ការរុករករ៉ែ

វិស័យរុករក​រ៉ែ​នៅ​កម្ពុជា​ភាគច្រើន​មិន​ទាន់​ទទួល​បានការ​អភិវឌ្ឍ​នៅឡើយ​។​ សហគ្រិន​ដែល​សកម្ម​ក្នុង​ វិស័យ​រ៉ុ​ករក​ភាគច្រើន​ជា​ស្ថាប័ន​ក្នុង​ទំហំ​តូច​ដែល​ផលិត​សំភារៈ​សម្រាប់​សំណង់​ តួយ៉ាង​រួម​មាន​ ថ្មបាយក្រៀម​ ថ្ម​ម៉ា​ប​ ថ្ម​ក្រា​នី​ត​ ថ្មកំបោរ​ ក្រួស​និង​ខ្សាច់​។​មាន​កម្មករ​រ៉ុ​ករក​រ៉ែ​រូប​វន្ត​ជា​ច្រើន​ប្រកប​របរ​រក​រ៉ែ​មាស​និង​ត្បូង​ដែល​ភាគច្រើន​ជា​ការងារ​តាម​រដូវ​កាល​។​មិន​មានការ​ទាញ​យក​រ៉ែ​ជា​លក្ខណៈ​ឧស្សាហកម្ម​នោះ​ទេ​ ទោះបីជា​មានការ​ផ្តល់​អាជ្ញារ​ប័ណ្ណ​ស្វែង​រ៉ុ​ករក​ ក៏​ដូច​ជា​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​រ៉ែ​មាស​យ៉ាងច្រើន​ក៏​ដោយ​។​1 នៅ​ក្នុង​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​  អាជ្ញាប័ណ្ណ​ឧស្សាហកម្ម​រុករក​រ៉ែ​ដំបូង​បង្អស់​សម្រាប់​រ៉ែ​មាស​ ត្រូវ​បាន​ផ្តល់​អោយ​ក្រុមហ៊ុន​រុករក​រ៉ែ​មួយ​នៅ​ខេត្តរតនគិរី​។​2

សារមន្ទីររ៉ុករករ៉ែពិភពលោក​​ ថតដោយ Tjflex2 នៅថ្ងៃទី០៥ កក្កដា​​ ឆ្នាំ២០១៣។ អាជ្ញាប័ណ្ណ៖CC BY-NC-ND 2.0។

សារមន្ទីររុករករ៉ែពិភពលោក​​ ថតដោយ Tjflex2 កាលពីថ្ងៃទី០៥ កក្កដា​​ ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0


​ប្រទេស​ឡាវ​និង​វៀតណាម​មានការ​ទាញ​យក​រ៉ែ​ខ្នាត​ធំ​តួយ៉ាង​រ៉ែ​មាស​និង​រ៉ែ​ទង់ដែង​។​សង្គ្រាមស៊ីវិល​ មីន​និង​អាវុធ​យុទ្ធ​ភ័ន​មិន​ទាន់​ផ្ទុះ​ កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​និង​បញ្ហា​ដ៏​ទៃ​ទៀត​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ ដើរ​យឺត​ជាង​ប្រទេស​ជិតខាង​របស់​ខ្លួន​។​វិស័យ​នេះ​ក៏​មាន​ចំនុច​ប្រឈម​មួយ​ចំនួន​ តួយ៉ាង​កង្វះខាត​ បទ​បញ្ញា​ត្តិ​និង​តម្លាភាព​កម្រិត​ទាប​។​

​ថ្វីបើ​មាន​បញ្ហា​ប្រឈម​ក៏​ដោយ​ ក៏​មាន​ក្រុមហ៊ុន​នៅ​តែ​បន្ត​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​។​ ឧទាហរណ៍​ កាលពី​ខែឧសភា​ ឆ្នាំ​ 2017​ ក្រសួង​រ៉ែ​និង​ថាមពល​បាន​ចេញ​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ ៤​ គ្របដណ្តប់​លើ​ផ្ទៃដី​ 525​ គីឡូ​ម៉ែត្រការ៉េ​៖

