ដំណាំ​ជីវ​ឥន្ធនៈ

​​ដំណាំ​ជីវ​ឥន្ធនៈ​មាន​សក្តានុពល​គួរ​ឱ្យ​កត់សម្គាល់​ ក្នុង​ការ​រួមចំណែក​ដល់​តម្រូវការ​ថាមពល​នា​ពេល​អនាគត​នៅ​ទូ​ទាំង​ពិភពលោក​។​ ដី​កសិកម្ម​បាន​ផ្តល់​ឱ្យ​នូវ​ជម្រើស​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ជីវ​ឥន្ធនៈ​ជំនួស​ផលិតកម្ម​អាហារ​ដែល​មាន​លក្ខណៈ​សាមញ្ញ​។​ ដំណាំ​ជីវ​ឥន្ទ​នៈ​ គឺជា​មធ្យោបាយ​ផលិតកម្ម​ថាមពល​ប្រកបដោយ​និរន្តរភាព​ដ៏​មាន​តម្លៃ​ និង​គិតគូរ​ដល់​បរិស្ថាន​។​1​ តម្រូវការ​ប្រេងឥន្ធនៈ​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​កំពុង​តែ​កើនឡើង​ ស្រប​ពេល​ការ​យល់​ដឹង​អំពី​តម្លៃ​បរិស្ថាន​នៃ​ឥន្ធនៈផូស៊ីល​កំពុង​តែ​កើនឡើង​ និង​គួរ​ឱ្យ​បារម្ភ​។​ ដោយសារ​តែ​មាន​ដី​ទំនេរ​ដែល​មាន​សក្តានុពល​ ការ​ផលិត​ជីវ​ឥន្ធនៈ​ផ្តល់​នូវ​ឱកាស​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ និង​ទាក់ទាញ​សម្រាប់​ប្រទេស​កម្ពុជា​។​2

​ការ​ដាំ​ដុះ​ដំណាំ​ដែល​អាច​ផលិត​ជីវៈ​អេតាណុល​បាន​រួម​មាន​អំពៅ​ និង​ល្ហុងខ្វង​កំពុង​តែ​មានការ​កើនឡើង​។​3​ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ដែល​មាន​ស្រាប់​នៅ​ប្រទេស​កម្ពុជា​ និង​អត្រា​នៃ​ដំណាំ​ល្ហុងខ្វង​ដែល​ជា​ដំណាំ​ជីវៈ​ម៉ា​ស៊ូ​ត​សំខាន់​មួយទៀត​ក្នុង​ចំណោម​ដំណាំ​ជីវៈ​ម៉ា​ស៊ូ​ត​ទាំងអស់​ ធ្វើ​ឱ្យ​ជីវៈ​ម៉ា​ស៊ូ​ត​ក្លាយជា​ជម្រើស​ដែល​ស្ថិតស្ថេរ​ជំនួស​ឱ្យ​ឥន្ធនៈផូស៊ីល​។​4​ នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ការ​ផ្គត់ផ្គង់​ជីវ​ឥន្ធនៈ​មាន​ចំនួន​ ៩០​ភាគរយ​ នៃ​ប្រភព​ថាមពល​ដែល​កកើត​ឡើង​វិញ​ ប៉ុន្តែ​ជីវ​ឥន្ធនៈ​ប្រើប្រាស់​សម្រាប់​ថាមពល​អគ្គិសនី​ដែល​កកើត​ឡើង​វិញ​មាន​តែ​ ៣​ភាគរយ​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​ ២០១៩​។​5​ ភាព​ខុស​គ្នា​នេះ​អាច​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ដែល​ជីវ​ឥន្ធនៈ​ត្រូវ​បាន​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​តាម​បែប​ប្រពៃណី​ ហើយ​មិន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ទំហំ​ពាណិជ្ជកម្ម​ ដើម្បី​ផលិត​អគ្គិសនី​នោះ​ទេ​។​

​ជីវ​ឥន្ធនៈ​បាន​ផលិត​ចេញពី​ការ​បំ​លែង​ជីវម៉ាស​ទៅ​ជា​ប្រេង​រាវ​ ឬ​ឧស្ម័ន​។​ ជីវ​ឥន្ធនៈ​រាវ​អាច​ត្រូវ​បាន​លាយ​ ឬ​ប្រើប្រាស់​ជំនួស​ឥន្ធនៈផូស៊ីល​។​ ជីវ​ឥន្ធនៈ​មាន​បី​ទម្រង់​ដូច​ជា​ ប្រេង​បន្លែ​ ជីវៈ​អេតាណុល​ និង​ជីវៈ​ម៉ា​ស៊ូ​ត​។​

