ហេដ្ឋារចនាសម្ព័ន្ធ

A national road in Cambodia. Photo by Pat Scullion, taken on 2 April 2010 under CC BY-NC-ND 2.0

ផ្លូវជាតិមួយខ្សែនៅប្រទេសកម្ពុជា។ រូបភាព ថតដោយ ផេត ស្យូលៀន កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ  CC BY-NC-ND 2.0

ហេដ្ឋារចនាសម្ព័ន្ធ​ បរិយាយ​អំពី​ទ្រព្យ​បង្កើត​ឡើង​ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​មួយ​ ដំណើរការ​ ដូច​ជា​ផ្លូវថ្នល់​ ផ្លូវដែក​ កំពង់​ផែ​ ព្រ​លាន​យន្តហោះ​ ប្រព័ន្ធ​គមនាគមន៍​ អគ្គិសនី​ និង​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​។​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០១៤-២០១៨​ របស់​ក្រសួងផែនការ​ គូសបញ្ជាក់​ពី​ទ្រព្យ​ និង​យុទ្ធសាស្ត្រ​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​ របស់​ប្រទេស​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​។​ 1​ (​សេចក្តី​ព្រាង​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​ ២០១៩-២០២៣​ ត្រូវ​បាន​ចេញផ្សាយ​ ខណៈ​ពេល​ដែល​កំណែ​ចុង​ក្រោយបង្អស់​នៅ​ខែមេសា​ ឆ្នាំ​ ២០១៩​ នៅ​មិន​ទាន់​បោះពុម្ពផ្សាយ​នៅឡើយ​)​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ មាន​ភារកិច្ច​អនុវត្តន៍​គោលនយោបាយ​ជាតិ​ ដែល​គ្របដណ្តប់​លើ​ការ​សាងសង់​ក្នុង​ការងារ​សាធារណការ​ ដូច​ជា​ ផ្លូវថ្នល់​ ស្ពាន​ កំពង់​ផែ​ ផ្លូវដែក​ និង​ផ្លូវទឹក​។​

ខណៈ​ពេល​ដែល​សង្គ្រាម​រាប់​សិប​ឆ្នាំ​ និង​ភាព​វិក​វរ​ដែល​កើតឡើង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ២០០០​ បាន​នាំ​មក​នូវ​ការ​ខូចខាត​សន្ធឹកសន្ធាប់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​ យ៉ាងណាមិញ​ការ​ស្ដារ​ឡើង​វិញ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ នៅ​ក្នុង​ករណី​ខ្លះ​ ការ​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ពី​មុន​នៅ​សេសសល់​ក៏​អាច​ជា​គុណសម្បត្តិ​មួយ​ដែរ​ ព្រោះថា​ប្រទេស​កម្ពុជា​អាច​លោត​ផ្លោះ​ពី​បច្ចេកវិទ្យា​ចាស់ៗ​ទាំងនោះ​។​ ដូច​ប្រសាសន៍​របស់​លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​បាន​ថ្លែង​ថា​ “​ខុស​ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ជ​ភាគច្រើន​ កង្វះខាត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​បាន​ធ្វើ​អោយ​ប្រទេស​កម្ពុជា​កាន់តែ​ងាយស្រួល​ ក្នុង​ការ​ទទួលយក​លទ្ធភាព​បច្ចេកវិទ្យា​ថ្មីៗ​ចុង​ក្រោយ​ដោយ​គ្មាន​អ្វី​ជា​ឧបសគ្គ​នោះ​ទេ​។​”​ 2

​ផ្លូវថ្នល់​

​ប្រវែង​ផ្លូវ​សរុប​នៅ​កម្ពុជា​ មាន​ ៤៧,២៦៣​ គីឡូម៉ែត្រ​ ក្នុង​នោះ​ ៧៤%​ ជា​ផ្លូវ​ខេត្ត​នៅ​ទី​ជនបទ​។​ គិត​មក​ត្រឹម​ ឆ្នាំ​២០១៣​ ផ្លូវជាតិ​និង​ផ្លូវ​ខេត្ត​ ប្រវែង​ ១២,២៣៩​ គីឡូម៉ែត្រ​ ត្រូវ​បាន​ត្រួសត្រាយ​។​3​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ បង្ហាញ​ពី​ផែនការ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​កែ​លម្អ​ និង​ជួសជុល​ផ្លូវ​ជនបទ​បន្ថែម​ ប្រមាណ​ជា​ ៥,១៥០​ គីឡូ​ ម៉ែត្រ​ នៅ​ត្រឹម​ឆ្នាំ​២០១៨​។​

​បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​មិន​មាន​ផ្លូវ​ល្បឿន​លឿន​ទេ​។​ យ៉ាងណាមិញ​ ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ដែល​នឹង​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ព្រះ​សីហ​នុ​ត្រូវ​បាន​គ្រោងទុក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ជាមួយ​គ្នា​នឹង​គម្រោង​មួយ​ដែល​មានការ​គាំទ្រ​ពី​ប្រទេស​កូរ៉េ​ ដែល​បាន​ប្រកាស​កាលពី​ក្នុង​ឆ្នាំ​២០១៥​។​ 4​ គម្រោង​នេះ​មិន​បាន​ចេញ​ជា​លទ្ធផល​អ្វី​នោះ​ទេ​។​ នៅ​ក្នុង​ខែ​មិ​នា​ ឆ្នាំ​២០១៩​ គម្រោង​មួយ​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​ត្រូវ​បាន​ប្រកាស​ ធ្វើ​ឡើង​ក្រោម​ទម្រង់​កិច្ចសន្យា​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ​ ដែល​ម្ចាស់​គម្រោង​នឹង​ត្រូវ​តែ​ប្រគល់​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ទៅ​តាម​លក្ខខណ្ឌ​។​ 5​ ផ្លូវ​ល្បឿន​លឿន​ដែល​មាន​បួន​ទ្រូងផ្លូវ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​នឹង​ត្រូវ​ចំនាយ​ថវិកា​ប្រមាណ​ ១,៩​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ 6​ ក្រុមហ៊ុន​ China​ Road​ and​ Bridge​ Corporation​ (CRBC)​ គឺជា​ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​សាងសង់​គម្រោង​មួយ​នេះ​។​7​ ការ​ទិញ​ដី​ដែល​ត្រូវការ​សម្រាប់​ស្ថាបនា​ផ្លូវ​មួយ​នេះ​កំពុង​នៅ​បន្ត​ធ្វើ​នៅឡើយ​នៅ​ខែ​មិ​នា​ ឆ្នាំ​២០១៩​។​ 8

​អ្នកនាំពាក្យ​នៅ​ក្នុង​សន្និសីទ​មួយ​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៧​ ដែល​ស្តី​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ភាព​ធន់​បាន​រៀបរាប់​ពី​ឧបសគ្គ​នានា​ទាក់ទង​នឹង​គុណភាព​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​9​ “​ករណី​ភាគច្រើន​ គឺ​ក្រុម​អ្នក​សាងសង់​មិន​មាន​បច្ចេកវិទ្យា​ទំនើប​ ហើយ​ផ្លូវថ្នល់​ជា​ញឹកញាប់​ត្រូវ​បាន​សាងសង់​ដោយ​ក្រុម​កម្មករ​មិន​មាន​វិជ្ជាជីវៈ​ និង​ខ្វះ​ការ​ត្រួតពិនិត្យ​ណែនាំ​។​”​ នៅ​ក្នុង​សន្និសីទ​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ផ្លូវថ្នល់​កម្ពុជា​ ៧០%​ ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ចិន​ ហើយ​ជា​ញឹកញាប់​គេ​ប្រើប្រាស់​វិធីសាស្ត្រ​សាងសង់​ដែល​មាន​តម្លៃ​ទាប​ ដោយ​គ្រាន់តែ​ក្រា​លកំ​ទេស​ថ្ម​ស្តើងៗ​ជាមួយនឹង​កៅស៊ូ​នៅ​ផ្នែក​ខាងលើ​។​

​ផ្លូវដែក​

​ប្រទេស​កម្ពុជា​ មាន​បណ្តាញ​ផ្លូវដែក​សំខាន់ៗ​ ២​ ខ្សែ​ ដែល​បណ្តាញ​ផ្លូវ​នៅ​ភាគ​ខាងជើង​ប្រវែង​ ៣៨៦​គីឡូម៉ែត្រ​ ភ្ជាប់​រាជធានី​ភ្នំពេញ​ ជាមួយនឹង​ទីក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​ថៃ​ តាម​រយៈ​ខេត្តពោធិសាត់​ និង​ខេត្តបាត់ដំបង​ និង​បណ្តាញ​ផ្លូវ​នៅ​ភាគ​ខាងត្បូង​ប្រវែង​ ២៦៦​ គីឡូម៉ែត្រ​ ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះ​សីហ​នុ​។​ ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវដែក​ បាន​កើនឡើង​ខ្ពស់​ នៅ​ឆ្នាំ​១៩៧០10​ ប៉ុន្តែ​ សង្គ្រាមស៊ីវិល​ដែល​ចេះ​តែ​បន្ត​ និង​ការ​មិន​យកចិត្តទុកដាក់​រាប់​ទសវត្សរ៍​ បាន​ធ្វើ​ឱ្យ​ផ្លូវដែក​ស្ថិត​ក្នុង​ស្ថានភាព​ទ្រុឌទ្រោម​។​ សេវា​ផ្លូវដែក​ បាន​ចាប់ផ្តើម​សារ​ជា​ថ្មី​ឡើង​វិញ​ នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ប៉ុន្តែ​សេវា​សម្រាប់​អ្នក​ធ្វើ​ដំណើរ​បាន​បញ្ចប់​ នៅ​ត្រឹម​ឆ្នាំ​២០០៨​។​

