ការរុករក និងទាញយកប្រេងនិងឧស្ម័នក្រោមដី

អណ្តូងក្រោមដី ថតដោយ Rick Kimpel​ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦។អាជ្ញាប័ណ្ណ៖ CC BY-SA 2.0

អណ្តូងប្រេងក្រោមដី។ រូបភាព ថតដោយ Rick Kimpel​ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦។ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0

មាន​ប្លុក​ដីគោក​ចំនួន​១៩​ (I​ ដល់​ XIX)​ និង​តំបន់​ចំនួន​បួន​ទៀត​ស្ថិត​ក្នុង​តំបន់​ត្រួតស៊ីគ្នា​ (OCA)​ ដែល​បច្ចុប្បន្ន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ​។​ ប្លុក​ដីគោក​មិន​ទាន់​ទទួល​បានការ​អភិវឌ្ឍ​ច្រើន​ទេ​ ដែល​មាន​តែ​អាជ្ញាប័ណ្ណ​បី​ប៉ុណ្ណោះ​ដែល​បាន​ផ្តល់​ចេញ​សម្រាប់​ ការ​រុករក​នៅ​តំបន់​ខាងក្រោម​៖​

​ប្លុក​ XII:​ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងលិច​ទន្លេសាប​និង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​ កាន់​ក្រុមហ៊ុន​ Medco​ Energi​ និង​ក្រុមហ៊ុន​ JHL​ Petroleum​ ។​
ប្លុក​ XV​ :​ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​បឹង​ទន្លេសាប​ក្នុង​ខេត្តកំពង់ធំ​និង​ បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ Petro​ Vietnam​ ។​
ប្លុក​ XVII​ :​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្តព្រះវិហារ​ ខេត្តសៀមរាប​និង​ខេត្តកំពង់ធំ​ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ ៦៥០០​គីឡូម៉ែត្រ​ការេ​ ។​ អាជ្ញាប័ណ្ណ​បាន​ផ្តល់​ទៅ​កាន់​ក្រុមហ៊ុន​សាជីវកម្ម​ ប្រេង​ឧស្ម័ន​និង​ លោហៈជាតិ​ជប៉ុន​។​

​តំបន់​ត្រួតស៊ីគ្នា​ (OCA)

​មាន​ប្លុក​ចំនួន​ បួន​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ត្រួតស៊ីគ្នា​ (OCA)​ រវាង​កម្ពុជា​និង​ថៃ​ដែល​មាន​ទំហំ​ ២៧០០០​គីឡូម៉ែត្រ​ការេ​ ហើយ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ឧស្ម័ន​ធម្មជាតិ​រហូត​ដល់​ទៅ​ ១១​ ពាន់​ពាន់​លាន​គូប​និង​បរិមាណ​ប្រេង​មិន​អាច​កំណត់​បាន​មួយ​ចំនួន​ទៀត​។​ 1 អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MOU)​ ត្រូវ​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ឆ្នាំ​ ២០០១​ ដែល​បាន​កំណត់​ជា​បរិបទ​នៃ​ការ​អភិវឌ្ឍ​រូ​ម​មួយ​នៅ​លើ​តំបន់​មួយ​ចំនួន​រួម ​គ្នា​ក៏​ដូច​ជា​កំណត់ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។2ប៉ុន្ដែ​នៅ​ឆ្នាំ​ ២០០៩​ អនុស្សរណៈ​យោគយល់​គ្នា​នេះ​ត្រូវ​បាន​ផ្អាក​ដោយ​ប្រទេស​ថៃ​។​ ទោះបីជា​មាន​ភាព​មិន​ប្រកដប្រជា​កើត​មាន​ឡើង​ក៏​ដោយ​ ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​សម្តែង​ចំណាប់អារម្មណ៍​ក្នុង​ការ​រុករក​រ៉ែ ​នៅ​តំបន់​ត្រួតស៊ីគ្នា​នេះ​ដែរ​។​ ដើម្បី​ឆ្លើយ​តប​នឹង​កិច្ចសន្យា​លើ​តំបន់​ត្រួតស៊ីគ្នា​នេះ​ (resolution​ of​ the​ claims)​កម្ពុជា​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​មាន​លក្ខខណ្ឌ​ទៅ​កាន់​ក្រុមហ៊ុន​ IDEMITSU​ និង​ Conocco​ Phillips​សម្រាប់​ការ​រុករក​នៅ​តំបន់​ទី​ I​ និង​ទី​ II,​ និង​រួម​គ្នា​(total)​ សម្រាប់​តំបន់​ទី​ III​ ។​3

ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦

ទាក់ទងនឹងការរុករក និងទាញយកប្រេងនិងឧស្ម័នក្រោមដី

ប្រេង និងឧស្ម័ន

ការរុករក និងទាញយកប្រេង និង ឧស្ម័នពីក្រោមបាតសមុទ្រ

រោងចក្រចម្រាញ់ប្រេង

ការដឹកជញ្ជូនប្រេង

ឯកសារយោង

  1. 1. CLC អាសុី ឆ្នាំ២០១០. “ការតស៊ូរវាងកម្ពុជានិងថៃជុំវិញធនធានប្រេងនិងឧស្ម័ន” ,ថ្ងៃទី១៦​ ខែកញ្ញា ឆ្នាំ២០១០. http://www.clc-asia.com/analysis/the-struggle-between-thailand-and-cambodia-over-oil-and-gas-resources/
  2. 2. រស្មីអ៊ុុំ, ២០០៩. របាយការណ៍តាមផ្នែក: ប្រេងនិងឧស្ម័ន កម្ពុជា. ស្ថានទូតអង់គ្លេសប្រចាំនៅភ្នំពេញ, ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩.
  3. 3. CNPA 2015. http://cnpa.gov.kh/index.php?option=com_content&view=article&id=51&Itemid=126&limitstart=1
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jcUPx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!