សហគមន៍ព្រៃឈើ

ច្បាប់ស្តីពីព្រៃឈើកម្ពុជា ឆ្នាំ២០០២ ផ្តល់នូវមូលដ្ឋានច្បាប់សម្រាប់សហគមន៍នៅតាមជនបទ សម្រាប់ប្រើប្រាស់ និងជួយគ្រប់គ្រងព្រៃឈើ តាមរយៈការបង្កើតសហគមន៍ព្រៃឈើ។ អនុក្រឹត្យឆ្នាំ២០០៣ ស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើ បានកំណត់ចេញនូវបទបញ្ញាត្តិ សម្រាប់ដំណើរការបង្កើត ការគ្រប់គ្រង និងការប្រើប្រាស់ព្រៃសហគមន៍នៅក្នុងប្រទេសកម្ពុជា។

សមាជិកសហគមន៍ អាចប្រមូលឈើ រុក្ខជាតិ សត្វ និងអនុផលព្រៃឈើដទៃទៀត (NTFP) ទៅតាមរដូវកាល រាប់បញ្ជូលទាំង សំភារៈសំណង់ និងអាហារ។

Wild honey harvested in a community forest. Photograph: David Hindley

ឃ្មុំព្រៃប្រមូលបាននៅក្នុងសហគមន៍ព្រៃឈើ។ រូបភាព ថតដោយ ODC, តុលា ២០១៤។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានយុត្តាធិការជាទូទៅ លើការគ្រប់គ្រងសហគមន៍ព្រៃឈើ។

សហគមន៍ព្រៃឈើ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ1 មានន័យថា ដីសហគមន៍នេះ មិនអាចលក់ ឬ ផ្តល់អាជ្ញាប័ណ្ណជាដីសម្បទានសេដ្ឋកិច្ច (ELCs) បានជាដាច់ខាត។ រដ្ឋបាលព្រៃឈើ មានសិទ្ធិកំណត់ព្រំប្រទល់សហគមន៍ព្រៃឈើ។

សហគមន៍មូលដ្ឋាន អាចដាក់សំណើរទៅរដ្ឋបាលព្រៃឈើ ដើម្បីសុំឱ្យទទួលស្គាល់សហគមន៍ព្រៃឈើ។2 យោងតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើ (សហគមន៍មូលដ្ឋានដែល រស់នៅពឹងអាស្រ័យលើព្រៃសហគមន៍) គឺជាសហគមន៍មួយដែលបានផ្ដួចផ្ដើមបង្កើតក្រុមការងារស្ម័គ្រចិត្តមួយ ដោយផ្អែកលើការព្រមព្រៀងស្តីពីសហគមន៍ព្រៃឈើ ក្នុងការធ្វើសកម្មភាពអភិវឌ្ឍន៍នានា និងប្រើប្រាស់ធនធានព្រៃឈើ នៅក្នុងសហគមន៍ប្រកបដោយនិរន្តរភាព។

អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ ព្រមទាំងស្ថាប័នអ្នកផ្តល់ជំនួយ ជាញឹកញាប់ បានផ្តួចផ្តើម ឬ លើកកំពស់អំពីសហគមន៍ព្រៃឈើ។3

សំណុំទិន្នន័យរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ បង្ហាញអំពីសហគមន៍ព្រៃឈើចំនួនប្រមាណ ៣៣៧។ សហគមន៍ព្រៃ​ឈើនីមួយៗ មានទំហំលាតសន្ធឹងខុសៗគ្នា ដែលសហគមន៍ខ្លះតិចជាង ១០ ហិកតា ហើយមានសហគមន៍ព្រៃឈើមួយនោះ គឺមានទំហំជាង ៥០០០ ហិកតា ឯណោះ។

ឈើ និងអនុផលព្រៃឈើ ដែលប្រមូលបាន មានដូចជា អាហារ ចំណីសត្វ ជ័រចុង ឱសថ និងសំភារៈសាងសង់ សត្វ និង អនុផលដែលបានមកពីសត្វ សម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ និងធ្វើការលក់ដូរនៅក្នុងតំបន់។ យោងតាមការសិក្សាមួយ បានរកឃើញថា អនុផលជ័រទឹក គឺជាប្រភពប្រាក់ចំណូលដ៏សំខាន់បំផុត ដែលបានមកពីសហគមន៍ព្រៃឈើ បន្ទាប់មកទៀតគឺ ទឹកឃ្មុំ និង ក្រមួនឃ្មុំ និងសត្វមានជីវិតដទៃទៀត។4

