ជំនួយអភិវឌ្ឍន៍ឯកជន និងមិនរកប្រាក់កម្រៃ

Maina Kiai speaking with journalists outside the Ministry of Foreign Affairs in Phnom Penh.

លោក Maina Kiai កំពុងនិយាយជាមួយនឹងអ្នកសារព័ត៌មានខាងក្រៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ រូបភាព ដោយលោក Maina Kiai ថតនៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៤។ ក្រោមអាជ្ញារបណ្ណ CC BY 2.0

​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​សម្រាប់​កិច្ចការ​មនុស្សធម៌​ដំបូង​គេ​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ​ ១៩៨៩​។​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩៣​ អង្គការ​អន្តរជាតិ​កាន់តែ​ច្រើន​ឡើងៗ​ បាន​ចាប់ផ្តើម​មក​តាំង​ទីស្នាក់ការ​នៅ​កម្ពុជា​។​ មិនយូរ​ប៉ុន្មាន​ បន្ទាប់​ពី​នោះ​មក​ អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ចាប់ផ្តើម​ចេញ​រូបរាង​ ដើម្បី​ជួយ​គាំទ្រ​ដល់​សេចក្តី​ត្រូវការ​នានា​ក្នុង​ប្រភេទ​ដូច​គ្នា​ ដែល​ចេញពី​ទស្សនៈវិស័យ​ក្នុងស្រុក​។​ ចាប់ពី​ឆ្នាំ​ ១៩៩២​ ដែល​ជា​ការ​ចាប់ផ្តើម​ដំបូង​នៃ​ការ​ធ្វើ​របាយការណ៍​ផ្លូវការ​ រហូត​ដល់​ឆ្នាំ​ ២០១៦​ ទឹកប្រាក់​ចំនួន​ ២,០៣៩,១៥៣,៤៥៧​ ដុល្លារ​ ត្រូវ​បាន​ចំណាយ​ទៅ​លើ​គម្រោង​ដែល​រដ្ឋាភិបាល​អនុម័ត​ជា​ផ្លូវការ​។​1​ បច្ចុប្បន្ន​នេះ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ៦៤៧​ ប៉ុណ្ណោះ​ ដែល​កំពុង​ប្រតិបត្តិការ​សកម្ម​ (​ទាំង​បរទេស​ និង​ក្នុងស្រុក​)​ ក្នុង​ចំណោម​ ១,៧៧៥​ ឬ​ ១,៧៧៩​ អង្គការ​ (​តួរ​លេខ​នេះ​អាស្រ័យ​លើ​ប្រភព​ព័ត៌មាន​នីមួយៗ​)​ ដែល​បាន​បំពេញ​កិច្ចការ​លើ​គម្រោង​វិនិយោគ​ដែល​មានគុណ​វឌ្ឍន៍​គ្រប់គ្រាន់​ (QIP)​ ប្រមាណ​ ១,៦២៧​ ។​2

