ទំនាក់ទំនងអន្តរជាតិ

កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី១២ នៅហួរហ៊ីន  ព្រះរាជាណាចក្រថៃ។ រូបថត ថតដោយសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០០៩ ។ ក្រោមអាជ្ញាប័ណ្ណ Attribution-ShareAlike 2.0 Generic (CC BY-SA 2.0)

កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី១២ នៅហួរហ៊ីន ព្រះរាជាណាចក្រថៃ។ រូបថត ថតដោយសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០០៩ ។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0

ប្រទេស​កម្ពុជា​ មាន​ចំណង​ការទូត​ជាមួយនឹង​ប្រទេស​ជា​ច្រើន​ រាប់​បញ្ចូល​ទាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ សហរដ្ឋអាមេរិក​ រាជាណាចក្រ​ជប៉ុន​ សាធារណរដ្ឋ​បារាំង​ ចក្រភព​អង់គ្លេស​ សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​ និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ខាងជើង​។​ ប្រទេស​ នេះ​ ជា​សមាជិក​អង្គការ​អន្តរជាតិ​ជា​ច្រើន​ ដូច​ជា​ អង្គការសហប្រជាជាតិ​ និង​ទី​ភ្នា​ក់​របស់​អង្គការ​ នេះ​។​ ប្រទេស​នេះ​ ក៏​មាន​សមាជិកភាព​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​)​ ធនាគារពិភពលោក​ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (​អាយ​ អឹ​ម​ អេ​ហ្វ​)​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (​អេ​ឌី​ប៊ី​)​ អង្គការ​ពលកម្ម​អន្តរជាតិ​ (​អាយ​ឡូ​)​ និង​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (​ដាប់​ប៊ែ​ល​យូ​ ធី​ អូ​)​។​ កម្ពុជា​ ក៏​ជា​ប្រទេស​ស្ថាបនិក​នៃ​ធនាគារ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ផង​ដែរ​។​ 

អ្នក​ជិតខាង​ធំៗ​:​ ប្រទេស​ថៃ​ និង​ ប្រទេស​វៀតណាម​

ប្រវត្តិសាស្ត្រ​មួយ​ភាគ​ធំ​នៃ​ប្រទេស​កម្ពុជា​ មាន​ដាន​ស្នាម​មក​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយនឹង​ ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​។​ បើ​ទោះបី​ប្រទេស​ថៃ​ គឺជា​ប្រទេស​ផ្គត់ផ្គង់​ធំ​ជាងគេ​បំផុត​ របស់​ប្រទេស​កម្ពុជា​ កាលពី​អតីតកាល​ ប្រទេស​ទាំង​ពីរ​នេះ​ ធ្លាប់​ដណ្តើម​ផ្នែក​ខ្លះ​នៃ​ព្រំដែន​សមុទ្រ​ និង​ដី​ ដែល​មិន​ទាន់​បាន​កំណត់​ច្បាស់លាស់​។​ ការ​ទាស់ទែង​គ្នា​នេះ​ បាន​ឈាន​ដល់​ជម្លោះ​ប្រដាប់​ អាវុធ​នៅ​រវាង​ឆ្នាំ​២០០៨​ និង​ឆ្នាំ​២០១១​ ជា​ពិសេស​នៅ​ជុំវិញ​ប្រាសាទព្រះវិហារ​ល្បីល្បាញ​ នៅ​លើ​ព្រំដែន​ភាគ​ខាងជើង​ នៃ​ប្រទេស​កម្ពុជា​។​

យ៉ាងណា​ក៏​ដោយ​ ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ មានការ​រីក​ចម្រើន​គួរ​កត់សម្គាល់​ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ។​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ មាន​ ៥.១​ប៊ី​លាន​ ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​២០១៤​ ដែល​បង្ហាញ​ពី​កំណើន​ ១១​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៣​។​ ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​ ទៅ​ប្រទេស​ថៃ​ បាន​ហក់​ឡើង​ជាង​ ១០០​ភាគរយ​ នៅ​ក្នុង​រយៈ​ ពេល​ ៩​ខែ​ នៃ​ឆ្នាំ​២០១៥​។1

