ចំណាត់ថ្នាក់ដីធ្លី

ទេសភាពស្រុកស្រែបៃតងខ្ចីនៅជុំវិញប្រាសាទអង្គរវត្ដ ប្រទេសកម្ពុជា។ រូបភាព ថតដោយ shankar s. កាលពីខែតុលាឆ្នាំ២០០៨។ ក្រោម​អាជ្ញា​ប័ណ្ណ CC BY 2.0.

ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ បាន​បង្កើត​ប្រព័ន្ធ​បែងចែក​ប្រភេទ​ដី​នៅ​កម្ពុជា​។​ ដី​ នៅ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចាត់​ថ្នាក់​ជា​បី​ប្រភេទ​៖​ ដី​ឯកជន​ ដី​សាធារណៈ​របស់​រដ្ឋ​ និង​ដី​ឯកជន​របស់​រដ្ឋ​។​

ដី​ឯកជន

ដី​ឯកជន គឺជា​អចលនវត្ថុ​ដែល​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​បុគ្គល​តែ​ម្នាក់​ ឬ​ជា​សមូហភាព​របស់​បុគ្គល​ ឬ​ក្រុមហ៊ុន​។1 ទោះបី​មានការ​ធានា​ និង​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣​ និង​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​ បាន​រាយការណ៍​ថា​ ម្ចាស់​កម្មសិទ្ធិ​អចលនវត្ថុ​ឯកជន​នៅ​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​អសន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​ ក្រោម​រូបភាព​ជា​ ការ​បណ្តេញចេញ​ដោយ​បង្ខំ​ ការ​លក់​ដោយ​បង្ខំ​ និង​ជម្លោះដីធ្លី​ជាមួយ​នីតិបុគ្គល​ឯកជន​។2

ដី​រដ្ឋ៖ ដីសាធារណៈ និងឯកជន

ដី​សាធារណៈ​របស់​រដ្ឋ​ សំដៅ​ទៅ​រាល់​ដី​ទាំងឡាយ​ណា​ ដែល​បម្រើ​ឱ្យ​ផលប្រយោជន៍​សាធារណៈ​។​ ទាំងនេះ​ រាប់​បញ្ចូល​ទាំង​៖​ ដី​ដែល​មាន​ប្រភព​ពី​ធម្មជាតិ​(​ដូច​ជា​ ទន្លេ​ បឹងបួរ​ និង​ភ្នំ​)​ អចលនវត្ថុ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ជា​ពិសេស​សម្រាប់​ការ​ប្រើប្រាស់​ទូទៅ​ (​ដូច​ជា​ កំពង់​ផែ​ ផ្លូវដែក​ និង​ព្រ​លាន​យន្តហោះ​)​ អចលនវត្ថុ​សម្រាប់​ការ​ប្រើប្រាស់​ជា​សាធារណៈ​ (​ដូច​ជា​ ផ្លូវថ្នល់​ ផ្លូវលំ​ និង​សួនច្បារ​សាធារណៈ​)​ អចលនវត្ថុ​ដែល​ត្រូវ​បាន​បែងចែក​ដើម្បី​ផ្តល់​សេវា​សាធារណៈ​ (​ដូច​ជា​ សាលារៀន​ មន្ទីរពេទ្យ​ និង​អគារ​រដ្ឋបាល​)​ តំបន់​ការពារ​ តំបន់​បេ​តិក​ភ័​ណ្ឌ​ និង​ប្រវត្តិសាស្ត្រ​ និង​ទ្រព្យសម្បត្តិ​ផ្លូវការ​របស់​ខ្សែ​ព្រះ​រាជ្យ​វង្ស​ ។​3

ដី​ឯកជន​របស់​រដ្ឋ​ គឺជា​រាល់​អចលនវត្ថុ​ទាំងឡាយ​ណា​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ប៉ុន្តែ​ មិន​បម្រើ​ឲ្យ​ផលប្រយោជន៍​សាធារណៈ​ (​ដូច​ជា​ មិន​ស្ថិត​ក្នុង​ប្រភេទ​ណាមួយ​ដែល​មាន​កំណត់​ខាងលើ​)​ ។4​ ដី​ប្រភេទ​នេះ​ អាច​យក​ទៅ​ លក់​ ឬ ​ជួល​ រាប់​បញ្ចូល​ទាំង​ការ​ជួល​រយៈពេល​វែង​ និង ​សម្បទាន​ដី​ ប៉ុន្តែ​រាល់​ការ​ផ្ទេរសិទ្ធិ​ ត្រូវ​ គោរព​តាម​នីតិវិធី​ច្បាប់​។5​ ការ​បែងចែក​រវាង​ ដី​សាធារណៈ​របស់​រដ្ឋ​ និង​ដី​ឯកជន​របស់​រដ្ឋ​ គឺ​ចាំបាច់​ ព្រោះ​វា​ជះ​ឥទ្ធិពល​លើ​របៀប​ប្រើប្រាស់​ និង​គ្រប់គ្រង​ដី​នោះ​។​

