ការផ្ទេរដីធ្លី

បណ្តេញចេញ: បុរីកីឡា និងការដណ្តើមដីធ្លីនៅកម្ពុជា. រូបថត  ថតដោយ Luc Forsythe កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណCreative Commons Attribution-NonCommercials 2.0.

បណ្តេញចេញ: បុរីកីឡា និងការដណ្តើមដីធ្លីនៅកម្ពុជា. រូបថត ថតដោយ Luc Forsythe កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណCreative Commons Attribution-NonCommercials 2.0.

ការ​ផ្ទេរ​ដីធ្លី​នៅ​កម្ពុជា​មាន​ទម្រង់​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​នីតិបុគ្គល​សាធារណៈ​ និង​ឯកជន​។​ សិទ្ធិ​ផ្ទេរ​អចលនវត្ថុ​ទៅ​អ្នក​ផ្សេង​ និង​ទទួល​បានការ​ការពារ​ពី​ការ​ផ្ទេរ​ដោយ​បង្ខំ​ ជា​ប្រការ​សំខាន់​នៃ​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​។​ ជា​ពិសេស​ លទ្ធភាព​ផ្ទេរ​ដី​ជា​ប្រភព​មួយ​នៃ​គុណ​តម្លៃ​ សម្រាប់​ម្ចាស់​ដី​ប្រើប្រាស់​សិទ្ធិ​នោះ​ដើម្បី​ទទួល​បានការ​ផ្គត់ផ្គង់​ជា​ឥណទាន​ ឬ​ការ​ប្រើប្រាស់​ជា​គុណ​តម្លៃ​កាន់តែ​ខ្ពស់​។​ ទោះជា​យ៉ាងនេះ​ក្តី​ ចំណុច​នេះ​អាច​ជា​មូលហេតុ​នៃ​ភាព​គ្មាន​ដីធ្លី​ និង​ភាព​ក្រីក្រ​សម្រាប់​ប្រជាជន​កម្ពុជា​ជា​ច្រើន​។1 ​អ្នក​សិក្សា​ស្រាវជ្រាវ​ បាន​រាយការណ៍​ថា​ អវត្តមាន​នៃ​កិច្ច​ការពារ​រឹង​មាំ​ និង​មាន​ប្រសិទ្ធិ​ភាព​ អាច​សបញ្ជាក់​ថា​ សុវត្ថិភាព​ដី​ ធ្លី​នៅ​តែ​ផុយ​ស្រួយ​ ដែល​ធ្វើ​ឱ្យ​អ្នកកាន់កាប់​ដី​តូចតាច​ងាយ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​លក់​ដី​ដោយ​បង្ខំ​ ឬ​គ្មាន​អត្ថប្រយោជន៍​ និង​ការ​បណ្តេញ​ចេញពី​ដី​ដោយ​បង្ខំ​។2

គោលនយោបាយ និងក្របខ័ណ្ឌគតិយុត្តិ

ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​សន្តិសុខ​ដីធ្លី​ រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​ចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​ និង​ទប់ស្កាត់​ជម្លោះដីធ្លី​។​3 ការ​ផ្ទេរ​ដីធ្លី​ គឺជា​កត្តាចាំបាច់​សម្រាប់​ជោគជ័យ​នៃ​គោលនយោបាយ​នេះ​ ដោយសារ​តែ​ការ​ផ្ទេរ​ដែល​មិន​ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​ដីធ្លី​ អាច​ធ្វើ​ឲ្យ​មាន​ជម្លោះដីធ្លី​រវាង​អ្នក​ទាមទារ​ជាន់​គ្នា​។​

