ការរុករកត្បូងថ្ម

ការរុករករ៉ែហ្សីកខននៅខេត្តរតនគិរី ថតដោយក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ។

ការរុករករ៉ែហ្សីកខននៅខេត្តរតនគិរី រូបថត ដោយក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ កាលពីខែកញ្ញា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0

មិន​មានការ​រុករក​ត្បូង​ ជា​លក្ខណៈ​ឧស្សាហកម្ម​ខ្នាត​ធំ​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក៏​មាន​កម្មករ​ត្បូង​អចិន្ត្រៃយ៍​តិចតួច​ផង​ដែរ​។​ ប្រជាជន​ភាគច្រើន​ ធ្វើ​ជា​កម្មករ​ត្បូង​ខណៈ​ពេលធ្វើការ​ងារ​ផ្សេង​ទៀត–​ដែលជា​ទូទៅ ​ជា​ការងារ​កសិដ្ឋាន–ហើយ​​ពួក​គេភាគច្រើន​ធ្វើការ​រ៉ុករក​ត្បូង​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​។​ អ្នក​ប្រកប​របរ​រ៉ុករក​ត្បូង​ជា​ញឹកញយ​មាន​ជីវភាព​ក្រីក្រ​។​ ប្រតិបត្តិការ​ជា​ទូទៅ​មាន​សភាព​ក្រៅផ្លូវការ​។​ ត្បូង​ជា​ច្រើន​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ឈ្មួញ​មក​ពី​ប្រទេស​ថៃ ​ឬ​ប្រទេសវៀតណាម​។​ មិន​មាន​ស្ថិតិ​អាច​ទុកចិត្ត​បាន​ណាមួយស្តី​អំពី​តម្លៃ​ ឬ​បរិមាណ​នៃ​ត្បូង​ ដែល​ត្រូវ​បាន​រ៉ុករក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​នីមួយៗនោះ​ទេ​។​

មានរ៉ែត្បូងជាច្រើនប្រភេទ ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា។ ប្រភេទត្បូងដែលមានតម្លៃបំផុត គឺត្បូងទទឹម និង កណ្តៀង។​ទន្ទឹមនឹងនេះ​ មានត្បូងពណ៌បៃតង ត្បូងអាហ្វីម៉ាទ្រីន ត្បូងជម្ពូ​រ័​ត្ន​ ត្បូង​ពណ៌​លឿង​ ត្បូង​តូ​ប៉េ​ស​ ត្បូង​គុ​ជ​ក្រហម​   ថ្ម​ក្រានីត ហ្សី​ក​ខន​ និង​ត្បូងឬថ្ម​ប្រភេទ​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​។​មិន​មាន​ ត្បូង​ពេជ្រ​ឬ​ត្បូង​មរកត​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។​ មានការ​រ៉ុករក​ត្បូង​កណ្តៀង ​និង​ត្បូង​ទទឹម​នៅប៉ៃលិន​យ៉ាងច្រើន​លើសលុប​ក្នុង​ ទសវត្សរ៍​ឆ្នាំ​ ១៩៧០​ នេះជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​ត្បូង​ធំៗ​នៅ​សេសសល់​ក្នុង​ចំនួន​តិចតួច​មកទល់​នឹង​ពេល​សព្វថ្ងៃ​។1 ​តំបន់​សំខាន់ៗ​សម្រាប់​ការ​រុករក​ត្បូង​ថ្ម​មាននៅ​ខេត្ត​ប៉ៃលិន​ (​ត្បូង​ទទឹម​និង​ត្បូង​កណ្តៀង​)​ ខេត្តរតនៈគីរី​ (​ត្បូង​ហ្សី​ក​ខន​) ​ខេត្តតាកែវ​ (​ត្បូង​តូ​ប៉េ​ស​ រ៉ែ​ត្បូង​ខៀវ​ ត្បូង​អា​ហ្វា​ម៉ា​ទ្រី​ន​)​ ខេត្តកំពង់ធំ ​(​ត្បូង​ជម្ពូ​រ័​ត្ន​)​ ខេត្តព្រះវិហារ​ (​ត្បូង​កណ្តៀង​)​ និង​ខេត្ត​មណ្ឌល​គី​រី​ (​ត្បូង​ព័​ណ​ស្លែ​)។​ ត្បូង​ថ្ម​ក្នុង​បរិមាណ​ច្រើន​ដែល​ដាក់​លក់​ក្នុង​ទីផ្សារ​កម្ពុជា​ត្រូវ​បាន​នាំ​ចូល​ ដែល​ភាគច្រើន​មក​ពី​ប្រទេស​ថៃ​ ឥណ្ឌា​ មី​យ៉ា​ន់​ម៉ា​ និង​ប្រទេស​ខាង​ទ្វីបអាហ្វ្រិក​។​

