ផលិតកម្មអគ្គិសនី

នៅកម្ពុជា​ តម្រូវកា​រអគ្គីសនី​ ត្រូវ​បាន​ព្យាករថា នឹង​កើនឡើងប្រមាណ ១៧.៩ ភាគរយ ជា​រៀងរាល់ឆ្នាំ ពីឆ្នាំ ២០១២ រហូត​ដល់ឆ្នាំ ​២០២០។1 យោងតាម​ជំរឿន​ប្រជាជន​ឆ្នាំ ​២០០៨ ​ប្រជាជន​ ៨០ ភាគរយ ​រស់នៅ​តំបន់​ជនបទ។2 ប្រជាជនសរុប​ទូទាំងប្រទេស ​​កើនឡើង​ដល់ ១៥.៥ លាន​នាក់ នៅឆ្នាំ​២០១៤។3

Electrical wires. Photo by Michael Coghlan, taken on 10 January 2014. Licensed under Creative Commons Attribution-ShareAlike 2.0 Generic.

បង្គោលខ្សែភ្លើង។ រូបភាព ថតដោយ Michael Coghlan, ១០ មករា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0

ទីក្រុងភ្នំពេញ ដែល​ជា​រាជធានី​របស់ប្រទេសកម្ពុជា មាន​ប្រជាជនប្រើប្រាស់​ថាមពល​អគ្គីសនី​ប្រមាណ​ ៩០ ភាគរយ នៃកា​រប្រើប្រាស់​ទូទាំងប្រទេស។ ការ​ពង្រីក​បណ្តាញ​ចែកចាយ​ទៅ​តំបន់ជនបទ ដែលមាន​ប្រជាជនកម្ពុជា​ប្រមាណ ៨០ ភាគ​រយ កំពុងរស់នៅ នៅមានកម្រិតនៅឡើយ។4 នៅឆ្នាំ ២០១៣ មាន​ប្រជាជន​ជនបទ​ត្រឹមតែ ២២.៥ ភាគរយ ប៉ុណ្ណោះ​ ដែលមានអគ្គីសនីប្រើប្រាស់។5

យោងតាម ផែនការ​សកម្មភាព យុទ្ធសាស្រ្ត និ​ងគោលនយោបាយ​ជាតិ ស្តីពី​ប្រសិទ្ធភាព​ថាមពលនៅ​កម្ពុជា ឆ្នាំ ២០១៣  អគ្គីសនីភាវូបនីយកម្ម​ជាតិ​ បាន​កើនឡើង​ដល់ ៣៤ ភាគរយ។ ប្រជាជនទីក្រុង​ស្ទើរតែ ១០០ ភាគរយ មាន​អគ្គីសនី​ប្រើប្រាស់​ ប៉ុន្តែ​មាន​ប្រជាជនជនបទ​ត្រឹមតែ ១៤ ភាគរយ ប៉ុណ្ណោះដែលមានអគ្គីសនីប្រើប្រាស់។ ប្រជាជន ៥០ ភាគរយ មាន​លទ្ធភាព​តិចតួច​ ក្នុងការ​ប្រើប្រាស់​ប្រភពអគ្គីសនី​ក្រៅបណ្តាញផ្សេងទៀត ដូចជា ម៉ាស៊ីន​ភ្លើង​ប្រើ​ប្រេងម៉ាស៊ូត ឬ​ប្រព័ន្ធថាមពលព្រះអាទិត្យ​ ហើយ​ប្រជាជន​ជាង ៣០ ភាគរយ មិនមាន​អគ្គីសនី​ប្រើប្រាស់។6

ស្ថានភាពបច្ចុប្បន្ននៃវិស័យថាមពលនៅកម្ពុជា

នៅឆ្នាំ ២០១៤ ការ​ផ្គត់ផ្គង់​ថាមពល​អគ្គីសនីសរុប​នៅកម្ពុជា​គឺ ៣,០៥៩.៣៦ ជីហ្កាវ៉ាត់ ពោលគឺ​កើន​ឡើង ៧២.៧៩ ភាគ​រយ ច្រើនជាង​ឆ្នាំ​២០១៣។7 ការ​ផលិត​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ដែល​កើន​ពី​ ១,៧៧០​ ជី​ហ្គា​វ៉ា​ត់​ ក្នុង​ឆ្នាំ​ ២០១៣​ ដល់​ ៣,០៥៨​ ជី​ហ្គា​វ៉ា​ត់​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ ដែល​ថាមពល​ដ៏​ច្រើន​បាន​មក​ពី​ទំនប់​វា​រី​អគ្គិសនី​ថ្មី​ និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​។​8 (​តុល្យភាព​នៃ​ការ​ផ្គត់ផ្គង់​ គឺ​ត្រូវ​បាន​នាំ​ចូល​ ភាគច្រើន​មក​ពី​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​)​។

