គោលនយោបាយ​អភិវឌ្ឍន៍​ និង​ការ​គ្រប់គ្រង​

Products from Vietnam arrive at the Phnom Penh Autonomous port in Kandal province.

ទំនិញពីប្រទេសវៀតណាមមកដល់កំពង់ផែស្វយ័តភ្នំពេញ ក្នុងខេត្តកណ្តាល។ រូបភាព ដោយបណ្តុំរូបភាពរបស់ធនាគារពិភពលោក, ថតនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៣។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0.

​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​កម្ពុជា​ ដែល​ជា​ទូទៅ​សំដៅ​ទៅ​លើ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ត្រូវ​បាន​ចាត់ទុកជា​ការ​ចាប់ផ្តើម​នៃ​ជំនួយ​បរទេស​មក​ដល់​ប្រទេស​មួយ​ ដែល​បច្ចុប្បន្ន​នេះ​ ពួក​យើង​ទាំងអស់​គ្នា​ស្គាល់​ថា​ជា​ ប្រទេស​កម្ពុជា​។​ កិច្ចព្រមព្រៀង​នេះ​ ត្រូវ​បាន​សម្គាល់ថា​ជា​ការ​ចាប់ផ្តើម​នៃ​ការ​ធ្វើ​និយតកម្ម​ទំនាក់ទំនង​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា​ និង​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​។​ ដៃគូ​ផ្តល់​ជំនួយ​ទ្វេភាគី​ដ៏​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា​ រួម​មាន​ប្រទេស​ជប៉ុន​1​ និង​សហរដ្ឋអាមេរិក​ បាន​ចាប់ផ្តើម​ទំនាក់ទំនង​អន្តរជាតិ​ជា​ធម្មតា​ឡើង​វិញ​នៅ​ឆ្នាំ​ ១៩៩៣(​ហើយ​នៅ​ពេល​នោះ​ គេ​ហៅ​ថា​ជា​ការ​ផ្តល់​ជំនួយ​)​។​2

​ជំនួយ​បរទេស​ឱ្យមក​កាន់​កម្ពុជា​មាន​ច្រើន​ទម្រង់​ដូច​ជា​៖​ ​ពហុភាគី​ (​តាម​រយៈ​អង្គការ​អន្តរជាតិ​ដែល​មាន​ប្រទេស​ច្រើន​ជា​សមាជិក​ ឧទាហរណ៍​៖​ ធនាគារអភិវឌ្ឍន៍អាស៊ី​ និង​ធនាគារពិភពលោក​),​ ​ទ្វេភាគី​​ (​ជំនួយ​ប្រទេស​មួយ​ឱ្យទៅ​កាន់​ប្រទេស​មួយ​)​ និង​ជំនួយ​តាម​រយៈ​​ជំនួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​​ (​អង្គការ​ឯករាជ្យ​ ដែល​ទទួល​បាន​មូលនិធិ​ពី​ប្រទេស​ជា​ម្ចាស់​ជំនួយ​ និង​ទីភ្នាក់ងារ​ពហុភាគី​)​។​ ប្រទេស​កម្ពុជា​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ជំនួយ​បរទេស​ -​ ចន្លោះ​ពី​ ៣០​ ទៅ​ ៤០​ភាគរយ​ នៃ​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​កណ្តាល​ អាស្រ័យ​លើ​ថវិកា​ជំនួយ​បរទេស​។​3

