ការរុករក និងទាញយកប្រេង និង ឧស្ម័នពីក្រោមបាតសមុទ្រ

អណ្តូងប្រេងដែនសមុទ្រស្ថិតនៅខាងក្រៅ Los Angeles, CA រូបថតដោយ Selbe Lynn នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៩.អាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0

អណ្តូងប្រេងដែនសមុទ្រស្ថិតនៅខាងក្រៅរដ្ឋ Los Angeles, CA។  រូបភាព ថតដោយ Selbe Lynn កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៩។ក្រោមអាជ្ញាប័ណ្ណ៖  CC BY-NC-ND 2.0

 

បា​សាំង​ខ្មែរ​ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​ស្នូក​ប៉ា​តានី ​និង​លាតសន្ធឹង​ចូល​ទៅ​ក្នុង​តំបន់​ត្រួតស៊ីគ្នា​ជាមួយ​ ព្រះរាជាណាចក្រ​ថៃ​។​ក្នុង​ឆ្នាំ​២០០២,​ ក្រុមហ៊ុន​ Chevron​ MOECO​ និង​ GS​ ត្រូវ​បាន​ប្រគល់​សិទ្ធិ​សម្រាប់​រុករក​ក្នុង​ អណ្តូង​3D​ នៅ​ប្លុក​ A​ ក្នុង​ដែនសមុទ្រ​ (​លើ​ផ្ទៃក្រឡា​៦,២៧៨​ គីឡូ​ម៉ែត្រការ៉េ​)​ ។ ​រដ្ឋាភិបាល​កម្ពុជា ​និង​ថៃ​បាន​ចុះហត្ថលេខា​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​មួយ​ឆ្ពោះទៅ​រក​បទ​ប្បញ្ញត្តិ​រួម​គ្នា​នៃ​ធនធាន​ក្នុង​ប្លុក​​A​។1

​មក​ទល់​នឹង​ខែសីហា ​ឆ្នាំ​២០១៥​ ក្រុមហ៊ុន​ KrisEnergy​ ដែល​ជា​ក្រុមហ៊ុន​មាន​សិទ្ធិ​ពេញលេញ​លើ​ការ​រុករក​ និង​ផលិតកម្ម​នៅ​ក្នុង​ប្លុក​ A​ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​លើ​លក្ខខណ្ឌ​បច្ចេកទេស​ និង​សារពើពន្ធ​និង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​រុករក​។​

ប្លុកដែនសមុទ្រ

មាន​ប្លុក​ប្រេង​ដែនសមុទ្រ​ទាំងអស់​ចំនួន​ ៦​ (A-F)​ ដែល​ក្នុង​នោះ​ប្លុក​A​ មានដំណើរ​ការ​ច្រើន​ជាងគេ​។​ប្លុក​ B-F​ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​រុករក​។​

ប្លុក​ A:​ គ្របដណ្តប់​ផ្ទៃសមុទ្រ​ ចំនួន​៦,២៧៨​គីឡូម៉ែត្រ​ការេ​ ស្ថិត​នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ​។​អាជ្ញាប័ណ្ណ​រុករក​ត្រូវ​បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ Chevron​ Overseas​ Petroleum​ (​កម្ពុជា​)​ និង​ក្រុមហ៊ុន​MOECO​ កម្ពុជា​ នៅ​ឆ្នាំ​២០០២​។​ ក្នុង​ឆ្នាំ​២០០៥​ ក្រុមហ៊ុន​ Chevron​ បាន​ប្រកាស​ថា​ប្រេង​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អណ្តូង​ទាំង​បួន​និង​ឧស្ម័ន​ ក្នុង​ពេល​តែ​មួយ​។​ ជា​បន្ត​មក​ អណ្តូង​រុករក​ប្រេង​ចំនួន​ ១៨​ ត្រូវ​បាន​ខួង​ហើយ​របកគំហើញ​សម្រាប់​អាជីវកម្ម​បាន​ប្រកាស​នៅ​ក្នុង​ឆ្នាំ​ ២០១០​។2 ​ នៅ​ខែសីហា​ ឆ្នាំ​ ២០១៤​ ក្រុមហ៊ុន​ Kris​ Energy​ Ltd​ បាន​ទិញ​យក​ភាគហ៊ុន​ចំនួន​៣០%​របស់​ក្រុមហ៊ុន​ Chevron​ និង​រួម​បញ្ចូល​ជាមួយនឹង​ ភាគហ៊ុន​២៥%​ដែល​មាន​ស្រាប់​របស់​ខ្លួន​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​ មាន​សិទ្ធិ​ត្រួតត្រា​ពេញលេញ​ ក្នុង​ការ​រុករក​និង​ផលិតកម្ម​នៅ​ប្លុក​ A​ បន្ទាប់​ពី​មាន​សិទ្ធិ​អនុញ្ញាត​ពី​រដ្ឋាភិបាល​។3នៅ ​ខែមេសា​ឆ្នាំ​ ២០១៥​ ក្រុមហ៊ុន​ KrisEnergy​ និង​រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​បញ្ឈប់​ការ​ចរចា​រយៈពេល​យូរ​របស់​ពួក​ គេ​មុន​ពេល​អនុម័ត​ច្បាប់​ប្រេងកាត​។​4