នៅ​ឆ្នាំ​២០០៦​ គម្រោង​ស្តារ​ផ្លូវដែក​តម្លៃ​ ១៤៣​លាន​ ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​បាន​ដាក់​សម្ពោធ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ជាមួយនឹង​ការ​គាំទ្រ​ពី​ម្ចាស់​ជំនួយ​ក្រៅប្រទេស​ជា​ច្រើន​។​ គម្រោង​ខ្សែ​ផ្លូវដែក​ភាគ​ខាងត្បូង​ ត្រូវ​បាន​បញ្ចប់​រួចរាល់​ និង​បើក​បម្រើ​សម្រាប់​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ នៅ​ខែសីហា​ ឆ្នាំ​២០១៣​។​11​កាលពីដើម​ឆ្នាំ​ ២០១៦​នេះ​ ខ្សែ​ផ្លូវដែក​ភាគ​ខាងត្បូង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សម្រាប់​ការ​ដឹក​ជញ្ជូន​ប្រេងឥន្ធនៈ​ ធ្យូងថ្ម​ ស៊ីម៉ង់ត៍​ និង​កុងតឺន័រ​សម្រាប់​ដឹក​ជញ្ជូន​តាម​កា​ប៉ា​ល់​ ដោយឡែក​សេវា​សម្រាប់​អ្នកដំណើរ​ ត្រូវ​បាន​ប្រកាស​ឱ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​តែ​មួយ​។​ 12

​យ៉ាងនេះ​ក្តី​ បញ្ហា​តាំងទី​លំនៅ​ 13​ ការ​ប្រឈម​នឹង​ការ​ចំណាយ​លើស​ ទឹកជំនន់​ និង​បញ្ហា​គុណភាព​សំណង់​ បាន​បណ្តាល​ឱ្យ​គម្រោង​ផ្លូវដែក​ភាគ​ខាងជើង​ត្រូវ​ពន្យារ​។​ នៅ​ក្នុង​ខែកក្កដា​ ឆ្នាំ​២០១៥​ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ទឹកប្រាក់​បន្ថែមចំនួន​ ៣៣​ លាន​ ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ឱ្យ​ការ​ជួសជុល​ខ្សែ​ផ្លូវដែក​ភាគ​ខាងជើង​អាច​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ​២០១៧​ បន្ទាប់​ពី​ធនាគារ​អ​ភ​វិ​ឌ្ឍ​ន៍​អាស៊ី​ និង​ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​អូស្ត្រាលី​ ដែល​ជា​ដៃគូរ​គម្រោង​ បាន​ច្រានចោល​សំណើសុំ​ផ្តល់​មូលនិធិ​បន្ថែម​។​14

​នៅ​ក្នុង​ខែមេសា​ ឆ្នាំ​២០១៩​ ប្រព័ន្ធ​ផ្លូវដែក​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ ត្រូវ​បាន​ត​ភ្ជាប់​គ្នា​ឡើង​វិញ​នៅ​ក្បែរ​ក្រុង​ប៉ោយ​ប៉ែ​ត​ បន្ទាប់​ពី​ពី​បាន​កាត់​ផ្តាច់​គ្នា​កាលពី​ក្នុង​ឆ្នាំ​ ១៩៧៤​។​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​មាន​វត្ត​មាននៅ​ក្នុង​ពិធី​សម្ពោធ​ និង​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំប្រទល់​តាម​រយៈ​រថភ្លើង​នោះ​ជាមួយ​គ្នា​ផង​ដែរ​។​15

​ក្រុមហ៊ុន​ Royal​ Railway​ ទទួល​បាន​សម្បទាន​ផ្តាច់មុខ​លើ​ប្រតិបត្តិការ​ផ្លូវដែក​នៅ​កម្ពុជា​រយៈពេល​ ៣០​ឆ្នាំ​ ប៉ុន្តែ​នៅ​ខែ​មិ​នា​ ឆ្នាំ​២០១៩​ រដ្ឋាភិបាល​បាន​ដកហូត​សម្បទាន​នោះ​មក​វិញ​។​ 16​ សេវា​នេះ​ត្រូវ​បាន​ដាក់​ដំណើរការ​បណ្តោះអាសន្ន​ដោយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​ រដ្ឋាភិបាល​ជឿ​ថា​ ក្រុមហ៊ុន​មិន​បាន​វិនិយោគ​លើ​ផ្លូវ​រថ​ និង​ឧបករណ៍​ដទៃ​ទៀត​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​នៅ​ក្នុង​ប្រទេស​។​ 17

រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ចេតនា​កសាង​បណ្តាញ​ផ្លូវដែក​បន្ថែម​ទៀត​ ហើយ​ប្រទេស​ថៃ​ ប្រទេស​ជប៉ុន​ និង​ ប្រទេស​ចិន​ បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ ក្នុង​ការ​ធ្វើ​កិច្ចការ​លើ​គម្រោង​ទាំងនេះ​ សំដៅ​ពង្រីក​សេវា​ផ្លូវដែក​ឆ្លងកាត់​តាម​ប្រទេស​កម្ពុជា​។​18

​ផ្លូវទឹក​ និង​កំពង់​ផែ​

​ប្រវែង​ផ្លូវទឹក​នៃ​ប្រទេស​កម្ពុជា​ មាន​ប្រមាណ​ជា​ ១,៧៥០​ គីឡូម៉ែត្រ​ ក្នុង​នោះ​ ៨៥០​គីឡូម៉ែត្រ​ អាច​ធ្វើ​ចរាចរ​បាន​ នៅ​ក្នុង​រដូវប្រាំង​។​ 19

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ គឺជា​ផែ​អន្តរជាតិ​សមុទ្រ​ទឹក​ជ្រៅ​ និង​ជា​កំពង់​ផែពាណិជ្ជកម្ម​តែ​មួយ​គត់​របស់​ប្រទេស​កម្ពុជា​។​ កំពង់​ផែ​នេះ​គ្របដណ្ដប់​នៅ​លើ​ផ្ទៃដី​ ១២៥​ ហិ​កតា​។​ អស់​រយៈពេល​ប្រាំ​ឆ្នាំ​ ពី​២០១៤-២០១៨​ ចំនួន​កុងតឺន័រ​ដែល​ផ្ទុក​នៅ​កំពង់​ផែ​នេះ​បាន​កើន​ឡើងជា​មធ្យម​ ១១​ %​ ក្នុង​មួយ​ឆ្នាំៗ​។​ 20

នៅ​ដើមឆ្នាំ​ ២០១៩​នេះ​ កំពង់​ផែ​មាន​ជម្រៅ​ ១១​ ម៉ែត្រ​ ហើយ​អាច​ផ្ទុក​បាន​ ៤,៥៦០​ កុងតឺន័រ​ យ៉ាងណាមិញ​កំពង់​ផែន​នេះ​ក៏​មាន​ផែនការ​ដើម្បី​បង្កើន​ចំនួន​ផ្ទុក​កុង​ទី​ន័​រ​របស់​ខ្លួន​បន្ថែម​ទៀត​ផង​ដែរ​។​21​ការ​ពង្រីក​នេះ​នឹង​ផ្តល់​នៅ​ចំណត​ថ្មី​មួយទៀត​ ដែល​មាន​ជម្រៅ​រហូត​ដល់​ ១៤,៥​ ម៉ែត្រ​ជាមួយនឹង​ទំហំ​៣៥០​ ម៉ែត្រ​ ដែល​អាច​ទទួល​ផ្ទុក​កា​ប៉ា​ល់​បាន​ជាង​ ៩០%​នៃ​កា​ប៉ា​ល់​ទាំងឡាយ​នៅ​ក្នុង​តំបន់​។​ គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​ ២០២៣​។​ គម្រោង​នេះ​នឹង​ធ្វើ​អោយ​កំពង់​ផែ​ព្រះ​សីហ​នុ​ ក្លាយជា​កំពង់​ផែ​ស្ដង់ដារ​មធ្យម​ជាមួយនឹង​សមត្ថភាព​ផ្ទុក​ច្រើន​ជាង​ ១,២៩​ លាន​ TEUs​ ក្នុង​មួយ​ឆ្នាំ​។​22​ (​នៅ​ចុងឆ្នាំ​ ២០១៨​ សមត្ថភាព​ផ្ទុក​មាន​ទំហំ​ ៥៣៧,១០៧​ TEUs​។​)23
​នៅ​ក្នុង​ឆ្នាំ​ ២០១៨​ ទំហំ​ផ្ទុក​សរុប​នៃ​កំពង់​ផែ​ព្រះ​សី​ហុ​បាន​កើនឡើង​ រហូត​ដល់​ ៥,១​ លាន​តោន​ ស្មើនឹង​កំណើន​ ១៨​ %​ ដែល​ក្នុង​នោះ​ ៣,៨​ លាន​តោន​ជា​ទំហំ​ទំនិញ​នាំ​ចេញ​ ហើយ​ ១,៣​ លាន​តោន​ជា​ទំហំ​ទំនិញ​នាំ​ចូល​។​24