​លំនាំ​នៃ​ការ​ផ្តល់​មូលនិធិ​សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ (NGOs)​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ (INGOs)​ គឺ​មាន​ភាព​ស្រ​ដៀង​គ្នា​ខ្លាំង​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ជំនួយ​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ (INGOs),​ អង្គការ​ពហុភាគី​,​ ប្រជាជាតិ​ផ្តល់​ជំនួយ​ ឬ​ពី​អ្នក​សហការ​ឧបត្ថម្ភ​។​ ការ​ស្នើ​សុំ​នេះ​អាច​ធ្វើ​តាម​គម្រោង​ជា​កិច្ចសន្យា​គាំទ្រ​មូលនិធិ​ដែល​ប្រទេស​ម្ចាស់​ជំនួយ​ស្នើ​ឡើង​ ឬ​តាម​រយៈ​កិច្ច​គាំទ្រ​បន្ត​ទូទៅ​។​ មតិ​ខ្លះ​លើក​ឡើង​ថា​ មូលនិធិ​មួយ​ចំនួន​អាច​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ ឬ​មិន​ត្រូវ​បាន​ធ្វើ​សារ​ជា​ថ្មី​ ប្រសិនបើ​ម្ចាស់​ជំនួយ​មិន​សប្បាយចិត្ត​ជាមួយនឹង​លទ្ធផល​ដែល​ទទួល​បាន​ ឬ​ជាមួយនឹង​វិធីសាស្ត្រ​អនុវត្តន៍​ក្នុង​គម្រោង​។​ ឧទាហរណ៍​ នៅ​ដើមខែ​កក្កដា​នេះ​ ជំនួយ​ប្រជាជន​ន័​រវេ​ស​ (Norwegian​ People’s​ Aid)​ បាន​ផ្តាច់​មូលនិធិ​ឆ្នាំ​ ២០១៦​ សម្រាប់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ (CHRAC)​ ដោយ​ផ្អែក​ទៅ​លើ​ការ​វាយតម្លៃ​មួយ​ដែល​ពួក​គេ​មិន​បាន​ពេញចិត្ត​។​ 3

​និន្នាការ​ជំនួយ​អភិវឌ្ឍន៍​

​ជាមួយនឹង​ការ​សន្មត់​ពី​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ទុក​មុន​ជា​ស្រេច​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី​៣​ ដូច​បាន​រៀបរាប់​ខាងលើ​ វិស័យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ទទួល​បានការ​លើកទឹកចិត្ត​ខ្លាំង​ក្នុង​ការ​បំពេញការងារ​កាន់តែ​ច្រើន​នៅ​ក្នុង​វិស័យ​សាធារណៈ​ ក៏​ដូច​ជា​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​ និង​ការ​អនុវត្ត​គម្រោង​នានា​ក្នុង​នាម​ជា​ដៃគូ​អភិវឌ្ឍន៍​ និង​តំណាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ចាប់តាំងពី​ឆ្នាំ​ ២០១៤​ ដល់​ ២០១៨​ វិស័យ​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​កម្ពុជា​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ បាន​ទទួល​ថវិកា​ ២៧៩,៨៦១,០០០​ ដុល្លារ​អា​មេ​រិ​ក​ តាម​រយៈ​ប្រភព​ជំនួយ​ពហុភាគី​ និង​ទ្វេភាគី​សម្រាប់​គម្រោង​ (QIP)​ ជាមួយនឹង​ទឹកប្រាក់​ ១១០,៦៣១,០៧២.៨២​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​តែ​ឆ្នាំ​ ២០១៥​ ប៉ុណ្ណោះ​។​4​ ដូចដែល​បាន​លើក​ឡើង​នៅ​ក្នុង​ទំព័រ​ “​គោលនយោបាយ​អភិវឌ្ឍន៍​ និង​ការ​គ្រប់គ្រង​”​ នៅ​ក្នុង​ពេល​អនាគត​ ប្រទេស​កម្ពុជា​នឹង​ស្វែងរក​ជំនួយ​ឱ្យ​បាន​កាន់តែ​ច្រើន​ពី​តំបន់​មេគង្គ​ និង​អាស៊ី​បូព៌ា​។​ ដំណើរការ​វិល​ជុំ​នេះ​ បាន​ចាប់ផ្តើម​លេចឡើង​រួច​ទៅ​ហើយ​ ប៉ុន្តែ​វិស័យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​តែ​ទទួល​ការ​ផ្តល់​មូលនិធិ​ភាគច្រើន​ពី​បណ្តា​ប្រទេស​ និង​អង្គការ​ពហុភាគី​លោក​ខាងលិច​។​5

