គោលនយោបាយ និងការគ្រប់គ្រងវិស័យសុខាភិបាល

ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ដែល​ផ្តល់​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ស្មើភាព​គ្នា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ធានា​បាន​នូវ​សុខុមាលភាព​របស់​ប្រជាជន​ក្នុង​ប្រទេស​មួយ​។​ ទាំង​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខិតខំ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​សុខាភិបាល​របស់​ពួក​គេ​។​ ជា​ពិសេស​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ​យ៉ាងច្រើន​ទាក់ទង​នឹង​ការ​ថែទាំ​សុខភាព​ដែល​ជា​លទ្ធផល​នៃ​ការ​ពង្រីក​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​នា​ពេល​ថ្មីៗ​នេះ​។​1 ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​ ១៩៩០​ ប្រទេស​កម្ពុជា​បាន​ចាត់វិធានការ​ និង​យុទ្ធសាស្ត្រ​សំខាន់ៗ​ឆ្ពោះទៅ​ការ​កែ​លំអ​ប្រព័ន្ធ​សុខាភិបាល​ និង​គោលនយោបាយ​របស់​ខ្លួន​ ដើម្បី​ធានា​បាន​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។2​ ទោះបីជា​មានការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​ក៏​ដោយ​ ស្ថានភាព​សុខភាព​ទូទៅ​របស់​ប្រជាជន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ភាព​ខុស​គ្នា​ និង​បញ្ហា​ប្រឈម​នានា​នៅ​តែ​មាន​។​ ជា​ការ​ឆ្លើយ​តប​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​អនុវត្ត​គោលនយោបាយ​សុខាភិបាល​ថ្មី​ ដើម្បី​កែ​លម្អ​ការ​ផ្តល់​សេវា​។​ ហិរញ្ញប្បទាន​សុខភាព​បាន​ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ​តួនាទី​របស់​ខ្លួន​យ៉ាង​សំខាន់​ ក្នុង​ការ​កែ​លំអ​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​នៅ​កម្ពុជា​។​

ហិរញ្ញប្បទានសុខាភិបាលបានឆ្លងកាត់ការផ្លាស់ប្តូរតួនាទីយ៉ាងសំខាន់របស់ខ្លួនក្នុងការសម្រួលការផ្តល់សេវាថែទាំសុខភាពនៅកម្ពុជា។​ រដ្ឋាភិបាលកម្ពុជាអាចបង្កើនហិរញ្ញប្បទានសុខភាពពី ១០៥៧ លានដុល្លារក្នុងឆ្នាំ ២០១៤ (ដោយសារការពង្រីកសេដ្ឋកិច្ចរបស់ប្រទេស) ដល់ ១២០៧ លានដុល្លារក្នុងឆ្នាំ ២០១៧។3 ចំនួន​នេះ​គឺ​ច្រើន​ជាង​ ៧%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​ ហើយ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ហិរញ្ញវត្ថុ​ រួម​មាន​ពន្ធ​អាករ​ ម្ចាស់​ជំនួយ​ពី​ប្រទេស​ខាងក្រៅ​ ការ​ចំណាយ​ចេញពី​ហោប៉ៅ​ផ្ទាល់​ខ្លូ​ន​ និង​ធានា​រ៉ាប់រង​សុខភាព​ដូច​បាន​បង្ហាញ​ក្នុង​រូបភាព​ទី​ ១​។4

យោង​តាម​រូបភាព​នេះ​ ការ​ចំណាយចេញពី​ហោប៉ៅ​ផ្ទាល់​ខ្លូ​ន​គ្រប​ដណ្តប់​ស្ទើរតែ​ទាំងស្រុង​នៃ​ប្រាក់​ចំណូល​សរុប​ ដែល​មាន​ចំនួន​ប្រមាណ​ ៦១,៣​%​ បន្ទាប់​មក​គឺ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ដែល​ស្មើ​ ២០,២​% ​នៃ​ចំណូល​សរុប​។​ ថវិកា​រដ្ឋាភិបាល​មាន​ចំនួន​ ១៩,៣​%​ និង​ ថ្លៃ​ធានា​រ៉ាប់រង​សុខភាព​ប្រមាណ​ ០,២​%។