​មានការ​លើក​ឡើង​ថា​ កំពង់​ផែ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ គឺជា​កំពង់​ផែ​មាន​តម្លៃ​សេវា​ថ្លៃ​បំផុត​នៅ​អាស៊ី​។​ 25​នៅ​ក្នុង​ឆ្នាំ​ ២០១៩​ រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា​ ខ្លួន​នឹង​ធ្វើការ​កាត់​បន្ថយ​តម្លៃ​សេវា​ដើម្បី​ឱ្យ​កំពង់​ផែ​ព្រះ​សីហ​នុ​អាច​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​។​ 26

កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​របស់​រដ្ឋ​ នៅ​ស្រុក​កៀនស្វាយ​នៃ​ទឹកដី​ខេត្តកណ្តាល​ ដែល​មាន​ចម្ងាយ​ ៣០​គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ​ គឺជា​កំពង់​ផែ​ធំ​បង្អស់​ទី​២​ របស់​កម្ពុជា​។​ នៅ​ខែមករា​ ឆ្នាំ​២០១៣​ កំពង់​ផែ​ បាន​បើក​ឱ្យ​ដំណើរការ​ ស្ថានីយ​កុងតឺន័រ​ តម្លៃ​២៨​លាន​ ដុល្លារ​អា​មេ​រិ​ក​ ក្រោម​ជំនួយ​ថវិកា​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​។​ ផលិតផល​សម្លៀក​បំពាក់​ និង​កសិកម្ម​ (​ជា​ពិសេស​ស្រូវ​អង្ករ​)​ គឺជា​ទំនិញ​នាំ​ចេញ​ឆ្លងកាត់​កំពង់​ផែ​នេះ​ ខណៈ​ដែល​សម្ភារៈ​សំណង់​ គ្រឿង​ម៉ាស៊ីន​ប្រើ​ក្នុង​វិស័យ​កសិកម្ម​ វត្ថុធាតុដើម​សម្រាប់​ឧ​ស្សហកម្ម​វាយនភ័ណ្ឌ​និង​សម្លៀក​បំពាក់​ និង​ទំនិញប្រើប្រាស់​ គឺជា​ផលិតផល​នាំ​ចូល​សំខាន់ៗ​។​ 27

​ក្នុង​រយៈពេល​ ៥​ឆ្នាំ​ ចាប់ពី​ឆ្នាំ​ ២០១៣​មក​ ចរាចរណ៍​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ភ្នំពេញ​បាន​កើន​ឡើងជា​មធ្យម​ ១៤,៤​ %​ក្នុង​មួយ​ឆ្នាំ​។​ 28

​នៅ​ក្នុង​ដំណាក់កាល​ទី​១​ និង​ទី​២​ នៃ​ការ​អភិវឌ្ឍ​ កំពង់​ផែ​នេះ​បាន​បង្កើន​សមត្ថភាព​ផ្ទុក​របស់​ខ្លួន​បាន​រហូត​ដល់​ ៣០០,០០០​ TEUs​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​។​ 29​ នៅ​ដំណាក់កាល​ទី​៣​នៃ​ការ​ពង្រីក​បន្ថែម​នេះ​ មាន​គោលបំណង​បង្កើន​សមត្ថភាព​ផ្ទុក​កុងតឺន័រ​ឱ្យ​បាន​រហូត​ដល់​ ៥០០,០០០​ TEUs​ ក្នុង​មួយ​ឆ្នាំ​។​
​កំពង់​ផែស្ងួត​ភ្នំពេញ​ គឺជា​កំពង់​ផែ​ទឹកទន្លេ​ ដែល​មាន​ចម្ងាយ​ ៣៣០​គីឡូម៉ែត្រ​ ពី​សមុទ្រ​។​ កប៉ាល់​ផ្ទុកទំនិញ​នៅ​ទី​នេះ​ អាច​បម្រើ​ដល់​គោលដៅ​អន្តរជាតិ​ជា​ច្រើន​ ដូច​ជា​ ប្រទេស​សិង្ហ​បុរី​ ជាដើម​។​ ផែ​សមុទ្រ​តូចៗ​ ដទៃ​ទៀត​ នៅ​ខេត្តកោះកុង​ និង​ខេត្តកំពត​ ត្រូវ​បាន​ប្រើ​សម្រាប់​កា​ប៉ា​ល់​តូចៗ​។​ កំពង់​ផែ​ទន្លេ​ ដូច​ជា​នៅ​ខេត្តកំពង់ចាម​ បម្រើ​ឱ្យ​កា​ប៉ា​ល់​ក្នុងស្រុក​ប៉ុណ្ណោះ​។​

ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​

​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ ៣​កន្លែង​ នៅ​រាជធានី​ភ្នំពេញ​ ខេត្តសៀមរាប​ និង​ខេត្ត​ព្រះ​សីហ​នុ​ បើ​ទោះបីជា​អាកាសយានដ្ឋាន​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ទទួល​បាន​ជើងហោះហើរ​អន្តរជាតិ​តិចតួច​។​ អាកាសយានដ្ឋាន​ទាំងនេះ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ ដែល​មាន​ភាគហ៊ុន​ ៧០%​ កាន់កាប់​ដោយ​ក្រុមហ៊ុន​បារាំង​ Vinci​ និង​ភាគហ៊ុន​ ៣០%​ ជា​របស់​ក្រុមហ៊ុន​វិនិយោគ​រួម​គ្នា​ម៉ា​ឡេ​ស៊ី​-​កម្ពុជា​ Muhibbah​ Masteron​ Cambodia​។​

នៅ​ខែតុលា​ ឆ្នាំ​២០១៧​ មាន​សេចក្តីរាយការណ៍​មួយ​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ចិន​ Yunnan​ Investment​ Holding​ Ltd​ នឹង​ធ្វើការ​ស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ​នៅ​លើ​ផ្ទៃដី​ទំហំ​ ៧០០​ ហិ​កតា​ស្ថិត​នៅ​ក្នុងស្រុក​សូត្រ​និគម​ ចំហាយ​ប្រមាណ​ ៥០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។​ កិច្ចព្រមព្រៀង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទម្រង់​សម្បទាន​ សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ​ (BOT)​ រយៈពេល​ ៥៥​ ឆ្នាំ​។​ 30

​នៅ​ខែកុម្ភៈ​ ឆ្នាំ​២០១៩​ គណៈកម្មាធិការ​រដ្ឋាភិបាល​ត្រូវ​បាន​បង្កើត​ដើម្បី​កំណត់​ទីតាំង​ដើម្បី​សាងសង់​អាកាសយានដ្ឋាន​ទី​ពីរ​នៅ​រាជធានី​ភ្នំពេញ​។​ 31​គណៈកម្មាធិការ​នេះ​មាន​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ជា​ប្រធាន​ និង​មាន​សមាជិក​ចំនួន​ ២៣​ រូប​ទៀត​ដែល​មក​ពី​ក្រសួង​ និង​ស្ថាប័ន​រដ្ឋាភិបាល​នានា​។​ ក្រសួង​ព័ត៌មាន​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា​ អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​ត្រូវ​ចំនាយ​ថវិកា​ប្រហែល​ ១,៥​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​ការ​សាងសង់​នឹង​ចំនាយ​ដោយ​ក្រុមហ៊ុន​ Cambodia​ Airport​ Investment​ Co.,​ Ltd.​ ដោយ​មានការ​សហការ​រួម​គ្នា​ជាមួយនឹង​ក្រុមហ៊ុន​ Overseas​ Cambodian​ Investment​ Corporation​ (OCIC)​ និង​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល​ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ ការងារ​កែ​លម្អ​សំខាន់ៗ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​គ្រប់​អាកាសយានដ្ឋាន​ទាំងអស់​។​ ស្ថានីយ​អ្នកដំណើរ​នៅ​ឯអាកាស​យានដ្ឋាន​ព្រះ​សីហ​នុ​ត្រូវ​បាន​ពង្រីក​រហូត​ ៨០%​ (​សព្វ​ថ្ងៃនេះ​វា​មាន​ទំហំ​ ៤,៨០០​ ម៉ែត្រក្រឡា​)​ និង​ត្រូវ​បាន​ជួសជុល​ទាំងស្រុង​។​ ការងារ​បន្ទាប់​នឹង​រួម​ប​ញ្ជូ​ល​ការ​ពង្រីក​ផ្លូវ​រត់​រហូត​ដល់​ ៨០០​ ម៉ែត្រ​ ដើម្បី​អោយ​ផ្លូវ​រត់​នេះ​មាន​ប្រវែង​ពេញលេញ​ ៣,៣​ គីឡូម៉ែត្រ​។​ ការងារ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អាកាសយានដ្ឋាន​អាច​នឹង​ទទួល​បាន​ជើង​យន្តហោះ​ពី​ខាងក្រៅ​ និង​នៅ​តំបន់​អាស៊ាន​បាន​កាន់តែ​ច្រើន​ជាង​មុន​។​32

