កត្តាជម្រុញការកាប់បំផ្លាញព្រៃឈើ

ការកាប់បំផ្លាញព្រៃឈើ គឺជាការផ្លាស់ប្តូរយ៉ាងធំក្នុងចំណោមនៃការផ្លាស់ប្តូរផ្សេងទៀត ទៅលើទិដ្ឋភាពនៅក្នុងប្រទេស កម្ពុជា ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ការបាត់បង់ដ៏ច្រើនបំផុតនោះគឺ ព្រៃស្រោង ជាប្រភេទព្រៃលូតលាស់មានអាយុកាលដ៏ចំណាស់  ភាគច្រើនមានពណ៌បៃតង និងដើមធំៗ ដែលបានធ្លាក់ចុះប្រមាណជាងពាក់កណ្តាល ត្រឹមតែបួនទសវត្សរ៍មកនេះ គឺពី ៧,៦ លាន ហិកតា ក្នុងឆ្នាំ ១៩៧៣ ដល់ ៣ លាន ហិកតា នៅឆ្នាំ ២០១៤។​1

កម្លាំងចលករដ៏ចម្បងនៃដំណើរការនេះ គឺ សម្បទានដី និង ការបំលែងដីជាបន្តបន្ទាប់ ព្រមទាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងទ្រង់ទ្រាយធំ។

8493560955_a76245d0e1_k

ព្រះសង្ឃកំពុងដើរកាត់ព្រៃដែលកំពុងត្រូវបានគេដុត ដើម្បីធ្វើកសិកម្ម។ រូបភាព ថតដោយ diversityphotos, មីនា ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC-NC-ND 2.0

សម្បទានដី

សម្បទានដីសេដ្ឋកិច្ច (ELCs) គឺការជួលដីដែលមានរយៈពេលវែង ដែលអនុញ្ញាតឱ្យអ្នកទទួលប្រយោជន៍ អាចឈូសឆាយដីសម្រាប់វិស័យកសិឧស្សាហកម្ម។ សម្បទានដីសេដ្ឋកិច្ច ត្រូវបានផ្តល់អាជ្ញាប័ណ្ណឲ្យសម្រាប់សកម្មភាព ដូចជា ចំការទ្រង់ទ្រាយធំ ការចិញ្ចឹមសត្វ និងការសាងសង់រោងចក្រ ដើម្បីកែច្នៃផលិតផលកសិកម្ម ជាដើម។ គេហទំព័ររបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅចន្លោះឆ្នាំ១៩៩៦ រហូតដល់ ខែមិថុនា ឆ្នាំ២០១២ ក្រសួងបានចុះហត្ថលេខាលើកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច គ្របដណ្តប់ផ្ទៃដីប្រមាណ ១,២០៤,៧៥០ ហិកតា។ ទោះជាយ៉ាងនេះក្តី ទិន្នន័យរបស់អង្គការលីកាដូ (មិនរាប់បញ្ចូលដីសម្រាប់ការរុករករ៉ែ) បានបង្ហាញថា ផ្ទៃដីប្រមាណ ២.១៤ លាន ហិកតា ត្រូវបានជួលទៅឱ្យក្រុមហ៊ុននានា ចាប់តាំងពីគោលនយោបាយ “បម្លែង” ព្រៃឈើ បានចាប់ផ្តើមអនុវត្ត ហើយរាជរដ្ឋាភិបាលក៏បានចាប់ផ្តើមចេញអជ្ញាប័ណ្ណ សម្បទានដីសេដ្ឋកិច្ច នៅដើមទសវត្សរ៍ ឆ្នាំ២០០០។2