                                                                            ​​                                         

រូបភាព​ទី​ ២​ បង្ហាញ​ពី​ផ្នែក​យ៉ាង​ធំ​នៃ​ថវិកា​សរុប​បាន​ចំណាយ​ទៅ​លើ​ឱសថ​ និង​សេវា​ថែទាំ​សុខភាព​ផ្សេង​ទៀត​ ចំនួន​ ៤១,៨%​ ប្រាក់ខែ​បុគ្គលិក​ និង​ថ្លៃចំណាយលើបុគ្គលិកត​មាន​ចំនួន​ ២៥,២%​ ។​ បន្ទាប់​មក​ផ្នែក​ខ្លះ​នៃ​ចំណាយ​សរុប​ គឺ​ត្រូវ​ចំណាយ​លើ​ការ​វះកាត់​ និង​ប្រតិបត្តិការ​ផ្សេងៗ​ដែល​គិត​ជា​ភាគរយស្មើ ១៨,៨%​ និង​ចុង​ក្រោយ​គី​ចំណាយ​មូលធន​ ១៣,៧%​។

​​​​​​​​​​​​​​​​​​​​​​​​                                                                                                                                            ធនធាន​ដែល​ត្រូវ​បាន​ទំនុកបំរុង​សម្រាប់​ការ​ថែទាំ​សុខភាព​ក៏​បាន​ជួយ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​ និង​ធនធានមនុស្ស​ឡើង​វិញ​ផង​ដែរ​។​ បន្ទាប់​ពី​របប​ខ្មែរក្រហម​ ប្រទេស​កម្ពុជា​នៅ​សល់​តែ​វេជ្ជបណ្ឌិត​ចំនួន​ ២៥​ នាក់​ប៉ុណ្ណោះ​។​5 ​ ប្រទេស​កម្ពុជា​បាន​អនុវត្ត​ផែនការ​កម្លាំង​ពលកម្ម​សុខាភិបាល​ចំនួន​ពីរ​ ដើម្បី​បង្កើន​កម្លាំង​ពលកម្ម​តាម​រយៈ​កម្មវិធី​ជ្រើសរើស​ និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ដោយសារ​តែ​ចំនួន​អ្នកជំនាញ​មិន​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ចំនួន​ ១៦​ លាន​នាក់​។​ ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​តំរូវការ​របស់​ខ្លូ​ន​ដើម្បី​ទទួល​បាន​បុគ្គលិក​សុខាភិបាល​ចំនួន​ ៣២,០០០​ នាក់​នៅ​ឆ្នាំ​ ២០២០​។6 ​ នៅ​ឆ្នាំ​ ២០១៨​ កម្ពុជា​មាន​បុគ្គលិក​សុខាភិបាល​ជាង​ ២៩០០០​ នាក់​ដូច្នេះ​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ឆ្ពោះទៅ​រក​ទិស​ដៅ​ឆ្នាំ​ ២០២០​ របស់​ខ្លួន​។7

​កំណែទម្រង់​ប្រព័ន្ធ​សុខាភិបាល​ដែល​បាន​ចាប់ផ្តើម​នៅ​ទស​វត្ស​ឆ្នាំ​ ១៩៨០​ បាន​បង្កើត​នូវ​រចនាសម្ព័ន្ធ​បី​ជាន់​ដូច​ពេល​បច្ចុប្បន្ន​ក្នុង​ឆ្នាំ​ ១៩៩៦​ ដោយ​បែងចែក​ការ​ទទួលខុសត្រូវ​នៅ​ថ្នាក់​កណ្តាល​ ខេត្ត​ និង​ស្រុក8 លំដាប់ថ្នាក់​ទាំងនេះ​ត្រូវ​បាន​កំណត់​ដោយ​ទំនួល​ខុស​ត្រូវ​ផ្សេងៗ​គ្នា​ ហើយ​ត្រូវ​ធ្វើការ​រួម​គ្នា​ ដើម្បី​ធានា​បាន​នូវ​ការ​ផ្តល់​សេវា​សុខភាព​ល្អ​ប្រសើរ​។​ នៅ​ខាងលើ​គឺ​ថ្នាក់​កណ្តាល​ដែល​មាន​ក្រសួងសុខាភិបាល​និង​វិទ្យាស្ថាន​ជាតិ​ដែល​ជួយ​បង្កើត​គោលនយោបាយ​។​ នៅ​ខាងលើ​គឺ​ថ្នាក់​កណ្តាល​ដែល​មាន​ក្រសួងសុខាភិបាល​ និង​វិទ្យាស្ថាន​ជាតិ​ដែល​ជួយ​បង្កើត​គោលនយោបាយ​ ច្បាប់​ និង​យុទ្ធសាស្ត្រ​។​ នៅ​កម្រិត​មធ្យម​ គឺជា​ថ្នាក់​ទី​ពីរ​រួម​មាន​មន្ទីរ​សុខាភិបាល​ខេត្ត​ និង​មន្ទីរពេទ្យ​ដែល​ភ្ជាប់​ពី​ថ្នាក់​កណ្តាល​ទៅ​ស្រុក​ប្រ​តិ​ប​តិ្ត​ការ​ និង​អនុវត្ត​គោលនយោបាយ​ជាតិ​។​ កម្រិត​ក្រោម​បំផុត​មាន​ក្រុម​ប្រតិបត្ដិការ​ស្រុក​ មន្ទីរពេទ្យ​បង្អែក​ មណ្ឌល​សុខភាព​ និង​ប៉ុស្តិ៍​សុខភាព​។9 ការ​អភិវឌ្ឍ​នៃ​ថ្នាក់​ទាំងនេះ​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​វិមជ្ឈការ​ការ​ផ្តល់​សេវា​រដ្ឋបាល​ ហេតុ​ដូច្នេះ​ការ​បង្កើន​គុណភាព​ក្នុង​ការ​ផ្តល់​សេវាកម្ម​ និង​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​ឯកជន​ និង​សាធារណៈ​ គឺ​ដើម្បី​អាច​ផ្តល់​សេវាកម្ម​នៅ​កម្រិត​សហគមន៍​បាន​។​