ឆ្នាំ​២០១៧​ ជា​ឆ្នាំ​ដែល​ត្រូវ​បាន​ជាប់​កំណត់​ត្រា​ថា​ជា​ឆ្នាំ​ដែល​មាន​កំណើន​អាកាសចរណ៍​ប្រចាំឆ្នាំ​កើន​ខ្លាំង​បំផុត​ ដែល​ចំនួន​អ្នក​ធ្វើ​ដំណើរ​បាន​ឈាន​រហូត​ដល់​ ៨,៧៨៦,៨០០​នាក់​ ដែល​ស្មើនឹង​កំណើន​ ២៥​ %​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦​ ដែល​មាន​ចំនួន​អ្នក​ធ្វើ​ដំណើរ​ ៧,០២៣,៧៤០​នាក់​។​ 33

​គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ​២០១៨​ អ្នក​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​ទាំង​បី​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ​ មាន​ចំនួន​រហូត​ដល់​ ១០​ លាន​នាក់​។​34

​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​អាកាស​ មាន​កំណើន​ ៣៥​ %​ ដែល​កើន​បាន​ ៦៥,០០០​ តោន​នៅ​ឆ្នាំ​២០១៧​ ហើយ​ចរាចរណ៍​ជើងហោះហើរ​វិញ​ មាន​កំណើន​ ២២%​ កើន​បាន​ ៩០,២០០​ជើង​។​ កំណើន​នៃ​ចំនួន​អ្នក​ធ្វើ​ដំណើរ​នៅ​ឯអាកាស​យានដ្ឋាន​ព្រះ​សីហ​នុ​បាន​កើនឡើង​គួរ​ឱ្យ​ភា្ញ​ក់​ផ្អើល​។​ ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរណ៍​បរទេស​នៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​២០១៦​ មាន​ ៤៦១​នាក់​ សម្រាប់​ឆ្នាំ​ ២០១៧​ ខែ​ដដែល​ មាន​ចំនួន​ ៤,១៤១​ នាក់​ ហើយ​នី​ឆ្នាំ​ ២០១៨​ មាន​ចំនួន​ ១៤,១៣០​ នាក់​។​35​មានការ​ប្រកួតប្រជែង​ខ្លាំង​រវាង​ក្រុមហ៊ុន​អាកាសចរណ៍​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន​ ៦​ ដែល​កំពុង​បម្រើសេវា​ហោះហើរ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្តសៀមរាប​ ក្រុមហ៊ុន​ ៥​ សម្រាប់​ការ​ហោះហើរ​ពី​សៀមរាប​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ និង​ ក្រុមហ៊ុន​ ៦​ ទៀត​បម្រើសេវា​ហោះហើរ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ហ្គ័​ង​ចូ​វ​ ប្រទេស​ចិន​។​

​ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​អន្តរជាតិ​ដែល​ផ្តល់​សេវា​ហោះហើរ​ចំនួន​ ៣០​ ហើយ​ក្នុង​ចំនោម​ក្រុមហ៊ុន​ទាំងនោះ​ មាន​ក្រុមហ៊ុន​ចំនួន​ ១០​ ដែល​ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​។​36

រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ ទទួលខុសត្រូវ​គ្រប់គ្រង​ និង​អភិវឌ្ឍ​អាកាស​ចរ​ស៊ី​វិល​ នៃ​ប្រទេស​កម្ពុជា​។​

​គមនាគមន៍​

​អ៊ី​ន​ធឺ​ណេ​ត​

ការ​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ទ្វេរ​ដង​ ហើយ​អាច​នឹង​ឡើង​ដល់​បី​ដង​ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០០​។​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ប្រជាជន​ប្រមាណ​តែ​ ២៥​ %​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​អ៊ី​ន​ធឺ​ណេ​ត​ប្រើប្រាស់​37​ បើ​ធៀប​ទៅ​នឹង​អត្រា​នៃ​អ្នក​ចូល​ទៅ​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​តរបស់​សកលលោក​ មាន​ចំនួន​ ៤២%​។​38​ យ៉ាងណាមិញ​ គិត​ត្រឹម​ដើមឆ្នាំ​ ២០១៨​ ចំនួន​អ្នក​ចូល​ទៅ​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​មាន​ប្រមាណ​ ៥០​ %​ ដែល​ចំនួន​កើនឡើង​ជាង​ស្ថិតិ​អ្នក​ប្រើប្រាស់​សកល​ ដែល​កើន​បាន​ត្រឹម​ ៥៣​ %​។​39

​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ Facebook​ បាន​បញ្ជាក់​ថា​ ជា​បណ្តាញ​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​ ដែល​បណ្តាញ​នេះ​មាន​អ្នក​ប្រើប្រាស់​រហូត​ដល់​ ៦,៨​ លាន​នាក់​នៅ​ក្នុង​ឆ្នាំ​ ២០១៨​ ដែល​ចំនួន​នេះ​ស្មើនឹង​ចំនួន​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​ ហើយ​ក៏​ជា​កំណើន​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ ដែល​កើន​ពី​ចំនួន​ ៤,៨​ លាន​នាក់​កាលពី​នៅ​ក្នុង​ឆ្នាំ​ ២០១៧​។​40

​នៅ​ខែមីនា​ ឆ្នាំ​ ២០១៦​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​ ២៥​ ឆ្នាំ​ជាមួយនឹង​បណ្តាញ​ខ្សែកាប​ CFOCN​ ដើម្បី​សាងសង់​ស្ថានីយ៍​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ និង​ភ្ជាប់​ខ្សែកាប​អុ​ប​ទិ​ក​បាតសមុទ្រ​របស់​ខ្លួន​ទៅ​ក្នុង​តំណ​ AAE-1​ ដែល​ជា​តំណ​មួយ​ក្នុង​ចំនោម​តំណ​ភ្ជាប់​ទិន្នន័យ​ល្បឿន​លឿន​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ភ្ជាប់​ដោយ​ប្រទេស​ចិន​ វៀតណាម​ និង​ម៉ា​ឡេ​ស៊ី​។​41​កិច្ចព្រមព្រៀង​សម្បទាន​នេះ​ត្រូវ​បាន​ផ្អែក​លើ​គំរូ​ផ្ទេរ​ប្រតិបត្តិការ​ស្ថាបនា​ផ្ទាល់​។​ ក្រុមហ៊ុន​ CFOCN​ ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​ខ្សែកាប​អុ​ប​ទិ​ក​សរុប​ប្រមាណ​ ៧,៦០០​ គីឡូម៉ែត្រ​រួច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​
​លោក​ កាន​ ចាន់​មេត្តា​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​បាន​រំពឹង​ទុក​មុន​ថា​ ជិត​ ៨០%​នៃ​ប្រជាជន​កម្ពុជា​អាច​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណេ​ត​មុន​ឆ្នាំ​ ២០២០​។​42

​ទូរស័ព្ទ​

​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​រាយការណ៍​ថា​ នៅ​ឆ្នាំ​ ២០១៨​ អ្នក​ប្រើប្រាស់​បណ្តាញទូរស័ព្ទ​ចល័ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចំនួន​ ១៩,៤​ លាន​ស៊ី​មកា​ត​ ដែល​ជា​កំណើន​ ៤,៥​ %​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​។​43​ ចំនួន​នេះ​ស្មើនឹង​ ១២០​ %​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ប្រទេស​កម្ពុជា​។​ នៅ​ចុងឆ្នាំ​ ២០១៨​ ប្រជាជន​ ៦,៤​ លាន​នាក់​ (៣០​ %​នៃ​អ្នក​ប្រើប្រាស់​)​ មាន​ស៊ី​មកា​ត​ 2G​ ឯ​ប្រជាជន​ ៤,៦​ លាន​នាក់​ទៀត​(២៤​ %)​ មាន​ស៊ី​មកា​ត​ 3G​ និង​ ៨,២​ លាន​នាក់​ (៤៣​ %)​ មាន​ស៊ី​មកា​ត​ 4G​។​44

ចំនួន​នៃ​ខ្សែ​ទូរស័ព្ទ​អ​ចល័ត​នៅ​កម្ពុជា​ គឺ​មាន​ចំនួន​តិចតួច​ណាស់​។​ ការ​ជ្រៀតចូល​ក្នុង​ទីផ្សារ​ បាន​ធ្លាក់​ចុះ​ពី​ ២.៣​ %​ នៅ​ក្នុង​ឆ្នាំ​ ២០១៤​ ទៅ​ ១.៤​ %​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​ 45​ ហើយ​បន្ត​នៅ​ត្រឹម​ ០.៥​ %​នៅ​ក្នុង​ឆ្នាំ​ ២០១៨​។​46

​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ព្រះរាជក្រម​ឆ្នាំ​ ២០១៥​ និង​អនុក្រឹត្យ​ឆ្នាំ​ ២០១៦​។​ គោលដៅ​ចម្បង​នៃ​ស្ថាប័ន​នេះ​ គឺ​ “​ដើម្បី​ធ្វើ​និយ័ត​កម្ម​ពាក់ព័ន្ធ​នឹង​កិច្ច​ប្រតិបត្តិការ​ និង​ការ​ផ្តល់​សេវា​ទូរគមនាគមន៍​ ដើម្បី​លើកកម្ពស់​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​ ប្រសិទ្ធិ​ភាព​ និង​តម្លាភាព​។​47

