សម្បទានដីសង្គមកិច្ច

Rice Farmer in Cambodia. Photograph by ILO in Asia and the Pacific. Licensed under Creative Commons Attribution-NonCommercial-NoDerivs 2.0.

កសិករនៅប្រទេសកម្ពុជា. រូបថត បានពី ខេម សុវណ្ណារា, អង្គការពលកម្មអន្តរជាតិនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក, ថត ១២ កក្កដា ២០០៧. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

សម្បទានដី​សង្គមកិច្ច​ (SLCs) គឺសម្រាប់ផ្តល់​ដល់​ប្រជាជនដែល​គ្មានដីធ្លី ឬ​ ខ្វះខាត​ដីធ្លីសម្រាប់​សង់​លំនៅដ្ឋាន និង​/ឬបង្កើត​ប្រាក់ចំណូល​តាមរយៈ​ការធ្វើ​កសិកម្ម ។ ទោះបីជា​ដីនេះផ្តោតលើការ​ជួយ​ដល់​ប្រជាជន​ក្រីក្រក៏​ដោយ ប៉ុន្តែ​គំនិត​ផ្តួចផ្តើម​សម្បទានដី​សង្គមកិច្ច​ បាន​ប្រឈម​នឹង​ឩបសគ្គជាច្រើន ជាមួយនឹងសកម្មជន ក្រុមអង្គការសិទ្ធិដីធ្លី និងសហគមន៍នានា ដែលបានអះអាងថា សម្បទានដី​សង្គមកិច្ច​ បានបង្កើតឲ្យមាននូវជម្លោះដីធ្លី និងការកាប់បំផ្លាញព្រៃឈើបានកើនឡើងបន្ថែមទៀត។1

ភាពគ្មាន​ដីធ្លីនៅកម្ពុជា​

ការ​សិក្សា​នានា​បាន​បង្ហាញ​ថា ចំនួន​ប្រជាជន​កម្ពុជា​ដែល​គ្មាន​ដីធ្លី​កំពុង​កើនឡើង ទោះបី​ជាមិន​ទាន់​មានស្ថិតិ​ផ្លូវ​ការ​បច្ចុប្បន្នភាព​ស្តីពី​បញ្ហា​នេះ​យ៉ាងណាក៏​ដោយ​។ ការ​សិក្សា​ឆ្នាំ ២០១៤ ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កម្ពុជា​ បាន​រកឃើញថា គំរូ​នៃការ​អង្កេត​ប្រមាណ ២៨% ជា​ប្រជាជនគ្មានដីធ្លីនៅចន្លោះឆ្នាំ ២០០៤ និង ២០១១ ហើយ​គំរូ ៤៧% មាន​ដីធ្លីតិចជាង​កន្លះ​ហិចតា ជា​ទំហំ​ដ៏​ទាបបំផុត​សម្រាប់​ការ​ចិញ្ចឹម​ជីវិត។2 តាម​រយៈបញ្ហា​នេះ​ រដ្ឋាភិបាលកម្ពុជា​បាន​បង្កើត និងអនុវត្ត​ប្រព័ន្ធ​បែងចែក​ដីរដ្ឋ​ដល់​ប្រជាជន​គ្មាន​​ដីធ្លី។

គោលនយោបាយ​

នៅ​ឆ្នាំ ២០០២ រដ្ឋាភិបាលកម្ពុជា ​បាន​​អនុម័ត​គោលនយោបាយ​ដីធ្លី​បណ្តោះ​អាសន្នមួយ ដែល​មានគោលបំណង​បង្កើន​​ការ​បែងចែកដីធ្លី​ប្រកប​ដោយ​សមធម៌។3     រដ្ឋាភិបាល​បាន​ចេញ​សេចក្តីប្រកាស​ស្តីពីគោលនយោបាយ​ដីធ្លីឆ្នាំ ២០០៩ និង​បាន​អះអាង​ឡើងវិញ​ពី​គោលបំណង​បែងចែក​ដីធ្លី​ដល់ប្រជាជន​ដែលមានតម្រូវការ។ ក្រោមកម្មវិធី​អនុវិស័យ​​បែងចែក​ដីធ្លី រដ្ឋាភិបាល​មានគោលបំណង​បែងចែកដីធ្លី​តាម​រយៈ​​សម្បទានដី​សង្គមកិច្ច​ “ប្រកបដោយ​តម្លាភាព និង​សមធម៌ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ដីធ្លី​របស់​ប្រជាជន” ដោយផ្តោតលើ​ប្រជាជន​ក្រីក្រី យោធិនពិការ និង​គ្រួសារ​កងទ័ព​ពលី។4

ក្របខ័ណ្ឌគតិយុត្តិ

ច្បាប់​ភូមិបាល​ឆ្នាំ ២០០១ បាន​បង្កើត​ជាផ្លូវការ​នូវសម្បទានដី​សង្គមកិច្ច​ ហើយ​អនុក្រឹត្យ​លេខ ១៩ ស្តីពី​សម្បទានដី​សង្គមកិច្ច​  បាន​ចែង​ពី​លក្ខខណ្ឌ​ដែល​សម្បទានដី​សង្គមកិច្ច​ អាច​ត្រូវ​បាន​ផ្តល់​ឲ្យ និង​ប្រើប្រាស់។ ច្បាប់ភូមិបាល​បាន​ចែង​ថា សម្បទានដី​សង្គមកិច្ច ជា​សម្បទាន​ដី​ដែល​បម្រើ​ឲ្យ​ផល​​ប្រយោជន៍​សង្គម “ដែល​អនុញ្ញាត​ឲ្យ​អ្នកទទួលប្រយោជន៍រៀបចំ​ដើម្បី​សង់​លំនៅដ្ឋាន និង/ឬដាំដំណាំនៅ​លើ​ដី​របស់​រដ្ឋដើម្បីធានាការ​ចិញ្ចឹមជីវិត”។5 ក្នុង​អំឡុង​ពេល​សម្បទាន​ សិទ្ធិ​របស់​សម្បទាន​និក​គឺ​ស្រដៀងគ្នា​នឹង​សិទ្ធិរបស់ម្ចាស់​ដី​។ សំខាន់បំផុតនោះគឺ​ពួកគេ​មិនមានសិទ្ធិ​ផ្ទេរដីនោះ​ទៅឲ្យអ្នកផ្សេងឡើយ។