ប្លុក​ B:​ គ្របដណ្តប់​លើ​ផ្ទៃសមុទ្រ​ចំនួន​ ៦៥៥១​គីឡូម៉ែត្រ​ការេ​។​ អាជ្ញាប័ណ្ណ​បាន​ផ្តល់​ទៅ​កាន់​ក្រុមហ៊ុន​ PTT​ Exploration​ and​ Production​ ក្រុមហ៊ុន​ប្រេងកាត​សិង្ហ​បុរី​ និង​ក្រុមហ៊ុន​ធនធាន​ប្រេងកាត​។​  ក្រុមហ៊ុន​ប្រតិបត្តិ​ករ​គឺ​ក្រុមហ៊ុន​ PTTEP​ ដែល​បាន​ខួងអណ្តូង​រុករក​រ៉ែ​មួយ​មក​ទល់​ពេល​នេះ​ និង​មាន​អណ្តូង​ទី​ពីរ​កំពុង​រង់ចាំ​ប្រតិបត្តិការ​។​ របក​កំ​ហើ​ញ​មក​ទល់​បច្ចុប្បន្ន​បង្ហាញ​ថា​មាន​កំណប់​ប្រេង​ដែល​មិន​អាច​ កើតឡើង​វិញ​ក្នុង​ប្លុក​នេះ​។​

ប្លុក​ C:​ អាជ្ញាប័ណ្ណ​បាន​ផ្តល់​ទៅ​កាន់​ក្រុមហ៊ុន​ប្រេងកាត​ Polytec​ ហុងកុង​។​ ក្រុមហ៊ុន​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ប្រមូល​ទិន្នន័យ​ ច្បាស់លាស់​ពី​ស្រទាប់​ក្រោម​ដី​។​

ប្លុក​ D:​ គ្របដណ្តប់​លើ​ផ្ទៃសមុទ្រ​ចំនួន​ ៥,៥០៧​គីឡូម៉ែត្រ​ការេ​។ ​អាជ្ញាប័ណ្ណ​បាន​ផ្តល់​ទៅ​កាន់​ក្រុមហ៊ុន​សិង្ហ​ បុរី​ Mirach​ Energy​ Limited​ (​ដែល​ស្គាល់​ពី​មុន​ថា​ជា​ក្រុមហ៊ុន​ China​ Petrotech​ Holdings​ Ltd)​ ជាមួយ​សិទ្ធិ​ក្នុង​ការ​ធ្វើ​ផលិតកម្ម​រយៈពេល​ ៣០​ឆ្នាំ​។​  ពួក​គេ​បាន​បញ្ចប់​របាយការណ៍​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​នៅ​ចុងឆ្នាំ​២០១៤​ ក៏​ដូច​ជា​ទទួល​បានការ​អនុញ្ញាតិ​ពី​ក្រសួង​រ៉ែ​និង​ថាមពល​។​ អ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រុមហ៊ុន CPHL ធ្លាប់បានធ្វើការវាស់ស្ទង់ភូគព្ភសាស្ត្រ និងភូគព្ភរូបវន្តអស់រយៈពេលជាច្រើនឆ្នាំ នៅចន្លោះពី២០០៦ ដល់ ២០១៣ ក្នុងការកំណត់អត្តសញ្ញាណទីតាំងដែលមានសក្តានុពលក្នុងការទាញយកប្រេងបម្រុងបាន។ 5​នៅក្នុងខែមីនា ឆ្នាំ២០១៦ គេហទំព័រឧស្សាហកម្ម Rigzone បានរាយការណ៍ថា គ្រោងការរុករកប្រេងនៅប្លុក D របស់ក្រុមហ៊ុន Mirach Energy Ltd ត្រូវបានបញ្ចប់ ដោយគោរពទៅតាមការអនុម័តរបស់ក្រសួងរ៉ែ និងថាមពល ស្តីពីការពន្យារពេលនៃការជីករុករកនេះរហូតដល់ខែធ្នូ ឆ្នាំ២០១៨។6

