អ្នកផ្តល់ជំនួយផ្នែកច្បាប់

​ជំនួយ​ផ្នែក​ច្បាប់​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ទទួល​មូលនិធិ​អន្តរជាតិ​ និង​ក្រុម​មេធាវី​ការពារ​ប្រយោជន៍​សាធារណៈ​។​ ក្រុម​មេធាវី​ពិសេស​ក្រោម​ការ​ត្រួតពិនិត្យ​របស់​នាយក​រដ្ឋមន្ត្រី​ មាន​គោលបំណង​ជួយ​ស្ត្រី​ក្រីក្រ​ ជា​ពិសេស​អ្នក​ជាប់​ពន្ធនាគារ​និង​កម្មករ​កាត់ដេរ​នឹង​ត្រូវ​រាប់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​អ្នក​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​នា​ពេល​អនាគត​ដែល​គ្មាន​កំណត់​។​1

​ជំនួយ​ផ្នែក​ច្បាប់​ដែល​ផ្តល់​ជូន​អាច​ខុស​គ្នា​អាស្រ័យ​លើ​អ្នក​ផ្តល់​សេវា​។​ ឧទាហរណ៍​ អ្នក​ផ្តល់​សេវា​ខ្លះ​អាច​ផ្តល់​តែ​ការ​ការពារ​ក្តី​ព្រហ្មទណ្ឌ​ ឬ​បណ្តឹងរដ្ឋប្បវេណី​ប៉ុណ្ណោះ​។​ នាយកដ្ឋាន​ជំនួយ​ផ្នែក​ច្បាប់​នៃ​គណៈមេធាវី​ ផ្តល់​នូវ​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​តែ​បុគ្គល​ណា​ដែល​បាន​ដាក់​ញត្តិ​ស្នើ​សុំ​ជំនួយ​ទៅ​ប្រធាន​តុលាការ​ដោយ​ជោគជ័យ​ប៉ុណ្ណោះ​។​ ដូច្នេះ​ជំនួយ​ផ្នែក​ច្បាប់​របស់​គណៈមេធាវី​ត្រូវ​បាន​កំណត់​ជា​ទូទៅ​ចំពោះ​ករណី​ការពារ​ក្តី​ព្រហ្មទណ្ឌ​។2 ជា​លទ្ធផល​បទល្មើស​ម​ជ្ឈឹ​ម​មិន​មាននៅ​ក្នុង​សេវាកម្ម​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​របស់​គណៈមេធាវី​នោះ​ទេ​។​ លើស​ពី​នេះ​ទៅ​ទៀត​នាយកដ្ឋាន​ជំនួយ​ផ្នែក​ច្បាប់​នៃ​គណៈមេធាវី​ត្រូវ​បាន​ផ្តល់​មូលនិធិ​ជា​ចំបង​ដោយ​ការ​ចូលរួម​វិភាគទាន​ពី​ក្រសួងយុត្តិធម៌​។​ ទោះបី​មានការ​បង្កើន​ថវិកា​ថ្មីៗ​ជា​ច្រើន​ដោយ​ក្រសួងយុត្តិធម៌​ក៏​ដោយ​ វា​នៅ​តែ​មិន​គ្រប់គ្រាន់​ដើម្បី​ផ្តល់​សេវា​ជំនួយ​ផ្នែក​ច្បាប់​ស្រប​តាម​តម្រូវការ​ទូ​ទាំង​ប្រទេស​។​ ដូច្នេះ​ប្រជាពលរដ្ឋ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​មេធាវី​ដែល​ជួយ​គាំទ្រ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ក្រុម​មេធាវី​គិតគូរ​ពី​ផលប្រយោជន៍​សាធារណៈ​ និង​មេធាវី​ឯកជន​ និង​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​។​