​បច្ចុប្បន្ន​នេះ​ ដោយ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ រដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​លើក​ទី​ ៣​ ឆ្នាំ​ ២០១៦-២០២០​ របស់​ខ្លួន​HSP3)​10 ការ​គ្រប់គ្រង​យុទ្ធសាស្ត្រ​របស់​ក្រសួងសុខាភិបាល​មួយ​នេះ​ត្រួសត្រាយ​ផ្លូវ​សំរាប់​វិស័យ​សុខាភិបាល​របស់​ប្រទេស​ក្នុង​ការ​ចល័ត​ ធនធាន​ដែល​មាន​ ហើយ​ប្រើ​វា​ប្រកបដោយ​ភាព​យុ​ត្តិ​ធ​ម៍​ ដើម្បី​សំរេច​បាន​នូវ​លទ្ធផល​ល្អ​ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​។​ ផែនការ​នេះ​ក៏​ជា​ការ​ចង្អុលបង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ប្រតិបត្តិការ​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ ផ្តល់​អាទិភាព​ដល់​សេវាកម្ម​សំខាន់ៗ​ និង​ធ្វើ​ឱ្យ​មាន​យុទ្ធសាស្ត្រ​សម​ស្រប​សម្រាប់​កម្មវិធី​ផ្សេងៗ​។​ ផែនការ​នេះ​បង្ហាញ​ពី​ក្របខ័ណ្ឌ​សម្រាប់​តាមដាន​ការ​អនុវត្ត​រួម​ជាមួយ​គោលដៅ​ផ្សេង​ទៀត​ ដូច​ជា​ ការ​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​ ការ​ណែនាំ​ ការ​បែងចែក​ប្រាក់​ចំណូល​ និង​ការ​ណែនាំ​ជំនួយ​អភិវឌ្ឍន៍​ក្នុង​វិស័យ​សុខាភិបាល​របស់​ប្រទេស​។11

​តាម​រយៈ​ក្រសួងសុខាភិបាល​ រដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​យន្តការ​សំខាន់ៗ​សម្រាប់​ការ​ជូនដំណឹង​ទាក់ទង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​។​ ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សុខាភិបាល​ (HMIS)​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ឃ្លាំមើល​ប្រជាពលរដ្ឋ​ និង​ឃ្លាំមើល​ការ​រីក​រាលដាល​នៃ​ជំងឺ​ ដោយ​ផ្តល់​ឱ្យ​ក្រសួងសុខាភិបាល​នូវ​ព័ត៌មាន​សំខាន់ៗ​ដើម្បី​ត្រៀម​រៀបចំ​ឱ្យ​បាន​ទាន់​ពេលវេលា​។​12

គិលានុប្បដ្ឋាយិកាកំពុងពិនិត្យមើលទារកដែលមានជំងឺនៅក្នុងមណ្ឌលសុខភាពក្នុងស្រុកមួយឯខេត្តព្រះវិហារ។ រូបថតដោយ ឆ សុគន្ធា / ធនាគារពិភពលោក ថតនៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០១៣។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0.