សម្បទានដី​សង្គមកិច្ច ​ត្រូវ​ចេញដោយ​អនុក្រឹត្យ​មុនពេល​កាន់កាប់​ ឬ​ ដាំដំណាំ​​លើ​ដី​នោះ​ និង​ត្រូវ​ចុះបញ្ជី​ជាមួយក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និងសំណង់។6  ច្បាប់​ភូមិបាល និង​អនុក្រឹត្យ​បាន​បញ្ជាក់​ថា សម្បទានដី​សង្គមកិច្ច ​អាច​ត្រូវ​បានផ្តល់​ឲ្យ​តែលើ​អចលនវត្ថុ​ឯកជន​របស់រដ្ឋ​ប៉ុណ្ណោះ។7

អនុក្រឹត្យ​លេខ ១៩ បាន​កំណត់​យន្តការ​ជាក់លាក់​សម្រាប់ការ​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​។ ក្រៅពី​ប្រជាជន​គ្មាន​ដីធ្លី​ និង​យោធិនពិការ ដីសម្បទាន​សង្គមកិច្ច​អាច​ត្រូវ​បាន​ផ្តល់​ឲ្យ​គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ឬ​រងផលប៉ះពាល់​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ យោធិន​រំសាយ​ និង​គ្រួសារ​កងទ័ព​ពិការ ឬ​ស្លាប់​ក្នុង​ពេលបំពេញ​ភារកិច្ច ការ​សម្របសម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​សម្របសម្រួល​សម្បទានដី​សង្គមកិច្ច​ ដោយ​ផ្តល់​ដីធ្លី​ដល់​កម្មករ​ចម្ការ។8

យោង​តាម​លក្ខណៈនៃ​សម្បទានដី​សង្គមកិច្ច​  វាអាច​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្នាក់​មូលដ្ឋាន ឬ​ជាតិ។9  ដីសម្បទាន​សង្គមកិច្ច​មូលដ្ឋាន​អាច​ត្រូវ​បានស្នើឡើង​ដោយ​ពលរដ្ឋ ឬអង្គការ​សង្គមស៊ីវិល​ដែល​ជំនួសមុខ​ឲ្យ​សហគមន៍10 ចំណែក​ក្រសួង​ ឬ​ស្ថាប័នរដ្ឋាភិបាល​ផ្សេងទៀតត្រូវ​ផ្តួចផ្តើម​សម្បទានដី​សង្គមកិច្ច​ថ្នាក់​ជាតិ។11  បន្ទាប់ពីការ​ប្រកាសផែនការ​ដីសម្បទាន​សង្គមកិច្ច​ ប្រជាជន​មូលដ្ឋាន​អាច​ដាក់សំណើ​សុំ​ដែល​វាយតម្លៃ​ដោយ​ក្រុម​ការងារ​ថ្នាក់​ស្រុក។12

ដើម្បី​មាន​សិទ្ធិ​ទទួលបានសម្បទាន​ដី​សង្គមកិច្ច​ បុគ្គល​ត្រូវ​តែ​ ៖​

  • មាន​សញ្ជាតិ​ខ្មែរដែល​មាន​សមត្ថភាព​ផ្លូវច្បាប់​ក្នុងការ​កាន់កាប់​ដី
  • បំពេញ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ដែ​លកំណត់​ដោយ​ប្រកាស​របស់ក្រសួង​សង្គមកិច្ច ការងារ បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ និង​យុវនីតិសម្បទា
  • មិនកាន់កាប់ ឬ​មាន​ដីផ្សេងទៀត​ដែល​សមមូល​នឹង​ និង​ធំជាង​ទំហំ​ដែល​កំណត់សម្រាប់ ​សម្បទាន​​​ដីសង្គមកិច្ច​ និង
  • ត្រៀមខ្លួន មានឆន្ទៈ និងអាច​ចូល​រួមក្នុងកម្មវិធី​សម្បទានដី​សង្គមកិច្ច​ ដោយ​យោងតាម​ផែនការ​សម្បទានដី​សង្គមកិច្ច​ដែល​បានអនុម័ត។

ផ្ទាំងរូបភាពព័ត៌មានអំពីកម្មវិធីសម្បទានដីសង្គមកិច្ចនៅក្នុងប្រទេសកម្ពុជា ត្រូវ​បាន​សហ​ផលិត​ឡើង​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១៩​​ ដោយ​ទទួល​បានការ​ឧបត្ថម្ភ​ថវិកា​ពី​សហគមន៍​អឺ​រ៉ុ​ប​។​ ផ្ទាំងរូបភាពនេះ ស្ថិតនៅក្រោមអាជ្ញាបណ្ណ CC BY-SA