​ច្បាប់​ស្តី​ពី​ការ​រុករក​រ៉ែ​

ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ប្រើប្រាស់ធនធាន​រ៉ែ​ (“​ច្បាប់​ស្តី​ពី​ការ​រ៉ុករក​រ៉ែ​ ”)​ បាន​បញ្ជាក់​ថា​ ធនធាន​រ៉ែ​ទាំងអស់ ​គឺជា​សម្បត្តិ​រដ្ឋ​។​2 មានអាជ្ញាប័ណ្ណ​រ៉ុករក​រ៉ែ​សរុបចំនួន៦ប្រភេទ​​នៅ​ក្រោម​ ច្បាប់​រុករក​រ៉ែ​នៅ​កម្ពុជា​ ហើយ​១ប្រភេទ​ក្នុង​ចំនោម​នោះ​ គឺជា​អាជ្ញាប័ណ្ណ​រុករក​ត្បូង​ថ្ម​។​ការ​ធ្វើ​ប្រតិបត្តិការ​រុករក​រ៉ែ​បែប​ឧស្សាហកម្ម​ដោយ​គ្មាន​ អាជ្ញាប័ណ្ណជាអំពើខុសច្បាប់​ ហើយ​ទ​ង្វើ​នេះ​អាច​ទទួល​រង​ការ​ផ្តន្ទាទោស​ដោយការ​ផាកពិន័យ​ឬ​ជាប់ពន្ធនាគារ​។​

លោក ​ហ៊ុន ​ប៊ុ​ន​ថន​ ប្រធាន​ការិយាល័យ​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​ នៅ​ខេត្តរតនគិរី​ ​​បានរាយការណ៍ថា​ ពលរដ្ឋ​ដែល​មានកម្ម​សិទ្ធិ​ដីធ្លី​មាន​សិទ្ធិ​ក្នុង​ការ​ជីកអណ្តូងរ៉ែ​រហូត​ដល់​ជម្រៅ​៥​ម៉ែត្រ​នៅ​លើ​ដី​របស់​ខ្លួន​។​ បើ​អណ្តូង​ជីកជ្រៅ​ជាង​ការ​កំណត់​នេះ​ នឹងតម្រូវ​ឱ្យ​មានច្បាប់​អនុញ្ញាត្តិ​ជា​កំហិត​។​3

