ត្បូង

ត្បូង​​នៅ​កម្ពុជា ​ត្រូវ​បាន​រក​ឃើញ​ កែ​ច្នៃ ​និង​ប្រើប្រាស់​ជា​គ្រឿងអលង្ការ​អស់​រយៈពេល​ប្រមាណ​ ២០០០​ឆ្នាំ​មក​ហើយ​។​មិនមានការ​រុករក​ជា​លក្ខណៈ​ឧស្សាហកម្ម​ធំ​ណា​មួ​​យ​កើត​មាននៅ​ឡើយ​ទេ​។​​ ត្បូង​​ភាគច្រើន​ត្រូវ​បាន​រុករក​ដោយ​កម្មករ​ត្បូង​ ឬ​តាម​រយៈ​គ្រួសារ ​និង​សហ​គមន៍​។​

​ត្បូង​ទទឹម​ប៉ៃលិន​គុណភាព​ល្អ​បំផុត​ជា​ប្រភេទ​ត្បូង​មាន​តម្លៃ​ជាងគេ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​កម្ពុជា​។​ ថត​ដោយ​ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន​ នៅ​ខែកញ្ញា​ ឆ្នាំ​២០១៤​។​

មាន​ត្បូង​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ ក្នុង​ចំណោម​ត្បូង​ទាំងនោះ​ ត្បូង​ទទឹម ​និង​ត្បូង​កណ្តៀង​ត្រូវ​បាន​ទទួលស្គាល់​គុណភាព​ទាំង​ក្នុង​ប្រទេស ​និង​លើ​ឆាក​អន្តរជាតិ​។​ ត្បូង​ទទឹម​ មាន​ប្រភព​ពី​គ្រួសារ​ រ៉ែ​corundum​ ដែល​ស្ថិត​នៅ​បាតទន្លេ​ និង​ត្រូវ​បាន​ប្រទះ​ឃើញ​តាម​រយៈ​គ្រួ​សក្នុង​ទន្លេ​នៅខេត្ត​ប៉ៃលិន​។​ ត្បូង​កណ្តៀង​ ត្រូវ​បាន​រក​ឃើញ​ពី​បាតទន្លេ​ផង​ដែរ​ និង​ជា​រ៉ែ​ធម្មជាតិ​ដែល​រឹង​បំផុត​លំដាប់​ទី​ពីរ​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​ពេជ្រ​។​ ត្បូង​កណ្តៀង​ព​ណ៌​ខៀវ ​ទទួល​បានការ​ពេញ​និយម​បំផុត​។​ ពណ៌​ផ្សេង​ទៀត​របស់​ត្បូង​នេះ​រួម​មាន​ លឿង​,​ បៃតង​,​ ស​,​ ផ្កាឈូក​,​ ទឹកក្រូច​,​ ត្នោត​,​ ស្វាយ​និង​ព​ណ៌​ថ្លា​។1

ការ​រុករក​រ៉ែ​ត្បូង​ទាំងអស់​ត្រូវ​បាន​ប្រមូលផ្តុំ​ក្នុង​ខេត្ត​ប៉ៃលិន​ ដែល​ជា​តំបន់​មានឈ្មោះ​បោះ​សម្លេង​ក្នុងការ​រុករក​ថ្ម​មាន​តម្លៃ​។​ការ​រុករក​ហួសកំណត់​នៅ​ខេត្ត​ប៉ៃលិន​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​ បាន​បន្សល់​ទុក​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅលើ​តំបន់​នេះ​ តួយ៉ាង​ចំនួន​នៃ​ត្បូង​ដែល​នៅ​សេសសល់​ត្រូវ​បាន​បាន​កាត់​បន្ថយ​យ៉ាងច្រើន​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។2

​ក្រៅពី​ត្បូង​ទទឹម​ និង​កណ្តៀង​ នៅ​មាន​ត្បូង​ជា​ច្រើន​ប្រភេទ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​៖

ត្បូង​ព​ណ៌ស្លែ​

ត្បូង​ព​ណ៌​ស្លែ ​មាន​ព​ណ៌​លឿង​បៃតង​ជា​ប្រភេទ​ត្បូង​ដែល​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​នេះ​ ដែល​ច្រើន​រក​ឃើញ​ នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។​