សម្បទានដី​សង្គមកិច្ច ​អាច​ត្រូវបាន​ផ្តល់ឲ្យ​ជា​ដី​សង់លំនៅ​ដ្ឋាន ឬ​ដី​កសិកម្ម ឬ​ការ​រួមបញ្ចូល​ទាំង​ពីរ។13  អ្នកទទួលបានសម្បទាន​ដី​សង្គមកិច្ច​  ត្រូវ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងជាមួយ​អាជ្ញាធរផ្តល់​សិទ្ធិ​។ ដោយ​សារ​កង្វះ​លំនៅដ្ឋាន​ អ្នកទទួលបាន​ដី​សង់​លំនៅដ្ឋាន​ត្រូវ​សង់​ជម្រក​អចិន្រ្តៃយ៍​ក្នុង​រយៈពេល ៣ ខែ ហើយ​សមាជិកគ្រួសា​រ ត្រូវ​រស់នៅ​អចិន្រ្តៃយ៍​លើ​ដីនោះ​ក្នុង​រយៈពេលយ៉ាង​តិច ៦ ខែ​ក្នុង​មួយ​ឆ្នាំ ។ អ្នកទទួលបាន​សម្បទានដី​សង្គមកិច្ច​កសិកម្ម​គួរ​ចាប់ផ្តើម​ដាំដុះ​លើ​ដី​នោះក្នុង​រយៈពេល​ ១២ ខែ​នៃការ​ទទួលបាន​ដី​ និង​បន្តប្រើប្រាស់​ដីនោះ។ បន្ទាប់​ពី​ការ​រស់នៅ​ ឬ​ប្រើប្រាស់​ជា​បន្តបន្ទាប់​រយៈពេល ៥ ឆ្នាំ អ្នកទទួលបានសម្បទានដី​សង្គមកិច្ច​ មាន​សិទ្ធិ​ស្នើ​សុំ​ប័ណ្ណកម្មសិទ្ធិដីធ្លី។ ក្នុង​អំឡុង​ពេល ៥ ឆ្នាំ អ្នកទទួល​បាន​ដី​មិនអាចផ្ទេរសម្បទានដី​សង្គមកិច្ច​ទៅ​អ្នក​ផ្សេង ឬ​នីតិបុគ្គល​ផ្សេងបាន​ឡើយ ហើយប្រសិនបើ​អ្នក​ទទួល​បាន​ដី ​មិនបំពេញ​តាម​លក្ខខណ្ឌនេះ ដីនោះអាច​ត្រូវបាន​ដកហូត​ជា​ដី​រដ្ឋ​វិញ ឬ​បែង​ចែក​ឡើងវិញ។14

ដំណើរការ​បែងចែកសម្បទាន​​ដីសង្គមកិច្ច​

វឌ្ឍនភាព​នៃគោលដៅ​ផ្តល់​សម្បទានដី​សង្គមកិច្ច​សម្រាប់​សង់លំនៅដ្ឋាន និង​ធ្វើ​កសិកម្ម​ត្រឹម​កម្រិត​ទាបបំផុតដល់​ប្រជាជន​គ្មាន​ដីធ្លី​ ១០.០០០ គ្រួសារ​ត្រឹម​ឆ្នាំ​ ២០១០ មានភាពយឺតយ៉ាវ។15  នៅ​ខែ​ មិថុនា ឆ្នាំ ២០១០ សម្បទានដី​សង្គមកិច្ច​ ត្រូវ​បាន​ផ្តល់​ឲ្យ​ប្រជាជន ២.៥៩៥ គ្រួសារ។16 ផែនការ​យុទ្ធ​សាស្រ្ត​​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ​២០១៤-២០១៨ បាន​បញ្ជាក់ថា​ នៅ​ចុង​ឆ្នាំ ​២០១៣​ ប្រជាជន​ ៣១.០០០ គ្រួសារ​នឹង​ទទួលបាន​ដីធ្លី​ក្រោម​កម្មវិធី​សម្បទានដី​សង្គមកិច្ច​ ដែល​ក្នុង​នោះ​ប្រជាជន​ ១៥.០០០ គ្រួសារ​ជា​ពលរដ្ឋ​ក្រីក្រ។

ខណៈ ដីសរុបប្រមាណរាប់ពាន់ហិចតា ត្រូវបានផ្តល់ជាសម្បទានដីសង្គមកិច្ច ដីដែលត្រូវបានផ្តល់ ជាសម្បទានដីសេដ្ឋកិច្ច គឺមានទំហំរហូតដល់ ១,២ លានហិចតា។17  ដោយសារកង្វះដីសម្រាប់សម្បទាន ដីសង្គមកិច្ច រាជរដ្ឋាភិបាលបានចង្ហុលបង្ហាញថា ខ្លួនមានគោលបំណងស្វែងរក និងកំណត់ដីដែលមិន មានការប្រើប្រាស់ ដែលបានមកពីការលប់ចោលសម្បទានដីសេដ្ឋកិច្ច ឬតាមរយៈការដោះមីន។ រាជរដ្ឋាភិបាលក៏ស្វះស្វែងបង្កើតគោលនយោបាយ ភាពជាដៃគូផ្នែកសម្បទាន ដីសង្គមកិច្ច និង សម្បទានដីសេដ្ឋកិច្ច ដើម្បីពង្រឹងយន្តការសម្បទាន ដីសង្គមកិច្ចរួម។18

គម្រោង​បែងចែក​ដីធ្លី​សម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គមរបស់​​ធនាគារ​ពិភព​លោក និង​អង្គការ GIZ  (LASED) គឺជាការជួយជ្រោមជ្រែងមួយដ៏សំខាន់សម្រាប់ការបង្កើននូវទំហំសម្បទានដីសេដ្ឋកិច្ច ។ នៅឆ្នាំ ២០០៨ គម្រោងនេះ មានគោលបំណង​​ដើម្បី​បង្កើនដំណើរការកំណត់​ និង​ប្រើប្រាស់​ដីរដ្ឋ​ដែល​ត្រូវ​បានផ្ទេរ​ទៅ​ឲ្យ​ប្រជាជនគ្មាន​ដីធ្លី។​ មាន​របាយការណ៍​ស្តីពីជម្លោះនានាពាក់ព័ន្ធនឹង​ទំហំ​សម្បទាន​ដី​​​សង្គមកិច្ច ​ដែលផ្តល់​ឲ្យ​តាមរយៈគម្រោង LASED ។ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិឆ្នាំ​២០១៤-២០១៨ បាន​បញ្ជាក់ថា នៅ​ខែ ​កក្កដា​ ឆ្នាំ ២០១៤ ប្រជាជន ៥,០០០ គ្រួសារ​ទទួលបាន​ផលប្រយោជន៍​ពី​គម្រោ​ងនេះ ខណៈដែល​ធនាគារពិភពលោកបាន​រាយការណ៍​នៅ​ខែ ធ្នូ​ ឆ្នាំ ២០១៤ ថា ប្រជាជន ៣,១៤៨ គ្រួសារ​ទទួលបានដីធ្លី​ពីគម្រោងនេះ។ ក្រៅពីនេះ ធនាគារ​ពិភពលោក និងអង្គការ GIZ បាន​រាយការណ៍​ពី​ជោគជ័យ​យ៉ាង​ធំធេង​ និងអត្រា​តាំង​លំនៅដ្ឋានថ្មី ដែល​ធ្វើ​ឲ្យមាន​ភាពប្រសើរ​ឡើង​ផ្នែក​សន្តិសុខ​ស្បៀង និង​ការ​កាត់បន្ថយ​ភាពក្រីក្រ។19

