គោលដៅទី១០ កាត់បន្ថយវិសមភាព

​របៀបវារៈ​ឆ្នាំ​២០៣០​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លុះ​បញ្ចាំង​ថា​ “​សហគមន៍​អន្តរជាតិ​ បាន​ធ្វើការ​បោះ​ជំហាន​យ៉ាង​សំខាន់​ ក្នុង​ការ​លើកកម្ពស់​មនុស្ស​ចេញពី​ភាព​ក្រីក្រ​ (…)​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ វិសមភាព​នៅ​តែ​មាន​ ហើយ​វា​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​បាន​ សេវា​សុខភាព​ សេវា​អប់រំ​ និង​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​ “​។ 1

​ទោះបីជា​ ចំនួន​ប្រជាជន​ដែល​រស់នៅ​ក្នុង​កម្រិតជីវភាព​ តិច​ជាង​ ១,២៥​ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ បាន​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល​ ពី​ ១,៨​ ពាន់​លាន​នាក់​នៅ​ឆ្នាំ​១៩៩៩​ ដល់​ ៨៣៦​ លាន​នាក់​នៅ​ឆ្នាំ​២០១៥​ ក៏​ដោយ​ ក៏​វិសមភាព​ដ៏​ច្រើន​ ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ក៏​ដូច​ជា​រវាង​ប្រទេស​។2​ ​​វិសមភាព​ត្រូវ​បាន​ចាក់​ឫស​ក្នុង​កត្តា​ជា​ច្រើន​ ដូច​ជា​ ការ​រិច​រិល​នៃបរិស្ថាន​ ភាព​ក្រីក្រ​ ភាព​គ្មាន​ការងារ​ធ្វើ​ជាប់លាប់​ ​ជម្លោះ​ អំពើ​ហឹ​ង្សា​ និង​អ​ស្ថិរភាព​នយោបាយ​។​ ហើយ​វា​ក៏​មាន​ក្នុង​ទិដ្ឋភាព​រចនាសម្ព័ន្ធ​ផ្សេង​ទៀត​ ដូច​ជា​ ការ​តំណាង​តិចតួច​ ការ​រើសអើង​ កង្វះ​ប្រាក់​ឈ្នួល​សមរម្យ​ គោលនយោបាយ​សង្គម​ និង​សារពើពន្ធ​ជាដើម​។​

​ដូច្នេះ​ហើយ​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១០​ ជួយ​ដោះស្រាយ​ វិសមភាព​លើ​ទស្សនវិស័យ​ទូលំទូលាយ​មួយ​ ដើម្បី​កាត់​បន្ថយ​ភាព​ខុស​គ្នា​នៅ​ក្នុង​ប្រទេស​ និង​រវាង​ប្រទេស​នានា​។​ ចំណុច​ដៅ​ចំនួន​ ១០​ និង​សូចនាករ​ចំនួន​ ១១​ របស់​គោលដៅ​នេះ​ ពិចារណា​អំពី​ កត្តា​សង្គម​ ស្ថាប័ន​ និង​សេដ្ឋកិច្ច​ ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​ ដែល​ប្រកបដោយ​បរិ​យា​បន្ន​ ក៏​ដូច​ជា​ តំណាង​ និង​ឱកាស​ស្មើៗ​គ្នា​។​3

target_10_1_kmtarget_10_2_kmtarget_10_3_kmtarget_10_4_kmtarget_10_5_km
target_10_6_kmtarget_10_7_kmtarget_10_a_kmtarget_10_b_kmtarget_10_c_km

​​ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​ជា​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​

​ដោយ​មានការ​កើនឡើង​នៃ​មតិ​ឯកច្ឆន្ទ​លើ​គំនិត​ដែល​ថា​ វិសមភាព​ ជា​កត្តា​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរ​ភាព​ អវត្តមាន​នៃ​គោលដៅ​មួយ​ដើម្បី​ដោះស្រាយ​វិសមភាព​បែប​នេះ​ហើយ​ គឺជា​ការ​រិះគន់​ដ៏​ខ្លាំង​មួយ​ ចំពោះ​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​ (MDGs)​។​ កង្វះ​ខាត​មួយ​ចំនួន​ដែល​បាន​កំណត់​នៅ​ក្នុង​ការ​វាយតម្លៃ​ចុងបញ្ចប់​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ បាន​គូសបញ្ជាក់​អំពី​ ការ​បន្ត​វត្ត​មាន​​នៃ​វិសមភាព​ និង​ការ​ចែកចាយ​ផលប្រយោជន៍​មិន​ស្មើគ្នា​ ដែល​បាន​មក​ពី​កំណើនសេដ្ឋកិច្ច​។​4 ​​