​វិទ្យុ​

នៅ​ឆ្នាំ​២០១៣​ ប្រទេស​កម្ពុជា​ មាន​ស្ថានីយ៍​វិទ្យុ​ចំនួន​ ៥១​ ហើយ​ការ​សិក្សា​នៅ​ឆ្នាំ​២០១០​ បាន​រក​ឃើញ​ ថា​ ៤១%​ នៃ​គ្រួសារ​កម្ពុជា​ មាន​វិទ្យុ​។​48

ទូរទស្សន៍​

យោង​ទៅ​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ នៅ​ឆ្នាំ​២០១៣​ ប្រទេស​កម្ពុជា​ មាន​ស្ថានីយ៍ទូរទស្សន៍​រដ្ឋ​ចំនួន​១​ ស្ថានីយ៍ទូរទស្សន៍​ខេត្ត​ចំនួន​៧​ ស្ថានីយ៍​ឯកជន​ចំនួន​១២​ និង​សេវា​ទូរទស្សន៍​ខ្សែកាប​ជិត​ ១០០​។​ ការ​សិក្សា​នៅ​ឆ្នាំ​២០១០​ បាន​រក​ឃើញ​ថា​ ៦៤%​នៃ​គ្រួសារ​កម្ពុជា​ មាន​ទូរទស្សន៍​។​49

​អគ្គិសនី​

ភ្នំពេញ​ ដែល​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា​ ប្រើប្រាស់​ប្រមាណ​ជា​ ៩០%​ នៃ​អគ្គិសនី​ទូ​ទាំង​ប្រទេស​។​ ការ​ពង្រីក​ បណ្តាញ​ចែកចាយ​ថាមពល​ ទៅ​ដល់​តំបន់​ជនបទ​ ដែល​ជា​លំនៅ​ដ្ឋា​ន​របស់​ប្រជាជន​ប្រមាណ​ជា​ ៨០%​ នៅ​មាន​កម្រិត​នៅឡើយ​.​ 50​ គិត​មក​ត្រឹម​ឆ្នាំ​២០១៣​ គ្រួសារ​កម្ពុជា​ ២២.៥%​ ប៉ុណ្ណោះ​ មាន​អគ្គិសនី​ប្រើប្រាស់​51 យ៉ាងណាមិញ​ នៅ​ឆ្នាំ​២០១៧​ លំនៅ​ដ្ឋា​ន​ ៦៨%​ បាន​ទទួល​នូវ​អគ្គិសនី​ប្រើប្រាស់​តាម​រយៈ​ទម្រង់​ផ្សេងៗ​។52

​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ លោកនាយក​រដ្ឋមន្ត្រី​ បាន​ប្រកាស​ការ​ប្តេជ្ញា​ចិត្ត​ធានា​ថា​ “​នៅ​ត្រឹម​ឆ្នាំ​២០២០​ គ្រប់​ភូមិ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​មាន​អគ្គិសនី​ប្រើប្រាស់​ ខណៈ​ដែល​គ្រួសារ​ ៧០%​ នឹង​មាន​ថាមពល​នៅ​ត្រឹម​ឆ្នាំ​២០៣០”​។​53​ គម្រោង​ធំៗ​សម្រាប់​ពង្រីក​បណ្តាញ​ចែកចាយ​ កំពុង​ចាប់ផ្តើម​អនុវត្ត​ដើម្បី​សម្រេច​គោលដៅ​របស់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ សំដៅ​បង្កើន​បណ្តាញ​បញ្ជូន​ថាមពល​ប្រវែង​ជាង​ ១២,៨០០​ គីឡូម៉ែត្រ​ ទៅ​នឹង​បណ្តាញ​ចែកចាយ​ នៅ​ត្រឹម​ឆ្នាំ​២០១៨​។​54

ទឹក​

​ខណៈ​ដែល​មានការ​ចែកចាយ​ទឹក​ចល័ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​ដទៃ​ទៀត​ ប្រជាជន​កម្ពុជា​ប្រមាណ​ជា​ ៤​ លាន​នាក់​ មិន​មានទឹក​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ប្រើប្រាស់​នៅឡើយ​ទេ​។​ 55​ ការ​បំពុល​ទឹក​ដោយ​សារធាតុ​អា​សេ​និក​ គឺជា​ហានិភ័យ​ ដែល​មាននៅ​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ជិត​ ១,៦០០​ ភូមិ​ និង​ផ្នែក​ផ្សេង​ទៀត​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ 56​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០១៤-២០១៨​ បាន​កំណត់​គោលដៅ​សម្រាប់​ការ​ទទួល​បាន​ទឹក​ផឹក​កាន់តែ​ប្រសើរ​ឡើង​ សម្រាប់​ប្រជាជន​នៅ​ទី​ជនបទ​ ចាប់ពី​ ៤៤.២%​ នៅ​ឆ្នាំ​២០១៣​ ទៅ​រហូត​ដល់​ ៦០%​ នៅ​ឆ្នាំ​២០១៨​។​

នៅ​ខែសីហា​ ឆ្នាំ​២០១៧​ រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តារ​ឡើង​វិញ​មួយ​ជាមួយនឹង​ក្រុមហ៊ុន​បារាំង​ Vinci​ Constructions​ Grands​ Projects​ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ និង​ពង្រីក​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​នៅ​ចំការមន​ ដើម្បី​ជម្រុញ​សមត្ថភាព​ផ្គត់ផ្គង់​របស់​ខ្លួន​ពី​ ២០,០០០​ ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ទៅ​ដល់​ ៥២,០០០​ ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​។​57​ ប្រហែល​ ៦០​ %​នៃ​មូលនិធិ​សម្រាប់​គម្រោង​ដែល​មាន​ទំហំ​ ២៣.៥​ លាន​ដុល្លារ​ នឹង​បាន​មក​ពី​កម្ចីសម្បទាន​នានា​ផ្តល់​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD)​។​ រដ្ឋាករទឹក​ស្វយ័ត​សព្វថ្ងៃ​មាន​ចំនួន​អ្នក​ប្រើប្រាស់​ ៣៣០,០០០​នាក់​។​

​នៅ​ខែមីនា​ ឆ្នាំ​ ២០១៩​ រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​បាន​បើក​ការ​ប្រកួត​ដេញថ្លៃ​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​មួយ​ដែល​មាន​តម្លៃ​ ៣៥០​ លាន​ដុល្លារ​។​58​ គម្រោង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​សមត្ថភាព​ផលិត​ទឹក​ស្អាត​ឱ្យ​បាន​រហូត​ដល់​ ៤០០,០០០​ ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រជាជន​ប្រមាណ​ ៥០,០០០​ គ្រួសារ​។​ ជាមួយ​គ្នា​នេះ​ផង​ដែរ​ នៅ​ក្នុង​ខែ​ដដែល​នេះ​ ជំនួយ​របស់​ប្រទេស​ជប៉ុន​មួយ​ដែល​មាន​ទំហំ​ ៣០​ លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ប្រកាស​ដើម្បី​ផ្តល់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ក្នុង​ខេត្តកំពង់ធំ​ 59​ ហើយ​ផែនការ​សាងសង់​បណ្តាញ​ទុយោ​ដើម្បី​នាំ​ទឹក​ទៅ​ពី​ប្រទេស​ថៃ​មក​កាន់​ខេត្តកោះកុង​ក៏​ត្រូវ​បាន​ប្រកាស​ផង​ដែរ​។​60​ លោកនាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​លី​យ៉ុ​ង​ផាត់​ នឹង​ត្រូវ​បាន​ផ្តល់​ការ​សិទ្ធិ​អនុញ្ញាត​ដើម្បី​សាងសង់​បណ្តាញ​ទុយោ​នេះ​។​61

អនាម័យ​

​ប្រជាជន​ប្រមាណ​ជា​ ៩​លាន​ នាក់​ មិន​ទាន់​ទទួល​បាន​អនាម័យ​គ្រប់គ្រាន់​។​ 62​ បញ្ហា​នេះ​ ផ្តល់​ជា​ផលវិបាក​ធ្ងន់ធ្ងរ​។​ ឧទាហរណ៍​ ក្មេង​ជាង​ ១,០០០​នាក់​ ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ដោយសារ​ជំងឺ​រាគ​រូស​ ដែល​បណ្តាល​មក​ពី​កង្វះ​អនាម័យ​ និង​កង្វះ​ទឹក​ស្អាត​។​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ កំណត់​យក​គោលដៅ​ឱ្យ​មាន​កំណើន​លើ​ការ​ទទួល​បាន​សេវា​អនាម័យ​ សម្រាប់​ប្រជាជន​នៅ​ទី​ជនបទ​ ពី​ ៣៧.៥%​ នៅ​ឆ្នាំ​២០១៣​ ទៅ​ ៦០%​ នៅ​ឆ្នាំ​២០១៨​។​