ត្បូងព័ណស្លែពីខេត្តមណ្ឌលគិរីដាំក្នុងចិញ្ចៀន ថតដោយក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ​ នៅខែសីហា ឆ្នាំ២០១៥។
ត្បូង​ព័​ណ​ស្លែ​ពី​ខេត្តមណ្ឌលគិរី​ដាំ​ក្នុង​ចិញ្ចៀន​ ថត​ដោយ​ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ នៅ​ខែសីហា​ ឆ្នាំ​២០១៥​។​

ត្បូង​ហ្សី​ក​ខន​

​ការ​រុករក​រ៉ែ​ត្បូង​ហ្សីកខន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​រតនគីរី​។​ ត្បូង​ទាំងនេះ​មាន​ពណ៌​ទឹកក្រូច ​ឬ​ត្នោត​ដែល​ជា​ពណ៌ធម្មជាតិ​មុន​កែ​ច្នៃ​។​ ការ​ដុត​កម្តៅ​អាច​ធ្វើ​ឱ្យ​ត្បូង​ហ្សី​ន​ខន​ប្រែ​ក្លាយជា​ព​ណ៌ទឹកសមុទ្រ​ដិត ​ឬ​ពណ៌​ថ្លា​។​  ត្បូង​ហ្សី​ក​ខន​ច្រើន​ត្រូវ​បាន​យល់​ច្រ​លំនឹង​ត្បូង​គុ​ប៊ិ​ច​ ហ្សី​ក​ខន​ណា​ ដែល​ជា​ប្រភេទ​ត្បូង​ ផលិត​ក្នុង​រោងចក្រ​។​

ព័ណទឹកសមុទ្រជាព័ណមានតម្លៃបំផុតក្នុងចំណោមត្បូងហ្សីកខន។ ព័ណនេះអាចទទួលបានតាមរយៈការដុតកម្តៅត្បូង។ថតដោយ ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ នៅខែមិថុនា ឆ្នាំ២០១៥។
​ពណ៌​ទឹកសមុទ្រ​ជា​ព​ណ៌​មាន​តម្លៃ​បំផុត​ក្នុង​ចំណោម​ត្បូង​ហ្សី​ក​ខន​។​ ព​ណ៌​នេះ​អាច​ទទួល​បាន​តាម​រយៈ​ការ​ដុត​កម្តៅ​ត្បូង​។​ថត​ដោយ​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ នៅ​ខែមិថុនា​ ឆ្នាំ​២០១៥​។​

រ៉ែ​ថ្ម​ខៀវ​ /​ ត្បូង​ជម្ពូ​រ័​ត្ន​/​ត្បូង​គ្រី​ស្តា​ល់​ /​ ត្បូង​ពណ៌​លឿង​

​រ៉ែ​ថ្ម​ខៀវ​ មាន​ប្រភេទ​និង​ពណ៌​ខុសៗ​គ្នា​។​ ប្រភេទ​ដែល​មាន​តម្លៃ​បំផុត​គឺ​ ត្បូង​ជម្ពូ​រ័​ត្ន ​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ខេត្តកំពង់ធំ ​ឬ​ខេត្ត​រតនៈគីរី​។​ ត្បូង​ជម្ពូ​រ័​ត្ន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចាប់ពី​ ពណ៌ស្វាយ​ខ្ចី​រហូត​ដល់​ ពណ៌​ស្វាយ​ចាស់​។​ ព​ណ៌ផ្សេង​ទៀត​របស់​ត្បូង​ជម្ពូ​រ័​ត្ន​ រួម​មាន​ពណ៌​ឡា​វែ​ន​ដឺ​ និង​ពណ៌​ផ្កាម៉ោងដប់​ ។​ រ៉ែ​ត្បូង​ខៀវ​ថ្លា​ ត្រូវ​បាន​គេ​សម្គាល់ថា​ជា​ត្បូង​គ្រី​ស្តា​ល់​។​ ប្រភេទ​ផ្សេង​មួយទៀត​នៃ​រ៉ែ​ថ្ម​ខៀវ​គឺ​មាន​ពណ៌​លឿង​ដែល​ត្រូវ​បាន​សម្គាល់​ថាជា​ត្បូង​ពណ៌​លឿង​ ។​ត្បូង​គ្រី​ស្តា​ល់​និង​ត្បូង​ព​ណ៌​លឿង ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ខេត្តតាកែវ​ដោយ​មាន​ប្រភេទ​ខុស​គ្នាៗ​ រួម​មាន​ត្បូង​ថ្ម​ខៀវ​គ្រី​ស្តា​ល់​ ត្បូង​ថ្ម​ខៀវ​ស្រអាប់​,​ ត្បូង​ព​ណ៌​លឿង​ស្លេក​បៃតងខ្ចី​និង​ត្បូង​ពណ៌​លឿង​ទឹកមាស​ជាដើម​។​