  • ប្រេង​បន្លែ​៖​ ទោះបីជា​វា​ងាយស្រួល​ក្នុង​ការ​ផលិត​នៅ​កម្ពុជា​ក៏​ដោយ​ ក៏​ប៉ុន្តែ​វា​មិន​សម​ស្រប​នោះ​ទេ​ ដោយសារ​តែ​ការ​ប្រើប្រាស់​របស់​វា​ទាមទារ​ឱ្យ​មានការ​កែប្រែ​ម៉ាស៊ីន​។​
  • ​ជីវៈ​អេតាណុល​៖​ ត្រូវ​បាន​ផលិត​ចេញពី​ការ​ឡើង​មេ​នៃ​ជីវម៉ាស​ដែល​មាន​សារធាតុ​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​ដូច​ជា​ អំពៅ​ និង​ល្ហុងខ្វង​។​ ជា​រឿយៗ​ វា​ត្រូវ​បាន​លាយ​ជាមួយនឹង​ឥន្ទ​នៈ​ផូស៊ីល​ ហើយ​អាច​ប្រើប្រាស់​ក្នុង​ទម្រង់​ដើម​នៅ​ក្នុង​យាន្ត​យន្ត​ដែល​អាច​បត់​បែង​ការ​ប្រើប្រាស់​ឥន្ទ​នៈ​បាន​។​
  • ​ជីវៈ​ម៉ា​ស៊ូ​ត​៖​ ត្រូវ​បាន​ផលិត​ចេញពី​ប្រេង​បន្លែ​ ដោយ​ការ​ប្តូរ​ និង​អនុលោម​តាម​ស្តង់ដារ​ពាណិជ្ជកម្ម​។​ ជីវៈ​ម៉ា​ស៊ូ​ត​មាន​លក្ខណៈ​គីមី​ និង​រូប​ស្រ​ដៀង​នឹង​ប្រេងម៉ាស៊ូត​ ហើយ​អាច​ប្រើប្រាស់​នៅ​ក្នុង​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ដោយ​គ្មាន​ការ​កែប្រែ​។​

​តម្លៃ​ឥន្ធនៈផូស៊ីល​ខ្ពស់​ធ្វើ​ឱ្យ​ការ​ផលិត​ជីវ​ឥន្ធនៈ​ក្លាយជា​ជម្រើស​ដ៏​ទាក់ទាញ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​6 

ដូង​ប្រេង​

​ដោយ​ពិចារណា​ទៅ​លើ​លក្ខខណ្ឌ​ និង​តម្រូវការ​នៃ​ដំណាំ​ជីវ​ឥន្ធនៈ​ ដី​ដែល​សម​ស្រប​សម្រាប់​ដាំ​ដំណាំ​ទាំងនេះ​នៅ​មាន​ដែន​កំណត់​នៅឡើយ​។​ ដំណាំ​ដូងប្រេង​ត្រូវការ​អាកាសធាតុ​ព្រៃ​ត្រូពិច​ដែល​មាន​ភ្លៀង​ធ្លាក់​ប្រចាំឆ្នាំ​ជាង​ ៣.០០០​មី​លី​ម៉ែត្រ​ ដូចនេះ​មាន​ខេត្ត​ពីរ​ប៉ុ​ណ្តោះ​ដែល​សម​ស្រប​ គឺ​ខេត្តកោះកុង​ និង​ខេត្ត​ព្រះ​សីហ​នុ​ ដែល​មាន​ភ្លៀង​ធ្លាក់​ប្រមាណ​ ៣.៥១២​មី​លី​ម៉ែត្រ​ និង​២.៩៣៧​មី​លី​ម៉ែត្រ​ សមាមាត្រ​គ្នា​ក្នុង​មួយ​ឆ្នាំ​។​ 

ផ្លែដូង​ប្រេង​ត្រៀមសម្រាប់ដំណើរការកែច្នៃ។ រូបភាព ដោយ Center for International Forestry Research (CIFOR) ថតនៅថ្ងៃទី​១៣​ ខែ​សីហា ឆ្នាំ​២០០៩។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0