នៅឆ្នាំ​ ២០១៤ ហេដ្ឋារចនាសម្ព័ន្ធផលិតអគ្គីសនីនៅកម្ពុជា​មាន​ ៤ ប្រភេទ៖ រោងចក្រថាមពល​វារីអគ្គីសនី រោងចក្រ​ថាមពល​ដើរ​ដោយប្រេងម៉ាស៊ូត រោងចក្រថាមពល​ដើរដោយចំហេះធ្យូងថ្ម និង​ជីវម៉ាស។9 ក្នុង​ចំណោម​ហេដ្ឋារចនាសម្ព័ន្ធអគ្គីសនី​ទាំងនេះ ថាមពល​វារី​អគ្គី​សនី​ មាន​ទំហំ​ផ្គត់ផ្គង់​​ថាមពល​អគ្គីសនី​​ច្រើនជាងគេ ដែលក្នុងនោះ ថាមពលចំនួន ១,៨៥១.៦០ លានគីឡូវ៉ាត់ បានពី​វារីអគ្គីសនី, ថាមពលចំនួន ៣២៦.៩៧ លាន​គីឡូវ៉ាត់​ បានពីរោងចក្រ​ថាមពល​ដើរ​ដោយ​ប្រេងម៉ាស៊ូត, ថាមពលចំនួន ១៦.៧៩ លាន​គីឡូវ៉ាត់ បានពីជីវៈម៉ាស និង​ថាមពលចំនួន ៨៦៣.០២ លាន​គីឡូវ៉ាត់ បានពី​រោងចក្រថាមពល​ដើរដោយចំហេះធ្យូងថ្ម។10

ប្រទេសចិន​ គឺជា​វិនិយោគិន​ធំបំផុតមួយ ក្នុងការ​សាងសង់ទំនប់​វារីអគ្គីសនី​នៅ​កម្ពុជា​។ យោងតាម​ក្រសួងរ៉ែ និង​ថាមពល ក្រុមហ៊ុន ចិន​បាន​វិនិយោគទឹកប្រាក់​ជាង ​១.៦ លានដុល្លាអាមេរិក​លើ វិស័យ​ថាមពល​វារីអគ្គីសនី​កម្ពុជា។11

ក្រោម​ផែនការ​អភិវឌ្ឍន៍ថាមពល​ឆ្នាំ​ ២០០៨-២០២០  រាជរដ្ឋាភិបាលកម្ពុជា​រំពឹងថា ការ​បញ្ចប់​ការសាងសង់ទំនប់វារីអគ្គីសនី​ចំនួន៨ និង​រោងចក្រ​ថាមពល​ធ្យូងថ្មចំនួន៣  បូករួមនឹង​ការ​នាំចូលថាមពល​​អគ្គីសនី ​នឹង​អាចផលិត​ថាមពលអគ្គីសនី​បាន ៣,៥៧៦ មេហ្កា​វ៉ាត់​​។12

កំណើន​នៃ​ភាព​ឯករាជ្យ​

​នៅ​ដើមឆ្នាំ​ ២០១៦​ ការ​ផលិត​ថាមពល​ក្នុងស្រុក​​ ​បាន​ចំនួន ៧៥​ ភាគរយ​ នៃ​​បរិមាណ​សម្រាប់ផ្គត់ផ្គង់​​សរុប​នៅ​ក្នុង​ប្រទេស​។​ ការ​នាំ​ចូល​ថាមពល​ពី​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​ត្រឹម​ ៤១​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ បើ​យោង​តាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ខណៈ​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​បាន​ធ្លាក់​ចុះ​ ៥​ ភាគរយ​។13​ សុក ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​មាន​ប្រសាសន៍​ថា​ "យើង​សង្ឃឹម​ថា ត្រឹម​ឆ្នាំ​២០១៨ ឬ ឆ្នាំ​២០១៩ យើង​នឹងមាន​អគ្គិសនី​ផ្គត់ផ្គង់​ដោយ​ខ្លួន​ឯង នៅ​ពេល​គម្រោង​ថាមពល​ដាក់​ឲ្យ​ដំណើរ​ការ"។​14 