ផ្ទុយទៅវិញ នៅ​ខែ មិថុនា ឆ្នាំ ២០១៥ របាយ​ការណ៍​​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​បាន​កំណត់​ថា ការ​តាំង​ទីលំនៅ​ថ្មី​លើ​ដីសម្បទាន​សង្គមកិច្ច​គឺ​បាន​តិចជាង ៥០% ហើយ​ដី​កសិកម្ម​ត្រឹមតែ ៤១% ប៉ុណ្ណោះ​ដែលត្រូវ​បាន​ដាំដុះ​ដោយសារ​ដី​មិនសូវមាន​ជីជាតិ កង្វះ​សមត្ថភាព និង​ជម្លោះ​ដីធ្លី។20 លទ្ធផលក្នុងការ​រាយការណ៍​គឺ ដីកសិកម្ម​គឺ​មិនគ្រប់គ្រាន់ដើម្បី​ទ្រទ្រង់​ការ​ដាំដុះ​គ្រប់គ្រាន់ ដែលធ្វើ​ឲ្យមាន​អសន្តិសុខស្បៀង។ ក្រៅ​ពីនេះ មានការបញ្ជាក់ថា សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​មិនមានភាពប្រសើរឡើង​នោះទេ​សម្រាប់​អនុប្បទានិក​ ដោយសារ​តែមិនទាន់​មានប័ណ្ណកម្ម​សិទ្ធិ ទោះបី​ជា​ដំណើរការនេះ​បាន​ធ្វើឡើង​នៅ​ឆ្នាំ ២០១៣ ក៏ដោយ។21

​នៅ​តែមាន​បញ្ហា​ប្រឈម​ជាច្រើន​ក្នុងការ​អនុវត្តយន្តការនានាដើម្បីធានានូវចីរភាព ផ្នែកសង្គម និងបរិស្ថាន ចំពោះសម្បទានដី​សង្គមកិច្ច​។ នៅឆ្នាំ ២០០៨ ឯកសារ​គោលជំហរ​អង្គការ​មិនមែនរដ្ឋា​ភិបាល​បាន​បង្ហាញ​ក្តីបារម្ភថា​ សម្បទានដី​សង្គមកិច្ច ​ដែល​ធ្វើ​ឡើង​ក្នុងមូលដ្ឋាន​​ កំពុង​ត្រូវ​បានផ្តល់​ឲ្យ​ដោយ​មិនមាន​ការ​វាយតម្លៃគ្រប់គ្រាន់ផ្នែក​បរិស្ថាន និង​សង្គម និង​ធ្វើឡើង​ក្នុង​តំបន់​ដែល​មានកា​រកាន់កាប់​ជាស្រេច​ទៅហើយ។22

ជម្លោះដីធ្លីដោយសារសម្បទានដីសង្គមកិច្ច

យោងតាមរបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាល ដំណើរការនៃការផ្តល់សម្បទានដីសង្គមកិច្ច ភ្ជាប់ទៅនឹងជម្លោះដីធ្លីនៅទូទាំងប្រទេស ។ របាយការណ៍ដែលចេញផ្សាយដោយសមាគមអាដហុក បានកត់សម្គាល់ឃើញថា នៅឆ្នាំ ២០១២ រាជរដ្ឋាភិបាលបានផ្តល់សម្បទានដីសង្គមកិច្ច ចំនួន ៣៨ គឺជាចំនួនដែលកើនឡើងទ្វេដង ធៀបនឹងឆ្នាំ ២០១១ ដែលគ្របដណ្តប់ចំនួន ១០០៧៩០។23  ក្នុងចំណោមសម្បទានដីសង្គមកិច្ច ចំនួន ៣៨ ការសិក្សាមួយបានរកឃើញថា សម្បទានដីសង្គមកិច្ច ចំនួន ១៣ បានបង្កឲ្យមានជម្លោះដីធ្លី។ ចាប់តាំងពីពេលនោះមក ចំនួនសម្បទានដីសង្គមកិច្ចត្រូវបាន រាយការណ៍ថា បានកើនឡើងយ៉ាងខ្លាំង។24 ប៉ុន្តែដំណើរការនៃការផ្តល់នោះ ធ្វើឲ្យមានកង្វល់ជាច្រើន។25 នៅក្នុងឆ្នាំ ២០១៥ ជម្លោះដីធ្លី នៅក្នុងសម្បទានដីសង្គមកិច្ច នៅតែត្រូវបានរាយការណ៍នៅកាសែត ក្នុងស្រុក។26  

