ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម

Farmers harvest corns from their farms, Cambodia. Photo by World Bank/Chhor Sokunthea, taken on 17 July 2013. Licensed under CC BY-NC-ND 2.0

កសិករប្រមូលផលពោតពីកសិដ្ឋានរបស់ពួកគេ នៅកម្ពុជា។ រូបភាព ថតដោយ ធនាគារពិភពលោក/ឆ សុគន្ធា, ១៧ កក្កដា ២០១៣។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ទំនិញ​ និង​ផលិតផល​កសិកម្ម​សំខាន់ៗ​ មាន​ស្រូវ​អង្ករ​ កៅ​ស៊ូ ពោត​ បន្លែ​ ផ្លែ​ឈើ​ និង​ដំឡូង​មី​។​ នៅ​ឆ្នាំ​ ២០១៥​ ជាង​៩០​ភាគរយ​នៃ​ការ​នាំ​ចេញ​កសិផលនៃ​ប្រ​ទេ​កម្ពុជា​ ត្រូវ​បាន​រំពឹង​ទុក​ថា​ ជា​ផលិតផល​មិន​ ទាន់​កែ​ច្នៃ។1

​កំណើន​ផលិតកម្ម​កសិកម្ម​នៃ​ប្រទេស​កម្ពុជា​ ប្រចាំឆ្នាំ រីក​ធំធាត់​ប្រមាណ​ជា​ ៨.៧%​ ចាប់ពី​ឆ្នាំ​ ២០០៤-​ឆ្នាំ​២០១២​ ដែល​ជា​អត្រាកំណើន​ខ្ពស់​បំផុត​មួយ​ នៅ​ក្នុង​ពិភពលោក​។2​ កំណើន​នេះ​ ភាគច្រើន​ កើត​ចេញពី​ការ​ហក់​ឡើង​ទៅ​លើ​ទិន្នផល​ផលិតកម្ម​ដំណាំ​ស្រូវ​អង្ករ​ (​កំណើន​ប្រចាំឆ្នាំ​មាន​ ៩%)​ ពោត​ (២០%)​ ដំឡូង​មី​ (៥១%)​ អំពៅ​ (២២%)​ និង​បន្លែ​ (១០%)​។3

​យ៉ាងនេះ​ក្តី​ នៅ​ឆ្នាំ​២០១៣-២០១៤​ កំណើន​ផ្នែក​កសិកម្ម​ បាន​ថយ​ចុះ​មក​នៅ​ត្រឹមតែ​ ១%​។4​ ការ​នាំ​ចេញ​អង្ករ​នៃ​ប្រទេស​កម្ពុជា​ ប្រមាណ​ជា​ ៣៨៧,១០០​ តោន​ គឺជា​កំណើន​ប្រមាណ​ជា​ ២%​ បើ​ធៀប​ទៅ​នឹង​ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០១៣​ ដែល​មាន​ប្រមាណ​ជា​ ៣៧៨,៨៥០​ តោន​។​ តម្លៃ​អង្ករ​ បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​ ៣០%​។5​ គោលដៅ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១​លាន​តោន​នៅ​ឆ្នាំ​២០១៥​ មិន​បាន​ សម្រេច​ (​គោលដៅ​នេះ​ បាន​កំណត់​តាំងពី​ឆ្នាំ​២០១០​មក​ម្លេះ​)​។​ តម្លៃ​សម្រាប់​ផលិតផល​ផ្សេង​ទៀត​ ដូច​ជា​ កៅស៊ូ​ និង​ពោត​ ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ​។​

​គុណភាព​ខ្ពស់,​ ការ​ប្រឈម​ធំ​

​ផលិតផល​កម្ពុជា​ជា​ច្រើន​ ទទួល​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្ដរជាតិ​សម្រាប់​គុណភាព​ល្អ​។​ សម្រាប់​រយៈពេល​ ៣​ឆ្នាំ​ បន្តបន្ទាប់​គ្នា​ នៅឆ្នាំ២០១២, ឆ្នាំ២០១៣ និងឆ្នាំ២០១៤ អង្ករ​ម្លិះ​នៃ​ប្រទេស​កម្ពុជា​ ឈ្នះ​ពានរង្វាន់​ពិភពលោក​ជា​អង្ករ​ល្អ​ដាច់​គេ​។6​ ម្រេច​កំពត​ ទទួល​បាន​ ម៉ាក​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ ដែល​ជា​កិច្ច​ផ្តួចផ្តើម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ក្នុង​កា​រត​ភ្ជាប់​គុណភាព​ផលិតផល​ ទៅ​នឹង​ទីតាំង​ភូមិសាស្ត្រ​ដើម​របស់​ខ្លួន​។