ល្ហុង​ខ្វង​

ការ​ដាំ​ល្ហុងខ្វង​មិន​មានការ​លំបាក​នោះ​ទេ​ គឺ​វា​ត្រូវការ​ទឹកភ្លៀង​ប្រមាណ​តែ​ ៣០០​ ទៅ​ ១.៥០០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ​ ខណៈ​ដែល​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ជា​មធ្យម​ ១.០០០​ ទៅ​ ១.៥០០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ឆ្នាំ​។​ ល្ហុងខ្វង​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ ព្រៃវែង​ សៀមរាប​ កំពត​ កែប​ និង​ខេត្ត​មួយ​ចំនួន​ទៀត​។​ ដំណាំ​អំពៅ​ត្រូវការ​ប្រព័ន្ធ​ធារាសាស្ត្រ​ ដូចនេះ​កន្លែង​ដែល​អាច​ដាំ​ដុះ​បាន​ត្រូវ​តែ​អាច​ប្រើប្រាស់​ប្រព័ន្ធ​ធារាសាស្ត្រ​ ឬ​មានទឹក​គ្រប់គ្រាន់​។​7

ថាមពល​ដែល​ផ្ទុក​នៅ​ក្នុង​ប្រេង​ល្ហុងខ្វង​ មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ប្រេងម៉ាស៊ូត​ ហើយ​ជីវៈ​ម៉ា​ស៊ូ​ត​ដែល​ផលិត​ចេញពី​វា​អាច​ប្រើប្រាស់​ដោយ​ផ្ទាល់​នៅ​ក្នុង​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ភាគច្រើន​។​ ផលិតកម្ម​ប្រេង​ល្ហុងខ្វង​សម្រាប់​ជីវ​ឥន្ធនៈ​ត្រូវ​បាន​រារាំង​ដោយសារ​កង្វះ​បច្ចេកវិទ្យា​សម​ស្រប​ និង​ភាព​បរាជ័យ​ក្នុង​កម្មវិធី​វិនិយោគ​។​8​ ទោះបីជា​យ៉ាងណា​ ភូមិ​មួយ​ចំនួន​នៅ​តាម​តំបន់​ជនបទ​នៅ​តែ​ប្រើប្រាស់​ប្រេង​ល្ហុងខ្វង​ជា​ប្រភព​នៃ​ថាមពល​។​ ប្រជាជន​ ៨០​គ្រួសារ​ នៅ​ក្នុងស្រុក​បាង​ត្រែង​ និង​៣៦០​គ្រួសារ​នៅ​ក្នុងស្រុក​ពយ​ចៀ​ ខេត្តបន្ទាយមានជ័យ​ ប្រើប្រាស់​អគ្គិសនី​ពី​បណ្តាញ​អគ្គិសនី​ខ្នាត​តូច​ដែល​ផលិត​ចេញពី​ប្រេង​ល្ហុងខ្វង​។​9

មែក​​សុទ្ធតែ​ផ្លែ​របស់​ដើម​​ល្ហុងខ្វង​ដែល​​បាន​ដាំដុះដោយ​ធម្មជាតិ​នឹងប្រើ​ប្រាស់​ដើម្បី​ចម្រាញ់ជា​​ជីវ​ឥន្ធនៈ​។​ រូបភាព ដោយ Ton Rulkens, ថត​នៅថ្ងៃទី ០១ ខែ​ឧសភា ឆ្នាំ​២០០៩។ ក្រោមអាជ្ញាបណ្ណ​ CC BY-SA 2.0

ដំឡូង​​មី

ដំឡូង​មី​ គឺជា​រុក្ខជាតិ​ដែល​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​ និង​អាច​រស់រាន​បាន​នៅ​ពេល​មាន​គ្រោះ​រាំង​ស្ងួត​ និង​ដី​គ្មាន​ជីជាតិ​ ក្នុង​ចំណោម​ដំណាំ​ស្បៀង​របស់​ប្រជាជន​ក្រីក្រ​ក្នុង​តំបន់​ត្រូ​ពិ​ច​ និង​អនុ​តំបន់​ត្រូ​ពិ​ច​។​ រុក្ខជាតិ​ប្រភេទ​នេះ​ក៏​មាន​បញ្ហា​ជាមួយនឹង​ពពួកសត្វ​ល្អិត​ និង​ជំងឺ​នៅ​ពេល​ដាំ​ដុះ​នៅ​អាស៊ី​អាគ្នេយ៍​​ផង​ដែរ​។​10​ ជា​ប្រពៃណី​នៃ​ការ​ដាំ​ដុះ​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​ ដំឡូង​មី​មានការ​លំបាក​ក្នុង​ការ​ដាំ​ដុះ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ព្រោះ​វា​ត្រូវ​បាន​ដាំ​ពី​ការ​កាត់​ដើម​ ដែល​ពិបាក​ក្នុង​ការ​ថែទាំ​ និង​​រក្សា​ទុក​​។​ ការ​ដាំ​ដុះ​ដំឡូង​មី​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ច្រើន​ផង​ដែរ​។​ តម្រូវការ​កើនឡើង​នៃ​ដំឡូង​មី​នៅ​ទូ​ទាំង​ពិភពលោក​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នាំ​ទៅ​រក​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​ក្នុង​ការ​ដាំ​ដុះ​ឬ​ស​។​11​ សព្វ​ថ្ងៃនេះ​ ដំឡូង​មី​ត្រូវ​បាន​ដាំ​ដុះ​នៅ​ខេត្តបាត់ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ ក្រចេះ​ និង​កំពង់ធំ​។​ វា​ត្រូវ​បាន​ដាំ​នៅ​ខែឧសភា​ និង​ប្រមូល​ផល​នៅ​ចន្លោះ​ខែវិច្ឆិកា​ និង​ចុងខែ​កុម្ភៈ​ ជា​រៀង​រាល់​ឆ្នាំ​។​12

