ការវាយយកថ្ម

ការវាយយកថ្ម ដោយ Astrid Westvang  ថតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៨។ អាជ្ញាប័ណ្ណ:CC BY-NC-ND 2.0

ការវាយយកថ្មខ្នាត​តូច សម្រាប់​ផលិត​សម្ភារ​សំណង់​ ជា​ផ្នែក​មួួយដ៏សំខាន់​​នៃ​ការ​រុក​រក​រ៉ែតាមបែបឧស្សាហកម្ម​នៅ​កម្ពុជា​។
ការវាយយកថ្មធ្វើឡើងចំពោះវត្ថុធាតុមួយចំនួនរួមមាន ៖

  • បាសាត នៅ​ក្នុង​ខេត្ត​កំពង់​ចាម ​និង​ខេត្ត​រតនគិរី
  • ​ថ្ម​ក្រា​នី​ត​​ នៅ​ក្នុង​ខេត្ត​ក​ណ្តា​ល ​ខេត្តកំពង់​ឆ្នាំ​ង​ ខេត្ត​ព្រៃវែង​ និង​ខេត្ត​តាកែវ
  • ថ្មចាសស្មីន​ នៅ​ខេត្ត​តាកែវ
  • ​ថ្មបាយក្រៀម ​នៅ​ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ ​និងខេត្ត​តាកែវ
  • ​ថ្ម​កំបោរ ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាត់ដំបង​ កំពត ​និង​ខេត្ត​ស្ទឹង​ត្រែង
  • ​​ថ្ម​ម៉ា​ប​ នៅខេត្ត​ពោធិ៍សាត់
  • quartzite នៅ​ខេត្ត​កំពត
  • rhyolites នៅ​ខេត្ត​កំពង់ចាម
  • ​ថ្មភក់​ នៅ​ក្នុង​ខេត្ត​កោះ​កុង ​និង​ខេត្ត​កំពង់ស្ពឺ​។1

ដីឥដ្ឋ​សម្រាប់​ផលិតកម្មដុំឥដ្ឋ ​និង​ក្បឿង​ ក៏ដូចជា​ក្រួស និងខ្សាច់​ត្រូវ​បាន​រក​ឃើញ​នៅ​​ទីតាំង​ជា​ច្រើនកន្លែង​។
នៅក្រោម​ច្បាប់​ស្តី​អំពី​ការគ្រប់គ្រង​ និង​ការ​ធ្វើអាជីវកម្ម​ធនធាន​រ៉ែ មានអាជ្ញាប័ណ្ណ​រុករក​រ៉ែ​ចំនួន​ប្រាំមួយ​ប្រភេទ​ ហើយអាជ្ញាប័ណ្ណមួយប្រភេទក្នុងចំណោមនោះគឺជាអាជ្ញាប័ណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មនេះតែម្តង។2 អាជ្ញាប័ណ្ណប្រភេទនេះអាចផ្តល់ទៅកាន់ “​បុគ្គលឯកជន​​ដែលបំពេញតាមលក្ខខណ្ឌទាមទារ ឬ​នីតិបុគ្គល​ ដើម្បី​ទាញ​យក​សម្ភារ​សំណង់ ​និង​សារធាតុ​រ៉ែ​ឧស្សាហកម្ម ពី​រ​ណ្តៅរុករកសម្រាប់​ប្រើប្រាស់ក្នុងការ​សាងសង់​​ ​ឧស្សាហកម្មគីមី និងសង្វាក់ផលិតកម្ម”។3 អាជ្ញាប័ណ្ណនេះត្រូវបានផ្តល់ជូនជាច្រើន ដោយសារ​​តម្រូវការនៃ​សម្ភារៈសាងសង់​មាន​ការកើនឡើងខ្លាំង​នៅ​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ អាជីវកម្ម​បូម​ខ្សាច់ក៏ស្ថិត​នៅ​ក្រោមអាជ្ញាប័ណ្ណ​អណ្ដូងរ៉ែ​បើក និង​ការដ្ឋាន​វាយ​ថ្មផងដែរ។

ទោះ​បី​ជា ​មាន​កំណើន​នៃ​ការ​ជីក​យក​រ៉ែ​ក៏ដោយ ការ​នាំ​ចូល​សម្ភារ​សំណង់​នៅតែមានការកើនឡើង​។ សម្រាប់​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ២០១៤ ការនាំចូលគិតជាទឹកប្រាក់ប្រមាណ ២២៩ លានដុល្លារ។4

ហានិភ័យ និង​គុណវិបត្តិនៃការវាយយកថ្ម

ទោះបីជា ការវាយយកថ្មមាន​សារៈ​សំខាន់​សម្រាប់ការរីក​ចម្រើន​សេដ្ឋកិច្ច និងការលូតលាស់នៃ​​វិស័យ​សំណង់ក៏ដោយ ​ ​ហា​និ​ភ័យ​ និង​គុណវិបត្តិមួយចំនួនជាកត្តាមិនអាចជៀសផុត។ ហានិភ័យទាំងនេះ មានដូចខាងក្រោម៖