ត្បូងជម្ពូរ័ត្ន ពីខេត្តកំពង់ធំ ដាំក្នុងចិញ្ចៀន។ថតដោយ ក្រុមការងារ អង្គការទិន្នន័យអំពីការអភិវឌ្ឍ​នៅខែ មិថុនា​ ឆ្នាំ២០១៥។
ត្បូង​ជម្ពូ​រ័​ត្ន​ ពី​ខេត្តកំពង់ធំ​ ដាំ​ក្នុង​ចិញ្ចៀន​។​ថត​ដោយ​ ក្រុមការងារ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​នៅ​ខែ​ មិថុនា​ ឆ្នាំ​២០១៥​។​

ត្បូង​តូ​ប៉េ​ស​

​ត្បូង​តូ​ប៉េ​សត្រូវ​បាន​រក​ឃើញ​ជា​ចម្បង​នៅ​ក្នុង​ខេត្តតាកែវ​។​ ត្បូង​នេះ​មាន​សណ្ឋាន​ ជា​ត្បូង​ថ្លា​ដែលមាននៅ​ក្នុងប្រទេស​កម្ពុជា​។ ​ត្បូ​វ​តូ​ប៉េ​ស​ដែល​មាន​ពណ៌​ផ្ទៃមេឃ​ដិត​ជា​ត្បូង​នាំ​ចូល​។​ការ​បាញ់​កាំរស្មី ​និង​ការ​ដុត​កម្តៅ​យ៉ាង​ខ្លាំង​ប្រើសម្រាប់​បង្កើន​ពណ៌​ដល់​ត្បូង​នេះ​ ។​

ត្បូងអបស៊ីឌីន

ត្បូងអបស៊ីឌីន ជាត្បូងកញ្ចក់រឹង ពណ៌ខ្មៅ និងជាប្រភេទត្បូងទន់។

 

អូ​នី​ក្ស​ដែល​ដាំ​ក្នុង​ចិញ្ចៀន​ ថត​ដោយ​ក្រុមការងារ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ នៅ​ខែកក្កដា​ ឆ្នាំ​២០១៥​។​
អបស៊ីឌីន​ដែល​ដាំ​ក្នុង​ចិញ្ចៀន​ ថត​ដោយ​ក្រុមការងារ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ នៅ​ខែកក្កដា​ ឆ្នាំ​២០១៥​។​

ត្បូង​មាន​ឆ្នូត​

ត្បូង​មាន​ឆ្នូត​មាន​ច្រើន​ព​ណ៌​ចាប់ពី​ក្រហម​ ត្នោត​ លឿង ​និង​ព​ណ៌​ដទៃ​ទៀត​។​ វា​ត្រូវ​បាន​គេ​ប្រើ​ជា​គ្រាប់អង្កាំ​សម្រាប់​គ្រឿងអលង្ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​សម័យកាល​នៃ​អាណាចក្រ​ខ្មែរ​មក​ម្ល៉េះ​ (៨០២-១៤៣១)​ ។​3

​ត្បូង​ហ្កា​និ​ត​

​ត្បូង​ហ្កា​និ​ត​ ក្នុង​ប្រទេស​កម្ពុជា​មាន​ពណ៌​ក្រហម ​ឬ​ពណ៌​ត្នោត​ជ្រៅ​។​ ត្បូង​ហ្កា​និ​ត​ ប្រភេទ​កម្រ​មួយ ​គឺ​​ត្បូង​ប្រែ​ពណ៌​ដែល​មាន​លទ្ធភាព​ផ្លាស់​ប្តូ​ពណ៌​ទាំង​ឋិត​នៅ​ក្រោម​ពន្លឺ​ធម្មជាតិ ​និង​ភ្លើង​បំភ្លឺ​សិប្បនិម្មិត​។​