ដំឡូងមីដែលមានសុខភាពល្អនៅដីឡូតិ៍CIATក្នុងប្រទេសកម្ពុជា។ រូបភាពដោយ CIAT ថតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤។ អាជ្ញាប័ណ្ណ CC BY-NC-SA 2.0

ការ​ចម្រាញ់​​​ជីវឥន្ធនៈ​​

​ប្រទេស​កម្ពុជា​មាន​ដូងប្រេង​សរុប​ប្រមាណ​ ១៦.០០០​ហិ​កតា​13​ ល្ហុងខ្វង​ ១.០០០​ហិ​កតា​ និង​អំពៅ​ ២០.០០០​ហិ​កតា​។​ បន្ថែម​ពី​នេះ​ ជីវៈ​អេតាណុល​ប្រមាណ​ ៣៦​លាន​លី​ត្រ​ ត្រូវ​បាន​ផលិត​ចេញពី​ដំឡូង​មី​នៅ​ក្រោម​គម្រោង​សហការ​ក្រុមហ៊ុន​កូរ៉េ​ដែល​មានឈ្មោះ​ថា​ អិ​ម​ អេស​ ជីវថាមពល​ គ្រុប​។​14​ ប្រទេស​កម្ពុជា​មាន​សក្តានុពល​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ផលិត​បរិមាណ​ដ៏​ច្រើន​ទាំង​ជីវៈ​ម៉ា​ស៊ូ​ត​ និង​ជីវៈ​អេតាណុល​ប្រមាណ​ ១៨២​លាន​លី​ត្រ​ និង​ ២៥៧​លាន​លី​ត្រ​ សមាមាត្រ​គ្នា​។​15

ក្រុមហ៊ុន​ ម៉ុង​ ឬ​ទ្ធី​ គ្រុប​ គ្រោង​នឹង​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងដូង​ឆៅ​ដែល​ចំណាយ​ប្រមាណ​ ១៦​លាន​ដុល្លារ​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ជំនួស​រោងចក្រ​ចម្រាញ់​ប្រេង​ដែល​មាន​សមត្ថភាព​តូច​។​ កាលពី​ឆ្នាំ​ ២០១៣​ ក្រុមហ៊ុន​បាន​ប៉ាន់​ប្រមាណ​ថា​ ផលិតកម្ម​ប្រេងដូង​ឆៅ​នឹង​កើនឡើង​ដល់​ ២២.០០០​តោន​ ហើយ​នៅ​ឆ្នាំ​ ២០១៤​ ដើម​ប្រេងដូង​ចំនួន​ ១៦.០០០​ហិ​កតា​ត្រូវ​បាន​ដាំ​។​16​ នៅ​ឆ្នាំ​ ២០២០​ ទិន្នផល​ប៉ាន់ស្មាន​សម្រេច​បាន​គឺ​ ២៧០.០០០​តោន​ ប៉ុន្តែ​តួលេខ​អាច​កើន​ដល់​ ៣០០.០០០​តោន​។​ ក្រុមហ៊ុន​ ម៉ុង​ ឬ​ទ្ធី​ គ្រុប​ ធ្លាប់​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ​ និង​ម៉ា​ឡេ​ស៊ី​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គឺ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​វិញ​។​17​ ធនធាន​អាស៊ី​ខាងជើង​ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង​គ្រោង​នឹង​ទិញ​ដំឡូង​មី​ប្រមាណ​ ១៤.០០០​ហិ​កតា​ នៅ​ខេត្តពោធិ៍សាត់​ ក្នុង​តម្លៃ​ជាង​ ៥២​លាន​ដុល្លារ​ ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​ផលិត​អេតាណុល​ ១០០.០០០​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ​។​18

