ការកម្រិតពន្ធអាករ

ឡានដឹកទំនិញធនធ្ងន់នៅលើកំណាត់ផ្លូវមួយនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបភាព ថតដោយ Phalinn Ool កាលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៥។ ក្រោមអាជ្ញាប័ណ្ណ  Attribution 2.0 Generic (CC BY 2.0)

ឡានដឹកទំនិញធនធ្ងន់នៅលើកំណាត់ផ្លូវមួយនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបភាព ថតដោយ Phalinn Ool កាលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​រាយការណ៍​ពី​ចំណូល​ពន្ធ​នា​ ៩០០​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​២០១៣​ និង​ ១.០៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​២០១៤​ ដែល​មាន​កំណើន​ ១៧.៧​ ភាគរយ​។1​ លើស​ពី​នេះ​ សម្រាប់​រយៈពេល​ ៩​ខែ​ដំបូង​ នៃ​ឆ្នាំ​២០១៥​នេះ​ ចំណូ​ន​ពន្ធដារ​ ត្រូវ​បាន​រាយការណ៍​ថា​ នឹង​ស្ទុះ​ឡើង​ប្រមាណ​ជា​ ២៥​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ឬ​ប្រហែលជា​ ១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។2​ តួលេខ​ខាងលើ​នេះ​ បង្ហាញ​ ច្បាស់​ថា​ ពន្ធដារ​ គឺជា​ប្រភព​មួយ​ដ៏​សំខាន់​នៃ​ចំណូល​ និង​ថវិកាជាតិ​របស់​រាជរដ្ឋាភិបាល​។​3

​ទោះជា​យ៉ាងណា​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ នៅ​តែ​អាច​ប្រមូល​ពន្ធ​ច្រើន​ជាង​នេះ​ ប្រសិនបើ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ពន្ធដារ​4 ត្រូវ​បាន​រឹត​បន្តឹង​។​ នៅ​ឆ្នាំ​២០១៥​ សហគ្រាស​ធន​ តូច​ស្ទើរតែ​ទាំងអស់​ ដែល​ជា​ប្រភព​ដ៏​មាន​សក្តានុពល​នៃ​ចំណូល​ពន្ធដារ​ សម្រាប់​ អគ្គនាយកដ្ឋាន​ពន្ធដារ​ ត្រូវ​បាន​រាយការណ៍​ថា​ ពុំ​មាន​ធ្វើការ​ចុះបញ្ជី​។​5 លើ​ពី​នេះ​ ក្រុមហ៊ុន​ខ្លះ​ត្រូវ​បាន​រាយការណ៍​ដោយ​ក្រសួង​ថា​ ជំពាក់​បំណុល​ពន្ធ​លើសលប់​ ហើយ​ដែល​ការ​យឺត​យ៉ាង​របស់​ក្រុមហ៊ុន​ទាំងនោះ​ក្នុង​ការ​ទូទាត់​ពន្ធ​ នាំ​ឱ្យ​មានការ​ធ្លាក់​ចុះ​ខាង​ចំណូល​ពន្ធដារ​ និង​ថវិកាជាតិ​។6

​បន្ថែម​ពីលើ​នេះ​ រាជរដ្ឋាភិបាល​អាច​បង្កើន​ចំណូល​ពន្ធដារ​សម្រាប់​ថវិកាជាតិ​ ដោយ​សម្រួល​បែបបទ​នៃ​ការ​បង់ពន្ធ​ និង​ ការ​បង្កើត​វិធាន​ច្បាប់​បន្ថែម​។​ នា​ពេល​ថ្មីៗ​នេះ​ ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ធនាគារ​អេ​ស៊ី​លី​ដា​ និង​ធនាគារ​កា​ណា​ឌី​យ៉ា​ ក្នុង​ការ​ប្រមូល​ពន្ធ​ បាន​ចូលរួម​ចំណែក​ដល់​ការ​រីក​ធំធាត់​ជា​បន្ត​បន្ទាត់​លើ​ចំណូល​ពន្ធដារ​ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ​។​7   ជាមួយ​គ្នា​នេះ​ នៅ​ក្នុងអំឡុងពេល​ពិនិត្យ​ទូ​ទាយ់​ថវិកាជាតិ​ឆ្នាំ​២០១៣​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ កង្វះខាត​វិធាន​ច្បាប់​គ្រប់គ្រង​នៅ​ក្នុង​វិស័យ​ធនធានធម្មជាតិ​ កាស៊ីណូ8​  និង​សារ​ទូរគមនាគមន៍​ គឺជា​ជា​ឧបសគ្គ​ចម្បង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ នៅ​ក្នុង​ការ​ប្រមូល​ពន្ធ​ពី​ឧស្សាហកម្ម​ទាំង​អស់នេះ​ ឱ្យ​បាន​ច្រើន​។9​   

​គណៈរដ្ឋមន្ត្រី​ ដែល​ជាអង្គ​នីតិប្រតិបត្តិអាច​ផ្តួចផ្តើម​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ ខណៈ​ដែល​រដ្ឋសភា​ ផ្តល់​ការ​អនុម័ត​លើ​ការ​បង្កើត​ កែប្រែ​ និង​លុប​ចោល​ គ្រប់​ពន្ធ​ទាំងអស់​។10​ បើ​ទោះជា​ច្បាប់​ស្តី​ពី​ពន្ធដារ​ បាន​កំណត់​លំដាប់​នៃ​ផល​ចំណេញ​ និង​ប្រាក់បៀវត្សរ៍​ជាប់ពន្ធ​ យន្តការ​នេះ​ក៏​អាច​ធ្វើ​បាន​តាម​រយៈ​ច្បាប់​ថវិកា​ផង​ដែរ​ ដោយ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពន្ធដារ​។​ ឧទាហរណ៍​ ច្បាប់​ថវិកា​ឆ្នាំ​២០១៥​ ចែង​អំពី​លំដាប់​នៃ​ប្រាក់បៀវត្សរ៍​ជាប់ពន្ធ​ ដោយ​ធ្វើ​វិសោធនកម្ម​មាត្រា​ ៤៧​ នៃ​ច្បាប់​ស្តី​ពី​ពន្ធដារ​ឆ្នាំ​១៩៩៧​។​11

សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ឯកសារ​មាន​ប្រយោជន៍​ នៅ​ក្នុង​កិច្ចការ​ពន្ធដារ​ សូម​ចូល​ទៅ​កាន់​បណ្តាញ​ត​ភ្ជាប់​គេហទំព័រ​ខាងក្រោម​នេះ​៖

ទាក់ទងនឹងពន្ធដារ

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥

ឯកសារយោង

  1. 1. ឆេង សុខហ៊ង. “ការប្រមូលពន្ធឆ្លុះបញ្ចាំងពីការបង្កើនជម្រើសនៃការបង់ពន្ធ” ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥។ http://www.phnompenhpost.com/business/tax-collections-reflect-increased-payment-options
  2. 2. ដូចខាងដើម។
  3. 3. កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ រដ្ឋសភានៃប្រទេសកម្ពុជា បានអនុម័ត ថវិកាជាតិ ៣.៨ប៊ីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៥ ដែលបង្ហាញថា ចំណូលពន្ធតែមួយមុខគត់ ចូលរួមចំណែករ៉ាប់រ៉ងប្រមាណជាង ៣០ភាគរយ នៃចំណាយសរុបរបស់រាជរដ្ឋាភិបាល។ គុច ណារ៉េន. “តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា អនុម័តថវិកាជាតិ ៣.៨ប៊ីលានដុល្លារអាមេរិក.” ឌឹ ខេមបូឌា ដេលី ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥។
  4. 4. ច្បាប់ស្តីពីពន្ធដារ ត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧។ ច្បាប់នេះ ប្បញ្ញត្តិអំពីនិយមន័យអ្នកជាប់ពន្ធ ចំណាត់ថ្នាក់ពន្ធ និងវិធានការណ៍និងទោសសម្រាប់អ្នកបង់ពន្ធ។ ក្រោយមក ច្បាប់ពន្ធដារឆ្នាំ១៩៩៧នេះ ត្រូវបានធ្វើវិសោធនកម្មនៅក្នុងឆ្នាំ២០០៣។ រដ្ឋសភានៃប្រទេសកម្ពុជា. “បញ្ជីច្បាប់: ច្បាប់ស្តីពីពន្ធដារ ឆ្នាំ១៩៩៧”។ ចូលអាននៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥ http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=240 ។ អគ្គនាយកដ្ឋានពន្ធដារ. “ច្បាប់និងបទប្បញ្ញត្តិ: ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីពន្ធដារ ឆ្នាំ២០០៣”។ ចូលអាននៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥។ http://www.tax.gov.kh/files/L0303_20030331.pdf
  5. 5. Ayanna Runcie. “សហគ្រាសធនតូចនិងមធ្យមត្រូវបានជម្រុញឱ្យចុះបញ្ជីនៅនាយកដ្ឋានពន្ធដារ.” ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥។ http://www.phnompenhpost.com/business/smes-urged-register-taxation-department
  6. 6. ម៉ាយ គន់មករា និង Daniel de Carteret. “អគ្គនាយកដ្ឋានពន្ធដារគំរាមនឹងប្រកាសផ្សាយអ្នកបង់ពន្ធយឺតយ៉ាវ ជាសាធារណៈ.” ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥។ http://www.phnompenhpost.com/business/gdt-threatens-publicly-shame-late-payers
  7. 7. ឆេង សុខហ៊ង. “ការប្រមូលពន្ធឆ្លុះបញ្ចាំងពីការបង្កើនជម្រើសនៃការបង់ពន្ធ” ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥។ http://www.phnompenhpost.com/business/tax-collections-reflect-increased-payment-options
  8. 8. នៅឆ្នាំ២០១៥ ធនាគារជាតិនៃកម្ពុជា បានរាយការណ៍ថា ឧស្សាហកម្មកាស៊ីណូនៃប្រទេសកម្ពុជា កំពុងចូលរួមចំណែកប្រមាណជា ៤០ភាគរយ នៃចំណូលវិស័យទេសចរណ៍សរ៉ុប ឬរកចំណូលបានប្រមាណជា ២ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ ស ចាន់ដារ៉ា. “កាស៊ីណូរកចំណូលបាន ២ប៊ីលានដុល្លារ.” ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥។ http://www.phnompenhpost.com/business/casinos-rake-2-billion
  9. 9. ចាន់ មុយហុង “រាជរដ្ឋាភិបាលនិយាយពីកង្វះខាតច្បាប់ប្រមូលពន្ធដារ.” ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥។ http://www.phnompenhpost.com/business/laws-tax-collection-lacking-govt-says
  10. 10. រដ្ឋធម្មនុញ្ញ, មាត្រា៩០ថ្មី។
  11. 11. អង្គការទិន្នន័យអំពីការអភិវឌ្ឍ. “ច្បាប់ និងបទបញ្ជា: ច្បាប់ថវិកា ឆ្នាំ២០១៥.” ចូលអាននៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥។ https://data.opendevelopmentcambodia.net/laws_record/budget-law-2015-2
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HKm2M
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!