​យ៉ាងនេះ​ក្តី​ នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​ត្រូ​វជំនះ​ឲ្យ​បាន​ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ការ​កសាង​ឧស្សាហកម្ម​កែ​ច្នៃ និង​ការ​ធានា​ឲ្យ​បាន​នូវ​កំណើន​លើ​ការ​នាំ​ចេញ​ក្នុង​ទ្រង់ទ្រាយ​ធំ​។​ បញ្ហា​ទាំងនោះ​ រួម​មាន​៖​

  • កង្វះខាត​គ្រឿង​បរិក្ខារ​កែរ​ច្នៃសម្រាប់​ផលិត​ជា​ច្រើន​ ដូច​ជា​ អង្ករ​ កៅស៊ូ​ និង​ស្វាយចន្ទី​។
  • ​កង្វះ​គ្រឿង​បរិក្ខារ​រក្សា​ទុក​សម្រាប់​កសិផល​ ដូច​ជា​ អង្ករ​ ពោត​ កៅស៊ូ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ កសិករ​ត្រូវ​លក់​ទិន្នផល​ទាំងនោះ​ នៅ​ពេល​ប្រមូល​ផល​បាន​ ដោយ​មិន​គិត​អំពី​តម្លៃ​ទីផ្សារ​ ពីព្រោះ​វា​មិន​អាចរក្សា​ទុក​ចាំ​រហូត​តម្លៃ​ឡើងថ្លៃ​ទេ​។ កង្វះខាត​អគ្គិសនី​នៅ​តាម​តំបន់​មួយ​ចំនួន​ និង​តម្លៃ​ថាមពល​ថ្លៃ​ បើ​ធៀប​នឹង​ប្រទេស​ដទៃ​ក្នុង​តំបន់​។​ បញ្ហា​នេះ​ បាន​បង្ករ​ជា​ការ​លំបាកដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កែរ​ច្នៃ និង​ធ្វើ​ឲ្យ​តម្លៃ​ប្រតិបត្តិការ​កាន់តែ​ខ្ពស់​។​
  • ​តម្លៃ​ទំនិញ​ និង​អាហារ​សកលលោក​ បាន​ធ្លាក់​ចុះ​ និង​មិន​មាន​សញ្ញា​ថា​នឹង​ហក់​ឡើង​ទេ​។​
  • អ្នក​ផលិត​ខ្លះ​ និយាយ​អ​ពី​បញ្ហា​ដឹក​ជញ្ជូន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ ដូច​ជា​ការ​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​អង្ករ​ក្នុង​បរិមាណ​ច្រើន​តាម​កំពង់​ផែរ​។7
  • ថវិ​កា​នៅ​​រឹតត្បិត​ខ្លាំង​ សម្រាប់​កិច្ចការ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​នៅឯ​នាយ​សមុទ្រ​។​
  • ​កសិផល​ខ្លះ​ ត្រូវ​បាន​នាំ​ចេញ​ត្រឹមតែ​នៅ​ប្រទេស​ជិតខាង​ប៉ុណ្ណោះ​ ហើយ​តម្រូវការ​ និង​ តម្លៃ​ អាច​ អ​ស្ថិរភាព​។​

​គោលនយោបាយ​រដ្ឋាភិបាល​

​ការ​អ​ភ​វិ​ឌ្ឍ​វិស័យ​កសិកម្ម​ ជា​ពិសេស​កំណើន​ការ​កែ​ច្នៃ គឺជា​ធាតុ​មួយ​ដ៏​សំខាន់​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ ឆ្នាំ​២០១៥-២០២៥​ ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​កាលពី​ខែ​ សីហា​ ឆ្នាំ​២០១៥​។8​ គោលដៅ​សំខាន់​មួយ​នៅ​ក្នុង​គោលនយោបាយ​នេះ​ គឺ​បង្កើន​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កែ​ច្នៃ ឲ្យ​បាន​ ១២​ភាគរយ​ ដែល​ស្មើនឹង​កំណើន​ ៤​ភាគរយ​ ធៀប​នឹង​តួលេខ​កាលពី​ឆ្នាំ​២០១៥​។​

