ការនាំចូល/អាហរណ

តម្លៃ​សរុប​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​ ៣៥,៨​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ ដែល​កើនឡើង​ ២,៥​ ភាគរយ​បើ​ធៀប​នឹង​ ៣៤,៩​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩​ បើ​ទោះបីជា​ជំងឺឆ្លង​កូ​វី​ដ​-១៩​ បាន​ធ្វើ​អោយ​ពាណិជ្ជកម្ម​ពិភពលោក​ថយ​ចុះ​ក៏​ដោយ​ ​នេះ​បើ​យោង​តាម​របាយ​ការ​ណ៏​របស់​ក្រសួងពាណិជ្ជកម្ម​ឆ្នាំ​២០២០​។​ ប្រភព​នៃ​ការ​នាំ​ចូល​របស់​កម្ពុជា​សំខាន់ៗ​ក្នុង​ឆ្នាំ​២០២០​ គឺ​បណ្តា​ប្រទេស​អាស៊ាន​ ចិន​ និង​សហភាព​អឺរ៉ុប​។​1

ផលិតផលពីប្រទេសវៀតណាមបានមកដល់កំពង់ផែស្វយ័តភ្នំពេញដែលស្ថិតនៅក្នុងខេត្តកណ្តាល។ រូបភាព ដោយធនាគារពិភពលោក ថតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣។ ក្រោមអាជ្ញបណ្ណ CC BY-NC-ND 2.0

​អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ លោក​ជំទាវ​ ជា​ សិរី​បាន​មាន​ប្រសាសន៍​ថា​ស្ថានភាព​ដែល​ល្អ​ប្រសើរ​នោះ ​គឺ​ការ​នាំ​ចេញ​ច្រើន​ជាង​ការ​នាំ​ចូល​ប៉ុន្តែ​ដោយសារ​តម្រូវការ​ក្នុងស្រុក​មាន​កម្រិត​ខ្ពស់​ ប្រទេស​កម្ពុជា​នាំ​ចូល​ច្រើន​ជាង​ការ​នាំ​ចេញ​។​2​ ការ​នាំ​ចូល​របស់​កម្ពុជា​មាន​តម្លៃ​ ១៨,៦​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ ដែល​ធ្លាក់​ចុះ​ ៧,៨​ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​ ខណៈ​ការ​នាំ​ចេញ​បាន​កើនឡើង​ ១៦,៧​ ភាគរយ​ដែល​កើនឡើង​ពី​ ១៤,៧​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ ដល់​ ១៧,២​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​។​3

វាយ​ន​ភ័ណ្ឌ​

ឧស្សាហកម្ម​វាយនភ័ណ្ឌ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​។​ កម្ពុជា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ផលិត​វាយនភ័ណ្ឌ​ដែល​មានគុណ​ភាពល្អ​ និង​តម្លៃ​ថោក​ជាង​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​ដោយសារ​តែ​កម្លាំង​ពលកម្ម​ច្រើន​ ធនធានធម្មជាតិ​ និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​។​ ប្រទេស​កម្ពុជា​ភាគច្រើន​នាំ​ចូល​វត្ថុធាតុដើម​សម្រាប់​វាយនភ័ណ្ឌ​ពី​ប្រទេស​ចិន​ហើយ​នាំ​ចេញ​ផលិតផល​ដែល​បាន​បញ្ចប់​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ទៀត​។​ ប្រទេស​កម្ពុជា​នាំ​ចូល​បាន​ ៦០,៥​ ភាគរយ​នៃ​ការ​នាំ​ចូល​វាយនភ័ណ្ឌ​សរុប​របស់​ខ្លួន​ដែល​មាន​តម្លៃ​ ៣,៧​ ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៩​។​ ប្រទេស​សំខាន់ៗ​បន្ត​គឺ ​វៀតណាម​ (៨៥០​ លាន​ដុល្លារ​)​ ហុងកុង​ (៣៦៥​ លាន​ដុល្លារ​)​ និង​តៃវ៉ាន់​ (៣៦២​ លាន​ដុល្លារ​)​។​4​ តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា​ប្រទេស​កម្ពុជា​បាន​នាំ​ចូល​វត្ថុធាតុដើម​វាយនភ័ណ្ឌ​តម្លៃ​ ៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ ដែល​ជា​ការ​ធ្លាក់​ចុះ​ ១៣,៣​ ភាគរយ​មក​នៅ​ត្រឹម​ ៤,៤​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​។​5