នៅ​ក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​បាន​ចេញផ្សាយ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បានអោយ​ដឹង​ថា​ ច្រើន​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​នៅ​ទី​ជនបទ​ឥឡូវនេះ​ទទួល​បាន​អនាម័យ​សម​ស្រប​ ដែល​ជា​កំណើន​ ១១​ %​បើ​ធៀប​នៅ​ក្នុង​ឆ្នាំ​ ១៩៩០​។​63​រដ្ឋាភិបាល​បាន​ប្តេជ្ញា​ថា​នឹង​លុប​បំបាត់​ការ​បន្ទោ​របង់​ពាស​វា​ពាល​កាល​ឱ្យ​បាន​នៅ​ត្រឹម​ឆ្នាំ​ ២០២៥​។​64

​ប្រព័ន្ធ​បណ្តាញ​​រំដោះ​​ទឹក​

​នៅ​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា​ខ្លួន​នឹង​ធ្វើការ​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី​ថ្មី​ចំនួន​ពីរ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទឹកជំនន់​។​ អាង​ស្តុក​ទឹក​មួយ​ដែល​នឹង​ធ្វើការ​សាងសង់​នៅ​ចំការមន​ អាច​មាន​សមត្ថភាព​ផ្ទុក​ទឹកបាន​រហូត​ ៣,០០០​ ម៉ែត្រគូប​ ហើយ​វា​នឹង​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ស្ថានីយ៍​បូមទឹក​ដែល​អាច​នឹង​រំដោះ​ទឹកបាន​ ៣.៥​ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​។​ អាង​ទី​ពីរ​ នឹង​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់​ ហើយ​អាង​នេះ​អាច​ផ្ទុក​ទឹកបាន​រហូត​ ១០០​ ម៉ែត្រគូប​ ជាមួយនឹង​សមត្ថភាព​រំដោះ​ទឹក​ជាមួយនឹង​ប្រព័ន្ធ​ស្ថានីយ៍​បូម​បាន​រហូត​ដល់​ ៥០០​ម៉ែត្រគូប​ក្នុង​មួយ​ម៉ោង​។​65

