ផលិតកម្មជលផល

Local workers loading fresh catch to be transported to the city market at Chhnoc Trou pier, Kampong Chhnang province, Cambodia. Photo by Sylyvann Borei/World Fish, taken on 7 April 2014. Licensed under Creative Commons Attribution-NonCommercial-NoDerivs 2.0 Generic.

កម្មករចាប់ត្រីដើម្បីដឹកយកទៅកាន់ផ្សារនៅឆ្នុកទ្រូ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។ រូបភាព ថតដោយ Sylyvann Borei/World Fish, ៧ មេសា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

កម្ពុជា ​ជា​ប្រទេស​សំបូរធនធានជលផល។ ​ធនធានត្រី ​បានក្លាយ​ជា​ប្រភព​សន្តិសុខស្បៀង​ និង​អាហា​រូបត្ថម្ភ ដ៏សំខានសម្រាប់ប្រជា​ជនកម្ពុជា។ ធនធាន​ត្រី​ទឹកសាប ​​គឺជាផ្នែក​មួយ​នៃ​ប្រព័ន្ធ​ទន្លេ​មេគង្គ ដែល​ជា​ធនធាន​ជលផល​ទឹកសាបធំជាងគេ​នៅ​ក្នុងពិភពលោក ដែលផ្តល់​ទិន្នផល​ត្រី​ប្រមាណ ​២.១ លាន​តោន​ក្នុង​មួយឆ្នាំ។1 កម្ពុជា​ ​ទទួល​បាន​កំណត់​ត្រា​ពិភពលោកចំនួនពីរគឺ៖ ​បរិមាណ​ត្រី​ទឹក​សាបខ្ពស់​បំផុត​ដែល​នេសាទ​បាន​ក្នុងមនុស្ស​ម្នាក់ និង​ការទទួលទាន​ត្រីទឹកសាបច្រើន​បំផុតក្នុងម​នុស្ស​ម្នាក់​។2 យោងតាម របាយ​ការណ៍​ឆ្នាំ២០១៥របស់​មជ្ឈមណ្ឌល​មច្ឆាជាតិ​ពិភពលោក ប្រជាជនកម្ពុជា​ស្ថិតក្នុងចំណោម​អ្នក​ទទួល​ទាន​ត្រីទឹកសាបច្រើន​ក្នុងពិភពលោក ដោយ​មាន​​អត្រា​បរិភោគត្រី​ក្នុង​មនុស្ស​ម្នាក់​​ប្រចាំ​ឆ្នាំ ប្រមាណ ៥២.៤ គីឡូក្រាម។3

ឧស្សាហកម្ម​នេសាទនៅបឹងទន្លេសាប ​បានផ្តល់​ការងារ​ដល់​ប្រជាជនប្រមាណ ២ លាននាក់​ក្នុង​សកម្ម​ភាព​នេសាទ​ ប្រពល​វប្បកម្ម ​កែច្នៃ ពាណិជ្ជកម្ម និង​ដឹកជញ្ជូន។4 នៅក្នុងឆ្នាំ ២០១២ រដ្ឋបាល​ជលផល​ ​បានប៉ាន់ប្រមាណថា​ ត្រីប្រមាណ ៥០០,០០០ តោន ​ត្រូវបាននេសាទ ​ក្នុងបឹងទន្លេសាប។5

​យោងតាម របាយការណ៍ប្រចាំឆ្នាំ២០១៤ របស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថាផលិតកម្ម​ត្រីទឹកសាបរបស់កម្ពុជា ស្ថិត​ក្នុង​អត្រា​ឡើង​ចុះ​​នៅ​អំឡុង​ឆ្នាំ ២០១២-២០១៤។ នៅក្នុងនោះ ទិន្នផល​ត្រីទឹកសាបឆ្នាំ២០១៣ មានបរិមាណខ្ពស់រហូត​ដល់​ ៥០៥,០០៥ តោនក្នងមួយឆ្នាំ​ ប៉ុន្តែ​បានធ្លាក់ចុះមកវិញ​ប្រមាណ ៤ ភាគរយ នៅឆ្នាំក្នុង២០១៤។ ផ្ទុយមកវិញ ធនធាន​ជលផល​សមុទ្រ និង​វារីវប្បកម្ម​ មានកំណើនប្រចាំ​ឆ្នាំ​យ៉ាង​ច្រើនគួរឱ្យកត់សំគាល់។ ពី​ឆ្នាំ២០១២ដល់២០១៤ ទិន្នផលជលផល​សមុទ្រ បានកើនពី ៩៩,០០០តោន រហូត​ដល់​ ១២០,២៥០តោន​ ពោល​គឺ​បាន​កើន​ឡើង​ប្រមាណ ១៧ ភាគរយ។ ចំណែកឯ វារីវប្ប​កម្មបានកើនឡើងពី ៧៤,០០០ តោនក្នុងឆ្នាំ២០១២ ​រហូតដល់​ ១២០,០០៥ តោនក្នុងឆ្នាំ២០១៤ ពោលគឺបានកើនឡើងប្រមាណ ៣៨ ភាគរយ។6