សមាជិកសភាមួយរូប ដែលជាប្រធានគណៈកម្មការហិរញ្ញវត្ថុ របស់រដ្ឋសភាជាតិ ត្រូវបានដកស្រង់សម្តីនៅដើមឆ្នាំ២០១៥ ដោយលោកមានប្រសាសន៍ថា តាមការប៉ាន់ស្មានរបស់លោក សម្បទានប្រមាណ ៧០ ភាគរយ មានគោលបំណង លក់ឡើងវិញ ដោយមិនចាំបាច់ធ្វើការវិនិយោគ ឬ ទាញយកធនធានធម្មជាតិនៅតំបន់នោះ។ លោកបាននិយាយថា យោងតាមការវិភាគ លើថវិកាជាតិ កាលពីលើកមុន បានបង្ហាញថា ដូចជា ពន្ធត្រូវបានប្រមូលយ៉ាងតិចត្រឹមតែ ៧ ដុល្លាអាមេរិក ប៉ុណ្ណោះ ក្នុងមួយហិកតាពីសម្បទានដីសេដ្ឋកិច្ច។3

នៅខែឧសភា ឆ្នាំ២០១២ រាជរដ្ឋាភិបាល បានប្រកាសឲ្យមានការផ្អាកទៅលើការចេញអាជ្ញាប័ណ្ណសម្បទានដីសេដ្ឋកិច្ចថ្មីៗទៀត។

តាមលក្ខណៈបច្ចេកទេស ការផ្តល់សម្បទានដីសេដ្ឋកិច្ច នៅក្នុងតំបន់ដីព្រៃ គឺខុសច្បាប់ ដោយព្រោះតែព្រៃឈើ គឺ​ជា​ដី​សាធារណៈ​របស់រដ្ឋ ហើយការផ្តល់សម្បទានដីសេដ្ឋកិច្ច អាចប្រព្រឹត្តិទៅបាន សម្រាប់តែដីឯកជនរបស់រដ្ឋ ប៉ុណ្ណោះ។ បំរាមនេះ អាចត្រូវបានមើលរំលង ប្រសិនបើដីនោះ ត្រូវបានធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ។ តំបន់ព្រៃការពារ គឺត្រូវបានធ្វើអនុបយោគជាតំបន់ប្រើប្រាស់ដោយនិរន្តរភាព ដើម្បីអនុញ្ញាតឱ្យដីទាំងនោះ ក្លាយទៅជាសម្បទានដីសេដ្ឋកិច្ចដែល អាចឲ្យមានការឈូសឆាយ និងប្រែក្លាយទៅជាចម្ការ។

ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត តំបន់ការពារប្រមាណជាង ២៥០០ គីឡូម៉ែត្រការ៉េ នឹងត្រូវបានបំលែងទៅជាចម្ការកៅស៊ូ នៅឆ្នាំ២០២០ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ ដែលត្រូវបានចេញផ្សាយនៅក្នុងកាសែតស្តីពីបម្រែបម្រួលបរិស្ថានពិភពលោក។

នៅក្នុងការត្រួតពិនិត្យទៅលើការអនុវត្តកម្មវិធីគ្រប់គ្រងព្រៃឈើ បានបង្ហាញថាការផ្តល់សម្បទានជាញឹកញាប់ ផ្តោតលើផលប្រយោជន៍ហិរញ្ញវត្ថុរយៈពេលខ្លី និងមិនអើពើអំពីទិដ្ឋភាពផ្នែកសង្គម និងបរិស្ថាន ដែលទាក់ទងនឹងការគ្រប់គ្រងព្រៃឈើឡើយ។4

ចំណែកឯការផ្តល់សម្បទានសម្រាប់គោលបំណងអភិវឌ្ឍន៍ ដែលអាចផ្តល់ការងារធ្វើកាន់តែច្រើន និងឱកាសផ្នែកហិរញ្ញវត្ថុដល់អ្នកស្រុក នៅក្នុងករណីមួយចំនួន បន្ទាប់ពីដើមឈើត្រូវបានកាប់ បំផ្លាញឈូសឆាយរួចហើយ គឺគ្មានការអភិវឌ្ឍនៅតំបន់នោះឡើយ។ អ្នកស្រុក មិនត្រឹមតែបាត់ បង់សិទ្ធិចូលទៅ ប្រើប្រាស់ធនធានធម្មជាតិនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនទទួលបានការងារ ថ្មីធ្វើនៅទីនោះទៀតផង។5