  • ក្រុមហ៊ុន​ Renaissance​ Minerals​ (Cambodia)​ Limit​ (​នៅ​តំប់​ស្វាយ​ជ្រះ​ ឃុំ​ស្វាយ​ជ្រះ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ និង​ឃុំ​ចុង​ផ្លាស់​ ស្រុក​កែវ​សី​ម៉ា​ ខេត្តមណ្ឌលគិរី​)​។​
  • ក្រុមហ៊ុន​ Kiri​ Resources​ Co​ Ltd​ (​នៅ​ឃុំ​អូរ​ចុស​ ឃុំ​កំពង់ចាម​ ស្រុក​សំបូរ​ ខេត្ដក្រចេះ​ និង​ ឃុំ​សុខចិត្ត​ និង​ឃុំ​មាន​រិ​ទ្ធិ​ ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​)​។​
  • ក្រុមហ៊ុន​ Samnang​ Angkor​ Development​ Co​ Ltd​ (​នៅ​តំបន់​ភ្នំ​ស្រ​ង៉ា​ម​ ឃុំ​តា​កែន​ ស្រុក​ឈូក​ ខេត្តកំពត​)​។​
  • ​ក្រុមហ៊ុន​ Sea​ Resources​ Pty​ Ltd​ (​នៅ​តំបន់​ព្រែក​កាំ​ពីរ​ ឃុំ​ថ្មី​ ឃុំ​ចង្ក្រង់​ ឃុំ​សំបុក​ ស្រុក​ចិត្រ​បុរី​ ឃុំ​ស្រែ​ជិះ​ និង​ឃុំ​ក្បាលដំរី​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ និង​ឃុំ​ចុង​ផ្លាស់​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​)​។​3

​ដោយសារ​កង្វះខាត​ការ​ស្រាវជ្រាវ​ភូមិសាស្ត្រ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ ទំហំ​នៃ​ធនធាន​រ៉ែ​ដែល​អាច​ ទាញ​យក​បាន​នៅ​កម្ពុជា​ពុំ​ទាន់​មាន​សភាព​ច្បាស់លាស់​នៅឡើយ​។​ យ៉ាងណាមិញ​ យោង​តាម​ក្រសួង​ ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ (​បច្ចុប្បន្ន​យោង​តាម​ក្រសួង​ធនធាន​រ៉ែ​និង​ថាមពល​)​បានឱ្យ​ដឹង​ថា​ រ៉ែ​ទង់ដែង​ មាស​ ដែក​ ស័ង្កសី​ សំណប៉ាហាំង​ បុក​ស៊ី​ត​ ត្បូង​កណ្តៀង​ទទឹម​ ដី​ឥដ្ឋស​ និង​ថ្មកំបោរ​ជា​ធនធាន​ដែល​ សំបូរ​ជាងគេ​។​4

​ខណៈ​ពេល​ដែល​ធនធាន​រ៉ែ​មួយ​ចំនួន​មិន​អាច​រ៉ុ​ក​រកបាន​ ធនធាន​រ៉ែ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ទាញ​ យក​ហួសកំណត់​។​ ការ​រែង​យក​រ៉ែ​ត្បូង​ទទឹម​និង​កណ្តៀង​ក្នុង​បរិមាណ​ច្រើន​នៅ​តំបន់​ជុំវិញ​ ខេត្ត​ប៉ៃលិន​ក្នុង​ឆ្នាំ​១៩៧០​ បាន​ធ្វើ​ឱ្យ​នៅ​សេសសល់​ត្បូង​ខ្នាត​ធំ​តិចតួច​ណាស់​មក​ទល់​សព្វថ្ងៃ​។5

ក្របខណ្ឌច្បាប់

​បេក្ខភាព​សម្រាប់​ការ​ស្នើរ​សុំ​អាជ្ញាប័ណ្ណ​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ពី​ក្រសួង​ធនធាន​រ៉ែ​និង​ថាមពល​។​6​ អាជ្ញាប័ណ្ណ​អាច​ផ្តល់​ទៅ​បាន​លុះត្រាតែ​ក្រុមហ៊ុន​ដែល​ស្នើរ​សុំ​បាន​ចុះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​នៅ​ ប្រទេស​កម្ពុជា​និង​ក្រោយ​ការ​ពិចារណា​យ៉ាង​លិ្អ​ត​ល្អន់​ទៅ​លើ​សមត្ថភាព​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​របស់​បេក្ខភាព​នោះ​។​7