​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​៖​ ២៣​ មេ​សា​ ២០១៩

ឯកសារយោង

  1. 1. ​ក្រសួងផែនការ​.​ ”​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០១៤-២០១៨.”​ ចូល​អាន​ ១៦​ កញ្ញា​ ២០១៥.​ https://opendevelopmentcambodia.net/dataset/?id=national-strategic-development-plan-2014-2018
  2. 2. ​ ជា​ សិរី​ ២០១៨.​សុន្ទរកថា​,​ ពិធី​សម្ពោធ​សមាគម​ FinTech​ កម្ពុជា​ និង​កម្មវិធី​ផ្លូវ​ឆ្ពោះទៅ​កាន់​អាស៊ាន​របស់​ FinTech​ សិង្ហ​បុរី​,​ រាជធានី​ភ្នំពេញ​,​ ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៨​។​ ចូល​អាន​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៨​។​https://www.nbc.org.kh/download_files/news_and_events/speeches_eng/Speech_by_Her_Excellency_CHEA_SEREY_Official.pdf
  3. 3. ​ក្រសួងផែនការ​.​ “​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០១៤-២០១៨.”​ ចូល​អាន​ ១៦​ កញ្ញា​ ២០១៥.​ https://opendevelopmentcambodia.net/dataset/?id=national-strategic-development-plan-2014-2018
  4. 4. ​សុខ​ ចាន់​ ២០១៥.​ “​ក្រុមហ៊ុន​កូរ៉េ​គ្រោង​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​”​។​ កាសែត​ខ្មែរ​ថា​ម​ស៍​.​ ចុះ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​។
  5. 5. ​ក្រសួង​ព័ត៌មាន​,​ ថ្ងៃ​ទី​២២​ ខែ​មិ​នា​ ឆ្នាំ​២០១៩.​ ពិធី​សម្ពោធ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដំបូង​បង្អស់​នៅ​កម្ពុជា​។​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែ​មិ​នា​ ឆ្នាំ​២០១៩​។​ https://www.information.gov.kh/detail/282803
  6. 6. ​ក្រសួង​ព័ត៌មាន​,​ ថ្ងៃ​ទី​៤​ ខែ​មិ​នា​ ឆ្នាំ​២០១៩.​ ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដំបូង​បង្អស់​នឹង​ចាប់ផ្តើម​ក្នុង​ខែ​នេះ​។​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែ​មិ​នា​ ឆ្នាំ​២០១៩​។​ https://www.information.gov.kh/detail/275722
  7. 7. ​សមាគម​អ្នក​សាងសង់​កម្ពុជា​,​ ថ្ងៃ​ទី​២២​ ខែ​មិ​នា​ ឆ្នាំ​២០១៩.​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ជា​គម្រោង​ធំ​បំផុត​របស់​ក្រុមហ៊ុន​ CRBC​។​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែ​មិ​នា​ ឆ្នាំ​២០១៩​។​ https://www.construction-property.com/read-news-1715/
  8. 8. ​សមាគម​អ្នក​សាងសង់​កម្ពុជា​,​ ថ្ងៃ​ទី​២២​ ខែ​មិ​នា​ ឆ្នាំ​២០១៩.​ ការ​ទិញ​ដី​សម្រាប់​ផ្លូវ​ល្បឿន​លឿន​មិនមែន​សម្រាប់​អាណានិគម​ចិន​នោះ​ទេ​។​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែ​មិ​នា​ ឆ្នាំ​២០១៩​។​ https://www.construction-property.com/read-news-1718/
  9. 9. ​រូ​ប៊ី​ន​ ស្ពី​ស​ ២០១៧.​ “​ប្រទេស​កម្ពុជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​ទ្វេ​ដង​ស្តី​ពី​ផែនការ​ស្ថាបនា​ផ្លូវថ្នល់​”,​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចេញផ្សាយ​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ ចូល​អាន​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ https://www.phnompenhpost.com/business/cambodia-facing-dilemma-plan-give-roads-facelift
  10. 10. ​ចាប​ ម៉ូ​លី​.​ “​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ នៅ​កម្ពុជា​:​ យុទ្ធសាស្ត្រ​រយៈពេល​វែង​.”​ ឯកសារ​ពិភាក្សា​របស់​វិទ្យាស្ថាន​អភិវឌ្ឍ​សេដ្ឋកិច្ច​ លេខ​ ១៥០.​ វិទ្យាស្ថាន​អភិវឌ្ឍ​សេដ្ឋកិច្ច​ ឆ្នាំ​២០០៨.​ អាច​រកបាន​នៅ​ https://www.ide.go.jp/English/Publish/Download/Dp/150.html
  11. 11. ​ហ៊​ គី​ម​សាយ​.​ “​ផ្លូវដែក​សម្រាប់​ការ​នាំ​អង្ករ​ចេញ​រួចរាល់​.”​ កាសែត​ ភ្នំពេញ​ប៉ុស្តិ៍​.​ ចុះ​ផ្សាយ​ ៩​ សីហា​ ២០១៥.​ ចូល​អាន​ ៥​ វិច្ឆិកា​ ២០១៥.​ https://www.phnompenhpost.com/business/rail-gets-rice-exports-move
  12. 12. ​Peter​ Ford,​ “​សេវា​រថភ្លើង​កម្ពុជា​ពេញ​និយម​ឡើង​វិញ​ចន្លោះ​ផ្លូវ​ពី​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហ​នុ​”.​ កាសែត​ Guardian,​ ចុះ​ថ្ងៃ​ទី​ ៥​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៦​។​ ចូល​អាន​ថ្ងៃ​ទី​ ២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​។​ https://www.theguardihttps://www.theguardian.com/travel/2016/jun/05/trains-phnom-penh-sihanoukville-kampotan.com/travel/2016/jun/05/trains-phnom-penh-sihanoukville-kampot​
  13. 13. ​អ៊ែន​ ប៊ូ​ហ្គា​ល​ស្គ៊ី​ និង​ជេ​ មី​ដា​លូ​.​ “​ផែនការ​បរាជ័យ​៖​ ការ​សិក្សា​ពី​ដំណើរការ​តាំងទី​លំនៅ​ជា​ថ្មី​ និង​ផល​ប៉ះពាល់​ពី​ការ​ស្តារ​ផ្លូវដែក​កម្ពុជា​.”​ អង្គការ​ស្ពាន​ឆ្លង​ព្រំដែន​ (​ប្រចាំ​ប្រទេស​កម្ពុជា​)​ ឆ្នាំ​២០១២.​ ចូល​អាន​ ៥​ វិច្ឆិកា​ ២០១៥.​ https://data.opendevelopmentcambodia.net/library_record/derailed-a-study-on-the-resettlement-process-and-impacts-of-the-rehabilitation-of-the-cambodian-rai
  14. 14. ​សំបូ​ ភី​ធឺ​.​ “​គ្មាន​ការ​ផ្តល់​មូលនិធិ​បន្ថែម​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ ដើម្បី​បញ្ចប់​គម្រោង​ផ្លូវដែក​ជាប់​គាំង​.”​ កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​.​ ចេញផ្សាយ​ ២៧​ កក្កដា​ ២០១៥.​ ចូល​អាន​ ១៩​ តុលា​ ២០១៥.​ https://www.cambodiadaily.com/news/no-more-adb-funding-to-finish-stalled-railway-project-79470/​
  15. 15. ជា វណ្ណៈ, ខែមេសា ឆ្នាំ២០១៩. “ប្រទេសកម្ពុជា និងប្រទេសថៃភ្ជាប់បណ្តាញផ្លូវដែកជាមួយគ្នា”. កាសែតខ្មែរថាមស៍, ចំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។ https://www.khmertimeskh.com/50597004/cambodia-thailand-join-railroad-networks-open-cross-border-bridge/
  16. 16. ​ក្រសួង​ព័ត៌មាន​ ថ្ងៃ​ទី​២៩​ ខែ​មិ​នា​ ឆ្នាំ​២០១៩.​ រដ្ឋាភិបាល​ដកហូត​ការ​ផ្តល់​សេវា​តាម​ផ្លូវ​រថភ្លើង​ពី​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​មក​វិញ​។​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែ​មិ​នា​ ឆ្នាំ​២០១៩​។​ https://www.information.gov.kh/detail/284897
  17. 17. ​សមាគម​អ្នក​សាងសង់​កម្ពុជា​ ថ្ងៃ​ទី​២៩​ ខែ​មិ​នា​ ឆ្នាំ​២០១៩.​ រដ្ឋាភិបាល​នឹង​ដកហូត​ការ​ផ្តល់​សេវា​តាម​ផ្លូវ​រថភ្លើង​ពី​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​មក​វិញ​។​ចូល​អាន​ថ្ងៃ​ទី​៣០​ ខែ​មិ​នា​ ឆ្នាំ​២០១៩​។​ https://www.construction-property.com/read-news-1733/​
  18. 18. ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​.​ ទិដ្ឋភាព​ទូទៅ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ បោះពុម្ព​លើក​ទី​៤.​ របាយការណ៍​ប្រចាំឆ្នាំ​.​ រាជធានី​ភ្នំពេញ​:​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ឆ្នាំ​២០១៣.​ https://data.opendevelopmentcambodia.net/km/library_record/overview-on-transport-infrastructure-sectors-in-the-kingdom-of-cambodia-4th-edition
  19. 19. ​ក្រសួងផែនការ​.​ “​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០១៤-២០១៨​។​”​ ចូល​អាន​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​។​ https://opendevelopmentcambodia.net/dataset/?id=national-strategic-development-plan-2014-2018
  20. 20. ​សមាគម​អ្នក​សាងសង់​កម្ពុជា​ ថ្ងៃ​ទី​៧​ ខែ​មិ​នា​ ឆ្នាំ​២០១៩.​ ប្រទេស​ជប៉ុន​នឹង​ផ្តល់​កម្ចី​ ២០៩​លាន​ដុល្លារ​ដើម្បី​ពង្រីក​ផែ​សមុទ្រ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ​”​។​ចូល​អាន​ថ្ងៃ​ទី​៣០​ ខែ​មិ​នា​ ឆ្នាំ​២០១៩​។​ https://www.construction-property.com/read-news-1691/
  21. 21. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  22. 22. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  23. 23. ​ជា​ វណ្ណៈ​ ២០១៩.​ ចរាចរណ៍​កុងតឺន័រ​តាម​ផ្លូវ​សមុទ្រ​មានការ​កើនឡើង​ខ្លាំង​។​ កាសែត​ខ្មែរ​ថា​ម​ស៍​ ចុះ​ថ្ងៃ​ទី​ ១០​ ខែមករា​ ឆ្នាំ​២០១៩​។​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែ​មិ​នា​ ឆ្នាំ​២០១៩​។​
  24. 24. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  25. 25. ​ វី​លៀម​ ថត​.​ ឆ្នាំ​២០១៣.​ ទំនាក់ទំនង​សហរដ្ឋអាមេរិក​-​កម្ពុជា​៖​ កិច្ចការ​នៅ​ក្នុង​វឌ្ឍនភាព​.​ ទស្សនៈ​របស់​ឯកអគ្គរដ្ឋទូត​.​ និទាឃ​រដូវ​ ឆ្នាំ​២០១៣.​ ចូល​អាន​ ២៧​ វិច្ឆិកា​ ២០១៥.​ https://www.americanambassadors.org/publications/ambassadors-review/spring-2013/the-us-cambodia-relationship-a-work-in-progress
  26. 26. ​សមាគម​អ្នក​សាងសង់​កម្ពុជា​ ថ្ងៃ​ទី​៧​ ខែ​មិ​នា​ ឆ្នាំ​២០១៩​។​ដូច​ឯកសារយោង​ខាងលើ​។​
  27. 27. ​ហ៊​ គី​ម​សាយ​.​ “​បរិមាណ​ទំនិញ​នៅ​ ផែស្ងួត​ភ្នំពេញ​ កើនឡើង​ជាង​ ៣០​ %.”​ កាសែត​ ភ្នំពេញ​ប៉ុស្តិ៍​.​ ចុះ​ផ្សាយ​ ១៨​ មេ​សា​ ២០១៣.​ ចូល​អាន​ ៥​ វិច្ឆិកា​ ២០១៥. https://www.phnompenhpost.com/business/phnom-penh-port-volume-third
  28. 28. ​ ហ៊ិ​ន​ ពិសី​ ២០១៨.​ “​ការ​ពង្រីក​កំពង់​ផែ​ភ្នំពេញ​ដើម្បី​ជម្រុញ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ចុះ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៨​។​ ចូល​អាន​ថ្ងៃ​ទី​៣១​ ខែ​មិ​នា​ ឆ្នាំ​២០១៩​។​ https://www.phnompenhpost.com/business/phnom-penh-port-expansion-set-boost-kingdoms-waterways-shipping
  29. 29. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  30. 30. ​ជា​ វណ្ណៈ​,​ ២០១៧.​ “​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ពី​ការ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្តសៀមរាប​”,​ កាសែត​ខ្មែរ​ថា​ម​ស៍​ ចុះ​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៧​។​ ចូល​អាន​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៧​។​ https://www.khmertimeskh.cohttps://www.khmertimeskh.com/84356/pm-announces-new-airport-siem-reap/m/5084356/pm-announces-new-airport-siem-reap/