​បទ​ប្បញ្ញត្តិ​ច្បាប់​លម្អិត​ក្បោះក្បាយ​ ដែល​គ្រប់គ្រង​លើ​ការ​ផ្ទេរ​ដី​ឯកជន​ ដែល​ពី​ មុន​មាន​ចែង​នៅ​ក្នុង​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ ត្រូវ​បាន​លុប​ចោល​មួយ​ចំនួន​ធំ​ ដោយ​ច្បាប់​ស្តី​ពី​ការ​អនុវត្ត​ក្រមរដ្ឋប្បវេណី​ដែល​ចូល​ជា​ធរមាន​តាំងពី​ឆ្នាំ​២០១១​។​4 អ្វី​ដែល​មាននៅ​ក្នុង​ច្បាប់​នេះ​ ចែង​ថា​ ដើម្បី​ចង​ជា​កាតព្វកិច្ច​ កិច្ចសន្យា​ផ្ទេរ​ដី​ទាំងអស់​ត្រូវ​តែ​ចុះបញ្ជី​ ដែល​អាច​ធ្វើ​ឡើង​នៅ​ក្រោយ​ពី​ការ​បង់ពន្ធ​សម​ស្រប​ ។5​ ភោគី​ស្របច្បាប់​ដែល​មិន​មាន​ប្លង់​រឹង​ និង​អាច​បញ្ជាក់​ការ​កាន់កាប់​នៅ​មុន​ពេល​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​ អាច​ផ្ទេរសិទ្ធិ​កាន់កាប់​ទៅ​ឱ្យ​បុគ្គល​ផ្សេង​បាន​។6

​ក្រៅពី​នេះ​ រដ្ឋាភិបាល​កម្ពុជា​អាច​ផ្ទេរសិទ្ធិ​ដីធ្លី​ទៅ​ផ្នែក​ឯកជន​តាម​រយៈ​សម្បទាន​ដី​សេដ្ឋកិច្ច​ សម្បទាន​ដី​សង្គមកិច្ច​ ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​ព្រៃ​សហគមន៍​។​ លើស​ពី​នេះ​ រដ្ឋាភិបាល​ អាច​តម្រូវ​ឲ្យ​ម្ចាស់​ដី​ឯកជន​ផ្ទេរ​ដី​ប្រគល់​ដី​ឱ្យ​រដ្ឋ​ ដែល​ជា​អ្នកមាន​សិទ្ធិ​ធ្វើការ​ដកហូត​ដើម្បី​បម្រើ​ឲ្យ​ផលប្រយោជន៍​ជាតិ​ និង​សាធារណៈ​ ដោយ​មាន​ផ្តល់​សំណង​ដោយ​យុត្តិធម៌​ សម​ស្រប​ និង​ជា​មុន​។​7

​បញ្ហាប្រឈម​

រាល់​ការ​ផ្ទេរ ​ដី​ចុះបញ្ជី​ និង​មាន​ប័ណ្ណកម្មសិទ្ធិ​ ត្រូវ​តែ​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ​សុរិយោដី​ ។8​ លក្ខខណ្ឌ​ នេះ​មាន​គោលបំណង​បី​ ៖​ ការ​ធានា​ភាព​ត្រឹមត្រូវ​ និង​និរន្តរភាព​យូរអង្វែង​នៃ​កំណត់​ត្រា​អចលនវត្ថុ​ដោយ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ដីធ្លី​ ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ម្ចាស់​ថ្មី​ និង​ការ​ធានា​ថា​ មានការ​បង់ពន្ធ​សម​ស្រប​។9 ​ទោះបីជា​សិទ្ធិកម្មសិទ្ធិ​ចុះបញ្ជី​ មាន​សារៈសំខាន់​ ការ​ចុះបញ្ជី​លើ​ការ​ផ្ទេរ​ដី​ត្រូវ​បាន​រំពឹង​ទុក​ថា​មាន​តិច​ជាង​៧៥%​។​ យ៉ាងនេះ​ក្តី​ មិន​មាន​ទិន្នន័យ​ផ្លូវការ​ដើម្បី​បញ្ជាក់​ពី​ចំណុច​នេះ​ឡើយ​ ។10​ អ្នក​សិក្សា​ស្រាវជ្រាវ​ រាយការណ៍​ថា​ ដីធ្លី​នៅ​កម្ពុជា​ ជា​ញឹកញយ​ មិន​មានការ​ចុះបញ្ជី​ទេ​ ដោយសារ​តែ​ការ​ចំណាយ​ខ្ពស់​ (​ទាំង​ផ្លូវការ​ ឬ​ក្រៅផ្លូវការ​ គឺ​មិន​ច្បាស់លាស់​)​ ព្រម​ជាមួយនឹង​ការ​អនុវត្ត​ប្រព័ន្ធ​កត់ត្រា​អចលនវត្ថុ​ក្រៅផ្លូវការ​ ។11​ ភស្តុ​តាង​ថ្មីៗ​បង្ហាញ​ថា​ លក្ខខណ្ឌ​នៃ​ការ​ចុះបញ្ជី​ការ​ផ្ទេរ​ដីធ្លី​ធ្វើ​ឲ្យ​មិនសូវ​មានការ​ជួញដូរ​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​។​12