  • ​ដំណើរ​ស្វិតស្វាញ​នៃ​វិសមភាព​យេ​ន​ឌ័​រ​ ដោយ​ស្ត្រី​ប្រឈម​នឹង​ការ​រើសអើង​ក្នុង​ការ​ទទួល​បានការ​ងារ​ ទ្រព្យសម្បត្តិ​ សេដ្ឋកិច្ច​ និង​ការ​ចូលរួម​ក្នុង​ការ​សម្រេច​ចិត្តជា​ឯកជន​ និង​សាធារណៈ​។​ ស្ត្រី​ទំនងជា​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ច្រើន​ជាង​បុរស​ ហើយ​នៅ​តែ​ជួប​ប្រទះ​ជាមួយ​គុណវិបត្តិ​នៅ​ក្នុង​ទីផ្សារ​ការងារ​។​
  • គម្លាត​រវាង​គ្រួសារ​ក្រីក្រ​បំផុត​ និង​មានទ្រព្យ​សម្បត្តិ​បំផុត​។​ នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិ​វ​ឌ្ឈ​ន៍​ កុមារ​ដែល​មក​ពី​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​ទំនងជា​មិន​បាន​ចូល​សាលារៀន​ ទទួល​រង​នូវ​កង្វះ​អាហារូបត្ថម្ភ​ នឹង​ប្រឈម​​មុខ​យ៉ាង​ខ្ពស់​នឹង​អត្រា​មរណភាព​កុមារ​ក្រោម​អាយុ​ ៥​ ឆ្នាំ​។
  • ​គម្លាត​រវាង​ទី​ជនបទ​ និង​ទីក្រុង​។​ ប្រហែលជា​ ៥០​ ភាគរយ​ នៃ​ប្រជាជន​នៅ​តាម​តំបន់​ជនបទ​ ខ្វះខាត​បង្គន់​អនាម័យ​ បើ​ប្រៀបធៀប​ទៅ​នឹង​ ១៨​ ភាគរយ​ នៅ​តំបន់​ទីក្រុង​។​ ចំនួន​កំណើត​ដែល​បាន​សម្រាល​ដោយ​អ្នក​អនុវត្តន៍​ជំនាញ​សុខភាព​គឺ​ ៥៦​ ភាគរយ​ សម្រាប់​តំបន់​ជនបទ​ និង​ ៨៧​ ភាគរយ​ នៅ​ទីប្រជុំជន​។​
  • ​ប្រជាជន​ក្រីក្រ​ គឺជា​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​បំរែបំរួល​អាកាសធាតុ​ និង​ការ​រិច​រិល​នៃ​បរិស្ថាន​។​
  • ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​បាន​នាំ​មក​នូវ​ភាព​ប្រសើរ​ឡើង​ច្រើន​ ប៉ុន្តែ​ការ​ចែកចាយ​មិន​ស្មើគ្នា​នៃ​កំណើនសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ ក៏​នាំ​ឱ្យ​មានដំណើរ​ស្វិតស្វាញ​ និង​ការ​រីក​រាលដាល​នៃ​វិសមភាព​នៅ​ទូ​ទាំង​ពិភពលោក​។​

រូបភាពទី​ក្រុង​ភ្នំ​ពេញ​។ រូប​ភាព​ ថត​ដោយ​​ Bryon Lippincott នៅ​ថ្ងៃ​ទី​០៧ ខែ​មករា​ ឆ្នាំ២០១៨​។​ អាជ្ញាប័ណ្ណ CC BY-ND 2.0