ដី​សាធារណៈរដ្ឋ​មិន​អាច​លក់​ ឬ​ផ្ទេរ​ និង​មិន​អាច​ផ្តល់​ឲ្យ​ជាសម្បទាន​ដីសេដ្ឋកិច្ច​ ឬ​​សង្គមកិច្ច​ ឡើយ​។​ ទោះជា​ដូច្នេះ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ រាយការណ៍​ថា​ ដី​សាធារណៈ​របស់​រដ្ឋ​ជា​ច្រើន​ រួម​ទាំង​ ដី​ក្នុង​តំបន់​ការពារ ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​ជា​ថ្មី​ ជា​ដី​ឯកជន​របស់​រដ្ឋ​ និង​ផ្តល់​ជា​ដី​សម្បទាន​ដល់​នីតិបុគ្គល​ឯកជន​ ។​6 រាល់​ការ​គ្រប់គ្រង​ដី​សាធារណៈ​របស់​រដ្ឋ​ អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ ជា​ការ​ផាកពិន័យ​ ឬ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ។7​  ទោះបី​យ៉ាងណា​ ដី​នេះ​អាច​ជួល​បាន​ក្នុង​រយៈពេល​មិន​លើស​ពី​ ១៥​ ឆ្នាំ​ឡើយ​ ដរាបណា​រាល់​សកម្មភាព​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ មិន​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​លក្ខណៈ​នៃ​ដី​ ឬ​ធ្វើ​ឲ្យ​ដី​នោះ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដែល​តម្លៃ​ប្រយោជន៍​សាធារណៈ​ត្រូវ​បាន​បាត់បង់​ ។8ដី​ឯកជន​របស់​រដ្ឋ​ អាច​ជា​កម្មវត្ថុ​នៃ​ការ​លក់​ ការ​ដូរ​ ការ​ផ្ទេរ​ និង​ការ​ជួល​ ដូច​ជា​ ការ​ជួល​រយៈពេល​វែង​ និង​សម្បទាន​ដី​ ។9​  ប្រសិនបើ​ដី​សាធារណៈ​របស់​រដ្ឋ​បាត់បង់​តម្លៃ​ខាង​បម្រើបម្រាស់​ដល់​ផលប្រយោជន៍​សាធារណៈ​ វា​អាច​នឹង​ត្រូវ​បាន​ចាត់​ថ្នាក់​ឡើង​វិញ​ជា​ដី​ឯកជន​របស់​រដ្ឋ​ ដូចនេះ​វា​អាចយ​កមក​ជួល​ ធ្វើ​សម្បទាន​ ដោះ​ដូរ​ ឬ​លក់​បាន​ ។​10

ដីសមូហភាព

នៅ​ប្រទេស​កម្ពុជា​ សិទ្ធិ​លើ​ដី​សមូហភាព មាន​ច្រើន​សណ្ឋាន​ ហើយ​សិទ្ធិ​របស់​សហគមន៍​ជនជាតិ​ដើម​ ត្រូវ​បាន​គេ​ស្គាល់​ច្រើន​។​ ជាមួយនឹង​អត្តសញ្ញាណ​ខាង​វប្បធម៌​ផ្សេងៗ​ពី​គ្នា​ សហគមន៍​ជនជាតិ​ដើម​នៅ​ប្រទេស​កម្ពុជា​ មាន​ចំណង​ខាង​វប្បធម៌​ សាសនា​ និង​សេដ្ឋកិច្ច​យ៉ាង​ស្អិតរ​មួ​ត​ ទៅ​នឹង​ដី​។​ បើ​ទោះបីជា​ រាជរដ្ឋាភិបាល​កម្ពុជា​ ទទួលស្គាល​សិទ្ធិ​លើ​ដី​សហគមន៍​ បែបបទ​នៃ​ការ​ធានា​ការ​គោរព​សិទ្ធិ​ទាំងនេះ​ សម្រាប់​សហគមន៍​ជនជាតិ​ដើម​ នៅ​មាន​សភាព​យឺតយ៉ាវ​។11​ អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​អះអាង​ថា​ វឌ្ឍនភាព​លើ​កិច្ចការ​នេះ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​លើ​ដីធ្លី​ និង​ធនធានធម្មជាតិ​។12

​យោង​ទៅ​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ កម្មសិទ្ធិសហគមន៍​ ឬ​សមូហភាព​ មាន​ពីរ​ប្រភេទ​៖​ អចលនវត្ថុ​របស់​វត្ត​អារាម​ និង​អចលនទ្រព្យ​សហគមន៍​ជនជាតិ​ដើម​។​ អចលនទ្រព្យ​របស់​វត្ត​អារាម​ រួម​មាន​ដី​ និង​រចនាសម្ព័ន្ធ​ នៅ​ក្នុង​វត្ត​ព្រះពុទ្ធ​សាសនា​ ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាព្រះពុទ្ធ​។​13អចលនទ្រព្យ​នេះ​ មិន​អាច​យក​ទៅ​លក់​ ផ្លាស់​ប្តូរ​ ឬ​ធ្វើ​ជា​អំណោយ​ ព្រមទាំង​មិន​អាច​កាន់កាប់​ឱ្យ​ស្របច្បាប់​ ដោយ​បុគ្គល​ផ្សេង​បាន​ឡើយ​។​ ទោះបី​យ៉ាងណា​ ដី​នេះ​ អាច​យក​ទៅ​ជួល​ ឬ​ចែករំលែក​កសិផល​ ក្នុង​ករណី​ដែល​ ចំណូល​បាន​មក​នោះ​ ត្រូវ​បាន​ប្រើប្រាស់​តែ​សម្រាប់​ទិស​ដៅ​ខាង​សាសនា​។14