ការរំពឹងទុក និង​បញ្ហាប្រឈម

ការនាំចូលថាមពល ទំនងជានឹងបន្តជាច្រើនឆ្នាំ ដែលការអភិវឌ្ឍខ្សែបណ្តាញវ៉ុលខ្ពស់ថ្មី រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង កំពុងបន្ត។ វិនិយោគិនឯកជនមកពីប្រទេសផ្សេងៗ នឹងនៅតែដើរតួសំខាន់ ក្នុងការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា។

នៅពាក់កណ្តាលឆ្នាំ២០១២ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ការវិនិយោគរបស់ចិននៅក្នុងវិស័យថាមពល គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា៖

"វិនិយោគិន នៅក្នុងវិស័យថាមពលរបស់កម្ពុជា គឺភាគច្រើនមកពីប្រទេសចិន។ អ្នកវិនិយោគចិន បានបណ្តាក់​ទុន​រាប់ពាន់លានដុល្លារអាមេរិក ក្នុងការកសាងទំនប់វារីអគ្គិសនី និងបណ្តាញអគ្គិសនីនៅកម្ពុជា។ ការវិនិយោគក្នុងវិស័យនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម​របស់ប្រទេសកម្ពុជា"15

ទោះជាយ៉ាងនេះក្តី ចំណុចដែលគួរឱ្យកត់សម្គាល់នោះ គឺថាតម្លៃពន្ធជាក់លាក់ សម្រាប់វារីអគ្គិសនី ត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍ នៅក្នុងរយៈពេលសម្បទានទាំងមូល។ រដ្ឋាភិបាល មានទំនួលខុសត្រូវលើ ការ​ទូទាត់បំណុល ប្រសិនបើអគ្គិសនីកម្ពុជា (EdC) មានភាពបរាជ័យ ឬពន្យារពេលក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ឆ្ពោះទៅកាន់ការអភិវឌ្ឍវារីអគ្គិសនីនេះ។16

គម្រោងទិន្នន័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះផ្សាយនូវចំនួនគម្រោងនានា ដែលគាំទ្រដល់ការបញ្ជូនអគ្គិសនីតាមជនបទ ការតភ្ជាប់ថាមពលនៅក្នុងតំបន់ ព្រមទាំងការគាំទ្រទូទៅសម្រាប់វិស័យថាមពលនេះ។17 នាពេលកន្លងមក ធនាគារពិភពលោក បានប្តេជ្ញាគាំទ្រអគ្គិសនីភាវូបនីយកម្មជនបទ និងការបញ្ជូនអគ្គិសនី។18​ ប្រទេសកម្ពុជា ក៏ទទួលបានមូលនិធិទ្វេភាគី ក្នុងវិស័យថាមពលផងដែរ ហើយនៅក្នុង ខែកញ្ញា ឆ្នាំ២០១២ ប្រទេសឥណ្ឌា បានយល់ព្រមផ្តល់ប្រាក់កម្ចី ៧០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍បណ្តាញបញ្ជូនតង់ស្យុងខ្ពស់។