​នៅ​ឆ្នាំ​ដំបូង​នៃ​ជំនួយ​បរទេស​ ប្រទេស​កម្ពុជា​បាន​យល់ព្រម​គាំទ្រ​ស្តង់ដារ​អន្តរជាតិ​ជា​ច្រើន​សម្រាប់​អ្នក​ទទួល​ជំនួយ​។​ នៅ​ពេល​ថ្មីៗ​នេះ​ សេចក្តី​ប្រកាស​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ត្រូវ​បាន​អនុម័ត​ក្នុង​ខែកញ្ញា​ ឆ្នាំ​ ២០០០​។​ កិច្ចព្រមព្រៀង​នេះ​បង្កើត​នូវ​ទិស​ដៅ​និង​គោលដៅ​ដែល​មាន​ពេលវេលា​កំណត់​ និង​វាស់វែង​បាន​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​បំផុត​ ភាព​អត់ឃ្លាន​ ជម្ងឺ​ដ​ង្កា​ត់​ អន​ក្ខ​រកម្ម​ ការ​សឹក​រិច​រិល​នៃ​បរិស្ថាន​ និង​ការ​រើសអើង​ចំពោះ​ស្ត្រី​4​ហើយ​ចំពោះ​ករណី​ប្រទេស​កម្ពុជា​ មាន​បន្ថែម​នូវ​គោលដៅ​បោសសម្អាត​មីន​ផង​ដែរ​។​ នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៥​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ត្រូវ​បាន​ចាប់ផ្តើម​ជំនួស​ដោយ​​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​​ (​មើល​ក្នុង​ជំនួយ​អង្គការសហប្រជាជាតិ​)​ ជា​គោលការណ៍​ណែនាំ​ និង​ទិស​ដៅ​ថ្មី​ សម្រាប់​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​អនុវត្ត​។​ គោលដៅ​អភិវឌ្ឍន៍​នេះ​នឹង​ក្លាយជា​ប្រធានបទ​នៃ​គម្រោង​ និង​កម្មវិធី​ជំនួយ​នៅ​កម្ពុជា​។​

ក្រប​ខណ្ឌ​គតិយុត្តិ​ និង​គោលដៅ​អភិវឌ្ឍន៍​

​ខណៈ​ដែល​ក្រប​ខណ្ឌ​ច្បាប់​សម្រាប់​គ្រប់គ្រង​ជំនួយ​អភិវឌ្ឍន៍​នៅ​មាន​តិចតួច​នៅ​ឡើង​ នៅ​កម្ពុជា​គោលដៅ​ និង​យន្តការ​អភិវឌ្ឍន៍​នានា​ក្នុង​វិស័យ​នេះ​មាន​ភាព​ច្បាស់លាស់​។​ ក្រៅពី​កង្វះខាត​ច្បាប់​ជាក់លាក់​ គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​ (CRDB)​ ដែល​ស្ថិត​ក្រោម​​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ (CDC)​ ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់គ្រង​ជំនួយ​។​ រាល់​ជំនួយ​បរទេស​ទ្វេភាគី​ និង​ពហុភាគី​ ត្រូវ​បាន​ប្រគល់​ជូន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បន្ទាប់​មក​ត្រូវ​បាន​ផ្តល់​ឱ្យទៅ​គម្រោង​គោលដៅ​ ឬ​តាម​គោលបំណង​នៃ​ជំនួយ​នោះ​។​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចាំបាច់​ត្រូវ​តែ​អនុម័ត​រាល់​គម្រោង​នានា​ដែល​ឧបត្ថម្ភ​ដោយ​ភាគី​ណាមួយ​ ជៀស​ជាង​ដោយ​រាជរដ្ឋាភិបាល​។​ នៅ​ពេល​ដែល​កិច្ចការ​នេះ​ត្រូវ​បាន​បញ្ចប់​ គម្រោង​ទាំងនេះ​ត្រូវ​ហៅ​ថា​ គម្រោង​វិនិយោគ​ប្រកបដោយ​គុណ​វឌ្ឍន៍​គ្រប់គ្រាន់​ (QIP)​។​ បន្ទាប់​មក​ គម្រោង​វិនិយោគ​ប្រកបដោយ​គុណ​វឌ្ឍន៍​គ្រប់គ្រាន់​នេះ​ អាច​ស្នើរ​សុំ​ និង​ទទួលយក​មូលនិធិ​។​ រាជរដ្ឋាភិបាល​ផ្សព្វផ្សាយ​បង្ហាញ​ និង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្រាប់​ដៃគូ​អភិវឌ្ឍន៍​ស្ទើរតែ​ទាំងអស់​របស់​ខ្លួន​5​ ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​នេះ​កាន់តែ​មាន​តម្លាភាព​ដែល​តម្រូវ​ដោយ​កិច្ចព្រមព្រៀង​និង​វេទិការ​ជំនួយ​ទ្វេភាគី​ និង​ពហុភាគី​ ភាគច្រើន​។​