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​ដី​សហគមន៍​ សូម​ចូល​ទៅ​កាន់​ទំព័រ​ស្តី​ពី​ ដី​សមូហភាព​។​

ទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ដី

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ១០។
  2. 2. លីកាដូ. ២០១៥. សេចក្តីថ្លែងការណ៍៖ ការងើបឡើងជាថ្មីនៃជម្លោះដីធ្លី គួរត្រូវដោះ ស្រាយ ចៀសជាងបដិសេធ ថ្ងៃទី ១៩ ខែកុម្ភៈ. http://www.licadho-cambodia.org/pressrelease.php?perm=374;&khmer ។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស. ឆ្នាំ២០១២. “ការបណ្តេញចេញ និងការតាំងលំនៅជាថ្មី នៅកម្ពុជា៖ “តម្លៃមនុស្ស ផលប៉ះពាល់ និងដំណោះស្រាយ.” ឆ្នាំ២០១២. http://cambodia.ohchr.org/WebDOCs/DocProgrammes/Resettlement_Study-28_Feb_2012_Eng.pdf ។ ម៉ៃ ទិត្យថារ៉ា. “អ្នកភូមិ៖ ក្រុមហ៊ុនអភិវឌ្ឍសហភាព ដាក់ចេញការគម្រាមបណ្តេញចេញជាថ្មី.” ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៥. http://www.phnompenhpost.com/national/udg-issuing-eviction-threats-again-villagers
  3. 3. ច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រា១៥។ អនុក្រឹត្យលេខ ១៨ ស្តីពីការគ្រប់គ្រងដីរដ្ឋ (ឆ្នាំ២០០៥) មាត្រា៤។
  4. 4. អនុក្រឹត្យលេខ ១១៨ ស្តីពីការគ្រប់គ្រងដីរដ្ឋ មាត្រា៥។
  5. 5. ច្បាប់ភូមិបាល (ឆ្នាំ២០០១) មាត្រា១៧។
  6. 6. អាដហុក. ឆ្នាំ២០១៣. “ចំណុចរបត់? ៖ សិទ្ធិដីធ្លីលំនៅដ្ឋាន និង​ធនធាន​ធម្ម​ជាតិនៅកម្ពុជា ឆ្នាំ ២០១២.” http://www.nachdenkseiten.de/upload/pdf/ADHOC-A_Turning_Point_Land_Housing_NRM_2012.pdf ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (២០១៣). “កម្ពុជា ៖ ជម្លោះដីធ្លី-ទិដ្ឋភាពទូទៅនៃស្ថានភាពដីធ្លី.” bit.ly/1KtPNVy
  7. 7. ច្បាប់ភូមិបាល (ឆ្នាំ២០០១) មាត្រា១៦ និង មាត្រា២៥៩។
  8. 8. អនុក្រឹត្យលេខ ១២៩ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើចំណាត់ថ្នាក់ឡើងវិញលើ​កម្មសិទ្ធិ​សាធារ​ណៈរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈ (ឆ្នាំ២០០៦) មាត្រា១៨ និងមាត្រា១៦។
  9. 9. ច្បាប់ភូមិបាល ឆ្នាំ២០១១ មាត្រា១៧។
  10. 10. អនុក្រឹត្យលេខ ១២៩ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើចំណាត់ថ្នាក់ឡើងវិញលើ​កម្មសិទ្ធិ​សាធារ​ណៈរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈ (ឆ្នាំ២០០៦) ជំពូកទី៦។
  11. 11. លុច ម៉ូនីកា. ឆ្នាំ២០១៣.​”ការវាយតម្លៃសិទ្ធិមនុស្សលើគម្រោង​សិទ្ធិដីធ្លី​អាឡឺម៉ង់-​កម្ពុជា.” វិទ្យាស្ថានអាឡឺម៉ង់ដើម្បីសិទ្ធិមនុស្ស. https://landportal.org/library/resources/mlrf2186/human-rights-assessment-german-cambodian-land-rights-program-lrp
  12. 12. សម្រាប់ជាឧទាហរណ៍ មើល មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (២០១៣). “កម្ពុជា ៖ ជម្លោះដីធ្លី-ទិដ្ឋភាពទូទៅនៃស្ថានភាពដីធ្លី.” http://bit.ly/1KtPNVy​ ។
  13. 13. ច្បាប់ភូមិបាល (ឆ្នាំ២០១១) មាត្រា២០។
  14. 14. ច្បាប់ភូមិបាល (ឆ្នាំ២០០១) មាត្រា២១។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5HSsp
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!