បានធ្វើបច្ចុប្បន្នភាព៖ ០២ វិច្ឆិកា ២០១៦

ទាក់ទងនឹងផលិតកម្មអគ្គីសនី

ឯកសារយោង

  • 1. សៀវភៅព័ត៌មានស្តីពី​ការ​វិនិយោគនៅកម្ពុជា. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC). ២០១៣. ទំព័រ IV-២. ដកស្រង់ ២៥ វិច្ឆិកា ​២០១៤. http://www.cambodiainvestment.gov.kh/#fragment-3-tab.
  • 2. វិទ្យាស្ថានជាតិស្ថិតិ. “​លទ្ធផលសង្ខេបនៃ​ជំរឿនប្រជាជន​ឆ្នាំ២០០៨.” កញ្ញា ២០០៩. ដកស្រង់ ២៥ វិច្ឆិកា ២០១៤. http://bit.ly/1QN1drd.
  • 3. CIA. “អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍៖ ប្រទេសកម្ពុជា.” មិថុនា​ ២០១៤. ដកស្រង់ ២៥ វិច្ឆិកា ២០១៤. https://www.cia.gov/library/publications/the-world-factbook/geos/cb.html.
  • 4. Grimsditch, Mark. ទន្លេទាំងបី​ស្ថិតក្រោមការ​គំរាមកំហែង៖ ការ​ស្វែងយល់​ពីការគំរាមកំហែងថ្មីៗ​ និង​បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍ​ថាមពល​វារីអគ្គីសនី​លើ​ជីវចម្រុះ និង​សិទ្ធិ​សហគមន៍​ក្នុង​អាងទន្លេទាំងបី.​ បោះពុម្ពរួមគ្នាដោយ​ អង្គការបណ្តាញការពារទន្លេទាំងបី និង​អង្គការទន្លេអន្តរជាតិ ឆ្នាំ​២០១២.
  • 5. សៀវភៅព័ត៌មានស្តីពី​ការ​វិនិយោគនៅកម្ពុជា. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC). ២០១៣. ទំព័រ IV-២. ដកស្រង់ ២៥ វិច្ឆិកា ​២០១៤. http://www.cambodiainvestment.gov.kh/#fragment-3-tab.
  • 6. ការ​សម្របសម្រួល​កិច្ច​សន្ទនា​ភាពជាដៃគូនៃគំនិត​ផ្តួចផ្តើម​ស្តីពី​ថាមពល​របស់​សហភាព​អឺរ៉ុប និង​ ក្រសួង​ឧស្សាហកម្ម រ៉ែ និងថាមពល. ផែនការ​សកម្មភាព យុទ្ធសាស្រ្ត និង​គោលនយោបាយ​ជាតិស្តីពី​ប្រសិទ្ធភាពថាមពលនៅកម្ពុជា. ២០១៣. ទំព័រ ២. ដកស្រង់ ២៥ វិច្ឆិកា ២០១៤. http://www.euei-pdf.org/en/download/file/fid/2281.
  • 7. អាជ្ញាធរអគ្គីសនីកម្ពុជា. ២០១៥. របាយការណ៍​ប្រចាំ​ឆ្នាំស្តីពីវិស័យថាមពលឆ្នាំ​២០១៤. ភ្នំពេញ​៖ អាជ្ញាធរអគ្គីសនីកម្ពុជា.
  • 8. ដូចឯកសារយោងខាងដើម។
  • 9. ដូចលេខយោង​ខាងលើ
  • 10. ដូចលេខយោង​ខាងលើ
  • 11. “ទំនប់​វារីអគ្គីសនី​ទី៦ នៅកម្ពុជា​ដែល​សាងសង់​ដោយចិន​ បាន​ចាប់ផ្តើមដំណើរការ.” Xinhua. ១៤ សីហា ២០១៤. ដកស្រង់ ៥ សីហា ​២០១៤. http://news.xinhuanet.com/english/world/2014-08/14/c_133555997.htm.
  • 12. ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា. “អគ្គីសនី.” ដកស្រង់ ៥ សីហា ២០១៤. http://www.cambodiainvestment.gov.kh/investors-information/infrastructure/electricity.html.
  • 13. Matthieu​ de​ Gaudemar.​ "​ថាមពល​ក្នុងស្រុក​ជម្រុញ​ការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​."​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ១៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​។​
  • 14. Kali Kotoski. “វិស័យ​ឯកជន​នៅ​តែ​ប្រឈម​នឹង​តម្លៃ​អគ្គិសនី​ខ្ពស់”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ១៦ ខែ កុម្ភៈ​ ឆ្នាំ ​២០១៧។ http://bit.ly/2lknzWR
  • 15. Xinhua, “ការវិនិយោគរបស់ចិនក្នុងវិស័យថាមពល មានសារៈសំខានសម្រាប់កម្ពុជា,” ១៣ កញ្ញា ២០១២, ដកស្រង់ http://www.globaltimes.cn/content/732973.shtml.
  • 16. ច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់​រាជរដ្ឋាភិបាលនៃព្រះ​រាជាណាចក្រ​កម្ពុជា​ឲ្យក្រុមហ៊ុនស៊ីណូហាយដ្រូ ខបផរ៉េសិន លីមីតធីត អនុម័ត​ដោយ​រដ្ឋសភាកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៦ និង​ប្រកាសឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស/រកម/០៨០៦/០២៣ ចុះថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០០៦។ ទាញយក​បាន​ពី អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ អាន​នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។
  • 17. គម្រោងទិន្នន័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី៖ http://adb.org/projects/search/519
  • 18. គម្រោងទិន្នន័យធនាគារពិភពលោកនៅកម្ពុជា, http://www.worldbank.org/en/country/cambodia/projects/all, ដកស្រង់ ខែកញ្ញា ឆ្នាំ២០១២.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5GuZS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!