​ដូច​នៅ​ក្នុង​ករណី​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ពិភពលោក​ បញ្ហា​វិសមភាព​ត្រូវ​បាន​លើក​ឡើង​ នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​ (CMDGs)​ មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុ​ជាទី​១​ រួម​បញ្ចូល​ទាំង​សូចនាករ​ (១C)​ ដែល​​ព្យា​យាម​​ «​​បង្កើន​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​អ្នក​ក្រីក្រ​បំផុត​ចំនួន​ ២០​ ភាគរយ​ ទៅ​ ១២​ ភាគរយ​នៃ​ប្រាក់​ចំណូល​សរុប​»​។​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុ​ជាទី​២​ (២D)​ បាន​លើក​ឡើង​ពី​វិសមភាព​ក្នុង​វិស័យ​អប់រំ​ និង​បាន​ស្វែងរក​សមភាព​យេ​ន​ឌ័​រ​នៅ​កម្រិត​បឋម​សិក្សា​។​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុ​ជាទី​៣​ (៣A,​ ៣B​ និង​ ៣C)​ បាន​ផ្តោត​លើ​វិសមភាព​រវាង​យេ​ន​ឌ័​រ​ក្នុង​វិស័យ​សង្គម​ នយោបាយ​ និង​សេដ្ឋកិច្ច​ ហើយ​មាន​គោលបំណង​ដើម្បី​សម្រេច​បាន​នូវ​សមភាព​យេ​ន​ឌ័​រ​ ក្នុង​វិស័យ​អប់រំ​ និង​អក្ខរកម្ម​ ការងារ​ប្រាក់បៀវត្សរ៍​ និង​ដំណើរការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​។​ ការ​វាយតម្លៃ​លទ្ធផល​ចុង​ក្រោយ​នៃ​ចំណុច​ដៅ​ទាំងនេះ​មាន​ដូច​ខាងក្រោម​៖​ ១C​ មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ​,​ ២D​ សម្រេច​បាន​ ,​ ៤A​ សម្រេច​បាន​,​ ៣B​ មិន​ទាន់​បាន​បញ្ចប់​,​ ៣C​ មិន​ទាន់​បាន​បញ្ចប់​។​
​លើស​ពី​នេះ​ទៅ​ទៀត​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទី​៨​ ផ្តោត​លើ​ “​អភិវឌ្ឍភាព​ជា​ដៃ​​គូ​សកល​សម្រាប់​ការ​អភិវឌ្ឍ​»​ ដោយ​សង្កត់ធ្ងន់​លើ​តួនាទី​ ដែល​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​ ដើរតួ​ក្នុង​ការ​កាត់​បន្ថយ​វិសមភាព​រវាង​ប្រទេស​នានា​ ប៉ុន្តែ​កម្ពុជា​មិន​បាន​កំណត់​គោលដៅ​ណាមួយ​ទេ​ទៅ​លើ​រឿង​នេះ​។​5

​រាជរដ្ឋាភិបាល​កម្ពុជា​យល់​ដឹង​យ៉ាង​ច្បាស់​អំពី​វិសមភាព​ក្នុង​តំបន់​នៅ​តែ​បន្ត​នៅ​ក្នុង​ប្រទេស​ ដែល​ទាក់ទង​ទៅ​នឹង​ប្រាក់​ចំណូល​នៃ​ វិស័យ​សុខភាព​ ការ​អប់រំ​ និង​យេ​ន​ឌ័​រ​។​ ភាព​ខុស​គ្នា​ខ្លាំង​នៅ​ក្នុង​ស្តង់ដារ​ជីវភាព​ និង​ឱកាស​ការងារ​ កំពុង​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​រវាង​ក្រុម​ផ្សេងៗ​របស់​សង្គម​ និង​ពង្រីក​ការ​បែក​ចែក​រវាង​ជនបទ​ និង​ទីក្រុង​កាន់តែ​ខ្លាំង​។​ ការ​ពិត​ទៅ​ នេះ​គឺជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​សម្រាប់​ការ​អនុវត្ត​របស់​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​។​6

​ដូច្នេះ​ សហគមន៍​អន្តរជាតិ​ បាន​អំពាវនាវ​ឱ្យ​មាន​សកម្មភាព​រួម​គ្នា​ ដើម្បី​ជំរុញ​ឱ្យ​មានការ​ចែកចាយ​កាន់តែ​ច្រើន​ និង​ផលប្រយោជន៍​នៃ​កំណើន​។​ របៀបវារៈ​ឆ្នាំ​២០៣០​ នាំ​វិសមភាព​នៅ​ក្នុង​ជួរ​មុខ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ពិភពលោក​ ដោយ​សង្កត់ធ្ងន់​ថា​ វិសមភាព​ គឺជា​បញ្ហា​សកល​ និង​បញ្ហា​អន្តរ​វិស័យ​ ហើយ​និង​រួម​បញ្ចូល​នូវ​វិធានការ​លម្អិត​ ដើម្បី​កាត់​បន្ថយ​ភាព​ខុស​គ្នា​នៃ​ការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​ របស់​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​។​7