អ្នក​សិក្សា​ស្រាវជ្រាវ​ បាន​អះអាង​ថា​ បរាជ័យ​ក្នុង​ការ​កត់ត្រា​លើ​ការ​ផ្ទេរ​ដីធ្លី​ បង្កើត​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​ សម្រាប់​ម្ចាស់​កម្មសិទ្ធិ​បន្ទាប់​។13​ បើ​មិន​មានការ​ចុះបញ្ជី​ នោះ​ក៏​មិន​មាន​កំណត់​ត្រា​ជា​ផ្លូវការ​ណា​ផ្សេង​អំពី​កម្មសិទ្ធិ​ ទទួលស្គាល់​ជា​ស្របច្បាប់​ លើកលែងតែ​ការ​ចុះបញ្ជី​ការ​ចុង​ក្រោយ​នៅ​ក្នុង​បញ្ជី​កម្មសិទ្ធិ​។​ ជា​វិបាក​ ម្ចាស់​កម្មសិទ្ធិ​បន្ទាប់​ដែល​មិន​បាន​ចុះបញ្ជី​ទាំងអស់​ តែង​បាត់បង់​សិទ្ធិ​លើ​ដី​ទិញ​រួច​ នៅ​ក្នុង​ដំណើរការ​ដោះស្រាយ​ជម្លោះដីធ្លី​។14

អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សាយ​ បាន​រាយការណ៍​អំពី​ការ​ផ្ទេរកម្មសិទ្ធិ​ នៅ​ក្រោម​រូបភាព​ជា​ការ​លក់​ដោយ​បង្ខំ​ និង​ការ​បណ្តេញចេញ​ដោយ​បង្ខំ​។​ អង្គការ​លី​កាដូ​ រាយការណ៍​ថា​ នៅ​ប្រទេស​កម្ពុជា​ គិត​មក​ត្រឹម​ឆ្នាំ​២០១៤​នេះ​ ប្រជាជន​ជាង​ ៥០០,០០០​ ត្រូវ​បាន​ប៉ះពាល់​ដោយ​ជម្លោះដីធ្លី​។​15 ជា​ពិសេស​ គ្រួសារ​រស់នៅ​ទីក្រុង​ ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ​។​ ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ ប្រមាណ​ជា​ ១១​ភាគរយ​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​។16​ សហគមន៍​នៅ​តាម​ទី​ជនបទ​ គឺ​ប្រឈម​នឹង​ការ​ផ្លាស់​ ទីលំនៅ​ ដោយសារ​ការ​ផ្តល់​សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯន​ជន​ ឬ​ត្រូវ​គេ​ចោទ​ថា​ ជា​អ្នក​តាំង​ទីលំនៅ​ដោយ​ខុសច្បាប់​ ដែល​មិន​មាន​សិទ្ធិ​ទៅ​លើ​ដី​របស់​ពួក​គេ​។​17 កាលពី​ខែមេសា​ ឆ្នាំ​២០១៥​ សេចក្តីរាយការណ៍​មួយ​បង្ហាញ​ថា​ ក្រុមហ៊ុន​ ដែល​ ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្តកោះកុង​ បាន​កំពុង​គំរាម​គំ​ហែង​ អ្នក​ភូមិ​ជាមួយនឹង​ការ​បណ្តេញចេញ​។18​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ រាយការណ៍​ផង​ដែរ​ថា​ មាន​ករណី​ជា​ច្រើន​ ដែល​ដី​មានកម្ម​សិទ្ធិ​ កំពុង​តែ​ប្រឈម​នឹង​ការ​លក់​ដីធ្លី​ ដោយ​ បង្ខំ​ ឬ​មិន​មាន​ប្រយោជន៍​។​ ឧទាហរណ៍​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ និង​ ខេត្តរតនគិរី​ បាន​ពិពណ៌នា​ពី​អារម្មណ៍​ទទួល​រង​សម្ពាធ​បង្ខំចិត្ត​លក់​ដី​ដែល​ទើប​ បាន​កម្មសិទ្ធិ​ថ្មី​របស់​ពួក​គេ​ទៅ​ឱ្យ​អ្នក​ខាងក្រៅ​ យ៉ាង​ថោក​។19