យោងតាមការសិក្សាមួយផ្សេងទៀតស្តីពីសហគមន៍ព្រៃឈើ នៅក្នុងប្រទេសមួយចំនួនប្រចាំតំបន់អាស៊ីអាគ្នេយ៍5 បានរកឃើញថា សហគមន៍ព្រៃឈើ មានសក្តានុពលក្នុងការដើរតួនាទីដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែដើម្បីឱ្យមានប្រសិទ្ធិភាពត្រូវ៖

  • ត្រួតពិនិត្យគ្រប់គ្រងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងអំពើពុករលួយក្នុងវិស័យព្រៃឈើ
  • ផ្លាស់ប្តូរតំបន់សហគមន៍ព្រៃឈើ ទៅកាន់កន្លែងណាដែលមានព្រៃឈើច្រើនហូរហៀរ
  • ត្រូវបង្កើនប្រាក់ចំណូលដែលបានមកពីព្រៃឈើ តាមរយៈការទទួលបានសិទ្ធិពេញលេញ ការកាន់កាប់ និងការបែងចែកផលប្រយោជន៍ និងការលប់ចោលបទប្បញ្ញត្តិប្រឆាំងនឹងជនក្រីក្រ។

គម្រោងរ៉េដបូក

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមគម្រោងសាកល្បងមួយ​ដែលមានឈ្មោះថា រ៉េដបូក នៅក្នុងសហគមន៍ព្រៃឈើមួយ នៅខេត្តឧត្តរមានជ័យ កាលពីខែឧសភា ឆ្នាំ២០០៨។ រ៉េដបូក មានន័យថា ការកាត់បន្ថយការបំភាយឧស្ម័នពីការបាត់បង់ព្រៃឈើ និងការរេចរិលព្រៃឈើ  ។ គម្រោងរ៉េដបូក គឺជាគម្រោងដែលមានលក្ខណៈជាសកល អនុវត្តការងារដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីការកាប់បំផ្លាញព្រៃឈើ និងដើម្បីលើកកម្ពស់ការគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្តរភាព។ ជាអកុសល គម្រោងនេះ មានផលប៉ះពាល់ជាអវិជ្ជមានបឋមមួយចំនួន ទៅលើជនជាតិដើមភាគតិច និងអ្នកស្រុកដែលពឹងអាស្រ័យលើព្រៃឈើ6 ប៉ុន្តែមានការចាត់វិធានការមួយចំនួន ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះ។

បានធ្វើបច្ចុប្បន្នភាព៖ ២២ កញ្ញា ២០១៥

ទាក់ទងនឹងសហគមន៍ព្រៃឈើ

ឯកសារយោង

  1. 1. អនុក្រឹត្យស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើ ឆ្នាំ២០០៣, មាត្រា ៣។
  2. 2. អនុក្រឹត្យស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើ ឆ្នាំ២០០៣, មាត្រា ៦។
  3. 3. “សហគមន៍ព្រៃឈើនៅកម្ពុជា”, លី ជូបៀង និង ឡៅ សេដ្ឋាផល, កិច្ចដំណើរការនីតិវិធីសម្រាប់សិក្ខាសាលាថ្នាក់តំបន់ស្តីពីព្រៃឈើសម្រាប់ការកាត់បន្ថយភាពក្រីក្រ, FAO.
  4. 4. “ការវាយតំលៃអនុផលព្រៃឈើនៅក្នុងសហគមន៍ព្រៃឈើភ្នំកុក”, សុផាណារិទ្ធ គឹម, នភាល៍ សាសាគិ, ម៉ាសៅ គូអ៊ិគិ, AEJ (2008) 6: 345-354
  5. 5. “ការកាត់បន្ថយភាពក្រីក្រតាមរយៈសហគមន៍ព្រៃឈើនៅប្រទេសកម្ពុជា ឡាវនិងវៀតណាម៖ ការវាយតំលៃសក្តានុពល “, William D. Sunderlin, គោលនយោបាយ និងសេដ្ឋកិច្ចព្រៃឈើ, Volum 8, Issue 4, មិថុនា ២០០៦, ទំព័រ ៣៨៦-៣៩៦
  6. 6. “គម្រោងឃ្លាំមើលគោលនយោបាយរ៉េដបូក.” ដកស្រង់ ២៣ មេសា ២០១៥. http://www.ngoforum.org.kh/index.php/en/redd-policy-monitoring-project
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4JUxB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!