​វិធានការ​មួយទៀត​ដើម្បី​កាត់​បន្ថយ​វិសមភាព​នៅ​ថ្នាក់​ជាតិ​ គឺ​ធានា​ថា​កំណើន​ប្រាក់​ចំណូល​ ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ​បំផុត​ចំនួន​ ៤០​ ភាគរយ​ នៃ​ប្រជាជន​នៅ​ក្នុង​ប្រទេស​នីមួយៗ​ គឺ​លឿន​ជាង​មធ្យមភាគ​ជាតិ​។​ ដើម្បី​ដោះស្រាយ​ភាព​ខុស​គ្នា​ ដែល​កំពុង​កើនឡើង​រវាង​ប្រទេស​នានា​ វា​នឹង​មានការ​កើនឡើង​នៃ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ (LDCs)​ ដើម្បី​បង្កើន​ការ​នាំ​ចេញ​ នឹង​ បង្កើន​តុល្យភាព​ពាណិជ្ជកម្ម​របស់​ពួក​គេ​។​ ទោះបីជា​មានការ​កើនឡើង​នូវ​ការ​អនុគ្រោះ​ពន្ធ​ នៅ​ចន្លោះ​ឆ្នាំ​ ២០០០​ និង​ ២០១៤​ ដែល​មាន​តួលេខ​ចំនួន​ ៧៩​ ភាគរយ​ នៃ​ការ​នាំ​ចេញ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​ ៨៤​ ភាគរយ​ សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​​អត្ថប្រយោជន៍​ប្រៀបធៀប​នៃ​ប្រទេស​ទាំងនេះ​ត្រូវការ​ការ​កែ​លម្អ​បន្ថែម​ទៀត​។​ គោលដៅ​នេះ​ លើកទឹកចិត្ត​ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ និង​លំហូរ​ហិរញ្ញវត្ថុ​ដល់​រដ្ឋ​នានា​ ដែល​មាន​តំរូវការ​មាន​ភាព​ធំធេង​។​ លើស​ពី​នេះ​ទៅ​ទៀត​ដោយសារ​ទំហំ​នៃ​ចលនា​អន្តោប្រវេសន៍​ ជា​ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ គោលដៅ​នេះ​បាន​អំពាវនាវ​ឱ្យ​មានការ​កាត់​បន្ថយ​តិច​ជាង​ ៣​ ភាគរយ​ នៃ​តម្លៃ​ប្រតិបត្តិការ​ទៅ​លើ​ការ​ផ្ទេរ​ប្រាក់​បញ្ញើ​របស់​ជនអន្តោប្រវេសន៍​។8

​​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​ទី​១០​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​កំពុង​រីក​ចម្រើន​លឿន​បំផុត​នៅ​លើ​ពិភពលោក​ ដែល​មាន​អត្រាកំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ប្រកបដោយ​និរន្តរភាព​ ចន្លោះ​ពី​ ៧​ ទៅ​ ៨​ ភាគរយ​ ។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​រីក​រាលដាល​នៃ​វិសមភាព​ ទាមទារ​ឱ្យ​មាន​កំណើន​បរិ​យា​បន្ន​ច្រើន​ជាង​មុន​ ដូច​ដែល​ត្រូវ​បាន​គូសបញ្ជាក់​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ជាតិ​រួម​ទាំង​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​ និង​ យុទ្ធសាស្ត្រ​ចតុកោណ​។​

​ដំណើរការ​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​​​ក្រប​ខ័ណ្ឌសកល​ ដែល​សម​ស្រប​ទៅ​នឹង​បរិបទ​របស់​ប្រទេស​កម្ពុជា​ ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៥​ មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​គោលដៅ​សកល​ត្រូវ​បាន​អនុម័ត​នៅ​ឯ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​។​ ទោះបីជា​មានការ​អនុម័ត​នូវ​គោលដៅ​សកល​រួម​ជាមួយ​អង្គការសហប្រជាជាតិ​នៅ​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក៏​ដោយ​ កម្ពុជា​មិន​បាន​អនុ​ម័ត​​លើ​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ (CSDGs)​ រហូត​ដល់​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​

​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​១០​ គឺ​ស្រប​ពេល​ជាមួយនឹង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ដទៃ​ទៀត​ ដែល​បាន​អនុវត្ត​តាម​រយៈ​ដំណើរការ​ចូលរួម​ និង​ការពិគ្រោះ​យោបល់​ដែល​ដឹកនាំ​ដោយ​ ក្រសួងផែនការ​ (MoP)​ រួម​សហការ​រវាង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ក្រសួង​ពាក់ព័ន្ធ​ និង​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ (TWGs)​ និង​ អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ (CSOs)​។​ ការ​វិភាគ​យ៉ាង​ម៉ត់ចត់​ គឺ​មាន​សារៈសំខាន់​ក្នុង​ដំណើរការ​នៃ​ការ​រៀបចំ​ ដូច​ជា​ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​រហ័ស​ ដែល​បាន​ផ្គូផ្គង​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ និង​អាទិភាព​ថ្នាក់​ជាតិ​ និង​ការ​វាយតម្លៃ​សូចនាករ​ និង​ប្រភព​ទិន្នន័យ​របស់​ នា​យក​ដ្ឋាន​ស្ថិតិ​​នៃ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​ (UNSD)​។​