ការកាប់បំផ្លាញព្រៃឈើខុសច្បាប់

ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ កើតមានឡើង នៅក្នុងតំបន់ពាណិជ្ជកម្មធំៗ ក្នុងប្រទេសកម្ពុជា។ របាយការណ៍ ឆ្នាំ២០១៤ របស់ អង្គការអភិរក្សអន្ដរជាតិដ៏ធំមួយ ដោយផ្អែកលើតួលេខរបស់រាជរដ្ឋាភិបាល បានបង្ហាញថា មានក្រុមហ៊ុនតែមួយប៉ុណ្ណោះ បានរកប្រាក់ចំណេញចំនួន ២២០ លាន  ដុល្លាសហរដ្ឋអាមេរិក ពីការលក់ឈើគ្រញូងខុសច្បាប់ ដែលបានកាប់នៅតំបន់ជួរភ្នំក្រវាញ ជាងបីឆ្នាំកន្លងមកនេះ។6

នៅក្នុងករណីមួយចំនួន ការផ្តល់អជ្ញាប័ណ្ណដែលមានសុពលភាព ដើម្បីឈូសឆាយដី ដូចជានៅ តំបន់អាងស្តុកទឹកសម្រាប់គម្រោងទំនប់វារីអគ្គិសនី ត្រូវបានប្រើប្រាស់គម្រប ដើម្បីបិតបាំងការ កាប់យកឈើប្រណិតពីតំបន់នោះក្នុងទ្រង់ទ្រាយធំ ។7

មានរបាយការណ៍ជាបន្តបន្ទាប់អំពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការនាំចេញឈើដោយ ខុសច្បាប់ ដែលមានជាប់ពាក់ព័ន្ធនឹងមនុស្សគ្រប់ជាន់ថ្នាក់នៅក្នុងសង្គម គឺចាប់តាំងពីអ្នកមាន ទ្រព្យសម្បត្តិស្តុកស្តមរហូតដល់អ្នកក្រីក្របំផុត ។ មន្ត្រីរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ព្រមទាំង មន្ត្រីកងកម្លាំងប្រដាប់អាវុធ និងនរគបាល ត្រូវបានស៊ើបអង្កេត ឬ ចាប់ខ្លួនជាបន្តបន្ទាប់ ។ នៅ ក្នុងខែកុម្ភៈឆ្នាំ ២០១៥ អង្គការឃ្លាំងមើលពិភពលោក បានថ្លែងនៅក្នុងរបាយការណ៍លម្អិត មួយថា ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើងដោយមានការឃុប ឃិតគ្នាមានលក្ខណៈស្របច្បាប់។8 

ការកាប់បំផ្លាញព្រៃឈើ ត្រូវបានអនុវត្តឡើយ ដោយខុសច្បាប់ នៅក្នុងតំបន់ការពារ និង ដែន ជម្រកសត្វព្រៃ។ ក្នុងករណីមួយចំនួន ទោះបីជា ការកាប់បំផ្លាញព្រៃឈើផ្ទុយនឹងច្បាប់ក៏ដោយ ក៏ក្រុមហ៊ុនត្រូវបានផ្តល់ដីសម្បទានស្របច្បាប់ ឬ មិនផ្លូវការ នៅក្នុងតំបន់ការពារដោយច្បាប់ ដូចជា ដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរីជាដើម។9