​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​ភាព​បត់បែន​ចំពោះ​អតិថិជន​ ដែល​ពួក​គេ​អាច​ជ្រើសរើស​ជា​តំណាង​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​បណ្តឹងរដ្ឋប្បវេណី​ ឬ​មេធាវី​ការពារ​ក្តី​ព្រហ្មទណ្ឌ​។​ យ៉ាងណាមិញ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ទូទៅ​ជា​តំណាង​អតិថិជន​ ដោយ​អនុលោម​តាម​បេសកកម្ម​ ឬ​គោលបំណង​របស់​ស្ថាប័ន​ខ្លួន​។​ នេះ​មាន​ន័យ​ថា​ អង្គការ​មិនមែន​រដ្ឋាភិបាល​នឹង​ជា​តំណាង​អោយ​អតិថិជន​ ដែល​មាន​ប្រជាសាស្ត្រ​ជាក់លាក់​ ឬ​ជួយ​ដោះស្រាយ​តែ​ជំ​លោះ​ជាក់លាក់​តែ​ប៉ុណ្ណោះ​។​ ឧទាហរណ៍​៖​ អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​មួយ​ចំនួន​អាច​តំណាង​ឱ្យ​តែ​ស្ត្រី​និង​កុមារ​ ឬ​គ្រាន់តែ​ជា​អ្នក​ប្រឹក្សា​យោបល់​អំពី​សិទ្ធិ​ដីធ្លី​ប៉ុណ្ណោះ​។3​​ ក្នុង​ឆ្នាំ​ ២០១៧​ មេធាវី​ជំនួយ​ផ្នែក​ច្បាប់​ចំនួន​ ៣៧​នាក់​ បាន​បម្រើ​ការ​អោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ១៥​ ដែល​មាន​ចំនួន​តិច​ជាង​ឆ្នាំ​ ២០០៦​ ចំនួន​ ៥៣​ភាគរយ​។4​​ និន្នាការ​នេះ​អាច​ត្រូវ​បាន​ដើរ​បញ្ច្រាស​ពី​សេចក្តី​ប្រកាស​ថ្មី​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​នៃ​ការ​បង្កើត​ក្រុម​ជំនួយ​ផ្នែក​ច្បាប់​ថ្មី​។​5

មេធាវីវ័យក្មេងៗជិតមួយរយនាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីវិធីថ្មីបំផុតដើម្បីឈានទៅរកការទទួលបានយុត្តិធម៌៖ កម្មវិធីទូរស័ព្ទចល័តបង្កើតឡើងដើម្បីធ្វើបដិវត្តជំនួយផ្នែកច្បាប់នៅកម្ពុជា ដែលរៀបចំឡើងដោយ Cambodia Bridges to Justice។ រូបភាពដោយ International Bridges to Justice (IBJ) ថតនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។ អាជ្ញាបណ្ណមិនត្រូវបានកំណត់។

​ជា​ប្រពៃណី​ ក្រុម​មេធាវី​ឯកជន​ត្រូវ​លះបង់​ចំណែក​ខ្លះ​នៃ​ពេលវេលា​របស់​ពួក​គេ​ដើម្បី​ផ្តល់​សេវាកម្ម​គាំទ្រ​ផ្នែក​ច្បាប់​ដល់​អ្នក​ដែល​មិន​មាន​លទ្ធភាព​ ឬ​ហៅ​ថា​ Pro-bono​ ដូច្នេះ​ពួក​គេ​អាច​ជួយ​ដល់​អតិថិជន​ដោយ​ឥត​គិតថ្លៃ​។​ ក្រុម​មេធាវី​ធំៗ​នៅ​កម្ពុជា​ផ្តល់​ជូន​នូវ​សេវាកម្ម​គាំទ្រ​ឥត​គិតថ្លៃ​ Pro​ bono​។​ វា​ខុស​គ្នា​ពី​ក្រុម​មេធាវី​ការពារ​ប្រយោជន៍​សាធារណៈ​ ដែល​ជួល​មេធាវី​រក​កម្រៃ​ដើម្បី​ជួយ​ចម្បង​ដល់​បុគ្គល​ដែល​មិន​មាន​ភាព​ជា​តំណាង​ ឬ​បុគ្គល​ដែល​បាត់បង់​ឱកាស​។6​ ទោះបី​ពួក​គេ​មិន​បាន​ទទួល​ថវិកា​ច្រើន​ពី​ម្ចាស់​ជំនួយ​ក៏​ដោយ​ ពួក​គេ​ច្រើន​តែ​ចែករំលែក​គោលដៅ​ស្រ​ដៀង​គ្នា​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្សេង​ទៀត​។​ ការ​បង្កើត​របស់​ពួក​គេ​ គឺជា​អ្វី​ដែល​ថ្មី​ និង​មិន​ទាន់​មានការ​អភិវឌ្ឍ​ខ្លាំង​នៅឡើយ​ទេ​ មាន​តែ​ក្រុម​មេធាវី​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​គឺ​ ក្រុម​មេធាវី​សំរឹទ្ធ​ ដែល​បាន​បង្កើត​ក្នុង​ឆ្នាំ​ ២០០៨​ និង​ក្រុម​មេធាវី​វិស្ណុ​ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ២០១២​។​ ខុស​គ្នា​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ មេធាវី​ការពារ​ប្រយោជន៍​សាធារណៈ​អាច​ជ្រើសរើស​ដោយ​ខ្លួនឯង​នូវ​រឿង​ក្តី​ និង​អតិថិជន​ដែល​ពួក​គេ​ជឿជាក់​ថា​នឹង​អាច​ផ្តល់​យុត្តិធម៌​បន្ថែម​ និង​មិន​ត្រូវ​បាន​រារាំង​ដោយ​សេចក្តីថ្លែងការណ៍​បេសកកម្ម​ ឬ​ក្រុមប្រឹក្សាភិបាល​ឡើយ​។​ ដូចនេះ​ក្រុម​មេធាវី​ការពារ​ប្រយោជន៍​សាធារណៈ​ក៏​អាច​ជួយ​ការពារ​ក្តី​ព្រហ្មទណ្ឌ​ ឬ​វិវាទ​ស៊ី​វិល​ផង​ដែរ​ អាស្រ័យ​លើ​ចំណាប់អារម្មណ៍​របស់​មេធាវី​។ ហើយ​ពួក​គេ​នឹង​អនុវត្ត​តាម​របៀបវារៈ​របស់​ពួក​គេ​ដោយ​ផ្តោត​លើ​កម្រិត​នៃ​ករណី​ ពី​មធ្យម​ទៅ​ធំ​ ដូច​ជា​វិវាទ​ដីធ្លី​ និង​ការ​ការពារ​បរិស្ថាន​។​7