​ដើម្បី​សម្រេច​បាន​គោលដៅ​ដែល​បាន​ដាក់​ចេញ​ រាជរដ្ឋាភិបាល​បាន​អនុម័ត​ “​យុទ្ធសាស្ត្រ​ចតុកោណ​”​។​ យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​ពណ៌នា​ថា​ជា​ “​ រចនាសម្ព័ន្ធ​រួម​ប​ញ្ជូ​ល​គ្នា​នៃ​មុំ​បួន​ប្រទាក់ក្រឡា​គ្នា​”​។​6

​បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​។​7​ដំណាក់កាល​ទី​៣​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​​យុទ្ធសាស្ត្រ​ចតុកោណ​​ចាស់​ និង​ ​ដំណាក់កាល​ទី​២​ ​ ដែល​បាន​ផ្តល់​ជាម​គ្គុ​ទេស​តម្រង់​ទិស​អភិវឌ្ឍ​ជាតិ​នៅ​ចន្លោះ​ឆ្នាំ​ ២០០៤-២០០៨​ និង​ ២០០៩-២០១៣​។​ ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (២០១៤-២០១៨)​ គឺជា​ក្រប​ខណ្ឌ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ដែល​នឹង​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ដំណាក់កាល​ទី​៣​ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​នេះ​។​ សហភាព​អឺរ៉ុប​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុ​យ​អែ​ដ​ (SIDA)​ បាន​ព្រមព្រៀង​គ្នា​ដើម្បី​ផ្តល់​ជំនួយ​ឥត​សំណង​ ៣៣.១​ លាន​អឺ​រ៉ូ​ ដើម្បី​ជួយ​គាំទ្រ​ដល់​កម្មវិធី​កំណែទម្រង់​ដំណាក់កាល​ទី​៣​នេះ​។​8

​នៅ​ក្នុង​ដំណាក់កាល​នេះ​ កម្ពុជា​បម្រុង​នឹង​ងាក​ចេញពី​ភាព​ជា​ដៃគូ​លក្ខណៈ​ប្រពៃណី​សម្រាប់​ការ​អភិវឌ្ឍ​ ទៅ​រក​លក្ខណៈ​ថ្នាក់​តំបន់​ និង​ ទិស​ដៅ​ “​ខាងត្បូង​-​ខាងត្បូង​”​ ឬ​អាស៊ី​។​ ការ​ងាក​ចេញ​នេះ​អាច​នឹង​ត្រូវ​បានឃើញ​តាម​រយៈ​ប្រាក់​ជំនួយ​ក្នុង​ចំនួន​ដ៏​ច្រើន​ ទាំង​ក្រប​ខណ្ឌ​ទ្វេភាគី​ និង​ពហុភាគី​ បាន​មក​ពី​ប្រភព​នៅ​ទ្វីបអាស៊ី​ (​មើល​ក្នុង​​ទិន្នន័យ​ជំនួយ​អភិវឌ្ឍ​ផ្លូវការ​នៅ​កម្ពុជា​)​។​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​បី​នេះ​ ក៏​ស្វះ​ស្វែងរក​ “​ការ​ពង្រឹង​ភាព​ជា​ដៃគូ​នានា​ ការ​សម្រេច​បានជា​លទ្ធផល​ និង​ការ​អភិវឌ្ឍន៍​សមត្ថភាព​ប្រកបដោយ​ចីរភាព​ ដោយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ផែនការ​ជាតិ​ ថវិកា​ និង​ក្រប​ខណ្ឌ​ត្រួតពិនិត្យ​ ខណៈ​ដែល​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ កាន់តែ​ត្រូវ​បាន​បញ្ជ្រាប​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​កំណែទម្រង់​របស់​រដ្ឋាភិបាល​ដើម្បី​កសាង​ស្ថាប័ន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​”​។​9