​ទោះបីជា​អេតាណុល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ប្រើប្រាស់​ផលិតផល​ដូច​ជា​ ដំឡូង​មី​ និង​អំពៅ​ក៏​ដោយ​ ប៉ុន្តែ​ភាគច្រើន​ត្រូវ​បាន​នាំ​ចេញ​។​ ឧទាហរណ៍​ ក្រុមហ៊ុន​កូរ៉េ​ដែល​មានឈ្មោះ​ថា​ អិ​ម​ អេស​ ជីវថាមពល​ គ្រុប​ បាន​ផលិត​អេតាណុល​ប្រមាណ​ ៣៦.០០០​តោន​ក្នុង​មួយ​ឆ្នាំ​ ពី​ដំឡូង​មី​ចំនួន​ ១០០,០០០​តោន​ សម្រាប់​នាំ​ចេញ​ទៅ​អឺរ៉ុប​។​19​ ក្រុមហ៊ុន​ជប៉ុន​មួយ​ឈ្មោះ​ថា​ អ៊ី​ម​ មី​ត​ ស៊ុ​យ​ និង​ហ្គា​ស​ បច្ចុប្បន្ន​កំពុងធ្វើការ​សិក្សា​ ដើម្បី​បញ្ជាក់​ថា​តើ​រោងចក្រ​ផលិត​ដំឡូង​មី​អាច​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​ខេត្តបាត់ដំបង​ដែរ​ឬទេ​។​20

ការ​អភិវឌ្ឍ​​​ និង​បញ្ហា​ប្រឈម​នានា​

​នៅ​កម្ពុជា​មិន​មានច្បាប់​ជាក់លាក់​ណាមួយ​ ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជីវ​ឥន្ធនៈ​នោះ​ទេ​។​ ក្នុង​នាម​ជា​អ្នកចូលរួម​នៃ​សន្ធិសញ្ញា​ក្យូ​តូ​ និង​ជា​អ្នកគាំទ្រ​ច្បាប់បរិស្ថាន​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ ប្រទេស​កម្ពុជា​គាំទ្រ​ដោយ​ប្រយោល​ដល់​ការ​អភិវឌ្ឍ​ជីវ​ឥន្ធនៈ​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​យុទ្ធសាស្ត្រ​ការពារ​បរិស្ថាន​ ដែល​ដើរតួ​នាទី​បម្រុង​ក្នុង​ការ​អភិវឌ្ឍ​ជីវ​ឥន្ធនៈ​។​21

​គោលនយោបាយ​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​ជីវ​ឥន្ធនៈ​ ហាក់ដូចជា​ត្រូវ​បាន​បែងចែក​រវាង​ក្រសួង​ពីរ​គឺ​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ក្រសួង​រ៉ែ​ និង​ថាមពល​។​ ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា​ ក្រសួងមហាផ្ទៃ​នឹង​ “​ជំរុញ​ការ​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​គ្រប់​ប្រភេទ​ដូច​ជា​ ជីវៈម៉ាស់​ ជីវៈឧស្ម័ន​ ជីវ​ឥន្ធនៈ​ជាដើម​”​។​ ក្នុង​វិស័យ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​កសិកម្ម​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ នឹង​ “...​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ និង​វិធីសាស្ត្រ​ឆ្ពោះទៅ​រក​ការ​គ្រប់គ្រង​ដីធ្លី​ប្រកបដោយ​និរន្តរភាព​ និង​កំណត់​តម្រូវការ​ជីវជាតិ​រុក្ខជាតិ​សម្រាប់​ដំណាំ​ជីវៈថាមពល​”​។​22

​អត្ថប្រយោជន៍​ដែល​មាន​សក្តានុពល​ពី​ការ​អភិវឌ្ឍ​ និង​ការ​ប្រើប្រាស់​ជីវ​ឥន្ធនៈ​រួម​មាន​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ អត្ថប្រយោជន៍​បរិស្ថាន​ ការ​អភិវឌ្ឍ​ជនបទ​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​23​ កិច្ច​សហប្រតិបត្តិការ​ថាមពល​សហគមន៍​ សន្តិសុខ​ថាមពល​ ការ​ចូលរួម​ចំណែក​ក្នុង​ថាមពល​កកើត​ឡើង​វិញ​ និង​យន្តការ​អភិវឌ្ឍន៍​ស្អាត​។​24