​ពេល​ខ្លះ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​ជំងឺឆ្លង​ ដោយសារ​ស្ថានភាព​អនាម័យ​មិនល្អ​នៅ​កន្លែង​ខ្លះ​។​ ការ​ឆ្លង​មេរោគ​តាម​ទឹក​ដូច​ជា​ជំងឺ​រាគ​រូស​ (​ហើយ​ក្នុង​ករណី​ដ៏​កម្រ​បំផុត​,​ អាសន្នរោគ​)​ ប៉ះពាល់​ដល់​មនុស្ស​មួយ​ចំនួន​ដែល​ជា​លទ្ធផល​នៃ​កង្វះ​អនាម័យ​និង​ ពិសារ​ទឹក​ដែល​គ្មាន​សុវត្ថិភាព​។​ ការ​ឆ្លង​ទាំងនេះ​ បាន​ជម្រុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បង្កើត​ប្រព័ន្ធ​ឃ្លាំមើល​ដើម្បី​ជួយ​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ តាម​រយៈ​ការ​រក​ឃើញ​ការ​ផ្ទុះ​នៃ​ជំងឺ​ ដោយ​ការ​ប្រមូល​ទិន្នន័យ​ពី​មន្ទីរពេទ្យ​ជាតិ​ និង​មណ្ឌល​សុខភាព​។​ ការ​ច្នៃប្រឌិត​ថ្មី​នៅ​ក្នុង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​បាន​នាំ​ឱ្យ​មានការ​ប្រើប្រាស់​កម្មវិធី​ camEWARS​ ដូច្នេះ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​និង​ភាព​ទាន់​ពេលវេលា​នៅ​ពេល​ប្រមូល​ទិន្នន័យ​ទាក់ទង​នឹង​ការ​ផ្ទុះ​ជំងឺ​។​ ការ​ច្នៃប្រឌិត​ថ្មី​នៅ​ក្នុង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​បាន​នាំ​ឱ្យ​មានការ​ប្រើប្រាស់​កម្មវិធី​ camEWARS​ ដែល​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​ និង​ភាព​ទាន់​ពេលវេលា​នៅ​ពេល​ប្រមូល​ទិន្នន័យ​ទាក់ទង​នឹង​ការ​ផ្ទុះ​ជំងឺ​។​
​ដូច​ជា​គុណភាព​ទឹក​មិនល្អ​ គុណភាព​ខ្យល់​មិនល្អ​ ក៏​អាច​បង្ក​បញ្ហា​ផង​ដែរ​។​ គ្រួសារ​ភាគច្រើន​ជា​ពិសេស​នៅ​តាម​ទី​ជនបទ​ ប្រើប្រាស់​ប្រេងឥន្ធនៈ​ជីវម៉ាស​សម្រាប់​ចម្អិន​អាហារ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ច្រើន​ជា​ពិសេស​ក្នុង​ចំណោម​កុមារ​។​