ការកែលម្អ និង​វឌ្ឍនភាពសម្រាប់​ថ្ងៃ​អនាគត

នៅ​ឆ្នាំ​ ២០១០​ រដ្ឋាភិបាល​បាន​ចាត់វិធានការ​ក្តៅ​ក្នុង​ការ​ការពារ​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​នៅ​ពេល​មាន​ ការ​អនុម័ត​ច្បាប់​អស្សាមិក​រណ៍​។​ ច្បាប់​នេះ​គ្របដណ្តប់​លើ​ដំណើរការ​ដែល​រដ្ឋាភិបាល​អាច​កាន់កាប់​ដី​កម្មសិទ្ធិឯកជន​។​ ច្បាប់​នេះ​កំណត់​ថា​ រដ្ឋាភិបាល​អាច​ដកហូត​ដីធ្លី​សម្រាប់​តែ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ដើម្បី​បម្រើ​ឲ្យ​ផលប្រយោជន៍​ជាតិ​ និង​សាធារណៈ​ប៉ុណ្ណោះ​ ។20​ ច្បាប់​នេះ​បាន​តម្រូវ​ឲ្យ​ម្ចាស់​អចលនវត្ថុ​ដែល​ត្រូវ​បាន​ដកហូត​ ទទួល​បាន​សំណង​យុត្តិធម៌​ និង​សម​ស្រប​ជា​មុន​ និង​បា​នប​ង្កើ​ក្របខ័ណ្ឌគតិយុត្តិ​សម្រាប់​ដំណើរការ​ដកហូត​នេះ​ ។​21

ក្នុង​នាម​ជា​រដ្ឋ​សមាជិក​នៃ​អនុសញ្ញា​សិទ្ធិ​មនុស្ស​ជា​ច្រើន​ កម្ពុជា​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ការ​បណ្តេញចេញ​ដោយ​បង្ខំ​ និង​ត្រូវ​ការពារ​ពលរដ្ឋ​ពី​ការ​បណ្តេញចេញ​ដោយ​បង្ខំ​ដោយ​នីតិបុគ្គល​ផ្សេង​ទៀត​ ។22​ យ៉ាងនេះ​ក្តី​ អ្នក​សិក្សា​ស្រាវជ្រាវ​ សម្តែង​ការ​ព្រួយបារម្ភ​ថា​ ដោយសារ​កង្វះ​ក្របខ័ណ្ឌគតិយុត្តិ​សម្រាប់​គ្រប់គ្រង​លើ​ដំណើរការ​បណ្តេញចេញ​ ឬ​ទប់ស្កាត់​ការ​ដកហូត​ដីធ្លី​ដោយសារ​សម្បទាន​ដី​ ហានិភ័យ​នៃ​ការ​ផ្ទេរ​ដីធ្លី​ដោយ​បង្ខំ​ងាយ​នឹង​កើត​មាន​ឡើង​។23