ជម្លោះជាច្រើន ត្រូវបានឲ្យដឹងថាមានការកើនឡើង នៅពេលដែលសម្បទានដីសង្គមកិច្ច ត្រូវបានផ្តល់ឲ្យ នៅតំបន់ដែលមានប្រជាជនរស់នៅរួចស្រេចទៅហើយ ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរាយការណ៍ករណីមួយនៅស្រុកគូលេន ខេត្តព្រះវិហារ ជាតំបន់ដែលរាជរដ្ឋាភិបាល បានផ្តល់ដី ៥៥៥៧ ហិចតា ជាសម្បទានដីសង្គមកិច្ច សម្រាប់កងទ័ពពិការចំនួន ១៦០ នាក់។27 ទោះយ៉ាងណា តំបន់ដែលបានបង្កើតជាសម្បទានដីសង្គមកិច្ច ត្រូវបានកាន់កាប់រួចហើយ ។ អ្នកស្រុក ៤០០ នាក់ ដែលកំពុងរស់នៅលើតំបន់នោះ បានចោទ អាជ្ញាធរថា បានបំផ្លិចបំផ្លាញ អណ្តូង និងដីចម្ការរបស់ពួកគេ ក្រោយពីអចលនទ្រព្យរបស់ពួកគេ ត្រូវបានផ្លាស់ទៅជាសម្បទានដីសង្គមកិច្ច ។

មានរបាយការណ៍ដែលថា សម្បទានដីសង្គមកិច្ចអាចធ្វើឲ្យសិទ្ធិកាន់កាប់របស់អ្នកទទួលបានផល ប្រយោជន៍ដ៏មានសក្តានុពល កាន់តែខ្សោយទៅៗ ។ ករណីសិក្សាឆ្នាំ ២០១៣ នៅខេត្តក្រចេះ បានរកឃើញថា មាន ១៣០ គ្រួសារ ត្រូវបានបណ្តេញចេញពី សម្បទានដីសង្គមកិច្ច  ដោយព្រោះតែ ការកាន់កាប់របស់ពួកគេបានចាប់ផ្តើមក្រោយឆ្នាំ ២០០១ ហើយជាលទ្ធផល អាជ្ញាធរបានចាត់ទុកថា ពួកគេរំលោភបំពានយកដីរដ្ឋដោយខុសច្បាប់។28

មានគេរាយការណ៍មកថា នៅក្នុងករណីមួយចំនួន បុគ្គលមានអំណាច បានប្រើប្រាស់សម្បទានដីសង្គម កិច្ច ជាយន្តការមួយសម្រាប់រំលោភយកដីធ្លីពីសហគមន៍ក្រីក្រ។ សមាគមអាដហុក បានរាយការណ៍ ករណីមួយនៅស្រុកចោមក្សាន្ត ខេត្តព្រះវិហារ ជាតំបន់ដែលមានអង្គការមិនមែនរដ្ឋាភិបាលមួយ គ្រប់គ្រងដោយឧត្តមសេនីផ្កាយមួយម្នាក់ ត្រូវបានផ្តល់សម្បទានដីសង្គមកិច្ច នៅតំបន់ដែលមានប្រជាជនកំពុង រស់នៅរួចហើយ។29 សម្បទានដីសង្គមកិច្ចនេះ ត្រូវបានផ្តល់ឲ្យក្នុងការសន្មត់ថាគ្រួសារពិការ នឹងត្រូវបាន តាំងទីលំនៅនៅទីនោះដោយអង្គការមិនមែនរដ្ឋាភិបាល។ ផ្ទុយមកវិញ អ្នកស្រុកបាន អះអាងថា ដីដែល គ្របដណ្តប់ដោយសម្បទានដីសង្គមកិច្ច ត្រូវបានលក់ដូរដោយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីប្រាក់ ចំណេញ ។ អ្នកស្រុកបានចោទថា ពួកគេត្រូវបានរងការយាយីពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល ដែល ធ្វើឲ្យអ្នកស្រុកមួយចំនួនចាកចេញពីដីធ្លីរបស់ខ្លួនដោយពុំមានការផ្តល់សំណងអ្វីទាំងអស់។

សម្បទានដីសង្គមកិច្ចនៅតំបន់ទីក្រុង  

សម្បទានដីសង្គមកិច្ច ត្រូវបានគេប្រើប្រាស់ជាឧបករណ៍ដើម្បីធ្វើឱ្យប្រសើរឡើងនូវតំបន់ដែល មានគ្រួសារក្រីក្រ និង លំនៅដ្ឋាន ពុំមានរបៀបរៀបរយនៅក្នុងតំបន់ទីក្រុង ។ ឧទាហរណ៍ពីរដែលត្រូវបាន គេស្គាល់យ៉ាងច្បាស់ គឺ ដីក្រហម និង បុរីកីឡា ក្នុងរាជធានីភ្នំពេញ ដែលតំបន់ទាំងពីរនេះ ជាលទ្ធផល កើតមានជម្លោះដីធ្លី ។ យោងតាមអាជ្ញាធរមូលដ្ឋាន ដីក្រហម គឺជាសហគមន៍មានប្រាក់ចំណូលទាប ដែលមាន១៤៦៥ គ្រួសារ រស់នៅលើដី​ ៤.៧ ហិកតា (តួលេខទាំងនេះ មានការអះអាងផ្សេងៗគ្នាក្នុង ចំណោមអ្នកស្រុក) នៅក្នុងសង្កាត់ទន្លេបាសាក់ កណ្តាលក្រុងភ្នំពេញ ។ យោងតាមរបាយការណ៍របស់ អង្គការមិនមែន រដ្ឋាភិបាល ដីនេះគឺជាកម្មសិទ្ធិឯកជនរបស់រដ្ឋ ទោះបីជា ថាតើស្ថាប័នរបស់រដ្ឋ ដែលបាន គ្រប់គ្រងដីនេះ មិនច្បាស់លាស់ក៏ដោយ។30 ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនរបស់អង្គការមិនមែន រដ្ឋាភិបាល បានចាត់ ទុកសហគមន៍នេះ មានឯកសារកាន់កាប់ដីធ្លី និងភាពជាម្ចាស់កម្មសិទ្ធិ យោងតាម ច្បាប់ភូមិបាលឆ្នាំ ២០០១។31