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ខេត្តពោធិ៍សាត់​ថា​ ​ប្រទេស​ចិន​នឹង​បញ្ជូន​វត្ថុធាតុដើម​វាយនភ័ណ្ឌ​មក​កាន់​កម្ពុជា​ដើម្បី​កាត់​បន្ថយ​ការ​ខ្វះខាត​ដែល​បណ្តាល​មក​ពី​ជំងឺឆ្លង​។​ ការ​ដឹក​ជញ្ជូន​នឹង​បន្ត​រហូត​ដល់​រយៈ​ពេល​​ ៥​ ខែ​ទោះបីជា​​​គេ​មិន​​ទាន់​​​ច្បាស់​ថា​ប្រទេស​ចិន​​នឹង​អាច​ផ្គត់ផ្គង់​បាន​ប៉ុន្មាន​ក៏​ដោយ​។​ យោង​តាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​​ ទំនិញ​វត្ថុធាតុដើម​ដំបូង​បាន​មក​ដល់​នៅ​ថ្ងៃ​ទី​៩​ ខែមីនា​ឆ្នាំ​២០២០​ នៅ​កំពង់​ផែ​ស្វយ័ត​ ក្រុងព្រះសីហនុ​ដូចដែល​បាន​គ្រោងទុក​។​6

គ្រឿង​អេ​ឡិច​ត្រូ​និក​ និង​សម្ភារៈ​អគ្គិសនី​

​តម្លៃ​សរុប​នៃ​ការ​នាំ​ចូល​គ្រឿង​អេ​ឡិច​ត្រូ​និក​ និង​សម្ភារៈ​អគ្គិសនី​បាន​ធ្លាក់​ចុះ​ពី​ ២,៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ មក​ ២,៤​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ ដែល​ជា​ការ​ធ្លាក់​ចុះ​ ៣,៧​ ភាគរយ​ដោយ​ផ្អែក​លើ​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​ឆ្នាំ​២០២០​។​7​ មុខទំនិញ​សំខាន់ៗ​ដែល​រួម​បញ្ចូល​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​គឺ​ឧបករណ៍​បញ្ជូន​សម្រាប់​វិទ្យុ​ ទូរស័ព្ទ​និង​ទូរទស្សន៍​ ខ្សែភ្លើង​អ៊ី​សូ​ឡង់​ និង​ឧបករណ៍​បំ​លែង​អគ្គិសនី​ព្រោះ​ការ​នាំ​ចូល​សរុប​នៃ​មុខទំនិញ​ទាំងនេះ​មាន​ចំនួន​ ៤២២​ លាន​ដុល្លារ​ ២១៦​ លាន​ដុល្លារ​ និង​ ១០៤​ លាន​ដុល្លារ​។​8

យោង​តាម​លោកស្រី ​Marie​ Yang​ មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ ការ​បញ្ចុះ​ពន្ធ​នាំ​ចូល​នៃ​ឧបករណ៍​ និង​គ្រឿងបន្លាស់​គឺជា​ការ​ចាំបាច់​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​បន្ថែម​ទៀត​ព្រោះ​ពន្ធ​ខ្ពស់​មាន​ន័យ​ថា​ថ្លៃដើម​ផលិតកម្ម​ខ្ពស់​ដូច្នេះ​វា​អាច​កាត់​បន្ថយ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​។​ ពន្ធ​នាំ​ចូល​លើ​ផលិតផល​ទាំងនេះ​គឺ​ខ្ពស់​រហូត​ដល់​ ១៥​ ភាគរយ​ ខណៈ​ដែល​ប្រទេស​ជិតខាង​រួម​ទាំង​វៀតណាម​ និង​ថៃ​កំណត់​ពន្ធ​ត្រឹមតែ​ ៣​ និង​ ៥​ ភាគរយ​។​9