ទាក់ទងនឹងការផ្ទេរដីធ្លី

បច្ចុប្បន្នភាពចុងក្រោយថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. USAID (២០១១). “ឯកសារថ្នាក់ប្រទេសរបស់ USAID ៖ សិទ្ធិទទួលបានអចលនវត្ថុ និងការគ្រប់គ្រងធនធាន” http://usaidlandtenure.net/sites/default/files/country-profiles/full-reports/USAID_Land_Tenure_Cambodia_Profile.pdf
  2. 2. Payne, Geoffrey និង Alain Durand-Lasserve (២០១២). “ការបន្ត ៖ សន្តិសុខកម្មសិទ្ធិ- ប្រភេទ គោលនយោបាយ ការអនុវត្ត និងបញ្ហាប្រឈម” http://www.ohchr.org/Documents/Issues/Housing/SecurityTenure/Payne-Durand-Lasserve-BackgroundPaper-JAN2013.pdf
  3. 3. សៀវភៅសស្តីពីគោលនយោបាយដីធ្លី ឆ្នាំ២០១២។
  4. 4. រាជរដ្ឋាភិបាលកម្ពុជា។ ច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី (២០១១), មាត្រា ៨០។ http://www.cambodiainvestment.gov.kh/content/uploads/2012/03/Law-on-Implementation-of-CC_Eng_FINAL_110531.pdf
  5. 5. ច្បាប់ភូមិបាលឆ្នាំ ២០០១ មាត្រា ៦៩ ដែលធ្វើវិសោធនកម្មដោយច្បាប់ស្តីពី​ការ​អនុវត្តក្រមរដ្ឋប្បវេណី ឆ្នាំ ២០១១។http://www.cambodiainvestment.gov.kh/content/uploads/2012/03/Law-on-Implementation-of-CC_Eng_FINAL_110531.pdf
  6. 6. ច្បាប់ភូមិបាល ឆ្នាំ ២០០១ ជំពូក ៤។
  7. 7. ច្បាប់អស្សាមិករណ៍ឆ្នាំ ២០១០។
  8. 8. រាជរដ្ឋាភិបាលកម្ពុជា (២០១២) (យោងក្រមរដ្ឋប្បវេណី (២០០៧), មាត្រា ១៣៣ និង ១៣៥)។
  9. 9. Grimsditch, Mark et al (២០១២). “លទ្ធភាពទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី នៅ កម្ពុជា ៖ ការសិក្សាពីការចុះបញ្ជីដីធ្លីជាប្រព័ន្ធក្នុងខេត្តទាំងបី និងរដ្ឋធានី” វេទិការ អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា។
  10. 10. ដូចខាងលើ។
  11. 11. ដូចខាងលើ។ សូ សុខប៊ុនធឿន (២០១០). “សិទ្ធិដីធ្លីនៅកម្ពុជា ៖ កំណែទម្រង់​មិន​ចេះចប់.” ការវិភាគរបស់មជ្ឈមណ្ឌលបូព៌ា-បស្ចឹម លេខ ៩៧។ https://www.eastwestcenter.org/publications/land-rights-cambodia-unfinished-reform
  12. 12. Grimsditch, Mark និង Laura Schoenberg. “ចំណាត់ការថ្មី និងគោលនយោ​បាយមានស្រាប់ ៖ ការអនុវត្ត និងផលប៉ះពាល់នៃបទបញ្ជាលេខ ០១.” វេទិការ​អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (២០១៥)។ http://www.ngoforum.org.kh/NewActionsandExistingPoliciesImplementationandImpactsofDirective01_Eng.pdf
  13. 13. មើល Grimsditch et al (ឆ្នាំ២០១២)។
  14. 14. ដូចខាងលើ។