នៅឆ្នាំ ២០០៣ រាជរដ្ឋាភិបាលបានប្រកាសកែប្រែតំបន់នេះ ពីអចលនទ្រព្យរបស់រដ្ឋទៅជា សម្ប ទាន ដីសង្គមកិច្ច ជាចំណែកនៃផែនការអភិវឌ្ឍក្នុងការចែករំលែកដីធ្លី។32 ដីមួយផ្នែកគឺដើម្បីផ្តល់ឱ្យក្រុម ហ៊ុន ឯកជន និង ដីមួយផ្នែកទៀត ត្រៀមទុកសម្រាប់ប្រជាពលរដ្ឋ ។ ក្រុមហ៊ុនឯកជន អាចនឹងផ្តល់លំ នៅដ្ឋាន បែបទំនើប នៅក្នុងតំបន់នេះ ដល់ប្រជាជនទាំងអស់ ត្រឡប់មកវិញសម្រាប់ដីមួយផ្នែកនេះ ។

គម្រោងបែងចែកដី មិនបានបន្តដំណើរការដូចបានកំណត់នៅក្នុងកិច្ចព្រមព្រៀងទេ ។ ក្រុមដែល អះអាងថា ខ្លួនជាតំណាងសហគមន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយនឹងក្រុមហ៊ុន មានភាពខុសគ្នាជាច្រើននឹងកិច្ចព្រមព្រៀងដើម ។ កិច្ចព្រមព្រៀងថ្មី បានចែងថា ក្រុមហ៊ុន នឹងដាក់សហ គមន៍នៅចម្ងាយ ២០ គីឡូម៉ែត្រ គឺនៅឆ្ងាយពី សហគមន៍ដីក្រហម នៅឯក្នុងស្រុកមួយ ជាយក្រុង។ លើសពីនេះទៀត ក្រុមហ៊ុននឹងត្រូវបានទទួលដីក្រហមទាំងមូល។33

យោងតាមការសិក្សាលើកិច្ចព្រមព្រៀង អ្នកស្រុកបានអះអាងថា ពួកគេមិនមានការពិគ្រោះ យោបល់ និងមិនបានយល់ព្រមជាមួយកិច្ចព្រមព្រៀងមួយនេះទេ ។ បើយោងតាមអ្នកអង្កេតការណ៍ របស់ អង្គការមិនមែនរដ្ឋាភិបាល កិច្ចព្រមព្រៀងនេះគឺមិនមានសុពលទេ នៅក្នុងច្បាប់កម្ពុជា ពីព្រោះតំណាង សហគមន៍មិនមានសិទ្ធិក្នុងការលក់ដីធ្លីក្នុងនាមសហគមន៍ឡើយ។34 ភាពស្របច្បាប់នៃកិច្ចព្រមព្រៀង ត្រូវបានតតាំងនៅក្នុងតុលាការ ។ ទោះបីយ៉ាងណា តុលាការបានសម្រេចថា កិច្ចព្រមព្រៀងនេះ ត្រូវតែគោរពតាម ។ ជាលទ្ធផល សហគមន៍នេះ ក៏ត្រូវបានរងការបណ្តេញចេញដោយអំពើហិង្សា ។

អ្នកសង្កេតការណ៍អង្គការមិនមែនរដ្ឋាភិបាល បានកត់សម្គាល់ឃើញថា មានទិដ្ឋភាពមានលក្ខណៈ បញ្ហា ជាច្រើនក្នុងរឿងសម្បទានដីសង្គមកិច្ចដីក្រហម។35 ទិដ្ឋភាពមួយដ៏សំខាន់បំផុតគឺពាក់ព័ន្ធទៅនឹង ការអនុវត្តសម្បទានដីសង្គមកិច្ច នៅក្នុងតំបន់មួយដែលត្រូវបានកាន់កាប់រួចទៅហើយ និងជាកន្លែងដែល អ្នកស្រុក មានឯកសារគ្រប់គ្រាន់ក្នុងការកាន់កាប់ស្របច្បាប់ គឺ ប្លង់កម្មសិទ្ធិ ។ ជាជាងការធានាឱ្យ មានសិទ្ធិលើអចលនទ្រព្យរបស់អ្នកស្រុក ដែលមានប័ណ្ណកម្មសិទ្ធិដីធ្លី សម្បទានដីសង្គមកិច្ច បានធ្វើការ ផ្ទេរដីរបស់ ពួកគេ ទៅឱ្យក្រុមហ៊ុនឯកជន ។

បញ្ហាដែលបានកើតឡើងនៅក្នុងតំបន់ដីក្រហម បានបង្ហាញឲ្យឃើញពីការអន្តរាគមន៍ការចែករំ លែកដីជាសម្បទានដីសង្គមកិច្ច ដទៃទៀតនៅក្នុងរាជធានីភ្នំពេញ ។ តំបន់ដីក្រហម គឺជាតំបន់តាំង ទីលំនៅមួយរបស់គ្រួសារក្រីក្រ ក្នុងចំណោមតំបន់ទាំងបួនក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបង្កើតជា សម្បទានដីសង្គមកិច្ច ដែលជាផ្នែកមួយនៃកម្មវិធីលើកម្ពស់លំនៅដ្ឋានរបស់រដ្ឋាភិបាល ឆ្នាំ ២០០៣ ។ តំបន់តាំងទីលំនៅបីកន្លែង   បានបញ្ចប់ទៅ ដោយសហគមន៍ដែលត្រូវទទួលផលប្រយោជន៍ ត្រូវបាន បណ្តេញចេញ និង ទីបួន គឺ បុរីកីឡា ជម្លោះដីធ្លីអូសបន្លាយនេះ បានបង្កឲ្យមានសមាមាត្រ ប្រជាពលរដ្ឋ សាងសង់ផ្ទះសម្បែងឡើងវិញនៅតំបន់នោះ។ 36