​ប្រទេស​កម្ពុជា​មាន​ធម្មនុញ្ញ​ហិរញ្ញប្បទាន​សុខាភិបាល​ដែល​ផ្តល់​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ និង​ការ​លើកលែង​ចំពោះ​ប្រជាជន​ក្រីក្រ​ពី​ថ្លៃ​សេវា​សុខភាព​។​ ចំណុច​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​ប្រជាជន​ដែល​ជួប​ការ​លំបាក​ក្នុង​ប្រាក់​ចំណូល​ ដើម្បី​បង្កើន​ការ​ផ្តល់​សេវា​សុខភាព​នៅ​កម្ពុជា​។​13 ប្រមាណ​ជា​ ១៨%​ នៃ​អ្នកជំងឺ​ដែល​មក​ព្យាបាល​នៅ​មណ្ឌល​ថែទាំ​សុខភាព​គឺ​មក​ពី​គ្រួសារ​ក្រីក្រ​។​ គម្រោង​មូលនិធិ​សមធម៌​សុខាភិបាល​ ផ្តល់​នូវ​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​ប្រជាជន​ក្រីក្រ​ ដោយសារ​តែ​ការ​គាំទ្រ​របស់​ម្ចាស់​ជំនួយ​យ៉ាងច្រើន​បាន​បញ្ជូន​ឆ្ពោះទៅ​រក​ការ​ផ្តល់​សេវា​សុខភាព​ដល់​បុគ្គល​ដែល​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​។​ គម្រោង​មូលនិធិ​សមធម៌​សុខាភិបាល​គ្របដណ្តប់​ជាង​ ៥០%​ នៃ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ទាំងអស់​ ដែល​ចូលរួម​នូវ​ចំណែក​ដ៏​សំខាន់​ដល់​ប្រជាជន​ដែល​ជួប​ការ​លំបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​។​14 
​រដ្ឋាភិបាល​ក៏​បាន​ចាប់ផ្តើម​នូវ​របប​សន្តិសុខ​សង្គម​ ដែល​ក្នុង​នោះ​មានកម្ម​វិធី​ព្យាបាល​របួស​ និង​ប្រាក់​សោធន​សំរាប់​មនុស្ស​ចាស់​។​ សមាសភាព​ប្រជាសាស្ត្រ​នៅ​កម្ពុជា​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​ដោយសារ​តែ​ការ​កើនឡើង​នៃ​ចំនួន​ប្រជាជន​វ័យ​ចំណាស់​ដែល​ទាមទារ​ឲ្យ​មាន​សេវាកម្ម​ថែទាំ​រយៈពេល​វែង​។​ ភាព​ងាយ​រង​គ្រោះ​របស់​ក្រុម​អាយុ​មួយ​នេះ​ និង​បញ្ហា​ជំងឺ​ដែល​មិន​ឆ្លង​អាច​បង្កើន​អត្រា​មរណភាព​ក្នុង​ប្រទេស​កម្ពុជា​បាន​។​ អត្រា​មរណភាព​ពី​ជម្ងឺមិនឆ្លង​បាន​កើនឡើង​ពី​ ៣២%​ ទៅ​ ៥២%​ ក្នុង​ចន្លោះ​ឆ្នាំ​ ២០០០​ និង​ ២០១៣​ ដែល​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​មនុស្ស​វ័យ​ចំណាស់15 ការ​ធានា​រ៉ាប់រង​សុខភាព​សង្គម​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើកកម្ពស់​ការ​ទទួល​បានការ​ថែទាំ​សុខភាព​ស្មើភាព​គ្នា​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​គ្រួសារ​លើ​ការ​ថែទាំ​សុខភាព​ និង​លើកកម្ពស់​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​នៅ​ក្នុង​ប្រទេស​។​


​សរុបសេចក្ដី​មក​ ប្រទេស​កម្ពុជា​បាន​ផ្តួចផ្តើម​គំនិត​សំខាន់ៗ​ដើម្បី​ធានា​បាន​នូវ​ការ​ផ្តល់​សេវា​សុខភាព​ប្រសើរ​ជាង​មុន​ តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​គោលនយោបាយ​ និង​ការ​គ្រប់គ្រង​សុខភាព​របស់​ខ្លួន​។​ រដ្ឋាភិបាល​បាន​បង្កើន​ហិរញ្ញប្បទាន​សុខភាព​តាម​រយៈ​បណ្តាញ​ជា​ច្រើន​ ដូច​ជា​ការ​យកពន្ធ​ និង​ការ​បរិច្ចាគ​ ដើម្បី​ផ្តល់​នូវ​ឧបករណ៍​សុខាភិបាល​ និង​សេវាកម្ម​សុខាភិបាល​ចាំបាច់​។​ ចំពោះ​ផ្នែក​ធនធានមនុស្ស​វិញ​ អ្នកជំនាញ​សុខាភិបាល​កាន់តែ​ច្រើន​កំពុង​ត្រូវ​បាន​បណ្តុះបណ្តាល​ ដើម្បី​ធានា​ថា​មាន​បុគ្គលិក​ពេទ្យ​គ្រប់គ្រាន់​សំរាប់​បំពេញតម្រូវការ​ប្រជាជន​ដែល​កំពុង​កើនឡើង​នៅ​កម្ពុជា​។​ ប្រទេស​កម្ពុជា​ក៏​បា​នឹង​កំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ចំនួន​ពីរ​ ដើម្បី​កែ​លំអ​ការ​ផ្តល់​សេវា​សុខាភិបាល​ និង​ប្រសិទ្ធភាព​នៅ​កម្រិត​ខុសៗ​គ្នា​។​ ប្រតិបត្ដិការ​ឃ្លាំមើល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង​ជា​ពិសេស​ការ​ឆ្លង​មេរោគ​ពី​ទឹក​ដូច​ជា​ជំងឺ​អាសន្នរោគ​ គឺជា​កត្តា​សំខាន់​ក្នុង​ការ​សំរេច​ឲ្យ​បាន​នូវ​សេវា​សុខាភិបាល​ប្រសើរ​ជាង​មុន​ និង​ស្មើភាព​គ្នា​។​ ធម្មនុញ្ញ​ហិរញ្ញប្បទាន​សុខាភិបាល​បាន​លើកកម្ពស់​ការ​ផ្តល់​សេវា​សុខភាព​នៅ​កម្ពុជា​បន្ថែម​ទៀត​ តាម​រយៈ​ការ​បង្កើន​លទ្ធភាព​ទទួល​បានការ​ថែទាំ​សុខភាព​ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ​។​