​ទំនិញ​ និង​ផលិតផល​

​ចំណូល​បាន​មក​ពីការ​ធ្វើស្រែ​ចំការ​ អាច​ខុស​គ្នា​អាស្រ័យ​ទៅ​នឹង​ប្រភេទ​ដំណាំ​ដែល​កសិករ​ជ្រើស​យក​មក​ធ្វើ​ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារពិភពលោក​ បង្ហាញ​ថា​ ភាព​ខុស​គ្នា​បន្តិចបន្តួច​នេះ​ អាច​ន​នាំ​ឲ្យ​ មានការ​ផ្លាស់​ប្តូរ​ប្រទេស​កម្ពុជា​។9​ ការ​បែងចែក​ដីធ្លី​សម្រាប់​ដំណាំ​ស្រូវ​ បាន​ថយ​ចុះ​ពី​ ៨៦​ភាគរយ​ មក​នៅ​ត្រឹម​ ៧៤​ភាគរយ​ ពី​ឆ្នាំ​២០០២​ ទៅ​ឆ្នាំ​២០១១​ ខណៈ​ដែល​ចំណែក​ដីធ្លី​សម្រាប់​ផលិតកម្ម​ពោត​ និង​ដំឡូង​មី​ បាន​កើនឡើង​គួរ​ជាទី​កត់សម្គាល់​។​ នៅ​ឆ្នាំ​២០១៣​ អត្រា​ចំណូល​ខាង​កសិកម្ម​ជា​មធ្យម​ (​និង​ផលិតកម្ម​ការងារ​)​ មាន​ប្រមាណ​ជា​ ៥០៦​ដុល្លារ​/​ហិ​កតា​ (៩.៤​ដុល្លារ​/​ថ្ងៃ​)​ សម្រាប់​ដំឡូង​មី​ ៣០៣​ដុល្លារ​/​ហិ​កតា​ (៨.៨​ដុល្លារ​/​ថ្ងៃ​)​សម្រាប់​ពោត​ និង​ ១,៣៩៣​ដុល្លារ​/​ហិ​កតា​ (៧.២​ដុល្លារ​/​ថ្ងៃ​)​សម្រាប់​ផលិតកម្ម​បន្លែ​ បើ​ធៀប​ទៅ​នឹង​ ២៤៥​ដុល្លារ​/​ហិ​កតា​ (៤.៦​ដុល្លារ​/​ថ្ងៃ​)​ សម្រាប់​ស្រូវ​វស្សា​ និង​ ២៩៦​ដុល្លារ​/​ហិ​កតា​ (៩.៦​ដុល្លារ​/​ថ្ងៃ​)​ សម្រាប់​ស្រូវប្រាំង​។10

​ការ​ប្រែរ​ប្រួល​ក៏​មាន​កើតឡើង​ជាមួយនឹង​ផលិតកម្ម​ស្រូវ​ផង​ដែរ​។​ កសិករ​កាន់តែ​ច្រើន​ឡើង​ កំពុង​ផលិត​ ស្រូវ​ក្រអូប​ ដែល​ផ្តល់​ផល​ចំណេញ​ច្រើន​។​ ផលិតកម្ម​នេះ​ ត្រូវ​បាន់​ប្រមាណ​ថា​មាន​ ១០​ភាគរយ​ នៃ​តំបន់​ដាំ​ដុះ​ស្រូវ​ និង​ប្រមាណ​ជា​ ៣០​ភាគរយ​ នៃ​ផលិតកម្ម​សរុប​។11

កៅស៊ូធម្មជាតិ

​តម្លៃ​កៅស៊ូ​ពិភពលោក​បាន​ឡើង​ដល់​តម្លៃ​ ៤,៨៥០​ ដុល្លារ​ ក្នុង​មួយ​តោន​នៅ​ក្នុង​ឆ្នាំ​ ២០១១​ ប៉ុន្តែ​តម្លៃ​បាន​ធ្លាក់​ចុះ​បន្តបន្ទាប់​ត្រឹម​ ១,១០០​ ដុល្លារ​ក្នុង​មួយ​តោន​ នៅ​ដើមឆ្នាំ​ ២០១៦​។12​ ការ​កាត់​បន្ថយ​ទិន្នផល​ដោយ​ចេតនា​ពី​សំណាក​បណ្តា​ប្រទេស​ផលិត​កៅស៊ូ​ធំៗ​បាន​នាំ​ឱ្យ​តម្លៃ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ គឺ​ ១,៥៨០​ ដុល្លារ​ ក្នុង​មួយ​តោន​ កាលពី​ខែ​ តុលា​ ឆ្នាំ​ ២០១៦​។​13