​ទោះជា​យ៉ាងណា​ក៏​ដោយ​ វា​មាន​ហានិភ័យ​ និង​ការ​ព្រួយបារម្ភ​ជា​ច្រើន​ទាក់ទង​នឹង​ដំណាំ​ជីវ​ឥន្ធនៈ​។​ ការ​កើនឡើង​នូវ​ការ​លើកទឹកចិត្ត​ក្នុង​ការ​វិនិយោគ​ក្នុង​ចំណោម​សាជីវកម្ម​ និង​កង្វះ​ប័ណ្ណកម្មសិទ្ធិ​របស់​ប្រជាជន​កម្ពុជា​នៅ​តាម​ជនបទ​ ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ដណ្តើម​យក​ដីធ្លី​។​25​ ការ​បាត់បង់​ព្រៃឈើ​នៅ​អនុ​តំបន់​ គឺជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​ជីវចម្រុះ​ ដោយ​ព្រៃឈើ​ជាង​ ៩​លាន​ហិ​កតា​ ត្រូវ​បាន​បាត់បង់​ក្នុង​រយៈពេល​ ២​ទស​វត្ស​ចុង​ក្រោយ​នេះ​។​ កត្តា​បង្ក​គ្រោះថ្នាក់​ដល់​ព្រៃឈើ​ និង​ជីវៈចម្រុះ​គឺ​ ការ​ពង្រីក​ដី​កសិកម្ម​។​26​ ដំណាំ​ជីវ​ឥន្ធនៈ​មួយ​ចំនួន​ដូច​ជា​ ដំឡូង​មី​ និង​អំពៅ​ គឺជា​ដំណាំ​ចំណីអាហារ​ ហើយ​បើ​បង្វែរ​វា​ទៅ​ផលិតកម្ម​ជីវ​ឥន្ធនៈ​ ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ចំណីអាហារ​ធ្លាក់​ចុះ​ និង​ធ្វើ​ឱ្យ​តម្លៃ​ស្បៀងអាហារ​ឡើង​ខ្ពស់​។​27