​ទស្សនវិស័យ​ទៅ​អនាគត​

ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​បាន​លើក​ឡើង​ពី​សេចក្តី​ព្រួយបារម្ភ​ចំពោះ​ក្រម​ ខណ្ឌ​ច្បាប់​សម្រាប់​ការ​រ៉ុ​ករក​រ៉ែ​នៅ​កម្ពុជា​ ថា​អាច​នឹង​មិន​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​វិស័យ​នេះ​អាច​ នឹង​ជួប​ប្រទះ​ទៅ​ថ្ងៃ​អនាគត​។​នៅ​ចុងឆ្នាំ​២០១៥​ នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ Geopacific​ Resources​ដែល​មាន​ទីតាំង​ធំ​ស្ថិត​នៅ​ប្រទេស​អូស្ត្រាលី​និង​ជា​ក្រុមហ៊ុន​ដែល​កំពុងធ្វើការ​រ៉ុ​ករក​រ៉ែ​មាស​ក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រាប់​ទៅ​កាន់​អ្នក​សំភាសន៍​មួយ​រូប​ថា​ ច្បាប់​នៅ​តែ​ជា​បញ្ហា​ប្រ​ភម​យ៉ាង​ចំបង​។8

ក្រសួង​ធនធាន​រ៉ែ​និង​ថាមពល​កំពុង​រៀបចំ​ច្បាប់​ថ្មី​ដែល​យក​គំរូ​តាម​ ច្បាប់​រ៉ែ​អូស្ត្រាលី​ភាគ​ខាងលិច​។​សំណើរ​ច្បាប់​នេះ​នឹង​ជំនួស​ប្រព័ន្ធ​ ច្បាប់​កុងត្រា​ដែល​កំពុង​ប្រើប្រាស់​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​ ក្នុង​ប្រព័ន្ធ​សម្បា​ទាន​មួយ​ដែល​ផ្តល់​សិទ្ធិ​ដូច​គ្នា​ទៅ​កាន់​ក្រុមហ៊ុន​រ៉ែ​ទាំងអស់​។​9

​ក្រប​ខណ្ឌ​ច្បាប់​ល្អ​មួយ​ទាមទារ​ឱ្យ​មានការ​អនុវត្ត​ដ៏​ប្រសើរ​ផង​ដែរ​។​ នេះ​មាន​ន័យ​ថា​ ទន្ទឹម​នឹង​មាន​ការ​អភិវឌ្ឍ​លើ​ក្រប​ខណ្ឌ​ច្បាប់​ ការ​អភិវឌ្ឍ​នៃ​តម្លាភាព​និង​រដ្ឋបាល​វិស័យ​រ៉ែ​ សមត្ថភាព​  ប​ចេ្ច​ក​ទេស​ នៃ​បុគ្គលិក​វិស័យ​រ៉ែ​ ការ​ផ្តល់​នូវ​ធនធាន​គ្រប់គ្រាន់​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​និង​គ្រប់គ្រង​ លើ​ប្រតិបត្តិការ​ រ៉ុ​ករក​រ៉ែ​ក៏​ដូច​ជា​កំណែលម្អ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ក៏​ជា​កត្តា​ចំបង​ផង​ដែរ​។​​ជំហាន​នៃ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​គឺ​ការ​បង្កើត​សមាគម​ក្រុមហ៊ុន​រ៉ុ​ករក​រ៉ែ​កម្ពុជា​។​

យ៉ាងណាមិញ​ ទិស​ដៅ​នៃ​សេដ្ឋកិច្ច​ពិភពលោក​នឹង​កំណត់​ពី​ការ​អភិវឌ្ឍនៃ​ធនធានធម្មជាតិ​ក្នុ​ងប្រទេស​កម្ពុជា​។​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ទំនិញ​និង​រ៉ែ​សព្វថ្ងៃ​បាន​ធ្វើ​ឱ្យ​ការ​រ៉ុ​ករក​លើ​ទីតាំង​ថ្មី​មាន​សភាព​មិន​ឋិតថេរ​ ដូចនេះ​ក្រុមហ៊ុន​រ៉ែ​ជា​ច្រើន​បាន​ផ្តោត​ជា​ថ្មី​ទៅ​លើ​ធនធាន​ដែល​បាន​រក​ឃើញ​នៅ​ទីតាំង​រ៉ែ​ពី​មុន​។​ ការ​ស្រាវជ្រាវ​របស់​ប៊ឺ​អឹ​ម​អាយ​ចុ​ហ​ក្នុង​ខែឧសភា​ ឆ្នាំ​២០១៥​បានឱ្យ​ដឹង​ថា​កម្ពុជា​មាន​សក្តានុពល​រ៉ែ​នៅ​ក្រោម​ដី​នៅឡើយ​។​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា​ ដោយសារ​ភាព​ប្រថុយប្រថាន​នៃ​គម្រោង​រ៉ុ​ករក​លើ​ទីតាំង​ថ្មី​ក្នុង​ទីផ្សារ​ពី​មុន​មក​ ការ​កើនឡើង​នៃ​ធនធានធម្មជាតិ​យ៉ាងច្រើន​សន្ធឹក​នឹង​មិនកើត​មាននៅ​កម្ពុជា​ក្នុង​រយៈពេល​ខ្លីៗ​នេះនោះ​ទេ​។​10