​ការ​ត្រួតពិនិត្យ​ពាក់កណ្តាល​ឆមាស​នៃ​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​ ២០១៤-២០១៨​ បាន​វាយតម្លៃ​លើ​កម្រិត​ត្រួត​ស៊ី​រវាង​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ និង​ក្របខ័ណ្ឌ​ជាតិ​។​ ការ​ពិនិត្យ​ឡើង​វិញ​នេះ​បាន​លើក​ឡើង​ថា​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​១០​ គឺ​៖

  • ​ការ​បំពេញ​ដោយ​ផ្ទាល់​ទៅ​នឹង​អាទិភាព​តែ​មួយ​គត់​ ដែល​ជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​កំណើន​បរិ​យា​បន្ន​។​
  • ការ​បំពេញ​ដោយ​ផ្នែក​ដើម្បី​ពង្រីក​វិស័យ​កសិកម្ម​ ការ​គ្រប់គ្រង​ការ​ធ្វើ​ចំណាកស្រុក​ និង​នគរូបនីយកម្ម​ អភិបាលកិច្ច​ល្អ​ និង​ កែ​លម្អ​មូលដ្ឋាន​ធនធានមនុស្ស​។​

ដោយ​មាននូវ​វិធីសាស្ត្រ​ដ៏​ទូលំទូលាយ​ និង​មហិច្ឆតា​នៃ​របៀបវារៈ​របស់​អង្គការសហប្រជាជាតិ​ ហើយ​ជា​លទ្ធផល​នៃ​ គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​កម្ពុជា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុង​ការ​កំណត់​អាទិភាព​ និង​កំណត់​ដំណាក់កាល​នៃ​ការ​ចេញ​គោលដៅ​នានា​។​ រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ដំណើរការ​រៀបចំ​ផែនការ​ជាតិ​ និង​រចនាសម្ព័ន្ធ​នៃ​ការពិគ្រោះ​យោបល់​ នឹង​ស្វែង​យល់​ពី​គោលដៅ​សំខាន់ៗ​ និង​បញ្ជាក់​បន្ថែម​ទៀត​នូវ​លំដាប់​ដែល​ពួក​គេ​គួរតែ​ត្រូវ​ដោះស្រាយ​ដោយ​គោលការណ៍​ «​មិន​​បោះ​បង់​​នរណា​ម្នាក់​ឱ្យ​នៅ​ឯកោ​​»​។​9

ក្នុង​ចំណោម​ចំណុច​ដៅ​ទាំង​ ១០​ របស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សកល​ទី​១០​ មាន​តែ​ចំណុច​ដៅ​ ៥​ តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​កំណត់​ថា​ ពាក់ព័ន្ធ​នឹង​បរិបទ​កម្ពុជា​ ហើយ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​១០​។​ គោលដៅ​ទាំងនេះ​ត្រូវ​តាមដាន​ដោយ​សូចនាករ​នីមួយៗ​ ដោយ​រាប់​បញ្ចូល​នូវ​សូចនាករ​ទាំង​ ៥​ សម្រាប់​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នានា​។

​មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១០​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​​ ទាមទារ​ការ​ព្យាករណ៍​យ៉ាង​ល្អ​អំពី​ហិរញ្ញវត្ថុ​ និង​ធនធាន​ផ្សេង​ទៀត​។​ យោង​តាម​ការ​ប៉ាន់ស្មាន​ពី​​ការ​វាយ​តម្លៃ​ហិ​រញ្ញ​វត្ថុ​អ​ភិ​វឌ្ឍន៍​​ (DFA)​ ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ នៅ​ឆ្នាំ​២០១៧​ ទោះបីជា​ មានការ​អភិវឌ្ឍន៍​ផ្នែក​សារពើពន្ធ​ និង​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ក៏​ដោយ​ ក៏​ប្រទេស​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ ហើយ​ក៏​តម្រូវ​ឲ្យ​ដឹកនាំ​ការ​ខិតខំ​ប្រឹងប្រែង​​ ដើម្បី​បំពេញ​តាម​សេចក្តី​ត្រូវការ​​។10

