងារធនាគារពិភពលោក.“ការធ្វើពាណិជ្ជកម្ម៖ ដោះស្រាយបញ្ហាច្បាប់ អនុញ្ញាត្តិសាងសង់នៅកម្ពុជា” ចូលអានថ្ងៃទី២៥ កុម្ភៈ ២០១៦។ http://www.doingbusiness.org/data/exploreeconomies/cambodia/dealing-with-construction-permits/
  13. 13. ដូចឯកសារយោងខាងលើ
  14. 14. គន្លឹះកម្ពុជា.”ម្ចាស់សំណង់ក្នុងស្រុកសិក្សាពីអ្នកជំនាញអន្តរជាតិខណៈច្បាប់សាងសង់ កាន់តែខិតជិតមកដល់” ចុះថ្ងៃទី៣០ កក្កដា ២០១៥។ ចូលអាន ២៥ កុម្ភៈ ២០១៦។ www.cambodiatips.com/news/19076/local-developers-learn-from-international-experts-as-the-construction-law-nears.html
  15. 15. ដូចឯសារយោងខាងលើ
  16. 16. HomeConnect (Cambodia). “ទីប្រឹក្សារដ្ឋាភិបាល៖ ច្បាប់សាងសង់អាចនឹងត្រូវ អនុម័តនៅពាក់កណ្តាលឆ្នាំ” ថ្ងៃទី៩ កុម្ភៈ ២០១៦។ ចូលអានថ្ងៃទី២២ មីនា ២០១៦។ http://www.homeconnectcambodia.com/news/construction-law-may-be-enacted-by-mid-year-govt-advisor/
  17. 17. ដូចឯកសារយោងខាងលើ
  18. 18. ដូចឯកសារយោងខាងលើ
  19. 19. Frédéric Janssens. “ពិភពលោករបស់បុរសម្នាក់” ទស្សនាវដ្តី Southeast Asia Globe, ចុះថ្ងៃទី០២ កញ្ញា ២០១៣។ ចូលអានថ្ងៃទី២៤ មីនា ២០១៦។ http://sea-globe.com/female-construction-workers-cambodia/
  20. 20. ដូចឯកសារយោងខាងលើ
  21. 21. ស៊ុំ ម៉ាណែត.”រដ្ឋមន្ត្រី៖ ការងារក្នងវិស័យសំណង់កើនឡើងទ្វេរដងកាលពីឆ្នាំមុន” កាសែតខ្មែរថាមស៍ ចុះថ្ងៃទី០១ មីនា ២០១៦។ ចូលអានថ្ងៃទី២៤ មីនា ២០១៦។ http://www.khmertimeskh.com/news/22067/construction-jobs-doubled-last-year–ministry/
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

FKxgL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!