  15. 15. អង្គការ លីកាដូ. (២០១៤). “សេចក្តីថ្លែងការណ៍ ៖ ឆ្នាំ ២០១៤ ជាអំឡុងពេល កើតមានជាថ្មីនៃទំនាស់ដីធ្លីនៅកម្ពុជា.” ថ្ងៃទី ១ ខែ មេសា។ ចូលអាននៅ​ខែ​មេសា ឆ្នាំ២០១៤ http://www.licadho-cambodia.org/pressrelease.php?perm=342 ។ អង្គការ លីកាដូ. ២០១៥. សេចក្តីថ្លែងការណ៍៖ ការងើបឡើងជាថ្មីនៃជម្លោះដីធ្លី គួរត្រូវដោះស្រាយជាដាច់ខាត ចៀសជាងបដិសេធ ថ្ងៃទី ១៩ ខែកុម្ភៈ. http://www.licadho-cambodia.org/pressrelease.php?perm=374.។
  16. 16. Linda Lindstrom and Mark Grimsditch. ឆ្នាំ២០១៣. “គោលនយោបាយ​សម្រាប់អ្នកក្រ? ភ្នំពេញ សន្តិសុខកម្មសិទ្ធិ និងសរាចរលេខ ០៣.” រាជធានី​ភ្នំពេញ: កិច្ចផ្តួចផ្តើមទីក្រុង. https://www.academia.edu/8476693/Policy_for_the_Poor_Phnom_ Penh_Tenure_Security_and_Circular_03
  17. 17. ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស. ឆ្នាំ២០១២. “ការបណ្តេញចេញ និងការតាំងលំនៅជាថ្មី នៅកម្ពុជា៖ “តម្លៃមនុស្ស ផលប៉ះពាល់ និងដំណោះស្រាយ.” ឆ្នាំ២០១២. http://cambodia.ohchr.org/WebDOCs/DocProgrammes/Resettlement_Study-28_Feb_2012_Eng.pdf
  18. 18. ម៉ៃ ទិត្យថារ៉ា.ឆ្នាំ២០១៥. “អ្នកភូមិ៖ ក្រុមហ៊ុនអភិវឌ្ឍសហភាព ដាក់ចេញការ​គម្រាមបណ្តេញចេញជាថ្មី.” ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៥. http://www.phnompenhpost.com/national/udg-issuing-eviction-threats-again-villagers
  19. 19. Alice Beban and ពូ សុវច្ចនា . ឆ្នាំ២០១៤. “សន្តិសុខមនុស្ស និងសិទ្ធិដីធ្លី នៅកម្ពុជា.” រាជធានីភ្នំពេញ: វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព​. http://www.cicp.org.kh/userfiles/file/Publications/Human-Security-executive-summary-eg-2.pdf.​ ។
  20. 20. ច្បាប់ស្តីពីអស្សាមិករណ៍ ឆ្នាំ២០១០ មាត្រា៤។ http://ppp.worldbank.org/public-private-partnership/library/cambodia-law-expropriation.
  21. 21. ដូចខាងលើ មាត្រា៧។
  22. 22. អង្គការលើកលែងទោសអន្តរជាតិ. “សិទិ្ធកម្ទេចបំបាត់ចោល, ការបណ្តេញចេញ​ដោយបង្ខំ.” ឆ្នាំ២០០៨. https://www.amnesty.org/download/Documents/52000/asa230022008en.pdf
  23. 23. Linda Lindstrom and Mark Grimsditch. ឆ្នាំ២០១៣. “គោលនយោបាយ​សម្រាប់អ្នកក្រ? ភ្នំពេញ សន្តិសុខកម្មសិទ្ធិ និងសរាចរលេខ ០៣.” រាជធានី​ភ្នំពេញ: កិច្ចផ្តួចផ្តើមទីក្រុង. https://www.academia.edu/8476693/Policy_for_the_Poor_Phnom_ Penh_Tenure_Security_and_Circular_03
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

K8pC9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!