​ត្បូង​ពណ៌​ខៀវ​

ត្បូង​គ្រី​ស្តា​ល់​ពណ៌​ខៀវ ​មាន​កម្រិត​រឹង​ចាប់ពី​លេខ​ ៧.៥០ ​ដល់​លេខ ​៨​ នៅ​លើ​មាត្រដ្ឋាន​ Mohs​ នៃ​ការ​រឹង​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​ត្បូង​នេះ​ត្រូវ​បាន​រក​ឃើញ​មាន​ពណ៌​ខៀវ​ស្លេក​នៅ​ក្នុង​សណ្ឋាន​ដើម​របស់​ខ្លួន​។​

 

ត្បូងអាខ្វាម៉ារីនពីខេត្តតាកែវដាំក្នុងចិញ្ចៀន។ថតដោយក្រុមការងារទិន្នន័យអំពីការអភិវឌ្ឍនៅថ្ងៃទី១០ ខែកញ្ញា​ឆ្នាំ២០១៥។
ត្បូង​ពណ៌​ខៀវ​​ពី​ខេត្តតាកែវ​ដាំ​ក្នុង​ចិញ្ចៀន​។​ថត​ដោយ​ក្រុមការងារ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ឆ្នាំ​២០១៥​។​

ទោះបីជា​មាន​ត្បូង​មាន​តម្លៃ​របស់​កម្ពុជា​ចរាចរ​ក្នុង​ទីផ្សារ ​និង​តាម​ហាង​នៅ​ទូ​ទាំង​ប្រទេស​ក៏​ដោយ​ មាន​ត្បូង​នាំ​ចូល​ក្នុង​បរិ​មា​ណ​ច្រើន​សម្រាប់​លក់​ ក៏​ដូច​ជា​ត្បូង​កែ​ច្នៃ​ និង​ត្បូង​ផលិត​តាម​លក្ខណៈ​គីមី​ធាតុ​ផង​ដែរ​។ ​ត្បូង​មរកត​ និង​ត្បូង​ពេជ្រ​ពុំ​មាន​រក​ឃើញ​នៅ​កម្ពុជា​ទេ​។​ 

ធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃទី១៥ ខែមករា​ ឆ្នាំ​២០១៦

 ទាក់ទងនឹងត្បូង

រ៉ែ ផលិតផលរ៉ែ និងទំនិញ

ធ្យូង

ស្ពាន់

មាស

ថ្មគ្រួសនិងចុណ្ណីសិលា

ដែកនិងដែកថែប

អ៊ុយរ៉ាញ៉ូម

ឯកសារយោង

  1. 1. វិទ្យាស្ថាន​ត្បូង​មាន​តម្លៃ​អា​មេ​រិ​ក​.​ ថ្ងៃ​ទី​២៧​ ខែតុលា​ឆ្នាំ​២០១៥។ http://www.gia.edu/gem-encyclopedia/
  2. 2. ហុ​ល ​រស្មី​ និង​ Alex​ Willemyns.​ “ជីវិត​រស់នៅ​យ៉ាង​លំបាក​នៅ​លាន​រ៉ែ​ត្បូង​ ប៉ៃលិន”​,​ការ​សែត​ដឺ​ខេ​ម​បូ​ឌា​ដេ​លី​,​ ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៤។ https://www.cambodiadaily.com/archives/scraping-out-a-living-in-pailins-spent-gem-mines-61043/
  3. 3. ការ​តាំង​ពិ​ព័រណ៍​ផ្តល់​ក្តី​សង្ឃឹម​ដល់​ការ​ស្វែង​យល់​ពី​ជីវិត​សម័យ​បុរេប្រវត្តិ​នៅ​កម្ពុជា​.​ ថ្ងៃ​ទី​២៣​ ខែ​ កញ្ញា​ ឆ្នាំ​២០១៣.​ http://monash.edu/news/show/exhibition-sheds-light-on-life-in-prehistoric-cambodia/
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eWUxS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!