​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​បម្រើ​ការងារ​នៅ​ក្នុង​ច្រើន​វិស័យ​។​ ខណៈ​ដែល​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ចែក​ចេញ​គ្នា​ដោយ​ម្ចាស់​ជំនួយ​របស់​ពួក​គេ​ ក្នុង​ករណី​ជា​ច្រើន​ តម្លៃ​នៃ​ប្រទេស​ម្ចាស់​ជំនួយ​អាច​នឹង​ត្រូវ​បានឃើញ​នៅ​ក្នុង​គម្រោង​ ឬ​គោលបំណង​នៃ​អង្គការ​។​ មូលនិធិ​សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ គឺ​ស្ទើរតែ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ស្មើគ្នា​យ៉ាង​ឥត​ខ្ចោះ​ដោយ​តំបន់​របស់​ម្ចាស់​ជំនួយ​។​ វិស័យ​ “​ដឹក​ជញ្ជូន​”,​ “​កសិកម្ម​”,​ “​សេវាកម្ម​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​”,​ “​អភិវឌ្ឍន៍ជនបទ​,”​ “​ថាមពល​,”​ “​អគ្គិសនី​,”​ និង​ “​បច្ចេកវិទ្យា​ ព័ត៌មាន​ និង​ទូរគមនាគមន៍​”(​ដែល​ផ្តាច់មុខ​ដោយ​ជំនួយ​របស់​ជប៉ុន​)​ សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ គឺ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ទាំងស្រុង​ ឬ​យ៉ាង​លើសលុប​ដោយ​ម្ចាស់​ជំនួយ​អាស៊ី​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​នៅ​ក្នុង​វិស័យ​ “​យេ​ន​ឌ័​រ​”,​ “​សហគមន៍​ និង​សុខុមាលភាព​សង្គម​,”​ និង​ “​ទេសចរណ៍​”​ ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​បណ្តា​ប្រទេស​លោក​ខាងលិច​តែ​ប៉ុណ្ណោះ​។​ វិស័យ​ “​សុខភាព​”​ និង​ “​ការ​អប់រំ​”​ ត្រូវ​បាន​គេ​បែងចែក​ដោយ​ស្មើភាព​គ្នា​ទៅ​តាម​តំបន់​។​6