ទាក់ទងនឹងដំណាំ​ជីវ​ឥន្ធនៈ

ឯកសារយោង

  1. 1. Kocar,​ Gunnur​ and​ Nilgun​ Civas,​ “​ទិដ្ឋភាព​ទូទៅ​នៃ​ជីវ​ឥន្ធនៈ​ពី​ដំណាំ​ថាមពល​៖​ ស្ថានភាព​បច្ចុប្បន្ន​ និង​អនាគត​នា​ពេល​អនាគត​”​ កាពិ​និត្យ​ឡើង​វិញ​នៃ​ថាមពល​កកើត​ឡើង​វិញ​ប្រកបដោយ​វ​និរន្តរភាព​ ២៨,​ (២០១៣):៩០០-៩១៦​។​
  2. 2. Ung,​ Luyna,​ Hay​ Sovuthea,​ and​ Sopiak​ Siek,​ “​ប្រទេស​កម្ពុជា​៖​ ឋានៈ​ និង​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ​ជីវ​ឥន្ធនៈ​ និង​ថាមពល​កកើត​ឡើង​វិញ​នៅ​ជនបទ​,”​ កម្មវិធី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មហា​អនុ​តំបន់​មេគង្គ​,​ ឆ្នាំ​២០០៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  3. 3. ​ទិន្នន័យ​ស្ថិតិ​សាជីវកម្ម​របស់​អង្គការ​ស្បៀង​ និង​កសិកម្ម​,​ “​ផលិតកម្ម​៖​ ទិន្នន័យ​ដំណាំ​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  4. 4. Williamson,​ Andrew.​ “​ជីវ​ឥន្ធនៈ​៖​ ជា​ដំណោះស្រាយ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា​?”​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​កម្ពុជា​,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  5. 5. ​ទីភ្នាក់ងារ​ថាមពល​កកើត​ឡើង​វិញ​អន្តរជាតិ​,​ “​ព័ត៌មាន​ថាមពល​៖​ ប្រទេស​កម្ពុជា​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  6. 6. Williamson,​ Andrew.​ “​ជីវ​ឥន្ធនៈ​៖​ ​ដំណោះស្រាយ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា​?”​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​កម្ពុជា​,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  7. 7. Ung,​ Luyna,​ Hay​ Sovuthea,​ and​ Sopiak​ Siek,​ "​ប្រទេស​កម្ពុជា​៖​ ឋានៈ​ និង​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ​ជីវ​ឥន្ធនៈ​ និង​ថាមពល​កកើត​ឡើង​វិញ​នៅ​ជនបទ​,"​ កម្មវិធី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មហា​អនុ​តំបន់​មេគង្គ​,​ ឆ្នាំ​២០០៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  8. 8. Ellis,​ Karen,​ Jodie​ Keane,​ Alberto​ Lemma,​ and​ Lonn​ Pichdara,​ "​ការ​ប្រកួតប្រជែង​កាបូន​ទាប​នៅ​កម្ពុជា​,"​ អូ​ ឌី​ អាយ​,​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  9. 9. Nwigwe,​ C.​ and​ Emerga​ T.T.,​ "​ការ​បង្កើត​អគ្គិសនី​ខ្នាត​តូច​ពី​ជីវម៉ាស​,"​ ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ស្តង់ដារ​និង​ការ​សរសេរ​តែងសេចក្តី​,​ លេខ​ ២​ (២០១៤):​ ២៨៧-៣០៦។
  10. 10. Hought,​ Joy​ et​ al.,​ “​ជីវ​ឥន្ធនៈ​ ការ​ផ្លាស់​ប្តូរ​ការ​ប្រើប្រាស់​ដី​ និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​កសិករ​ខ្នាត​តូច​៖​ ករណី​សិក្សា​ក្នុងស្រុក​បន្ទាយឆ្មារ​ ប្រទេស​កម្ពុជា​,"​ ភូមិសាស្ត្រ​អនុវត្ត​ ៣២,​ លេខ​ ២​ (២០១២):​ ៥២៥-៥៣២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  11. 11. Howeler,​ Reinhardt,​ NeBambi​ Lutaladio​ និង​ Graeme​ Thomas,​ “​សង្គ្រោះ​ និង​ដាំ​ដុះ​៖​ ដំឡូង​មី​,"​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​,​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  12. 12. ​ហ៊ឹ​ន​ ពិសី​,​ "​តម្លៃ​ដំឡូង​មី​នៅ​តែ​ថេរ​ដដែល​,"​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  13. 13. ​ម៉ុង​ ឬ​ទ្ធី​ គ្រុប​,​ "​ក្រុមហ៊ុន​ប្រេងដូង​ ម៉ុង​ ឫ​ទ្ធី​ វិនិយោគ​នៅ​កម្ពុជា​,"​ ឆ្នាំ​២០១៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  14. 14. ​ធនាគារអភិវឌ្ឍន៍អាស៊ី​,​ "​ការ​វាយតម្លៃ​វិស័យ​ថាមពល​ យុទ្ធសាស្ត្រ​ និង​ផែនទី​បង្ហាញផ្លូវ​នៅ​កម្ពុជា​,"​ ខែធ្នូ​ ឆ្នាំ​២០១៨,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  15. 