​ការ​រ៉ុករក​រ៉ែ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​គឺជា​ រឿង​ធម្មតា​ណាស់​។​4​អ្នកសម្របសម្រួលឱ្យ​អង្គការ​អា​ដ​ហុ​កម្នា​ក់បាន​រាយការណ៍​ថា​ មាន​អណ្តូង​រាប់​ពាន់​ដែល​មាន​ជម្រៅ​ ១០ម៉ែត្រ​នៅ​ក្នុងស្រុក​បរ​កែវ​ ​ខេត្តរតនគិរី​។​ អ្នកស្រុក​ដែល​ត្រូវ​បាន​ជួល​ឱ្យធ្វើ​ការ​ជីក ​និង​ស្វែងរក​រ៉ែ​ត្បូង​ហ្សី​កខន​បាន​រាយការណ៍​ថា​ ការ​ជីក​ក្នុង​មួយ​ថ្ងៃ​អាច​ឱ្យ​ពួក​គេ​អាចរក​ប្រាក់​ចំណូល​បាន​ពី​ ៥,០០០-១០​,០០០​រៀល​ (​ប្រមាណ​១.២៥-២.៥០​ដុល្លារ​)​ ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​រក​ឃើញ​ត្បូង​ល្អ​ នោះ​ពួក​គេ​អាច​ទទួល​បាន​ប្រាក់​ជាង​  ៣០​,០០០​ រៀល​ឬ​ ៧.៥០​ដុល្លារ​ ។​5 ​ការ​រុករក​រ៉ែ​ប្រភេទ​នេះ​ប្រឈម​នឹង​ គ្រោះថ្នាក់​ ហើយ​កម្មករ​អាច​នឹង​ស្លាប់​នៅ​ពេល​អណ្តូង​ដែល​ពួក​គេ​កំពុង​ជីក​បាក់ស្រុត​។​ ភាគច្រើន​នៃ​ការ​រុករក​រ៉ែ​ប្រភេទ​នេះ​ ត្រូវ​បាន​អនុវត្ត​ដោយ​ជនជាតិ​ដើមភាគតិច​នៅ​បរ​កែវ​ និង​មាន​បុរស​ជនជាតិ​ដើម​ភាគតិច​ទំពួន​ម្នាក់​បាន​ស្លាប់​ខណៈ​ពេល​រុករករ៉ែ​ កាលពី​ក្នុង​ខែកក្កដា​ ឆ្នាំ២០១៤​។6

ធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. ហ៊ុ​ល​ រស្មី​,​ ‘​ជីវិត​រស់នៅ​យ៉ាង​លំបាក​លើ​លាន​រ៉ែ​ត្បូង​ប៉ៃលិន​’,​ ការ​សែត​ដឺ​ខេ​ម​បូ​ឌា​ដេ​លី​,​ ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៤​។​ https://www.cambodiadaily.com/archives/scraping-out-a-living-in-pailins-spent-gem-mines-61043/
  2. 2. ​ច្បាប់​គ្រប់គ្រង​និង​ប្រើប្រាស់​ធនធាន​រ៉ែ​,​ មាត្រា​ទី​២.
  3. 3. ​សេន​ ដេ​វីត​,​ ‘​ឈ្មួញ​ទិញ​ត្បូង​ប្រាប់​ឱ្យ​ឈប់​រក​ត្បូង​ទៅ​’,​ ការ​សែត​ភ្នំពេញ​បុ​ស្តិ៍​,​ ថ្ងៃ​ទី​២៤​ ខែ​វិ​ច្ជិ​ការ​ ឆ្នាំ​២០១៤​។​
  4. 4. ​សេន​ ដេ​វីត​,​ដូច​ខាង​ដើម​
  5. 5. ​សេន​ ដេ​វីត​,​ដូច​ខាង​ដើម​
  6. 6. គុត​ សុ​ភក្ត្រ​ចរិយា​,​ ‘​ពាណិជ្ជកម្ម​ដោយ​ប្រថុយប្រថាន​៖​កម្មករ​ត្បូង​ត្រូវ​បាន​ សម្លាប់​បន្ទាប់​ពី​ការ​រក​ត្បូង​អស់​រយៈពេល​ច្រើន​ថ្ងៃ​’,​ ការ​សែត​ភ្នំពេញ​បុ​ស្តិ៍​,​ ថ្ងៃ​ទី​៣០​ ខែកក្កដា​ឆ្នាំ​២០១៤​ http://www.phnompenhpost.com/national/risky-business-gem-miner-killed-after-day-farming
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

efmfd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!