“​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​”​ ជា​ក្រុម​ជំនួយ​ផ្នែក​ច្បាប់​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ដែល​មាន​មេធាវី​ស្ម័គ្រចិត្ត​មិន​គិតថ្លៃ​សេវា​ (Pro​-bono)​ ចំនួន​ ៦៧​នាក់​ ដឹកនាំ​ដោយ​លោក​ គី​ តិច​ ប្រធាន​មេធាវី​រដ្ឋាភិបាល​។​8​ នៅ​លើ​មូលដ្ឋាន​បុគ្គល​ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​នេះ​ត្រូវ​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដោយ​មូលនិធិ​ឯកជន​របស់​នាយក​រដ្ឋមន្ត្រី​។​ យ៉ាងណាមិញ​ មេធាវី​រដ្ឋាភិបាល​ត្រូវ​បាន​ចាត់តាំង​ដោយ​នាយក​រដ្ឋមន្ត្រី​ដើម្បី​ទទួល​ភារកិច្ច​ក្នុង​ការ​បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​នេះ​។​ ក្រុមការងារ​នេះ​នឹង​ជួយ​ដល់​ស្ត្រី​ក្រីក្រ​និង​ងាយ​រង​គ្រោះ​ ដូច​ជា​ស្ត្រី​មេម៉ាយ​ និង​ស្ត្រី​ដែល​ជាប់​ពន្ធនាគារ​ ជា​ពិសេស​នៅ​តំបន់​ជនបទ​ កម្មករ​កាត់ដេរ​ និង​តាមដាន​ករណី​ដែល​ស្ត្រី​ងាយ​រង​គ្រោះ​បាន​ពាក់ព័ន្ធ​។​ ក្រុម​អ្នក​សិទ្ធិ​មនុស្ស​ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ខ្លះៗ​អំពី​ឥទ្ធិពល​នៃ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​របស់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​នេះ​ជាមួយ​រដ្ឋាភិបាល​ទៅ​លើ​ចៅក្រម​ និង​ការ​រក្សា​ឯករាជ្យ​ភាព​របស់​តុលាការ​។​9

 

នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជន​ក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​​អង្គការ​មិនមែន​រដ្ឋាភិបាល​ទទួល​បន្ទុក​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​

​ ​ក្រុម​មេធាវី​ឯកជន

​ក្រុម​មេធាវី​ការពារ​ប្រយោជន៍​សាធារណៈ

​ ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​

ការ​ផ្តល់​មូលនិធិ​របស់​ស្ថាប័ន

​មូលនិធិ​ផ្តល់​ដោយ​ក្រសួងយុត្តិធម៌​ និង​វិភាគទាន​ ដោយ​សមាជិក​នៃ​គណៈមេធាវី​ ​

មូលនិធិ​អន្តរជាតិ​

​កម្រៃ​បាន​ពី​សេវាកម្ម​អតិថិជន

​បាន​ពី​ថ្លៃ​សេវាកម្ម​អតិថិជន​ និង​មូលនិធិ​អន្តរជាតិ

​ ​ឯកជន​ (​ថវិកា​​ផ្ទាល់ខ្លួន​របស់​នាយក​រដ្ឋមន្ត្រី​និង​ម្ចាស់​ជំនួយ​)

ប្រភេទ​នៃ​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់

ជំនួយ​ផ្នែក​យុត្តិធម៌​ និង​ការ​ប្រឹក្សា​យោបល់

ជំនួយ​ផ្នែក​យុត្តិធម៌​ និង​ការ​ប្រឹក្សា​យោបល់​ការ​បណ្តុះបណ្តាល​ផ្នែក​ច្បាប់​ និង​ការ​ផ្សព្វផ្សាយ​