តាម​របាយការណ៍​ មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ មើលឃើញ​ពី​សក្តានុពល​ ក្នុង​ការ​បង្កើន​ពាណិជ្ជកម្ម​ ទ្វេភាគី​ ឱ្យ​បាន​ ៣០​ភាគរយ​ ក្នុង​មួយ​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០១៦​ រហូត​ដល់​ឆ្នាំ​២០២០​។​ កន្លែង​ត្រួត​ ពិនិត្យ​នៅ​ព្រំដែន​ ចំនួន​ ៦​កន្លែង​ នា​ពេល​បច្ចុប្បន្ន​ នឹង​ត្រូវ​បង្កើន​ឡើង​រហូត​ដល់​ ១០​ កន្លែង​។​2

ការ​ឆ្លង​ដែន​ខុសច្បាប់​មក​ពី​ប្រទេស​កម្ពុជា​ ទៅ​ប្រទេស​ថៃ​ កើតឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ ដូច​គ្នា​ទៅ​ នឹង​ការ​និរទេស​ខ្លួន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដែរ​។​ លោក​ ឡាយ​ គី​ម​លន់​ ប្រធាន​នគរបាល​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ប្រចាំ​ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​ស្រង់​សម្តី​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៥​ ថា​ ចាប់ពី​ដើមឆ្នាំ​មក​ ប្រជាជន​កម្ពុជា​ ចំនួន​ ៥៥,៦២៦​ នាក់​ ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​មក​វិញ​ដោយ​អាជ្ញាធរ​ថៃ​ តាម​ច្រក​ត្រួតពិនិត្យ​ប៉ោយ​ប៉ែ​ត​។​3

ប្រទេស​វៀតណាម​ គឺជា​ប្រភព​នៃ​ការ​នាំ​ចូល​ទំនិញ​មួយ​ដ៏​សំខាន់​ ហើយ​ក៏​ជាទី​ផ្សារ​នាំ​ចេញ​សំខាន់​ សម្រាប់​ប្រទេស​កម្ពុជា​ ផង​ដែរ​។​ ប៉ុន្តែ​ ជាមួយនឹង​ជម្លោះ​រវាង​អ្នក​តវ៉ា​ព្រំដែន​ និង​វៀតណាម​ ភាព​តានតឹង​លើ​បញ្ហា​ព្រំដែន​ រឹតតែ​តឹងតែង​ឡើង​នៅ​ឆ្នាំ​២០១៥​ ។​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ប្រទេស​កម្ពុជា​ បាន​បញ្ជូន​កំណត់​ការទូត​តវ៉ា​រាប់​សិប​ ជម្រុញ​ អាជ្ញាធរ​វៀតណាម​ ឱ្យ​បញ្ឈប់​សកម្មភាព​នៅ​តាម​ព្រំដែន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ស្ថានការណ៍​បច្ចុប្បន្ន​។​ នៅ​ចុងឆ្នាំ​២០១៥​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ដាក់​បញ្ជា​ទៅ​គ្រប់​អាជ្ញាធរ​មូលដ្ឋាន​ ឱ្យ​ហាមឃាត់​ប្រជាជន​កម្ពុជា​ ដែល​មាន​ដី​នៅ​ជាប់​នឹង​ព្រំដែន​វៀតណាម​ មិន​ឱ្យ​ជួល​ទៅ​កសិករ​វៀតណាម​។​4

នៅ​រវាង​ខែកក្កដា​ ឆ្នាំ​២០១៤​ និង​ខែមិថុនា​ ឆ្នាំ​២០១៥​ អាជ្ញាធរ​កម្ពុជា​ បាន​និរទេស​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ ចំនួន​ ២,០៥៨​នាក់​។​5 