ឱកាស​ និង​ការ​ប្រឈម​

​កាលពីមុន​ កម្ពុជា​ត្រូវ​បាន​ចាត់​ចំណាត់ថ្នាក់​ជា​ “​ប្រទេស​មាន​សេដ្ឋកិច្ច​ចំណូល​ទាប​”​ (​ដែល​ត្រូវ​បាន​កំណត់​ថា​ រាល់​បណ្តា​ប្រទេស​មាន​កំណើន​ជាតិ​សរុប​ (GNI)​ សម្រាប់​ប្រជាជន​ម្នាក់​ ១,០៤៥​ ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​ ២០១៤)10-​ ជាមួយនឹង​កម្រិត​ កំណើន​ជាតិ​សរុប​ (GNI)​ សម្រាប់​ប្រជាជន​ម្នាក់ៗ​ ១,០២០​ ដុល្លារ​ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​អាទិភាព​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ជំនួយ​ពី​បរទេស​។​ យ៉ាងណាមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​ ២៨​ ខែមិថុនា​ ឆ្នាំ​២០១៦​ ថា​ ចំណូល​សម្រាប់​ប្រជាជន​ម្នាក់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​ឈាន​ដល់​ ១,៣០១​ ដុល្លារ​ នៅ​ចុងឆ្នាំ​នេះ​។​11​ តួរ​លេខ​នេះ​ត្រូវ​បាន​អះអាង​ដោយ​របាយការណ៍​ផ្ទៀងផ្ទាត់​របស់​ធនាគារពិភពលោក​ ឆ្នាំ​២០១៦​ ដែល​បាន​ប្តូរ​ប្រទេស​កម្ពុជា​ឡើង​ទៅ​កាន់​ “​ប្រទេស​មាន​សេដ្ឋកិច្ច​ចំណូល​មធ្យម​ទាប​”​ ដែល​ត្រូវ​បាន​កំណត់​ជា​បណ្តា​ប្រទេស​ដែល​មាន​កំណើន​ជាតិ​សរុប​ (GNI)​ ក្នុង​ប្រជាជន​ម្នាក់ៗ​ ច្រើន​ជាង​ ១,០៤៥​ ដុល្លារ​ ប៉ុន្តែ​តិច​ជាង​ ១២,៧៣៦​ ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​ ២០១៤​។​12​ ស្តង់ដារ​នេះ​គឺ​ត្រូវ​បាន​គណនា​សារ​ឡើង​វិញ​នៅ​រៀង​រាល់​ខែកក្កដា​។​ បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​សេដ្ឋកិច្ច​មធ្យម​ទាប​ ដូច្នេះ​ទំហំ​ជំនួយ​បរទេស​ត្រូវ​បាន​រំពឹង​ថា​នឹង​ថយ​ចុះ​។​

​ការ​ចាត់​ថ្នាក់​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​ គឺជា​សញ្ញា​បង្ហាញ​ពី​ការ​រីក​ចម្រើន​សម្រាប់​ប្រទេស​នេះ​ ប៉ុន្តែ​ក៏​ចោទ​ជា​បញ្ហា​ប្រឈម​ផង​ដែរ​។​ សព្វ​ថ្ងៃនេះ​ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ចំណូល​មធ្យម​ទាប​ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ជំនួយ​អន្តរជាតិ​នឹង​ត្រូវ​បាត់បង់​ក្នុង​ទំហំ​មួយ​។​ ទំហំ​ជំនួយ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នេះ​នឹង​កាន់តែ​កើនឡើង​ខ្លាំង​ឡើង​នា​ពេល​អនាគត​។​ ហេតុការណ៍​នេះ​នឹង​បណ្តាល​ឱ្យ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដោយសារ​ថា​ ៣០​ ទៅ​ ៤០​ភាគរយ​នៃ​ថវិកាជាតិ​សរុប​បាន​មក​ពី​មូលនិធិ​បរទេស​។​ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​នៃ​ប្រទេស​កម្ពុជា​ បើ​គិត​ជា​ភាគរយ​នៃ​ខ្ទង់ចំណាយ​របស់​ខ្លួន​បាន​និង​បន្ត​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ ស្ថានភាព​នេះ​បង្ហាញ​ថា​ កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ គឺ​កំពុង​កើនឡើង​ ខណៈ​ដែល​ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​កំពុង​តែ​ចូលរួម​ទៅ​ក្នុង​ជំនួយ​បរទេស​ កាន់តែ​តិច​ទៅៗ​។​

​បច្ចុប្បន្នភាព​ចុង​ក្រោយ​៖​ ថ្ងៃ​ទី​ ០៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​