  • ​គ្រោះថ្នាក់​ចំពោះកម្មកររុករក​ – មានកម្មករពីរ​នាក់ត្រូវ​បាន​ស្លាប់​ក្នុង​ការវាយយក​ថ្ម​នៅ​​ខែ​មករា​ឆ្នាំ ​២០១៥5
  • មានសេចក្តី​រាយការណ៍​ពីការ​រំខាននៃការវាយយក​ថ្មទៅលើ​ដី​កសិកម្ម6
  • ធូលី​ សំ​លេង​រំខាន​ និងសារធាតុ​គីមី​បាន​ប៉ះពាល់​ដល់​ការ​ផ្គត់​ផ្គង់​ទឹក​ក្នុង​ស្រុក7
  • ជី​វ​ចម្រុះ​​ក៏​ត្រូវ​បាន​គំរាមកំហែង​ដោយ​កន្លែង​វាយយក​ថ្ម​មួយ​ចំនួនផងដែរ​។8

ប្រវត្តិដ៏​យូរអង្វែង

​ប្រាសាទដ៏​ល្បីល្បាញនៅ​លើ​ពិភព​លោករបស់កម្ពុជា​តាំងពី​សម័យ​អង្គរ​ និង​មុននោះទៅទៀត ​​ជាភស្តុតាង​ដែលបាន​បង្ហាញថា​ ការវាយយកថ្មបាន​កើត​ឡើង​អស់​រយៈពេល​ជាង ១៣០០ ឆ្នាំ​មក​ហើយ​។ តំបន់​មួយ​ចំនួនមានការវាយយកថ្មជាទ្រង់ទ្រាយធំ​​ តួយ៉ាងទីតាំងវាយយក​ថ្ម​បាយក្រៀម​មួយកន្លែង​​ដែលស្ថិត​នៅ​ជិត​ប្រាសាទ​បន្ទាយ​ស្រី ដែល​មានមុខកាត់ប្រវែងជិត​៤​គីឡូ​ម៉ែត្រ​។9
នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ឧបករណ៍​LiDAR (ឧបករណ៍​ឡាស៊ែរ​សម្រាប់យន្តហោះ​​) បាន​រកឃើញកន្លែង​វាយយក​ថ្ម ថ្មភក់ និង​ថ្មបាយក្រៀមមួយចំនួនដែលមិនបាន​កំណត់អត្តសញ្ញាណ​។10

ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. លោកជ្រាវិចិត្រ,ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល, “ស្ថានភាពបច្ចុប្បន្ននៃឧស្សាហកម្មរ៉ែនៅកម្ពុជា” , ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣.ចូលអានថ្ងៃទី២៩ ខែកញ្ញា​ឆ្នាំ​២០១៥។
  2. 2. ច្បាប់ស្តីអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានរ៉ែឆ្នាំ ២០០១, អត្ថបទលេខ១១.
  3. 3. ដូចខាងដើម
  4. 4. ការនាំចូលសម្ភារៈសំណង់មកកាន់កម្ពុជាមានការកើនឡើងក្នុងឆមាសទី១,AKP,ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤. http://www.akp.gov.kh/?p=50241 ចូលអានថ្ងៃទី២៩ ខែកញ្ញា​ឆ្នាំ​២០១៥។
  5. 5. កម្មករពីរនាក់ត្រូវបានស្លាប់ក្នុងការដួលរលំការដ្ឋានវាយថ្ម, ការសែតភ្នំពេញប៉ុស្តិ៍ ខែមករាឆ្នាំ២០១៥។ http://www.phnompenhpost.com/national/two-workers-killed-quarry-collapse ចូលអានថ្ងៃទី២៩ ខែកញ្ញា​ឆ្នាំ​២០១៥។
  6. 6. អូនភាព, អភិបាលផ្តល់ជំនួយដល់កសិករក្នុងជម្លោះដីធ្លីជាមួយគិត ម៉េង, ការសែតដឺខេមបូឌាដេលី,ថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៤។ ចូលអានថ្ងៃទី២៩ ខែកញ្ញា​ឆ្នាំ​២០១៥។ https://www.cambodiadaily.com/news/governor-offers-help-to-farmers-in-land-dispute-with-kith-meng-75017/
  7. 7. អេងម៉េងលាង, “អ្នកភូមិខឹងស្បារពីការបិទផ្លូវដីនៅខេត្តតាកែវ”, ការសែតដឺខេមបូឌាដេលី,ថ្ងៃទី០៣ខែមីនាឆ្នាំ២០១៤។ចូលអានថ្ងៃទី២៩ ខែកញ្ញា​ឆ្នាំ​២០១៥។ https://www.cambodiadaily.com/archives/angry-villagers-block-dusty-quarry-road-in-takeo-province-53403/
  8. 8. Kristi Foster, ឆ្នាំ២០១៤. “ឧស្សាហកម្មត្រូវតែធ្វើសកម្មភាពដើម្បីការពារជីវចំរុះនៅពេលនេះរងការគំរាមកំហែងដោយយកថ្មកំបោរ”, ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។ https://www.fauna-flora.org/news/industry-must-safeguard-biodiversity-threatened-by-limestone-quarrying
  9. 9. Jacques Dumarçay, Pascal Royère,ស្ថាបត្យកម្មកម្ពុជា៖ ពីសតវត្សទី០៨ដល់សតវត្សទី១៣,ទំព័រទី១៥.
  10. 10. ដូចខាងដើម
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xzPrz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!