កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានការនេសាទត្រីទឹកសាបដ៏ច្រើន ក្នុងពិភពលោក។ វិស័យជលផលរបស់កម្ពុជា រួមមានការនេសាទចិញ្ចឹមក្រពះ និងការនេសាទទ្រង់ទ្រាយធំ និងការប្រមូលផល ការកែច្នៃ និងទីផ្សារ។
វិស័យជលផល ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ ដែលរួមមានទឹកសាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និងទន្លេសាប ត្រូវបានចាត់ទុកថាជាប្រភពត្រីទឹកសាបដ៏សំបូរបំផុតក្នុងពិភពលោក ដែលផ្តល់ទិន្នផលត្រីទឹកសាបប្រចាំឆ្នាំប្រមាណ៧៥ភាគរយ និងបរិមាណប្រូតេអ៊ីនប្រមាណ៦០ភាគរយ។1
ឆ្នេរសមុទ្ររបស់កម្ពុជា ក៏ផ្តល់ទិន្នផលខ្ពស់ និងសំបូរដោយធនធានជលផលផងដែរ។ តំបន់ឆ្នេរមានប្រវែង ៤៣៥ គីឡូម៉ែត កាត់ខេត្តចំនួនបួន រួមមាន ព្រះសីហនុ កោះកុង កែប និងកំពត។ ធនធានជលផលទឹកសមុទ្រទាំងនោះ ត្រូវបានធ្វើអាជីវកម្មដោយអ្នកនេសាទខ្នាតតូចនិង មធ្យម ដោយក្នុងនោះមានក្រុមហ៊ុនបរទេសមួយចំនួនកាន់កាប់អាជីវកម្មខ្នាតធំ។2
យោងតាម របាយការណ៍បូកសរុបប្រចាំឆ្នាំ២០១៤ របស់ក្រសួងកសិកម្ម ផលិតកម្មជលផលសរុបគឺ ៧៤៥,៣១០ តោន ដែលក្នុងនោះ ៥០៥,០០៥ តោនបានមកពីជលផលទឹកសាប ១២០,២៥០ តោនបានមកពីជលផលទឹកប្រៃ និង ១២០,០៥៥ តោនបានមកពីវារីវប្បកម្ម។3
និន្នាការដែលលេចឡើង
នៅឆ្នាំ២០១៤ គណៈកម្មការអឺរ៉ុប បានហាមឃាត់ជាផ្លូវការនូវរាល់ការនាំចូលត្រីពីប្រទេសកម្ពុជា ទៅកាន់សហភាពអឺរ៉ុប បន្ទាប់ពីចាប់បានកប៉ាល់នេសាទបរទេសដែលដោតទង់ជាតិកម្ពុជា ហើយនេសាទត្រីដោយខុសច្បាប់ក្នុងដែនទឹកអន្តរជាតិ។ យ៉ាងនេះក្តី យោងតាមរដ្ឋបាលជលផលរបស់កម្ពុជា ក្រៅពីការបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា ការហាមឃាត់នេះ នឹងមិនជះឥទ្ធិពលលើការនាំចូលត្រីឡើយ ដោយសារតែកម្ពុជាមិនបានលក់ត្រីឱ្យទីផ្សារសហភាពអឺរ៉ុប ដោយសារតែការមិនអនុលោមតាមប្រព័ន្ធត្រួតពិនិត្យ HACCP។4 ផ្ទុយទៅវិញ ត្រីត្រូវបាននាំចេញទៅកាន់ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក អូស្រ្តាលី និងរុស្សី។5
ទោះបីជាមានក្រុមហ៊ុននេសាទឯកជនជាច្រើននៅកម្ពុជាក៏ដោយ ក៏ក្រុមហ៊ុនរបស់រដ្ឋ Kampuchea Fish Import and Export គឺជាក្រុមហ៊ុនតែមួយដែលមានសិទ្ធិនាំចេញត្រី។6
របាយការណ៍ស្តីពីការនេសាទខុសច្បាប់ រួមមានការរត់ពន្ធត្រីចេញពីកម្ពុជា គឺជាភាពបរាជ័យមួយនៃតួលេខពាណិជ្ជកម្មផ្លូវការរបស់រដ្ឋាភិបាល ក្នុងការឆ្លុះបញ្ចាំងពីពាណិជ្ជកម្មដ៏រឹងមាំក្នុងវិស័យជលផលទឹកសាប។7 តម្លៃសរុបនៃការនាំចេញជលផលនៅឆ្នាំ២០១៣ គឺ ៩៣៤,៨២៤ ដុល្លាអាមេរិក8 ជាតួលេខដ៏តិចតួចក្នុងទឹកប្រាក់ជិត ៧ ពាន់លានដុល្លាអាមេរិកនៃទំនិញនាំចេញ។ ក្រៅពីនេះ ដោយសាតែមច្ឆាជាតិរបស់កម្ពុជាត្រូវបាននាំចេញទៅក្រៅប្រទេស មានការរាយការណ៍ថា តម្រូវការត្រីក្នុងប្រទេសត្រូវបានបំពេញដោយការនាំចូលត្រីពីវៀតណាម។9
បានធ្វើបច្ចុប្បន្នភាព៖ ៣០ កញ្ញា ២០១៥
ទាក់ទងនឹងនេសាទ ជលផល និងវារីវប្បកម្ម
ឯកសារយោង
- 1. Hirji, Rafik, និង Richard Davis. “លំហូរបរិស្ថាននៅក្នុងការធ្វើសេចក្តីសម្រេចធនធានទឹក.” លំហូរបរិស្ថាននៅក្នុងគោលនយោបាយធនធានទឹក ការធ្វើផែនការ និងការរកឃើញ និងអនុសាសន៍, ទំ. ៣០. វ៉ាស៊ីងតោន៖ ធនាគារពិភពលោក, ២០០៩.