ទិន្នន័យ​ពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បង្ហាញ​ថា​ ការ​នាំ​ចេញ​សម្រាប់​រយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៦​ មាន​ ៨២,៨២៥​ តោន​ ដែល​កើនឡើង​ ១១​ ភាគរយ​ ធៀប​ទៅ​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​14 ផ្ទៃដី​ដែល​កំពុង​ដាំ​ដុះ​ ក៏​មានការ​កើនឡើង​ដល់​ទំហំ​ ៤០២,៣១០​ ហិ​កតា​ ក្នុង​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​។​15 នេះ​មាន​ន័យ​ថា​ គោលដៅ​ដាំ​ដុះ​ឱ្យ​បាន​ ៤០០,០០០​ ហិ​កតា​ ត្រឹម​ឆ្នាំ​ ២០២០​ របស់​រដ្ឋាភិបាល​ បាន​កើន​លើស​រួច​ទៅ​ហើយ​។​ 

 

ប្រភព: តម្លៃកៅស៊ូនៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី16

 

ដំឡូង​មី

​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​ ការ​នាំ​ចេញ​ដំឡូង​មី​មាន​បរិមាណ​សរុប​ ២២៦,០០០​ តោន​ ថយ​ចុះ​ ២១​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៣​។​ យ៉ាងនេះ​ក្តី​ ចំណូល​ពី​ការ​នាំ​ចេញ​ បាន​កើនឡើង​ ២០​ភាគរយ​ ដែល​មាន​តម្លៃ​សរុប​ ១៨​លាន​ដុល្លារ​។17 ចាប់ពី​ឆ្នាំ​២០០៥​ ដល់​ឆ្នាំ​២០១៣​ តំបន់​ដាំ​ដុះ​សម្រាប់​ដំឡូង​មី​ បាន​កើ​នឡើង​លើស​ទ្វេរ​ដង​។18

ពោត​

​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ តម្លៃ​ និង​តម្រូវការ​នាំ​ចេញ​ពោត​ បាន​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​។19​ តម្លៃ​នៅ​ឆ្នាំ​២០១៤​ គឺ​ ៤០​ភាគរយ​ ទាប​ជាង​តម្លៃ​កាលពី​ឆ្នាំ​២០១៣​។​ ខេត្តបាត់ដំបង​ នាំមុខ​គេ​លើ​ផលិតកម្ម​ពោត​ នៅ​ប្រទេស​កម្ពុជា​ ជាមួយនឹង​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជាជាង​ ២៧,០០០​ ហិ​កតា​។20​ ជាមួយ​មធ្យម​ កសិករ​ផលិត​ពោត​បាន​ ៤​តោន​ ក្នុង​ដី​មួយ​ហិ​កតា​។​ កង្វះខាត​សម្ភារៈ​បរិក្ខារ​រក្សា​ទុក​គ្រាប់ពូជ​ គឺជា​បញ្ហា​ប្រឈម​សំខាន់​មួយ​។​

