មូលនិធិសម្រាប់ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី

ទីស្នាក់ការកណ្តាលធនាគារពិភពលោក ឆ្នាំ២០១៣៖ កិច្ចប្រជំុនិទាឃរដូវធនាគារពិភពលោក/មូលនិធិរូបិយវត្ថុអន្ដរជាតិ។រូបភាព ថតដោយស៊ីម៉ុន ឌី ម៉ាកខត ធនាគារពិភពលោក កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណCC BY-NC-ND 2.0

ទីស្នាក់ការកណ្តាលធនាគារពិភពលោក ឆ្នាំ២០១៣៖ កិច្ចប្រជំុនិទាឃរដូវធនាគារពិភពលោក/មូលនិធិរូបិយវត្ថុអន្ដរជាតិ។រូបភាព ថតដោយ ស៊ីម៉ុន ឌី ម៉ាកខត ធនាគារពិភពលោក កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

​ទិន្នន័យ​មូលនិធិ​អំពី​ជំនួយ​ និង​ការ​អភិវឌ្ឍ​លើ​បញ្ហា​កាន់កាប់​ដីធ្លី​ និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ បង្ហាញ​ពី​រូបភាព​មិន​ពេញ​ និង​មិន​ស៊ីគ្នា​។​ បើ​ទោះជា​មាន​ប្រភព​ជា​ច្រើន​តាមដាន​ពី​មូលនិធិ​ផ្តល់​ជំនួយ​ ជា​រឿយៗ​ ប្រភព​ទាំងនោះ​ បង្ហាញ​ព័ត៌មាន​មិន​ពេញលេញ​ ដោយសារ​ហេតុផល​ពេលវេលា​មិន​គ្រប់គ្រាន់​ ឬ​ ដែន​វិសាលភាព​របស់​គម្រោង​។​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ គណៈកម្មាធិការ​នីតិសម្បទា​និង​អភិវឌ្ឍន៍​កម្ពុជា​ បាន​រួម​គ្នា​បោះពុម្ពផ្សាយ​មូលដ្ឋាន​ទិន្នន័យ​ស្តី​ពី​ព័ត៌មាន​មូលនិធិ​ដៃគូរ​អភិវឌ្ឍន៍​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ មូលដ្ឋាន​ទិន្នន័យ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​សម្រាប់​កម្ពុជា​។​ បើ​ទោះជា​មូលដ្ឋាន​ទិន្នន័យ​នេះ​ហ្មត់ចត់​ វា​មិន​បាន​គ្របដណ្តប់​ទៅ​លើ​បណ្តា​គម្រោង​ទាំងមូល​ដែល​បាន​បញ្ចប់​ នៅ​មុន​ពាក់កណ្តាល​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ទេ​។​ លើស​ពី​នេះ​ មូលដ្ឋាន​ទិន្នន័យ​មិន​មាន​ព័ត៌មាន​ស៊ីគ្នា​ជាមួយនឹង​របាយការណ៍​ របស់​ម្ចាស់​ជំនួយ​ផង​ដែរ​។​។​ ឧទាហរណ៍​ បញ្ជី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​តាម​វិស័យ​ និង​ស្ថានការណ៍​ នៃ​គម្រោង​ រាយការណ៍​ថា​ ធនាគារពិភពលោក​ បាន​ផ្តល់​មូលនិធិ​ ចំនួន​ ១៤,៣៧៨,០៨៨​ ដុល្លារ​អា​មេ​រិ​ក​ ទៅ​ឱ្យ​គម្រោង​ស្តី​ពី​ការ​បែងចែក​ដី​សម្រាប់​ការ​អភិវឌ្ឍ​សង្គមកិច្ច​ និង​សេដ្ឋកិច្ច​។​1 យ៉ាងនេះ​ក្តី​ ទំព័រ​ព័ត៌មាន​ របស់​ធនាគារពិភពលោក​ សម្រាប់​គម្រោង​ស្តី​ពី​ការ​បែងចែក​ដី​សម្រាប់​ការ​អភិវឌ្ឍ​សង្គមកិច្ច​ និង​សេដ្ឋកិច្ច​ រាយការណ៍​ថា​ ស្ថាប័ន​នេះ​ បាន​សន្យា​ផ្តល់​ជំនួយ​ទៅ​គម្រោង​នេះ​ជាមួយនឹង​ទឹកប្រាក់​ចំនួន​ ១១,៥០០,០០០​ ដុល្លារ​អា​មេ​រិ​ក​ ខណៈ​ដែល​ប្រទេស​អា​ឡឺ​ម៉​ង់​ផ្តល់​ជា​ជំនួយ​ផ្សេង​ទៀត​ លើ​ទឹកប្រាក់​ចំនួន​ ១,២០០,០០០​ ដុល្លារ​អា​មេ​រិ​ក​។2