ធ្វើបច្ចុប្បន្នភាពនៅ៖ ថ្ងៃ​ទី​ ០២​ ខែ វិច្ឆិកា​ ឆ្នាំ២០១៦

ឯកសារយោង

  1. 1. ​ព័ត៌មាន​អ្នក​រុ​ករក​រ៉ែ​អាស៊ី​,​ ព័ត៌មាន​ថ្មី​ត្រូវ​បាន​ផ្សាយ​ចេញ​នៅ​ថ្ងៃ​ទី​២២​ខែមករា​ ឆ្នាំ​២០១៤.
  2. 2. Angkor Gold Corp. “រដ្ឋា​ភិ​បាល​កម្ពុ​ជា​ចេញ​អាជ្ញា​បណ្ណ​ធ្វើ​អាជី​វកម្ម​រុក​រក​រ៉ែ​មាសជា​លើក​ដំបូង​ដល់​ក្រុម​ហ៊ុន​ Mesco Gold”​។ ចូល​អាន​​ថ្ងៃ​ទី​ ១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ​២០១៦ ។ http://www.angkorgold.ca/cambodian-government-issues-first-commercial-mining-license-to-mesco-gold/
  3. 3. ​ស៊ុំ​ ម៉ា​ណែ​ត​.​ “​ក្រុមហ៊ុន​ធំៗ​បួន​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​”​។​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៧​។​ ចូល​អាន​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៧​។​ http://www.khmertimeskh.com/news/39684/four-large-companies-bag-mining-licences/
  4. 4. លោក​ជ្រា​វិចិត្រ​,​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​,​ “​ស្ថានភាព​បច្ចុប្បន្ន​នៃ​ ឧស្សាហកម្ម​រ៉ែ​នៅ​កម្ពុជា​”​ ,​ ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០១៣។ http://mric.jogmec.go.jp/public/kouenkai/2013-03/briefing_130315_02a.pdf
  5. 5. ​ការ​រ៉ុ​ករក​រ៉ែ​ត្បូង​ហួសកំណត់​នៅ​ប៉ៃលិន​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​ទេ​,​ការ​សែត​​ខេ​ម​បូ​ឌា​ដេ​លី​,​ ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៤។ https://www.cambodiadaily.com/archives/scraping-out-a-living-in-pailins-spent-gem-mines-61043/
  6. 6. ​ច្បាប់​ស្តី​អំពី​ការ​គ្រប់គ្រង​និង​ប្រើប្រាស់​ធនធាន​រ៉ែ​ឆ្នាំ​២០០១,​ អត្ថបទ​លេខ​១៥.
  7. 7. ​ច្បាប់​ស្តី​អំពី​ការ​គ្រប់គ្រង​និង​ប្រើប្រាស់​ធនធាន​រ៉ែ​ឆ្នាំ​២០០១,​ អត្ថបទ​លេខ​៦.
  8. 8. “សំណួរនិងចម្លើយជាមួយលោក Ron heeks នាយកគ្រប់គ្រងនៅក្រុមហ៊ុន Geopacific Resources”.Findfeed។ ចូលអានថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ http://finfeed.com/mining/gpr/qa-with-ron-heeks-managing-director-at-geopacific-resources/20150930/
  9. 9. Angkor gold site visit July 2015.121 Group report. Angkor Gold. http://angkorgold.ca/wp-content/uploads/2015/08/121-Group-Presentation.pdf/ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥.
  10. 10. ការស្រាវជ្រាវប៊ីអិមអាយ.២០១៥.ការវិភាគទៅលើនិន្នាការឧស្សាហកម្ម– កម្ពុជា: សក្តានុពលរ៉ែស្តីនៅក្រោមដីនៅឡើយ.ឧសភា ២០១៥.http://www.mining-insight.com/industry-trend-analysis-cambodia-mining-potential-remain-ground-may-2015/ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GkHZt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!