ថ្លែងក្នុង​ទិវាមច្ឆាជាតិ​កាលពី​ ខែ​កក្កដា ឆ្នាំ២០១៥ កន្លងទៅនេះ រដ្ឋមន្រ្តីក្រសួង​កសិកម្ម ឯកឧត្តម អ៊ុក រ៉ាប៊ុន បាន​លើកឡើងថា វិស័យវារីវប្បកម្មរបស់កម្ពុជា​ កំពុ​ងកើនឡើងគួរ​កត់សម្គាល់ ដោយក្នុងនោះ ប្រជាជនចំនួន ៦៥,០០០ គ្រួសារ​បាន​ចិញ្ចឹមត្រី ពោលគឺបានកើនឡើងពី ៦១,០០០ គ្រួសារ​នៅ​ឆ្នាំ ២០១៣។ ក្រៅពីនេះ លោករដ្ឋមន្រ្តី​ បាន​កត់សម្គាល់ថា ផលិតកម្ម​ត្រីទឹកសាប​គឺសម្រាប់​ការ​ប្រើប្រាស់​ក្នុងគ្រួសារ​ និងសម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការ​នាំ​ចេញ។7

បានធ្វើបច្ចុប្បន្នភាព៖ ៣០ កញ្ញា ២០១៥

ទាក់ទងនឹងផលិតកម្មជលផល

ឯកសារយោង

  1. 1. Baran, E., Chheng Phen, Ly Vuthy, Nasielski, J., Saray Samadee, Touch Bunthang, Tress, J., Kaing Khim, Tan Sokhom (២០១៤). ជំពូក៤ (ទំ. ៣៧-៤៨) ស្ថិតក្នុង៖ អាត់ឡាស់កម្ពុជា៖ ផែនទីការអភិវឌ្ឍសេដ្ឋកិច្ច និងបរិស្ថាន. អង្គការសង្គ្រោះសត្វព្រៃកម្ពុជា, ភ្នំពេញ, កម្ពុជា. ១៧៨ pp. http://pubs.iclarm.net/resource_centre/WF-3709.pdf.
  2. 2. ដូចលេខយោង​ខាងលើ
  3. 3. Oliver Joffre, Yumiko Kura, Jharendu Pant and Nam So. “បទពិសោធន៍វិស័យកសិកម្ម​សម្រាប់​ប្រជាជនក្រីក្រនៅកម្ពុជា.” ភ្នំពេញ៖ មជ្ឈមណ្ឌល​មច្ឆាជាតិពិភពលោក. ដកស្រង់ ២២ មិថុនា ២០១៥. http://pubs.iclarm.net/resource_centre/WF_2769.pdf.
  4. 4. ហាប់ ណាវី, អ៊ុន សុភា,  Josh Nasielski និង Eric Baran. ២០១២, “គុណតម្លៃ​ផ្នែក​បរិមាណរបស់ត្រីពាក់ព័ន្ធនឹង​ធនធាន​កសិកម្ម និង​ធនធានធម្មជាតិផ្សេងទៀត.” ” http://ifredi-cambodia.org/wp-content/uploads/2004/01/VAL04%20MARKETS_Literature_review.pdf.
  5. 5. “ក្តីកង្វល់​ចំពោះទិន្នផលត្រី​ទន្លេសាប.” ២០១២. វិទ្យុអាស៊ីសេរី, ២៨ វិច្ឆិកា. ដកស្រង់ ១៦ សីហា ២០១៤.​ http://www.rfa.org/english/news/cambodia/tonle-sap-11282012191709.html.
  6. 6. ក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. ២០១៥. របាយការណ៍​ប្រចាំឆ្នាំ២០១៤ និង​ផែនការ​សកម្មភាពសម្រាប់​ឆ្នាំ២០១៥.   ភ្នំពេញ៖ ក្រសួ​ងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ៖ ទំ. ២០. ដកស្រង់ ១០ មិថុនា ២០១៥. https://server2.maff.gov.kh/parse/files/myAppId5hD7ypUYw61sTqML/96998f6f93549c6389810059579f0083_1503018702.pdf
  7. 7. “ផលិតកម្មជលផល​កើនឡើង ២.៤% នៅ​ឆ្នាំនេះ.” Cambodia Herald, ៣ កក្ដដា ២០១៥. ដកស្រង់ ២០ កក្កដា ២០១៥. http://www.thecambodiaherald.com/cambodia/fisheries-production-rises-24-percent-in-latest-year-8733.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tGPLb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!