​ចាប់តាំងពី​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ ប្រទេស​ចំណូល​មធ្យម​ទាប​ (LMIC)​ ជា​ផ្លូវការ​ ហិរញ្ញវត្ថុ​ និង​សេណា​រី​យ៉ូ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​។​ នៅ​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​រីក​ចម្រើន​ ប្រទេស​កម្ពុជា​ នឹង​មិន​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ប្រភេទ​ជំនួយ​ និង​ថវិកា​មួយ​ចំនួន​។​ ហើយ​ម្ចាស់​ជំនួយ​ នឹង​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ដែល​មាន​តម្រូវការ​ផ្សេង​ទៀត​។​ ដូច្នេះ​ វា​មានការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​ជា​ច្រើន​ ចំពោះ​យុទ្ធសាស្ត្រ​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​នៅ​ក្នុង​របៀប​វារៈ​ក្រោយ​ឆ្នាំ​២០១៥​ ។​ ធនធាន​ចាំបាច់​ត្រូវ​បង្កើត​ជា​មូលដ្ឋាន​ ហើយ​កម្ពុជា​ត្រូវការ​ពឹងផ្អែក​លើ​ជំនួយ​ខាងក្រៅ​ឱ្យ​​បាន​តិច​ជាង​មុន​។​ ទោះបីជា​មាន​ភាព​ប្រសើរ​ឡើង​នៃ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ធនធាន​ផ្ទាល់​របស់​ខ្លួន​ក៏​ដោយ​ (១៨​ ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​)​ ប្រទេស​កម្ពុជា​នៅ​តែ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​លំហូរ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​។​ លំហូរ​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែល​បាន​ពី​មូលនិធិ​អង្គការក្រៅរដ្ឋាភិបាល​ និង​ ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការទំនងជា​នឹង​ធ្លាក់​ចុះ​នា​ឆ្នាំ​ខាង​មុខ​នេះ​។​

​ក្រសួង​ពាក់ព័ន្ធ​ និង​ភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងឡាយ​ មាន​តួនាទី​ទទួលខុសត្រូវ​ចំពោះ​ចំណុច​ដៅ​ដំបូង​ទាំង​ពីរ​នៃ​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​១០​។​ ចំណុច​ដៅ​ទាំងនោះ​ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​វិសមភាព​សេដ្ឋកិច្ច​ សង្គម​ និង​នយោបាយ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​។​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ (MoSVY)​ ធ្វើការ​សម្របសំរួល​ចំណុច​ដៅ​ទី​៣​ ដែល​នឹង​ពិនិត្យ​មើល​កំណត់​ត្រា​នៃ​អ្នក​ចូល​និវត្តន៍​ និង​ជន​ពិការ​។​ ចំណុច​ដៅ​ទី​៤​ ផ្តោត​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​ ដែល​នឹង​ត្រូវ​បាន​សម្របសម្រួល​ដោយ​ក្រសួងពាណិជ្ជកម្ម​។​ ចុងបញ្ចប់​ គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​ (CRDB)​ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ ទទួលខុសត្រូវ​ចំពោះ​ចំណុច​ដៅ​ទី​៥​ ដែល​ទាក់ទង​នឹង​​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​។11

​ក្រសួង​ និង​ភ្នាក់ងារ​ពាក់ព័ន្ធ​ នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​ អង្គការក្រៅរដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​វិស័យ​ឯកជន​មួយ​ចំនួន​ទៀត​ក្នុង​ការ​អនុវត្តន៍​ និង​ការ​ចងក្រង​នៃ​ទិន្នន័យ​ និង​ការ​តាមដាន​សមិទ្ធផល​។​

​ការ​ត្រួតពិនិត្យ​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​ទី​១០​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ក្រសួងមហាផ្ទៃ​ គឺជា​អង្គភាព​សម្របសម្រួល​តាមដាន​ និង​វាយតម្លៃ​លើ​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​ និង​ជា​ម្ចាស់​នៃ​ទិន្នន័យ​កណ្តាល​ សម្រាប់​សូចនាករ​របស់​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរ​ភាព​កម្ពុជា​។​ ក្រសួងពាណិជ្ជកម្ម​ ក៏​នឹង​ទទួលខុសត្រូវ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​សម្រាប់​គោលដៅ​ និង​ចំណុច​ដៅ​ផ្សេងៗ​គ្នា​ ហើយ​ត្រូវ​ចងក្រង​វា​ទៅ​ជា​របាយការណ៍​ប្រចាំឆ្នាំ​ និង​ រៀង​រាល់​ ៥​ ឆ្នាំ​ម្តង​។​

​ការ​ត្រួតពិនិត្យ​លើ​របៀបវារៈ​ដ៏​ទូលំទូលាយ​មួយ​ទោះ​ តម្រូវ​ឱ្យ​មាន​កិច្ចសហការ​ដ៏​រឹង​មាំ​ ដើម្បី​សម្រប​សម្រួលការ​ប្រមូល​ទិន្នន័យ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​ ភាគី​ពាក់ព័ន្ធ​ទាំង​អស់នោះ​ នឹង​ទទួល​បានការ​បណ្តុះបណ្តាល​តាម​រយៈ​ យុទ្ធ​សាស្ត្រ​ជាតិ​សម្រាប់​អភិ​វឌ្ឍ​ស្ថិ​តិ​​ (NSDS)​ ដើម្បី​បង្កើន​ធាតុ​ចូល​ដែល​ទៀងទាត់​ និង​​សម​ស្រប​។12