នៅ​ខែមិថុនា​ឆ្នាំ​ ២០១៥​ នេះ​ក្រុមហ៊ុន​ CPHL​ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន​ពីរ​ឈ្មោះ​ PST​ Service​ Corporation​ (PST)​ និង​ Chengdu​ Western​ Union​ Petro​ Engineering​ Technology​ (UP)​ ដែល​ជា​ក្រុមហ៊ុន​រណប​របស់​ក្រុមហ៊ុន​មា​នទី​តាំងនៅ​សិន​ជិន​ឈ្មោះ​ Landocean​ Energy​ Services​ Company​  និង​កំពុង​រង់ចាំ​ការ​អនុញាតិ​ពី​នាយកដ្ឋាន​ទូទៅ​នៃ​ប្រេងកាត​កម្ពុជា​និង​ អាជ្ញាធរ​ដែល​ជាប់​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​របស់​ពួក​គេ​ ចូល​ជា​ធរមាន​។​7

ប្លុក​ E:​ អាជ្ញាប័ណ្ណ​បាន​ផ្តល់​ទៅ​កាន់​ក្រុមហ៊ុន​ Medco​ Energi,​ Kuwait​ Energy​ និង​ JHL​ Petroleum​ ដែល​មាន​ក្រុមហ៊ុន​ Medco​ Energi​ ជា​អ្នក​ប្រតិបត្តិ​ករ​។​ គម្រោង​កំពុង​ដំណើរការ​ សម្រាប់​ការ​រុករក​មួយ​នៅ​ក្នុង​ប្លុក​ទំហំ​ ៥៥៥៩​គីឡូម៉ែត្រ​ការេ​។​

ប្លុក​ F:​ អាជ្ញាប័ណ្ណ​បាន​ផ្តល់​ទៅ​កាន់​ក្រុមហ៊ុន​ Chinese​ National​ Offshore​ Oil​ Corporation​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ប្រមូល​ទិន្នន័យ​ច្បាស់លាស់​ពី​ ស្រទាប់​ក្រោម​ដី​។​

ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦

ទាក់ទងនឹងការរុករក និងទាញយកប្រេង និង ឧស្ម័នពីក្រោមបាតសមុទ្រ 

ប្រេង និងឧស្ម័ន

ការរុករក និងទាញយកប្រេងនិងឧស្ម័នក្រោមដី

រោងចក្រចម្រាញ់ប្រេង

ការដឹកជញ្ជូនប្រេង

ឯកសារយោង

  1. 1. ក្រសួង​រ៉ែ​និង​ថាមពល​. http://www.mme.gov.kh/administrator/gd-link-page-gdp.php?gd1=941
  2. 2. https://opendevelopmentcambodia.net/news/cambodia-hits-oil-revenue/
  3. 3. អេតឌីម៉ូថន ឆ្នាំ២០១៤. “កិច្ចព្រមព្រៀងក្រុមហ៊ុនKrisEnergy និងChevronទទួលបានការអនុញ្ញាត្តិ”, ការសែតភ្នំពេញបុស្តិ៍, ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ http://www.phnompenhpost.com/business/krisenergy-chevron-deal-given-green-light
  4. 4. Charles Rollett. ២០១៥. “កិច្ចព្រមព្រៀងប្រេងកាតហើយមុនច្បាប់ប្រេងកាត” ,ការសែតភ្នំពេញបុស្តិ៍, ថ្ងៃទី០៦ ខែមេសា ឆ្នំា២០១៥ http://www.phnompenhpost.com/business/oil-deal-petroleum-law
  5. 5. ខេង សុធា. ២០១៥.”ក្រសួង​​បម្រុងនឹង​ត្រួតពិនិត្យ​គម្រោង​របស់​ក្រុមហ៊ុន​បូម​យក​ប្រេង​.” ឌឹ ខេមបូឌា ដេលី ចុះថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៥។ http://https//www.cambodiadaily.com/business/ministry-to-review-oil-companys-plans-85061/
  6. 6. “ការបញ្ចប់គ្រោងការរុករកខួងក្នុងប្លុក Dរបស់ Mirach នៅប្រទេសកម្ពុជា.” ចូលអានថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។ http://www.rigzone.com/news/oil_gas/a/143316/Mirach_Finalizing_Plans_for_Exploration_Drilling_at_Cambodias_Block_D
  7. 7. ធនធានប្រេងឥន្ធនៈដីគោក, ២០១៥. “ក្រុមហ៊ុនMirach Energy ធ្វើកិច្ចសហប្រតិបត្តិការជាមួយ Landocean នៅកម្ពុជាក្នុងប្លុក D”, ថ្ងៃទី០៣​ ខែមិថុនា ឆ្នាំ២០១៥ http://www.offshoreenergytoday.com/mirach-energy-partners-with-landocean-in-cambodia-offshore-block-d/#
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VMsJU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!