បច្ចុប្បន្នភាពចុងក្រោយ៖ ០២​ វិច្ឆិកា ២០១៦

ទាក់ទងនឹង ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម

ឯកសារយោង

  1. 1. កង សុធា. “នាយករដ្ឋមន្រ្តីបង្ហាញពីផែនការធំក្នុងការប្រែក្លាយជាប្រទេសឧស្សាហកម្ម.” ឌឹខេមបូឌា ដេលី, ២៧ សីហា ២០១៥។ ចូលអាន ១០ មេសា ២០១៦. https://www.cambodiadaily.com/news/pm-launches-grand-plans-to-transform-industry-92645/
  2. 2. ធនាគារពិភពលោក. វិស័យកសិកម្មនៃប្រទេសកម្ពុជា ក្នុងអន្តរកាល៖ ឱកាស និងហានិភ័យ.” កិច្ចការសេដ្ឋកិច្ច និងតាម វិស័យ. របាយការណ៍ លេខ ៩៦៣០៨-KH, ឧសភា ២០១៥។ ចូលអាន ៦ មេសា ២០១៦. http://www-wds.worldbank.org/external/default/WDSContentServer/WDSP/IB/2015/08/17/090224b08307affe/1_0/Rendered/PDF/Cambodian0agri0ortunities0and0risks.pdf
  3. 3. ដូចយោងខាងដើម។
  4. 4. ដូចយោងខាងដើម។
  5. 5. ហោ គីមសាយ. “ការនាំចេញអង្ករឆ្នាំ២០១៤ មានកំណើនបន្តិចបន្តួច.” ភ្នំពេញប៉ុស្តិ៍, ៥ មករា ២០១៥. ចូលអាន ៦ មេសា ២០១៦. http://www.phnompenhpost.com/business/marginal-increase-exports-rice-2014
  6. 6. អង្ករល្អដាច់គេរបស់ពិភពលោក. “អង្ករល្អដាច់គេរបស់ពិភពលោក ឆ្នាំ២០១២-ឆ្នាំ២០១៣-ឆ្នាំ២០១៤.” ចូលអាន ៨ មេសា ២០១៦. http://www.theworldsbestrice.com/
  7. 7. ហោ គីមសាយ. “ទិសដៅនាំអង្ករចេញ ជាភារកិច្ចធំ. ” ភ្នំពេញប៉ុស្តិ៍, ៤ កក្កដា ២០១៤។ ចូលអាន ៦ មេសា ២០១៦. http://www.phnompenhpost.com/business/rice-export-target-big-task
  8. 8. កង សុធា. “នាយករដ្ឋមន្រ្តីបង្ហាញផែនការធំក្នុងកែប្រែឧស្សាហកម្ម.” ឌឹខេមបូឌា ដេលី, ២៧ សីហា ២០១៥. ចូលអាន ៦ មេសា ២០១៦. https://www.cambodiadaily.com/news/pm-launches-grand-plans-to-transform-industry-92645/
  9. 9. ធនាគារពិភពលោក. វិស័យកសិកម្មនៃប្រទេសកម្ពុជា ក្នុងអន្តរកាល៖ ឱកាស និងហានិភ័យ.” កិច្ចការសេដ្ឋកិច្ច និងតាម វិស័យ. របាយការណ៍ លេខ ៩៦៣០៨-KH, ឧសភា ២០១៥។ ចូលអាន ៦ មេសា ២០១៦. http://www-wds.worldbank.org/external/default/WDSContentServer/WDSP/IB/2015/08/17/090224b08307affe/1_0/Rendered/PDF/Cambodian0agri0ortunities0and0risks.pdf
  10. 10. ដូចយោងខាងដើម។
  11. 11. ដូចយោងខាងដើម។
  12. 12. Kali Kotoski និង ចេង សុខហ័ង, ២០១៦ “ក្តីរំពឹង​នៃ​ដំណាំ​កៅស៊ូ​នៅ​តែ​មាន​ ខណៈ​តម្លៃ​ចាប់ផ្តើម​ឡើង”។ កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៦។
  13. 13. ដូចឯកសារយោងខាងដើម។
  14. 14. ម៉ៃ គុណមករា, ២០១៦, “ការនាំចេញកៅស៊ូនៅតែបន្តកើនឡើង”, កាសែតខ្មែរថាមស៍, ចុះថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៦។
  15. 15. ដូចឯកសារយោងខាងដើម។
  16. 16. YCHARTS. “តម្លៃកៅស៊ូនៅប្រទេសសិង្ហបុរី/ម៉ាឡេស៊ី.” ចូលអាន ៨ មេសា ២០១៦. https://ycharts.com/indicators/singapore_malaysia_rubber_price
  17. 17. ចាន់ មុយហុង. “កសិករដាំដំឡូងមីអង្វរសុំរដ្ឋាភិបាលជួយ.” ភ្នំពេញប៉ុស្តិ៍, ៦ សីហា ២០១៤។ ចូលអាន ៦ មេសា ២០១៦. http://www.phnompenhpost.com/business/cassava-farmers-plead-gov%E2%80%99t-help
  18. 18. ធនាគារពិភពលោក. វិស័យកសិកម្មនៃប្រទេសកម្ពុជា ក្នុងអន្តរកាល៖ ឱកាស និងហានិភ័យ.” កិច្ចការសេដ្ឋកិច្ច និងតាម វិស័យ. របាយការណ៍ លេខ ៩៦៣០៨-KH, ឧសភា ២០១៥។ ចូលអាន ៦ មេសា ២០១៦. http://www-wds.worldbank.org/external/default/WDSContentServer/WDSP/IB/2015/08/17/090224b08307affe/1_0/Rendered/PDF/Cambodian0agri0ortunities0and0risks.pdf
  19. 19. ចាន់ មុយហុង. “បញ្ហាតម្លៃធ្វើឲ្យកសិករដាំពោតព្រួយបារម្ភពីការលក់កសិផល.” ភ្នំពេញប៉ុស្តិ៍, ២៣ កក្កដា ២០១៤។ ចូលអាន ៦ មេសា ២០១៦. http://www.phnompenhpost.com/business/price-woes-fuel-corn-farmers%E2%80%99-fears-lackluster-sales​ ។
  20. 20. ដូចយោងខាងដើម។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WRuHy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!