​ទាក់ទង​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​និង​ការ​គ្រប់គ្រង​

ឯកសារយោង

  1. 1. ​វិទ្យាស្ថាន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​.​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​.​ ការ​សិក្សា​លើ​បណ្តា​ប្រទេស​អនុវត្ត​គម្រោង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​សម្រាប់​ជំនួយ​អភិវឌ្ឍ​ផ្លូវការ​របស់​ជប៉ុន​៖​ ព្រះរាជាណាចក្រ​កម្ពុជា​-​ ពី​ការ​កសាង​ឡើង​វិញ​រហូត​ដល់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​-​ខែមីនា​ ឆ្នាំ​២០០២​។​
  2. 2. ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​.​ “​កំណត់​ត្រា​តថភាព​នៃ​ប្រទេស​៖​ ទំនាក់ទំនង​សហរដ្ឋអាមេរិក​ជាមួយ​កម្ពុជា​.”​ ចូល​អាន​ថ្ងៃ​ទី​ ១២​ ខែកក្កដា​ ឆ្នាំ​២០១៦​។​ https://www.state.gov/u-s-relations-with-cambodia/
  3. 3. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  4. 4. ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​.​ ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​នៅ​កម្ពុជា​.​ “​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​.”​ ចូល​អាន​ថ្ងៃ​ទី​ ១៤​ ខែមិថុនា​ ឆ្នាំ​២០១៦​។​ http://www.cdc-crdb.gov.kh/cdc/cmdgs_en.pdf
  5. 5. ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC).​ អ្នក​ឧបត្ថម្ភ​កម្មវិធី​សហប្រតិបត្តិការ​អភិវឌ្ឍន៍​.​ http://www.cdc-crdb.gov.kh/cdc/donor_country_pro.htm
  6. 6. ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC).​ ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​នៅ​កម្ពុជា​.​ “​យុទ្ធសាស្ត្រ​ចតុកោណ​.”​ ចូល​អាន​ថ្ងៃ​ទី​ ១៤​ ខែកក្កដា​ ឆ្នាំ​២០១៦​។​ .​ http://www.cdc-crdb.gov.kh/cdc/documents/RGC_Rectangular_Strategy_2004.pdf
  7. 7. ​ដំណាក់កាល​ទី​៣​ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​។​ http://www.cdc-crdb.gov.kh/cdc/documents/Rectangular_Strategy_Phase_III.pdf
  8. 8. Post​ Staff.​ “​សហភាព​អឺរ៉ុប​,​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុ​យ​អែ​ដ​ (SIDA)​ ផ្តល់​ជំនួយ​ឥត​សំណង​ ៣៣.១​ លាន​អឺ​រ៉ូ​សម្រាប់​កញ្ចប់​ថវិកា​កំណែទម្រង់​.”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ២៦​ ខែមិថុនា​ ឆ្នាំ​២០១៦​។​ http://www.phnompenhpost.com/business/eu-sida-offer-eu331m-grant-budget-reform?utm_source=The%20Phnom%20Penh%20Post%20News%20Brief&utm_campaign=32cb5ed37c-atphga&utm_medium=email&utm_term=0_53e48d7faf-32cb5ed37c-315019025
  9. 9. ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (២០១៤-២០១៨).​ ទំព័រ​ ១២១​។​ .​ http://www.cdc-crdb.gov.kh/cdc/documents/NSDP_2014-2018.pdf
  10. 10. ​ទិន្នន័យ​ធនាគារពិភពលោក​.​ “​ប្រទេស​ធនាគារពិភពលោក​ និង​ក្រុម​ផ្តល់​ប្រាក់​កម្ចី​.”​ ចូល​អាន​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៦​។​ https://datahelpdesk.worldbank.org/knowledgebase/articles/906519
  11. 11. Post​ Staff.​ “​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ឃើញ​ពី​សញ្ញាណ​នៃ​សេដ្ឋកិច្ច​រឹង​មាំ​.”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៦​។​ http://www.phnompenhpost.com/business/hun-sen-sees-signs-strong-economy
  12. 12. ​ទិន្នន័យ​ធនាគារពិភពលោក​.​ “​ប្រទេស​ធនាគារពិភពលោក​ និង​ក្រុម​ផ្តល់​ប្រាក់​កម្ចី​.”​ ចូល​អាន​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៦​។​ https://datahelpdesk.worldbank.org/knowledgebase/articles/906519
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ADauW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!