​ឱកាស​ និង​ការ​ប្រឈម​

​អង្គការ​មិនមែន​រដ្ឋាភិបាល​ទទួល​ជំនួយ​ពី​បណ្តា​ ប្រទេស​លោក​ខាងលិច​ទាំងនេះ​ កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ដោយ​បទ​ប្បញ្ញត្តិ​របស់​រដ្ឋាភិបាល​។​ ការ​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ (LANGO)7​ បាន​លើក​ឡើងជា​ការ​ព្រួយបារម្ភ​ពី​សំណាក​សហគមន៍​អន្តរជាតិ​។​ ក្នុង​ចំនោម​ការ​ព្រួយបារម្ភ​ទាំងនោះ​ រួម​មាន​ ការ​តម្រូវ​ឲ្យ​ចុះបញ្ជី​ជា​ចាំបាច់​សម្រាប់​រាល់​សមាគម​ក្នុងស្រុក​ និង​អន្តរជាតិ​ ការ​ប្រុង​ប្រយ័ត្ន​ដោយ​ស្វយ័ត​ដោយ​ក្រសួងមហាផ្ទៃ​លើ​ការ​ចុះបញ្ជី​ លក្ខខណ្ឌ​អំពី​ “​អព្យាក្រឹតភាព​ខាង​នយោបាយ​”​ និង​អាណត្តិ​ដែល​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​អន្តរជាតិ​ចាំបាច់​ត្រូវ​រាយការណ៍​រាល់​លំហូរ​ហិរញ្ញប្បទាន​ចូល​ និង​ចេញ​។​8​ ក្រុម​អ្នក​រិះគន់​ច្បាប់​នេះ​ និយាយ​ថា​ លក្ខខណ្ឌ​តម្រូវ​ឲ្យ​អង្ក​ការ​មិនមែន​រដ្ឋាភិបាល​ និង​សមាគម​ទាំងអស់​ ត្រូវ​ទៅ​ចុះបញ្ជី​ជាមួយ​រដ្ឋាភិបាល​ តាម​ការ​ពិត​ គឺ​សម្រាប់​រដ្ឋាភិបាល​តាមដាន​សកម្មភាព​អង្គការ​។​9​ ការ​អះអាង​បែប​នេះ​ ធ្វើ​ឲ្យ​កាន់តែ​សង្ស័យ​ឡើង​ដោយសារ​តែ​កង្វះ​តម្លាភាព​ក្នុង​ការ​យល់ព្រម​លើ​ការ​ចុះបញ្ជី​ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​មាន​ឆន្ទានុសិទ្ធិ​ពេញលេញ​ ក្នុង​ការ​បដិសេធ​មិន​ព្រម​ចុះបញ្ជី​។​ ការ​ចុះបញ្ជី​អាច​នឹង​ត្រូវ​បាន​បដិសេធ​ចំពោះ​ “​អង្គការ​ទាំងឡាយ​ណា​ ដែល​គោលបំណង​ និង​គោលដៅ​របស់​អង្គការ​នោះ​ត្រូវ​បាន​រក​ឃើញ​ថា​ នឹង​គ្រោះថ្នាក់​ដល់​សន្តិសុខ​ ស្ថេ​រ​ភាព​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ ឯកភាព​ជាតិ​ វប្បធម៌​ ប្រពៃណី​ និង​ទំនៀមទម្លាប់​នៃ​សង្គម​ជាតិ​កម្ពុជា​”​។​10​ ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​ថា​មិន​អនុលោម​តាម​ច្បាប់​ទេ​ អង្គការ​ទាំងនេះ​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​មិន​អនុញ្ញាត​ឱ្យ​ចុះបញ្ជី​ ឬ​ត្រូវ​បាន​បិទទ្វារ​តែ​ម្តង​។​11

​យោង​តាម​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ (LANGO)​ ដែល​ត្រូវ​បាន​សម្រេច​ថា​ស្រប​នឹង​ “​រដ្ឋធម្មនុញ្ញ​”​ កាលពី​ខែ​ សីហា​ ឆ្នាំ​ ២០១៥​ កន្លង​មកនេះ​ ដោយ​ ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បង្កើត​ “​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់​ ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ពួក​គេ​ និង​ផលប្រយោជន៍​សាធារណៈ​ ក៏​ដូច​ជា​សម្រាប់​លើកកម្ពស់​ភាព​ជា​ដៃគូ​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អាជ្ញាធរ​សាធារណៈ​”​។​12​ បន្ថែម​ពី​នេះ​ សេចក្តីសម្រេច​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ស្របគ្នា​ជាមួយនឹង​យុទ្ធសាស្ត្រ​នៃ​បទ​ប្បញ្ញត្តិ​ដទៃ​ទៀត​ សំដៅ​គាំទ្រ​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី​៣​ ដែល​អំពាវនាវ​រក​ការ​គ្រប់គ្រង​មជ្ឈការ​ និង​ការ​ធ្វើ​សមាហរណកម្ម​រដ្ឋាភិបាល​ ជាមួយនឹង​វិស័យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​ក្នុង​កិច្ចការ​សាធារណៈ​។​ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ប្រទេស​នេះ​ដាក់​ចេញ​របៀបវារៈ​នេះ​យ៉ាង​ច្បាស់​ និង​ធ្វើ​ឲ្យ​បន្ស៊ី​គ្នា​ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ក៏​ដូច​ជា​ការ​លើកកម្ពស់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ផង​ដែរ​។​

​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​៖​ ថ្ងៃ​ទី​ ១៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦

​ទាក់ទង​នឹង​ជំនួយ​អភិវឌ្ឍន៍​ឯកជន​ និង​មិន​រក​ប្រាក់​កម្រៃ​

ឯកសារយោង

  1. 1. ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC).​ ទិន្នន័យ​អំពី​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​។​ http://cdc.khmer.biz/ngo/
  2. 2. ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC).​ ទិន្នន័យ​អំពី​អង្គការ​មិនមែន​រដ្ឋាភិបាល​នី​កម្ពុជា​.​ “​សេចក្តី​សង្ខេប​៖​ ព័ត៌មាន​សង្ខេប​អំពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​គម្រោង​.”​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៦​។​ http://cdc.khmer.biz/ngo/summary/summary.asp
  3. 3. Jack​ Davies.​ “​ម្ចាស់​ជំនួយ​សំខាន់​របស់​ CHRAC​ ផ្អាក​ការ​ផ្តល់​មូលនិធិ​.”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​។​ ចូល​អាន​ថ្ងៃ​ទី​ ១៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​។​ http://www.phnompenhpost.com/national/key-chrac-donor-suspends-funding
  4. 4. ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC).​ ទិន្នន័យ​អំពី​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​.​ “​ប្រភព​មូលនិធិ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឆ្នាំ​ ២០១៤-២០១៨.”​ http://cdc.khmer.biz/ngo/report/listing_by_lastupdate.asp
  5. 5. ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC).​ ទិន្នន័យ​អំពី​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​.​ បញ្ជី​នៃ​គម្រោង​នានា​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​រៀប​តាម​លំដាប់​ម្ចាស់​ជំនួយ​ (២០១៥)​។​ http://cdc.khmer.biz/ngo/report/project_listing_by_source_of_fund.asp
  6. 6. ​ក្រុម​បឹ​ក្សា​អភិវឌ្ឍ​ន៏​កម្ពុជា​ (CDC).​ ទិន្នន័យ​អំពី​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​.​ “​ខ្ទង់ចំនាយ​តាម​វិស័យ​,​ ម្ចាស់​ជំនួយ​ និង​ឆ្នាំ​.”​ ចូល​អាន​ថ្ងៃ​ទី​ ១២​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​។​
  7. 7. ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (CCC).​ ច្បាប់​ស្តី​ពី​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​(LANGO)​។​ http://ccc-cambodia.org/downloads/ngolaw/draftlaw/Unofficial%20Translation%20LANGO.pdf
  8. 8. ​ពង់​ ឈី​វ​កេ​ក​.​ អង្គការ​ LICADHO​ (2009).​ Tom​ Lantos​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​ https://www.licadho-cambodia.org/reports/files/136LICADHOTestimonyTLHRCUSCongress09.pdf
  9. 9. ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ច្បាប់​មិន​រក​ប្រាក់​ចំនេញ​ (ICNL).​ “​អង្គការ​មិនមែន​រដ្ឋាភិបាល​ចាត់ចែង​ច្បាប់​:​ កម្ពុជា​.”​ មិថុនា​ ២០១៦​។​ ចូល​អាន​ថ្ងៃ​ទី​ ១២​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​។​ http://www.icnl.org/research/monitor/cambodia.html
  10. 10. ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (CCC).​ ច្បាប់​ស្តី​ពី​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​(LANGO).​ ជំពូក​ ២,​ មាត្រា​ ៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៦​។​ http://ccc-cambodia.org/downloads/ngolaw/draftlaw/Unofficial%20Translation%20LANGO.pdf
  11. 11. ​ពង់​ ឈី​វ​កេ​ក​.​ អង្គការ​ LICADHO​ (2009).​ Tom​ Lantos​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​ https://www.licadho-cambodia.org/reports/files/136LICADHOTestimonyTLHRCUSCongress09.pdf
  12. 12. ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (CCC).​ ច្បាប់​ស្តី​ពី​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​(LANGO).​ ជំពូក​ ១,​ មាត្រា​ ១​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៦​។​ http://ccc-cambodia.org/downloads/ngolaw/draftlaw/Unofficial%20Translation%20LANGO.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4AFJY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!