​ទិន្នន័យ​សម្រាប់​សូចនាករ​ទាំង​៥​ កំពុង​ត្រូវ​បាន​ត្រួតពិនិត្យ​ នឹង​ត្រូវ​បាន​ប្រមូលផ្តុំ​គ្នា​ជា​រៀង​រាល់​ឆ្នាំ​ ហើយនឹង​ត្រូវ​បាន​វាយតម្លៃ​ទៅ​នឹង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​កម្ពុជា​ប្រកបដោយ​ចីរ​ភាព​កម្ពុជា​។​13

ចំណុច​ដៅ​ សូចនាករ​ និង​គោលបំណង​សម្រាប់​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​១០

ចំណុច​ដៅ​នៃ​គ​.​អ​.​ច​.​ក​សូចនាករ​នៃ​ គ​.​អ​.​ច​.​កឯក​តា​ឆ្នាំ​គោល​ ​(២០១៥)២០២០២០២៥២០៣០
​១០.១​ ត្រឹម​ឆ្នាំ​២០៣០​ សម្រេច​ឲ្យ​បាន​ចំណូល​របស់​ប្រជាជន​ចំនួន​ ៤០ ភាគ​រយ​​ នៃ​ប្រជាជន​ទាំងអស់​ ដែល​មាន​ចំណូល​ទាប​ជាងគេ​នូវ​កំណើន​ជា​បន្តបន្ទាប់​ និង​ដោយ​ចីរ​ភាព​ក្នុង​អ​ត្រា​ខ្ពស់​ជាង​កម្រិត​មធ្យម​របស់​ជាតិ​។​១០.១.១​ អា​ត្រា​នៃ​ការ​ចំណាយ​/​ការ​ប្រើប្រាស់​ ឬ​ចំណូល​របស់​គ្រួសារ​ សម្រាប់​មនុស្ស​ម្នាក់​ ក្នុង​ចំណោម​ប្រជាជន​ ៤០​ ភាគរយ​ដែល​មាន​ចំណូល​ទាប​ជាងគេ​ធៀប​នឹង​ ការ​ចំណាយ​/​ការ​ប្រើប្រាស់​ ឬ​ចំណូល​មធ្យម​របស់​ប្រជាជន​%៥,២០ (២០១៦)៩,២០១៤,២០១៩,២០
១០.២​ ត្រឹម​ឆ្នាំ​២០៣០​ ផ្តល់​ភាព​អង់អាច​និង​
​ជំរុញ​បរិ​យា​បន្ន​សង្គម​ សេដ្ឋកិច្ច​ និង​ន​យោ​បាយ​ សម្រាប់​ប្រជាជន​គ្រប់​រូប​ ដោយ​មិន​គិត​ពី​ ស្ថានភាព​ អាយុ​ ភេទ​ ការ​បាត់បង់​ សមត្ថភាព​ពលកម្ម​ ពូជសាសន៍​ ជនជាតិភាគតិច​ ជនជាតិ​ដើម​ សាសនា​
​ឬ​សេដ្ឋកិច្ច​ ឬ​ស្ថានភាព​ផ្សេង​ទៀត​។​
១០.២.១​ សមាមាត្រ​នៃ​ប្រជាជន​ដែល​រស់នៅ​ក្រោម​ ៥០​ភាគរយ​ នៃ​មេ​ដ្យា​ន​ចំណូល​ តាម​ អាយុ​ ភេទ​ និង​ជន​ពិការ​%៥៣,១០៤៥,៤០៣៧,៧០៣០,០០
១០.៤​ ឯក​ភា​ពលើ​គោល​ន​យោបាយ​នានា​ ​ជា​ពិសេស​ គោល​ន​យោ​​បាយ​ស្តី​ពី​សារពើពន្ធ​ប្រាក់បៀវត្ស​រ៏​ ការ​គាំពារ​សង្គម​ និង​ សម្រេច​ឱ្យ​បានជា​បន្តបន្ទាប់​សមភាព​ច្រើ​ន​​ជាង​មុន​។​១០.៤.១.២​ និ​វន្ត​ជន​​ និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​​ចំនួន​៥២​ ២៧៤ (២០១៦)៥៨​ ៧៦២៦៤​ ៩០២៧០​ ៧៤២
១០.A​ អនុវត្ត​គោលការណ៍​ និង​ប្រ​ព្រឺ​ត្ត​កម្ម​ពិសេស ​និង​ដោយឡែក​ សម្រា​ប់ប​ណា្ដ​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ពិសេស​ប​ណា្ដ​ប្រទេស​ដែល​មាន​ ការ​អភិវឌ្ឍ​តិចតួច​ ឱ្យ​ស្រប​តាម​កិ​ច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ពិភពលោក​។​១០.A.១​ ចំនួន​កិច្ច​​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ ជាមួយ​បរទេស​​ចំនួន​២០២៣២៧៣១
១០.B​ លើកទឹកចិត្ត​ចំពោះ​ជំនួយ​អភិវឌ្ឍ​ផ្លូវការ​ និង​លំហូរ​ហិរញ្ញវត្ថុ​រួម​ទាំង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ដល់​ប​ណា្ដ​រ​ដ្ឋ​ដែល​មាន​តម្រូវ​ការ​ជាងគេ​ ជា​ពិសេស​បណ្តា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ប​ណា្ដ​ប្រទេស​នៅ​ក្នុង​ទ្វិ​ប​អាហ្វ្រិក​ ប​ណា្ដ​រដ្ឋដែន​កោះ​តូចៗ​ ដែល​កំពុង​អភិវឌ្ឍ​ និង​ប​ណា្ដ​ប្រទេស​ដែល​ពុំ​មាន​ព្រំប្រទល់​ជាប់​ស​មុទ្រ​កំពុង​អភិវឌ្ឍ​​ ឱ្យ​​ស្រប​តាម​ផែនការ​ និង​កម្មវិធី​ជាតិ​នានា​របស់​ប្រទេស​នីមួយៗ​។​១០.B.១​ បរិមាណ​ហិរញ្ញប្បទាន​ស​ហប្រ​តិ​ប​ត្តិ​ការ​សរុប​ សម្រាប់​កម្ពុជា​​លាន​
​ដុ​ល្លា​
១​ ៤២៥ (២០១៦)១​ ៤២៥១​ ៤២៥១​ ៤២៥