ពាក់ព័ន្ធនឹងសម្បទានដីសង្គមកិច្ច

  • សម្បទាន
  • ដីធ្លី សិទ្ធិលំនៅដ្ឋាន និងការបណ្តេញចេញ

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖  ១ កក្កដា ២០១៥

ឯកសារយោង

  1. 1. អង្គការ LICADHO. ២០១៥. “នៅលើ​ផ្ទៃដី​ដ៏ស្ងួតហួតហែង៖ ការ​ស្វែង​យល់​ពី​ដីសម្បទាន​សង្គមកិច្ច” http://www.licadho-cambodia.org/reports/files/208LICADHOReport-LASEDSocialLandConcessions2015-English.pdf
  2. 2. ចាន់ សុផល. ២០០៨. “ឯកសារ​សង្ខេបគោលនយោបាយ​៖ ផលប៉ះពាល់នៃ​តម្លៃ​អាហារខ្ពស់នៅកម្ពុជា​”. វិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា, ទំព័រ ២. https://cdri.org.kh/wp-content/uploads/HFPsurveyPME.pdf
  3. 3. រាជរដ្ឋាភិបាលកម្ពុជា គណៈរដ្ឋមន្រ្តី​ .២០០១. “របាយការណ៍របស់​រាជរដ្ឋាភិបាលកម្ពុជាស្តីពីគោលនយោបាយ​ដីធ្លី​” ឧសភា ២០០១; រាជរដ្ឋាភិបាលកម្ពុជា. ២០០២. “ឯកសារ​បណ្តោះអាសន្នស្តីពី​យុទ្ធសាស្រ្ត​ក្របខ័ណ្ឌគោលនយោបាយ​ដីធ្លី” រៀបរៀងដោយ​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី.
  4. 4. រាជរដ្ឋាភិបាលកម្ពុជា គណៈរដ្ឋមន្រ្តី​. ២០០៩. “សេចក្តី​ប្រកាស​របស់​រាជរដ្ឋាភិបាលកម្ពុជាស្តីពី​គោលនយោបាយ​ដីធ្លី” ១ កក្កដា ២០០៩.
  5. 5. ច្បាប់ភូមិបាល​ឆ្នាំ ២០០១ មាត្រា ៤៩
  6. 6. ច្បាប់ភូមិបាល​ឆ្នាំ ២០០១ មាត្រា ៥៣
  7. 7. ច្បាប់ភូមិបាល​ឆ្នាំ ២០០១ មាត្រា ៥៨
  8. 8. រាជរដ្ឋាភិបាលកម្ពុជា. ២០០៣. “អនុក្រឹត្យ​លេខ ១៩ ស្តីពី​ដី​សម្បទាន​សង្គមកិច្ច” ១៩ មីនា ២០០៣ មាត្រា ៣ http://www.cambodiainvestment.gov.kh/sub-decree-19-on-social-land-concessions_030319.html
  9. 9. ដូចឯកសារយោងខាងលើ ជំពូក ២ និង ៣
  10. 10. ដូចឯកសារយោងខាងលើ មាត្រា ៥
  11. 11. ដូចឯកសារយោងខាងលើ មាត្រា ៧
  12. 12. ដូចឯកសារយោងខាងលើ មាត្រា ១២ និង ១៣
  13. 13. ដូចឯកសារយោងខាងលើ មាត្រា ១៥
  14. 14. ដូចឯកសារយោងខាងលើ មាត្រា ១៨
  15. 15. រាជរដ្ឋាភិបាលកម្ពុជា. ២០០៦. “ផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ៖ ២០០៦-២០១០”. ២៧ មករា៖ ៦០. http://www.paris21.org/sites/default/files/cambodia-nsdp-2006-2010.pdf
  16. 16. រាជរដ្ឋាភិបាលកម្ពុជា. ២០១០. “ផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិបច្ចុប្បន្នភាព​  ២០០៩-២០១៣”. ៣០ មិថុនា ៖ ៣៥ និង ១២៨. http://www.gafspfund.org/sites/gafspfund.org/files/Documents/Cambodia_6_of_16_STRATEGY_National_Strategic_%20Development_Plan.NSDP__0.pdf
  17. 17. ផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨. កក្តដា ២០១៤, ទំព័រ ៣០. http://www.maff.gov.kh/គោលនយោបាយ/ 1240-nsdp-2014-2018-en.html ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ. “ទិដ្ឋភាពទូទៅ សម្បទានដីសេដ្ឋកិច្ច” ចូលអាន ៣ កក្តដា ២០១៥. http://www.maff.gov.kh/elc/
  18. 18. ផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤ – ២០១៨
  19. 19. ធនាគារ​ពិភពលោក. “គម្រោង​បែងចែក​ដីធ្លី​សម្រាប់​ការអភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ចរបស់​ធនាគារពិភពលោក (LASED)”. ចូលអាន ២៤ មិថុនា ២០១៥. http://www.worldbank.org/projects/P084787/land-allocation-social-economic-development?lang=en និង​ “ការ​បែងចែកដី​ធ្លី​សម្រាប់​ការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច – LASED.” អង្គការ GIZ (២០១៤)។ ដកស្រង់នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៥។ http://giz-cambodia.com/wordpress/wp-content/uploads/FactSheet-LASED-140529.pdf
  20. 20. អង្គការ LICADHO. ២០១៥.
  21. 21. ដូចឯកសារយោងខាងលើ