  31. 31. ​ក្រសួង​ព័ត៌មាន​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​ គណៈកម្មាធិការ​សាងសង់​អាកាស​យាន្ត​ដ្ឋា​ន​ថ្មី​ត្រូវ​បាន​បង្កើត​,​ ចុះ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​ ចូល​អាន​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៨​។​ https://www.information.gov.kh/detail/272265
  32. 32. ​អាកាសយានដ្ឋាន​កម្ពុជា​,​ ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៨.​ “​ចំណត​អាកាសយានដ្ឋាន​ថ្មី​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ព្រ​លាន​យន្តហោះ​ព្រះ​សីហ​នុ​ដើម្បី​គ្រប់គ្រង​កំណើន​ចរាចរណ៍​”​។​ ចូល​អាន​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៨​។​ https://corp.cambodia-airports.aero/en/news/press-release
  33. 33. ​អាកាសយានដ្ឋាន​កម្ពុជា​,​ ឆ្នាំ​២០១៨.​ “​ចរាចរ​កើនឡើង​ក្នុង​អត្រា​ពីរ​ខ្ទង់​ខណៈ​កំណើន​ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ត​”​។​
    ​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​លេខ​១​ ចេញ​ខែមេសា​ ឆ្នាំ​២០១៨​។​ ចូល​អាន​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៨​។​ https://corp.cambodia-airports.aero/news/traffic-rising-double-digit-rates-surge-tourists-continues
  34. 34. ​ក្រុមហ៊ុន​ Vinci​ Airports​ ២០១៨.​ អាកាសយានដ្ឋាន​ទាំង​បី​របស់​យើង​បាន​បំបែក​កំណត់​ត្រា​ជាមួយនឹង​អ្នកដំណើរ​ចំនួន​ ១០​លាន​នាក់​.​ ចុះ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៨​។​ https://www.vinci-airports.com/en/news/10-million-passengers-our-3-cambodian-airports-hit-new-record
  35. 35. ​ក្រសួងទេសចរណ៍​,​ ២០១៨.​ របាយការណ៍​ស្ថិតិ​ទេសចរណ៍​ខែមិថុនា​ ឆ្នាំ​២០១៨​។​ ចូល​អាន​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៨​។​ https://www.cambodiahotelassociation.com.kh/wp-content/uploads/2018/08/CAM-Tourism-Statistics-201806.pdf
  36. 36. ​មជ្ឈមណ្ឌល​អាកាសចរណ៍​ CAPA​ ,​ ២០១៧​។​
  37. 37. ​អាណា​ន់​ បាលី​ហ្គា​.​ “​ប្រជាជន​កម្ពុជា​ នាំ​គ្នា​មក​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​.”​ កាសែត​ ភ្នំពេញ​ប៉ុស្តិ៍​.​ ចុះ​ផ្សាយ​ ១២​ មីនា​ ២០១៥.​ ចូល​អាន​ ៥​ វិច្ឆិកា​ ២០១៥។​ https://www.phnompenhpost.com/cambodians-flock-net​​
  38. 38. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  39. 39. ​គេហទំព័រ​ Digital​ in​ Asia​ ២០១៨.​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៨​។​ https://digitalinasia.com/2018/01/31/latest-digital-in-2018-global-report/
  40. 40. ​ Samantha​ Fuentes​ ២០១៨.​ “​ស្ថិតិ​បណ្តាញ​សង្គម​ និង​ឌី​ជី​ថ​ល​កម្ពុជា​ឆ្នាំ​ ២០១៨”​។​ ចូល​អាន​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​។​ http://geeksincambodia.com/cambodias-2018-social-media-digital-statistics/
  41. 41. ​ សុខ​ ចាន់​.​ “​សេវា​អ៊ី​ន​ធឺ​ណេ​ត​ទាប​ជាង​មុន​នៅ​ឆ្នាំ​ក្រោយ​”.​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​។​ https://www.khmertimeskh.com/7952/cheaper-internet-next-year/
  42. 42. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  43. 43. ​ជា​ វណ្ណៈ​ ២០១៩.​ ប្រទេស​កម្ពុជា​៖​ ចំនួន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ច្រើន​ជាង​ចំនួន​ប្រជា​ជ​.​ កាសែត​ខ្មែរ​ថា​ម​ស៍​ ចុះ​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៩​។​ ចូល​អាន​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៩​។​ https://www.khmertimeskh.com/50594064/more-phones-than-folks/
  44. 44. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  45. 45. ​ Budde.​ “​ប្រទេស​កម្ពុជា​-​ ស្ថិតិ​ និង​ការ​វិភាគ​ពី​ទូរគមនាគមន៍​,​ ទូរស័ព្ទ​ច​ល៍ត​,​ រលក​អាកាស​,​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​”.​ ចូល​អាន​ថ្ងៃ​ទី​ ១៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៦​។​ https://www.budde.com.au/Research/Cambodia-Telecoms-Mobile-Broadband-and-Digital-Media-Statistics-and-Analyses
  46. 46. ​ជា​ វណ្ណៈ​,​ ដូច​ឯកសារយោង​ខាង​ដើម​។​
  47. 47. ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​.​ 2016.​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៦​។​ https://www.trc.gov.kh/about-us/background/
  48. 48. ​ ក្រសួងផែនការ​.​ ”​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០១៤-២០១៨.”​ ចូល​អាន​ ១៦​ កញ្ញា​ ២០១៥។ https://opendevelopmentcambodia.net/dataset/?id=national-strategic-development-plan-2014-2018
  49. 49. ​ដូច​យោង​ខាង​ដើម​។​
  50. 50. ​ម៉ាក​ ហ្គ្រី​ម​ដី​ឌ​.​ ឆ្នាំ​២០១២.​ “​ទន្លេ​បី​ក្រោម​ការ​គំរាមកំហែង​៖​ ស្វែង​យល់​ពី​ការ​គំរាមកំហែង​ និង​ការ​ប្រឈម​ថ្មី​ ពី​ការ​អភិវឌ្ឍ​វា​រី​អគ្គិសនី​ ចំពោះ​ជីវចំរុះ​ និង​សិទ្ធិ​សហគមន៍​ នៅ​អាង​ទន្លេ​បី​.”​ បោះពុម្ព​រួម​គ្នា​ ដោយ​បណ្តាញ​ការពារ​ទន្លេ​បី​ និង​អង្គការ​ទន្លេ​អន្តរជាតិ​។​
  51. 51. ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​.​ ឆ្នាំ​២០១៣.​ “​សៀវភៅ​មគ្គុទេសក៍​វិនិយោគ​នៅ​កម្ពុជា​.”​ ចូល​អាន​ ២៥​ វ​ច្ឆិ​កា​ ២០១៤.​ http://www.cambodiainvestment.gov.kh/#fragment-3-tab
  52. 52. ហ៊ គឹមសាយ​, ២០១៨. “ព្រះរាជាណាចក្រកម្ពុជាកាន់តែឯករាជ្យលើវិស័យថាមពល”, កាសែតភ្នំពេញប៉ុស្តិ៍,​ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។ ចូលអានថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។ http://www.phnompenhpost.com/business/kingdom-more-energy-independent
  53. 53. ​ “​ហ៊ុន​ សែន​ និយាយ​ថា​ នៅ​ត្រឹម​ឆ្នាំ​២០២០​ គ្រប់​ភូមិ​ទាំងអស់​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​.”​ កាសែត​ ខេ​ម​បូ​ឌា​ ហឺ​រ៉​ល​.​ ចេញផ្សាយ​ ២០​ កុម្ភៈ​ ២០១៣.​ ចូល​អាន​ ៥​ វិច្ឆិកា​ ២០១៥.​ https://opendevelopmentcambodia.net/news/hun-sen-says-all-villages-to-have-electricity-by-2020/
  54. 54. ​ក្រសួងផែនការ​.​ “​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០១៤-២០១៨.”​ ទំព័រ​ ៨.​ ចូល​អាន​ ១៦​ កញ្ញា​ ២០១៥។ https://opendevelopmentcambodia.net/dataset/?id=national-strategic-development-plan-2014-2018
  55. 55. ​អង្គការ​ វ៉​ត​ធ័​រ​ អេ​ត​.​ “​ប្រទេស​កម្ពុជា​.”​ ចូល​អាន​ ៥​ វិច្ឆិកា​ ២០១៥.​ http://www.wateraid.org/au/where-we-work/page/cambodia
  56. 56. ​អង្គការ​ យូ​នី​សេ​ហ្វ​ (​ប្រចាំ​កម្ពុជា​).​ “​បង្កើន​ការ​ផ្គត់ផ្គង់​ទឹក​កាន់តែ​ប្រសើរ​.”​ ចូល​អាន​ ៥​ វិច្ឆិកា​ ២០១៥.​ http://www.unicef.org/cambodia/19061_19073.html
  57. 57. ​ហ៊​ គឹ​ម​សាយ​ ២០១៧.​ “​ការ​កែ​លម្អ​រោងចក្រ​ទឹក​ស្អាត​ត្រូវ​បាន​ចុះហត្ថលេខា​”,​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ផ្សាយ​ខែសីហា​ ឆ្នាំ​២០១៧​។​ ចូល​អាន​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៧​។​ https://www.phnompenhpost.com/business/water-utility-signs-deal-plant-facelift​
  58. 58. ​សមាគម​អ្នក​សាងសង់​កម្ពុជា​ ថ្ងៃ​ទី​២០​ ខែ​មិ​នា​ ឆ្នាំ​២០១៩.​ “​ការ​ប្រកួត​ដេញថ្លៃ​សម្រាប់​ការ​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ថ្មី​ត្រូវ​បាន​បើក​”​។​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែ​មិ​នា​ ឆ្នាំ​២០១៩​។​ https://www.construction-property.com/read-news-1713/
  59. 59. ​សមាគម​អ្នក​សាងសង់​កម្ពុជា​ ថ្ងៃ​ទី​២៨​ ខែ​មិ​នា​ ឆ្នាំ​២០១៩.​ “​ប្រទេស​ជប៉ុន​ផ្តល់​ជំនួយ​ ៣០​លាន​ដុល្លារ​សម្រាប់​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​”​។​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែ​មិ​នា​ ឆ្នាំ​២០១៩​។​ https://www.construction-property.com/read-news-1730/
  60. 60. ​ក្រសួង​ព័ត៌មាន​ ថ្ងៃ​ទី​១៣​ ខែ​មិ​នា​ ឆ្នាំ​២០១៩.​ “​ប្រទេស​កម្ពុជា​នឹង​ទិញ​ទឹក​ពី​ប្រទេស​ថៃ​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ខេត្តកោះកុង​”​។​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែ​មិ​នា​ ឆ្នាំ​២០១៩​។​ https://www.information.gov.kh/detail/279093
  61. 61. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  62. 62. ​អង្គការ​ វ៉​ត​ធ័​រ​ អេ​ត​.​ “​ប្រទេស​កម្ពុជា​.”​ ចូល​អាន​ ៥​ វិច្ឆិកា​ ២០១៥.​ http://www.wateraid.org/au/where-we-work/page/cambodia
  63. 63. ​សែន​ ដា​វីត​,​ ២០១៧.​ “​គោលដៅ​ស្វែងរក​ការ​ផ្តល់​បង្គន់​អនាម័យ​ដល់​ប្រជាជន​គ្រប់​គ្នា​នៅ​ត្រឹម​ឆ្នាំ​ ២០២៥”,​ កាសែត​ខ្មែរ​ថា​ម​ស៍​ ចុះ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។​ ចូល​អាន​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។​ http://www.khmertimeskh.com/5090752/target-seeks-provide-toilets-2025/
  64. 64. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  65. 65. ​សមាគម​អ្នក​សាងសង់​កម្ពុជា​ ២០១៩.​ “​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ និង​ទឹក​កខ្វក់​ចំនួន​បី​នឹង​ត្រូវ​បាន​សាងសង់​នៅ​ភ្នំពេញ​។​”​ ចុះ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​ ចូល​អាន​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​ https://www.construction-property.com/read-news-1641/
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

f6vUX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!