អំពើហិង្សា ត្រូវបានប្រើប្រាស់ កើតមានជាញឹកញាប់ ទៅលើអ្នកណាដែលហ៊ានពុះពារប្រឆាំងនឹង ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។ សកម្មជនការពារព្រៃឈើ លោកឈុត វុទ្ធី ត្រូវបានគេបាញ់ សម្លាប់នៅក្នុងឆ្នាំ ២០១២ ខណៈពេលកំពុងស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើ ខុសច្បាប់នៅ ជួរភ្នំក្រវាញ។ បើទោះជាមានហានិភ័យយ៉ាងណាក៏ដោយ ក៏បណ្តាញ​សហគមន៍ ព្រៃឈើកាន់តែ ធ្វើការល្បាតព្រៃ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ នេះបើយោងតាមសមាគមន៍ អាដ​ហុក។10

បានធ្វើបច្ចុប្បន្នភាព៖ ២២ កញ្ញា ២០១៥

ទាក់ទងនឹងកត្តាជម្រុញការកាប់បំផ្លាញព្រៃឈើ

ឯកសារយោង

  1. 1. សូមមើលទំព័រគម្របព្រៃឈើសម្រាប់សេចក្តីលម្អិតបន្ថែម។
  2. 2. Pye, Daniel, និង សុធារី ប៉ិច.”អង្គការ​លីកាដូ​រកឃើញ​ដីសម្បទាន​មាន​ចំនួន​ ២៧២ កន្លែង.” ភ្នំពេញប៉ុស្តិ៍. ៣១ មិនា ២០១៥. ដកស្រង់ ២២ កញ្ញា ២០១៥. http://bit.ly/1CrkeFQ.
  3. 3. ដូចលេខយោងខាងលើ
  4. 4. អត្ថប្រយោជន៍ព្រៃធម្មជាតិ និងការវិភាគសេដ្ឋកិច្ច នៃការបម្លែងព្រៃធម្មជាតិនៅក្នុងប្រទេសកម្ពុជា, វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (CDRI), ធ្នូ ២០០៦.
  5. 5. Harfenist, Ethan. “សេដ្ឋកិច្ចនៃសម្បទានដីសេដ្ឋកិច្ច.” ភ្នំពេញប៉ុស្តិ៍, ៥ កក្កដា ២០១៥. ដកស្រង់ ២២ កញ្ញា ២០១៥. http://www.phnompenhpost.com/national/economics-elcs.
  6. 6. Pye, Daniel, និង ទិត្យថារ៉ា ម៉ៃ. “ឧកញ៉ា ទ្រី ភាព រក​ចំណេញ​ឈើ​ខុស​ច្បាប់​ជាង ២២០ លាន​ដុល្លារ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ.” ភ្នំពេញប៉ុស្តិ៍, ១០ តុលា ២០១៤. ដកស្រង់ ២២ កញ្ញា ២០១៥. http://www.phnompenhpost.com/national/calculus-logging.
  7. 7. ដូចលេខយោងខាងលើ
  8. 8. “តម្លៃនៃឈើប្រណីត.” អង្គការ គ្លូប៊លវីតណែស. ដកស្រង់ ៤ កក្កដា ២០១៥. https://www.globalwitness.org/campaigns/forests/cost-of-luxury/.
  9. 9. សូមមើលឩទាហរណ៍៖ អូន ភាព និង Ben Woods. “ការកាប់ឈើរបស់ក្រុមហ៊ុនក្នុងដែនជម្រកសត្វព្រៃ ដែលទទួលបានសម្បទានក្រៅផ្លូវការ.” ខេមបូឌាដេលី, ១៩ វិច្ឆិកា ២០១៣. ដកស្រង់ ២២ កញ្ញា ២០១៥. https://www.cambodiadaily.com/archives/firm-logging-in-wildlife-sanctuary-granted-unofficial-concession-47256/.
  10. 10. ផាក់ ស៊ាងលី. “រដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ទប់ស្កាត់​ការ​នាំ​ចូល​ និង​លក់​ម៉ាស៊ីន​អារឈើ.” ភ្នំពេញប៉ុស្តិ៍, ២២ កក្កដា ២០១៥. ដកស្រង់ ២២ កញ្ញា ២០១៥. http://bit.ly/1MH4UJ6.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yyreZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!