  22. 22. វេទិកា​អង្គការ​មិនមែនរដ្ឋាភិបាលស្តីពី​កម្ពុជា​. ២០០៨. “ឯកសារ​គោលជំហររបស់អង្គការ​មិនមែនរដ្ឋាភិបាល​ស្តីពី​ការ​អភិវឌ្ឍ​របស់កម្ពុជា​នៅអំឡុង​ឆ្នាំ ២០០៧-២០០៨”.  វិច្ឆិកា នាំ ២០០៨៖ ៦៦. https://data.opendevelopmentmekong.net/dataset/ngo-position-papers-on-cambodia-s-development-2007-2008/resource/c2f6a8b1-5082-454e-a949-aaf77b2969de/view/ba6cc1d1-8d9e-4537-9beb-33e89fb319d8
  23. 23. បុគ្គលិកវិទ្យុអាស៊ីសេរី. ២០១៥. “សន្តិសុខ​ប្រដាប់ដោយ​អាវុធបណ្តេញ​អ្នក​ភូមិ​ក្នុង​ខេត្តក្រចេះ​ដោយ​បង្ខំ” វិទ្យុវិទ្យុអាស៊ីសេរី ចេញផ្សាយ ៩ មេសា ២០១៥.  http://www.rfa.org/english/news/cambodia/authorities-evict-villagers-in-kratie-04092015170819.html
  24. 24. S. Worrell. ២០១៤. “សម្បទានដីសង្គមកិច្ចកើនឡើង” កាសែតភ្នំពេញប៉ុស្ត ចេញផ្សាយ ៣១ មករា ២០១៤. ចូលអាន ២៥ តុលា ២០១៤. http://www.phnompenhpost.com/national/social-land-concessions-climb
  25. 25. អង្គការលីកាដូ. ២០១៥.
  26. 26. ជាឧទាហរណ៍ ចូរមើល៖ បុគ្គលិកវិទ្យុអាស៊ីសេរី. ២០១៥. “ក្រុមសន្តិសុខដែលបំពាក់ដោយអាវុធ បណ្តេញអ្នកស្រុកចេញពីភូមិដោយបង្ខំនៅខេត្តក្រចេះ នៃប្រទេសកម្ពុជា”. វិទ្យុអាស៊ីសេរី ចេញផ្សាយ ៩ មេសា ២០១៥. http://www.rfa.org/english/news/cambodia/authorities-evict-villagers-in-kratie-04092015170819.html
  27. 27. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា. ២០១៤. “ជម្លោះដីធ្លីប្រទេសកម្ពុជា៖ ទិដ្ឋភាពទូទៅនៃស្ថានភាពដីធ្លី” មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា. ភ្នំពេញ.
  28. 28. A. Neef, S. Touch and J. Chiengthong. ២០១៣. “នយោបាយ និងក្រមសីលធម៌នៃសម្បទានដីនៅតំបន់ជនបទនៃប្រទេសកម្ពុជា”. ទស្សនាវដ្តី កសិកម្ម បរិស្ថាន សេដ្ឋកិច្ច. ២៦៖ ១០៨៥-១១០៣
  29. 29. សមាគមអាដហុក. ២០១២. “អ្នកស្រុករស់នៅឃុំកន្ទួត ស្រុកចោមក្សាន្ត បានសន្យានឹងចាត់វិធានការ ក្រោយពីបានដាក់ញត្តិ ទៅឲ្យនាយករដ្ឋមន្ត្រី”. ចូលអាន ២៨​តុលា ២០១៥. https://www.adhoccambodia.org/villagers-from-kantuot-commune-preah-vihear-province-are-promised-action-after-delivering-petition-to-prime-minister/
  30. 30. អង្គការលីកាដូ. ២០០៨. “ការពន្យល់ពីករណីដីធ្លីសហគមន៍ដីក្រហម រាជធានីភ្នំពេញ៖ អង្គការលីកាដូ.
  31. 31. អង្គការស្ពានទៅកាន់សន្តិភាព អាស៊ីអាគ្នេយ៍. ២០០៩. “ចោលួចដីក្រហមដ៏ធំ”. ចូលអាន ២៣​ តុលា ២០១៥. https://data.opendevelopmentcambodia.net/library_record/the-grand-theft-of-dey-krahorm
  32. 32. លិខិតលេខ ៨៧៥ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី ៨ កក្តដា ២០០៣ “សំណើសុំគោលការណ៍ ដើម្បីគ្រប់គ្រងសម្បទានដីសង្គមកិច្ចសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានដល់សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ”
  33. 33. អង្គការលីកាដូ. ២០០៨. “ការពន្យល់ពីករណីដីធ្លីសហគមន៍ដីក្រហម រាជធានីភ្នំពេញ”៖ អង្គការលីកាដូ.
  34. 34. ក្រុមការងារ ដីធ្លី និងលំនៅដ្ឋាន. ២០០៩. សិទ្ធិដីធ្លី និងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជា របាយការណ៍ស្រប ២០០៩. ចូលអាន ២០​ តុលា ២០១៥ http://www2.ohchr.org/english/bodies/cescr/docs/ngos/CHRE_Cambodia_ CESCR42.pdf
  35. 35. អង្គការលីកាដូ. ២០០៨. “ការពន្យល់ពីករណីដីធ្លីសហគមន៍ដីក្រហម”. រាជធានីភ្នំពេញ៖ អង្គការលីកាដូ.
  36. 36. P. Rabe. ២០១០. “ការបែងចែកដីធ្លី នៅទីក្រុងភ្នំពេញ និងបាងកក៖ មេរៀនពីគម្រោងអភិវឌ្ឍន៍ តំបន់អនាធិបតេយ្យ នៅក្នុងទីក្រុងពីរដែលមានការរីកចំរើននៅអាស៊ីរអាគ្នេយ៍ បួនទសវត្សរ៍មកនេះ”. ចូលអាន ១១ តុលា ២០១៥. https://www.wilsoncenter.org/sites/default/files/media/documents/event/Rabe.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4ck7n
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!