រថយន្ត​

​យោង​តាម​ Atlas​ of​ Economic​ Complexity​ ប្រភព​នាំ​ចូល​រថយន្ត​សំខាន់ៗ​ទាំង​បី​​ក្នុង​ឆ្នាំ​២០១៩​ គឺ​ អា​មេ​រិ​ក​ (២៥០​ លាន​ដុល្លារ​)​ ថៃ​ (១៦០​ លាន​ដុល្លារ​)​ និង​អា​រ៉ាប់​រួម​ (៤៥.៧​ លាន​ដុល្លារ​)​។​10​ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០២០​ របស់​ខ្លួន​ថា​ ការ​នាំ​ចូល​រថយន្ត​បាន​ធ្លាក់​ចុះ​ ៣៦,៦​ ភាគរយ​ពី​ ១,៧​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ មក​ ១​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​។​11​ ការ​ធ្លាក់​ចុះ​នេះ​បាន​ធ្វើ​ឱ្យ​ចំណូល​ពន្ធគយ​របស់​កម្ពុជា​ធ្លាក់​ចុះ​ប្រមាណ​ ៣០,៣​ លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ នេះ​បើ​យោង​តាម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​ លោក​ លឹ​ម​ ហេង​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​មាន​ប្រសាសន៍​ថា​ដោយសារ​ជំងឺឆ្លង​ មិន​ត្រឹមតែ​ការ​ចំណាយ​របស់​អតិថិជន​ធ្លាក់​ចុះ​នោះ​ទេ​ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​ត្រូវ​បាន​រឹតត្បិត​ថែម​ទៀត​។​12

​លោក​ សេង​ វឹង​ នាយក​គ្រប់គ្រង​ផ្នែក​រថយន្ត​ Ford​ នៃ​ក្រុមហ៊ុន​ RMA​ Cambodia​ បាន​និយាយ​ថា​ការ​លក់​រថយន្ត​ថ្មី​ និង​រថយន្ត​ដែល​បាន​ប្រើប្រាស់​រួច​បាន​ធ្លាក់​ចុះ​ចំនួន​ ២​ ម៉ឺន​គ្រឿងក្នុង​រយៈពេល​ ៨​ ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​ ហើយ​វា​នឹង​បន្ត​ធ្លាក់​ចុះ​ដោយសារ​ជំងឺឆ្លង​។​ អាជីវករ​លក់​រថយន្ត​ដែល​ប្រើប្រាស់​រួច​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​រូប​បាន​និយាយ​ថា​ការ​លក់​របស់​គាត់​បាន​ធ្លាក់​ចុះ​ស្ទើរតែ​ ៩០​ ភាគរយ​ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង​។​ ពី​មុន​គាត់​អាច​លក់​រថយន្ត​ប្រហែល​ ១០​ គ្រឿងក្នុង​មួយ​ខែ​ប៉ុន្តែ​គាត់​អាច​លក់​បាន​តែ​ ១​ ឬ​ ២​ ប៉ុណ្ណោះ​ឥឡូវនេះ​ ហើយ​គាត់​បាន​ខាតបង់​ជាង​ ៩​ ម៉ឺន​ដុល្លារ​។​13​ ដើម្បី​បង្កើន​ការ​នាំ​ចូល​ក្នុង​វិស័យ​នេះ​ និង​កាត់​បន្ថយថ្លៃ​ពន្ធគយ​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ស្នើ​ដល់​នាយក​រដ្ឋមន្ត្រី​ដើម្បី​កាត់​បន្ថយពន្ធ​នាំ​ចូល​ពី​ ៣០​ ទៅ​ ១០​ ភាគរយ​សម្រាប់​រថយន្ត​គ្រួសារ​ និង​រថយន្ត​ដឹក​អ្នកដំណើរ​។​14