ប្រទេសចិន

​ប្រទេស​ចិន​ គឺជា​មហាអំណាច​សកលលោក​ ដែល​ប្រទេស​កម្ពុជា​ មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ ជាមួយ​។​ នៅ​ខែធ្នូ​ ឆ្នាំ​២០១០​ ប្រទេស​ទាំង​ពីរ​ បាន​បង្កើន​ទំនាក់ទំនង​ទៅ​ដល់​កម្រិត​ “​ភាព​ដៃគូរ​ ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​”​។​ ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង​ពីរ​ បាន​រីក​ធំធាត់​ពី​ ២.៣៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​២០១២​ ទៅ​ប្រមាណ​ជា​ ៣.៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​ ២០១៣​ ជាមួយនឹង​កិច្ចព្រមព្រៀង​បង្កើន​ពាណិជ្ជកម្ម​រហូត​ដល់​ ៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ត្រឹម​ ឆ្នាំ​២០១៧​។​6

​វិនិយោគ​ចិន​ នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រទេស​កម្ពុជា​ មាន​ចំនួន​ច្រើន​គួរ​ជាទី​កត់សម្គាល់​។​ ឧទាហរណ៍​ តាម​របាយការណ៍​ ក្រុមហ៊ុន​ចិន​ បាន​វិនិយោគ​ជាង​ ១.៦​ប៊ី​លាន​ដុល្លារ​ ដើម្បី​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ចំនួន​ ៦​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។7

ប្រទេស​ទាំង​ពីរ​ គឺជា​អ្នកគាំទ្រ​ខាង​នយោបាយ​ខ្លាំង​ខ្លា​ ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​ ចាប់តាំងពី​ការ​ចាក​ចេញពី​ទំនាក់ទំនង​ផ្លូវការ​ជាមួយនឹង​តៃវ៉ាន់​ នៅ​ឆ្នាំ​១៩៩៧​មក​ ប្រទេស​កម្ពុជា​ គឺជា​អ្នកគាំទ្រ​យ៉ាង​មុតមាំ​លើ​គោលនយោបាយ​ ‘​ចិន​តែ​មួយ​’​។​8

​នៅ​ដើមឆ្នាំ​២០០០​ ប្រទេស​ចិន​ លុប​ចោល​បំណុល​ប្រមាណ​ជា​ជិត​ ១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ កម្ពុជា​ជំពាក់​ នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​ ១៩៧០​ (​ប្រទេស​ចិន​បាន​ផ្តល់​កម្ចី​ភាគច្រើន​សម្រាប់​ សម្ភារៈ​សង្គ្រាម​)​។​9

​នៅ​ពេល​សហរដ្ឋអាមេរិក​ និង​សភាព​អឺរ៉ុប​ ស្នើ​ប្រទេស​កម្ពុជា​ឱ្យ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ទៅ​លើ​ ការ​សង្ស័យ​អំពី​ភាព​មិន​ប្រក្រតី​ បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​ ប្រទេស​ចិន​គាំទ្រ​ភ្លាមៗ​ ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ និង​អបអរសាទរ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​គណបក្ស​របស់​ លោក​ អំពី​ជោគជ័យ​របស់​ពួក​គេ​។10

ប្រធានាធិបតី​ចិន​​ ស៊ី​ ជីន​ពីង​ បាន​ធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ខែ​ តុលា​ ឆ្នាំ​ ២០១៦​។​ យោង​តាម​សេចក្តីរាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ កិច្ចព្រមព្រៀង​ និង​អនុស្សរណៈ​​យោគយល់​គ្នា​ចំនួន​ ៣១​ ត្រូវ​បាន​ធ្វើ​ឡើង​វ​វាង​ប្រទេស​ប្រ​ទស​ទាំង​ពីរ​ ក្នុងអំឡុងពេល​ទស្សនៈកិច្ច​នេះ​ ដែល​រួម​មាន​កិច្ចព្រមព្រៀង​ផ្តល់​កម្ចី​ប្រមាណ​ជិត​ ២​ ពាន់​លាន​ដុល្លារ​ សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ និង​ ១៨០​ លាន​ដុល្លារ​ទៀត​ជា​ជំនួយ​ហិរញ្ញវត្ថុ​។​11 

សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក​ គឺ​មាន​សារៈសំខាន់​ខាង​សេដ្ឋកិច្ច​ជា​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា​។​ អា​មេ​រិ​ក​ ទិញ​ប្រមាណ​ជា​ មួយ​ភាគ​បី​ នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​ ភាគច្រើន​ជា​សម្លៀក​បំបាក់​ និង​ ស្បែកជើង​។​ នៅ​ឆ្នាំ​២០១៤​ ពាណិជ្ជកម្ម​ទ្វេភាគី​ មាន​តម្លៃ​ជិត​ ៣.២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ប៉ុន្តែ​ មាន​អ​តុល្យភាព​ខាង​ជញ្ជីងពាណិជ្ជកម្ម​ខ្លាំង​៖​ សហរដ្ឋអាមេរិក​ នាំ​ចូល​ ២.៨៤​ប៊ី​លាន​ដុល្លារ​ អា​មេ​រិ​កមក​ពី​ប្រទេស​កម្ពុជា​ ខណៈ​ដែល​នាំ​ចេញ​តែ​ ៣២៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​12

នៅ​ឆ្នាំ​២០១៤​ ជំនួយការ​បរទេស​របស់​សហរដ្ឋអាមេរិក​ សម្រាប់​សុខភាព​ អប់រំ​ អភិបាលកិច្ច​ កំណើនសេដ្ឋកិច្ច​ និង​ការ​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ មាន​តម្លៃ​ស​រ៉ុ​ប​ ៧៤.៥​ លាន​ដុល្លារ​អា​មេ​រិ​ក​។​13

​តាម​សម្តី​របស់​អ្នកសង្កេតការ​ម្នាក់​បានឱ្យ​ដឹង​ថា​ ភាគ​ខុស​គ្នា​មួយ​ ក្នុង​បណ្តា​ភាព​ខុស​គ្នា​សំខាន់ៗ​ ជា​ច្រើន​រវាង​ការ​គ្រប់គ្រង​ជំនួយ​របស់​អា​មេ​រិ​ក​ និង​ចិន​ គឺថា​ “​ជំនួយ​របស់​សហរដ្ឋអាមេរិក​ តែង​ភ្ជាប់​មក​ជាមួយ​លក្ខខណ្ឌ​តឹងតែង​ ខណៈ​ដែល​ជំនួយ​របស់​ប្រទេស​ចិន​ពុំ​មាន​ភ្ជាប់​លក្ខខណ្ឌ​”​។14​ ចាប់ពី​ឆ្នាំ​១៩៩៨​ មក​ដល់​ឆ្នាំ​២០០៧​ សភា​អា​មេ​រិ​ក​ បាន​ហាមឃាត់​ជំនួយ​ផ្ទាល់​ ឬ​ជំនួយ​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​ មក​ប្រទេស​កម្ពុជា​ ក្នុង​គោលបំណង​ដាក់​សម្ពាធ​រាជរដ្ឋាភិបាល​ កម្ពុជា​ ឱ្យ​ស្តារ​ប្រជាធិបតេយ្យ​ពេញលេញ​។​15

​ប្រធានាធិបតី​ អូ​បា​ម៉ា​ បាន​ក្លាយជា​ប្រធានាធិបតី​អា​មេ​រិ​ក​ក្នុង​តំណែង​ទី​១​ មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១២​។​ ទោះបីជា​ យ៉ាងណា​ នៅ​ក្នុង​កិច្ចប្រជុំ​របស់​ប្រធានាធិបតី​ អូ​បា​ម៉ា​ ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ វា​បាន​បង្ហាញ​ច្បាស់​ថា​ វឌ្ឍនភាព​យឺតយ៉ាវ​ខាង​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ គឺជា​បញ្ហា​ ដែល​ រាំងស្ទះ​ដល់​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយនឹង​ប្រទេស​កំពុង​អភិវឌ្ឍ​។​16