ព័ត៌មានមិនស៊ីគ្នាលើកំណត់ត្រានៃការផ្តល់មូលនិធិ៖ ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គមកិច្ច និង​សេដ្ឋកិច្ច

​គម្រោង​ជា​ច្រើន​ផ្សេង​ទៀត​ ប៉ុនប៉ង​ប្រមូល​ទិន្នន័យ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​របស់​ដៃគូរ​អភិវឌ្ឍន៍​ និង​អង្គការ​មិន​ មែន​រដ្ឋាភិបាល​។​ អង្គការ​ កិច្ច​ផ្តួចផ្តើម​តម្លាភាព​ជំនួយ​អន្តរជាតិ​ បោះពុម្ពផ្សាយ​ទិន្នន័យ​ស្តី​ពី​ជំនួយ​ មក​ពី​ ម្ចាស់​ជំនួយ​ទ្វេរ​ភាគី​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ បើ​ទោះជា​ទិន្នន័យ​ផ្សាយ​លើ​គេហទំព័រ​នេះ​ គឺ​ ជា​ការ​ធ្វើ​សេចក្តីរាយការណ៍​ខ្លួនឯង​។​3  បន្ថែម​ពីលើ​នេះ​ ក្រុមការងារ​ម្ចាស់​ជំនួយ​សកល​លើ​បញ្ហា​ដីធ្លី​ និង​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ បាន​បោះពុម្ពផ្សាយ​ផែនទី​ ដែល​បង្ហាញ​ពី​ការ​ផ្តល់​ ជំនួយ​នៅ​ក្នុង​កម្មវិធី​អភិបាលកិច្ច​ដីធ្លី​ ដោយ​ម្ចាស់​ជំនួយ​ទ្វេរ​ភាគី​ ម្ចាស់​ជំនួយ​ពហុភាគី​ និង​ទីភ្នាក់ងារ​ អភិវឌ្ឍន៍​។4​  យ៉ាងនេះ​ក្តី​ ផែនទី​នេះ​ នៅ​មាន​សមត្ថភាព​កំណត់​នៅឡើយ​។​ គម្រោង​ ដែល​មាន​ក្នុង​កំណត់​ត្រា​ដំបូង​បំផុត​ គឺ​ទាក់ទង​នឹង​ការ​បែងចែក​ដី​សម្រាប់​ការ​អភិវឌ្ឍ​សង្គមកិច្ច​ និង​សេដ្ឋកិច្ច​ ដែល​បាន​ចាប់ផ្តើម​ នៅ​ក្នុង​ឆ្នាំ​២០០៨​ ហើយ​មិន​មាន​ព័ត៌មាន​ជំនួយ​សម្រាប់​គម្រោង​ត្រូវ​បាន​ផ្តល់​ឱ្យ​ទេ​។5​  ខណៈ​ដែល​ប្រភព​ផ្សេងៗ​បង្ហាញ​ថា​ មូលនិធិ​ក្នុង​ចំនួន​ដ៏​ច្រើន​ កំពុង​ហូរ​ចាក់​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​ មូលនិធិ​អន្តរជាតិ​ មិន​ត្រូវ​បាន​តាមដាន​កត់ត្រា​ឱ្យ​បាន​ពេញលេញ​ និង​ជាក់លាក់​ នៅ​មួយ​កន្លែង​ទេ​។​

ទាក់ទងនឹងមូលនិធិសម្រាប់ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី

បច្ចុប្បន្នភាពចុងក្រោយ៖ ១ វិច្ឆិកា ២០១៥

ឯកសារយោង

  1. 1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា (ឆ្នាំ២០១៥). “បញ្ជីគម្រោងទៅតាមវិស័យ និងស្ថានការណ៍.” គេហទំព័រដៃគូរអភិវឌ្ឍន៍. មូលដ្ឋានទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់កម្ពុជា. http://cdc.khmer.biz
  2. 2. ធនាគារពិភពលោក (ឆ្នាំ២០១៥). “ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គមកិច្ច និងសេដ្ឋកិច្ច.” ចូលអាន កក្កដា ២០១៥. http://www.worldbank.org/projects/P084787/land-allocation-social-economic-development?lang=en
  3. 3. អង្គការ កិច្ចផ្តួចផ្តើមតម្លាភាពជំនួយអន្តរជាតិ. “ទិន្នន័យកិច្ចផ្តួចផ្តើមតម្លាភាពសម្រាប់ជំនួយអន្តរជាតិ.” ចូលអាន កក្កដា ២០១៥. http://www.iatiregistry.org
  4. 4. ម្ចាស់ជំនួយសកលសម្រាប់ការអភិវឌ្ឍជនបទ (ឆ្នាំ២០១៥). “ផែនទីកម្មវិធីអភិបាលកិច្ចដីធ្លី.” ចូលអាន កក្កដា ២០១៥. https://landgov.donorplatform.org
  5. 5. ដូចយោងខាងលើ។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pLRwF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!