​ទាក់ទង​នឺ​ង​ការនាំចូល/អាហរណ

ឯកសារយោង

  1. 1. ​ក្រសួងពាណិជ្ជកម្ម​,​ “​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២០​ និង​ ទិស​ដៅ​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ​២០២១,”​ ចុះ​ខែមីនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​
  2. 2. ​ហ៊ឹ​ន​ ពិសី​,​ “​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​៖​ ការ​នាំ​ចេញ​កើនឡើង​ដល់​ ៦,៨​ ពាន់​លាន​ដុល្លារ​ ការ​នាំ​ចូល​កើនឡើង​ ១០,៥​ ពាន់​លាន​ដុល្លារ​,”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០១៩,​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​ ឯកសារ​ជា​ភាសា​អង់គ្លេស ពុំ​មានការ​បកប្រែ​ជាភាសា​ខ្មែរ​​។​
  3. 3. ​ក្រសួងពាណិជ្ជកម្ម​,​ “​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២០​ និង​ ទិស​ដៅ​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ​២០២១,”​ ចុះ​ខែមីនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​
  4. 4. The​ Atlas​ of​ Economic​ Complexity,​ "​តើ​កម្ពុជា​នាំ​ចូល​វាយនភ័ណ្ឌ​ពី​ណា​នៅ​ឆ្នាំ​ ២០១៩,"​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​
  5. 5. ​ក្រសួងពាណិជ្ជកម្ម​,​ “​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២០​ និង​ ទិស​ដៅ​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ​២០២១,”​ ចុះ​ខែមីនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​
  6. 6. Hun​ Sirivadh,​ "​ប្រទេស​ចិន​ផ្ញើ​វាយនភ័ណ្ឌ​សម្រាប់​រោងចក្រ​នៅ​កម្ពុជា​ចំ​ពេល​មានការ​ខ្វះខាត​សម្ភារៈ​,"​ កាសែត​វី​អូ​ឌី​,​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែសីហា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ។​
  7. 7. ​ក្រសួងពាណិជ្ជកម្ម​,​ “​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២០​ និង​ ទិស​ដៅ​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ​២០២១,”​ ចុះ​ខែមីនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​
  8. 8. The​ Atlas​ of​ Economic​ Complexity,​ "​តើ​កម្ពុជា​នាំ​ចូល​អ្វីខ្លះ​នៅ​ឆ្នាំ​ ២០១៩?,"​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​
  9. 9. Jason​ Boken,​ "​អ្នកជំនាញ​លើក​ឡើង​ពី​តម្រូវការ​កាត់​បន្ថយពន្ធ​នាំ​ចូល,"​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ៥​ ខែមករា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​ ឯកសារ​ជា​ភាសា​អង់គ្លេស ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  10. 10. The​ Atlas​ of​ Economic​ Complexity,​ "​តើ​កម្ពុជា​នាំ​ចូល​រថយន្ត​មកពីណា​នៅ​ឆ្នាំ​ ២០១៩?,"​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​
  11. 11. ​ក្រសួងពាណិជ្ជកម្ម​,​ “​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២០​ និង​ ទិស​ដៅ​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ​២០២១,”​ ចុះ​ខែមីនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​
  12. 12. ​ហ៊ឹ​ន​ ពិសី​,​ "​តម្លៃ​នាំ​ចូល​រថយន្ត​ធ្លាក់​ចុះ​ជាង​ ៣៦​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០,"​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ១៣​ ខែមេសា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​
  13. 13. ​ស៊ន​ សា​រ៉ាត​,​ "​អាជីវកម្ម​លក់​រថយន្ដ​នា​ពេល​បច្ចុប្បន្ន​មានការ​ធ្លាក់​ចុះ​ប្រមាណ​ជា​ ៣០%,"​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ៧​ ខែតុលា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​
  14. 14. ​ធូ​ វិ​រៈ​,​ "​រដ្ឋាភិបាល​នឹង​អនុវត្ត​ការ​បញ្ចុះ​អត្រា​អាករ​ពិសេស​ ទៅ​លើ​ទំនិញ​រថយន្ត​ចាប់ពី​ខែមីនា​,"​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ១១​ ខែកុម្ភៈ​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែសីហា​ ឆ្នាំ​២០២១​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VUjuR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!