15. Tharakan,​ Pradeep​ et​ al.,​ "​ជីវ​ឥន្ធនៈ​នៅ​នៅ​មហា​តំបន់​ទន្លេមេគង្គ​៖​ ថាមពល​គ្រប់គ្រាន់​ សន្តិសុខ​ស្បៀង​ និង​ការ​គ្រប់គ្រង​បរិស្ថាន​,"​ កម្រង​ឯកសារ​ធ្វើការ​នៅ​អាស៊ី​អាគ្នេយ៍​ធនាគារអភិវឌ្ឍន៍អាស៊ី​,​ ខែមករា​ ឆ្នាំ​២០១២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  16. 16. ​រ៉ា​ន់​ រើ​យ​,​ “​រោងចក្រ​ដូងប្រេង​ថ្មី​តម្លៃ​ ១៦​លាន​ដុល្លារ​,"​ ភ្នំពេញ​ប៉ុ​ស្តិ៍​,​ ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  17. 17. ​ហ៊ី​ន​ ពិសី​,​ "​នាយក​ប្រតិបត្តិ​៖​ ប្រេងដូង​រហូត​ដល់​ ៣០០.០០០​ តោន​អាច​ធ្វើ​ទៅ​បាន​នៅ​ឆ្នាំ​នេះ​,"​ ភ្នំពេញ​ប៉ុ​ស្តិ៍​,​ ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  18. 18. Magha​ Sapp,​ "​ចិន​នឹង​វិនិយោគ​ ១០០.០០០​ តោន​ក្នុង​មួយ​ឆ្នាំ​លើ​គម្រោង​អេតាណុល​ដំឡូង​មី​នៅ​កម្ពុជា​,"​ The​ Digest,​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  19. 19. ​ងួ​ន​ សុវណ្ណ​,​ "​ក្រុមហ៊ុន​ អិ​ម​ អេស​ ជីវៈថាមពល​ មិន​បាន​បំពេញ​តាម​គោលដៅ​នាំ​ចេញ​ក្នុង​ឆ្នាំ​ដំបូង​ឡើយ​,"​ ភ្នំពេញ​ប៉ុ​ស្តិ៍​,​ ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  20. 20. ​ចាន់​ មុ​យ​ហុង​,​ “​ការ​សិក្សា​រោងចក្រ​ប្រេងឥន្ធនៈ​ដំឡូង​មី​មាន​រយៈពេល​មួយ​ឆ្នាំ​ហើយ​,"​ ភ្នំពេញ​ប៉ុ​ស្តិ៍​,​ ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៤,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  21. 21. Ung,​ Luyna,​ Hay​ Sovuthea,​ and​ Sopiak​ Siek,​ "​ប្រទេស​កម្ពុជា​៖​ ឋានៈ​ និង​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ​ជីវ​ឥន្ធនៈ​ និង​ថាមពល​កកើត​ឡើង​វិញ​នៅ​ជនបទ​,"​ កម្មវិធី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មហា​អនុ​តំបន់​មេគង្គ​,​ ឆ្នាំ​២០០៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  22. 22. Z រាជរដ្ឋាភិបាលកម្ពុជា, "​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨,"​ ឆ្នាំ​២០១៤,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  23. 23. Tharakan,​ Pradeep​ et​ al.,​ "​ជីវ​ឥន្ធនៈ​នៅ​នៅ​មហា​តំបន់​ទន្លេមេគង្គ​៖​ ថាមពល​គ្រប់គ្រាន់​ សន្តិសុខ​ស្បៀង​ និង​ការ​គ្រប់គ្រង​បរិស្ថាន​,"​ កម្រង​ឯកសារ​ធ្វើការ​នៅ​អាស៊ី​អាគ្នេយ៍​ធនាគារអភិវឌ្ឍន៍អាស៊ី​,​ ខែមករា​ ឆ្នាំ​២០១២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  24. 24. Ung,​ Luyna,​ Hay​ Sovuthea,​ and​ Sopiak​ Siek,​ "​ប្រទេស​កម្ពុជា​៖​ ឋានៈ​ និង​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ​ជីវ​ឥន្ធនៈ​ និង​ថាមពល​កកើត​ឡើង​វិញ​នៅ​ជនបទ​,"​ កម្មវិធី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មហា​អនុ​តំបន់​មេគង្គ​,​ ឆ្នាំ​២០០៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  25. 25. Kate​ Hodal,​ “​ស្ករស​របស់​ប្រទេស​កម្ពុជា​ធ្វើ​ឱ្យ​កសិករ​មាន​អារម្មណ៍​ល្វីង​ជូរ​ចត់​នឹង​ការ​ដណ្តើម​យក​ដីធ្លី​,"​ ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  26. 26. Tharakan,​ Pradeep​ et​ al.,​ "​ជីវ​ឥន្ធនៈ​នៅ​នៅ​មហា​តំបន់​ទន្លេមេគង្គ​៖​ ថាមពល​គ្រប់គ្រាន់​ សន្តិសុខ​ស្បៀង​ និង​ការ​គ្រប់គ្រង​បរិស្ថាន​,"​ កម្រង​ឯកសារ​ធ្វើការ​នៅ​អាស៊ី​អាគ្នេយ៍​ធនាគារអភិវឌ្ឍន៍អាស៊ី​,​ ខែមករា​ ឆ្នាំ​២០១២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  27. 27. Hought,​ Joy​ et​ al.,​ “​ជីវ​ឥន្ធនៈ​ ការ​ផ្លាស់​ប្តូរ​ការ​ប្រើប្រាស់​ដីធ្លី​ និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​កសិករ​ខ្នាត​តូច​៖​ ករណី​សិក្សា​មួយ​មក​ពី​បន្ទាយឆ្មារ​ ប្រទេស​កម្ពុជា​,"​ ភូមិសាស្ត្រ​អនុវត្ត​ ៣២,​ លេខ​ ២​ (២០១២):​ ៥២៥-៥៣២​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

AmU2b
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!