- 2. ថោ សែនសេរីវឌ្ឍ និង ហែម រ៉ាឌី. ២០១៣. “ទិដ្ឋភាពទូទៅនៃការប្រមូលទិន្នន័យជលផលនៅក្នុងការនេសាទខ្នាតតូចតំបន់ឆ្នេរនិងទឹកសាបនៅក្នុងប្រទេសកម្ពុជា.” http://www.rebyc-cti.org/downloads/doc_download/114-ref-06-overview-of-fisheries-data-collection-capture-fisheries-in-coastal-and-inland-small-scale-fisheries-in-cambodia.
- 3. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. របាយការណ៍ប្រចាំឆ្នាំ២០១៤ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៥. ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ. ដកស្រង់ ១០ មិថុនា ២០១៥. https://server2.maff.gov.kh/parse/files/myAppId5hD7ypUYw61sTqML/96998f6f93549c6389810059579f0083_1503018702.pdf
- 4. “ការវាយតំលៃនិងការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពអាហារសមុទ្រ.” FAO. ២០០៤. ដកស្រង់ ១ កញ្ញា ២០១៥. http://www.fao.org/docrep/006/y4743e/y4743e0i.htm.
- 5. “ការហាមឃាត់ការនាំចូលត្រីទៅសហភាពអឺរ៉ុប មិនបង្កបញ្ហាដល់ការនាំចេញត្រីរបស់កម្ពុជា.” កាសែត Xinhua, ២៧ វិច្ឆិកា ២០១៣. ដកស្រង់ ១៤ សីហា ២០១៤. https://opendevelopmentcambodia.net/news/eus-fish-import-ban-not-harming-cambodias-export-official/
- 6. Stephen Golub និង Abir Varma. ២០១៤. “ការនាំចេញផលនេសាទ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍៖ ឯកសាររៀបចំឡើងដោយប្រទេសបង់ក្លាដេស កម្ពុជា កូម៉ូរ៉ូ សៀរ៉ាឡេអូន និងអ៊ុយហ្កង់ដា សម្រាប់ដាក់ជូនអង្គការ UNCTAD.”
- 7. George Styllis និង កង សុធា. “ឧស្សាហកម្មត្រីវៀតណាមគ្រប់គ្រងទីផ្សារនៅកម្ពុជា.” កាសែតខេមបូឌាដេលី, ២៧ វិច្ឆិកា ២០១៣. ដកស្រង់ ១៤ សីហា ២០១៤. http://www.cambodiadaily.com/business/vietnams-fish-industry-dominates-in-cambodia-60676/.
- 8. ចាន់ មុយហុង. “ការនាំចេញត្រីមិនបានទាក់ទាញចំណាប់អារម្មណ៍.” កាសែតភ្នំពេញប៉ុស្តិ៍, ៤ មេសា ២០១៤. ដកស្រង់ ១៧ សីហា ២០១៤. https://opendevelopmentcambodia.net/news/fish-exports-fail-to-impress/
- 9. George Styllis និង កង សុធា. “ឧស្សាហកម្មត្រីវៀតណាមគ្រប់គ្រងទីផ្សារនៅកម្ពុជា.” កាសែតខេមបូឌាដេលី, ២៧ វិច្ឆិកា ២០១៣. ដកស្រង់ ១៤ សីហា ២០១៤. http://www.cambodiadaily.com/business/vietnams-fish-industry-dominates-in-cambodia-60676/.