ប្រទេសជប៉ុន

​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​ ប្រទេស​ជប៉ុន​ បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា​ ជាង​ ២​ប៊ី​លាន​ ដុល្លារ​អា​មេ​រិ​ក​ និង​នៅ​តែ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​។​17 ប្រទេស​ ជប៉ុន​ ផ្តល់​អាទិភាព​ជំនួយ​របស់​ខ្លួន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ រាប់​បញ្ចូល​ទាំង​ការ​ភិ​វ​ឌ្ឍ​បណ្តាល​ ផ្លូវ​ ប្រព័ន្ធ​អគ្គិសនី​ស្ថេ​រ​ភាព​ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​។​18

​នៅ​ដើមឆ្នាំ​២០១៥​ ប្រទេស​ជប៉ុន​ បាន​យល់ព្រម​ផ្តល់​ ៣៦​លាន​ដុល្លារ​អា​មេ​រិ​ក​ មក​ប្រទេស​កម្ពុជា​ ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​ និង​ជិត​ ២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ជា​កម្ចីសម្បទាន​ សម្រាប់​កែ​លម្អ​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​មន្ទីរពេទ្យ​។19

​ប្រទេស​កម្ពុជា​ តែងតែ​គាំទ្រ​ជា​និច្ច​ចំពោះ​ប្រទេស​ជប៉ុន​ នៅ​ក្នុង​ការ​ប្រកួតប្រជែង​សម្រាប់​អាសនៈ​ អចិន្ត្រៃយ៍​ នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​20

ប្រទេសរ៉ុស្ស៊ី

​នៅ​ឆ្នាំ​២០១៥​ ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​រ៉ុ​ស្ស៊ី​ បាន​អភិវឌ្ឍ​គួរ​ជាទី​កត់សម្គាល់​ ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​រ៉ុ​ស្ស៊ី​ មក​កាន់​ប្រទេស​កម្ពុជា​។​ នៅ​ក្នុង​បណ្តា​ កិច្ចព្រមព្រៀង​ និង​សេចក្តីសម្រេច​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ ប្រទេស​រ៉ុ​ស្ស៊ី​បាន​យល់ព្រម​លុប​បំណុល​ ៧០​ភាគរយ​ នៃ​បំណុល​សរុប​ប្រមាណ​ជា​ ១.៥​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ មក​ពី​អំឡុង​ទសវត្សរ៍​ ទី​១៩៧០​ ដែល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ បាន​ជំពាក់​។​21

អ្នក​វិនិយោគ​បរទេស​ធំៗ​:​ ចិន​ កូរ៉េ​ខាងត្បូង​ ជប៉ុន​ វៀតណាម​ ម៉ា​ឡេ​ស៊ី​ និង​ ថៃ​ ។​

ទីផ្សារ​នាំ​ចេញ​សំខាន់ៗ​:​ សហរដ្ឋអាមេរិក​ ចក្រភព​អង់គ្លេស​ អា​ឡឺ​ម៉​ង់​ កា​ណា​ដា​ សិង្ហ​បុរី​ និង​ វៀតណាម​។​