ទាក់ទងនឹងគោលនយោបាយ និងការគ្រប់គ្រងវិស័យសុខាភិបាល

ឯកសារយោង

  1. 1. Tim Ensor et al., “ផលប៉ះពាល់នៃគោលនយោបាយហិរញ្ញប្បទានសុខភាពនៅកម្ពុជា៖ បទពិសោធន៍ ២០ ឆ្នាំ,” វិទ្យាសាស្ត្រសង្គមនិងវេជ្ជសាស្ត្រ ១៧៧ (ថ្ងៃទី ២៦ ខែមករាឆ្នាំ ២០១៧): ទំព័រ. ១១៨-២២៦, https://doi.org/https://doi.org/10.1016/j.socscimed.2017.01.034
  2. 2. Rathny Suy et al., “គោលនយោបាយថែទាំសុខភាពកម្ពុជា៖ បញ្ហាប្រឈមនិងការអភិវឌ្ឍន៍,” ទិនានុប្បវត្តិអន្តរជាតិនៃមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមអនុវត្ត ២, លេខ២ (ថ្ងៃទី ២៨ ខែកុម្ភះឆ្នាំ ២០១៧) ទំព័រ. ២៣-៣២
  3. 3. Catherine Barker Cantelmo et al., “ការប៉ាន់ប្រមាណការចំណាយលើផែនការសុខភាពជាមួយនឹងឧបករណ៍ OneHealth ប្រទេសកម្ពុជា,” ព្រឹត្តិប័ត្ររបស់អង្គការសុខភាពពិភពលោកលេខ ៩៦
  4. 4. Rathny Suy et al., “គោលនយោបាយថែទាំសុខភាពកម្ពុជា៖ បញ្ហាប្រឈមនិងការអភិវឌ្ឍន៍,” ទិនានុប្បវត្តិអន្តរជាតិនៃមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមអនុវត្ត ២, លេខ២ (ថ្ងៃទី ២៨ ខែកុម្ភះឆ្នាំ ២០១៧) ទំព័រ. ២៣-៣២
  5. 5. ibid
  6. 6. ibid
  7. 7. គំរោងជំនួយរបស់ទីភ្នាក់ងារ USAID, “ការសង្ខេបពីប្រទេសនីមួយៗ: កម្ពុជា”, ២០១៧, ទំព័រ​ ១៣
  8. 8. Rathny Suy et al., “គោលនយោបាយថែទាំសុខភាពកម្ពុជា៖ បញ្ហាប្រឈមនិងការអភិវឌ្ឍន៍,” ទិនានុប្បវត្តិអន្តរជាតិនៃមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមអនុវត្ត ២, លេខ២ (ថ្ងៃទី ២៨ ខែកុម្ភះឆ្នាំ ២០១៧) ទំព័រ. ២៣-៣២
  9. 9. ibid
  10. 10. Peter Leslie Annear, Bart Jacobs,​និង Matthias Nachtnebel, “ការពិនិត្យប្រព័ន្ធសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា” (ហ្សឺណែវ, ស្វីស៖ អង្គការសុខភាពពិភពលោក, ឆ្នាំ ២០១៥)
  11. 11. ibid
  12. 12. ibid
  13. 13. Annear et al.,“ការពារជនក្រីក្រ? ផលប៉ះពាល់នៃមូលនិធិសមធម៌សុខភាពជាតិ លើការប្រើប្រាស់សេវាសុខភាពរបស់រដ្ឋាភិបាលនៅកម្ពុជា, ២០០៦-២០១៣.” BMJ Global Health ៤,លេខ​៦ (២០១៩): E001679
  14. 14. នាយកដ្ឋានផែនការនិងព័ត៌មានសុខភាព, “ផែនការសុខភាព ២០១៦-២០២០” (ក្រសួង​សុខាភិបាល, ២០១៦)
  15. 15. ibid
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

V7kZr
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!