 ​ជំនួយ​ផ្នែក​យុត្តិធម៌​ និង​ការ​ប្រឹក្សា​យោបល់​

ជំនួយ​ផ្នែក​យុត្តិធម៌​ និង​ការ​ប្រឹក្សា​យោបល់​ ​

​ជំនួយ​ផ្នែក​យុត្តិធម៌​ និង​ការ​ប្រឹក្សា​យោបល់​

ការ​ជ្រើសរើស​​តាម​ប្រភេទ​នៃ​ករណី​

ផ្តោត​តែ​បទល្មើស​ធំៗ​៖​ ឧក្រិដ្ឋកម្ម​

​​គ្រប់​ប្រភេទ​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​ខ្លះ​មាន​ជំនាញ​ក្នុង​ករណី​មួយ​ចំនួន​ដូច​ជា​វិវាទ​ដីធ្លី​ ឬ​អំពើ​ហឹ​ង្សា​យេ​ន​ឌ័​រ​។​

ឆន្ទានុសិទ្ធិ​

ករណី​វិវាទ​ដីធ្លី​មធ្យម​ និង​ធំ​បញ្ហា​បរិស្ថាន​សិទ្ធិ​មនុស្ស​។​

​​ ​កម្មករ​រោងចក្រ​កាត់ដេរ​ អ្នកទោស​ស្រី​

ការ​ជ្រើសរើស​ករណី​ទាក់ទង​នឹង​ជន​ត្រូវ​ចោទ​

​ ​កម្រិត​នៃ​ភាព​ក្រីក្រ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ និង​តាមដាន​ការ​ស៊ើបអង្កេត​នៅ​នឹង​កន្លែង​ពី​ប្រធាន​ចៅក្រម​នៃ​តុលាការ​10

ពលរដ្ឋ​ងាយ​រង​គ្រោះ​៖​ ស្ត្រី​កុមារ​ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ជនជាតិភាគតិច​ (​សហគមន៍​ជនជាតិ​ដើម​)​ ​

ឆន្ទានុសិទ្ធិ​

ឆន្ទានុសិទ្ធិ​

ស្ត្រី​ក្រីក្ រ​និង​ងាយ​រង​គ្រោះ​ (​ស្ត្រី​​មេម៉ាយ​និង​ស្ត្រី​ដែល​ជាប់​ពន្ធនាគារ​)​ ជា​ពិសេស​នៅ​តំបន់​ជនបទ​ កម្មករ​កាត់ដេរ​

ទាក់ទងនឹងអ្នក​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​

ឯកសារយោង

  1. 1. ខន សាវិ, “លោកនាយករដ្ឋមន្រ្តីហ៊ុនសែនប្រកាសផ្តល់ជំនួយផ្នែកច្បាប់ឥតគិតថ្លៃដល់កម្មករកាត់ដេរ”, កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
  2. 2. បទបញ្ជាផ្ទៃក្នុងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ២០១៦, មាត្រា ៦។
  3. 3. ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងតុលាការ. “សេវាកម្មជំនួយផ្នែកច្បាប់៖ បញ្ជីរាយឈ្មោះសេវាកម្មនិងឯកទេសទូទាំងប្រទេស”, ២០០៨។
  4. 4. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), អង្គការគោលដៅយុត្តិធម៌ (DJ), សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក), “សិទ្ធិទទួលបានយុត្តិធម៌នៅកម្ពុជា”, ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨។ បានចូលអានខែកញ្ញា ឆ្នាំ២០២០។
  5. 5. នៀម ឆេង, “គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងបង្កើតក្រុមជំនួយផ្នែកច្បាប់”។ កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ ចូលអាន​ខែ​កញ្ញា​ ឆ្នាំ​២០២០។
  6. 6. សាលាច្បាប់យ៉ាល, “ក្រុមមេធាវីការពារប្រយោជន៍សាធារណៈ”, ខែកក្កដា ឆ្នាំ ២០១៧។
  7. 7. Phil Jacobsen, “ក្រុមមេធាវីបង្ហាញផ្លូវថ្មី”, កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១០។ ចូលអានថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
  8. 8. ខន សាវិ, “លោកនាយករដ្ឋមន្រ្តីហ៊ុនសែនប្រកាសផ្តល់ជំនួយផ្នែកច្បាប់ឥតគិតថ្លៃដល់កម្មករកាត់ដេរ”, កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ ចូលអានខែកញ្ញា ឆ្នាំ២០២០។
  9. 9. ឡុង គីមម៉ារីតា, “ជំនួបក្រុមជំនួយផ្នែកច្បាប់របស់រដ្ឋាភិបាល”។ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។ ចូលអានខែកញ្ញា ឆ្នាំ២០២០។
  10. 10. ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ ឆ្នាំ​១៩៩៥ , មាត្រា ៣០។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

x2DtN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!