​ប្រភព​នាំ​ចូល​សំខាន់ៗ​:​ ថៃ​ វៀតណាម​ ចិន​ និង​ សិង្ហ​បុរី​។​

ទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ

បច្ចុប្បន្នភាពចុងក្រោយ  ២ វិច្ឆិកា ២០១៦

ឯកសារយោង

  1. 1. ម៉ៃ គុណមករា. “ការជម្រុញបន្ថែមពាណិជ្ជកម្មកម្ពុជា-ថៃ ត្រូវការចាំបាច់.” ខ្មែរថាម. ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://bit.ly/1kim9aI
  2. 2. ដូចខាងដើម។
  3. 3. សាំង សុឥន្ទរិទ្ធ. “ជនចំណាកស្រុកជាង ៥,០០០នាក់ត្រូវបានចាប់បញ្ជូនដោយថៃ នៅឆ្នាំ២០១៥.” ឌឹ ខេមបូឌា ដេលី ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។https://www.cambodiadaily.com/news/more-than-50000-migrants-deported-by-thailand-in-2015-102223/
  4. 4. ប៉ាវ ស៊ុយ និង វែន រដ្ឋាវង្ស. “នាយករដ្ឋមន្រ្តីហាមការជួលដីនៅតាមបណ្តោយព្រំដែន”. ខ្មែរថាម. ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។http://www.khmertimeskh.com/news/17838/pm-bans-land-leasing-along-border/
  5. 5. ឈឿងបូរាណ ចាន់បូរី. “ការតម្រង់យុទ្ធសាស្រ្តត្រឹមត្រូវរបស់កម្ពុជាជាមួយចិន.” ឌឹ ឌីផ្លូមម៉ាត. ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://thediplomat.com/2015/07/cambodias-strategic-china-alignment/
  6. 6. ដូចខាងដើម។
  7. 7. ថូមម៉ាស ឡាំ. ប្រទេសកម្ពុជា៖ សវតារ និងទំនាក់ទំនងសហរដ្ឋអាមេរិក ដោយសង្ខេប. ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥. សេវាស្រាវជ្រាវសភា។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។https://www.fas.org/sgp/crs/row/R44037.pdf
  8. 8. បុគ្គលិកសារព័ត៌មាន ឌឹ ខេមបូឌា “នាយករដ្ឋមន្រ្តីលើកឡើងជាថ្មីអំពីគោលនយោបាយ’ចិនតែមួយ’.” ឌឹ ខេមបូឌា ដេលី ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០០០។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។https://www.cambodiadaily.com/archives/prime-minister-reiterates-one-china-policy-15932/
  9. 9. ឯក មាត្រា. “រ៉ុស្ស៊ីត្រឡប់មករកកម្ពុជាវិញ.” ខ្មែរថាម. ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៥។ http://www.khmertimeskh.com/news/18216/russia-comes-back-to-cambodia/
  10. 10. វ៉ា វាសនា. “កម្ពុជា៖ រវាងចិន និងសហរដ្ឋអាមេរិក.” ឌឹ ឌីផ្លូមម៉ាត. ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://thediplomat.com/2015/05/cambodia-between-china-and-the-united-states/
  11. 11. ស៊ុំ​ ម៉ា​ណេ​ត​,​ “​ប្រទេស​ចិន​ផ្តល់​ ២​ ពាន់​លាន​ដុល្លារ​សម្រាប់​ផ្លូវថ្នល់​ និង​ស្ពាន​”.​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ១៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​។​
  12. 12. ថូមម៉ាស ឡាំ ឆ្នាំ២០១៥។
  13. 13. ក្រសួងការបរទេសសហរដ្ឋអាមេរិក. “ទំនាក់ទំនងសហរដ្ឋអាមេរិក ជាមួយកម្ពុជា.” ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ https://www.state.gov/u-s-relations-with-cambodia/
  14. 14. វ៉ា វាសនា ឆ្នាំ២០១៥។
  15. 15. ដូចខាងដើម។
  16. 16. វីលៀម ថត. ទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា៖ កិច្ចការកំពុងបន្ត. ព្រឹត្តិប័ត្ររបស់ឯកអគ្គរដ្ឋទូត. និទាឃរដូវឆ្នាំ២០១៣។
  17. 17. ស៊ីម៉ន ហេនឌឺសិន. “ជប៉ុនផ្តល់២៣៦លានដុល្លារអាមេរិកជាជំនួយអភិវឌ្ឍន៍និងកម្ចី .” ឌឹ ខេមបូឌា ដេលី ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៥។
  18. 18. ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា. “ជំនួយអភិវឌ្ឍន៍ផ្លូវការ.” ចូលអាននៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.kh.emb-japan.go.jp/economic/economic-e.htm
  19. 19. ស៊ីម៉ន ហេនឌឺសិន ឆ្នាំ២០១៥។
  20. 20. ឈាង វណ្ណារិទ្ធិ. កម្ពុជា៖ រវាងចិន និងជប៉ុន. វិទ្យាស្ថានកម្ពុជាដើម្បីកិច្ចសហប្រតិបត្តិការនិងសន្តិភាព. ឯកសារលេខ៣១. រាជធានីភ្នំពេញ. ខែ តុលា ឆ្នាំ២០០៩។ http://bit.ly/1U6Bjft
  21. 21. ឯក មាត្រា ឆ្នាំ២០១៥។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

EV2Gx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!