ប្រធាន​​បទ​ពាក់​ព័ន្ធ​

ឯកសារយោង

  1. 1. SDG Tracker។​ «គោលដៅ​អភិវឌ្ឍប្រ​កប​ដោយ​​ចីរភាព​ទី​១០»​។​ ចូល​អាន​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៩។
  2. 2. កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ ឆ្នាំ​២០១៥​។​ «លុប​បំបាត់​ភាព​ក្រីក្រ​ និង​ភាព​អត់ឃ្លាន​ធ្ងន់ធ្ងរ​។​ តើ​យើង​ឈរ​នៅទី​ណា​?​ »​។​ ចូល​អាន​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៩។
  3. 3. គោលដៅ​សកល​។«​ធនធាន»​។​ ចូល​អាន​ថ្ងៃ​ទី​១៨​ ខែ​ មីនា​ ឆ្នាំ​២០១៩។
  4. 4. អង្គការសហប្រជាជាតិ​ឆ្នាំ​ ២០១៥​។​ «​​របាយការណ៍​អភិវឌ្ឍន៍​គោលដៅ​សហស្ស​វត្សរ៍​ឆ្នាំ​២០១៥»​។​ ចូល​អាន​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៩។
  5. 5. រាជរដ្ឋាភិបាល​កម្ពុជា​ ឆ្នាំ​២០១៨​។​ «​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព​ ២០១៦-២០៣០»។​ ចូល​អាន​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៩។
  6. 6. រាជរដ្ឋាភិបាល​កម្ពុជា​។​ “«របាយការណ៍​ស្តី​ពី​ស្ថានភាព​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​​កម្ពុជា​ឆ្នាំ​២០០៣​»​។​ ចូល​អាន​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៩។
  7. 7. ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​នៃ​អង្គការសហប្រជាជាតិ​ ឆ្នាំ​២០១៨។​ «វឌ្ឍនភាព​ឆ្ពោះទៅ​រក​គោលដៅ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរភាព»។​ ចូល​អាន​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៩។
  8. 8. ​ដូច​ឯកសារយោង​ខាងលើ
  9. 9. រាជរដ្ឋាភិបាល​កម្ពុជា​ ឆ្នាំ​២០១៨​។​ «​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព​ ២០១៦-២០៣០»​។​ ចូល​អាន​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៩។
  10. 10. ​ដូច​ឯកសារយោង​ខាងលើ
  11. 11. ​ដូច​ឯកសារយោង​ខាងលើ
  12. 12. ​ដូច​ឯកសារយោង​ខាងលើ
  13. 13. ​ដូច​ឯកសារយោង​ខាងលើ
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bNLP4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!